Fze blond

Fze blond

investment

Photos from Fze blond's post 24/05/2022

• នឹកពាក្យអ៊ុកអ៊ូអ្នកភិរម្យ
បុរាណនិយមគ្រូអាចារ្យ
ចែងចារសារស័ព្ទប្រាប់មកថា
លោកាសម័យប្រែប្រួលហើយ ។

• ដ្បិតមនុស្សឥឡូវត្រូវជាខុស
ព្រហើនជ្រុសជ្រួសហួសកោះត្រើយ
យកឆ្កួតធ្វើជា មិនលែងឡើយ
កូនអើយនេះហើយផ្លូវវិនាស ។

• សង្គមបាត់ជាងនាងបានឫក
ពាលត្រឹកឧបាយក្លាយនិរាស
សំណរតាក់តែងក្លែងជាមាស
បាបជនពេញពាសក្នុងនគរ ។

• ការពិតរលត់ផុតវេលា
មនោគមវិជ្ជាស្ងាត់ឥតសូរ
របត់សង្គមនិយមជោរ
ទំនោរភិថុតិដុតកម្លោច ។

• អវិជ្ជាកើតច្រើនចម្រើនទុក្ខ
ទំនុកសង្គមធុំអសោចិ៍
វប្បធម៌ពណ្ណរាយក្លាយហិនហោច
ស្រពស្រោចអបាយឆ្ងាយសច្ចៈ ។

• ជាតិរងវិបត្តិដ្បិតរាស្ត្រល្ងង់
ពាក្យពេចន៍អ៊ូចុងប្រុងប្រយ័ត្ន
តែមនុស្សឥឡូវអាស្រូវក្តាត់
ខ្លោចខ្លៅបាំងបាត់ដោយអគតិ ។

• មើលឃើញរឿងល្បីនៃសង្គម
ខេមរានិយមតាមទិដ្ឋិ
ម្តេចពូជសាសន៍ខ្ញុំឡប់សតិ
ធ្វើម្តេចបដិនឹងHoបាន ។

• ភាវូបបោះពួយរលួយគល់
សម្បជញ្ញៈដាច់ខ្យល់ប្រែតិរច្ឆាន
វិជ្ជារួញរាវភ្លាវដើមដាន
ទំនោររុញច្រានស្មានមិនដល់ ។

• ស្តូបស្ទុះព្រោងព្រាតលាតសន្ធឹង
សម្បទានល្វើយល្វឹងស្ងាត់អ្នកខ្វល់
Hoស្ទូចទឹកដីគ្មានសេសសល់
សំណល់តែអ៊ុងឆុងម្តងទៀត ។

• រឿងព្រេងប្រវត្តិព្រាត់និយម
សង្គមវិនាសរាស្ត្រចោលម្សៀត
ឆាកល្ខោនដដែលលេងម្តងទៀត
ជនឥតមារយាទ ដែលខ្វល់អ្វី ... ៕

ប៉ាកកា_អរូប

22/05/2022
20/05/2022

របៀបការពារខ្លួន ពីពួកអមនុស្ស

19/05/2022

Love your life with me 😍😍😍😍

media1.tenor.co 19/05/2022

media1.tenor.co

Want your organization to be the top-listed Government Service in Phnom Penh?
Click here to claim your Sponsored Listing.

Videos (show all)

From fze blond

Telephone

Address

A6
Phnom Penh
12000