Baby Bee

ចំណេះដឺងផេ្សងៗទាក់ទងទៅនិង មាតា និងទារក
https://linktr.ee/babybee.channel Baby and Mothers Usefull Informations and Healthy Tips.

Photos from Baby Bee's post 29/11/2023

កូនមាសម្តាយ 😄

23/11/2023

☺️☺️

Photos from Baby Bee's post 20/11/2023

អនាគតឌីស្សាញណឺ កូនមាសឪពុក 🙄😂

12/11/2023

ចុះបើ២ឆ្នាំកូន២ មិចវិញទៅ?

Photos from Baby Bee's post 08/11/2023

ម៉ាក់ៗស្ថិតក្នុងដំណាក់កាលណាហើយ🤭?
ខាងនេះវិញដំណាក់កាលម៉ែវាទាំងអស់ 🫣

02/11/2023

អារម្មណ៍ម្ដាយគិតពីកូនគ្រប់វិនាទី សូម្បីតែពេល........🤧😂😂

យល់ហើយ យល់ច្បាស់ជាងថ្ងៃទៀត ម៉ាក់អើយ😂🙏 គេនិយាយមួយលានដងក៏មិនស្មើបានជួបខ្លួនឯងម្ដង 🤣 នេះទើបតែចេះវៀនិងតោងឈ ចុះទម្រាំចេះដើរទៀត🤣🤣🤣

22/10/2023

អេតមីន next year photo 😅

19/10/2023

បើមានប្តីហើយ ត្រូវចាយលុយញើសឈាមប្រឹងរកខ្លួនឯងដដែលទាំងខ្លួនកុំពុងមានទំងន់ ទើបនឹងឆ្លងទន្លេរ... យកប្តីធ្វើអី?
បើមានប្តីហើយ ត្រូវរែកពន្ធបញ្ហាដោយខ្លួនឯងប្ដីមិនជួយគឹត មិនជួយដោះស្រាយ យកប្តីមកធ្វើអី?
បើមានប្តីហើយ ត្រូវវេទនាចិត្ត គ្រាំគ្រារាល់ថ្ងៃ យកប្តីមកធ្វើអី?
បើមានប្តីហើយ ត្រូវធ្វើការបម្រើដូចទាសករ យកមកធ្វើអី( ប្រពន្ធមិនមែនខ្ញុំបំរើ)?
បើមានប្តីហើយ ត្រូវទៅណាម្នាក់ឯង ញាំបាយម្នាក់ឯង សុខទុក្ខម្នាក់ឯងរាល់ថ្ងៃគ្មានថ្ងៃជួបជុំ យកមកធ្វើអី?

#មែនទែនទៅ
មនុស្សស្រីអាចដ្រាម៉ានិយាយច្រើន តែមកពីទង្វើរដែលយើងបានផ្តល់ឱ្យគេ មិនបានដូចសំដីដែលយើងខំក្អេងក្អាង ពីដំបូង ។
មនុស្សស្រី បើអាចធ្វើគ្រប់យ៉ាងដោយខ្លួនឯងបាន កុំជាប់ចំណងក៏ល្អ ព្រោះចំណងខ្លះមកមិនមែនដើម្បីចងនិស្ស័យ តែមកដើម្បីតែចងកម្មពារ ចឹងនៅជាមេម៉ាយសប្បាយចិត្តល្អជាង ។🙂

Photos from Baby Bee's post 19/10/2023

ខ្យូតណាស់កូននេន កូននេនក្រោយគេ ខ្យូតជាងគេ 😁

19/10/2023

ខ្ញុំមិនខ្វល់ទេថា ជីវិតម៉ាក់ៗឆ្លងកាត់អ្វីខ្លះ តែបើឆ្លងកាត់ហាង coffee ទិញផ្ញើអេតមីនមួយកែវផង!! អរគុណ 😅

16/10/2023

ការ​លេង​សើច​របស់មនុស្សចាស់ជាមួយក្មេង ​អាចមិន​មែន​ជា​ការ​សប្បាយចំពោះពួកគាត់ ​ព្រោះ​វា​មិន​បាន​ធ្វើ​អ្វី​ក្រៅ​ពី​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​មិនល្អឡើយ។ ជារឿយៗយើងឃើញមនុស្សធំលេងជាមួយកូនចៅរបស់ពួកគេក្នុងគោលបំណងបង្កើតចំណងមិត្តភាព និងបរិយាកាសរីករាយនៅផ្ទះ ប៉ុន្តែអាកប្បកិរិយាមួយចំនួនដែលលេងទៅវាអាចក្លាយជាកំហុសដែលបន្សល់នូវផលអាក្រក់សម្រាប់ពួកគាត់នៅពេលខាងមុខក៏អាចថាបាន។
តោះយើងទាំងអស់គ្នាគួរជំនួសវិញនូវកាយវិការដោយក្តីស្រលាញ់ និងថ្នាក់ថ្នមវិញទើបល្អណា 🥰

13/10/2023

ប៉ាៗមួយចំនួន ស្រឡាញ់កូនខ្លាំងណាស់ ប៉ុន្តែមិនដែលបានអត់ងងុយមើលកូនពេលយប់បានទេ (អ្នកខ្លះទើបមានកូនដំបូង យប់ឡើងកូនយំ ដេញប្រពន្ធសសៃខ្ចីឱ្យដេកក្រៅបន្ទប់ព្រោះរំខានគេដេកទៀតផង)

- ម៉ាក់ចូលចិត្តមួម៉ៅច្រើន ប៉ុន្តែបែរជាកំដរកូនដល់ភ្លឺ។

- អ្នកបានត្រឹមមើលឃើញចំណុចមិនល្អរបស់នាង ប៉ុន្តែគ្មានអ្នកណាចាប់អារម្មណ៍នាងមើលកូនតូច ហត់នឿយ បារម្ភ ពិបាកចិត្ត ឬក៏សាកល្បងយល់ចិត្តនាងខ្លះ លួងលោមនាងខ្លះនោះទេ។

- មនុស្សជាច្រើនទាមទារខ្ពស់ខ្លាំងចំពោះបុគ្គលជាម្តាយ។ តម្រូវឱ្យនាងលួងលោមមើលកូនដោយភាពទន់ភ្លន់ ចេះមើលថែរក្សាផ្ទះសម្បែងឱ្យដូចជាផ្ទះគំរូ ចូលមើលកន្លែងណាក៏ល្អឥតខ្ចោះ។

- នាងមិនមែនជា Supper Women ទេ !!! នាងក៏ធ្លាប់ត្រូវបានឪពុកម្តាយថ្នមដាក់លើបាតដៃដែរ។ (បើកុមារភាពនាងមិនល្អ គេនៅអាចបោះសម្តីបានទៀតថាគេចិញ្ចឹមយើងបានល្អជាងម៉ែឪយើងទៀត បានប៉ុនហ្នឹងហើយចង់បានប៉ុណ្ណាទៀត)

- សូមកុំមើលងាយប្រពន្ធរបស់ខ្លួនឱ្យសោះ មនុស្សស្រីគ្រប់រូប បើអាចទម្លាក់កូនចុះបាន អ្នកណាៗក៏អាចរកលុយបានដែរ។ ប៉ុន្តែគ្មានអ្នកណាអាចបារម្ភមើលកូនមើលថែផ្ទះបានល្អជាងនាងនោះឡើយ។

- នាងលះបង់ពេលវេលា សេរីភាពផ្ទាល់ខ្លួន ដើម្បីគ្រួសារនេះប្រសិនបើអ្នកគិតជាប្រាក់ខែទូទៅលើតម្លៃទីផ្សារវិញ សួរថាប្រាក់ខែអ្នកប៉ុនហ្នឹងមិនអាចអញ្ជើញនាងឱ្យអ្នករហូតបានឡើយ!

12/10/2023

ក្តីស្រមៃអ្នកម្តាយគ្រប់រូប 😁😆

Photos from Baby Bee's post 12/10/2023

ទារកក្នុងផ្ទៃ២៦សប្ដាហ៍ ត្រូវបានរកឃើញមានភាពមិនប្រក្រតីសរីរាង្គជាច្រើនកន្លែង។
1. មិនមានផ្នែកនៃខួរតូច
2. ឆែបម៉ាត់
3. បេះដូងមាន៣ថត
4. រីកតំរងនោមទាំងសងខាង
5. មិនមានប្រអប់ជើង
ប្រវត្តិអ្នកជំងឺបានប្រើប្រាស់ថ្នាំបំបាត់មុន និង លេធ្វើឲស្បែកស។

Credit: វេជ្ជ អ៊ូ ហាន់ឡេង ឯកទេសរោគស្ត្រី

09/10/2023

ស្ត្រីដែលមិនដែលស្រែកដាក់ប្តី មិនដែលស្រែកដាក់កូន គឺស្ត្រីដែលមិនទាន់មានប្តី និងមិនទាន់មានកូន 😂

07/10/2023

នៅពេលដែលប្រពន្ធត្រូវបានប្តីរបស់គាត់ក្បត់ សង្គមប្រាប់គាត់ថា ទ្រាំទៅ ធ្វើម៉េចយើងកើតមកជាមនុស្សស្រី មនុស្សប្រុសមានស្រីតែប៉ុណ្ណឹងឯង។

ប៉ុន្តែពេលដែលប្តីប្រច័ណ្ឌ សង្ស័យថាប្រពន្ធរបស់ខ្លួនឯងក្បត់វិញ គេប្រើហិង្សា គេសម្លាប់យើង។

គេនិយាយថា៖ «អ្វីដែលមនុស្សប្រុសខ្លាចបំផុត គឺមនុស្សស្រីសើចចំអកគាត់។ ប៉ុន្តែអ្វីដែលមនុស្សស្រីខ្លាចបំផុត គឺមនុស្សប្រុសសម្លាប់គាត់។»

When women are cheated on, society tells us to bear with it. To endure it. To accept it because we were born a woman. What can we do?

But when men are jealous of their partner, when they SUSPECT that their partner cheats, they abuse us and kill us.

Just like people say, ""Men are afraid that women will laugh at them. Women are afraid that men will kill them."
Credit to : A Dose of Cath

07/10/2023

កូនពិតជាល្អចម្រើនណាស់កូន ... Mommy ចង់ធ្លាក់ថ្លើមម្តងៗ

05/10/2023

សារធាតុថែរក្សាស្បែកទាំងនេះ កុំប្រើពេលពពោះឲ្យសោះ ព្រោះអាចគ្រោះថ្នាក់ដល់គភ៌!

ដឹងហើយ ស្រីៗណា​មិន​ចង់​ស្អាតនោះ ទោះ​អំឡុង​ពេល​ពពោះ ក៏​ចង់​តុប​តែង​ខ្លួន​ឲ្យ​ស្អាត ថែ​ស្បែក​ឲ្យ​នៅ​ស្រស់​ថ្លា​ដែរ។ យ៉ាងណា ត្រូវ​ដឹង​ផង បើ​ចង់​ស្អាតពេល​ពពោះ មាន​វិធី​សាស្ត្រ​ធម្មជាតិ​ច្រើនណាស់​អាច​ជួយ​យើង​បាន មិន​គួរ​ប្រើ​គ្រឿង​សម្អាង ឬផលិត​ផល​ថែរក្សា​ស្បែក​ទេ ព្រោះសារធាតុ​មួយ​ចំនួន​ក្នុង​ផលិត​ផល​ទាំង​នោះ អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ​បាន។

១- ជាតិសំណ

សំណ ​ជា​សារធាតុ​ផ្សំ​ ប្រើ​ញឹក​ញាប់បំផុត​​ក្នុង​គ្រឿង​សម្អាង​គ្រប់ប្រភេទ ហើយ​​សារធាតុ​នេះ អាច​ពុល​ ប៉ះ​ពាល់​ដល់​ការ​វិវត្តប្រព័ន្ធ​​សរសៃ​ប្រសាទបាន​។ សំណ​ ត្រូវ​បាន​គេ​រក​ឃើញ​ថា ​ជា​មូលហេតុ​មួយ បង្ក​ឲ្យ​មាន​ការ​​រលូត​ដោយ​ធម្មជាតិ​រាប់​លានករណី និង​បញ្ហា​មិន​អាច​មាន​កូនជាច្រើន​ទៀត។ ​ប៉ះពាល់ជាមួយ​សារធាតុ​សំណ ​មុន​ពេល​សម្រាល ​អាច​ធ្វើកូន​កើត​មក​មិន​គ្រប់គីឡូ ​និង​ខូច​រូប​រាង​ពី​កំណើតទៀត​ផង។

២- ជាតិ Triclosan

សារធាតុ Triclosan រួម​ជាមួយ Triclocarban មាន​នៅ​ក្នុង​ពពួក​សាប៊ូ​សម្លាប់​មេរោគ ថ្នាំ​ដុស​ធ្មេញ និង​ផលិត​ផល​ប្រឆាំង​បាក់តេរី​ជា​ច្រើន​ទៀត។ យ៉ាង​ណា​វិញ សារធាតុ​គីមី​នេះ​ អាច​ទៅ​រំខាន​ដល់​ដំណើរ​ការ​អ័រម៉ូន​ធ្វើ​មេតាបូលីស​ក្នុង​រាង​ការ​យើង ​អាច​ធ្វើឲ្យ​​ប្រឈម​​ជំងឺ​ប្រព័ន្ធ​អង់ដូគ្រីន​ចំពោះ​ក្មេងៗ ក៏​ដូច​ជា​ភាព​មិន​ប្រក្រតី​ផ្លូវ​ចិត្ត និង​កើត​មក​មិន​គ្រប់​គីឡូ​ជាដើម។ ការ​សិក្សា​នៅ​ឆ្នាំ ​២០១០ បាន​បង្ហាញ​ថា ​ប៉ះពាល់​សារធាតុ Triclosan មុន​ពេល​សម្រាល ​អាច​ធ្វើ​ឲ្យ​​ថយ​ចុះ​អ័រម៉ូន​អឺស្រ្តូសែន​ ដែល​មាន​នាទី​រត់​ពី​ទង​សុក ដែល​ផ្គត់​ផ្គង់​ការ​លូត​លាស់​របស់​​ទារក​ក្នុង​ផ្ទៃ។

៣- ពពួកសារធាតុ Parabens

ពពួលសារធាតុ Parabens មាន​ដូច​ជា Propyl, Butyl, Isopropyl, Isobutyl និង Methyl parabens) ​ជា​សារធាតុ​គីមី​សម្រាប់​រក្សា​គុណភាពឲ្យ​បាន​យូរ នឹង​​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​ទូទៅ​ ក្នុង​ផលិតផល​គ្រឿងសម្អាង​ ច្រើន​ជាង ​៩០​% ឯណោះ។ ស្រដៀង​គ្នា​នឹង​សារធាតុ​ផ្សេងៗ​ដែរ Parabens នឹង​ទៅ​រំខាន​ដល់​ដំណើរ​ការ​ប្រព័ន្ធ​អង់ដូគ្រីន​ ដោយ​ធ្វើ​ត្រាប់​តាម​ឥទ្ធិពលអ័រម៉ូន​អឺស្រ្តូសែន​ក្នុង​រាងកាយ​យើង ​ធ្វើ​​អ័រម៉ូនម៉ាក់ៗ​កំពុង​ពពោះ គ្មានតុល្យ​ភាព ​ប៉ះពាល់​ដល់​ការវិត្ត​របស់​គភ៌​ក្នុង​ផ្ទៃ។ ការ​សិក្សា​មួយ​នៅ​ឆ្នាំ ​២០១៥ ​បង្ហាញ​ថា​ ច្រើន​ជាង​ ៩៤% ក្នុង​ចំណោមទារក​ទើប​​កើត ​មាន​សារធាតុ Parabens ក្នុង​ឈាម ​ហើយ​ជាង​ពាក់កណ្តាល​ក្នុង​ចំណោម​ទារក​​ទាំង​នោះ​ មានសារធាតុ Parabens ក្នុង​ឈាម ​ច្រើន​ជាង​ម៉ាក់ៗ​​ទៅ​ទៀត។

៤- អាស៊ីដ Salicylic

សារធាតុ BHA និង BHT នៃ​អាស៊ីដ Salicylic ត្រូវ​គេ​ចាត់​ទុក​ជា​សារធាតុ​អាច​បង្ក​ជំងឺ​មហារីក​។ អាស៊ីដ​នេះ គេ​​ប្រើ​ដើម្បី​រក្សា​គុណ​ភាព​គ្រឿង​សម្អាង ខណៈ​សារធារតុ BHA ត្រូវ​បាន​ប្រើ​យ៉ាង​ទូលំទូលាយ​ ជា​សមាសធាតុ​សម្រាប់​ព្យាបាល​ជំងឺ​មុន ​និង​សម្អាត​ស្រទាប់​ស្បែក។ បើ​គ្នា​យើង​កំពុង​ពពោះ ​លេបថ្នាំ​មាន​ផ្ទុក​​សារធាតុ​ទាំង​ពីរ​នេះ​ច្រើន​ពេក ​អាច​ធ្វើឲ្យ​មាន​ផល​វិបាក​ចំពោះ​ការ​ពពោះ​ និង​ខូច​រូបរាង​កូន​ពី​កំណើត។ ទោះ​បី​ជា​គេ​​ចាត់​ទុក​ថា ​ការ​ប្រើ​ផលិត​ផល​ថែ​រក្សា​ស្បែក​ និង​គ្រឿង​សម្អាង​​ មានសារធាតុ BHA តិច​ជាង ២% មាន​សុវត្ថិភាព​ក៏​ដោយ តែ​អ្នក​ជំនាញ​ជា​ច្រើន បាន​ទទូច​​ណែ​នាំ​ឲ្យស្រីៗ​​កំពុង​ពពោះ​ ប្រើ​ពពួកគ្រឿង​សម្អាង​មាន​ផ្ទុក​សារធាតុ AHA ជំនួស​វិញ។

៥- សារធាតុ Retinol និង​ពពួក​សារធាតុ​ក្លាយ​ពី Retinol

សារធាតុ Retinol និង Retinyl palmitate ជា​ទម្រង់​នៃ​វីតាមីន A ត្រូវគេ​ប្រើ​ច្រើន​ជាង​គេក្នុង​គ្រឿង​សម្អាង ព្រោះ​​មាន​ប្រសិទ្ធភាពបំបាត់​ស្នាម​ ​និង​ភាព​ជ្រីវ​ជ្រួញ។ ក្រៅ​ពី​គុណ​ប្រយោជន៍​នេះ ការ​ប្រើ​ប្រាស់សារធាតុ Retinol ត្រូវ​បាន​រឹត​បណ្តឹង ឬ​ហាម​ឃាត់ ​ដោយ​សារអាច​ធ្វើ ​កូន​ខូច​រូប​រាង​ពី​កំណើត​ និង​ពុល​ថ្លើម ​បើ​សិន​ប្រើ​ និង​ស្រូប​សារធាតុ​នេះ​ចូល​ក្នុង​ខ្លួន​​លើស​កំណត់​។ សំណាង​ល្អ ផលិត​ផល​ថែ​រក្សា​សម្រស់​ជា​ច្រើននា​ពេល​បច្ចុប្បន្ន បាន​ប្រើ​សារធាតុ​ផ្សេងៗ​ទៀត​ ដែល​មានប្រសិទ្ធ​ភាព​ដូច​គ្នា​នឹងសារធាតុ Retinol ​មាន​ដូច​ជា វីតាមីន​ C អាស៊ីដ Glycolic អាស៊ីដ kojic និង​ពពួក​សណ្តែក (តែ​ដក​អឺស្ត្រូសែន​ចេញ​ហើយ)

01/10/2023

ភ្ជុំឆ្នាំនេះជាប់ហើយអ្នកអើយ 😂

Photos from Baby Bee's post 29/09/2023

ស្មានតែឆៃថាវ 😑😅

Photos from Baby Bee's post 29/09/2023

សុខកាយ សប្បាយចិត្ត សុខភាពល្អជានិច្ច ទ្រព្យហូរចូល 🙏🏻👶🏼

28/09/2023

ខ្ញុំស្អប់ការប្រៀបធៀប 😔😔
ពេលបង្អាប់កូនខ្ញុំ អ្នកមានយល់អារម្មណ៍ខ្ញុំជាម្ដាយខ្លះទេ?
អ្នកមិនមែនជាអ្នកចិញ្ចឹមកូនខ្ញុំទេ
អ្នកស្រឡាញ់កូនអ្នកប៉ុណ្ណា ខ្ញុំក៏ស្រឡាញ់កូនខ្ញុំប៉ុន្នោះដែរ
ទោះនិយាយបែបលេងសើច តែកុំដល់ថ្នាក់ពេកអី! 😒😒

28/09/2023

រៀងរាល់រាត្រី 🌚 🌝

26/09/2023

🚫 ហាមផ្តល់ទឹកឃ្មុំដល់ក្មេងអាយុក្រោម១ឆ្នាំ 🍯🐝 ម៉ាក់មិនគួរបន្តក់ទឹកឃ្មុំអោយកូនទេ
👉🏻 នៅក្នុងទឹកឃ្មុំអាចមានផ្ទុក spore របស់ពពួកបាក់តេរី Clostridium botulinum
👉🏻ពោះវៀនក្មេងអាយុក្រោម ១ឆ្នាំនៅខ្ចី និង មិនទាន់រឹងមាំនៅឡេីយទេ ដែលមិនអាចប្រឆាំងនឹងពពួកបាក់តេរីបាន
👉🏻នៅពេលក្មេងញាុំទឹកឃ្មុំដែលមានផ្ទុកបាក់តេរីញឹកញាប់ វាអាចធ្វេីអោយប៉ះពាល់ដល់ប្រពន្ធ័ប្រសាទវិញ្ញាណក្មេង ដែលអាចលេចចេញនូវសញ្ញាដូចជា :
-មិនសូវបៅ
-ខ្សោយសាច់ដុំ ទន់ដៃ ទន់ជេីង
-លែងសូវរវេីក
-ក្តៀន
-យំខ្សោយ
-ពិបាកដកដង្ហេីម…

💡Infant botulism ជាជម្ងឺកម្រ តែធ្ងន់ធ្ងរដែលបណ្តាលមកពីការញាុំទឹកឃ្មុំដែលមានបាក់តេរី clostridium botulinum ដែលអាចបណ្តាលអោយក្មេងស្លាប់បាន។

Photos from Baby Bee's post 22/09/2023

❌អាហារដែលត្រូវចៀសវាងសម្រាប់ស្ត្រីមានផ្ទៃពោះ❌

Photos from Baby Bee's post 21/09/2023

ធ្មេញទឹកដោះ 🧛‍♂️

16/09/2023

តាមកាលៈទេសៈ 😂

14/09/2023

🌚🌚

13/09/2023

អាជីពម៉ែ…
ប្រាក់ខែ…មិនមាន
ថ្ងៃសម្រាក…មិនមាន
លាឈប់…មិនបាន
ហាមឈឺ ហាមលាឈប់

ចាប់ផ្ដើមមានការងារ…ពេលកូនភ្ញាក់
សម្រាកការងារ…ពេលកូនដេកលក់
ថ្ងៃខ្លះធ្វើអូធី (ថែមម៉ោង)

អាជីពម៉ែ…សែនសប្បាយបំផុតក្នុងលោក
នៅតែផ្ទះចិញ្ចឹមកូនសប្បាយពិតមែន

Want your business to be the top-listed Clothing Store in Phnom Penh?
Click here to claim your Sponsored Listing.

Videos (show all)

ប៉ាៗម៉ាក់ៗកុំមើលរំលងអាហារទាំងនេះណា !!
ប៉ាៗម៉ាក់ៗកុំមើលរំលងអាហារទាំងនេះណា !!ដែលជួយអោយអូនៗតូចៗ លូតកំពស់បានល្អ#baby #babybee #ម៉ាក់ស្រលាញ់កូន #motherhood
4ចំនុចនេះសំខាន់ណាស់ម៉ាក់ៗ #babybee ចូលមើល tiktok របស់ BabyBee ក៍បានណាhttps://vt.tiktok.com/ZSLVGu3JM/
តើប៉ាម៉ាក់ 🙍🏼‍♂️🙎🏼‍♀️ គួរធ្វើដូចម្តេចខ្លះ ដើម្បីអាចមើលថែទាំកូនតូច 🤱🏼ជាទីស្រលាញ់ឱ្យបានល្អ? #BabyBee
ហេតុអ្វីទារកយំ ក្រោយបំបៅដោះរួច? ប៉ាម៉ាក់គួរធ្វើយ៉ាងម៉េច?
3 វិធីណាម៉ាក់ៗទប់ទល់ពេលអូនតូចដុះកូនធ្មេញ ហើយរករឿង
មិនប្រាថ្នាអ្វីច្រើនឡើយ! សុំត្រឹមមើលកាំជ្រួចជុំគ្រួសារតូចដ៏មានសុភមង្គលមួយនេះរាល់ឆ្នាំ គឺគ្រប់គ្រាន់ហើយ ❤️❤️❤️
My love my happiness ♥️ goodnight 🥰
កូនកីឡាករបាល់ទាត់ be like:
វិធីបទកន្សែងរុំខ្លួនអូនតូច 👩🏼‍🍼👶🏼ដល់ម៉ោងអូនមឹមអេងហើយ!
Good morning all mak mak! 🥰🥰
lovely baby ❤  #smile #babybee #warmest #lovable

Telephone

Website

Address

#138, Street 110, Phsar Chas Commune, Doun Penh District
Phnom Penh
855
Other Baby Goods/Kids Goods in Phnom Penh (show all)
Cutie Piggy Cutie Piggy
Phnom Penh

ផេកនេះបង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួលដល់បងៗ ដែរស្វែងរកសំភារៈសំរាប់កូនៗ

Hikosen CARA, Cambodia Hikosen CARA, Cambodia
St. Samdach Penn Nouth (St. 289), Sangkat Boeung Kak 2, Khan Toul Kork
Phnom Penh, 12000

🇯🇵 Hikosen Cara គឺជាផលិតផលដ៏ពេញនិយម ជាផលិតផលស្តង់ដារប្រទេសជប៉ុន 🇯🇵

Cubbe Baby Snacks Cambodia Cubbe Baby Snacks Cambodia
Russey Keo
Phnom Penh

Welcome to Cubbe Baby Snacks Cambodia �

Happy Owl Happy Owl
Borey Peng Houth Beoung Snor Eco Delta Street 05 N. 10
Phnom Penh, 855

មានលក់សម្ភារះ សម្លៀកបំពាក់កូនក្មេង និងប្រដាប់ក្មេងលេងបង្កើនចំណេះដឹង និងប្រាជ្ញាកូនៗ

As Brand As Brand
St. 21, Dangkor
Phnom Penh, 12000

AS Baby Care Original Brand

Cuties Baby Cuties Baby
Phnom Phen
Phnom Penh, 12101

Sharing cuties baby

Win Nin Baby Shop Win Nin Baby Shop
#26A, Street 07, ពិភពថ្មីចំការដូង 1
Phnom Penh

JKIDS Shop JKIDS Shop
ផ្លូវ 143 កែង 386
Phnom Penh, 12304

JKIDS ផ្គត់ផ្គង់សម្ភារៈ ទារក និង​ កុមារ?

BM Store BM Store
Phnom Penh

Twins Store 168 Twins Store 168
Phnom Penh

I sale all baby and mommy goods.

KaKa Online Shop KaKa Online Shop
ម៉្តុកំបូល សង្កាត់ចេាមចៅ ខណ្ឌពេាធិសែនជ័យ
Phnom Penh

ហាងយើងខ្ញុំមានលក់ ឧបករណ៍ស្ពុងសំរាប់កូនកេ្មង​ មានគុណភាពល្អ តមៃ្លសមរម្យ ណាចា 096 425 3163

Mommie Mommie
St 03, Phum Mol, Sangkat Dang Kor, Khan Dang Kor
Phnom Penh, 12401

We offer a wide range of good quality selection of baby products with reasonable price, which is the