សុខភាពរាង្គកាយ
មានទទួលការព្យាបាលនិងស្ដារកាយសម្បទ? មានសេវាកម្មព្យាបាលនៅខាងក្រៅ(តាមផ្ទះ)
សួស្ដីមិត្តអ្នកអានជាទីនឹករលឹក ថ្ងៃនេះខ្ញុំលើកពីស្ថានភាពអ្នកជំងឺខ្ញុំម្នាក់មកបង្ហាញដើម្បីជាចំណេះដឹងនិងបង្ការពីភាពពិការភាព(ទុកស្ថានភាពរបួសមួយរយះពេលយូរដែលមិនអាចស្ដារបាន)។
💥 អ្នកជំងឺខ្ញុំម្នាក់ដែលជាក្មេងស្រីវ័យ ១៥ ឆ្នាំ គាត់មកជួបគ្រូពេទ្យព្យាបាលចលនាក្នុងស្ថានភាពមួយដែលពិបាកលើកប្រអប់ជើងពេលដើរ ប្រអប់ជើងផ្នែកខាងខ្នងសភាពហើមនិងឈឺ កជើងមានលទ្ធភាពតិចតួចក្នុងការរក្សាលំនឹងពេលឈរ ភាពស្ពឹកស្រពន់ឬញាណនៃការដឹងដោយប៉ះស្ទាបថយចុះច្រើន ពពួកសាច់ដុំតាមបណ្ដោយស្មងជើងខាងមុខនិងចំហៀងខាងក្រោយតឹងរឹងខុសធម្មតា ត្រង់សន្លាក់ជង្គង់ម្ដុំ Fibulo-Tibia
តឹងចង្អៀតខ្លាំង(របស់ទន់ៗជុំវិញសន្លាក់គាំងរឹង)។
🚑 មូលហេតុដើមឡើយក្នុងរយះពេលជាងពីរឆ្នាំមុន អ្នកជំងឺធ្លាប់របួសដោយគ្រោះថ្នាក់ដួលម៉ូតូ(ប៉ះពាល់ជង្គង់ចំហៀងខាងក្រៅ)កំរិតមធ្យម តែអ្វីដែលជាបញ្ហា គាត់ឧស្សាហ៍របួសនៅត្រង់កន្លែងដដែលៗច្រើនដង ។ គាត់មិនបានចាប់អារម្មណ៍ពីស្ថានភាពរបួសគាត់នោះទេ រហូតដល់ពេលមួយគាត់ឧស្សាហ៍គ្រៀចកជើងញឺកញាប់បង្ករជារបួស ទើបគាត់ចាប់អារម្មណ៍ពីដំណើរនិងការមិនលើកប្រអប់ជើងពេលដើរ។
🚥 ក្រោយពីធ្វើរោគវិនិច្ឆ័យ លើស្ថានភាពជាក់ស្ដែងរបស់អ្នកជំងឺ
យើងអាចកំណត់បានថា ជា Foot Drop ឬ Peroneal Nerve Injury មានន័យថា ការបង្ករបួសនៅត្រង់តំបន់សរសៃប្រសាទ Peroneus ដែលគ្រប់គ្រងការកំរើកឬបញ្ជការលើកប្រអប់ជើងនិងទទួលវេទនារម្មណ៍ការដឹងពីការប៉ះស្ទាបត្រង់កន្លែងដែលវារ៉ាប់រង។
🌺 ក្រោយពីការព្យាបាលដោយចលនាមួយរយះខ្លី យើងសង្កេតឃើញមានការរីកចំរើនលូតលាស់ខ្លាំង បើប្រៀបធៀបពេលដែលគាត់មកជួបយើងតំបូង លំនឹងកជើងមានថាមពលឡើងវិញ ភាពអូសចុងជើងសឹងតែលែងមានពេលដើរ ឈប់ប្រើឧបករណ៍ទប់ជំនួយកជើងដូចមុន នេះក៏ដោយសារការខិតខំប្រឹងប្រែងរបស់អ្នកជំងឺនិងឪពុកម្ដាយផ្ទាល់ផងដែរដែលបានពាំនាំការបង្ហាត់បង្រៀនឬកើនរំលឹកបន្ថែមពីបច្ចេកទេសដែលគ្រូពេទ្យចលនាបានណែនាំអោយធ្វើ។
៙៙៙ អរគុណច្រើន បើមានចំងល់ដែលទាក់ទងនិងបញ្ហាខាងដើមអាចឆាតសួរបាន ខ្ញុំនិងព្យាយាមឆ្លើយតបទៅវិញតាមពេលវេលាណាមួយសមគួរ..!
Telegram : 012808348
015678560
បើលោកអ្នកមានបញ្ហាបែបនេះអាចមកពិគ្រោះ និងព្យាបាលនៅ #សុខភាពរាងកាយព្យាបាលដោយចលនា
ថ្ងៃនេះខ្ញុំលើកយកស្ថានភាពមួយរបស់អ្នកជំងឺដែលតែងតែត្អួញត្អែរពីការឈឺរំខាននៅស្មានិងកញ្ចឹងក។
💥 ស្ថានភាពដែលគាត់មកពិនិត្យដំបូង ទំរង់ក្បាលគាត់ហុចទៅមុខខ្លាំង ងាកបង្វិលចលនាក្បាលឆ្វេងឬស្ដាំមិនបានពេញលក្ខណះល្អ។
🎯 នៅពេលដែលជួបស្ថានភាពបែបហ្នឹង មានន័យថាអក្ស័នៃទំរង់ឆ្អឹងកងករបស់អ្នកជំងឺប្រែប្រួលពីទំរង់ដើមធម្មជាតិ ដែលធ្វើអោយបាត់តុល្យភាពនៃការប្រើប្រាស់របស់សាច់ដុំ
(មានន័យថា ក្រុមសាច់ដុំខ្លះត្រូវរ៉ាប់រងការងារច្រើនក្នុងបន្ទុកហើយមានក្រុមសាច់ដុំខ្លះអសកម្ម)។ មិនត្រឹមតែប៉ុណ្ណោះសន្លាក់ឆ្អឹងកងកកង់នីមួយៗក៏នឹងមានការប្រែប្រួលផងដែរតិចឬច្រើនដែលទាក់ទងនឹងពេលវេលានិងបន្ទុកការងារ។
_ ការបាត់តុល្យភាពនៃការប្រើប្រាស់របស់សាច់ដុំ វាធ្វើអោយសាច់ដុំធ្វើការខុសប្រក្រតីដែលនាំអោយ តឹងណែន រឹង និងខ្លី។
_ ការខូចខាតលើសន្លាក់អាចនឹងកើតមានឡើង ដោយការកកិតសឹករិចរិល ការស្រុតព្រមទាំងដំណុះឆ្អឹងខ្ចី។
🚑 ដំណោះស្រាយចំពោះការព្យាបាលដោយចលនា គឺដើម្បីបន្ថយឬទប់ស្កាត់និងបំបាត់ការឈឺចាប់៖
_ ពន្លាឬសំរួលសាច់ដុំណាដែលធ្វើការខុសប្រក្រតីមកធម្មតា
_ ការពន្លាអោយយឺតចំពោះសាច់ដុំណាដែលរួញខ្លីមកធម្មតាវិញ
_ ការកែប្រែទំលាប់ឬឥរិយាបថនៃទំរង់អក្ស័ក្បាល ទាំងការអង្គុយ ដើរនិងដេក។
_ ការប្រើឧបករណ៍ជំនួយបន្ថែមក្នុងការពន្លាអោយយឺត។
☎️ អាចឆាតសួរតាម Telegrame លេខខាងក្រោម៖
012808348
015678560
ថ្ងៃខ្ញុំលើកពីស្ថានភាពអ្នកជំងឺខ្ញុំម្នាក់ ដែលមានបញ្ហាគ្រិចកជើង អាចនិយាយថាធ្ងន់គួរសមដែរ។
💥មូលហេតុដំបូងៈ គាត់ធ្វើចលនាងាកស្ទុះលឿនពេកទៅចាប់ក្មួយ ដោយមិនទាន់បានត្រៀមលក្ខណះគ្រប់គ្រាន់ទាំងការរក្សាលំនឹងនិងបន្ទុកនៅកជើងអោយត្រឹមត្រូវ។
💥លឺសំលេងកើតឡើងនៅកជើងផ្នែកខាងក្រៅក្រោមភ្នែកគោល ការឈឺចាប់ផ្ដើមកើតឡើងតែអាចធ្វើចលនាបានខ្លះៗ។ ក្រោយពីរបួសបានមួយថ្ងៃ ស្ថានភាពរបួសទៅជាប្រែប្រួលខ្លាំង មិនអាចដាក់បន្ទុកលើជើងដែលរបួសនោះបាន សភាពខាងក្រៅប្រែទៅជាហើមនិងមានស្នាមជាំ។
🚑 ដោយអ្នកជំងឺមិនអាចទ្រាំចំពោះស្ថានភាពបែបហ្នឹងបន្តទៀតបាន( គាត់រក្សាស្ថានភាពឈឺចាប់ខ្លាំបែបហ្នឹងចូលជិតមួយសប្ដាហ៍ រឹតថ្នាំផង លេបថ្នាំបំបាត់ឈឺផង តែមិនប្រសើរ)។ម្យ៉ាង
ទៀតគាត់ក៏បានអនុវត្តន៍តាមដំបូលន្មានគ្រូពេទ្យទូទៅថា មិនគួរធ្វើការប៉ះពាល់ ឬកំរើកនៅកន្លែងរបួសនោះទេ វាអាចធ្វើអោយស្ថានភាពរបួសវិវត្តន៍មិនល្អ(នេះជាអ្វីដែលអ្នកជំងឺរៀបរាប់ប្រាប់យើងដែលជាគ្រូពេទ្យចលនា)។
🎯អ្វីដែលជាដំណោះស្រាយសំរាប់ពួកខ្ញុំដែលជាគ្រូពេទ្យចលនាសំរាប់អ្នកជំងឺដែលរៀបរាប់ខាងដើម៖
_ បំបាត់ការឈឺចាប់និងផលរំខានផ្សេងៗរបស់អ្នកជំងឺ
_ បង្ការការគាំងសន្លាក់
_ បង្កើនលទ្ធភាពនៃការកំរើកមកវិញ
🎁 ក្រោយពីការព្យាបាលរយះពេលខ្លី យើងសង្កេតឃើញថាការរំខានទាំងអម្បាលម៉ាននៃការឈឺចាប់ មានភាពប្រសើរខ្លាំង ថមថយការហើម កជើងអាចដាក់បន្ទុកលើវាបានច្រើន ការកំរើកបានល្អ នេះក៏ព្រោះតែអ្នកជំងឺបានចូលរួមជាមួយពួកយើងបានយ៉ាងល្អ ទាំងការបង្ការ ទាំងការហាត់ និងហ៊ានដោយមិនខ្លាចការឈឺចាប់(ហាត់តាមបច្ចេកទេសព្យាបាលដោយចលនាស្ដារ)។
☎️បើមានចំងល់ទាក់ទងនឹងបញ្ហាអាចធ្វើការឆាតសួរបានតាម Telegrame ទាំងពីរខ្សែនេះបាន៖
012808348
015678560
ថ្ងៃនេះខ្ញុំបន្តលើកយកស្ថានភាពនៃអ្នកជំងីខ្ញុំម្នាក់មកបង្ហាញ ៖
💥អាការៈរបស់អ្នកជម្ងឺ គាត់បង្ហាញពីការរំខានដោយការឈឺចាប់នៅត្រង់បោះដៃផុត(ចន្លោះស្លាបប្រជីវ)និងដើមដៃរួចបន្តមកក្រោមឃ្លៀកផ្នែកខាងស្ដាំ(ការឈឺចាប់ពិបាកពិពណ៌នា ឈឺខ្ទោកៗខ្លាំងដូចកើតបុសចឹង)។
💥ស្ថានភាពផ្នែកដែលប៉ះពាល់ ដៃផ្នែកខាងស្ដាំមានសភាពតូចជាងខាងឆ្វេង សភាពសាច់ដុំទន់ជ្រាយបន្តិច(មិនសូវហាប់ណែន) ស្ពឹកម្រាមដៃ(ពាក់កណ្ដាលនៃម្រាមកណ្ដាលមកកូនដៃ)
ការកាន់របស់អ្វីមួយមិនសូវមានកំលាំង។
💥រំខានខ្លាំងជាងគេងពេលសំរានយប់និងពេលក្រោកពីសំរានព្រឹកឡើង។ ការរំខានធូរស្រាលបន្តិចពេលមានថ្ងៃឬក្រោយពីសកម្មភាពនៃចលនាកំរើក។
🚑 បើផ្អែកតាមលទ្ធផលនៃរូបខាងដើម ទំរង់នៃឆ្អឹងកងក បាត់បង់នូវកំណោងពីធម្មជាតិ ឆ្អឹងកងកមានភាពសឹករិចរិលនិងស្រុតចន្លោះទី5_8និងឆ្អឹងកងខ្នងទី1_2 ។
🎯 ការប្រែប្រួលនៃទំរង់ឆ្អឹងកងករួមផ្សំទាំងការខូចខាតដោយភាពសឹករិចរឹល មិនត្រឹមតែការប៉ះពាល់លើសរសៃប្រសាទដែលនៅក្នុងប្រហោងខួរឆ្អឹងឬផ្លូវចេញនៃសរសៃប្រសាទនោះទេ សន្លាក់ឆ្អឹងរបស់វាក៏ប្រឈមនិងការប្រែប្រួលផងដែរ(អាចអោយរលាក សឹក និងដំណុះឆ្អឹងកើតមាន)។ បើនិយាយពីសាច់ដុំវិញគ្នារឹតតែពិបាកដោយសារអក្ស័ទំរង់ឆ្អឹងប្រែប្រួលធ្វើអោយសាច់ដុំធ្វើការងារច្រើនខុសសព្វមួយដង...។
💐ដំណោះស្រាយ..! មិនមែនជាការវះកាត់ ឬប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់រយះពេលយូរអង្វែងទេ ជំរើសដំបូងគួរមកប្រឹក្សាពិគ្រោះនិងព្យាបាលដោយចលនា។
☎️ បើមានចម្ងល់អាចឆាតសាកសួរបានតាម Telegrame ខាងក្រោម៖
012 808348
015 678560
ថ្ងៃនេះខ្ញុំលើកអំពីស្ថានភាពអ្នកជម្ងឺឈឺស្មាម្នាក់ នាងមានវ័យត្រឹមតែ24ឆ្នាំ នៅពេលដែលគាត់បានមកជួបយើង គាត់ត្អូញត្អែរពីការរំខានដោយការឈឺចាប់ដែលមាន៖
👉 នាងបង្ហាញពីការជាប់គាំងលើសន្លាក់
👉 ស្មាមានស្ថានភាពដូចហើម
👉 សាច់ដុំមានសភាពតឹងរឹង និងមិនសូវជាមានថាមពល
👉 ការឈឺចាប់ជារឿងដែលពិបាកទ្រាំ
👉 ជួនកាលបង្ហាញអាការៈស្ពឹកស្រពន់ឬរោយ
💥បញ្ហាដែលកើតឡើង គឺ នៅស្មាខាងឆ្វេងរបស់នាង, ដែលចាប់ផ្ដើមឡើងចូលជាង4ឆ្នាំមកហើយ, នាងជាអ្នកដែលចូលចិត្តកីឡាហែលទឹកហើយនាងតែងតែធ្វើវាជាប្រចាំ។
🎯ការឈឺចាប់ផ្ដើមកើតមានឡើងបន្តិចម្ដងៗរហូតដល់ស្ថានភាពមួយដែលគាត់ពិបាកហ្នឹងពណ៌នាហើយវិវឌ្ឍន៍បន្តិចម្ដងៗរៀងរាល់ឆ្នាំ(ការឈឺកើនឡើង)។
អ្វីដែលជាការលំបាក៖
👉 ពិបាកយួរឬកាន់
👉 ពិបាកតោងវារ
👉 ពិបាកលើកឬដាក់ចុះ(មិនថាលើករបស់អ្វីមួយឬដៃទទេ)។
👉 រុញឬទាញមិនអាចធ្វើបាន
👉 សឹងតែមិនអោយរង្គើនៅតំបន់ស្មា(ដើរឬអង្គុយ)។
💥 សកម្មភាពដែលធ្វើអោយការឈឺរំខានខ្លាំងគឺពេលដែលនាងធ្វើចលនាហែលទឹក,លើកដៃឡើងឬលើករបស់,ពេលដែល stretch ពន្លាសាច់ដុំស្មា និង បង្វិលចលនាស្មា។
👉 ឥរិយាបថដែលប្រសើរសំរាប់គាត់ គឺដាក់ស្ថានភាពដៃអោយនៅគៀកដងខ្លួនឬក៏ប្រើឧបករណ៍ទប់ជំនួយស្មា។ ម្យ៉ាងវិញទៀតប្រសិនបើគាត់ស្អំត្រជាក់លើកន្លែងដែលឈឺ ការឈឺចាប់ចាប់ផ្ដើមថមថយ។
🚑 អ្នកអាចសាកល្បងគិតបន្តិចមើល..! តើពេលវេលាណាដែលអ្នកជម្ងឺតែខ្លាចរអាជាងគេ?
👉ភាគច្រើនពេលនរណាម្នាក់ដែលជួបបញ្ហាទាំងអម្បាលម៉ានសឹងមិនចង់គិតការដេកជាពិសេសពេលយប់តែម្ដង ការឈឺចាប់តែងរំខានដំណេក ដំណេកមានការប្រែប្រួលខុសពីទំលាប់សព្វដងឥរិយាបថស្មាត្រូវរៀបរយអោយត្រឹមត្រូវ..មិនចឹងឈឺ😓
ចំណែកពេលព្រឹកព្រលឹមសឹងមិនអាចធ្វើចលនាកំរើកដៃបាន។
☎️ បើមានចំងល់លើបញ្ហាដែលទាក់ទងដូចអ្វីដែលខ្ញុំរៀបរាប់ខាងលើអាចឆាតសួរបានតាម Telegrame ខាងក្រោមនេះ៖
012808348
015678560
ថ្ងៃនេះខ្ញុំលើកពីការឈឺចាប់នៅត្រង់ក និងស្រាយមន្ទិលដែលអ្នកជំងឺភាគច្រើនមានការឆ្ងល់ថាតើការឈឺចាប់ ឬ វេទនារម្មណ៍ដែលស្ដែងឡើង(ស្ពឹកស្រពន់...)ជាបុព្វហេតុអ្វីអោយប្រាកដ?
👉 Mechanical Pain ឬ Axial Pain ជាការឈឺចាប់ដែលស្ដែងអោយយើងដឹងពីទីតាំងមួយជាក់លាក់។
៙លក្ខណះនៃការឈឺចាប់៖
_ ឈឺស្ទំៗ, មានលក្ខណះជ្រៅ, ឈឺចុកអួល, នៅទីតាំងមួយច្បាស់លាស់។
🎯 យើងអាចកំនត់បានជាក់លាក់ដោយសារ ការរំញោចនៃចុងសរសៃប្រសាទតាមរយះរចនាសម្ព័ន្ធការបញ្ជូនពីប្រភពដើមនៃការឈឺចាប់។
👉 Referal Pain ជាការឈឺចាប់ដែលស្ដែងឡើងនៅទីតាំងមួយផ្សេងពីទីតាំងដែលជាមូលហេតុដើម។ និយាយជារួមការឈឺចាប់ប្រភេទហ្នឹងពិបាកកំណត់ទីតាំងអោយជាក់ច្បាស់។
៙លក្ខណះនៃការឈឺចាប់៖
_ ឈឺស្ទំៗ,មានលក្ខណះជ្រៅ, ជួនបង្ហាញការឈឺចុកចាប់ តែពិបាកកំណត់ទីតាំងអោយបានច្បាស់លាស់។
🎯 កោសិការប្រសាទខួរក្បាលពិបាកសំគាល់អោយបានច្បាស់ពីប្រភពពិតនៃការឈឺចាប់ ដោយសារតែសរសៃប្រសាទចេញពីប្រភពពីរផ្សេងគ្នាហើយត្រូវបានជួបប្រសព្វគ្នា។
👉 Radicular Pain ជាការឈឺចាប់ដែលមានលក្ខណះសាយភាយឬរាលដាលទៅកន្លែងផ្សេងតាមរយះសរសៃប្រសាទដែលចេញពីឆ្អឹងកង។
៙លក្ខណះនៃការឈឺចាប់៖
_ ឈឺចាក់,ឈឺដូចត្រូវគ្រាប់កាំភ្លើង,ឈឺដូចខ្សែភ្លើងឆក់,ឈឺបែបតឹងរមួល(រមួលក្រពើ)។
🎯 ស្ថានភាពបែបហ្នឹងដោយសារការសង្កត់ ឬ រលាកនៅត្រង់ផ្នែកចេញរបស់សរសៃប្រសាទពីឆ្អឹងកង។
👉 Radiculopathy ជារោគសញ្ញាដែលកើតឡើងដោយការសង្កត់របស់តួឆ្អឹងកងលើរចនាសម្ព័ន្ធទ្រនាប់ឆ្អឹងដែលមានឥទ្ធិពលលើសរសៃប្រសាទដែលមានរយះពេលយូរ។
៙លក្ខណះរោគសញ្ញា៖
_ ការចុះខ្សោយកំលាំងសាច់ដុំ,ការស្ពឹកស្រពន់,ការថយចុះ Reflexes។
🎯 ការគាបសង្កត់រយះពេលមួយយូរលើសរសៃប្រសាទ។
☎️បើមានចំងល់អាចឆាតតាម Telegrame លេខខាងក្រោម៖
012808348
015678560
💥 អ្វីទៅជា Guillain Barre Syndrome ?
ថ្ងៃនេះខ្ញុំលើកយកប្រធានបទដែលទាក់ទងហ្នឹងការប៉ះពាល់លើសរសៃប្រសាទ ដែលអ្នកជម្ងឺភាគច្រើនតែងសំគាល់លើការស្ដែងរោគសញ្ញាការស្ពឹកស្រពន់និងខ្សោយកំលាំងផ្នែកខាងចុងនៃអវយវៈដូចជាចុងដៃឬចុងជើង។
🎯 ជម្ងឺ Guillain-Barre Syndrome ជាជំងឺម្យ៉ាងដែលកើតឡើងដោយប្រព័ន្ធភាពសុាំងខ្លួនយើងបំផ្លាញទៅលើរចនាសម្ព័ន្ធនៃមុខងាររបស់សរសៃប្រសាទខ្លួនឯងនៃរាងកាយ។
រោគសញ្ញាអាចមានការប្រែប្រួលពីស្ពឹកស្រពន់ដែលមានលក្ខណះស្រាលមកធ្ងន់ដល់ថ្នាក់ខ្វិន អាចនិយាយបានថាពិការ។
💥អ្វីទៅជារោគសញ្ញាដែលស្ដែងឡើង?
👉 ការវិវត្តន៍កាន់តែអាក្រក់ទៅនៃភាពទន់ខ្សោយនៃកំលាំងសាច់ដុំ ឬ ក៏អាចវិវត្តន៍ទៅពិការភាពនៅផ្នែកណាមួយរាងកាយ។
👉 ការស្ពឹកស្រពន់ ឬ ការឈឺចាប់អាចស្ដែងឡើងលើម្រាមដៃនិងម្រាមជើង។
👉 ការឈឺចាប់នៅសាច់ដុំជ្រៅៗជាពិសេសនៅចង្កេះនិងជើង។
👉 ការប្រែប្រួលលើចង្វាក់បេះដូងនិងសំពាធឈាម។
👉 មានបញ្ហាលើប្លោកនោមនិងមុខងារពោះវៀនធំ។
💥 តើអ្វីទៅជាមូលហេតុ?
ជាការពិតមូលហេតុជាក់លាក់នៃ Guillain-Barre Syndrome មិនត្រូវបានដឹងថាមកពីអ្វីអោយប្រាកដ តែគេអាចសនិដ្ឋានបានលើប្រវត្តិអ្នកជម្ងឺដែលធ្លាប់មានជម្ងឺផ្ដាសាយ ឬ មានជម្ងឺរលាកក្រពះពោះវៀន វីរុសនិងមេរោគអាចបង្កអោយមានលទ្ធភាពធ្វើអោយរលាកលើសរសៃប្រសាទ។
អ្នករាល់គ្នាតែងតែធ្លាប់ជួបលើបញ្ហាឈឺក្បាលវិលមុខធីងធោង តិចច្រលំលរោគសញ្ញាដែលមានលក្ខណះស្រដៀងគ្នាដែរនោះគឺ
អាការៈពេលអត់លុយហើយត្រូវចំណាយរបស់ចាំបាច់ផ្សេងៗ😅
និយាយលេងៗទេ...អាចថាពិតក៏បាន..
💥 បញ្ហាធីងធោងវិលមុខរួមជាមួយនិងការឈឺក្បាលអាចកើតមានឡើងជាពិសេសពេលធ្វើចលនាងាកឆ្វេងឬស្ដាំ និងងើយកឡើង។ អ្វីដែលយើងអាចសង្កេតបាន មានដូចជា ស្រវាំងភ្នែក ធីងធោង មានសំលេងរំខានតិចឬច្រើនលឺនៅត្រចៀក ចង់ក្អួតចង្អោរ និង ឈឺក្បាល។
🚥 តើអ្វីដែលជាបញ្ហា?
👉 ការត្បៀតឬសង្កត់លើសរសៃឈាមដែលទៅផ្គត់ផ្គង់ខួរក្បាលនៅត្រង់ឆ្អឹងកងក(Bow Hunter's Syndrome) ការស្ដែងរោគសញ្ញាភាគច្រើនពេលធ្វើចលនាងាកឆ្វេងឬស្ដាំរបស់ក្បាលនិងងើយកឡើងលើអស់។
👉 ភាពចុះខ្សោយនៃរចនាសម្ព័ន្ធឆ្អឹងកងកជាពិសេស កង់ទីមួយនិងទីពីរនៃឆ្អឹងកងក(Vertebrobasilar Insufficiency) ធ្វើអោយមានការសង្កត់ឬបង្ករការរលាកលើតំបន់ដែរសរសៃឈាមរត់ឆ្លងកាត់ ឡើងក្រាស់ធ្វើអោយចង្អៀតដែរាំងស្ទះ
ដល់ការដឹកជញ្ជូនចរន្តឈាមទៅផ្គត់ផ្គង់កោសិការប្រសាទ។
👉 ការរអិលនៃកង់ណាមួយរបស់ឆ្អឹងកងកដែលបណ្ដាលមកគ្រោះថ្នាក់ (spondylolisthesis) ជាពិសេសការបុក(យានយន្ត)ពេញទំហឹងពីក្រោយឬពីមុខ យើងច្រើននិយាយថាក្រឡកខួរ វាធ្វើអោយមានការប្រែប្រួលលើរចនាសម្ព័ន្ធផ្សេងៗដែលជុំវិញសន្លាក់ឆ្អឹងកងក អោយយឺតជ្រុលឬធ្វើអោយរបួសជាយថាហេតុ។
☎️ បើមានចំងល់លើបញ្ហាដែលទាក់ទងដូចអ្វីដែលខ្ញុំរៀបរាប់ខាងលើអាចឆាតសួរបាន បញ្ហាទាំងនេះអាចដោះស្រាយបានតាមរយះការ" ព្យាបាលដោយចលនា " ។
លេខ Telegrame ខាងក្រោម៖
012808348
015678560
💥 យើងរាល់គ្នាតែងតែឧស្សាហ៍មានបញ្ហាឈឺក ឬ ជាប់ក ដែលនាំអោយពិបាកក្នុងការធ្វើចលនាងាកម្ដងៗ មិនថាតែបញ្ហានោះកើតឡើងដោយសារដេកខុសខ្នើយ ឬ អង្គុយឈ្ងោកមើលកិច្ចការយូរតាមរយះទូរសព្ទឬកុំព្យូទ័រនោះទេ។
🚥 បញ្ហាអស់ទាំងនោះបណ្ដាលមកពីភាពរមួលកន្រ្តាស់របស់សាច់ដុំដែលនាំអោយសាច់ដុំទាំងនោះចាប់ផ្ដើំមតឹងរឹងហើយខ្លី ដែលរំខានដល់ការផ្គត់ផ្គង់ចំណីអាហារតាមរយះសរសៃឈាមទៅសាច់ដុំជួបឧបសគ្គ មិនត្រឹមតែប៉ុណ្ណោះលទ្ធភាពនៃការកំរើករបសសន្លាក់ឆ្អឹងក៏មានការប្រែប្រួលផងដែរ។
តើយើងមានវិធីសាស្រ្តអ្វីដើម្បីបន្ថយឬបំបាត់ការឈឺចាប់នៅ ក?
👉 តាមរយះការពន្លាពន្យឺតសាច់ដុំដែលរួញខ្លីដោយសារការរមួលកន្រ្តាស់និងតឹង វិលមកភាពធម្មតាវិញ។ ការពន្លាពន្យឺតសាច់ដុំនៅត្រង់កគប្បីធ្វើទៅតាមបច្ចេកទេសឬមុខងារសាច់ដុំដែលយើងចង់ពន្យឺត និងធ្វើឡើងសន្សឹមៗកុំបង្ខំ។
👉 អាចធ្វើការស្អំក្ដៅឬត្រជាក់មួយណាក៏បាន អាចប្រើជាជេលឬថង់ស្អំ ដាក់លើទីតាំងដែលកំពុងឈឺ តែកុំអោយប្រើពេលយូរពេកក្នុងការស្អំគឺត្រឹមតែ10នាទីក្នុងមួយដង អាចធ្វើច្រើនដងបានក្នុងមួយថ្ងៃ។ ការស្អំក្ដៅ វាជួយអោយសរសៃឈាមបង្កើនលំហូរទៅផ្គត់ផ្គង់កន្លែងជួបឧបសគ្គ ។
👉 ការដាក់ខ្លួនអោយសំរាកក៏អាចជួយអោយស្ថានភាពនៃរបួសវិវត្តន៍មកធូរស្រាលបានដែរតែវាទានទាពេលវេលាបន្តិច។
👉 ការព្យាបាលដោយចលនាតាមរយះវិធីម៉ាស្សាសំរួលសាច់ដុំ
(Massage Therapy) ក៏ជាវិធានដ៏ល្អនៃការវិលត្រលប់មកភាពធម្មតាវិញ។
☎️ បើមានចំងល់ដែលទាក់ទងនឹងបញ្ហាអាចឆាតសួរបានតាមរយះ Telegrame ខាងក្រោមនេះ
012808348
015678560
ថ្ងៃនេះខ្ញុំលើកយកបញ្ហានៃការឈឺចាប់នៅត្រង់សន្លាក់ស្មាដែលបណ្ដាលមកពីភាពរឹងគាំងសន្លាក់ ឬ យើងអាចហៅបានម្យ៉ាង
ទៀតក្នុងពាក្យបច្ចេកទេស Frozen Shoulder Syndrome។
🚥 មានអ្នកជម្ងឺមួយចំនួនពេលដែលជួបបញ្ហានៃការឈឺស្មាខ្លាំងហើយបានមកជួបពិភាក្សាជាមួយគ្រូពេទ្យចលនាបានទាន់ពេល យើងសង្កេតឃើញ លក្ខណះនៃការឈឺស្មារបស់គាត់មានសភាពស្រួចស្រាវខ្លាំង ( បង្ហាញតាមទឹកមុខ, ដៃម្ខាងទប់ស្មាដែលឈឺ, មិនហ៊ានអង្គុយអ្នកដ៏ទៃជិតស្មាឈឺរបស់គាត់, ម្យ៉ាងទៀតសឹងមិនហ៊ានធ្វើការកំរើកផងក៏មាន)។
💥 តើអ្វីទៅជាការរឹងគាំងសន្លាក់ស្មាដោយការឈឺចាប់(Frozen Shoulder)?
ការឈឺចាប់លើសន្លាក់ស្មាបណ្ដាលអោយរឹងគាំង នោះក៏ព្រោះតែបុព្វហេតុនៃការរលាកលើស្រោមសន្លាក់(Capsulitis) ដែលធ្វើអោយមានការប្រែប្រួលលើរចនាសម្ព័ន្ធរបស់សាច់ដុំជាពិសេសពពួកសាច់ដុំដែលមានមុខងារបង្វិលស្មាតែម្ដង (Rotator Cuff)។ វាមិនត្រឹមតែបង្ហាញការឈឺដែលពិបាកទ្រាំប៉ុណ្ណោះទេ ការរំខាននៃការកំរើកក៏មានកំរិតផងដែរ។
💥 តើអ្វីទៅជារោគសញ្ញារបស់វា?
👉 ដំណាក់កាលតំបូង : បង្ហាញការឈឺចាប់ខ្លាំង ការកំរើកចលនាត្រូវបានដាក់កំរិតឬមានដែនកំណត់។
👉 ដំណាក់កាលទីពីរ : ការឈឺចាប់នៅត្រង់សន្លាក់ស្មាមានការចុះថមថយ តែអ្វីដែលជាបញ្ហាគឺកំរិតនៃការរឹងគាំងត្រង់សន្លាក់ស្មាមានខ្លាំង ហើយការប្រើប្រាស់ចលនារបស់ស្មាមានការលំបាកច្រើនទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។
👉 ដំណាក់កាលទីបី : រាល់ការកំរើកលើសន្លាក់ត្រូវជាប់គាំងតែម្ដង។
☎️ ចូរកុំទុកអោយស្ថានភាពនៃការរឹងគាំងលើសន្លាក់ស្មាដល់ដំណាក់កាលយ៉ាងដូច្នេះ ការព្យាបាលដោយចលនាជាជំរើសតំបូង ដោយមិនជាចាំបាច់ក្នុងការប្រើប្រាស់ថ្នាំដែលបង្កហានិភ័យដល់ក្រពះឬតំរងនោម តាមរយះការសំរួលពន្លានិងហាត់ទៅតាមស្ថានភាពជាក់ស្ដែងនៃជម្ងឺផ្ទាល់។
បើមានចំងល់ទាក់ទងហ្នឹងបញ្ហាអាចធ្វើការឆាតសួរបានតាមរយះ Telegrame ខាងក្រោមនេះ ៖
012808348
015678560
បណ្ដាខណ្ឌខ្លះស្ថិតក្នុងហានិភ័យខ្ពស់ សូមប្រុងប្រយ័ត្នអោយមែនទែន ទាំងអ្នករស់នៅ ធ្វើការ និងការចេញចូលញឹកញាប់។
🙏🙏 បីកុំ និង បីការពារ ជារបាំងវេទមន្តដ៏សក្ត័សិទ្ធជាងគេ...។
របៀបមើលឆ្នូត ដែលបង្ហាញចេញលើតេស្តអង់ទីករ ក្រោយចាក់វ៉ាក់សាំងកូវិដហើយ ដែលគេហៅថា Anti-Body test .
👉 C ( បើចេញតែមួយឆ្នូតតែឯង គឺមិនមានអង់ទីករក្នុងខ្លួននោះទេ ) ។
👉 C +G ( បើចេញពីរឆ្នូតមានន័យថាឆ្នូតខាងលើ និង ឆ្នូត
កណ្តាលព្រាលៗ គឺអ្នកមានអង់ទីករក្នុងខ្លួនស្រាប់ ឬ ប្រព័ន្ឋភាពសុំាខ្លាំងឬលោកអ្នកធ្លាប់បានចាក់វ៉ាក់សាំងផ្តាសាយកន្លងមក )។
👉 C & M ( បើចេញពីរឆ្នូតខាងលើ និង ខាងក្រោម គឺមានន័យថា អ្នកមានអង់ទីករក្រោយចាក់វ៉ាក់សាំងកូវិដរួចហើយ តែប្រព័ន្ធភាពសុំាត្រូវការពេលថែមទៀត ដើម្បីឡើង៣ឆ្នូត) ។
👉 ឆ្នូតក្រហមទាំង៣ឆ្នូត ( លោកអ្នកមានអង់ទីករកូវិដ និង ប្រព័ន្ធភាពសុាំក្នុងខ្លួនបានល្អប្រសើរ ) ។
🙏🙏 សូមកុំទទួលទានសុរា🍺🍺 ក្រោយពេលចាក់វ៉ាក់សាំងរួច !
🚥 ទោះមានអង់ទីករក៏ដោយតែសូមកុំភ្លេចវិធាន ៣កុំ ៣ការពារ និង អញ្ចើញទៅចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា ដើម្បីអោយយើងអាចឆាប់បានត្រលប់ទៅស្ថានភាពពីមុនវិញ...🙏🙏🙏
🙏បើមានកំហុងឆ្គងត្រង់បច្ចេកទេសណាមួយអាចធ្វើការរិះគន់ស្ថាបនាបន្ថែមរាល់ចំណុចឆ្គាំឆ្គងផ្សេងៗ។អរគុណ..!
💥 អ្វីទៅជំងឺច្រាលទឹកអាស៊ីតក្រពះ (Gastroesophageal Reflux)?
🚥 ជំងឺច្រាលទឹកអាស៊ីតក្រពះ (GERD) ត្រូវបានគេកត់សម្គាល់ឃើញថាមានការកើតមានច្រើនណាស់ចំពោះប្រជាជនកម្ពុជានា
ពេលបច្ចុប្បន្ន។ វាអាចកើតមានជាករណីធម្មតា ដោយទឹកនៅនឹងក្រពះឡើងមកបំពង់អាហារក្នុងរយៈពេលខ្លី ហើយមិនញឹកញាប់ទេ គឺមិនច្រើនជាង ៦ ទៅ ៧ដង ក្នុងមួយថ្ងៃ តែបើករណីជំងឺវិញ គឺទឹកអាស៊ីតដែលនៅក្នុងក្រពះនោះ ឡើងមកបំពង់អាហាររយៈពេលយូរ ហើយលើសពី ៦ ទៅ ៧ដង ក្នុងមួយថ្ងៃ។
ក) រោគសញ្ញា៖
- ជំងឺនេះស្តែងចេញជារោគសញ្ញាពិសេសដូចជាៈ ភើជូដូចទឹកខ្មេះ និងក្តៅពីផ្នែកខាងក្រោមនៃបំពង់អាហារដល់បំពង់ក
- រីឯរោគសញ្ញាមិនពិសេសវិញមានដូចជាៈ
● ឆ្អល់ចុងដង្ហើម
● ពិបាករំលាយអាហារ
● មានអារម្មណ៍ថាមានអ្វីស្លាក់នៅនឹងក
● មានស្លេសច្រើននៅបំពង់ក
● ឈឺបំពង់ក ក្អក និងដំបៅមាត់។
ខ) ការធ្វើរោគវិនិច្ឆ័យ៖
ការធ្វើរោគវិនិច្ឆ័យលើជំងឺមួយនេះ អាចធ្វើបានភ្លាមៗ ប្រសិនបើអ្នកជំងឺមានលេចឡើងនូវរោគសញ្ញាពិសេស តែក៏មានការធ្វើតេស្តឆ្លុះក្រពះផងដែរ ប្រសិនបើមានការសង្ស័យថាអ្នកជំងឺអាចនឹងមានជំងឺផ្សេងទៀតដូចជាៈ ជំងឺដំបៅក្រពះ មហារីកក្រពះ និងរកវត្តមាននៃមេរោគដែលបង្កបញ្ហាដល់ក្រពះ។ ចំពោះអ្នកជំងឺដែលមានរោគសញ្ញាមិនពិសេសវិញ ការឆ្លុះក្រពះត្រូវធ្វើដោយផ្អែកលើកត្តាអាយុ (លើសពី៤០ឆ្នាំ) ប្រវត្តិគ្រួសារមានជំងឺមហាក្រពះ ពិសារស្រា ឬអ្នកជំងឺស្រកទម្ងន់ខុសធម្មតា។
គ) ការព្យាបាល៖
ទាក់ទងទៅនឹងការព្យាបាលមាន ២យ៉ាងគឺៈ
១. អ្នកជំងឺត្រូវធ្វើការផ្លាស់ប្តូរទម្លាប់នៃការរស់នៅៈ
● និយាយពីការផ្លាស់ប្តូរទម្លាប់នៃការរស់នៅ គ្រូពេទ្យនឹងឲ្យអ្នកជំងឺដែលធាត់បញ្ចុះទម្ងន់របស់គាត់ ព្រោះកត្តាធាត់ជាការជម្រុញឲ្យកើតបញ្ហាច្រាលអាស៊ីតនេះដែរ។
● អ្នកជំងឺត្រូវបរិភោគទាំងអាហារ និងទឹកតិចនៅពេល
យប់ ហើយត្រូវពិសាអាហារពេលល្ងាចឲ្យបាន៤ម៉ោងមុនពេលចូលគេង ព្រមទាំងបរិភោគសាច់តិចតែបន្លែ និងផ្លែឈើច្រើន។
● បញ្ឈប់ការពិសាស្រា និងបារី កាត់បន្ថយកាហ្វេ
● ជៀសវាងការប្រើប្រាស់ថ្នាំមួយចំនួនដែលឲ្យសាច់ដុំបិទបើកបំពង់អាហារ-ក្រពះធូរ ដូចជា ថ្នាំលើសឈាម (ស្នើរឲ្យគ្រូពេទ្យគាត់ប្តូរថ្នាំ) និងថ្នាំវីយ៉ាក្រាជាដើម។
● អ្នកជំងឺត្រូវធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីជៀសវាងការឡើងទម្ងន់ ជាពិសេសដុះពោះ។
● ឯទម្លាប់នៃការគេងវិញ គួរឲ្យអ្នកជំងឺកល់ជើងគ្រែ ដើម្បីលើកក្បាលដំណេកគាត់ឲ្យខ្ពស់ដល់ ៣០ អង្សារ។
២. ការប្រើប្រាស់ថ្នាំៈ
សម្រាប់ការព្យាបាលដោយថ្នាំវិញ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំបន្សាបជាតិអាស៊ីតរយៈពេល២ខែ ឫយូរជាងនេះទៅតាមស្ថានភាពរបស់អ្នកជំងឺ។ ការព្យាបាលជំងឺនេះ មិនអាចព្យាបាលឲ្យជានោះទេ តែគ្រូពេទ្យអាចព្យាបាលឲ្យបាត់នូវរោគសញ្ញាដែលលេចឡើង ដើម្បីមិនឲ្យប៉ះពាល់ដល់គុណភាពជីវិតរបស់អ្នកជំងឺ ដូចនេះការព្យាបាលអាចនឹងមានពេលយូរ។ ប៉ុន្តែការប្រើប្រាស់ថ្នាំរយៈពេលយូរបែបនេះ អាចនឹងប៉ះពាល់អ្នកជំងឺមួយចំនួនដូចជា បើអ្នកជំងឺមានមេរោគនៅក្នុងក្រពះនោះពួកគាត់ត្រូវធ្វើការព្យាបាលមេរោគនេះសិនទើបប្រសើរ។
ជំងឺទឹកក្រពះច្រាលនេះទៀតសោត ប្រសិនបើអ្នកជំងឺមិនទទួលបានការព្យាបាលឲ្យត្រឹមត្រូវទេនោះ វាអាចនឹងបង្កផលវិបាកដូចជា ប៉ះពាល់ដល់គុណភាពនៃការរស់នៅ រលាកបំពង់អាហារ និងអាចឈានដល់ជំងឺមហារីក។ ជំងឺនេះអាចកើតឡើងទៅតាមវ័យរបស់យើងគ្រប់គ្នា ប៉ុន្តែយើងនៅតែមានវិធីកាត់បន្ថយការកើតឡើងនៃជំងឺនេះផងដែរ។ ដើម្បីបង្ការ ឬកាត់បន្ថយការប្រឈមទៅនឹងជំងឺនេះ លោកអ្នកគួរបញ្ឈប់ការជក់បារី ផឹកស្រា គួរបញ្ចុះទម្ងន់ និងជៀសវាងការបរិភោគអាហារពេលយប់ពេកដោយញ៉ាំអាហារពីព្រលប់ ព្រមទាំងជៀសវាងការប្រើប្រាស់ថ្នាំដែលនាំឲ្យទឹកអាស៊ីតកើនឡើង។
ប្រសិនបើលោកអ្នកកើតមាននូវរាល់បញ្ហាទាំងអស់ដូចបានរៀបរាប់ខាងលើចំពោះសុខភាព លោកអ្នកគួរតែមកស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវនៅមន្ទីរពេទ្យកាល់ម៉ែត ព្រោះការឆាប់មកទទួលការព្យាបាលនោះ ធ្វើឲ្យការចំណាយធនធានក៏តិចផងដែរ ហើយងាយនឹងការពារពីការកើតឡើងវិញ និងពីផលវិបាកផ្សេងៗ ហើយប្រសិនបើលោកអ្នកអាចធ្វើបានតាមវិធីបង្ការដែលបានរៀបរាប់ខាងលើ នោះការប្រឈមទៅនឹងជំងឺនេះនឹងត្រូវបានកាត់បន្ថយដល់ទៅ ៩០%។
🌺 ប្រភពឯកសារទាំងស្រុងពី៖ មន្ទីពេទ្យកាល់ម៉ែត្រ
ក្រុមគ្រូពេទ្យ ពន្យល់អំពីការធ្វើតេស្ត៍រហ័សសម្រាប់រកមេរោគកូវីតដោយមានការយល់ច្រឡំថាតេស្ត៍នេះទោះបីជាអ្នកជម្ងឺផ្តាសសាយធម្មតាក៏លទ្ឋផលវិជ្ជមានដែរ
សូមបង្ហាញឡើងវិញអំពីការធ្វើតេស្ត៍រហ័សសម្រាប់រកមេរោគកូវីត ដោយសារបងប្អូនយើងមួយចំនួនមិនទាន់យល់ច្បាស់អំពីរសារះសំខាន់របស់វា ដោយមានការច្រឡំថាតេស្ត៍នេះទោះបីជាអ្នកជម្ងឺផ្តាសសាយធម្មតាក៏អាចមើលឃើញលទ្ឋផលវិជ្ជមានដែរ ។
ការយល់បែបនេះគឺជាការយល់ច្រឡំខុសទាំងស្រុងហើយ ព្រោះជម្ងឺផ្តាសាយ វាបង្ករដោយវីរីសប្រភេទផ្សេងដូចជា rhinovirus , adenovirus , influenza ជាដើម ចំណែកជម្ងឺកូវីត 19 បង្ករដោយវីរីសកូរូណា ( coronavirus ) ។
ការស្វែងយល់អំពី Rapid Antigen test COVID-19 ( តេស្ត៍រហ័សមើលមេរោគកូវីត 19 ) ៖
១. ជាប្រភេទតេស្តមើលមេរោគកូវីត ( Antigen) រហ័សពោលគឺលទ្ឋផល ត្រូវការរយះពេលតែ ១៥នាទី ( ប្រសិទ្ឋភាពតេស្ត៍នេះប្រហាក់ប្រហែល ៩៥ % ) ។
២. ងាយស្រួលធ្វើ អាចធ្វើដោយខ្លួនឯង ដោយត្បាល់រន្ធច្រមុះ ( nasopharyngeal or nasal swab specimens )ជម្រៅ ២ សង់ទីម៉ែត ដោយបង្វិល ៥ ជុំ ។
៣. ប្រសិទ្ឋភាពខ្ពស់ ( sensitivity)ប៉ុន្តែទាបជាងមើលសំណាក PCR test ( RT- PCR test ) ។
ប្រសិទ្ឋភាពចាប់រកមេរោគឃើញច្បាស់ល្អ ភាគច្រើននៅពេលមានរោគសញ្ញា ( ក្អក ផ្តាសាយ ឈឺបំពង់ក ក្តៅខ្លួន... ) ពោលគឺចាប់ចន្លោះថ្ងៃទី ៥ ទៅថ្ងៃទី៩ ក្រោយពីឆ្លង ( ដំណាក់មេរោគមានច្រើននៅក្នុងសំណាក ) ។
៤. តេស្ត៍នេះគេប្រើប្រាស់ក្នុងការផ្ទុះរាលដាលក្នុងសហគមន៌ជាប្រភេទប្រមូលផ្តុំ ( outbreak settings ) ដើម្បីស្រាវជ្រាវ បែងចែក ញែកអ្នកដែលវិជ្ជមានអោយបានឆាប់ ប៉ុន្តែទោះជាអ្នកវិជ្ជមានឫ អវិជ្ជមានក៏ដោយក៏ត្រូវមើលសំណាក PCR test បន្ថែមបញ្ជាក់ទៀត ប្រសិនបើមានករណីសង្ស័យ ឫមានរោគសញ្ញា ឫ ស្ថិតក្នុងតំបន់ប្រឈមខ្ពស់ ( Serial screening in congregate settings ) ។
៥. ចំណុចខ្សោយរបស់តេស្ត៍នេះគឺ ៖
- ចាប់មេរោគមិនឃើញមុនពេលអ្នកជម្ងឺស្តែងចេញរោគសញ្ញា ( asymptomatic phase ) ពោលមុនថ្ងៃទី ៣ នៃការឆ្លង។
- តេស្ត៍នេះនិងអវិជ្ជមាននៅពេលមេរោគក្នុងសំណាកចុះទាប ( low virus ) ចាប់ពីថ្ងៃទី ១១ តទៅ ហើយតំណាក់កាលនេះកម្រិតនៃការឆ្លងក៏ថមថយចុះផងដែរ ជាតំណាក់កាលលែងមានការគំរាមកំហែងនៃការឆ្លងទៀតហេីយ ( no longer threat ) ។
៦. ចំណុចខ្សោយនៃលទ្ឋផលរបស់ PCR test គឺនៅតែមើលឃើញវិជ្ជមានដដែលទោះជាអ្នកជម្ងឺស្ថិតក្នុងដំណាក់ជាសះស្បើយក៏ដោយ ( ខ្មោចមេរោគ dead virus) មានរយៈពេលរាប់សប្តាហ៏ទៅរាប់ខែ ។
💐 ប្រភព និងរូបភាព ៖ វេជ្ជបណ្ឌិត ហៃ ឡៃសុន :ប្រធានមន្ទីរពេទ្យខេត្តកោះកុង
យប់នេះខ្ញុំលើកយកពីបញ្ហានៃការឈឺស្មា អ្នកអាចហ្នឹងធ្លាប់បានជួបឬបានឃើញអ្នកជុំវិញ ពីការត្អួញត្អែរពីការរំខានអស់ទាំងនេះ។
🚑 តើអ្នកធ្លាប់មានអាការះនៃការឈឺស្មាអស់ទាំងនេះដែរឬទេ?
👉 ឈឺចាប់ខ្លាំងពេលលើកដៃលាត្រង់ឡើងលើ។
👉 ឈឺចាប់ខ្លាំងពេលលើកឬដាក់ដៃចុះឬមួយពេលដែលចង់ឈោងទៅចាប់របស់អ្វីមួយ។
👉 ឈឺចាប់ព្រមទាំងតឹងណែននៅផ្នែកខាងមុខរបស់ស្មា។
👉 ការឈឺចាប់ពេលខ្លះរាលពីផ្នែកខាងមុខមកចំហៀងរបស់ស្មា។
👉 ឈឺចាប់កើតមានខ្លាំងជាពិសេសពេលគេងសង្កត់ត្រូវលើស្មាឈឺនៅចំហៀង។
👉 ឈឺខ្លាំងពេលយប់ជាពេលដែលស្ថានមួយចុះត្រជាក់ ដែលធ្វើអោយរំខានដល់ការគេង។
👉 ឈឺចាប់ខ្លាំងពេលចង់ធ្វើអ្វីមួយជាពិសេសលូកដៃអេះខ្នង,ច្រតចង្កេះ,លូកខោប៉ៅ។
👉 ធ្វើអោយស្ថានភាពមួយរបស់ស្មាចាប់ផ្ដើមចុះខ្សោយ(គ្មានថាមពលសាច់ដុំ)ឬគាំងចលនាសន្លាក់ស្មាតែម្ដង។
🚥 តើអ្វីទៅដែលជាបញ្ហា?
💥 ការរលាកដែលកើតលើថង់ដែលជាកំណល់ទប់ការប៉ះទង្គិចរបស់សន្លាក់(Bursitis):
_ Bursa វាជាថង់តូចមួយដែលបំពេញដោយសារធាតុរាវ
អន្ធិលៗ...នៅពេលដែលកើតមានការកិតខ្លាំងឬធ្វើអោយមានការរបួសនោះវាហ្នឹងនាំអោយមានការរលាក ការហើមនិងការឈឺចាប់កើតមាន។
💥 ការរលាកកើតឡើងលើសរសៃពួររបស់សាច់ដុំជាពិសេសពពួកបង្វិលស្មា(Rotator Cuff Tendonitis):
_ ការរលាកបែបនេះមានសណ្ឋានជាក្រុម បង្ករជារបួសលើក្រុមសាច់ដុំដែលមានមុខងាររួមគ្នា។ ការធ្វើចលនាដដែលហើយខ្លាំងជាហេតុដែលនាំអោយមានការរលាក។
💥 ការប្រែប្រួលទំរង់មិនធម្មតានៃគែមរបស់ក្បាលឆ្អឹងដែលយើងតែងហៅវាថាដំណុះឆ្អឹង(Bone Spurs)Osteophytes:
_ ការខូចខាតលើសន្លាក់ឆ្អឹងភាគច្រើនបណ្ដាលមកពីជម្ងឺរលាកឆ្អឹង(Osteoarthritis)ជាហេតុដែលនាំអោយមានដំណុះឆ្អឹងថ្មីកើតឡើង។ អ្វីដែលយើងបារម្មណ៍ក្រោយពីការរលាកនោះគឺការគាំងសន្លាក់ដែលនាំអោយស្ថានភាពកាន់តែយ៉ាប់យឺនលើលទ្ធភាពនៃការកំរើករបស់ស្មា។
☎️ ការព្យាបាលដោយចលនាជាជំរើសដ៏ត្រឹមត្រូវទាំងការព្យាបាលនិងបង្ការ តាមរយះការសំរួលសាច់ដុំ,ការ Stretch ពន្លា,ការហាត់អ្វីជាកំសោយមកធម្មតាវិញ ដោយមិនចាំបាច់ប្រើថ្នាំឬប្រើតិចតួច។
៙បើមានចំងល់អាចឆាតសួរបានតាម Telegrame ខាងក្រោមៈ
012808348 ឬ
015678560
យប់នេះខ្ញុំលើកយកពីស្ថានភាពនៃជម្ងឺលានទ្រនាប់ឆ្អឹងកង Henia Discal ដែលមានរោគសញ្ញា" ដ្យាទិច " Sciatique Syndrome។
៙៙ អ្នកអាចហ្នឹងមានចម្ងល់ច្រើនទៅលើពាក្យពេចន៍នៃ " លានទ្រនាប់ឆ្អឹងកង + រោគសញ្ញាដ្យាទិច " ដូចខ្ញុំធ្លាប់បានបង្ហាញនូវប្រធានបទមុនៗដែលទាក់ទងហ្នឹងការគាបឬស្រុតនៃរចនាសម្ព័ន្ធរបស់ឆ្អឹងកងដែលបណ្ដាលមកពីហេតុផ្សេងៗ..។
៙៙ ខ្ញុំមានអ្នកជម្ងឺជាច្រើនដែលមានបញ្ហានៃការលានទ្រនាប់ឆ្អឹងកងចង្កេះហើយគាបទៅកង់នីមួយៗនៃបាច់របស់សរសៃប្រសាទដែលគ្រប់គ្រងទាំងវេទនារម្មណ៍(ភាពដឹងលើស្បែកចាប់ពីការប៉ះស្ទាបស្ពឹកស្រពន់រហូតដល់កំរិតនៃការឈឺចាប់)និងការបញ្ជាចលនារបស់សាច់ដុំនឹងសន្លាក់។
*** និយាយរួមបើប៉ះពាល់លើសរសៃប្រសាទមេណាមួយវាហ្នឹងបញ្ជូនរោគសញ្ញា(នាំវិបត្តិនៃភាពស្ពឹកស្រពន់ឬបាត់នៃការដឹងពីការប៉ះស្ទាបនិងការឈឺចាប់)ទៅតាមខ្នែងឬផ្លូវដែលសរសៃ
ប្រសាទរហូតដល់ទីតាំងបញ្ចប់របស់វា។ អ្វីដែលយើងសង្កេតឃើញលើអ្នកជំងឺមួយចំនួនដែលបង្ហាញរោគសញ្ញាដូចខាងក្រោម៖
👉 ការឈឺចាប់ ស្ដែងឡើងចាប់ពីកំប៉េះគូថ,ភ្លៅក្រោយ,កំភួនជើងដែលលក្ខណះចុករមួលពេលខ្លះពិបាកក្នុងការពិពណ៌នាថាឈឺរបៀបម៉េច។
👉ការស្ពឹកឬស្រពន់ ភាគច្រើនស្ដែងនៅចង្កេះ,កំប៉េះគូថ,ភ្លៅក្រោយ,ស្មងជើងនិងបាតជើងទៅតាមផ្លូវដែលសរសៃប្រសាទបញ្ជាដល់។
👉ការចុះខ្សោយនៃលទ្ធភាពសាច់ដុំជាតំណាក់កាលចុងក្រោយដែលធ្វើអោយយើងថមថយឬបាត់បង់ទាំងស្រុងសំរាប់ការប្រើប្រាស់វា អាចធ្វើអោយសាច់ដុំរួមស្វឹត បាត់លទ្ធភាពកំរើកបញ្ជា។
🚑 អ្វីដែលយើងបារម្មណ៍ជាងគេគឺវិបត្តិបន្ទោបង់ ដែលយើងមិនអាចគ្រប់គ្រងឬបញ្ជាបាន ទាំងបត់ជើងធំនិងបត់ជើងតូច ហ៊ារដោយមិនដឹងខ្លួនឬមិនមកតែម្ដង 😓😓
🚑 តើចំពោះបញ្ហានេះអ្នកភ័យខ្លាចដែរឬទេ?
បើភ័យខ្លាចតើខ្លាចអ្វី?
👉 ខ្លាចការឈឺចាប់
👉 ខ្លាចបាត់វេទនារម្មណ៍(លែងដឹងការប៉ះស្ទាបឬប៉ះពាល់)
👉 ខ្លាចពេទ្យអោយវះកាត់
👉 ខ្លាចពិការភាព....
⏳ ប្រសិនបើអ្នកមិនទាន់ជួបឬកើតបញ្ហាដូចដែលខ្ញុំរៀបរាប់ខាងដើម ចូរចំណាយពេលបន្តិចលេងកីឡាដែលស័ក្តិសមតាមវ័យនិងភេទ🏊 🏃 ⚽ 🚵 💃
☎️ ប្រសិនបើអ្នកជួបស្ថានភាពបែបហ្នឹងកុំទាន់អាលសំរេចចិត្តលឿនពេកក្នុងការប្រើប្រាស់ថ្នាំសំរាប់ព្យាបាលព្រោះវាគ្រាន់តែសំរាលស្ថានភាពបានខ្លះតែបញ្ហានៅតែដដែលមិនបានដោះស្រាយ ឬ មួយធ្វើការវះកាត់ដែលអាចហ្នឹងមានហានិភ័យតិចឬច្រើនទៅថ្ងៃក្រោយ។
🎁 ខ្ញុំជាគ្រូពេទ្យព្យាបាលដោយចលនាគ្មានអ្វីក្រៅពីចង់អោយអ្នកដែលជួបស្ថានភាពបែបហ្នឹងជ្រើសរើសនូវជំរើសការព្យាបាលដំបូងដោយចលនា សូមកុំគិតស្ថានភាពបែបហ្នឹងថាវាអាចហ្នឹងហួសពេល ព្រោះការព្យាបាលដោយចលនាវាគ្មានហានិភ័យទៅថ្ងៃក្រោយទេ ទោះបីការព្យាបាលបែបហ្នឹងវាចំណាយពេលវេលានឹងលុយកាក់ច្រើនដងបន្តិចមែនតែប្រសិទ្ធភាពគួរអោយគាប់ប្រសើរ។
💥 មានចំងល់អាចឆាតសួរបានតាម Telegrame ខាងក្រោម៖
012808348
015678560
បើខ្ញុំមានពេលគ្រប់គ្រាន់ខ្ញុំហ្នឹងព្យាយាមឆ្លើយតបវិញ...។
ថ្ងៃនេះខ្ញុំលើកយកពីការប្រើប្រាស់ឧបករណ៍ជំនួយឬទប់ចង្កេះមកនិយាយ ដែលភាគច្រើនអ្នកដែលមានបញ្ហាឬធ្លាប់ជួបប្រទះការឈឺចាប់ចង្កេះពួកគាត់ស្គាល់ហើយហៅវាថា" ខ្សែក្រវាត់ចង្កេះ"។
*** មានអ្នកជំងឺម្នាក់ក៏ធ្លាប់បានសួរខ្ញុំផងដែរថា តើគួរប្រើខ្សែក្រវាត់ទប់ចង្កេះបែបណាទើបត្រឹមត្រូវ? បើនៅក្នុងទីផ្សារសំភារៈពេទ្យមានសំបូរបែបយ៉ាងនេះ..!
៙៙ មុនហ្នឹងខ្ញុំថាគួរជ្រើសរើសបែបណានៃប្រភេទខ្សែក្រវាត់ចង្កេះ ខ្ញុំសូមលើកពីអត្ថប្រយោជន៍របស់វាសិន ថាតើវាជួយអ្វីបានខ្លះចំពោះអ្នកដែលមានបញ្ហានៃការឈឺចង្កេះ?
🌹 ក្រុមគ្រូពេទ្យដែលមានជំនាញខាងស្ដារ ពួកគាត់បង្កើតវាឡើងដើម្បីជួយជាដំណោះស្រាយក្នុងលក្ខណ្ឌជាច្រើនមិនថាការឈឺសាច់ដុំធ្ងន់ធ្ងររហូតដល់ការជាសះស្បោយក្រោយវះកាត់។ គេបង្កើតវាឡើងទាំងរូបរាងនិងវត្ថុធាតុផ្សេងៗពីគ្នាអាស្រ័យទៅតាមស្ថានភាពនៃមូលហេតុជំងឺជាក់ស្ដែង។
👉 ទប់ឬបន្ថយការឈឺចាប់ដែលកើតឡើងដោយសារការកំរើក។
👉 ទប់ស្ថានភាពអោយនឹងថ្កល់(ក្រោយការវះកាត់លើឆ្អឹងចង្កេះ ដើម្បីកាត់បន្ថយនូវការកំរើកត្រង់កន្លែងរបួស)។
👉 ក្នុងករណីសន្លាក់ឆ្អឹងកងរអិល ទប់កុំអោយស្ថានភាពមួយវិវត្តន៍មកធ្ងន់ធ្ងរបាន។
👉 ក្នុងករណីដែលសាច់ដុំរមួលតឹងខ្លីខ្លាំងបណ្ដាលអោយឈឺចាប់ វាអាចជួយទប់កុំអោយសាច់ដុំប្រឹងហួសហេតុពេក។
** និយាយរួមវាជួយបានទាំងបញ្ហាចាប់ពីសាច់ដុំរហូតដល់ស្ថានភាពសន្លាក់របស់ឆ្អឹងកង( ទប់ស្កាត់ការរំខានដោយការឈឺចុកចាប់ )ក្នុងនោះរួមមានជម្ងឺ លានទ្រនាប់ឆ្អឹងកង, រអិលឆ្អឹងកង, ស្រុតឆ្អឹងកង..។ល។
** ចំពោះសំនួរដែលចោទសួរគួរគប្បីប្រើប្រភេទណានៃខ្សែក្រវាត់ចង្កេះ វាអាស្រ័យលើគ្រូពេទ្យព្យាបាលដែលជាអ្នកដឹងជំងឺផ្ទាល់សាមីនីមួយៗ ថាវាសក្តិសមចំពោះស្ថានភាពជាក់ស្ដែងរបស់ជម្ងឺ។
🚑 បើយល់ល្អរាល់ការទិញសំភារៈជំនួយបែបហ្នឹងហើយចៀសវាងការប្រើប្រាស់មិនត្រឹមត្រូវហើយចំនាយលុយកាក់ច្រើនគួរគប្បីប្រឹក្សាជាមួយគ្រូពេទ្យដែលមានជំនាញនិងបទពិសោធន៍លើការស្ដារ ជាពិសេសពេទ្យព្យាបាលដោយចលនា អាចពិភាក្សាបានមិនគិតកាក់ទេ(៛)។
Tel: 012808348 ឬ 015678560
អាចមើលបានតាមដំណរខាងក្រោម៖
https://t.me/Kinesiotherapy
💐https://www.facebook.com/112732964251414/posts/153051196886257/
😱 ប្រធានបទយប់នេះខ្ញុំចង់និយាយពីវិធានការពារ តើយើងគួរធ្វើដូចម្ដេចដើម្បីការពារឬបង្ការនិងគាំពារឆ្អឹងកងរបស់យើងយ៉ាងដូចម្ដេចនៅពេលដែលយើងជួបបញ្ហាជម្ងឺពុកឆ្អឹង?
👉 ខ្ញុំប្រាកដថាអ្នករាល់គ្នាច្បាស់ជាធ្លាប់លឺឬក៏ចោទជាសំនួរចំពោះខ្លួនឯងផងដែរ..!
៙ ក្នុងករណីមួយចំនួននៃជម្ងឺពុកឆ្អឹង អាចធ្វើអោយមានការខូចខាតតិចឬច្រើនទៅលើឆ្អឹងកងនីមួយៗដែលជាហេតុធ្វើអោយទំរង់ឆ្អឹងកងចុះខ្សោយមិនអាចទ្រទ្រង់បន្ទុករបស់វាបានទាំង
ស្រុងនឹងវិវត្តិន៍ក្លាយជាស្នាមប្រេះតូចៗបាន ដែលយើងហៅថា ការស្រុតឆ្អឹង( Vertebral Compression Fracture )។
👉 តើយើងត្រូវមានរបបអាហារបែបណាទើបអាចកាត់បន្ថយហានិភ័យពីជម្ងឺពុកឆ្អឹងបាន?
៙ អ្នកគប្បីទទួលទានអាហារជាបន្លែក្ដីសាច់ក្ដីឬធញ្ញជាតិក្ដីដែលសំបូរដោយពពួកកាល់ស្យូមសំរាប់ជំនួយដល់សុខភាពឆ្អឹង។ ប្រសិនបើអ្នកមានកំហាប់ឆ្អឹងខ្សោយ នោះគ្រូពេទ្យរបស់អ្នកប្រាកដជាផ្ដល់ដំបូន្មានដល់អ្នកអោយប្រើពពួកថ្នាំជំនួយឆ្អឹងជាក់ជាមិនខានជាពិសេសពពួកវិតាមីនD ដែលបានមកពីធម្មជាតិតាមរយះពន្លឺថ្ងៃឬរុក្ខជាតិអាហារ ផ្ដល់អោយរាងកាយបឺតស្រូបឬទាញកាល់ស្យ៉ូមទៅបំប៉នឆ្អឹង។
៙ គួរគប្បីចៀសវាងការប្រើប្រាស់នូវសារធាតុអាល់កុល🍺🍺
ព្រោះវាបណ្ដាលអោយឆ្អឹងយើងចុះខ្សោយ ប្រសិនបើយើងសេពវាជាប្រចាំនោះ។
😱 ការប្រើប្រាស់ថ្នាំជំនួយជាតិកាល់ស្យ៉ូមបំប៉នឆ្អឹងត្រូវតែប្រឹក្សាជាមួយគ្រូពេទ្យជាមុន ចៀសវាងការប្រើប្រាស់តាមតែការនឹកឃើញនាំមកនូវផលវិបាកផ្សេងៗ ជាពិសេសគ្រោះតំរងនោម។
👉 តើមានអ្វីផ្សេងទៀតទេដែលអាចជួយអោយសុខភាពឆ្អឹងយើងរឹងមាំបាន?
៙ ជាទូទៅចំពោះមនុស្សដែលមានសុខភាពល្អតែងតែសកម្មជាមួយកីឡា ព្រោះសកម្មភាពទាំងនោះវាមិនត្រឹមតែធ្វើអោយគាត់បំបាត់ Stress ប៉ុណ្ណោះទេ វាមានសារប្រយោជន៍ក្នុងការបង្កើននិងជួសជុលកំហាប់ឆ្អឹងអោយមាំទាំហើយសាច់ដុំក៏មានថាមពលផងដែរ។
https://t.me/Kinesiotherapy
Tel: 012808348 ឬ 015678560
🚑 ការព្យាបាលដោយចលនាជាជំរើសតំបូងនៃការព្យាបាលលើរបួសដែលទាក់ទងនឹង៖
👉សាច់ដុំ។
👉រចនាសម្ព័ន្ធរបស់ទន់រួមមានសរសៃពួរនិងសរសៃចំណង។
👉ការគាបដែលកើតឡើងលើសន្លាក់ឆ្អឹងជាពិសេសឆ្អឹងកង ។
👉ស្ដារលទ្ធភាពនៃពិការភាពដោយជម្ងឺស្លាប់មួយចំហៀងខ្លួន។
💐https://www.facebook.com/112732964251414/posts/153051196886257/
💐 មានសាច់ញ្ញាតិអ្នកជម្ងឺម្នាក់ធ្លាប់សួរខ្ញុំថា ៖
*** តើយើងអាចសំគាល់បានយ៉ាងម៉េចទើបដឹងថាខ្លួនឯងមានបញ្ហាដែលទាក់ទងហ្នឹងការគាបឬត្បៀតសរសៃ?
៙ ការឈឺចាប់មិនថា ឈឺចង្កេះ,ខ្នង,ស្មារួចរាលដាលមកដៃឬរាលដាលមកជើង វាស្ដែងឡើងដោយការកំរើកចលនាអ្វីមួយ។
ដូចជាការត្បៀតសរសៃប្រសាទ វាអាចកើតឡើងនៅប្រហោងខួរឆ្អឹងកងផ្ទាល់ឬកន្លែងដែលខ្នែងសរសៃប្រសាទចេញមក ដែលបណ្ដាលមកពីភាពមិនធម្មតារបស់ឆ្អឹងឬសន្លាក់ឆ្អឹង នាំអោយត្បៀតសង្កត់លើសាច់ខួរផ្ទាល់ឬខ្នែងសរសៃប្រសាទដែលចេញ។
៙៙ មានសញ្ញាណសំគាល់ប្រាំមួយយ៉ាងដែលយើងអាចយល់បាន៖
១ ការប៉ះពាល់ដោយផ្ទាល់លើសរសៃប្រសាទៈ
_ ការឈឺចាប់ថេរ ឬ ស្ពឹកស្រពន់ជើងពេលឈរ។
_ ការឈឺចាប់កើនឡើងខ្លាំង ឬ ស្ពឹកស្រពន់ខ្លាំងជើងពេលដើរ ដើរបានចំងាយខ្លី និងពេលដែលអោនបត់ដងខ្លួន។
_ ធ្វើសកម្មភាពផ្សេងៗសឹងមិនបាន។ ពេលខ្លះរកឥរិយាបថសំរាកពិបាកមែនទែន។
២ រោគសញ្ញា Sciatique(ដ្យាតិច) បង្ហាញការឈឺចាប់ពីចង្កេះមកត្រគាកបន្តមកភ្លៅរួចបញ្ចប់ប្រអប់ជើង។
_ ការឈឺចាប់(លក្ខណះចាក់ដូចខ្សែភ្លើងឆក់,រមួលក្រពើ)។
_ ការស្ពឹកស្រពន់។
_ ចុះខ្សោយកំលាំងសាច់ដុំ។
៣ ការបង្ហាញសញ្ញានៃការធ្លាក់ប្រអប់ជើង។
៤ វិបត្តិដំណើរ(ដើរផ្អៀងផ្អងមិនស្មើរ,ដើរសង្កត់ម្ខាងៗ,ដំណើរអោនៗ...។ល។
៥ រោគសញ្ញាខ្លះបង្ហាញពីស្មារាលមកចុងម្រាម ដោយការឈឺចាប់,ស្ពឹកស្រពន់,ខ្សោយកំលាំងសាច់ដុំម្រាមដៃ កែងដៃឬដើមដៃ។
៦ រោគសញ្ញាខ្លះទៀតក៏វាស្ដែងនូវវិបត្តិបញ្ជាចលនាដែលមិនត្រឹមត្រូវឬពិបាកតែម្ដង ឧទាហរណ៍ដាក់លេវអាវឬដោះលេវអាវ។
👉 នេះគ្រាន់តែជាចំណែកតូចមួយដែលយើងអាចសំគាល់បានខ្លះៗ។
បើមានចំងល់បន្ថែមអាចឆាតសួរខ្ញុំបានតាម Telegrame របស់ខ្ញុំបាន ខ្ញុំហ្នឹងព្យាយាមឆ្លើយតបបើខ្ញុំមានមានពេលគ្រប់គ្រាន់។
Tel: 012808348 ឬ 015678560
មានអ្នកជម្ងឺម្នាក់សួរខ្ញុំថា តើជម្ងឺ Sciatique(ស្យាតិច)ហ្នឹងវាប្រើរយះពេលប៉ុន្មានបានធូរស្រាល?
🚑 ក្នុងចិត្តខ្លួនឯងគិតថា បើមិនព្យាបាលម៉េចហ្នឹងធូរស្រាល..!?
ក៏ប៉ុន្តែសកម្មភាពនីមួយៗរបស់មនុស្សវាបានធ្វើអោយស្ថានភាពមួយធ្ងន់ធ្ងរមករកភាពធូរស្រាលវិញ ជាក់ស្ដែងគាត់រិះរកចលនាបែបណាដែលឈឺក្នុងកំរិតអប្បបរមាបំផុត ឬបន្ថយការកំរើកចំពោះចលនាណាមួយដែលនាំការឈឺចាប់កើតឡើង គ្រាន់តែវាប្រើរយះពេលបន្តិចអាចពីរទៅបីសប្ដាហ៍(ករណីមិនមានការព្យាបាលត្រឹមត្រូវ)។ ទោះបីការឈឺចាប់បានត្រូវកាត់បន្ថយហើយក្ដីតែការរំខាននៅតែកើតមានជាដដែលតិចឬច្រើន។
គាត់ក៏បន្តសួរទៀតថា :
*** តើជម្ងឺ Sciatique អាចវិវឌ្ឍន៍ទៅរ៉ាំរ៉ៃបានដែរឬទេ?
ក្នុងលក្ខណ័ខ្លះអាចកើតមានផងដែរប្រសិនបើបញ្ហាមិនត្រូវបានព្យាបាលអោយបានត្រឹមត្រូវ ដូចជាករណីខ្លះវាបានធ្វើអោយមានការសាយភាយឬបង្កការរលាករួមមាន៖
_ សាច់ដុំរមួលកន្រ្តាក់( Muscle Spasm )។
_ ការលានទ្រនាប់ឆ្អឹងកងបណ្ដាលអោយមានការគាបបន្ថែម។
_ ការចង្អៀតស្រាប់នៃឆ្អឹងកងចង្កេះក៏នាំអោយបញ្ហាកើតឡើងបន្ត។
_ ការរអិលទៅនៃឆ្អឹងកងធ្វើអោយមានការប្រែប្រួលអក្ស័នាំអោយមានការគាបឬសង្កត់លើសរសៃប្រសាទឬខួរឆ្អឹងកង។
_ កត្តាជម្ងឺដែលមានស្រាប់នៃការសឹករិចរិលលើសន្លាក់ឆ្អឹងកង។
៙៙កត្តាទាំងអម្បាលម៉ានខាងលើជាបុព្វហេតុពីការឈឺស្រួចស្រាវមករ៉ាំរ៉ៃនិងចំណាយពេលវេលាច្រើនក្នុងការព្យាបាល។
*** តើយើងអាចធ្វើអ្វីបានខ្លះនៅផ្ទះចំពោះការព្យាបាលដោយបច្ចេកទេសដែលត្រឹមត្រូវ?
(ករណីគ្មានមធ្យោបាយមកពេទ្យ)😀😀
_ ការស្អំត្រជាក់ជាជំរើសដ៏ល្អបំផុតក្នុងតំណាក់កាលនៃការឈឺស្រួចស្រាវ(ឈឺខ្លាំងភ្លាមៗ..តែត្រូវអំណត់បន្តិចពេលប្រើតំបូង)ព្រោះវាបានទប់ស្កាត់ដោយធ្វើអោយស្ពឹកកន្លែងដែលឈឺបានភ្លាមៗ ម្យ៉ាងវិញទៀតវាបានកាត់បន្ថយចរន្ធឈាមរត់,បន្ថយការរលាក។
_ បន្ថយការឈឺចាប់ដោយថ្នាំក្រេមឬជេល(ឧៈVoltaren Gel)
លាបរឹតលើទីតាំងដែលរំខាន។
_ ការស្អំកំដៅត្រូវបានយកមកប្រើក្នុងស្ថានភាពជម្ងឺដែលមានលក្ខណរ៉ាំរ់ៃដោយវាជួយបន្ថយភាពតឹងរឹងឬរមួលរបស់សាច់ដុំ,ជួយលទ្ធភាពលំហូររបស់ចរន្ធឈាមបានល្អព្រមទាំងជួសជុលនូវជាលិកាដែលខូច។
_ បើអាច អាចធ្វើការម៉ាស្សាស្រាលលើសាច់ដុំណាដែលតឹងរឹងម្យ៉ាងវិញទៀតក៏ជួយអោយចរន្ធឈាមលំហូរមកស្រួលដែរ។
ប្រសិនបើដំណោះស្រាយខាងលើទាំងអម្បាលម៉ានមិនអាចជួយអ្នកបាន ខ្ញុំចង់តំរង់ទិសអ្នកអោយជ្រើសរើសយកការព្យាបាលដោយចលនាដែលជាជំរើសតំបូង ព្រោះវាអាចកាត់បន្ថយហានិភ័យដែលកើតមានផ្សេងៗ...។
អរគុណច្រើនសំរាប់ការអានដោយយកចិត្តទុកដាក់មួយនេះ...!
Tel: 012808348 ឬ 015678560
Click here to claim your Sponsored Listing.
អ្នកឯកទេសព្យាបាលចលនារាងកាយ
ឈឺសន្លាក់ ចុករោយសាច់ដុំ គៀបឆ្អឹង ស្តាប់មួយចំហៀងខ្លួន។
Videos (show all)
Category
Contact the practice
Telephone
Website
Address
Phnom Penh
855
ផ្ទ:លេខ 46 ផ្លូវ 108 នៅ សង្កាត់វត្តភ្នំខណ្ឌដូនពេញ
Phnom Penh, 17252
គីមសានសម្រួលសរសៃមានជំនាញច្បាស់លាស់សម្រួលសរសៃ ឈឺស្មា-ដៃ-ខ្នង-ចង្កេះ-ជើង-ស្ពឹកដៃ-ជើង-ឈឺកែងជើង 012448456
Street 146, Phsar Depo
Phnom Penh
Professor's Pill អ្នកឯកទេសខាងបញ្ហាឈឺសន្លាក់ គ?
1H Street 480
Phnom Penh
Our experts have over 10 years experience in exercise rehabilitation and fitness development.
National Road No. 1, Sangkat Niroth, Khan Chbar Ampov
Phnom Penh, 12357
12BT Street No. 478 (1st Floor) Sangkat Boeng Tumpun
Phnom Penh, 123510
Cabinet Médical de Kinésithérapie.
Street CTN Area Reusey Koav
Phnom Penh
Physical therapy for home visit
Phnom Penh
ខាងលិចមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ☎️012 65 94 94 ☎️093 56 72 89 ☎️097 999 62 99
ផ្លូវជាតិលេខ១ ផ្ទះលេខ ៦៦ ភូមិជាងព្រុំ សង្កាត់វាលស្បូវ ច្បារអំពៅ ភ្នំពេញ ទល់មុខសាលាប៊ែលធី
Phnom Penh, 121206
យើងជាអ្នកជំនាញផ្នែកព្យាបាលដោយចលនា។ គោលបំណងរបស់យើងគឺដើម្បីស្តារចលនា និងមុខងារឡើងវិញ