មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព, Phnom Penh Videos

Videos by មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព in Phnom Penh.

សកម្មភាពហ្វឹកហ្វឺនរបស់ក្រុមកម្ទេចគ្រឿងផ្ទុះ (CAMBMEU EOD TEAM) នៃកងអនុសេនាតូចបោសសំអាតមីន ចំណុះឱ្យកងវិស្វកម្មពហុជំនាញលេខ ៨២៧។

Other មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព videos

សកម្មភាពហ្វឹកហ្វឺនរបស់ក្រុមកម្ទេចគ្រឿងផ្ទុះ (CAMBMEU EOD TEAM) នៃកងអនុសេនាតូចបោសសំអាតមីន ចំណុះឱ្យកងវិស្វកម្មពហុជំនាញលេខ ៨២៧។

បទ: បេសកកម្មអាហ្វ្រិកកណ្តាល និពន្ធដោយ: ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ច្រៀងដោយ: កញ្ញា បាន មុនីល័ក្ខ រៀបរៀងដោយ: នាយកដ្ឋានកាកសំណល់សង្រ្គាម រក្សាសិទ្ធិដោយ: មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព សូមផ្ញើសេចក្តីនឹករលឹកជូនដល់កងកម្លាំងមួកខៀវកម្ពុជាដែលកំពុងមានវត្តមាននៅសាធារដ្ឋអាហ្រ្វិកកណ្តាល ម៉ាលី លីបង់ ស៊ូដង់ខាងត្បូង និងសាធារណរដ្ឋកុងហ្គោ សូមជូនពរអោយបងប្អូនមានសុខភាពល្អគ្រប់ៗគ្នា។ រីករាយថ្ងៃសម្រាកចុងសប្តាហ៍ ៕

ភ្នំពេញ៖ នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ពិធីទទួលដំណើរមកដល់របស់ កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ ៧២៩ និង កងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ៨២៨ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តម សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ។

ភ្នំពេញ: សកម្មភាពសិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ អញ្ជើញទស្សនាស្តង់ពិព័រណ៍របស់ក្រសួងការពារជាតិ (មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព) ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ រៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១០-១១ខែវិច្ឆិកា ឆ្នាំ២០២៣ ។

បទ៖ អនុស្សាវរីយ៍ម៉ាលីកំសត់ ច្រៀងដោយ៖ ព.ត្រី យូ រដ្ឋា និពន្ធទំនុកច្រៀង៖ ព.ត្រី ណែត ពិទូ ពិនិត្យ កែសម្រួល៖ វ.ទោ តាង ផល្លា បច្ចេកទេសសម្លេង កាត់ត៖ វ.ទោ តាង ផល្លា

សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់កម្លាំងមួកខៀវកម្ពុជាទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ឃ្លាតឆ្ងាយស្រុកកំណើត ក្រុមគ្រួសារ សាច់ញាតិបងប្អូន ដើម្បីបុព្វហេតុសន្តិសុខ និងសន្តិភាព ជូនមនុស្សជាតិក្នុងពិភពលោក។ #peacekeeping #cambodiapeacekeeping

អាហ្វ្រិកកណ្តាល៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលក្នុងបេសកកម្មរក្សាសន្តិភាពMINUSCA របស់កងកម្លាំងមួកខៀវកម្ពុជា នៃកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤២៣ លោកវរសេនីយ៍ឯក ស៊ឹម សុធារ៉ា ជាមេបញ្ជាការកង បានទទួលស្វាគមន៍ ក្រុមការងាររបស់មន្ត្រីបរិស្ថានដែរអញ្ជើញមកពីទីក្រុង Bangui ដើម្បីចុះមកត្រួតពិនិត្យនិងវាយតម្លៃបរិស្ថាននៅក្នុងបន្ទាយរបស់កងកម្លាំងកម្ពុជាប្រចាំនៅតំបន់ BRIA៕

អាហ្វ្រិកកណ្តាល៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ សាធារណរដ្ឋអាហ្វ្រិកកណ្តាលក្នុងបេសកកម្មរក្សាសន្តិភាពរបស់កងកម្លាំងមួកខាវកម្ពុជា នៃកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤២៣ បានទទួលក្រុមការងារមន្ត្រី CDT ប្រចាំទីបញ្ជាការ FHQនិងSEHQ (BANGUI&BRIA) បានអញ្ជើញមកបង្រៀនដល់កងកម្លាំងមួកខាវកម្ពុជាអំពីច្បាប់ (ការបៀតបៀនផ្លូវភេទទៅលើស្ត្រីនិងកុមារ និងស្តីអំពីច្បាប់ សិទ្ធមនុស្ស ប្រចាំនៅក្នុងតំបន់បេសកកម្ម MINUSCA)។ ក្នុងនោះផងដែរក្រុមការងារបច្ចេកទេសបានបន្តការងារថែទាំងនូវរាល់សម្ភារប្រតិបត្តិការក្នុងនោះបានបាញ់ថ្នាំឡើងវិញទាំងស្រុងនូវរថយន្តនិងគ្រឿងចក្រមួយចំនួនធំយោងតាមការណែនាំរបស់មន្ត្រី COE ដែលចុះមកត្រួតពិនិត្យនិងវាយតម្លៃគុណភាពប្រើប្រាស់សម្ភាររបស់កងកម្ពុជាក្នុងពេលថ្មីៗកន្លងទៅនេះផងដែរ៕

បេសកកម្ម អ.ស.ប នៅសាធារណរដ្ឋអាហ្រ្វិចកណ្តាល

សាធារណរដ្ឋលីបង់៖ កម្មពិធីបំពាក់មេដាយអង្គការសហប្រជាជាតិ ជូននាយទាហាន នាយទាហានរង និងពលទាហាន នៃកងវិស្វកម្មពហុជំនាញលេខ ៨២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ AROLDO LAZARO SAENZ អគ្គមេបញ្ជាការប្រចាំតំបន់បេសកកម្មភាព សាធារណរដ្ឋលីបង់ (UNIFIL Head of Mission and Force Commander)។

អាហ្វ្រិកកណ្តាល ក្រុងបាំងហ្គី៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ ម៉ាន់ សុធា និងវរសេនីយ៍ទោ តាង ផល្លា មេញ្ជាការរង កងអនុសេនាធំកម្ទេចគ្រឿងផ្ទុះ EOD លេខ៩៨ និងអនុសេនីយ៍ឯក ជា យ៉ារ៉ែន មេបញ្ជាការភស្តុភារបានទទួលស្វាគមន៍ មន្ត្រីទទួលបន្ទុកផ្នែកម្ហូបអាហាររបស់អង្គការសហប្រជាជាតិ បានចុះត្រួតពិនិត្យកន្លែងស្តុកម្ហូប កន្លែងផលិតទឹកស្អាត ផ្ទះបាយ និងបន្ទប់ទឹក ដើម្បីវាយតម្លៃផ្នែកអនាម័យ និងការរៀបចំទុកដាក់អោយត្រឹមត្រូវទៅតាមស្តង់ដារបច្ចេកទេសរបស់ UN ក្នុងនោះដែរ មន្ត្រីទទួលបន្ទុកផ្នែកម្ហូបអាហាររបស់ UN ក៏បានកោតសរសើរយ៉ាងខ្លាំងសម្រាប់កង EOD មួកខៀវកម្ពុជា ដែលបានរៀបចំបានល្អ ទាំងផ្នែកអនាម័យ បរិស្ថាន និងម្ហូបអាហារ សម្រាប់កងកម្លាំងទាំងអស់៕

មន្ត្រីអង្គការសហប្រជាជាតិចុះពិនិត្យសម្ភារនៃកងអនុសេនាធំវិស្វកម្មពហុជំនាញ មួកខៀវកម្ពុជា ក្នុងបេសកកម្មUN នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល

សាធារណរដ្ឋលីបង់: កងវិស្វកម្មពហុជំនាញលេខ ៨២៧ បានធ្វើលំហាត់ហ្វឹកហ្វឺនជម្លៀស និងសង្គ្រោះជនរងគ្រោះ (ANGEL RESCUE EXERCISE) ដែលមានការចូលរួមពីកងអនុសេនាតូចបោសសំអាតមីន និងក្រុមគ្រូពេទ្យ កម្ពុជា នៅការដ្ឋានបោសសម្អាតមីន UNP 8-36 និង UNP8-34 ដោយមានការទទួលស្គាល់ពីស្ដង់ដារហ្វឹកហ្វឺន ពីសមាជិកអង្គការសហប្រជាជាតិប្រចាំសាធារណៈរដ្ឋលីបង់ (UNIFIL) ។

#សាធារណរដ្ឋអាហ្វ្រិកកណ្តាល# ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២៣ កងកម្លាំងមួកខៀវកម្ពុជា ក្នុងកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤២៣ ដែលកំពុងបំពេញបេសកកម្មក្រោមឆ័ត្ររបស់ អ.ប.ស បានចួលរួមក្នុងសកម្មភាព CIMIC ចុះចែកទឹកស្អាតសម្រាប់ហូបជូនដល់ជនភៀសខ្លួនដែលកំពុងរស់នៅក្នុងតំបន់ ប្រៀរ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ។

សាធារណរដ្ឋអាហ្វ្រិកកណ្តាល: ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ កងកម្លាំងមួកខៀវកម្ពុជា កងវិស្វកម្មពហុជំនាញលេខ៤២៣ បានធ្វើលំហាត់ប្រាណចុងសប្តាណ៍ក្នុងន័យ កីឡាដើម្បីសុខភាព កីឡាដើម្បីសន្តិភាព កីឡាដើម្បីមិត្តភាព ក្រៅពីការងារនារាល់ចុងសប្តាណ៍ កម្លាំងកម្ពុជាបានចូលរួមប្រកួតកីឡាបាល់ទេះ និង ធ្វើលំហាត់ប្រាណ ជាមួយប្រទេស រ៉វាន់ដា ជាដៃគូជាមិត្តបេសកកម្ម រួមគ្នា ក្នុងន័យ បង្កើនចំនងមិត្តភាពនៃប្រទេសទាំងពីរកាន់តែល្អប្រសើរ និងមានការចូលរួមអបអរសាទរពីសំណាក់ មន្ត្រី UN និងមេបញ្ជាការកងកម្លាំងជាច្រើនប្រទេសប្រចាំតំបន់ផងដែរ ។

អាហ្វ្រិកកណ្តាល៖ នៅថ្ងៃទី ១១ខែសីហា ឆ្នាំ២០២៣ លោកស្រីវរសេនីយ៍ឯក កឹម បូរ៉ានី មេបញ្ជាការកង អនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ EOD លេខ៩៨ បានដឹកនាំនាយទាហាន និងទ័ពមួកខៀវនារី ចុះធ្វើសកម្មភាពមនុស្សធម៌(CIMIC) លើកទី២ នៅសង្កាត់ លេខ៨ សាលាបឋមសិក្សា GALABADJA ដែលមានការចូលរួមក្រោមអធិបតីភាព នាយសេនាធិការប្រចំាតំបន់បេសកកម្ម ( FCOS MINUSCA) General SIMON NDOUR និងការចូលរួមពីក្រុមមន្រ្តី U9 , Gender , ចៅសង្កាត់ នាយកសាលា ។ អ្នកទទួលជំនួយមនុស្សធម៏រួមមាន ៖ ស្រ្តីមេម៉ាយ ៥០នាក់ គ្រូបង្រៀនជាស្រ្តី ៤៥នាក់ ក្នុងម្នាក់ទទួល បាន មុង១ ភួយ១ សារ៉ុង១ អង្ករ ១គីឡូក្រាម ៕

សាធារណរដ្ឋលីបង់: លោក ឧត្តមសេនីយ៍ទោ Aroldo Lazaro អគ្គមេបញ្ជាការប្រចាំតំបន់បេសកកម្ម នៃសាធារណរដ្ឋលីបង់ (UNIFIL Head of Mission & FORCE COMMANDER) ចុះធ្វើទស្សនកិច្ច នៅបន្ទាយកងវិស្វកម្មពហុជំនាញលេខ ៨២៧ កម្ពុជា UNP7-3 ដែលកំពុងបំពេញបេសកកម្មក្នុងសាធារណរដ្ឋលីបង់។

អាហ្វ្រិកកណ្តាល៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយឯក ស៊ឹម សុធារ៉ា មេបញ្ជាការកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤២៣ ក្នុងបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល បានឱ្យដឹងថា កងកម្លាំងមួកខៀវកម្ពុជាសម្រេចបានគិតត្រឹមក្នុងរយៈពេល៣ខែបន្ទាប់ពីបានមកដល់តំបន់បេសកកម្ម MINUSCA កន្លងទៅថ្មីៗនេះ។ ១. កងកម្លាំងមួកខៀវកម្ពុជាបានចូលរួមក្នុងក្បួន Logistic convoy (BRIA-BIRAO) បានចំនួន០១លើក ហើយបច្ចុប្បន្នកងកម្លាំងកម្ពុជាកំពុងបានចូលរួមក្នុងក្បួន convoy លើកទី២។ បច្ចុប្បន្នកងកម្លាំងកម្ពុជាកំពុងស្នាក់ទៅក្នុងតំបន់ OUADDA ដោយសារតែរថយន្តកងកម្លាំងកម្ពុជានិងរថយន្តក្នុងក្បួន Convoy ទទួលរងការខូចខាតជាច្រើនគ្រឿងទើបតម្រូវធ្វើការជួសជុល មួយរយៈពេលនៅក្នុងតំបន់ Ouadda នេះសិន យោងតាមរដូវនេះជារដូវភ្លៀងធ្លាក់ ហើយរថយន្តនៅក្នុងក្បួន convoy ទាំងអស់មិនអាចបន្

កណ្តាល៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សែម សុវណ្ណនី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុងស្អាង ខេត្តកណ្តាល ដឹកនាំក្រុមការងារ ចុះពិនិត្យមើលការស្ថាបនាផ្លូវបេតុង ចំនួន២ខ្សែ ១ខ្សែមានប្រវែង១៣០០ម៉ែត្រ ស្ថិតនៅក្នុងឃុំតាលន់ ដែលមានការតភ្ជាប់ពីឃុំត្រើយស្លា និងផ្លូវបេតុ១ខ្សែទៀត មានប្រវែង១៥០០ម៉ែត្រ នៅក្នុងភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បេសកកម្មម៉ាលី

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០២២ នៅទីស្តីការមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អនុញ្ញាត្តឱ្យ ឯកឧត្តម Kamal Agostine កុងស៊ុល កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋលីបង់ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ៕

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិកាតជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជួបពិភាក្សាការងារ ជាមួយលោកជំទាវ Vicky Singmin ភារធារីអមស្ថានទូតកាណាដា ប្រចាំប្រទេសឥណ្ឌូនេស៊ី និងជាប្រធានទទួលបន្ទុកការងារអាស៊ាន និងឯកឧត្តម Jan Scazighino ភារធារី ស្ថានទូតកាណាដា ប្រចាំកម្ពុជា៕

កិច្ចសម្ភាសន៍ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ស្តីពីការងារបេសកកម្មរបស់ទ័ពមួកខៀវកម្ពុជា​ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ៕

UN mission in MINUSCA.

មាគ៎ាឆ្ពោះទៅរកសន្តិភាពយូរអង្វែង បង្កើនថាមពលយុវជន ដើម្បីសន្តិភាព និងសន្តិសុខ