Fintech Khmer

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Fintech Khmer, News & Media Website, Phnom Penh.

Built by a community for the community with a mission to increase awareness and encourage adoption of FinTech in support of expanding financial inclusion in Cambodia

What is fintech? | CNBC Explains 28/01/2023

លឺគេនិយាយ​ Fintech តែមិនដឹងថាជាអ្វីមែនទេ? Fintech (Financial Technology) ប្រែសាមញ្ញថា បច្ចេកវិទ្យាហិរញ្ញវត្ថុ។ និយាយឲ្យស្រួលយល់ Fintech សំដៅលើ ផលិតផល ដំណោះស្រាយ បច្ចេកវិទ្យា ឬទម្រង់អាជីវកម្មដែលផ្ដល់ភាពងាយស្រួល ទំនើប និងរហ័សក្នុងវិស័យហិរញ្ញវត្ថុ។ នេះជាវីដេអូខ្លីដែលពន្យល់បន្ថែមពី Fintech។ ប្រភព៖ CNBC International

What is fintech? | CNBC Explains It’s a multi-billion dollar industry that’s changing everything from how we make purchases to how we get loans. What is fintech all about? CNBC’s Elizabeth S...

31/12/2022

ចាំមើលអ្នកណាខ្លះនៅសរសេរឆ្នាំ ២០២២ ចាប់ពីស្អែកទៅ! រីករាយឆ្នាំថ្មី ទាំងអស់គ្នា!

13/11/2022

ពាក្យពីរម៉ាត់ដូចគ្នាសោះហេតុអីខុសគ្នាឆ្ងាយម្លេះ? កូនចៅធ្វើអីខុស?

08/11/2022

ម៉ាស៊ីនដកប្រាក់ ដែលយើងគ្រប់គ្នាតែងហៅថា អេធីអឹម ឬ ATM (Automated Teller Machines) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ១៩៦៧ (៥៥ ឆ្នាំមុន) នៅទីក្រុង New York សហរដ្ឋអាមេរិក។ ម៉ាស៊ីន អេធីអឹម ត្រូវបានដាក់ឲ្យដំណើរការលើកដំបូងក្នុងធនាគារដែលមានឈ្មោះថា Chemical Bank នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៦៩។

[English below]

កាលពីដំបូងឡើយ ម៉ាស៊ីន អេធីអឹម ដាក់ឲ្យតែអតិថិជនរបស់ធនាគារណាមួយប្រើប្រាស់ប៉ុណ្ណោះ ហើយប្រមាណ ១០ ឆ្នាំក្រោយទើបអតិថិជនធនាគារដទៃទៀតអាចដកប្រាក់ពីម៉ាស៊ីន អេធីអឹម ផ្សេងគ្នាបាន។

ដំណើរវិឌ្ឍន៍សំខាន់ៗនៃម៉ាស៊ីន អេធីអឹម

- ម៉ាស៊ីន អេធីអឹម ចេះនិយាយ (មានសំឡេង)៖ ក្នុងឆ្នាំ ១៩៩៩ ម៉ាស៊ីន អេធីអឹម ចេះនិយាយ ដំបូងបំផុតត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងទីក្រុង San Francisco ជាមួយនឹងប៊ូតុងអក្សរ Braille ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់អតិថិជនដែលពិការភ្នែក។

- ម៉ាស៊ីន អេធីអឹម ដែលមានមុខងារវីដេអូ៖ មាស៊ីនអេធីអឹមប្រភេទនេះផ្ដល់នូវបទពិសោធចម្រុះគ្នារវាងម៉ាស៊ីន អេធីអឹម ធម្មតា និងបទពិសោធថ្មីសម្រាប់អតិថិជន ព្រោះអតិថិជនអាចនិយាយទៅកាន់បុគ្គលិកធនាគារបានតាមរយៈម៉ាស៊ីន អេធីអឹម។

- ម៉ាស៊ីន អេធីអឹម ដែលមិនត្រូវការកាត៖ ម៉ាស៊ីន អេធីអឹម ប្រភេទនេះអនុញ្ញាតឲ្យអតិថិជនដកប្រាក់បានដោយប្រើប្រាស់ទូរស័ព្ទដៃ។

- ម៉ាស៊ីន អេធីអឹម សម្រាប់រូបិយប័ណ្ណបែបឌីជីថល Bitcoin៖ ម៉ាស៊ីននេះមិនទាន់ត្រូវបានដាក់បញ្ចូលក្នុងប្រព័ន្ធធនាគារជាសកលនៅឡើយទេ។ ម៉ាស៊ីននេះអនុញ្ញាតឲ្យអតិថិជនបំប្លែងសាច់ប្រាក់ ទៅជារូបិយប័ណ្ណឌីជីថលបាន។ បច្ចុប្បន្នម៉ាស៊ីននេះរាប់រយគ្រឿងកំពុងមានវត្តមាននៅសហរដ្ឋអាមេរិក។

- ម៉ាស៊ីន អេធីអឹម បានជួយសម្រួលដល់វិស័យធនាគារអស់រយៈពេលជាច្រើនឆ្នាំ ក្នុងរូបភាពជាច្រើនផ្សេងៗគ្នា។ អតិថិជនអាចធ្វើកិច្ចការជាច្រើនបានតាមរយៈម៉ាស៊ីននេះដោយមិនចាំបាច់ទៅកាន់សាខាធនាគារទេ។ យោងតាមគេហទំព័រ Forbes ម៉ាស៊ីន អេធីអឹម ច្រើនជាង ៥ លានគ្រឿងកំពុងដំណើរការទៅទូទាំងសកលលោក គិតត្រឹមឆ្នាំ ២០២០។

ATM, Automated Teller Machines (ម៉ាស៊ីនដកប្រាក់), was invented on June 27, 1967 (55 years ago) in New York, the U.S. The ATM was for the first time installed at Chemical Bank in the U.S. in 1969.
The first ATM machines were limited to only customers of the bank, and about a decade later, shared ATMs were introduced and allowed consumers of different banks to withdraw funds from different ATMs.
Key innovations brought into ATMs over the years
- Talking ATMs: In 1999 the first talking ATM was installed in San Francisco, with Braille keypads and became a very helpful tool for blind customers.

- Video ATMs: Video ATMs were later introduced to provide a hybrid experience between an ATM and customer experience because the customers can talk to the banker through the ATM.

- Cardless ATMs: The Cardless ATMs allow customers to withdraw cash from the ATM with their smartphones.

- Bitcoin ATMs: The machines are not yet part of the banking system, but they allow consumers to convert their cash into digital currency. Hundreds of the machines are now presenting in the U.S.

- ATMs have been facilitating the banking industry for many years in many ways. Consumers can now do many things with the ATM without going directly to the banks’ branches. In 2020, according to Forbes, more than 5 million ATMs were operating worldwide.

ប្រភព៖ Americanbanker.com
រក្សាសិទ្ធិដោយ FintechKhmer

08/11/2022

សប្បាយទេបងអូន? បាត់ស្ត្រេសនៅ?

21/05/2022

កុងធនាគារអូនក៏លុយអូន
កុងធនាគារបងក៏លុយអូន
ចឹង Share គ្នាមានទៅទាស់ខុសអី
ត្រូវអត់នារីៗគ្នាយើង??? 🤣🤣

19/05/2022

🇰🇭អបអរសាទរ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២
🇰🇭Happy Royal Ploughing Ceremony

10/05/2022

មិនចាំបាច់ទាល់តែ LamboToy ត្រឹមមានលុយក្នុងកុងក៏ជីវិត Enjoy ដែរ

18/04/2022

[English Below]
-ជម្រើសនៃការទូទាត់ងាយស្រួល វាជាអ្វីដែលអតិថិជនចង់បាន
ធ្លាប់ត្រូវបានអតិថិជនបដិសេធមិនទិញផលិតផល ដោយសារតែអ្នកមិនមានកុងធនាគារចល័តដើម្បីធ្វើការទូទាត់ប្រាក់ដែរឬទេ?
បច្ចុប្បន្ននេះ មនុស្សទូទៅពុំសូវពេញនិយមកាន់សាច់ប្រាក់ជាប់ខ្លួននោះទេ បែបនេះហើយទើបភាគច្រើន អតិថិជនតែងតែជ្រើសរើសការទូទាត់ប្រាក់ដែលងាយស្រួលបំផុតសម្រាប់ពួកគេ ដូចជាផ្ទេរប្រាក់តាមកុងធនាគារចល័ត ស្កេនQR Code ឬការទូទាត់ប្រាក់តាម Credit Card ជាដើម។ អតិថិជនរីករាយ អ្នកលក់សប្បាយចិត្ត។

-ងាយស្រួលក្នុងការគ្រប់គ្រង
តាមរយៈការទូទាត់ប្រាក់បែបឌីជីថល ម្ចាស់អាជីវកម្មនឹងកាន់តែមានភាពងាយស្រួលជាមួយនឹងការគ្រប់គ្រង លំហូរសាច់ប្រាក់ចេញចូលរបស់ខ្លួន។ អ្នកនឹងមិនហត់អង្គុយរាប់លុយ ហើយក៏មិនចាំបាច់នឿយយកលុយទៅដាក់ក្នុងធនាគារ ជំនួសមកវិញ រាល់ប្រតិបត្តិការទាំងអស់គឺត្រូវបានកត់ត្រាជាឌីជីថលនៅលើវេទិកាក្នុងគណនីចល័តរបស់អ្នករួចជាស្រេច ។

-ការទូទាត់ប្រាក់ដោយមានសុវត្ថិភាព
ប្រហែសបាត់ប្រយ័ត្នគង់ តែបើលុយនៅក្នុងកុងយ៉ាងណាក៏មានសុវត្ថិភាពជាងលុយនៅខាងក្រៅដែរ។ ជាម្ចាស់អាជីវកម្ម តែងតែចង់បាននូវការទូទាត់ប្រាក់ដោយមានសុវត្ថិភាព ជៀសវាងរាល់បញ្ហានានារួមមាន លុយចាស់រហែក លុយក្លែងក្លាយ និងការឆបោកជាច្រើនរូបភាពផ្សេងទៀតដែលម្ចាស់អាជីវកម្មត្រូវបង្កើនការប្រុងប្រយ័ត្នដោយខ្លួនផ្ទាល់។ ប៉ុន្តែ ការទូទាត់ប្រាក់បែបឌីជីថល ត្រូវបានបំពាក់នូវវិធានការសុវត្ថិភាពនៃការទូទាត់ ដែលបានកែលម្អ ដើម្បីជួយការពារពីការបំពានទិន្នន័យ និងការក្លែងបន្លំនានា។ ប្រសិនបើអ្នកចង់ដឹងកាន់តែច្បាស់ពីការបង្កើនសុវត្ថិភាពក្នុងការធ្វើប្រតិបត្តិការសាច់ប្រាក់បែបឌីជីថល អាចអានបន្ថែមតាមរយៈមាតិកាដែលបានភ្ជាប់ជាមួយ Link នេះ៖ https://web.facebook.com/fintechkhmer/posts/149507880859004

-Convenient Payment Options, It’s What Customers Want
Have you ever had a customer refuse to make purchases because your business does not offer a digital payment service?
Most customers are turning to more convenient and contactless payment methods such as mobile banking, scanning QR code, and debit/ credit cards as they do not prefer to carry cash. To maintain the high level of customers’ satisfaction and remain competitive, business owners are encouraged to provide a variety of payment options including electronic payments.

-It’s Easier to Administer
Business owners will have an easier time managing their accounting and auditing if they accept digital payments. Your time is saved from reconciling transactions with cash and from making a trip to depositing money at the bank because all transactions are digitally recorded in your mobile account.

-Payment Security
As a business owner, you always want to have a secure payment system in place to avoid any problems, such as old and torn notes, counterfeit money, and a variety of other types of fraud that require business owners to be more vigilant. However, integrated payment security measures are included with electronic payments to help protect against data breaches and fraud. If you want to learn more about how to improve the security of e-payments, check out the content linked to this page https://web.facebook.com/fintechkhmer/posts/149507880859004


------------------------------
រក្សាសិទ្ធិដោយ Fintech Khmer

14/04/2022

រីករាយឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥

07/04/2022

ធ្លាប់មានពេលខ្លះលួចផ្សងឱ្យពូផ្ញើម៉ូតូដាក់ QR Code ស្រួលបាញ់លុយ

01/04/2022

[English Below]
ឃើញស្កេន QR code ចាយលុយរហូត តើ QR code ហ្នឹងជាអ្វីទៅ?
ឃ្យូអរកូតជាពាក្យកាត់នៃពាក្យ ឃ្វីករេសស៉្បុនកូត។ វាត្រូវបានបង្កើតឡើងដំបូងនៅប្រទេសជប៉ុន ក្នុងឆ្នាំ ១៩៩៤ ដោយលោក Masahiro Hara ក្នុងក្រុមហ៊ុន Denso Wave ក្នុងគោលបំណងតាមដានរថយន្ត និង គ្រឿងបម្លាស់ពេលស្ថិតក្នុងសង្វាក់ផលិតកម្ម។ សព្វថ្ងៃនេះ វាត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយលើសពីគោលបំណងបង្កើតដំបូង ជាពិសេសសម្រាប់ការទូទាត់ប្រាក់បែបអេឡិចត្រូចនិក ដែលគេសង្កេតឃើញថាមានកំនើនយ៉ាងខ្លាំងចាប់តាំងពីមានជំងឺរាតត្បាតកូវីដ១៩។

សន្ទុះនៃការប្រើប្រាស់ឃ្យូអរកូតនេះអាចកើតមានឡើងដោយសារតែ
• វាមិនតម្រូវអោយអ្នកបង់លុយប៉ះផ្ទាល់នឹងលុយ ឬ អ្នកលក់
• វាមានសមត្ថភាពរក្សាទុកទិន្នន័យបានច្រើន
• វាអាចស្កេនពីក្រដាសក៏បាន ពីកញ្ចក់ទូរស័ព្ទក៏បាន
• វាអាចនៅតែស្កេនបានបើទោះបីជាកូតដាច់រលុប ឬ រហែកបន្តិចបន្តួច
•ទិន្នន័យដែលរក្សាទុកក្នុងកូតត្រូវបានរក្សាការសម្ងាត់ដែលនេះពិតជាមានសារសំខាន់សម្រាប់ទិន្នន័យក្នុងការទូទាត់លុយ

ដើម្បីទូទាត់ដោយប្រើឃ្យូអរកូត អ្នកត្រូវការ
• ទូរស័ព្ទដែលមានកាមេរ៉ា
• កម្មវិធីធនាគារចល័តដែលមានមុខងារស្កេនកូត
• សេវាអ៊ីនធើណិត

ឃ្យូអរកូតសម្រាប់ធ្វើការទូទាត់ដែលមានប្រជាប្រិយភាពនៅប្រទេសកម្ពុជាបច្ចុប្បន្នមានដូចជាកូតបង្កើតដោយធនាគាររបស់ពាណិជ្ជករ (ម្ចាស់ហាងទំនិញ ភោជនីយដ្ឋានជាដើម) សម្រាប់ដាក់នៅតាមហាង ឧទាហរណ៍ ឃ្យូអរកូតរបស់ធនាគារ ABA, ជីបម៉ុង អេស៊ីលីដា បាគង ជាដើម។ អ្នកទិញអាចទូទាត់ថ្លៃទំនិញ ឬ សេវាដោយគ្រាន់តែស្កេនកូតរបស់ធនាគារណាមួយជាមួយកម្មវិធីធនាគារចល័តរបស់ធនាគារ។

ឃ្យូអរកូតសម្រាប់ទូទាត់ថ្មីមួយដែលត្រូវបានត្រួសត្រាយបង្កើតដោយធនាគារជាតិនៃកម្ពុជា និងសមាគមធនាគារនៅកម្ពុជា គឺ ខេអេចឃ្យូអរ ដែលវាជាកូតសកលមួយ អនុញ្ញាតអោយអ្នកទិញទូទាត់ទំនិញដោយស្កេនកូតនោះជាមួយកម្មវិធីធនាគារចល័តលើទូរស័ព្ទរបស់ធនាគារណាមួយក៏បាន។

ឃ្យូអរកូតមួយប្រភេទទៀតគឺជាកូតដែលផ្ទុកលេខគណនីធនាគាររបស់យើង ឧទាហរណ៏ ABA ID។ យើងគ្រាន់តែបង្ហាញកូតនេះទៅកាន់អ្នកត្រូវទូទាត់ប្រាក់អោយយើងដើម្បីស្កេន ដោយពុំចាំបាច់អោយលេខគណនីធនាគារនោះទេ។ កូតនេះអាចរកឃេីញនៅក្នុងកម្មវិធីធនាគារចល័តលើទូរស័ព្ទរបស់ធនាគារ ABA។

What is QR code?

QR code stands for Quick Response code. It was first invented in Japan in 1994 by Masahiro Hara of Denso Wave with the purpose of tracking automobiles and automobile parts during manufacturing. Nowadays, it has been widely used beyond its original purpose, especially for contactless payment which has been sped up significantly during the pandemic.

This is possible primarily due to
• Its ability to store a large volume of data
• It can be scanned from screen, not just paper
• It can be read even if part of the code is damaged
• Information is encrypted which is critical for payment information

To make payments using QR code, you need:
• A phone with built-in camera
• A mobile banking app that has scan code function
• An internet connection

Common examples:
Popular QR codes seen in Cambodia these days include payment QR code generated by merchants' banks displayed at their physical shops i.e. ABA, Chip Mong, ACLEDA, Bakong etc. Buyers can make payment through this code only with their respective mobile banking applications.

A recently emerging code pioneered by the National Bank of Cambodia (NBC) and the Association of Banks in Cambodia (ABC) is called KHQR which is a universal code that allows buyers to make payments with any mobile banking applications.

Another type of QR code such as ABA ID allows you to receive payments without having to give away your account number. Sender can make payments to you by scanning your unique QR code which can be obtained from your ABA mobile banking app.

Sources:https://bakong.nbc.org.kh/download/KHQR%20Guideline.pdf
https://www.sproutqr.com/blog/qr-code-history #:~:text=The%20QR%20code%20was%20invented,and%20automobile%20parts%20during%20manufacturing.
https://www.mobiletransaction.org/qr-code-payment-works/


------------------------------
រក្សាសិទ្ធិដោយ Fintech Khmer

27/03/2022

ចេញពីកុងអ្នកណាទៅ? 🤧🤣

24/03/2022

[English Below]
មកស្គាល់ភាគីពាក់ព័ន្ធសំខាន់ៗក្នុងវិស័យ Fintech៖

និយ័តករ
និយ័តករសម្រាប់ Fintech ក្នុងប្រទេសកម្ពុជាគឺធនាគារជាតិនៃកម្ពុជា និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ធនាគារជាតិនៃកម្ពុជា និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានតួនាទីធានាឲ្យបាននូវការគាំពារផលប្រយោជន៍អ្នកប្រើប្រាស់គ្រប់ចំនុចទាំងអស់ក្នុងខ្សែសង្វាក់សេវាកម្ម ត្រួតពិនិត្យគ្រឹះស្ថានហិរញ្ញវត្ថុអោយអនុលោមតាមកាតព្វកិច្ចនិយ័តកម្ម និងរក្សាអោយបាននូវភាពសុចរិតនិងទំនុកចិត្តក្នុងវិស័យហិរញ្ញវត្ថុ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគ្រប់គ្រងវិស័យ FinTech ដោយប្រើប្រាស់ច្បាប់ទូទៅ តែធនាគារជាតិនៃកម្ពុជានៅតែជានិយ័តករបឋមសម្រាប់វិស័យនេះ។

អ្នកជម្រុញ ឬ កត្តាលិករ
• សមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា ជាអ្នកតំនាងអោយសម្លេងសមូហភាពរបស់សមាជិកក្នុងវិស័យFinTechក្នុងការចែករម្លែកនូវព័ត៌មានពាក់ព័ន្ធនិងព័ត៌មានផ្ដល់ដោយអ្នកជំនាញជាមួយនិយ័តករនិងវិស័យឯកជន។
• ស្ថាប័នក្រោមចម្រុះរដ្ឋាភិបាល ដូចជា សហគ្រិនខ្មែរ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលធុរកិច្ចថ្មីតេជោ បានចូលរួមចំនែកផ្ដល់នូវទុនវិនិយោគតាមរយៈប្រាក់រង្វាន់ នៅក្នុងកម្មវិធីពន្លឿនការអភិវឌ្ឍធុរកិច្ចថ្មី ព្រមទាំងកម្មវិធីផ្ដល់យោបល់ណែនាំដោយអ្នកមានបទពិសោធន៍ពាក់ព័ន្ធ។
• ស្ថាប័នបណ្ដុះពន្លក មានផ្ដល់អោយនូវកន្លែងធ្វើការរួមគ្នា និងវគ្គបណ្ដុះបណ្ដាលផ្សេងៗដើម្បីអភិវឌ្ឍបន្ថែមសមត្ថភាពរបស់ស្ថាបនិក។
• គ្រឹះស្ថានហិរញ្ញវត្ថុ ដូចជា ធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវការអ្នកផ្ដល់សេវាកម្មសម្រាប់ផែនការឆ្ពោះទៅរកឌីជីថលរបស់គេ ដែលនេះមិនត្រឹមតែត្រូវការសម្រាប់សេវាទូទាត់ប្រាក់ចល័តទេ តែក៏មានតម្រូវការសម្រាប់សេវាដទៃទៀតផងដែរ។

ស្ថាបនិក
ស្ថាបនិកសំដៅទៅលើធុរកិច្ចថ្មី FinTech បង្កើតក្នុងស្រុកនិងនាំចូលពីបរទេស ដែលបានបង្កើតនូវសេវាកម្មជាដំនោះស្រាយក្នុងវិស័យផ្សេងៗដូចជា កាបូបលុយចល័ត ឬហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការទូទាត់ប្រាក់ ប្រព័ន្ធគណនេយ្យ ហិរញ្ញប្បទាន ការវាយតម្លៃពិន្ទុឥណទាន ធានារ៉ាប់រង និង Blockchain។ ធុរកិច្ចដែលគួរអោយកត់សម្គាល់មួយចំនួននាពេលបច្ចុប្បន្ននេះរួមមាន បង់លុយ វីង PiPay បញ្ជី មរកត បាគង ABA Mobile អេស៊ីលីដាទាន់ចិត្ត ស្ពាន Agribuddy ជាដើម។

Stakeholders in Cambodia FinTech Industry:

Regulator
The regulators of FinTech in Cambodia are the National Bank of Cambodia (NBC) and Ministry of Economy and Finance (MEF). NBC and MEF have roles to ensure consumer protection across every aspect of the value chain, supervise financial institutions and service providers for regulatory requirements, and maintain integrity and confidence of the financial Sector. While the Ministry of Economy and Finance regulates the fintech industry with general laws, the primary regulator with respect to fintech remains the NBC.

Enablers
• Cambodia Association of Finance and Technology: serves as the collective voice of FinTech players in providing relevant and expert-sourced information to regulators and the private sector.
• Government arms: provide grand, accelerator and mentorship programs. These include Khmer Enterprise, Techo Start Up Center.
• Incubators: provide co-working spaces and training sessions to uplift the creators’ capabilities.
• Traditional Financial Institutions: Banks and microfinance institutions need third-party service providers for their digital transformation which power not only mobile payment solutions but other services as well.

Creators
These refer to local and international Fintech startups that develop solutions in various fields including mobile wallet or payment Infrastructure, accounting system, financing, credit scoring, insurance and blockchain. Notable fintech startups include Bongloy, Wing, PiPay, Banhji, Morakot, Bakong, ABA Mobile, ACLEDA Toan Chet, Spean, Agribuddy etc.

Sources:
http://unidoseoul.org/en/files/2021/05/MicrosoftTeams-image.png
NAVIGATING THE FINTECH REVOLUTION | CAMBODIA, DFDL Cambodia
Cambodia Association of Finance and Technology https://www.caftkh.org/


------------------------------
រក្សាសិទ្ធិដោយ Fintech Khmer

17/03/2022

តើមួយណាជាមូលហេតុរបស់អ្នក ក្នុងចំណោមចម្លើយខាងក្រោម?
សម្រាប់ Admin វិញគឺចម្លើយចុងក្រោយគេហើយ 🤣🤣

Photos from Fintech Khmer's post 12/03/2022

ឱកាសហាត់ការជាមួយ FinTech Khmer | Internship Opportunity

We’re currently looking for 3 interns to join us, learn from, and contribute to the young, dynamic, founding team to help bring our mission to life. The interns are in the following areas of focus:

-Content Writing Intern
-Graphic Design Intern
-Social Media Management Intern

Send your CV via email: [email protected]

10/03/2022

[English Below]
គន្លឹះងាយៗដើម្បីបង្កើនសុវត្ថិភាពក្នុងការធ្វើប្រតិបត្តិការសាច់ប្រាក់បែបឌីជីថល ជាពិសេសប្រសិនបើអ្នកត្រូវការធ្វើវាប្រចាំថ្ងៃ ឬកាន់តែញឹកញាប់ជាងមុន។

• ចាត់ទុកទូរស័ព្ទរបស់អ្នកឱ្យដូចជាកាបូបលុយរបស់អ្នកដែរ។ ដូចដែលអ្នកភ័យខ្លាចបាត់ ឬខ្លាចគេលួចកាបូបលុយអ្នក អ្នកត្រូវតែមានការប្រុងប្រយ័ត្នដូចគ្នាសម្រាប់សុវត្ថិភាពនៃទូរស័ព្ទរបស់អ្នក ជាពិសេសបច្ចុប្បន្ននេះទូរស័ព្ទផ្ទុកព័ត៌មានច្រើនជាងអ្វីដែលអ្នកទុកក្នុងកាបូបលុយទៅទៀត។ ការបាត់ទូរស័ព្ទអាចផ្ដល់ហានិភ័យធំដល់អ្នក។

• បង្កើនការប្រុងប្រយ័ត្នក្នុងការធ្វើប្រតិបត្តិការសាច់ប្រាក់តាមរយៈ Wi-Fi សាធារណៈ ជាពិសេស Wi-Fi ឥតគិតថ្លៃដែលអាចពាក់ព័ន្ធនឹងការក្លែងបន្លំ។ Wi-Fi ជួយឱ្យការរស់នៅ មានភាពងាយស្រួលច្រើនជាងមុន ដែលអាចឱ្យយើងចំណាយពេលបានកាន់តែច្រើនជាមួយមិត្តភក្តិ និងក្រុមការងារដើម្បីធ្វើកិច្ចការលើបណ្ដាញ Internet ។ Wi-Fi របស់ក្រុមហ៊ុន ឬផ្ទាល់ខ្លួនមិនជាបញ្ហាទេ តែអ្នកគួរប្រុងប្រយ័ត្ននៅពេលធ្វើការផ្ញើព័ត៌មាន ឬប្រតិបត្តិការសាច់ប្រាក់ដោយប្រើប្រាស់លើ Wi-Fi ដែលមិនសុវត្ថិភាពដែលភាគច្រើនសម្ដៅលើ Wi-Fi សាធារណៈឥតគិតថ្លៃ។ ហេតុអ្វី? ព្រោះ Hackers អាចបង្កើត Wi-Fi ឥតគិតថ្លៃដែលអ្នកអាចចូលទៅប្រើប្រាស់បានយ៉ាងងាយស្រួល ហើយពួកគេនឹងអាចដឹងពីសកម្មភាពនានាដែលអ្នកធ្វើ ព្រមទាំងព័ត៌មានដែលអ្នកប្រាស្រ័យទាក់ទងគ្នាតាមរយៈបណ្ដាញ Wi-Fi ដែលពួកគេបង្កើតនោះ។

• កុំចែករំលែកព័ត៌មាន និងលេខសម្ងាត់របស់គណនីបណ្ដាញសង្គម ឬធនាគារតាមរយៈបណ្ដាញសង្គមណាមួយ។ ក្នុងករណីដែល Hackers អាចចូលទៅកាន់គណនីបណ្ដាញសង្គមណាមួយរបស់អ្នក ពួកគេនឹងផ្តោតសំខាន់មុនគេលើការស្វែងរកព័ត៌មានពីគណនីផ្សេងទៀតរបស់អ្នក រួមបញ្ចូលទាំងព័ត៌មានធនាគាររបស់អ្នកផងដែរ។

Simple tips to increase safety of your mobile banking especially when your mobile transaction becomes daily or more frequent.

• Treat your phone like your wallet or purse: Just like the way you’re worried of losing or someone stealing your wallet or purse, you should do the same to your phone, or even more careful especially when your phone is currently carrying more information than what you can do with wallet or purse. The lost of your phone can now cause a great harm.

• Be extra careful with banking through Public Wi-Fi especially the free, and perhaps the fake ones! Wi-Fi is now making our life much easier as we spend more or most of the time connecting with friends, colleagues and getting things done online. Secure corporate or private Wi-Fi is fine, but you should be careful when you send information or perform mobile transaction over the unsafe ones which mainly refer to free, public ones. Why? Hackers can create a free Wi-Fi that you could get access to, and they will be able to track and get access to the information you share while staying connected on their Wi-Fi network.

• Never share social media or mobile banking account and password through any social media channels. In case the hackers could get access to any of your social media, the information of other accounts including your banking accounts will be their target.

ប្រភព៖ https://www.louisianafcu.org/articles/how-safe-is-online-mobile-banking
https://www.bankrate.com/banking/best-security-practices-for-mobile-banking/
https://www.discover.com/online-banking/banking-topics/how-to-stay-safe-with-mobile-banking/
https://www.kaspersky.com/resource-center/preemptive-safety/public-wifi-risks


------------------------------
រក្សាសិទ្ធិដោយ Fintech Khmer

05/03/2022

តើអ្នកទាំងអស់គ្នាដឹងទេថាមានវិធីបីយ៉ាងដែលកាត debit ឬ credit អាចប្រើសម្រាប់ការទូទាត់ទំនិញនៅហាងបាន? វិធីបីយ៉ាងនោះគឺ ឆូត ស៊ក និង ប៉ះ។

-វិធីឆូត: នៅពេលដែលអ្នកឆូតកាតនៅតាមកន្លែងទូទាត់ថ្លៃទំនិញម៉ាស៊ីនឆូត កាតនឹងផ្ញេីរព័ត៌មានកាត និងព័ត៌មានសម្គាល់ខ្លួនរបស់អ្នកដែលបង្កប់ក្នុងឆ្នូតម៉ាញេទិច(ឆ្នូតវែងខាងក្រោយកាត)ទៅក្រុមហ៊ុនដែលធ្វើការទូទាត់ប្រាក់ដើម្បីបំពេញបញ្ចប់ប្រតិបត្តិការរបស់អ្នក។ ពេលខ្លះអ្នកតម្រូវអោយចុះហត្ថលេខាបន្ថែមលើវិក្កយបត្រទំនិញដើម្បីបញ្ជាក់ថាអ្នកពិតជាបានធ្វើប្រតិបត្តិការនេះមែន។ ការឆូតកាតនេះជាវិធីមួយដែលមានជាយូរមកហើយ ដូច្នេះកាតដែលមានឆ្នូតវែងនៅខាងក្រោយគឺត្រូវបានគេទទួលស្គាល់ និងប្រើប្រាស់យ៉ាងទូលំទូលាយ។
គុណវិបត្តិមួយនៃការទូទាត់បែបឆូតកាតគឺ ទិន្នន័យកាតអាចត្រូវបានគេលួចចម្លងយកទៅធ្វើជាកាតថ្មី ប្រសិនបើអ្នកឆូតប៉ះចំម៉ាស៊ីនដែលមានបង្កប់ឧបករណ៍ចាប់យកព័ត៌មានកាត និង ក្ដារចុចលេខក្លែងក្លាយ។

-វិធីស៊ក: នេះជាវិធីមួយដែលប្រើប្រាស់ EMV chip (Europay, Mastercard, Visa)។ នៅពេលដែលអ្នកស៊កកាតចូលក្នុងម៉ាស៊ីនទូទាត់ទំនិញដែលអាចអានទិន្នន័យក្នុង chip បាន chip នោះនឹងបង្កើតលេខកូដពិសេសប្រើប្រាស់បានតែមួយដងមួយជាសញ្ញាប្រាប់ទៅកាន់ក្រុមហ៊ុនចេញកាតថាមានប្រតិបត្តិការកំពុងតែកើតឡើង។ ពេលនោះអ្នកត្រូវវាយចូលព័ត៌មានសម្គាល់ខ្លួនចាំបាច់មូយចំនួន ឧទាហរណ៍ លេខកូដសម្ងាត់ ដើម្បីបំពេញបញ្ចប់ប្រតិបត្តិការនេះ។ ពេលខ្លះ អ្នកក៏តម្រូវអោយចុះហត្ថលេខាលើវិក្កយបត្រនៅពេលការទូទាត់ប្រាក់ត្រូវបានបញ្ចប់ដែរ។ ការទូទាត់ដោយការស៊កការចូលក្នុងម៉ាស៊ីននេះក៏ត្រូវបានគេទទួលស្គាល់និងប្រើប្រាស់ទូលំទូលាយដូចការឆូតដែរតែវាត្រូវបានគេចាត់ទុកថាមានសុវត្ថិភាពជាងការឆូត។

-វិធីប៉ះ: ការទូទាត់ដោយយកកាតប៉ះម៉ាស៊ីនទូទាត់ជាវិធីទំនើបចុងក្រោយមួយដែលពឹងផ្អែកលើEMV chipដូចការស៊កកាតដែរ។ វិធីនេះត្រូវបានចាត់ទុកថាជាការទូទាត់បែប contactless ព្រោះថាអ្នកគ្រាន់តែយកកាតទៅប៉ះផ្នែកខាងលើនៃម៉ាស៊ីនតែប៉ុណ្ណោះ។ ទិន្នន័យដែលបង្កប់ក្នុង EMV chip នឹងត្រូវបានផ្ងើរតាមរយៈរលកវិទ្យុដើម្បីអនុម័តការទូទាត់ប្រាក់នោះ។ វិធីទូទាត់បែបប៉ះកាតនេះ គឺមានភាពលឿននិងងាយស្រួល តែពុំទាន់ត្រូវបានគេទទួលស្គាល់ប្រើប្រាស់ទូលំទូលាយដូចវិធីពីរខាងលើនោះទេ។ ប្រសិនបើកាតត្រូវបានគេលួច នោះជនមានបំណងមិនល្អអាចយកកាតទៅធ្វើការចាយវាយដោយងាយស្រួលព្រោះថាពួកគេមិនតម្រូវអោយបំពេញព័ត៌មានផ្ទាល់ខ្លួនរបស់ម្ចាស់កាតទេ។

Do you know there are three common ways that you can make an in-person purchase with your debit or credit card? These three ways are: swiping, dipping and tapping.

-Swiping: When you swipe your card through the on the payment terminal, the card reader will pick up the card information and your personal identification information from the magnetic stripe (long stripe at the back of your card) and send it to the payment processor to complete the transaction. Sometimes, you will be asked by the merchant to sign a receipt to authenticate the transaction. Swiping is one of the oldest payment methods, so cards that come with the long stripe are usually widely accepted. One of the common drawbacks is the card information can be stolen to create a duplicated one if you swipe it through the card reader that has been placed with a skimmer and fake keypad.

-Dipping: This is one of the methods that makes use of an EMV chip (Europay, Mastercard, Visa). When you insert the chip end of your card into the chip reader, the chip will produce a one-time unique code to signal the card issuer that a transaction is occurring. You will then have to input necessary personal information such as PIN to complete the transaction. Sometimes, you will also be asked by the merchant to sign a receipt at the end of the payment process. This method is as widely used as the swiping method but is considered safer.

-Tapping: Tapping is one of the latest popular methods that is making use of an EMV chip. It is considered as a contactless payment because you just have to tap your card on top of the card reader. Information from the EMV chip is transmitted through radio frequency antenna to authorize the payment. Tapping is very quick and convenient but it hasn’t been widely accepted. If the card is stolen, it is also easier for the thief to make unauthorized transactions given no additional personal information is required.

ប្រភព៖ https://cushion.ai/blog/dip-tap-swipe/
https://www.touchbistro.com/blog/the-evolution-of-credit-card-readers/


------------------------------
រក្សាសិទ្ធិដោយ Fintech Khmer

25/02/2022

Admin សុំសួរបន្តិច តើលុយក្នុងកុង និងលុយក្នុងកូនជ្រូកមួយណាទុកបានយូរជាង?

09/02/2022

*English Below
ក្នុងចំណោមកម្មវិធីទូរស័ព្ទដៃប្រមាណ ៩ លានកម្មវិធី (Forbes, 2020) ដែលមាននៅលើលោកនេះ មានកម្មវិធីទាំងនេះដែល Admin ប្រើច្រើនជាងគេ។

-កម្មវិធីសម្រាប់ប្រើបាញ់លុយ ឬសងលុយគេ
ABA Mobile
ACLEDA
J Trust Royal Mobile
Wing

-កម្មវិធីសម្រាប់ហៅមូតូកង់បីជិះក្នុងក្រុង
Grab

-កម្មវិធីសម្រាប់ទិញរបស់ប្រើប្រាស់ពីស្រុកចិន
AliExpress

-កម្មវិធីកក់កន្លែងដេក
Booking.com

ជួយប្រាប់វិញផងបានទេ បងប្អូនប្រើកម្មវិធីអ្វីខ្លះទៀត?

Among nearly 9 million mobile apps (Forbes, 2020) worldwide, these are some of our most commonly used apps.

-Mobile Payment
ABA Mobile
ACLEDA
Jtrust Royal Mobile
Wing

-In-city transportation
Grab

-Online Shopping
AliExpress

-Accommodation booking
Booking.com

What other apps do you use?


------------------------------
រក្សាសិទ្ធិដោយ Fintech Khmer

03/02/2022

*English Below

ព័ត៌មានសុវត្ថិភាពមានច្រើនបែបច្រើនយ៉ាង តែភាគច្រើនយើងតែងឃើញមានដូចខាងក្រោម៖

- PIN លេខសម្គាល់បុគ្គល សំដៅទៅលើលេខសុវត្ថិភាព (ភាគច្រើនមាន4ឬ6ខ្ទង់) ដែលម្ចាស់កាតប្រើសម្រាប់ចូល ATM, Debit ឬ Credit កាត។
- CVC លេខសម្គាល់កាត មានបីខ្ទង់ហើយស្ថិតនៅខាងក្រោយ Debit ឬ Credit កាត។ CVC ជាទូទៅប្រើសម្រាប់ការទិញទំនិញអនឡាញ។
- OTP លេខសម្ងាត់ប្រើតែមួយដង ជាលេខដែលបង្កើតដោយចៃដន្យ មិនសរសេរទុក និងមិនអាចប្រើលើសពីពេលវេលាដែលកំណត់ ហើយភាគច្រើនត្រូវបានផ្ញើទៅកាន់លេខទូរស័ព្ទដៃឬAppសម្រាប់ផ្ទៀងផ្ទាត់។

Security information comes in different formats but they are commonly known as;

- PIN (Personal Identification Number): refers to the security number (commonly in 4 or 6 digits) you set for your ATM, Debit or Credit cards
- CVC (Card Verification Code): comes in 3 digits and is printed at the back of your debit or credit cards. CVC is normally needed when you make online purchases.
- OTP (One Time Password): is a randomly generated password usually sent to your phone number or an authenticator app on your phone.


------------------------------
រក្សាសិទ្ធិដោយ Fintech Khmer

30/01/2022

និយាយពីថា កាតគ្រប់កុង កុងគ្រប់កន្លែង មិនឱ្យចាញ់អុីអ្នកលក់ទេ Mention ឱ្យអស់មក អ្នកណាចឹងខ្លះ

29/01/2022

*English Below

ពួកយើងចង់មកចែករំលែកគន្លឹះមួយចំនួនដើម្បីឱ្យយើងទាំងអស់គ្នាក្លាយជាអ្នកប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុវៃឆ្លាត។

១. សារៈសំខាន់នៃព័ត៌មានសុវត្ថិភាព៖
ព័ត៌មានសុវត្ថិភាពមានដូចជា PIN, CVC, OTP ជាដើម។ លេខទាំងនេះត្រូវតែរក្សាទុកជាសម្ងាត់ និងមិនត្រូវចែករំលែកជាមួយអ្នកដទៃទេ។ ករណីមួយចំនួន នៅពេលធ្វើប្រតិបត្តិការអនឡាញ ម្ចាស់កាតdebit ឬ credit អនុញ្ញាតអោយគេហទំព័ររបស់គាត់ណាមួយរក្សាទុកនូវព័ត៌មានលើកាតទាំងនោះដោយមិនដឹងខ្លួន ហេតុនេះ ក្នុងករណីដែលចោរ ឬ hacker លួចបានលេខកាត ពួកគេត្រូវការតែព័ត៌មានសុវត្ថិភាពណាមួយក្នុងចំណោមខាងលើ ដើម្បីយកមកធ្វើប្រតិបត្តិការបានដោយជោគជ័យ និងដោយពុំមានការអនុញ្ញាតពីម្ចាស់កាតទេ។ ករណីមួយចំនួនទៀតគឺ ការកត់ត្រាទុក PIN នៅលើក្រដាស ឬក្នុងទូរស័ព្ទ ដែលអាចធ្លាក់ដល់ដៃអ្នកដទៃដោយចៃដន្យ។ យើងចង់រំលឹកឲ្យអ្នកមានការប្រុងប្រយ័ត្នខ្ពស់លើសុវត្ថិភាពនៃកាត ឬលេខកូដសំខាន់ទាំងនេះ។

២. ការមិនបានពិនិត្យ និងការមិនយល់ច្បាស់ពីមុខងាររបស់ App៖
ករណីនេះកើតឡើងជាញឹកញយណាស់នៅពេលអ្នកប្រើប្រាស់មិនបានយកចិត្តទុកដាក់ទៅលើព័ត៌មានលម្អិតសំខាន់ៗក្នុងពេលធ្វើប្រតិបត្តិការម្ដងៗ។ យ៉ាងហោចណាស់ អ្នកត្រូវតែត្រួតពិនិត្យម្ដងទៀតនូវលេខគណនី ឈ្មោះគណនី និងចំនួនទឹកប្រាក់មុននឹងសម្រេចធ្វើប្រតិបត្តិការសាច់ប្រាក់។

៣. ការកាត់សាច់ប្រាក់ដោយស្វ័យប្រវត្តិ៖ អ្នកប្រើប្រាស់មួយចំនួនតែងតែមានភាពភ្ញាក់ផ្អើល និងគិតថាមានជនទីបីលួចយកព័ត៌មានកាត ឬលួចចូលប្រើ App ក្នុងទូរស័ព្ទដៃរបស់គាត់ នៅពេលដែលគាត់ឃើញប្រតិបត្តិការលុយចេញដែលគាត់មិនបានធ្វើ។ ប៉ុន្តែ តាមពិតទៅប្រតិបត្តិការទាំងនេះកើតឡើងដោយសារពួកគាត់ទិញនូវកញ្ចប់សេវាណាមួយ របស់ App មួយចំនួនដូចជា Apple Music, Spotify, Canva, LinkedIn Premium ជាដើមនោះដែលដំបូងស្ថិតក្នុងដំណាក់កាលសាកល្បងទើបគេពុំទាន់កាត់សាច់ប្រាក់ បន្ទាប់មកក៏ភ្លេចលុបចោលនូវការទិញកញ្ចប់ប្រើប្រាស់ បន្ទាប់ពីការសាកល្បងបានបញ្ចប់។ ទម្លាប់ល្អមួយដើម្បីចៀសវាងបញ្ហានេះគឺ ដាក់reminder (មុខងារក្រើនរំលឹក) ក្នុងទូរស័ព្ទដើម្បីជួយរំលឹកអោយលុបចោលការទិញមុនថ្ងៃបិទការសាកល្បង យ៉ាងហោចណាស់ពីរ បីថ្ងៃមុន។ កាន់តែល្អ លោកអ្នកគួរតែអានឲ្យច្បាស់ពីលក្ខខណ្ឌពាក់ព័ន្ធនឹងការចំណាយលើ App នីមួយៗដែលអ្នកប្រើប្រាស់។

1. The Importance of Security Information:
Security information includes PIN, CVC, OTP, etc. These numbers must be kept securely just for you. In some events, debit or credit card holders unintentionally allow web browsers to store card information when they make an online transaction; hence, in the event thieves or hackers get a hold of the card details, above numbers are the last keys that they need to make unauthorized payments remotely without users knowing it. Saving the PIN on a physical or digital note is another incident which could allow these info to be landing in the wrong hand. We’d like to remind you to be more careful with the security of these important information.

2. The lack of attention to details and unfamiliarity to app features:
These happen very frequently when users do not pay enough attention to the critical details in the transactions. At the bare minimum, it is important to review the account number, account name and the amount before you proceed to approve the payment.

3. Automatic payment due to App Trial periods:
Users are usually baffled and think a third party has access to their cards or financial apps when they see outflow transactions that they have not approved. However, these transactions are genuine and happen because users subscribe to the premium versions of certain app i.e.; Apple Music, Spotify, Canva, LinkedIn Premium etc. for free during trial periods and fail to cancel after the trial period ends. A good habit is to set a reminder to cancel the subscription a few days before the trial’s end date, or have a careful look at the payment terms and conditions when using any app.



------------------------------
រក្សាសិទ្ធិដោយ​ Fintech Khmer

25/01/2022

កុំបាច់អស់លុយទិញអាំងប៉ាវ បាញ់ក៏បាន ស្កេនក៏បាន គេពេញចិត្តទទួល។ 😌

20/01/2022

លុយសុទ្ធក៏អត់ លុយកុងក៏អស់ ចុងខែតាំងស្វះស្វែងណាស់មួយៗ រួមទាំងAdminដែរ។

និយាយពីថាដំបូងឡើយគិតថាមិនចង់មានលុយសុទ្ធ ក្នុងខ្លួនច្រើនទេ ដើម្បីកុំឱ្យចាយលុយ ទុកក្នុងកុងទៅបានសល់យូរប៉ុន្តែគ្រប់យ៉ាងខុសពីការគិត បច្ចេកវិទ្យាចាយលុយតាមScan Transfer ហ្នឹងចាយលឿនសាហាវជាងលុយសុទ្ធទៀត...
រឿងពិតមិនប្រឌិត តើមានអ្នកណាខ្លះឆ្លងកាត់រឿងនេះដូចAdmin? សូមខមិនខាងក្រោម Adminសុំរាប់អានផង

03/01/2022

*English Below

បច្ចេកវិទ្យាហិរញ្ញវត្ថុកំពុងផ្លាស់ប្ដូរវិធីដែលយើងចំណាយ ការវិនិយោគ ព្រមទាំងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀត។ បម្លាស់ផ្ដូរមួយចំនួនមានដូចជា

១. ការវេរលុយ មានល្បឿនលឿនពីកន្លែងមួយទៅកន្លែងមួយទាំងក្នុង និងក្រៅប្រទេស

២. ការទិញទំនិញ​ អាចធ្វើបានពីស្ទើរគ្រប់ទីកន្លែង ហើយសេវាដឹកជញ្ជូនរហ័សកាន់តែធ្វើអោយចង់ទិញ

៣. ការសម្រេចចិត្តកាន់តែមានប្រសិទ្ធភាពជាងមុនក្នុងការជ្រើសយកផលិតផលហិរញ្ញវត្ថុតាមរយៈកម្មវិធីបែបឌីជីថលរបស់ធនាគារ

៤. អ្នកមិនសូវត្រូវទៅធនាគារ ឬក៏ទៅម៉ាស៊ីន ATM ទៀតទេ ព្រោះទូរស័ព្ទអ្នកដូចជាធនាគារ និងមាស៊ីន ATM អញ្ចឹង

៥. អ្នកចំណេញពេលជាច្រើនពីការរាប់សាច់ប្រាក់ និងការពិនិត្យមើលដើម្បីដឹងថាលុយពិត ឬក្លែងក្លាយ

បច្ចេកវិទ្យាហិរញ្ញវត្ថុនឹងភ្ជាប់ខ្លួនកាន់តែខ្លាំងទៅនឹងការរស់នៅប្រចាំថ្ងៃរបស់យើង ហើយអ្វីដែលយើងត្រូវធ្វើគឺការស្វែងយល់ឲ្យបានច្បាស់ពីវិធីដែលអាចទាញយកប្រយោជន៍ពីវា។

Fintech has been making significant changes on the way we make payments, investments and other financial services. Some of those changes are:

1. Quicker and easier money transfer from your location to others in different parts of the country and even the world.

2. Easy purchases of goods from almost anywhere, and the express delivery service has made purchases even more attractive.

3. More effective decision making on financial products through digital tools available on mobile banking applications and platforms.

4. Real-time access to your bank and ATM from the tip of your finger, so you rarely have to visit them.

5. Less effort in counting cash and in checking whether there are counterfeits.

Whether we want it or not, Fintech is now getting closer to you. What we need to do is to understand clearly how we can benefit from it.



------------------------------
រក្សាសិទ្ធិដោយ​ Fintech Khmer

Want your business to be the top-listed Media Company in Phnom Penh?
Click here to claim your Sponsored Listing.

Website

Address

Phnom Penh

Other News & Media Websites in Phnom Penh (show all)
Southeast Asia Globe Southeast Asia Globe
No. 6A, Street 294
Phnom Penh, 12301

Southeast Asia Globe is a member-supported media platform producing in-depth and independent journali

TNM TV Online TNM TV Online
Phnom Penh, 12102

TNM is the best media first online in Cambodia

Heng Chetra Heng Chetra
Phnom Penh

Sport, Traveling, Adventure, Education, Lifestyle 🌿🌸

Top kh Top kh
Street166 Khan Chamkamorn
Phnom Penh, 12300

Follow For More🤍

Clue Syndrome I Clue Syndrome I
Sangkat Smach Meanchey, Khemarak Phoumin City
Phnom Penh, NA

Clue Syndrome I

Phnom Penh Daily Phnom Penh Daily
#1724E, Street 5, Phsar Toch Village, Sangkat Toul Sangke 1, Khan Russey Keo
Phnom Penh, 1207

ភ្នំពេញដេលី , Phnom Penh Daily ផ្តល់ជូននូវព័ត៌មានជាតិ និង អន្តរជាតិប្រចាំថ្ងៃ 088 97 00 668

Mobile Tech Press ម៉ូបាលថិចប្រេស Mobile Tech Press ម៉ូបាលថិចប្រេស
111
Phnom Penh, 12254

MobileTech Press យើងផ្ដល់ព័ត៌មានអនាគតនៃបច្ចេ?

The Cambodia Morning Post The Cambodia Morning Post
Phumi Sngoun Pech , Sangkat Kantouk , Khan Kamboul
Phnom Penh, 855

For everyone

CNM TVNews 01 CNM TVNews 01
ភូមិពោធិមង្គល ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
Phnom Penh, 12000

ព័ត៌មានពិតក្នុងដៃលោកអ្នក

ឈៀន លក្ខិណា - Chhien Leakhana ឈៀន លក្ខិណា - Chhien Leakhana
Phnom Penh, 12345

I will share you with my experience.

Phsar Digital ផ្សារឌឺជីថល Phsar Digital ផ្សារឌឺជីថល
St 12
Phnom Penh, 528000

មានលក់ផេក ទទួលសេវ៉ាកម្ម Boost លក់ Account Boost ចាក់ផេក Follow លេខ Telegram 070 444 289