Prambeytis News

Broadcasting News in Cambodia Broading News in Cambodia

13/04/2024

បុរសអ្នកលក់ព្រាប បានចេញវីដេអូបន្ទាប់ពី..ត្រូវអ្នកទិញព្រាបធ្វើសុី..ត្រឹមតែព្រាប២០ក្បាល=ទឹកប្រាក់៤៥០០០០៛ សោះ។
#ក្រហើយត្រូវជួបទុក្ខទៀតពិតជាទេវតាមានភ្នែកមែន..។

Photos from Prambeytis News's post 04/10/2023

ក្មេងម្នាក់លង់ទឹកនៅស្រុកប្រាសាទបាគងមិនទាន់រកឃើញ

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកប្រាសាទបាគងបានរាយការណ៍ថា ក្មេងម្នាក់បានលង់ទឹកមិនទាន់រកឃើញនៅឡើយ។

សមត្ថកិច្ច ស្រុកប្រាសាទបាគង បានបន្តថា ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រមាណ១៨និង៣៣នាទី ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅចំណុចស្ពានលោកតាភឿម ស្ថិតនៅភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង។

នេះបើយោងតាមព័ត៌មានបឋមពីសមត្ថកិច្ច។ ជុំវិញករណីនេះ សមត្ថកិច្ចចម្រុះកំពុងរកមុចទឹករកនៅពុំទាន់ឃើញនៅឡើយទេ៕

Photos from Prambeytis News's post 16/09/2023

⭕️នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឆ្មក់បង្ក្រាបល្បែងស៊ីសងមួយកន្លែង បង្កប់នៅតារាងបាល់ ឃាត់ខ្លួនមនុស្ស៩នាក់ ដកហូតសម្ភារៈពាក់ព័ន្ធនឹងល្បែងស៊ីសងមួយចំនួន នៅខណ្ឌជ្រោយចង្វា
កាលវេលាម៉ោង៣រសៀល នៅថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២៣

Photos from Prambeytis News's post 14/09/2023

⭕️ មហាជន កំពុងរង់ចាំមើលជោគវាសនា របស់ក្រុមយុវតីដៃឆៅ ប្រចាំវិទ្យាល័យបាក់ទូក ទៅជាយ៉ាងណា បន្ទាប់ពីពួកគេ ត្រូវបានបញ្ចូនមកប៉ុស្ដិ៍ នគរបាលរដ្ឋបាល វាលវង់ទាំងរសៀលនេះ៕

12/09/2023

🚨ព័ត៌មានក្តៅៗ ភ្លើងឆាបឆេះឃ្លាំងផ្ទុកកំណាត់ឈើមួយកន្លែងនៅក្នុងស្រុកបាណន់

ខណៈនេះដែរ កម្លាំងសមត្ថកិច្ចជំនាញនិងរថយន្តបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះ បានចុះទៅដល់ទីតាំងកើតហេតុ ហើយក៏សហការគ្នាយ៉ាងស្អិតរមួត ជួយអន្តរាគមន៍បាញ់ពន្លត់ ព្យាយាមយ៉ាងយកចិត្តទុកដាក់បំផុត ហើយមូលហេតុនៃការឆាបឆេះនេះ និងទំហំនៃការខាតបង់ ពុំទាន់មានការបញ្ជាក់ឲ្យបានដឹងច្បាស់នៅឡើយ ។

ហេតុការណ៍អគ្គីភ័យខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង ០០ និង០៥ នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវទៅភ្នំបាណន់ ស្ថិតក្នុងភូមិខ្សាច់ពយ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ៕(បឋម)

12/09/2023

នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្មាំ២០២៣ វេលាម៉ោង៦ព្រឹកប្រភពពីប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ផ្សារដេីមគរ បណ្តោយផ្លូវព្រះមុន្នីរ៉េតមានការកកស្ទះនៅពេលធ្វើដំណើរទៅធ្វើការលក់តាមផ្លូវសាធារណៈ គ្មានអាជ្ញាធរមូលដ្ឋានចុះមករៀបចំសណ្ដាប់ធ្នាប់ ប៉ះពាល់ពេលវេលាប្រជាពលរដ្ឋដែលឆ្លងកាត់ផ្លូវហ្នឹងទៅធ្វើការជាប្រចាំ អាជ្ញាធរដែលយកភាសុីអាជីវករលក់មិនអើពើអត់ខ្វល់ការកកស្ទះ ផល ប្រយោជន៍ របស់ប្រជាពលរដ្ឋផ្សេងដែលគាត់ធ្វើដំណើរឆ្លងកាត់ទីនេះគិតតែផលប្រយោជន៍ខ្លួន ប្រជាពលរដ្ឋសំណុំពរឲ្យមានការកែលម្អឡើងវិញពេលទៅធ្វើការម្ដងៗពិបាកក្នុងការធ្វើដំណើរណាស់កកស្ទះខាតពេលវេលារបស់ពួកគាត់សូមអាជ្ញាធរមូលដ្ឋាននិងលោកអភិបាលខណ្ឌទួលគោកជួយពិនិត្យមើលផង...

Photos from Prambeytis News's post 11/09/2023

#ករណីចរាចរណ៍
រថយន្ដស៊េរីទំនើបមួយគ្រឿងពណ៍ខ្មៅ ស្លាកលេខ កម្ពុជាM_H_7722បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងបាត់បង់ស្មារតីបានបុករនាំងទ្រូងផ្លូវបណ្ដាលអោយរថយន្ដរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។នៅវេលាម៉ោង១១:២៧នាទីយប់ទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅបណ្ដោយផ្លូវ៥៩៨ស្ដុបត្រឡោកបែកក្នុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

Photos from Prambeytis News's post 11/09/2023

រថយន្តតូយ៉ូតាព្រូសបើកបុករថយន្តMasdaBT50ខ្ទាតទៅបុកផ្ទុបនិងបង្គោលភ្លើងថ្មរងការខូចខាត

ភ្នំពេញ៖ស្រវឹងបើករថយន្តតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BP-1876មួយគ្រឿងបោះពួយយ៉ាងលឿនរេចង្កូតជ្រុលទៅបុករថយន្តMasdaBT50មួយគ្រឿងទៀតដែលឈប់ចតស្ងៀមនៅលើខឿនតាមចិញ្ចើមផ្លូវបណ្ដាលឲ្យខ្ទាតទៅបុកផ្ទុបនិងបង្គោលភ្លើងថ្ម។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២៥នាទីរំលងអាធ្រាត្រថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ត្រង់ចំណុចក្បែរក្រុមហ៊ុនវិរៈប៊ុនថាំតាមបណ្ដោយផ្លូវ១០៧ សង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា៕

11/09/2023

ករណីឡានគៀម៉ូតូ បង្ករអោយមានការភ្ញាក់ផ្អើលរហូតដល់ការចង់ប្រើហឹង្សា ធ្វើអោយស្ទះផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋ

Photos from Prambeytis News's post 10/09/2023

យុវតីជើងខ្លាំង២នាក់ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីប្រើអំពើហឹង្សា កាលពីពេលថ្មីៗកន្លងមកនេះ ដោយមានបទបញ្ជាពីឯកឧត្តមឧត្តមសេនីយ៏ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកវរ:សេនីយ៏ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងជំនាញធ្វើការស្រាវជ្រាវបង្រ្កាបករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅត្រង់ចំណុចមុខក្លឹបហ្គោលឡាញ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ជនសង្ស័យជាយុវតីបាន២នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

Photos from Prambeytis News's post 09/09/2023

#បុកឡើងខ្ទេច!!
បុរសម្នាក់បើករថយន្ត toyota Tundra ក្នុងល្បឿនលឿនជ្រុលទៅបុករបង អង់តែនស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា បណ្ដាលឱ្យបាក់អស់បីផ្ទាំងនិងរថយន្តរងការខូចខាតធ្ងន់ធ្ងរ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៤:១៥នាទីទាបភ្លឺថ្ងៃទី ៩ ខែកញ្ញាឆ្នាំ២០២៣។
នៅតាមបណ្ដោយផ្លូវទំនប់ទួលគោកផ្លូវ២៧៣ ភូមិទួលសំពៅសង្កាត់ទួលសង្កែ ទីមួយខណ្ឌឫស្សីកែវ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះពុំមានអ្នករងរបួសនោះទេគ្រាន់តែរងការខូចខាតរថយន្តមួយកំណត់ផ្នែកមុខនិងជញ្ជាំងរបង។

Photos from Prambeytis News's post 07/09/2023

អត់រៀង?❌

ឬក៏ប្អូនៗកំពុងផ្គើន?🥴

ពូនគ្នាអត់ចូលរៀនហើយ ជក់បារីបង្ហុយតាមទីសាធារណៈ បង្ហុយផ្សែងប៉ះពាល់កូនខ្ញុំនៅតូចផង គ្នាក្អកមិនលោះថ្ងៃ😌

ជុំគ្នាបង្ហុយផ្សែងបំពុលមធ្យម ងំមានខាងប្អូនស្រីៗចាំឌឺដង ឌៀមដាមទៀត 🫣

តើឳពុកម្តាយពួកគាត់មានដឹងទេថា គាត់ចូលរៀនឬមិនចូលរៀន?🤷🏼‍♂️

បញ្ជាក់៖ ទីតាំងមួយកន្លែង ក្បែរវិទ្យាល័យ ជាសុីម សាមគ្គី

Photos from Prambeytis News's post 06/09/2023

អញ្ចឹងតេីបានជាគ្មានចំណាត់ការអ្វីសោះ! បេីដាក់លក់ដល់មុខសង្កាត់ទៅហេីយហ្នឹង! បណ្តោយផ្លូវលេខ៣៣៦​ ជាពិសេសមុខសាលាសង្កាត់ផ្សារដេីមគរតែម្តង​ ត្រូវបានអាជីវករដាក់លក់បិតជិត​ ទាំងផ្លូវដេីរ​ និងផ្លូវចូលសង្កាត់​ ។ មិនដឹងថារាល់ថ្ងៃនេះ​ លោកចៅសង្កាត់ចូលធ្វេីការតាមច្រកទ្វារមុខ​ រឺផ្លូវក្រោយ? បានជាមេីលមិនឃេីញសោះ​ រឺមួយចូលក្នុងបន្ទប់ម៉ាស៉ីនត្រជាក់ហេីយលែងចង់ចេញក្រៅ​ ។ ចំណែកផ្លូវបេតុងលេខ២៣១​ នៅចំណុចមុខផ្សារនាគមាស​ ស្ថិតក្នុងសង្កាត់ផ្សារដេីមគរ​ ខណ្ឌទួលគោក​ ត្រូវបានក្រុមរថយន្តតាក់ស៉ី​ រថយន្តដឹកបន្លែ​ និងរ៉ឺម៉កបន្កែ​ ឈប់ត្រៀបត្រា​ បង្កអោយមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ​ ។​ ចំណែកខាងសណ្តាប់ធ្នាប់ផ្សារនាគមាសវិញ​ បានតែលម្អផ្លូវប៉ុណ្ណោះ​ មិនមានចំណាត់ការ​ ណាមួយលេីបញ្ហានេះឡេីយ​ ។
ប្រជាពលរដ្ឋបានសំនូមពរដល់លោកអភិបាលខណ្ឌ ជាពិសី និង ឯកឧត្តមឃួងស្រេងមេត្តាដាក់កំលាំងចុះជួយរៀបចំបណ្តាលផ្លូវទាំងអស់នេះផងដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរជារៀងរាល់ថ្ងែ។

Photos from Prambeytis News's post 05/09/2023

មោទកភាព សម្រាប់ជាតិ និងប្រជាជនកម្ពុជា
កម្ពុជាក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ ក្នុងប្រទេសឥណ្ឌូនេសុី

#កិច្ចប្រជុំកំពូលអាស៊ាន

Photos from Prambeytis News's post 04/09/2023

មតិប្រជាពលរដ្ឋ÷ តាមប្រភពពត៌មានដែលទទួលបានពីរ ប្រជាពលរដ្ឋសម្ដែងនូវភាពកក់ក្ដៅ ក្ដីសប្បាយរីករាយ ដោយ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ជូន ណារិន អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជារអោយបញ្ចេញកំលាំងអន្ដរាគមន៍ពិសេស ចេញល្បាត២៤ម៉ោង/២៤ម៉ោង ដោយមានការផ្លាស់ប្ដូរវេនប្រចាំបញ្ចារល្បាតជាប្រចាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បន្ទាប់ពីលោក បានឡើងមកកាន់តំណែងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

01/09/2023

ភ្នំពេញ ៖ ស្ទាវចិត្តឆៅ ហ៊ានដោយអង់អាច ក្លាហាន ដោយប្រើដបស្រាវាយបំបែកក្បាលយុវជនម្នាក់ នៅទល់មុខទីតាំងមួយកន្លែង ដែលមានស្លាកយីហោ [ នឹក EX ] ។
ហេតុការ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨:២០នាទីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ។ វាយគ្នាសឹងរាល់យប់ ប៉ុន្តែជនរងគ្រោះភាគច្រេីនមិនដាក់ពាក្យបណ្តឹងនោះទេ គឺរង់ចាំវាយសងសឹកពេលក្រោយ។
សមត្ថកិច្ចកំពុងទៅកាន់ទីតាំងកើតហេតុដើម្បីអន្តរាគមន៍ និងឃាត់ខ្លួនធ្វើទៅតាមនីតិវិធី។ ជនរងគ្រោះជាយុវជនម្នាក់របួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ ៕
@ប្រពភពីប្រជាពលរដ្ឋ!!

Photos from Prambeytis News's post 30/08/2023

គ្រាន់តែជិះម៉ូតូប៉ះរថយន្តឆ្កូតថ្នាំបន្តិចសោះ ត្រូវស្ត្រីម្ចាស់រថយន្តទះ៥កំផ្លៀង រួចទារថ្លៃសំណង៥០០ដុល្លារ

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ កើតឡើងនៅព្រឹកថ្ងៃទី៣០សីហា២០២៣ ស្ថិតនៅចំណុច មុខមន្ទីរពហុព្យាបាល នឹងសម្ភពឥន្ត្រទេវី១ ក្នុងសង្កាត់ទួលសង្កែ១ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
យុវជនដែលជាម្ចាស់ម៉ូតូបានឲ្យដឹងថា៖ ត្រឹម៥០០ដុល្លារ ខ្លួនមានសមត្ថភាពសង តែហេតុអី ទះគាត់៥កំផ្លៀង រួចជេរប្រមាថគាត់ ហើយយកសោរច្រវ៉ាក់ទៅចាក់ម៉ូតូគាត់ ព្រមទាំងដកសោរម៉ូតូចេញ និងមិនដោះស្រាយជាមួយគាត់អ៊ីចឹង? ខណៈម្តាយយុវជនខាងលើបានប្រាប់ថា៖ នឹងសង៥០០ដុល្លារ តែសុំដាក់ពាក្យបណ្តឹងទារ ៣០០០ដុល្លារវិញ ក្រោយទះកូនគាត់៥កំភ្លៀង។

ក្រោយកើតហេតុ សមត្ថកិច្ចមកដល់ ក៏ភាគីខាងរថយន្ត នៅតែមិនព្រមចុះមកដោះស្រាយជាមួយម្ចាស់ម៉ូតូដែរ៕

Photos from Prambeytis News's post 29/08/2023

#ករណីចរាចរណ៍:នៅយប់ទី២៩ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង២១:៣៥នាទី រវាងរថយន្ដម៉ាកព្រូសពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BU-7432 បើកបរដោយជនជាតិចិនបានបុកគូទម៉ូតូម៉ាកសង់ឌ្រីមសេរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JS-0384 បណ្ដាលឲខាងម៉ូតូរងរបួសស្រាលថ្លកជើងខាងស្ដាំ ចំណែករថយន្តនឹងម៉ូតូរងកាខូចខាតបន្ដិចបន្តួច។ភាគគ្គីខាងរថយន្ដសុំសងសំណងទៅខាងម៉ូតូចំនួនទឹកប្រាក់៤០០$ដើម្បីបញ្ចប់រឿង។
🚦ទីតាំងនៅបណ្ដោយផ្លូវ ១១០ មុខការាសសាំងceltexជាប់ស្ពានអាកាសផ្សារដីហុយ..។

21/08/2023

#ករណីអគ្គីភ័យឆាបឆេះ ភោជនីយដ្ឋានដើមឬស្សី
នៅល្ងាចទី២១ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅផ្សារថ្នលទទឹងផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្ដាល..។

Photos from Prambeytis News's post 17/08/2023

ករណីប្លន់រំដោះអ្នកទោស ព័ត៌មានបឋម

នៅក្រុងសៀមរាបយើងហ្នឹង! កាមេរ៉ាសុវត្ថិភាព ថតបានសកម្មភាពក្រុមជនសង្ស័យបើកបររថយន្ត Lexus មកភ្ជុងរំដោះអ្នកទោស។

ទីតាំងកើតហេតុនៅក្បែរបបរសរាជនី កន្លែងពេទ្យធ្មេញ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ១៧ ខែសីហាឆ្នាំ ២០២៣ នេះ។

ទោះជាយ៉ាងណាករណីនេះសមត្ថកិច្ចចម្រុះកំពុងបើកប្រតិបត្តិការសាវជ្រាវផងដែរ។

07/08/2023

លោកឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស នឹងភរិយា ព្រមទាំងអង្គរក្ស05នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីការរបស់តុលាការ ពីបទឆបោកប្រជាពលរដ្ឋរាប់រយគ្រួសារ

Photos from Prambeytis News's post 03/08/2023

⭕ករណីចរាចរណ៍ នៅវេលាម៉ោង៩:៣៦នាទី យប់ទី០៣ ខែសីហា ឆ្នាំ២០២៣..។
🚦 រវាងរថយន្ដកុងទីន័រ ស្លាកលេខ កំពង់ស្ពឺ ៣A-៩២២៥ប៊ះជាមួយរថយន្ដLEXUS ពណ៍សរ ស្លាកលេខ ភ្នំពេញ ២AL-៨០៨០ ចំនែករថយន្ដLEXUSរងការខូចខាតទ្វារខាងឆ្វេងនឹងរយ៉េះកងមុខខាងឆ្វេង ខាងរថយន្ដកុងទីន័រចេញជួសជុលទាំងស្រុងដើម្បីបញ្ចប់រឿង...។
ទីតាំងនៅស្តុបអង់តែនទួលគោក ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ..។
@រាយការណ៍ ពីខ្ញុំបាទ អោ បារាំងអើយ PBT០៣

03/08/2023

លោកចៅសង្កាត់មានចិត្តកាចសាហាវជាមួយប្រពន្ធគាត់យ៉ាងនេះ
ចុះជាមួយប្រជាពលរដ្ឋទៅជាយ៉ាងណាទៅ 🥹

03/08/2023

⭕សា.កស.ពនារីជនរងគ្រោះ ឈ្មោះ ផន ស្រីខួច ភេទស្រី អាយុ១៩ឆ្នាំ រស់នៅ ភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ ដែលបានមកបោះតង់ សាកថ្មជីវិត នៅលើភ្នំឪម៉ាល់ កាលពីថ្ងៃទី៣០ខែកកដ្ដា ជាគ្រោះអ.កុស.លក៏ត្រូវទឹកជ្រោះគួ.ច បា.ត់ខ្លួនកន្លងមកនេះត្រូវបានរកឃើញហើយនៅម្ដុំទឹកជ្រោះឱម៉ាល់ ក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

Photos from Prambeytis News's post 01/08/2023

⭕ព័ត៌មានទាន់ហេតុការណ៍ (ករណីចរាចរណ៍)
បុរសម្នាក់បេីករថយន្ត​ឡង់គ្រីស័រ​បុកថ្មពុះចែកទ្រូងផ្លូវ​បណ្ដាលរងការខូចខាត​ មិនមានអ្នករងរបួសនោះទេ​។ ហេតុការណ៍​ស្ថិត​តាមបណ្ដោយផ្លូវ​ព្រះមុនីវង្ស​ សង្កាត់​ផ្សារ​ថ្មី​ទី២​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១១នឹង៣៧នាទីយប់​ ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០២៣ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ...។

Photos from Prambeytis News's post 31/07/2023

👉🏻សូមបញ្ជាក់ ការចុះបង្រ្កាបចា.ប់.អ្ន.កលេ.ងជ.ល់មា.ន់ អត់បានមនុស្សទេ បានតែ សម្ភារៈ មួយចំនួន នៅទីតាំ កន្លែងនោៈ កាលពីម្សិលមិញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។
🙏សូមអរគុណ លោកស្នងការ ខេត្តកណ្ដាល ដែលបានដាក់កម្លាំងសមត្ថកិច្ច ចុះទៅបង្ក្រាប នឹង ទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ ទីតាំង ក្នុងភូមិបឹងក្ដុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្ដកណ្ដាល ។

30/07/2023

លេងល្បែងសុីសងជល់មាន់ដែលគេហៅថាបក្សីកីឡា
យ៉ាងអាណាធិបតេយ្យនៅក្នុង ភូមិបឹងក្ដុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល។
សូមអាជ្ញាធរមូលដ្ឋានជួយត្រួតពិនិត្យមើលទីតាំងមួយកន្លែងនេះផង..។

26/07/2023

⭕ក្រុមក្មេងទំនើងមានគ្នា១៥នាក់ បានប្រមូលផ្ដុំគ្នាជិះម៉ូតូបង្ហោះប្រដេញគ្នាយ៉ាងសប្បាយនៅតាមបណ្ដោយផ្លូវជាតិ៦៩នឹង៦២ពីរទឹកដីស្រុកត្បែងមានជ័យកាត់ក្រុងព្រះវិហារមកដល់ស្រុកគូរលែន។ត្រូវបានសម្ថកិច្ចឃាត់ខ្លួនធ្វើការអប់រំនឹងប្រគល់អោយទៅអាណាព្យាបាលយកត្រលប់ទៅផ្ទះវិញ។

26/07/2023

រឿងចោរលួចស្ករ 7ប៉េនៅកំពង់ស្ពឺ បានដឹងដល់ក្រសួងយុត្តិធម៏ហើយ👏 យុត្តិធម៌ត្រូវតែមានសម្រាប់ជនត្រឹមត្រូវ

Photos from Prambeytis News's post 16/07/2023

⭕️ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកាមរីហាយប្រ៊ីត១គ្រឿង បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ​ នៅក្រោមស្តុបផ្សារទួលគោក កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទីអាទិត្យទី១៦ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅក្នុងមូលដ្ឋាន សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

🔘ករណីនេះមិនបានបង្កអោយនរណាម្នាក់រងរបួសនោះទេ បច្ចុប្បន្នមន្ត្រីជំនាញកំពុងធ្វើការវាស់វែង និងយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់នៅពេលក្រោយ៕

Want your business to be the top-listed Media Company in Phnom Penh?
Click here to claim your Sponsored Listing.

Videos (show all)

បុរសអ្នកលក់ព្រាប បានចេញវីដេអូបន្ទាប់ពី..ត្រូវអ្នកទិញព្រាបធ្វើសុី..ត្រឹមតែព្រាប២០ក្បាល=ទឹកប្រាក់៤៥០០០០៛ សោះ។#ក្រហើយត្រូវជ...
ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ..ប៉ាតម្សៅមកក្មេងតូច...។

Telephone

Address

Phnom Penh
Phnom Penh
12000
Other News & Media Websites in Phnom Penh (show all)
Southeast Asia Globe Southeast Asia Globe
No. 6A, Street 294
Phnom Penh, 12301

Southeast Asia Globe is a member-supported media platform producing in-depth and independent journali

TNM TV Online TNM TV Online
Phnom Penh, 12102

TNM is the best media first online in Cambodia

Heng Chetra Heng Chetra
Phnom Penh

Sport, Traveling, Adventure, Education, Lifestyle 🌿🌸

Top kh Top kh
Street166 Khan Chamkamorn
Phnom Penh, 12300

Follow For More🤍

Clue Syndrome I Clue Syndrome I
Sangkat Smach Meanchey, Khemarak Phoumin City
Phnom Penh, NA

Clue Syndrome I

Phnom Penh Daily Phnom Penh Daily
#1724E, Street 5, Phsar Toch Village, Sangkat Toul Sangke 1, Khan Russey Keo
Phnom Penh, 1207

ភ្នំពេញដេលី , Phnom Penh Daily ផ្តល់ជូននូវព័ត៌មានជាតិ និង អន្តរជាតិប្រចាំថ្ងៃ 088 97 00 668

Mobile Tech Press ម៉ូបាលថិចប្រេស Mobile Tech Press ម៉ូបាលថិចប្រេស
111
Phnom Penh, 12254

MobileTech Press យើងផ្ដល់ព័ត៌មានអនាគតនៃបច្ចេ?

The Cambodia Morning Post The Cambodia Morning Post
Phumi Sngoun Pech , Sangkat Kantouk , Khan Kamboul
Phnom Penh, 855

For everyone

SBL POST SBL POST
55DE3 , 134 , Monorum, 7Makara
Phnom Penh, 1437

ព័ត៌មានពិត និងច្បាស់លាស់

CNM TVNews 01 CNM TVNews 01
ភូមិពោធិមង្គល ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
Phnom Penh, 12000

ព័ត៌មានពិតក្នុងដៃលោកអ្នក

ឈៀន លក្ខិណា - Chhien Leakhana ឈៀន លក្ខិណា - Chhien Leakhana
Phnom Penh, 12345

I will share you with my experience.