Be my romance

សម្រស់នាំមកនូវការជឿជាក់

19/01/2022

ភាពជឿជាក់គ្មានដែនកំណត់

Photos from BR Shoping's post 10/09/2021
31/08/2021

ថ្ងៃនេះប្រញ៉ាប់ពេក ខ្លាចមេបន្ទោស ស្លៀកមកច្រឡំ 😬😬😳

28/02/2021

សម្រស់នៃសក់ ភាពទំនុបចិត្ត គុណភាព នឹងតម្លៃ

Photos from Be my romance's post 29/10/2020

សាប៊ូបណ្តុះសក់ Be my romance (BMR) អស់កង្វល់ បញ្ឈប់រាល់បញ្ហាជ្រុះសក់ ជួយបណ្តុះកោសិកាសក់ ព្យាបាលដល់ឫសសក់ឱ្យដុះពន្លកលូតលាស់សាជាថ្មី ព្រោះ​ត្រូវបានផ្សំឡើងពីស្រូវសាលី ល្ង ស្លឹកគ្រៃនិងខ្ញី ។

10/10/2020

ទិដ្ឋភាពទឹកជន់ឡើងលិចផ្លូវ​មនុស្សម្នា កកុញរកកន្លែងទីទួលសុវត្តិភាព ថ្ងៃទី១០​ខែតុលា ឆ្នាំ២០២០ នៅស្រុកបវេល

Photos from Be my romance's post 05/10/2020

ប្រាក់​រៀល លើក​ទី​១​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា
****************************
បន្ទាប់​ពី​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​បង្កើត​ឡើង​ក្រោយ​ការ​បោះ​ឆ្នោត​ជា​សាកល​លើក​ទី​១ នា​ឆ្នាំ​១៩៩៣​មក ក្រដាស​ប្រាក់​រៀល​ខ្មែរ​ថ្មី​ត្រូវ​បាន​បោះ​ពុម្ព​ឡើង​ ដោយ​មាន​សរុប​ទាំង​អស់​៧​ប្រភេទ​។ ធន​បត្រ​ជំនាន់​នោះ​រាប់​ថា​ជា​ធនបត្រ​ដែល​មាន​ការ​រចនា​ដ៏​ស្រស់​ស្អាត​បំផុត​មួយ​ក្នុង​ចំណោម​ធនបត្រ​នៃ​ប្រទេស​កម្ពុជា​ ដោយ​យក​លំនាំ​នៃ​ក្រដាស​ប្រាក់​ដែល​បាន​បោះ​ពុម្ព​កាល​ពី​សម័យ​សង្គម​រាស្ត្រនិយម​។

បើ​តាម​ព័ត៌មាន​ធនបត្រ​លើក​ទី​១​នេះ​ត្រូវ​បាន​បោះ​ពុម្ព​នៅ​ឯ​សាធារណ​រដ្ឋ​បារាំង​សែស​ផង​។ ប្រភេទ​ក្រដាស​ប្រាក់​រៀល​ទាំង​៧​នោះ​រួម​មាន​៖ ១០០០​រៀល, ២០០០​រៀល, ៥០០០​រៀល, ១០០០០​រៀល​, ២០០០០​រៀល​, ៥០០០០​រៀល និង​១០០០០០​រៀល​។ ដោយ​ឡែក​ចាប់​ពី​៥០០០​រៀល​មក មាន​ប្រកដ​ព្រះ​បរម​ឆាយា​លក្ខណ៍ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ​ ផង​។

បើ​តាម​គេហ​ទំព័រ​របស់​ធនាគារ​ជាតិ ធន​បត្រ​គំរូ​នេះ​នៅ​តែ​មាន​សុពល​ភាព​ក្នុង​ការ​ចាយ​វាយ​នៅ​ឡើយ បើ​ទោះ​បី​ជា​មាន​ការ​បោះ​ពុម្ព​ផ្សាយ​គំរូ​ថ្មី​ៗ​ជា​ច្រើន​មក​ហើយ​ក្ដី​៕

ប្រភព website ស្រែខ្មុក

Photos from Be my romance's post 05/10/2020

ប្រាក់​រៀល​នៃ​រដ្ឋ​កម្ពុជា
_______________________
នៅ​ក្នុង​សម័យ​រដ្ឋ​កម្ពុជា និង​សម័យ​អន្តរកាល​ពី​ឆ្នាំ​១៩៨៩ ដល់​១៩៩៣ នោះ រដ្ឋបាល​ខ្មែរ​សម័យ​នោះ បាន​បោះ​ចេញ​នូវ​ក្រដាស​ប្រាក់​រៀល​ថ្មី​យ៉ាង​ហោច​ណាស់​ចំនួន​​៦​ប្រភេទ​ដែរ នោះ​គឺ ប្រភេទ​៥០​រៀល​, ១០០​រៀល​, ២០០​រៀល​, ៥០០​រៀល​, ១.០០០​រៀល និង​២.​០០០​រៀល​។ តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ប្រភេទ​១.០០០​ និង​២.​០០០​រៀល មិន​បាន​ដាក់​ឲ្យ​ចរាចរ​ជា​សាធារណៈ​ទេ​។

សូម​បញ្ជាក់​ថា ចាប់​តាំង​ពី​សម័យ​នោះ​ហ់ើយ ដែល​ប្រាក់​រៀល​ចាប់​ផ្ដើម​កើន​តម្លៃ ឬ​អតិផរណា ដោយ​ប្រភេទ​តម្លៃ​កាល​ពី​សម័យ​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា​ត្រូវ​បាន​លែង​ប្រើ​ទាំង​ស្រុង។

✅ប្រភព website ស្រែខ្មុក

Photos from Be my romance's post 05/10/2020

ប្រាក់​រៀល​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា
======================
បន្ទាប់​ពី​ការ​បង្កើត​របប​ថ្មី​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា នៅ​ឆ្នាំ​១៩៧៩ ក្រោម​ធនាគារ​ជាតិ​នៃ​ប្រជាជន​កម្ពុជា ធនបត្រ​​ថ្មី​នៃ​របប​នេះ ដែល​មាន​ចំនួន​៨​គំរូ គឺ​ចាប់​ពី​មួយ​កាក់​, ពីរ​កាក់​, ប្រាំ​កាក់​, មួយ​រៀល​, ប្រាំ​រៀល​, ដប់​រៀល​, ម្ភៃ​រៀល និង​ហា​សិប​រៀល​ ត្រូវ​បាន​បោះ​ពុម្ព​ឡើង​។

ខាង​ក្រោម​នេះ​ជា​ប្រភេទ​គំរូ​ឈុត​ប្រាក់​​បោះ​ពុម្ព​លើក​ទី​១ ឆ្នាំ​១៩៧៩​។ បន្ទាប់​ពី​គំរូឈុត​គ្រា​ទី​១​នេះ​បាន​បោះ​ប្រើ​ប្រាស់ គំរូ​ឈុត​លើក​ក្រោយ​ៗ​បន្ត​មក មាន​ការ​ផ្លាស់​ប្ដូរ​ព័ណ៌​តិច​តួច​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ក្រោម​រូប​ភាព​ដដែល ដែល​មិន​មាន​អ្វី​គួរ​កត់​សម្គាល់ ឬ​ច្រឡំ​ឡើយ​​៕
ប្រភពចម្លងពី website ស្រែខ្មុក

Photos from Be my romance's post 30/09/2020

បុណ្យកឋិន

ប្រារព្ធនៅថ្ងៃ ១រោច ខែអស្សុជ ដល់ ១៥កើត ខែកក្ដិក
===============
ឋិនទាន​បវេណី​ព្រះពុទ្ធសាសនា​គឺជា​ឧត្ដម​បុណ្យ​របស់​ពុទ្ធបរិស័ទ​។ ពាក្យ​ថា​“កឋិន“​ជា​ភាសាបាលី​សំដៅ​យក​ក្រប​ក្ដារ ដែល​ភិក្ខុសង្ឃ​សម័យ​បុរាណ​ឥណ្ឌា​ប្រើ​សម្រាប់​ដេរ​សំពត់​ធ្វើ​ជា​ស្បង់​ចីវរ​។ សំពត់​ដែល​បាន​រៀបចំ​តាក់តែង​ឡើង​នោះ​មាន​ឈ្មោះថា“សំពត់​កឋិន“ ។ បុណ្យកឋិន ជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា បុណ្យ​កឋិន​តែង​ត្រូវ​បាន​ដង្ហែ​ចូល​គ្រប់​ទី​អារាម​ទាំងអស់​ ពុំមានទំនេរវត្ដណាមួយ ត្រូវ​បាន​ខក​ខាន​ឡើយ​ដូច្នេះ​គេតែងតែឃើញ ក្បួន​កឋិន​ទាន​តែង​បាន​ដង្ហែ​ទៅ​កាន់​ទី​អារាម​រៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយ មិន​មាន​កឋិន​ណាមួយហែចូលទេ។ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ ។ ពិធីហែអង្គកឋិនទៅកាន់ទីអារាមនិមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្ម សប្បាយ​រីក​រាយ​យ៉ាង​​ក្រៃលែង អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខាកឋិនមានត្រៃចីវរ ចិវរ សង្ឃាដិ ស្បង់ ព្រមដោយ ទេយ្យទាន ផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិតចេស ម្ជុល ថង់យាម ឆ័ត្រជាដើម សព្វគ្រប់អស់ហើយ គេនាំគ្នាហែទៅទីអារាម ដែលបានកំនត់ទុក។ បើកឋិននោះដង្ហែទៅវត្តឆ្ងាយ គេជួបជុំគ្នាពីព្រលឹមរួចនាំគ្នាឡើងរថយន្តសំដៅទៅវត្តនោះ ។ បើ​វត្តនៅតាមដងទន្លេ គេជិះទូករឺ កប៉ាល់។ មនុស្សម្នាប្រុសស្រី ក្មេងចាស់ តែងខ្លូន លាបម្សៅ សិតសក់ ស្លៀកសំពត់អាវថ្មីៗ បាំងក្លស់ចំរុះពណ៌គួរជាទីត្រេកត្រអាលក្រៃពេក ក្នុងការហែនេះ គេ​មាន​ប្រគំ​ភ្លេងតូរ្យតន្ដ្រីយ៉ាងពិរោះ ហើយជាពិសេស គឺជាក្រុមភ្លេងឆៃយ៉ាំ ដែលធ្វើអោយបរិយាកាស រិតតែគគ្រឹកគគ្រេង រស់រវើកសប្បាយក្រៃលែង ។ លុះទៅដល់វត្ត គេមិនទាន់យកអង្គកឋិននេះចូលទៅក្នុងព្រះវិហារភ្លាមទេ គេតំកល់អង្គកឋិនទុកនៅក្នុងសាលាបុណ្យមួយដែលគេបានរៀបចំទុកជាស្រេច។ គេ​និមន្ដ​ព្រះសង្ឃ​ឆាន់​ពេល​ថ្ងៃ​ត្រង់ បន្ទាប់ពីនោះ ពុទ្ធបរិសទ្ធ ជើងវត្ដមានតួនាទីរៀបចំទទួលភោជនាហារលៀងដល់ភ្ញៀវ ដែលនាំអង្គកឋិនចូលមកកាន់វត្ដរបស់ខ្លួនយ៉ាងអឹកអធឹក កក់​ក្ដៅ​រាក់​ទាក់​រីក​រាយ​ជា​ពន់ពេក លុះរសៀលជ្រេរទាបបន្ដិច គេនាំគ្នាហែអង្គ​កថិនព័ទ្ធជុំវិញព្រះវិហារចំនួនបីជុំ ទើបនាំគ្នាចូលក្នុងវិហារ ។ ចៅអធិការវត្ដ បាន​ចាត់​អោយ​ភិក្ខុ​មួយ​អង្គ​ជា​អ្នក​គ្រង​អង្គកឋិន​នោះ។ ពុទ្ធបរិសទ្ធចាប់ផ្ដើមនម្សកាថ្វាយបង្គំព្រះ ហើយវេរអង្គកឋិនប្រគេនព្រះសង្ឃជាកិច្ចឆ្លងបង្ហើយបុណ្យ​។

វិធីធ្វើទឹកតែខ្ញីហើយញ៉ាំនៅពេលព្រឹក មានអត្ថប្រយោជន៍ចំពោះសុខភាពដល់ម្លឹង|Cambodia News 23/09/2020

វិធីធ្វើទឹកតែខ្ញីហើយញ៉ាំនៅពេលព្រឹក មានអត្ថប្រយោជន៍ចំពោះសុខភាពដល់ម្លឹង|Cambodia News វិធីធ្វើទឹកតែខ្ញីហើយញ៉ាំនៅពេលព្រឹក មានអត្ថប្រយោជន៍ចំពោះសុខភាពដល់ម្លឹង Cambodia News

21/09/2020

រក្សាអនុស្សាវរីយ៍ល្អៗ ដែលសាងជាមួយគ្នា ទុកពេលបែកនឹកគ្នា😍😍

12/09/2020

ទីក្រុងអង្គរ

12/09/2020

រៀនមិនចេះចប់ !

09/09/2020

ឧក្រិដ្ឋជនទាំងអស់នេះ តើមួយណាជាចោរលួចត្រីអាំងរបស់ខ្ញុំ?🙄🤔

08/09/2020

be my romance of love

08/09/2020

🆗ដោយភាពស្មោះត្រង់ទើបមិនគិតពីល្បិចអាក្រក់អ្នកដ៏ទៃ !
✅ទោះគេមានចិត្តអាក្រក់យ៉ាងណាក៏មិនអាចកែប្រែចិត្តស្មោះត្រង់ខ្ញុំបានដែរ !​
✏️write by be my romance !

08/09/2020

✅រាប់អានសត្រូវជាមិត្ត ប្រសើរជាងរាប់អានមិត្តមានចិត្តជាសត្រូវ

07/09/2020

សូមអរគុណ
រាល់បញ្ហាមានចំពោះខ្ញុំ
ធ្វើឲ្យខ្ញុំដឹងថាខ្ញុំខ្លួនឯងរឹងមាំប៉ុណ្ណា!

07/09/2020

ចំនេះជាស្ពានចម្លងជីវិតអោយប្រសើរ

07/09/2020

គិតហើយត្រូវតែធ្វើបើមិនបានធ្វើស្មើនឹងមិនបានគិត
BMR

07/09/2020

BMR welcome

07/09/2020

Be my romance welcome

Photos from Be my romance's post 07/09/2020

Welcome lady and gentleman this is my new brand (be my romance) for product beauty care that you can trust.

Photos from Be my romance's post 07/09/2020

This a brand new for my business

Videos (show all)

ចំនេះជាស្ពានចម្លងជីវិតអោយប្រសើរ

Telephone

Address

National 47B
Battambang
855