សម្ដេចធម្មវនវាសី ចន្ទ មុនី

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សម្ដេចធម្មវនវាសី ចន្ទ មុនី, Buddhist Temple, #Samdach Sothearos Boulevard, St. (13) Preah Ang Eng, Sangkat Phsar Kandal 1, Khan Doun Penh, Phnom Penh.

ព្រះធម្មវនវាសី ចន្ទ មុនី ជាចៅអធិការវត្តវត្តចន្ទប្បជោត្តនារាម (ហៅវត្តសុត) ស្ថិតនៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លោកមានព្រះជន្ម ២៨ឆ្នាំ បួសបាន ១៤ព្រះវស្សា។
https://t.me/chaanmonybuddhism

25/08/2024

និយាយអំពីព្រំដែន CLV
#ធម្មវនវាសី #ព្រះអង្គវនវាសី #ព្រះអង្គចន្ទមុនី
#ព្រះអង្គធម្មវនវាសីចន្ទមុនី #ព្រះអង្គវនវាសីចន្ទមុនី
#ព្រះធម៌អប់រំចិត្ត #ព្រះចាន់រះថ្មី

25/08/2024

ប្រវត្តិ ព្រះធម្មវនវាសី ចន្ទ មុនី ដែលកំពុងល្បី នៅខេត្តកំពង់ឆ្នាំង!
-----------------------------------
ព្រះធម្មវនវាសី ចន្ទ មុនី (ព្រះនាម ស៊ុន ចាន់វីរះ) ជាចៅអធិការវត្តវត្តចន្ទប្បជោត្តនារាម (ហៅវត្តសុត) ស្ថិតនៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង គិតត្រឹមឆ្នាំ ២០២៣នេះ លោកមានព្រះជន្ម ២៨ឆ្នាំ បួសបាន ១៤ព្រះវស្សា។

លោកជាព្រះសង្ឃធុដង្គមួយអង្គ ដែលចូលទៅគង់ក្នុងព្រៃធ្វើបដិបត្តិធម៌ សិក្សាឈ្វែងយល់ និងអប់រំកាយចិត្ត លោកមិនបានរៀនមន្តអាគមអ្វីឡើយ។ ការចូលធុដង្គនោះ គឺស្របតាមការសិក្សាពីមេរៀនបរិយត្តិរបស់ព្រះសម្មាសម្ពុទ្ធ យកទៅបដិបត្តិឱ្យឃើញហេតុនិងផល ដែលព្រះពុទ្ធបានសម្តែងទុក។

កាលចូលព្រៃដំបូង មានគ្នា៤​ ទៅ ៥អង្គជាគ្នា តែក្រោយមកក៏បែកគ្នាតាមនិស្ស័យរៀងៗខ្លួន អ្នកខ្លះក៏ត្រឡប់មកវិញ ហើយខ្លះទៀតក៏បន្តបដិ​បត្តិ។ ការបន្តនោះ អ្នកខ្លះទៅរៀនមន្តវិជ្ជាការ មន្តអាគមអូមអាម តែព្រះអង្គចូលចិត្តសិក្សាព្រះធម៌ដែលមានសត្តបដ្ឋាន៤ ជាដើម តែមួយអង្គឯង។ ពេលនោះលោកជាសាមណេរ​ ដែលអាចវេចអង្ករ១០គីឡូ ឆ្នាំងដាំបាយ និងសណ្តែកដីមួយកញ្ចប់ ដើម្បីបន្តជីវិតនៅក្នុងព្រៃ។

ទិដ្ឋភាពក្នុងព្រៃ

ជីវិតរបស់លោកជិតដាច់ម្តងៗ ព្រោះតែគ្មានចង្ហាន់ និងទឹកឆាន់ តែបានគុណបុណ្យមានព្រានព្រៃ និងជួយណែនាំ និងប្រគេនចង្ហាន់ឆាន់ ដែលធ្វើឱ្យលោកបន្តឧបនិស្ស័យសមគួរ អប់រំចិត្ត រកទីស្ងាត់ ហើយមានសិទ្ធក្នុងការសម្រេចចិត្តរស់នៅក្នុងជីវភាពបែបនោះ។ ព្រះអង្គបានជួបទុក្ខលំបាកជាច្រើន ដែលមនុស្សគ្រប់គ្នាមិនធ្លាប់ជួបប្រទះ ដូចជា ខ្មោច ព្រាយបិសាច ពពួកអមនុស្ស ព្រាយខ្លា កិន្នរ តាមមកយាយី និងសាកល្បងចិត្តរបស់លោក រួមទាំងពពួកទេវតាថែរក្សាក្នុងព្រៃជាដើម។ ព្រះអង្គមានសង្ឃដីការថា «ក្នុងព្រៃស្អាតដូចឋានសួគ៌ ហើយអាក្រក់ដូចដ្ឋាននរក»។

សមិទ្ធផល​ និងគុណសម្បត្តិ

តាមរយៈគង់ក្នុងព្រៃបដិបត្តិព្រះធម៌រយៈពេល​ជាង ១០ឆ្នាំ និងគ្រប់គ្រងទីអារាមរយៈពេលជិត ៥ឆ្នាំ ធ្វើឱ្យលោកយល់ដឹងស៊ីជម្រៅពីព្រះធម៌ច្បាស់លាស់ ជាពិសេសចំណេះដឹងខ្ពង់ខ្ពស់ អាចបកស្រាយពន្យល់ព្រះធម៌ និងបញ្ហាផ្សេងៗដល់បរិសទ័ រួចផុតពីភាពងឿយឆ្ងល់។ មួយរយៈធំនេះ មានបរិសទ្ធ័ជាច្រើនបានទៅទីអាស្រមរបស់ព្រះអង្គ មិនដាច់មួយថ្ងៃឡើយ ដោយហេតុចង់ឱ្យលោកបកស្រាយព្រះធម៌​ ដំណើរជីវិតនៅក្នុងព្រៃ និងពពួកអមនុស្សមានខ្មោច ព្រាយជាដើម។ ហើយវីឌីអូសកម្មភាពពន្យល់របស់លោក មានអ្នកស៊ែរចែករំលែកតៗគ្នាក្នុងបណ្តាញ​​​ប្រពន្ធ័ហ្វេសបុក។

ស្របពេលព្រះអង្គកំពុងគ្រប់គ្រងទីអារាម លោកបានកសាងព្រះចេតិយ៍រចនាបទខ្មែរបុរាណចំនួនពីរគឺ៖ ព្រះចេតិយ៍ទី១ បានកសាងក្នុងឆ្នាំ២០០០ ធ្វើពី ទឹកឃ្មុំ ដី ស្ករត្នោត តាមរចនាបទខ្មែរបុរាណ មិនប្រើស៊ីម៉ងត៍ដែរស្ថិតនៅវត្តព្រះសិអារ្យមេត្រីយ៍ ប្រាសាទបាយន័ ខេត្តសៀមរាប បញ្ចុះព្រះធាតុ លោកយាយសក់សរ។ ព្រះចេតិយ៍ទី២ កំពុងស្ថិតក្នុការកសាង ធ្វើឡើងពី ទឹកឃ្មុំ ដី ស្ករត្នោត តាមរចនាបទខ្មែរបុរាណ មិនប្រើស៊ីម៉ងត៍ ដែលមានលក្ខណៈពិសេស សមរាត្រីថ្ងៃរះចំកំពូល ដូចនៅប្រាសាទអង្គវត្ត។ ព្រះអង្គសង្កត់ធ្ងន់ថា «លោកអង្គុយចាំដល់សមរាត្រី ទើបព្រះអង្គបញ្ចុះគ្រឹះ ហើយបើមេជាងរៀបគ្រឹះមុនបន្តិច រឺខុសបន្តិចក៏ព្រះអង្គមិនយកឡើយ» ព្រះអង្គបន្តថា​ វិជ្ជានេះ គឺមានក្បួនខ្នាតត្រឹមត្រូវ ដែលរៀនមកពីក្នុងព្រៃសុតសាធ។ ម្យ៉ាងវិញទៀត ព្រះចេតិយ៍នោះ ស្ថិតចំពីមុខអាស្រមរបស់លោកគង់តែម្តង។

គូសបញ្ជាក់ដែរថា ឈ្មោះពិតរបស់ព្រះអង្គ ព្រះនាម ស៊ុន ចាន់វីរះ ជាចៅអធិការវត្តវត្តចន្ទប្បជោត្តនារាម (ហៅវត្តសុត) លោកមានព្រះជន្ម ២៨ឆ្នាំ បួសបាន ១៤ព្រះវស្សា និងគង់បដិបត្តិព្រះធម៌ក្នុងព្រៃរយៈពេល ១០ឆ្នាំ៕

02/11/2023

Hello.......

15/10/2021

#ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ គឺជាថ្ងៃគម្រប់ខួប ៩ឆ្នាំ ដែលសម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានសោយទិវង្គត នៅទីក្រុងប៉េកាំងប្រទេសចិន ។

នៅថ្ងៃនេះ ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។

កូនចៅប្រជារាស្រ្តទូទាំងប្រទេស និងមន្រ្តីរាជការ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ធិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕
ខ្លឹមសារទាំងស្រុងពីផេក៖ Samdech Hun Sen, Cambodian Prime Minister

09/10/2021

#ស្ដាប់ចុះ តើជនជាតិគេស្រលាញ់ជាតិខ្លួនយ៉ាងណា។

19/04/2021

១. បើចង់បានចំណេះដឹងផ្នែកផ្លូវចិត្ត និងព្រះធម៌ សូមតាមដាន៖ Kou Sopheap

២. បើចង់អភិវឌ្ឍជំនាញទន់របស់ខ្លួនឱ្យកាន់តែប្រសើរ សូមតាមដាន៖ Khim Sok Heng

៣. បើចង់ទទួលបានចំណេះដឹងអប់រំទូទៅ សូមតាមដាន៖ Mengly J. Quach, MD, MPH

៤. បើចង់បានចំណេះដឹងផ្នែកភាពជាអ្នកដឹកនាំ សូមតាមដាន៖ Rotha Leadership

៥. បើចង់បានគំនិតថ្មីៗសម្រាប់ធ្វើជំនួញ សូមតាមដាន៖ Sam Kosal

៦. បើចង់បានដំបូន្មានផ្នែកសហគ្រិនភាព សូមតាមដាន៖ Bun Park

៧. បើចង់ឱ្យខ្លួនស្រលាញ់សៀវភៅ សូមតាមដាន៖ Poly ratanak

៨. បើចង់ស្គាល់ពីនយោបាយ សូមតាមដាន៖ ខ្មែរ អេឡិកត្រូនិក ប៊ុក - Khmer Electronic Book

៩. បើចង់បានចំណេះដឹងផ្នែកហិរញ្ញវត្ថុ សូមតាមដាន៖ CamboFinance | កាក់សេន - Kakcent | LuyBook

១០. បើចង់ស្ដាប់ការសន្ទនាអំពីប្រធានបទល្អៗ សូមតាមដាន៖ Young Bruisers-អ្នកប្រយុទ្ធវ័យក្មេង | រៀន Podcast

១១. បើចង់បានខ្លឹមសារជីវិត សូមតាមដាន៖ កូនចាបមាស

ពេលទំនេរគួរតាមដានផេចខាងលេីដេីម្បីបន្តការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន និងបង្កេីនចំណេះដឹងល្អៗបន្ថែមមកក្នុងជីវិត។

---
រៀបរៀងដោយ៖ Business Aphirouh
(ក្រុមការងារសូមរក្សាសិទ្ធិគ្រប់យ៉ាងជូនដល់ម្ចាស់ផេចក្នុងការកែប្រែផ្សេងៗ)

Photos from Dejkun-ភក្ដី's post 15/04/2021
14/04/2021

👉មកដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២១នេះអាជ្ញាធររាជធានីភ្នំពេញសម្រេចបិទខ្ទប់ (Lockdown) តំបន់ដូចខាងក្រោម៖

1. ខណ្ឌមានជ័យ៖
-​ បិទសង្កាត់ស្ទឹងមានជ័យ១ និង២
-​ ក្នងសង្កាត់ស្ទឹងមានជ័យ ៣
​ បីទភូមិទ្រា៤ ភូមិដំណាក់ធំ២ និងភូមិដំណា​ក់ធំ៣។
*ចាប់ពីម៉ោង​ 00.00នាថ្ងៃទី​១១.មេសា.២០២១​ ដល់​ ២៤.មេសា.២០២១។

2. ខណ្ឌសែនសុខ៖ បិទភូមិទ្រុងមាន់ សង្កាត់អូបែកក្អម។
*ចាប់ពីម៉ោង​ 00.00នាថ្ងៃទី​១០.មេសា.២០២១​ ដល់​ ២៣.មេសា.២០២១។

3. ខណ្ឌពោធិ៍សែនជ័យ៖ បិទ ០៧ ភូមិ
-​ ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១,
-​ ភូមិចំការឳឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១
-​ ភូមិចំការឳឡឹក២ នៃសង្កាត់កាកាបទី២ ។
*ចាប់ពីម៉ោង​ 00.00នាថ្ងៃទី​១០.មេសា.២០២១​ ដល់​ ២៣.មេសា.២០២១។

13/04/2021

#អបអរសាទរទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ទោស័ក ពុទ្ធសករាជ ២៥៦៤ តទៅត្រីស័ក ពុទ្ធសករាជ ២៥៦៥ គ្រិស្តសករាជ ២០២១ ព្រះពុទ្ធសករាជព្រះសាសនាអតិកន្តាកន្លងទៅហើយបាន ២៥៦៤ តទៅ ២៥៦៥។

#មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​ឆ្លូវ នឹង​ចូល​មកដល់​នៅ​ថ្ងៃ​ពុធ ៣ កើត​ ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​ទី ១៤ ខែ​មេសា គ.ស ២០២១ នៅ​វេលា​ម៉ោង​ ៤ និង ០០​នាទី ។ ពេលនោះអស់​ពពួកទេវបុត្រ​ទេវធីតា​ទាំង​មួយ​សែន​កោដិ​ហោះ​ទៅ​កាន់​គុហា​កែវ​ធម្មមាលី​នាទី​ភ្នំ​កៃលាស​ខេត្ត​ហិមពាន្ត​ ជាទីតំកល់​នូវ​ព្រះ​សិរសា​ កបិល​មហាព្រហ្ម​ ដែល​តំកល់​លើ​ពាន​មាស នាំ​​​មក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុរាជ តាម​ផ្លូវ​ព្រះអាទិត្យ​គោចរ​ចំនួន ៦០​នាទី ។
ទេព​ធីតា​ឆ្នាំ​ថ្មី ដែល​នឹង​យាង​មក​​គ្រប់គ្រង​ថែរក្សា​ជម្ពូ​ទ្វីប​មនុស្ស​លោក​ចាប់​ពេល​នេះ​តទៅ​​ ជា​ទេវ​ធីតា​មួយ​ព្រះអង្គ​ ជាអគ្គ​នាយិកា​ព្រះ​នាម មណ្ឌាទេវី ជា​បុត្រី​ទី៤ នៃ​កបិល​មហាព្រហ្ម​ គង់​នៅ​​ចាតុ​ម្ម​ហារាជិកា​ ទ្រង់​អម្ពរ​ពណ៌​អន (ខៀវខ្ចី) ​លម្អ​នៅ​ព្រះកាណ៌​ដោយសៀត​ផ្កា​ចម្ប៉ា អភរណៈ​កែវ​ពិទូរ្យ​ ភក្សាហារ​ទ្រង់​សប្បិ​ (ទឹកដោះ) ព្រហស្ថ​ស្ដាំ​ទ្រង់​ម្ជុល ព្រហស្ថ​ឆ្វេង​ទ្រង់​ឈើ​ច្រត់ ទ្រង់​គង់​ផ្ទំ​បិទ​ព្រះនេត្រ​នៅ​លើ​ខ្នង​ គទ្រភៈ (សត្វ​លា) ​ជា​យាន​ពាហនៈ ។
_________________________

រណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះ មួយសម្រាប់តាំងគ្រឿងពលីការផ្សេង ៗ ។ ត្រូវរៀបក្រាលសំពត់ពណ៌សហើយរៀបចំនូវគ្រឿងសក្ការបូជា ទេវតាមានជាអាទិ៍៖

១. បាយសី ៩ថ្នាក់មួយគូ

២.បាយសី ៧ថ្នាក់មួយគូ

៣.បាយសី ៥ថ្នាក់មួយគូ

៤.បាយសី ៣ថ្នាក់មួយគូ

៥.បាយសីប៉ាឆាមមួយគូ

៦.ស្លាធម៌មួយគូ

៧.ទឹកអប់មួយគូ

៨.ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន ១គូ

៩.ចេកនួន ចេកណាំវ៉ា ដាក់លើជើងពានមួយគូ

១០.ផ្លែឈើ ១១មុខ រៀបដាក់ជើងពាន ១គូ

១១.ដូងឡៅមួយគូ

១២.ទឹកស្អាតពីរកែវ

Want your place of worship to be the top-listed Place Of Worship in Phnom Penh?
Click here to claim your Sponsored Listing.

Category

Telephone

Address

#Samdach Sothearos Boulevard, St. (13) Preah Ang Eng, Sangkat Phsar Kandal 1, Khan Doun Penh
Phnom Penh
12000
Other Buddhist Temples in Phnom Penh (show all)
វត្ត ឥន្ទពិសី - Ennu Pisey Pagoda វត្ត ឥន្ទពិសី - Ennu Pisey Pagoda
Ennu Pisey Pagoda, Https://maps. App. Goo. Gl/DhahhgZrQvviXyUAA
Phnom Penh

HEAN SEYHA HEAN SEYHA
Phnom Penh
Phnom Penh, 121208

Education and Inspiration

Natural life Hieng Pek Natural life Hieng Pek
Phnom Penh, 7st
Phnom Penh

ប្រយ័ត្ន ប្រយោជន៍

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស
Phnom Penh, 12204

ព្រះរាជសកម្មភាព សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃរាជា​ធិបតី កិត្តិឧទ្ទេសបណ្ឌិត​ ទេព​ វង្ស​ សម្ដេច​ព្រះ​មហា​សង្ឃរាជ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

Oum kimann page Oum kimann page
Phnom Penh

uṭṭhānavato satīmato, sucikammassa nisammakārino. saññatassa dhammajīvino, appamattassa yasobhivaḍḍhati. Ever grows the glory of him who is energetic, mindful and pure in conduc...

Wat Prek Thleung, Sangkat Prek Kampus, Khan Dangkor, Phnom Penh Wat Prek Thleung, Sangkat Prek Kampus, Khan Dangkor, Phnom Penh
Prek Thleung, Sangkat Prek Kampus, Khan Dangkor
Phnom Penh, 12000

Buddhist, Sermon,

Sreang Visal Sreang Visal
ផ្លូវលេខ110 សង្កាត់វត្តភ្នំ្ខ ខណ្ឌដូនពេញ
Phnom Penh

ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ
Home 136s, Street 430 កែង Street 177, Sangkat Tumnub Tuek, Chamkarmon
Phnom Penh

ធម្មទានឈ្នះអស់ទានទាំងពួង។

Sok Nakea_Official Sok Nakea_Official
Battambang Province
Phnom Penh, 020501

សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានឈ្នះអស់ទានទាំងពួង

CHEA RATH CHEA RATH
Phnom Penh
Phnom Penh, 12103

education

នេន សំណាង នេន សំណាង
Botomwatey
Phnom Penh, 111222333

Buddha dharma sangha

Ra Phearom• Ra Phearom•
Phnom Penh

𝐷ℎ𝑎𝑚𝑚𝑎 𝑓𝑜𝑟 𝑙𝑖𝑓𝑒.