អគ្គាធិការដ្ឋាននៃក្រសួងសាធារណការ និងដឹកជញ្ជូន

អគ្គាធិការដ្ឋាន នៃក្រសួងសាធារណការ ?

Photos from អគ្គាធិការដ្ឋាននៃក្រសួងសាធារណការ និងដឹកជញ្ជូន's post 03/05/2024

ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអគ្គាធិការ បានដឹកនាំកិច្ចប្រជុំបិទការងារចុះធ្វើអធិការកិច្ចជាប្រចាំនៅអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយមានការចូលរួមពីឯកឧត្តមអគ្គនាយកប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រុមអធិការកិច្ច អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធាននាយកដ្ឋានស្តីទី ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់។
សូមអរគុណ។

Photos from អគ្គាធិការដ្ឋាននៃក្រសួងសាធារណការ និងដឹកជញ្ជូន's post 03/05/2024

នាថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៩ និង០០នាទីព្រឹក គណៈប្រតិភូអធិការកិច្ច ដឹកនាំដោយឯកឧត្តម ស្រេង ស្រស់ អគ្គាធិការ​ នៃអគ្គាធិការដ្ឋាន ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិច្ចប្រជុំបិទការងារអធិការកិច្ច នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ដោយមានការចូលរួមពីលោកប្រធានមន្ទីរ លោក-លោកស្រីអនុប្រធាន ប្រធានការិយាល័យ និងមន្ត្រីក្រោមឱវាទទាំងអស់។ សូមអរគុណ

Photos from អគ្គាធិការដ្ឋាននៃក្រសួងសាធារណការ និងដឹកជញ្ជូន's post 03/05/2024

នាថ្ងៃអង្គារ ០៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា​ ឆ្នាំ២០២៤ វេលាម៉ោង ២ និង០០នាទីរសៀល គណៈប្រតិភូអធិការកិច្ច ដឹកនាំដោយឯកឧត្តម ស្រេង ស្រស់ អគ្គាធិការ​ នៃអគ្គាធិការដ្ឋាន ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិច្ចប្រជុំបិទការងារអធិការកិច្ច នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីលោកប្រធានមន្ទីរ លោក-លោកស្រីអនុប្រធាន ប្រធានការិយាល័យ និងមន្ត្រីក្រោមឱវាទទាំងអស់។ សូមអរគុណ

Photos from ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT's post 25/04/2024
Photos from អគ្គាធិការដ្ឋាននៃក្រសួងសាធារណការ និងដឹកជញ្ជូន's post 24/04/2024

នាថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា​ ឆ្នាំ២០២៤ វេលាម៉ោង ៩ និង០០នាទីព្រឹក គណៈប្រតិភូអធិការកិច្ច ដឹកនាំដោយឯកឧត្តម ស្រេង ស្រស់ អគ្គាធិការ​ នៃអគ្គាធិការដ្ឋាន ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិច្ចប្រជុំការងារអធិការកិច្ច នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង ដោយមានការចូលរួមពីលោកប្រធានមន្ទីរ លោក-លោកស្រីអនុប្រធាន ប្រធានការិយាល័យ និងមន្ត្រីក្រោមឱវាទទាំងអស់។ សូមអរគុណ

Photos from អគ្គាធិការដ្ឋាននៃក្រសួងសាធារណការ និងដឹកជញ្ជូន's post 24/04/2024

នាថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា​ ឆ្នាំ២០២៤ វេលាម៉ោង ៩ និង០០នាទីព្រឹក គណៈប្រតិភូអធិការកិច្ច ដឹកនាំដោយឯកឧត្តម ស្រេង ស្រស់ អគ្គាធិការ​ នៃអគ្គាធិការដ្ឋាន ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិច្ចប្រជុំការងារអធិការកិច្ច នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ដោយមានការចូលរួមពីលោកប្រធានមន្ទីរ លោក-លោកស្រីអនុប្រធាន ប្រធានការិយាល័យ និងមន្ត្រីក្រោមឱវាទទាំងអស់។ សូមអរគុណ

12/04/2024

សួស្ដីឆ្នាំថ្មី! ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូន កូនក្មួយទាំងអស់ ធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយក្នុងការលេងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី ពិសេស សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនអាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

10/04/2024

ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤
សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មីព្រះនាមមហោទរាទេវី សូមប្រោសព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ ឯកឧត្តមអគ្គាធិការ និងក្រុមគ្រួសារ ព្រមទាំងបុត្រាបុត្រី សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមគោរពជូនពី ថ្នាក់ដឹកនាំ-គ្រប់គ្រង និងមន្ត្រីរាជការទាំងអស់ នៃអគ្គាធិការដ្ឋាន ក្រសួងសាធារណការ និងដឹកជញ្ជូន🙏🙏🙏

10/04/2024

ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤
សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មីព្រះនាមមហោទរាទេវី សូមប្រោសព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ ឯកឧត្តមរនិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បុត្រាបុត្រី សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមគោរពជូនពី ខ្ញុំបាទ ស្រេង ស្រស់ អគ្គាធិការ ព្រមទាំងថ្នាក់ដឹកនាំ-គ្រប់គ្រង មន្ត្រីរាជការទាំងអស់ នៃអគ្គាធិការដ្ឋាន ក្រសួងសាធារណការ និងដឹកជញ្ជូន🙏🙏🙏

10/04/2024

ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤
សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មីព្រះនាមមហោទរាទេវី សូមប្រោសព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បុត្រាបុត្រី សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមគោរពជូនពី ខ្ញុំបាទ ស្រេង ស្រស់ អគ្គាធិការ ព្រមទាំងថ្នាក់ដឹកនាំ-គ្រប់គ្រង មន្ត្រីរាជការទាំងអស់ នៃអគ្គាធិការដ្ឋាន ក្រសួងសាធារណការ និងដឹកជញ្ជូន🙏🙏🙏

10/04/2024

ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤
សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មីព្រះនាមមហោទរាទេវី សូមប្រោសព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បុត្រាបុត្រី សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមគោរពជូនពី ខ្ញុំបាទ ស្រេង ស្រស់ អគ្គាធិការ ព្រមទាំងថ្នាក់ដឹកនាំ-គ្រប់គ្រង មន្ត្រីរាជការទាំងអស់ នៃអគ្គាធិការដ្ឋាន ក្រសួងសាធារណការ និងដឹកជញ្ជូន🙏🙏🙏

Photos from អគ្គាធិការដ្ឋាននៃក្រសួងសាធារណការ និងដឹកជញ្ជូន's post 26/03/2024

នាថ្ងៃអង្គារ ០២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០២៤ វេលាម៉ោង ៩ និង០០នាទីព្រឹក គណៈប្រតិភូអធិការកិច្ច ដឹកនាំដោយឯកឧត្តម ស្រេង ស្រស់ អគ្គាធិការ​ នៃអគ្គាធិការដ្ឋាន ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិច្ចប្រជុំបិទការងារអធិការកិច្ច នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដោយមានការចូលរួមពីលោកប្រធានមន្ទីរ លោក-លោកស្រីអនុប្រធាន ប្រធានការិយាល័យ និងមន្ត្រីក្រោមឱវាទទាំងអស់។ សូមអរគុណ

Photos from អគ្គាធិការដ្ឋាននៃក្រសួងសាធារណការ និងដឹកជញ្ជូន's post 22/03/2024

នាថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា​ ឆ្នាំ២០២៤ វេលាម៉ោង ២ និង០០នាទីរសៀល គណៈប្រតិភូអធិការកិច្ច ដឹកនាំដោយឯកឧត្តម ស្រេង ស្រស់ អគ្គាធិការ​ នៃអគ្គាធិការដ្ឋាន ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិច្ចប្រជុំបិទការងារអធិការកិច្ច នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកប្រធានមន្ទីរ លោក-លោកស្រីអនុប្រធាន ប្រធានការិយាល័យ និងមន្ត្រីក្រោមឱវាទក្រសួងទាំងអស់។ សូមអរគុណ

Photos from អគ្គាធិការដ្ឋាននៃក្រសួងសាធារណការ និងដឹកជញ្ជូន's post 18/03/2024

សិក្ខាសាលាពិគ្រោះយោបល់ស្តីពីគោលការណ៍ណែនាំរួមសម្រាប់ការធ្វើអធិការកិច្ចនៅក្រសួងសាធារណការ និងដឹកជញ្ជូន

សៀមរាប៖ ថ្ងៃចន្ទទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋលេខាធិការ មួន វាសនា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីគោលការណ៍ណែនាំរួមសម្រាប់ការធ្វើអធិការកិច្ចនៅក្រសួងសាធារណការ និង ដឹកជញ្ជូន ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអធិការកិច្ច ស្ថាប័នឯកជនជាដៃគូពាក់ព័ន្ធ និងសិក្ខាកាមដែលអញ្ជើញមកពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងអង្គភាពក្រោមឱវាទក្រសួងសរុបប្រមាណ២៤០នាក់។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលសម្រាប់រៀបចំសេចក្តីព្រាងស្តីពីគោលការណ៍ណែនាំរួមក្នុងការអនុវត្តការងារអធិការកិច្ច នៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីឱ្យកាន់តែប្រសិទ្ធភាពការងារ និងជំនឿទុកចិត្តខ្ពស់លើការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលពាក់ព័ន្ធនឹងការងារចុះធ្វើអធិការកិច្ចរបស់អគ្គាធិការដ្ឋាន លើអង្គភាពរងអធិការកិច្ច ក្រោមឱវាទក្រសួង ឱ្យមានសង្គតិភាព ស្របតាមច្បាប់ លើលិខិតបទដ្ឋានគតិយុត្តិ និងសម្រាប់ជាយន្តការរួមមួយជួយកាត់បន្ថយពេលវេលា ប្រកបដោយគណនេយ្យ និងតម្លាភាព។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃតួនាទីរបស់អគារធិការដ្ឋានក្នុងការអនុវត្តការងារធ្វើអធិការកិច្ចទៅលើគ្រប់អង្គភាពទាំងអស់ក្រោមឱវាទក្រសួង ទទួលពិនិត្យ ដោះស្រាយរាល់បញ្ហាវិវាទ ពាក្យបណ្តឹងបុគ្គល ឬ អង្គភាព តាមដានការអនុវត្តច្បាប់ និងរាល់កិច្ចសន្យាទាំងឡាយដែលអង្គភាពរងអធិការកិច្ច បានអនុវត្ត កន្លងមក ឱ្យទទួលបាននូវប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព និងអភិបាលកិច្ចល្អ លើគ្រប់វិស័យដែល ពាក់ព័ន្ធនឹងក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ។

បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋលេខាធិការបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងអស់របស់ក្រសួង ដែលបានយកចិត្តទុកដាក់ខ្ពស់ និងប្រតិបត្តិការការងារយ៉ាងសស្រាក់សស្រាំ ប្រកបដោយស្មារតីលះបង់ និងឆន្ទៈម្ចាស់ការ ដើម្បីសម្រេចបាននូវគោលដៅរួមមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការក៏បានជំរុញលើកទឹកចិត្តផងដែរឱ្យអង្គសិក្ខាកាមទាំងអស់ ជាពិសេសមន្ត្រីជំនាញផ្តោតការយកចិត្តទុកដាក់សិក្សា ស្វែងយល់ ពង្រឹងសមត្ថភាព ផ្តល់ធាតុចូល និងពិភាក្សាគ្នាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតទៅលើគោលការណ៏ណែនាំរួមសម្រាប់ការធ្វើអធិការកិច្ចនៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីយកទៅអនុវត្តក្នុងកិច្ចការងារប្រចាំថ្ងៃ ព្រមទាំងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

សូមជម្រាបជូនថា គោលការណ៍ណែនាំរួមសម្រាប់ការធ្វើអធិការកិច្ច ជាយន្តការរួមមួយក្នុងការធ្វើអធិការកិច្ច លើគ្រប់អង្គភាព ដែលស្ថិតក្រោមដែនសមត្ថកិច្ច នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាផ្នែកមួយយ៉ាងសំខាន់របស់ កម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដែលត្រូវបានកំណត់ច្បាស់លាស់នូវចក្ខុវិស័យ គោលបំណង ទិសដៅការងារ លទ្ធផលដែលស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីការងារ។

ក្រសួងសាធារណការ និងដឹកជញ្ជូន គឺជាតួអង្គមួយក្នុងកម្មវិធីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ បានខិតខំបំពេញ និងរៀបចំកិច្ចការជាច្រើនក្នុងគោលដៅ ធ្វើឱ្យការងារកែទម្រង់ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោម ការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Photos from អគ្គាធិការដ្ឋាននៃក្រសួងសាធារណការ និងដឹកជញ្ជូន's post 15/03/2024

នាថ្ងៃសុក្រ ០៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា​ ឆ្នាំ២០២៤ វេលាម៉ោង ២ និង០០នាទីរសៀល គណៈប្រតិភូអធិការកិច្ច ដឹកនាំដោយឯកឧត្តម ស្រេង ស្រស់ អគ្គាធិការ​ នៃអគ្គាធិការដ្ឋាន ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិច្ចប្រជុំបិទការងារអធិការកិច្ច នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែវ ដោយមានការចូលរួមពីលោកប្រធានមន្ទីរ លោក-លោកស្រីអនុប្រធាន ប្រធានការិយាល័យ និងមន្ត្រីក្រោមឱវាទក្រសួងទាំងអស់។ សូមអរគុណ

Photos from អគ្គាធិការដ្ឋាននៃក្រសួងសាធារណការ និងដឹកជញ្ជូន's post 13/03/2024

នាព្រឹកថ្ងៃពុធ ០៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា​ ឆ្នាំ២០២៤ វេលាម៉ោង ៩ និង៣០នាទីព្រឹក គណៈប្រតិភូអធិការកិច្ច ដឹកនាំដោយឯកឧត្តម ស្រេង ស្រស់ អគ្គាធិការ​ នៃអគ្គាធិការដ្ឋាន ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិច្ចប្រជុំបិទការងារអធិការកិច្ច នៅមន្ទីរសាធារណការ និងដឹកជញ្ជុនខេត្តកែប ដោយមានការចូលរួមពីលោកប្រធានមន្ទីរ លោក-លោកស្រីអនុប្រធាន ប្រធានការិយាល័យ និងមន្ត្រីក្រោមឱវាទក្រសួងទាំងអស់។ សូមអរគុណ

Photos from អគ្គាធិការដ្ឋាននៃក្រសួងសាធារណការ និងដឹកជញ្ជូន's post 11/03/2024

នាព្រឹកថ្ងៃចន្ទ ០២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា​ ឆ្នាំ២០២៤ វេលាម៉ោង ៨ និង៣០នាទីព្រឹក គណៈប្រតិភូអធិការកិច្ច ដឹកនាំដោយឯកឧត្តម ស្រេង ស្រស់ អគ្គាធិការ​ នៃអគ្គាធិការដ្ឋាន ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិច្ចប្រជុំបើកការងារអធិការកិច្ច នៅមន្ទីរសាធារណការ និងដឹកជញ្ជុនខេត្តកែប ដោយមានការចូលរួមពីលោកប្រធានមន្ទីរ លោក-លោកស្រីអនុប្រធាន ប្រធានការិយាល័យ និងមន្ត្រីក្រោមឱវាទក្រសួងទាំងអស់។ សូមអរគុណ

Photos from មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង's post 07/03/2024
07/03/2024

Happy Women’s Day 2024.

31/01/2024

សូមគោរពជូនពរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់៤០ឆ្នាំឈានចូល៤១ឆ្នាំ សូមឯកឧត្តមជួបប្រទះតែសេចក្តីសុខ សុភមង្គល និងសូមសមប្រកបតែពុទ្ធទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ។

Photos from អគ្គាធិការដ្ឋាននៃក្រសួងសាធារណការ និងដឹកជញ្ជូន's post 20/09/2023

នាព្រឹកថ្ងៃពុធ ៦កេីត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៩និង០០នាទី នៅបន្ទប់ប្រជុំជាន់ទី៨(A8-B) នៃអគារកណ្តាលទីស្តីក្រសួងមានបេីកកិច្ចប្រជុំស្តីពីការសំណេះសំណាលថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង និងមន្ត្រីទាំងអស់នៃអគ្គាធិការដ្ឋាន ក្រោមអធីបតីភាពឯកឧត្តម មួន វាសនា រដ្ឋលេខាធិការទទួលបន្ទុក និងចូលរួមដោយ ឯកឧត្តម ភួង ភិរុណ អនុរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តម ស្រេង ស្រស់ អគ្គាធិការ រួមទាំងអស់លោក លោកស្រីមន្ត្រីរាជការនៃអគ្គាធិការដ្ឋាន ក្រសួងសាធារណការ និងដឹកជញ្ជួន សូមអរគុណ

22/08/2023

យេីងខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាប្រកបដោយក្តីរំភើបរីករាយ និងចូលរួមអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងឱកាសត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជា “ឧបនាយករដ្ឋមន្ត្រី” សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងឱកាសដ៏មហាឡារិកនេះ យើងខ្ញុំសូមគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀត ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ៕

Want your organization to be the top-listed Government Service in Phnom Penh?
Click here to claim your Sponsored Listing.

Website

Address

106
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Other Government Organizations in Phnom Penh (show all)
Khmer Rouge Tribunal (ECCC) Khmer Rouge Tribunal (ECCC)
Building 40, Russian Federation Boulevard (110), Mittapheap
Phnom Penh, 120444

ECCC ended judicial proceedings in 2022 Residual functions since 2023 Resource Centre in Phnom Penh

Vuthanak Business .Combodia Vuthanak Business .Combodia
Phnom Penh, 1200

ភ្ញាក់ងារលក់អចលនទ្រព្យ អ្នកប្រឹក្សាយោបល់

Marya Fashion Marya Fashion
#A-15, Street Moha A, Sangkat Krang Thnong, Khan Sansok
Phnom Penh, 12000

Marya Fashion មានលក់ស្បែកជើងនារីគ្រប់ម៉ូតស?

Cristian Zhang Cristian Zhang
St. 2004, Sensok
Phnom Penh, 12000

Su-Ho Anya Su-Ho Anya
Phnom Penh, 12000

Anya_Official

Vy Noch Vy Noch
Phnom Penh, 12000

Vy Noch

ស្នេហា៚ ស្នេហា៚
Phnom Penh

Love Story, Feeling Sad and Quote Lover

អតីតនិស្សិត វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា អតីតនិស្សិត វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា
Russian Federation Boulevard (110)
Phnom Penh, 120000

ផ្សព្វផ្សាយអាហារូបករណ៍ និងព័ត៌មានសិក្សាជូនសិស្ស-និស្សិតជំនាន់ក្រោយ

Mekong Power FT Mekong Power FT
Kampong Cham
Phnom Penh

Kong Ta Neong

Kim Young Kim Young
Phnom Penh, 12000

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital
No. 3, Monivong Bvld, Sangkat Sras Chok, Khan Daun Penh, Kingdom Of Cambodia
Phnom Penh, 120210

CALMETTE Hospital is a tertiary hospital.

Gusion Tik Tok Gusion Tik Tok
Phnom Penh

RT