Brief News

Damnaer want to see Cambodia people understanding about the impact on their daily life from environm

02/10/2021

គណបក្សប្រជាធិបតេយ្យមូលដ្ឋានអំពាវនាវឱ្យមានការគាំទ្រសហគ្រាសតូចនិងមធ្យម ក្រោយបើកប្រទេសឡើងវិញ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អំពាវនាវឱ្យមានវិធានការជាក់លាក់ក្នុង ការគាំទ្រដល់សហគ្រាសតូចនិងមធ្យម រយៈពេល ៦ខែ ទៅ ១ឆ្នាំ កំឡុងពេលចាប់ផ្ដើមបើកប្រទេសឡើងវិញ។

យោងតាមហ្វេសបុកផេករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសេរថា គណបក្សមួយនេះគាំទ្រឱ្យមានការបើកប្រទេសឡើងវិញជាជំហានៗ និងមានវិធានការជាក់លាក់ក្នុងការគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម ជាពិសេសក្នុងវិស័យទេសចរណ៍ ដូចជាការផ្គត់ផ្គង់ហិរញ្ញវត្ថុ និងកាត់បន្ថយពន្ធអាករជាដើម។

ក្រៅពីនេះគណបក្សដដែល ជុំរុញឱ្យមានការស្រាវជ្រាវ តាមដានលើការវិវត្តនៃចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ដើម្បីងាយស្រួលត្រៀមកន្លែងព្យាបាល និងកន្លែងសង្រ្គោះបន្ទាន់ឱ្យបានគ្រប់គ្រាន់នៅតាមបណ្ដារាជធានី-ខេត្ត ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបទទួលបានការពិនិត្យនិងព្យាបាលទាន់ពេលវេលា។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏សម្ដែងនូវការ គាំទ្រចំពោះការបើកទទួលអ្នកដំណើរមកពីក្រៅប្រទេស ដែលបានចាក់វ៉ាក់សាំង២ដងរួចហើយ និងមានសុខភាពល្អធម្មតាផងដែរ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋានអំពាវនាវឱ្យមានការគាំទ្រសហគ្រាសតូចនិងមធ្យម ក្រោយបើកប្រទេសឡ 01/10/2021

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អំពាវនាវឱ្យមានវិធានការជាក់លាក់ក្នុង ការគាំទ្រដល់សហគ្រាសតូចនិងមធ្យម រយៈពេល ៦ខែ ទៅ ១ឆ្នាំ កំឡុងពេលចាប់ផ្ដើមបើកប្រទេសឡើងវិញ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋានអំពាវនាវឱ្យមានការគាំទ្រសហគ្រាសតូចនិងមធ្យម ក្រោយបើកប្រទេសឡ រូបភាព: ស្លាកសញ្ញាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបមហ្វេសបុកផេក) គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អំពាវនាវឱ្យមា.....

រុស្ស៊ីព្រួយបារម្ភថាកិច្ចព្រមព្រៀង AUKUS នឹងអនុញ្ញាតឱ្យអូស្ត្រាលីចូលរួមក្រុមនាវាមុជទឹកដើ 01/10/2021

ប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃសុក្រនេះ ថាខ្លួនមានការព្រួយបារម្ភចំពោះកិច្ចព្រមព្រៀងការពារជាតិ AUKUS រវាងអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក ដែលនឹងអនុញ្ញាតឱ្យអូស្ត្រាលីចូលក្នុងក្រុមប្រទេសដែលប្រតិបត្តិការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។

រុស្ស៊ីព្រួយបារម្ភថាកិច្ចព្រមព្រៀង AUKUS នឹងអនុញ្ញាតឱ្យអូស្ត្រាលីចូលរួមក្រុមនាវាមុជទឹកដើ ប្រធានាធិបតីរុស្សី លោក ប្លាដេមា ពូទីន ប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃសុក្រនេះ ថាខ្លួនមានការព្រួយបារម្ភចំពោះ....

01/10/2021

រុស្ស៊ីព្រួយបារម្ភថាកិច្ចព្រមព្រៀង AUKUS នឹងអនុញ្ញាតឱ្យអូស្ត្រាលីចូលរួមក្រុមនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ

ប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃសុក្រនេះ ថាខ្លួនមានការព្រួយបារម្ភចំពោះកិច្ចព្រមព្រៀងការពារជាតិ AUKUS រវាងអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក ដែលនឹងអនុញ្ញាតឱ្យអូស្ត្រាលីចូលក្នុងក្រុមប្រទេសដែលប្រតិបត្តិការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។

នៅថ្ងៃទី ១៥ ខែកញ្ញា សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានប្រកាសរួមគ្នា អំពីភាពជាដៃគូរសន្តិសុខត្រីភាគីដោយផ្តោតលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (AUKUS) ។

ទីក្រុងម៉ូស្គូ បាននិយាយកាលពីដើមសប្ដាហ៍នេះថា ខ្លួនកំពុងស្វែងរកព័ត៌មានបន្ថែមអំពីកិច្ចព្រមព្រៀងនេះ។
នៅថ្ងៃសុក្រនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្សី លោក សឺហ្គេរី យ៉ាបកូវ (Sergei Ryabkov) និយាយថា គាត់សម្លឹងឃើញ កិច្ចព្រមព្រៀងនេះ ក៏ជាបញ្ហាប្រឈមដ៏ធំមួយចំពោះការមិនរីកសាយភាយនុយក្លេអ៊ែរពិភពលោក។

លោក យ៉ាបកូវ មានប្រសាសន៍ថា «យើងក៏ព្រួយបារម្ភអំពីភាពជាដៃគូដែលនឹងអនុញ្ញាតឱ្យអូស្ត្រាលីបន្ទាប់ពីការពិគ្រោះយោបល់អស់រយៈពេល ១៨ ខែនិងការប៉ុនប៉ងជាច្រើនឆ្នាំដើម្បីទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរក្នុងចំនួនគ្រប់គ្រាន់ដើម្បីក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលទាំង ៥ សម្រាប់សព្វាវុធប្រភេទនេះ»។

AUKUS បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ការធ្វើសមាហរណកម្មឱ្យកាន់តែស៊ីជម្រៅពាក់ព័ន្ធនឹង សន្តិសុខ និងវិស័យការជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា ឧស្សាហកម្ម និងសង្វាក់នៃការផ្គត់ផ្គង់។

កិច្ចព្រមព្រៀងនេះ នឹងចាប់ផ្ដើមកិច្ចសហប្រតិ្តការ ដោយបើកសម្ភោធការអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អូស្រ្តាលី នាពេល១៨ខែខាងមុខ។

ប្រភព: Reuters

30/09/2021

អ្នកវិភាគថា ប្រទេសចិនទំនងជាបរាជ័យក្នុងការចូលជាសមាជិក CPTPP

អ្នកវិភាគបាននិយាយថា ទីក្រុងប៉េកាំង ត្រូវតែមានការយល់ព្រម ពីប្រទេសហត្ថលេខី CPTPP ទាំង ១១ ដើម្បីចូលរួមជាសមាជិក ហើយវាប្រហែលជាមិនអាចទៅរួចនោះទេដោយសារទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសជាសមាជិកមួយចំនួនមានភាពតានតឹងនឹងគ្នា។
ដើម្បីអាចូលជាសមាជិកបានប្រទេសចិនត្រូវតែមានការយល់ព្រមពីប្រទេសទាំង១១ ដែលមានដូចជា អូស្រ្តាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី មិចស៊ីកូ នូវែលហ្សេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។
អ្នកវិភាគ មកពីក្រុមប្រឹក្សាយោបល់ហានិភ័យយូរ៉ាស៊ី (risk consultancy Eurasia Group)ឱ្យដឹងថា សម្ព័ន្ធមិត្តអាម៉េរិក នៅក្នុង CPTPP ដូចជា អូស្រ្តាលី កាណាដា និងជប៉ុន ចាត់ទុកប្រទេសចិន គឺជា «ការគម្រាមកំហែង»ហើយក្រុមប្រទេសទាំងនោះអាចរារាំងសំណើរបស់ចិនបាន។
ប្រភពដដែលឱ្យដឹងទៀតថាទីក្រុងប៉េកាំងក៏អាចមានការលំបាកក្នុងការបំពេញនូវតម្រូវការរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយនេះ សម្រាប់វិស័យប្រកួតប្រជែងដូចជា ការរឹតបន្តឹងសហគ្រាសរដ្ឋ លើកកម្ពស់សិទ្ធិការងារនិងការផ្ដល់ទិន្នន័យឱ្យគ្នាទៅវិញទៅមកជាដើម។
ទោះយ៉ាងណាក៏ដោយ ការស្នើសុំរបស់ចិនដើម្បីចូលរួម CPTPP បង្ហាញពីការខ្វះគោលនយោបាយសេដ្ឋកិច្ចរបស់អាមេ៉រិកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំរបស់ប្រទេសចំនួន ១១ ដែលបានបង្កើតឡើងនៅឆ្នាំ ២០១៨ បន្ទាប់ពីលោកដូណាល់ត្រាំបានដកសហរដ្ឋអាមេ៉រិកចេញពីភាពជាដៃគូរអន្តរប៉ាស៊ីហ្វិក (TPP) កាលពីមួយឆ្នាំមុន។
ប្រភព: CNBC

អ្នកវិភាគថា ប្រទេសចិនទំនងជាបរាជ័យក្នុងចូលជាសមាជិក CPTPP 30/09/2021

អ្នកវិភាគបាននិយាយថាទីក្រុងប៉េកាំងត្រូវតែមានការយល់ព្រមពីប្រទេសហត្ថលេខី CPTPP ទាំង ១១ ដើម្បីចូលរួមជាសមាជិក ហើយវាប្រហែលជាមិនអាចទៅរួចនោះទេដោយសារទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសជាសមាជិកមួយចំនួន មានភាពតានតឹងនឹងគ្នា។

អ្នកវិភាគថា ប្រទេសចិនទំនងជាបរាជ័យក្នុងចូលជាសមាជិក CPTPP ប្រធានាធិបតីចិន លោក ស៊ីជីនពីង អ្នកវិភាគ បាននិយាយថាទីក្រុងប៉េកាំងត្រូវតែមានការយល់ព្រមពីប្រទេសហត្ថលេខី CPTPP ....

រដ្ឋាភិបាលសម្រេចដំឡើងប្រាក់ឈ្នួលចំនួន ២ ដុល្លា សម្រាប់ឆ្នាំ ២០២២ 29/09/2021

រដ្ឋាភិបាលសម្រេចដំឡើងប្រាក់ឈ្នួលចំនួន ២ ដុល្លា សម្រាប់ឆ្នាំ ២០២២ ការងារ រូបភាពពីសម្ព័ន្ធសហជីពកម្មករកម្ពុជា(CLUF) ក្រសួងការងារសម្រេចដំឡើងប្រាក់ខែគោលលើ កម្មករ កម្មការនី ចំនួន ...

Photos from Ministry of Environment's post 31/01/2021
16/01/2021

តើអ្នកដឹងទេថា នៅទូទាំងសកលលោក ប្លាស្ទិក ១៣ លានតោន ត្រូវបានប៉ាន់ប្រមាណថាបានហូរចូលទៅក្នុងសមុទ្រជារៀងរាល់ឆ្នាំ? ថនិកសត្វ ត្រី និងបក្សីជាង ១ លានក្បាលរងការផលប៉ះពាល់ ឬបាត់បង់ជីវិតជារៀងរាល់ឆ្នាំ ព្រោះតែសត្វទាំងនេះបានលេបប្លាស្ទិកចូលទៅក្នុងពោះ ឬត្រូវរុំជាប់ដោយប្លាស្ទិក។

ប្រភពៈ យូអិនឌីភីកម្ពុជា

ប្រាសាទព្រះគោ សៀមរាបអង្គរ 09/01/2021

ប្រាសាទព្រះគោ សៀមរាបអង្គរ ធ្វើដំណើតាមដងផ្លូវដែលពោពេញទៅដោយ ខ្យល់ឪកាសបរិសុទ្ធ ប្រវែង១៣គីឡូនៃភាគខាងកើតក្រុងសៀមរាប ស្ថិតនៅក្នុង ភូមិ.....

Photos from Brief News's post 09/01/2021

#សៀមរាប
#ប្រាសាទព្រះគោ



ធ្វើដំណើតាមដងផ្លូវដែលពោពេញទៅដោយ ខ្យល់ឪកាសបរិសុទ្ធ ប្រវែង១៣គីឡូនៃភាគខាងកើតក្រុងសៀមរាប ស្ថិតនៅក្នុង ភូមិឪឡោក ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប អ្នកនឹងឃើញប្រាសាទមួយ ដែលស្ថិតនៅក្នុងបរិវេណនៃអតីតរាជធានីហរិហរល័យនាសម័យបុរាណ នៅចន្លោះបា្រសាទបាគង និងប្រាសាទលលៃ ដែលស្ថិតនៅខាងលិចផ្លូវទៅកាន់ប្រាសាទបាគង។
ប្រាសាទមួយនេះមានឈ្មោះថា ស្រីបរមេស្វរៈ ជាភាសាសំស្ក្រឹត តែត្រូវបានប្រជាជនសម័យក្រោយដាក់ឈ្មោះថាប្រាសាទព្រះគោ ដោយយោងទៅតាមរូបសំណាក់ព្រះគោចំនួនបីចំពីមុខប្រាង្គទាំងបីនៃប្រាសាទនេះ។
ប្រាសាទព្រះគោនេះត្រូវបានកសាងឡើងនៅសតវត្សរ៍ទី៩ ដោយព្រះបាទឥន្រ្ទវរ្ម័នទី១ (៨៧៧-៨៨៩) ដើម្បីឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា
ប្រាសាទព្រះគោបែរមុខទៅទិសខាងកើត ដែលទិសសំខាន់ក្នុងការផ្តល់កំណើតដល់សត្វទាំងឡាយ។ ប្រាសាទនេះមានទំហំ៥០០ម៉ែត្រគុណ៤០០ម៉ែត្រមានកំពែងធ្វើអំពីថ្មបាយក្រៀមព័ទ្ធជុំវិញជាពីរដាច់ដោយឡែកពីគ្នា និងមានកំពែងមួយធ្វើអំពីឥដ្ឋព័ន្ធជុំវិញខឿនប្រាសាទដែលអាចមើលឃើញនូវស្នាកស្នាមខ្លះៗ។

02/01/2021

More than 1.5 billion face masks will pollute oceans this year. Surgical masks are the new single-use plastic straws - all entering our oceans and piling up in landfills.

For general public, reusable and washable masks are as effective. Please say no to single-use face masks and educate everyone around you.

Want your business to be the top-listed Media Company in Phnom Penh?
Click here to claim your Sponsored Listing.

Website

Address

Phnom Penh
Other Phnom Penh media companies (show all)
Southeast Asia Globe Southeast Asia Globe
No. 6A, Street 294
Phnom Penh, 12301

Southeast Asia Globe is a member-supported media platform producing in-depth and independent journali

Lift Cambodia Lift Cambodia
Phnom Penh

The Phnom Penh Post is Cambodia's most popular and highest demographic English newspaper in Cambodia

TNM TV Online TNM TV Online
Phnom Penh, 12102

TNM is the best media first online in Cambodia

Heng Chetra Heng Chetra
Phnom Penh

Sport, Traveling, Adventure, Education, Lifestyle 🌿🌸

Top kh Top kh
Street166 Khan Chamkamorn
Phnom Penh, 12300

Follow For More🤍

KFN Post News KFN Post News
Street 3, Tropeang Sala Village, Sangkat Pongtek, Khan Dongkor, Phnom Penh City
Phnom Penh

Media /News company

Clue Syndrome I Clue Syndrome I
Sangkat Smach Meanchey, Khemarak Phoumin City
Phnom Penh, NA

Clue Syndrome I

Phnom Penh Daily Phnom Penh Daily
#1724E, Street 5, Phsar Toch Village, Sangkat Toul Sangke 1, Khan Russey Keo
Phnom Penh, 1207

ភ្នំពេញដេលី , Phnom Penh Daily ផ្តល់ជូននូវព័ត៌មានជាតិ និង អន្តរជាតិប្រចាំថ្ងៃ 088 97 00 668

SreyNut HR SreyNut HR
Phnom Penh

08 Newz 1 08 Newz 1
Phnom Penh
Phnom Penh, 12000

News

Mobile Tech Press ម៉ូបាលថិចប្រេស Mobile Tech Press ម៉ូបាលថិចប្រេស
111
Phnom Penh, 12254

MobileTech Press យើងផ្ដល់ព័ត៌មានអនាគតនៃបច្ចេ?