Couple&FamilyNana

Couple&FamilyNana

Skincare and Life!

10/12/2023

មនុស្សដែលចេះស្រលាញ់ខ្លួនឯង គឺជាមនុស្សដែលចាប់ផ្តើមថែស្បែក 😂

10/12/2023

ហេតុអីបានជាគេចូលចិត្តបង្កើតប្រេនផលិតផលខ្លួនឯងទេ?
ព្រោះវាងាយស្រួលក្នុងការកំណត់តម្លៃលក់ចំណេញសមស្រប!
យើងកុំអាលថាគេចាក់ក ក្នុងអាជីវកម្មមួយប្រាក់ចំណេញត្រូវបង់ពន្ធ ត្រូវបើកប្រាក់ខែបុគ្គលិក ថ្លៃជួលហាង ថ្ងៃ Marketing ថ្ងៃ boost page ជាដើម។

ចំណែកប្រេនចម្រុះ វាពិបាកលក់បន្តិច ព្រោះកត្តាប្រកួតប្រជែងនៅលើតម្លៃស្ទើតែរកលុយឱ្យថ្លៃថង់ខ្ចប់មិនបានទេ។

កុំនិយាយដល់ថ្លៃ boots page ថ្លៃបុគ្គលិក ថ្លៃឈ្នួលហាង ថ្លៃ Marketing អីណាណីទៀតនោះ!

អ្នកដែលលក់ប្រេនចម្រុះសព្វថ្ងៃនេះមើលទៅហ៊ឹកហ៊ាក់ តែជាក់ស្តែងវិញហាងខ្លះរកតែលុយបង់ភ្លើងមិនចង់គ្រប់ផងហាងកាន់តែធំស៊ីភ្លើងកាន់តែច្រើន។
ចំណេញក្បាលកាក់បុគ្គលិកបួនដប់នាក់ មិនជាល្អញ៊ាំម៉ានទេ។

និយាយលេងសើចអីថ្ងៃណាមួយខ្ញុំក៏ចង់សហការជាមួយបងៗខ្ញុំធ្វើប្រេនផ្តាច់មុខដែរ តែសព្វថ្ងៃសន្សំក្រេឌីតសិន ឱ្យមនុស្សយ៉ាងហោចណាស់មួយចំហៀងស្រុកខ្មែរស្គាល់ពីចរិត ឆន្ទៈ និងមនសិការរបស់ខ្ញុំសិន។

អត់ទាន់ហក់លោតទៅណាទេ សន្សំសុចរិតភាពសិន។

10/12/2023

សង្គមយើងល្មមប្តូរហើយអារឿងសួរគ្នា “មុខឥឡូវឡើងមុនម៉េស?”
មកជា “ អស់លុយចាយនៅចាំបាញ់ឱ្យ”
រៀននិយាយជាមួយគ្នាដោយក្តីមេត្តា

Photos from Couple&FamilyNana's post 10/12/2023

ជិតដាច់២០២៣ទៀតហើយ ខ្ញុំនៅតែប្រើប្រាស់ និងលក់ Toami ដដែល! 😁😁😁😁

Photos from Couple&FamilyNana's post 10/12/2023

និយាយមែនណាចង់ភ្លេចបាត់ហើយព្រោះភ្ញៀវច្រើន!
ដល់គាត់ឆាតមកទិញឥវ៉ាន់ និង update ស្បែកមុខបានភ្ញាក់ព្រើត!
គាត់ស្អាតឡើងប្លែក! ស្បែកឡើង Healthy សាហាវ គ្រាន់តែនៅស្នាមសល់ពីការកើតមុនតិចៗទេ!

ខ្ញុំសំដីមិនសូវផ្អែម រាងកាចបន្តិច តែខ្ញុំមានសីលធម៌ណាស់ណា មិនដែលស្តីឱ្យ ឬនិយាយទ្រគោះបោះបោកដាក់ភ្ញៀវទេ! 🥹🥹

ហើយអេតមីនផេកខ្ញុំវិញគ្នាឡើងស្លូត ផ្អែមល្ហែម មើលតែភ្ញៀវតថ្លៃផង សុំថែមផង ហ្រ្វីសេវាផង អេតមីនរត់ទៅក្អួតឈាមបាត់!

Link សម្រាប់ការប្រឹក្សាដោយមិនគិតថ្លៃ:
https://t.me/+O_3mX7nHqEkyNGVl

Link សម្រាប់ព័ត៌មានផលិតផល
https://t.me/nana110190

Telegram អ្នកលក់ផ្ទាល់ :
https://t.me/nanaveng

10/12/2023

ចឹងក៏ចឹងទៅ…….

10/12/2023

ឈ្លោះតែជាមួយខ្លួនឯងឡើងហត់!!!

10/12/2023

ថ្ងៃនេះមិនមែន Skincare ទេ!
តែជារឿងនិទានពីវិញ្ញាណបិសាចដែលនៅក្នុងចិត្តយើងហើយវាក្លាយជាបិសាចនៅជុំវិញខ្លួនយើង!

សូមណែនាំបិសាចមួយប្រភេទឈ្មោះថា “បិសាចនៃភាពខកចិត្ត និងអស់សង្ឃឹម”!
ទាំងអស់គ្នាធ្លាប់លឺហើយពាក្យថាមានបិសាច មានទេវតា មានព្រលឹងថែរក្សា តាមពិតគ្រាន់តែឈ្មោះដែលយើងហៅសភាវៈល្អ និងអាក្រក់តែប៉ុណ្ណោះ!
ធ្លាប់លឺពាក្យគេនិយាយថា ”គិតអាក្រក់មានខ្មោចក្នុងចិត្ត ដូច្នេះចិត្តមានខ្មោចច្បាស់ជាជួបខ្មោច”

បិសាចនៃភាពអស់សង្ឃឹមនេះគឺកើតចេញពីភាពខកចិត្តចំពោះជីវិត ហើយក៏អស់សង្ឃឹម។
ភាពមិនសមតាមបំណងប្រាថ្នានេះធ្វើអោយមនុស្សមានកំហឹងយ៉ាងខ្លាំង! កំហឹងនោះហើយជាបិសាច!
វិញ្ញាណបិសាចនោះតំបូងមានតែក្នុងចិត្តតែប៉ុណ្ណោះ តែដោយសារទំលាប់នៃការសន្សំកំហឹងច្រើនឡើងៗ ភាពខកចិត្តច្រើនឡើងៗ ពេលនោះនឹងមានវិញ្ញាណបិសាចមួយទៀតនៅក្បែរខ្លួនដែលកើតចេញពីថាមពលនៃសភាវៈចិត្តអាក្រក់!
មនុស្សនោះលែងមើលឃើញភាពល្អនៃជីវិត មើលឃើញតែភាពស្អប់ ខឹង ក្តៅក្រហាយ រហូតដល់ប៉ងនឹងបៀតបៀនជីវិតអ្នកដ៏ទៃផង!
អ្នកខ្លះបិសាចចិត្តនេះនាំយកខ្លួនឯងទៅធ្វើអត្តឃាតក៏មាន!
ក៏មានរុក្ខជាតិមួយចំនួនដែលហាមប្រាមប្រើតាមក្បួនហុងស៊ុយ ព្រោះវាធ្វើអោយចម្រើនថាមពលមិនល្អ នាំអោយជីវិតមានតែភាពវិនាសអន្តរាយ!

សរុបមកបិសាចក៏ចិត្ត ទេវតាក៏ចិត្ត!
អ្នកសន្សំភាពខឹង ម៉ួម៉ៅ ច្រនែនឈ្នានីស ខកចិត្ត អស់សង្ឃឹម គឺមានន័យថាអ្នកចិញ្ចឹមបិសាចមួយនៅក្បែរខ្លួនហើយ!
ដូច្នេះទើបគេអោយមនុស្សយើងរៀនពិនិត្យមើលអ្វីដែលល្អៗក្នុងជីវិត មិនច្រនែនអ្នកណា ត្រេកអរនឹងភាពរីកចំរើនរបស់អ្នកដ៏ទៃ និងខ្លួនឯង ថាមពលនៃការគិតល្អៗនេះនឹងបន្ថែមទេវតាថែរក្សាអ្នក!
ទេវតានោះគឺនៅជួយថែរក្សា ខ្សឹបប្រាប់អ្នកគ្រប់ពេលដែលអ្នកអាចនឹងជួបគ្រោះអាក្រក់ណាមួយ!
លក្ខណៈវិទ្យាសាស្រ្តហៅថា ”ប្រផ្នូល” ឬហៅថាការធ្វើការ Alert របស់ខួរក្បាលខាងស្តាំ!

10/12/2023

លក់ដែរចា៎!

10/12/2023

Eat a rainbow 🌈 ញាំឥន្ធនូ 🌈

👉 បន្លែផ្លែឈើពណ៌ក្រហម: ញាំដើម្បីសុខភាពបេះដូង ជំងឺស្ទះសសៃឈាមក្នុងខួរក្បាល ធ្វើឲ្យមានការចងចាំប្រសើរ ប្រព័ន្ធបង្ហូរនោមធ្វើការប្រក្រតី។
មានក្នុង: ប៉េងប៉ោះ ម្ទេសប្លោកក្រហម ម្ទេសក្រហម ផ្លែប៉ោម ក្រហម ទំពាំងបាយជូរក្រហម ឪឡឹក ស្រ្តបឺរឺ រ៉ាស់បឺរី ឈើរី។

👉 បន្លែផ្លែឈើពណ៌ស: ញាំដើម្បីប្រព័ន្ធការពាររាងកាយ ទប់ទល់និងការដុះសាច់ខុសប្រក្រតី រក្សារកូឡេស្តេរ៉ូលប្រភេទ ល្អដល់រាងកាយ។
មានក្នុង: ស្ពៃក្តោប ឆៃថាវ ផ្សិត ក្រអៅឈូក ខ្ទឹម ខ្ទឹមបារំាង សណ្តែកបណ្តុះ បុិគក់ ក្រូចថ្លុង។

👉 ពណ៌លឿង: ញាំដើម្បីសុខភាពស្បែក/ស្បែកស្អាត បេះដូងមាំមួន ការពារជំងឺមហារីក។
មានក្នុង: ពោត ដំលូងបារាំង ចេក ទំពាំង ម្នាស់ ខ្នុរ ស្វាយទុំ។

👉 ពណ៌បៃតង: ញាំដើម្បីសំអាតរាងកាយ/បញ្ចេញធាតុពុល។
មានក្នុង: ជីរអង្កាម ឃិនឆាយ សណ្តែកបារំាង ស្លឹកបាស ដើមខ្ទឹម ខាត់ណា។

👉 ពណ៌ទឹកក្រូច: ញាំដើម្បីប្រឆាំងការរលាក/ផ្សះរបួស ជួយបំប៉នភ្នែក បង្ការជំងឺពាក់ពន្ធ័និងភ្នែក ធ្វើឲ្យប្រព័ន្ធការពាររាងកាយប្រសើរឡើង មិនងាយផ្តាសាយរឺឆ្លងជំងឺ។
មានក្នុង: ការ៉ុត ក្រូចគ្រប់ប្រភេទ ល្ហុង ផ្លែទន្លាប់។

👉 ពណ៌ស្វាយ: ញាំដើម្បីជួសជុលកោសិការដែលបានខូចខាត/ ប្រឆាំងនិងអុកសុីតកម្ម(រ៉ាឌីកាលសេរី) ៕
មានក្នុង: ប៊្លូបើរឺ ផ្លែព្រុន ទំពាំងបាយជូរ។

សំនួរសួរថាថ្ងៃនេះញាំបានប៉ុន្មានពណ៌ហើយ⁉️

10/12/2023

ភ្ញៀវ Recommend ឱ្យនិយាយស្តីផ្អែមល្ហែម និងទន់ភ្លន់ជាងនេះបន្តិចទៀត!
គាត់ថាសុចរិតភាពយើងមានហើយ បើថែមនិយាយផ្អែមបន្តិចកាន់តែអេម 🥹🙏🏻

10/12/2023

ចុមយក្ស

09/12/2023

ញ៉ុមគាំងនឹងសម្រស់ 🥹🙏🏻

09/12/2023

ថ្ងៃបរាជ័យ ថ្ងៃជោគជ័យ ថ្ងៃល្អ ថ្ងៃអាក្រក់ ថ្ងៃលាភ ថ្ងៃអលាភ នេះហើយជីវិត…..

Photos from Couple&FamilyNana's post 09/12/2023

តោះបងប្អូនបាយល្ងាចជុំគ្នាម៉ោះ!

09/12/2023

ដាច់ឆ្នាំ២០២៣

Photos from Couple&FamilyNana's post 09/12/2023

ផលិតផលថែទាំ និងរក្សារអនាម័យតំបន់ secret zone!!🥰🥰🥰
មានសម្រាប់បុរស ស្រ្តី និងកូនក្មេងផងដែរ🥰

09/12/2023

សូមចាប់ពីថ្ងៃនេះទៅជួបតែភ្ញៀវស្រួលៗ ងាយពន្យល់ចូលផ្លុកៗ សូមជួបតែភ្ញៀវយល់ និងឱ្យតម្លៃការលក់ដូរ សូមជួបតែភ្ញៀវលះៗអត់តថ្លៃ សូមជួបភ្ញៀវអានខេបសិបចប់ៗ! សាធុ សាធុ សាធុ!

Photos from Couple&FamilyNana's post 09/12/2023

ភ្ញៀវ: អូនមានវីតាមីនផ្កាឫនៅ?
Me: ចាសចូលស្តុកវិញមួយខែហើយបង!
ភ្ញៀវ: បងអត់ឃើញអូនឯងផុសខំដេកចាំ!🥲🥲🥲🙏🏻

09/12/2023

កាលពីមុនពេលយើងនិយាយពីស្បែកមុខ ឈុតមុខមានតែលាបយប់ម៉ាក្លង+លាបថ្ងៃម៉ាក្លងចប់ ហើយជាំរាប់ឆ្នាំ!
ក្រោយមកបានយើងដឹងថាត្រូវមានច្រើនប្រភេទ!
ចំណែកសក់ និងស្បែកក្បាលក៏ដូចគ្នាដែរ មិនមែនកល់មួយ+បន្ទន់មួយ ដោះស្រាយចប់បញ្ហានោះទេ!

09/12/2023

New in: ប្រភេទទឹកសម្អាតមុខ double cleansing ដ៏សែន cute តែឃើញតែ cute cute អញ្ចឹងកុំទាន់ជ្រួលទិញទាំងមិនបានពិភាក្សារឲ្យសោះ! ព្រោះមិនអាចប្រើគ្រប់ប្រភេទស្បែកទេ! ជម្រាបលា🙏🏻🥲😂

09/12/2023

ខាងឆ្វេង:lipbalm ប្រេន wakodo អត់ពណ៍ អត់ក្លិនប្រើសម្រាប់ផ្តល់សំណើម និងការពារប្រះមាត់សម្រាប់កូនក្មេង!
ខាស្តាំ: Dariya cosme lip color មានពណ៍ព្រឿងៗតែជាប់បានយូរ និងមានក្លិន strawberry 🍓ជួយផ្តល់សំណើម និងការពារប្រះមាត់ អាចប្រើបានទាំងកូនក្មេង និងមនុស្សធំ🥰

Photos from Couple&FamilyNana's post 09/12/2023

Sun cushion សម្រាប់កូនក្មេង និងមនុស្សធំ! កាន់តែទំនើប កាន់តែងាយស្រួល និងឆាប់រហ័ស ក្នុងការ re-apply sunscreen!🥰

09/12/2023

ខ្ជិលរៀបរាប់….

09/12/2023

មុខខ្ញុំក៏ចឹងដែរ គាត់ប្រើអីខ្លះបង?
មិនដឹងនិយាយថាម៉េច? ព្រោះ៣ឆ្នាំជាងហើយបើប្តូរដេញតាមបញ្ហារហូតហ្នឹង!

Link សម្រាប់ការប្រឹក្សាដោយមិនគិតថ្លៃ:
https://t.me/+O_3mX7nHqEkyNGVl

Link សម្រាប់ព័ត៌មានផលិតផល
https://t.me/nana110190

Telegram អ្នកលក់ផ្ទាល់ :
https://t.me/nanaveng

09/12/2023

ទៅ Shopping នៅក្នុង Drug store ជាមួយគ្នានៅជប៉ុន!
តែបើយើងលក់ថ្លៃជាង វាថាហាងយើងលក់ចាក់ក!
តែបើយើងលក់ថោកជាង វាថាហាងយើងលក់ក្លែងក្លាយ!
ដល់ឥឡូវមានតែគិតលើប្រសិទ្ធភាពនៃការប្រឹក្សាវិញ ថោកថ្លៃមិនសំខាន់ សំខាន់បានផលអត់?

09/12/2023

ខ្ញុំលក់ឥវ៉ាន់ជប៉ុន៥ឆ្នាំហើយ ថ្នាំសម្រកទំងន់មិនដែលលក់ ថ្នាំពង្រីកដើមទ្រូងមិនដែលលក់ ថ្នាំលេបជួយឱ្យសមិនដែលលក់ ថ្នាំលេបព្យាបាលមុនមិនដែលលក់ ថ្នាំលេបបំបាត់ជាំមិនដែលលក់ ព្រោះថ្នាំទាំងនោះនៅលើសំបកវេចខ្ចប់គេមានសរសេរថាសូមលេបដោយមានការប្រឹក្សា និងវេជ្ជបញ្ជាត្រឹមត្រូវ ដែលលើសពីនេះខ្ញុំគ្មានសេចក្តីក្លាហាននឹងលេបថ្នាំ!
រាងកាយយើងមានជំងឺអីខ្លះ អាលែកស៊ីជាមួយថ្នាំអីខ្លះ មុខងារតម្រងនោមយ៉ាងម៉េចខ្លះអត់ដឹងផង ដូច្នេះមិនហ៊ានទេ ខ្ញុំជាមនុស្សខ្លាចច្រើន អ៊ីចឹងបានអត់មានលក់!
តែហាងផ្សេងៗមានលក់បងប្អូនចង់ទិញលេបអាចរកទិញនៅហាងផ្សេងៗបាន ហាងខ្ញុំមានលក់តែម្ស៉ៅស្មៅ ខូឡាជែន ផ្លាសិនតា វីតាមីនជំនួយសក់អីប៉ុណ្ណឹងឯង!

09/12/2023

ថ្នាំលេបជួយឱ្យស្បែកស ការពារកាំរស្មី UV អូតូ មកពីជប៉ុន!
គេឱ្យយកតេស្ត! តែនាងខ្ញុំមិនទាន់ហ៊ានតេស្ត!
ខ្ញុំសរសើរអ្នកក្លាហានផ្សេងៗណាស់ឱ្យតែលឺថាសទម្លាក់លេខវឹងៗ!
ពូកែរណាស់ៗ!

09/12/2023

ទិញឥវ៉ាន់បានកាដូ ❌
លឺថាហាងអូនឯងចែកអំណោយមែន? ✔️

09/12/2023

បញ្ហានៃមុនក្រោមចង្កា!

09/12/2023

ម្ស៉ៅលាយស្អាតលឿនៗ
ចង់តែលាបម្ស៉ៅលាយវិញទេ?
មែនស្អាតលឿនមែន បន្ទាប់ពីស្អាតលឿនហើយអាក្រក់វិញ២០ឆ្នាំ

08/12/2023

ង៉ាងជាងគេជាមួយភ្ញៀវទម្លាក់នៅហាងគេ១៨០មុខ អត់ហ៊ានឆាតទៅសួរគេទេ ដល់មកហាងឯងនិយាយឡើងសុទ្ធអស់ជំនឿលើអ្នកលក់អនឡាញហើយ!
អាហ៉ឺស……..

Photos from Nanani Shop's post 08/12/2023
08/12/2023

ម៉ានង៉ៃហ្នឹងសំបូរភ្ញៀវពិបាកច្រើន ឡើងង៉ាងក្បាលហ្មង!
សុំចូលសមាធិវិញសិនហើយ ង៉ាងឡើងខ្លាំង!

08/12/2023

តួរឯកហ្មងចា៎! មិនមែនតួរឯកដោយសារគុណភាពទេ តែគេមករកសួរទិញដោយសារ Tik Tok ថាវាជួយការពារកាំរស្មី UV បាន 24h!
ហត់ណាស់ហ្អាស!!!! ណេះចឹងដាក់កម្ម៉ង់ម៉ោ!!!
បើលាបទៅអត់ Re-Apply ហើយឡើងអាចម៍រុយចាំគិតទៀត!
ដឹងតែបើសម្រាប់ខ្ញុំអះអាងថាគ្មាន Sunscreen ណាមួយដែលការពារបានលើសពី 5ម៉ោងទេ!
បើនៅក្រៅក្រោមព្រះអាទិត្យហ្មងហ៊ានអះអាងថាគ្មាន Sunscreen-Sun Spray ឬ Sun stick ណាការពារបានលើសពី១០០នាទីទេ!

Photos from Couple&FamilyNana's post 08/12/2023

ឆ្លងកាត់ស្តែងៗ មានបទពិសោធន៍!

08/12/2023

ទិញតែអា Second hand ទេ 🥹🥹🥹

08/12/2023

មានលក់ Sunscreen ការពារបាន 24h!
បើលាបហើយនៅតែឡើងអាចម៍រុយជេរ Tik Tok ទៅ ព្រោះ Tik Tok អ្នកថាចឹង!

08/12/2023

ជួយមើលគ្នាបងប្អូនស្បែកគាត់ប៉ុណ្ណឹង មានមុនមួយគ្រាប់ អាចម៍រុយមួយ អ្នកលក់ Bullu គាត់ថា “ស្បែកមុខអត់បុណ្យសំណាង”
គាត់ឈឺចិត្ត១អាទិត្យហើយ! ឥឡូវជួយគិតគ្នាមើល៍!

Want your business to be the top-listed Beauty Salon in Phnom Penh?
Click here to claim your Sponsored Listing.

Videos (show all)

មនុស្សដែលចេះស្រលាញ់ខ្លួនឯង គឺជាមនុស្សដែលចាប់ផ្តើមថែស្បែក 😂
ញ៉ុមគាំងនឹងសម្រស់ 🥹🙏🏻
ខ្ជិលរៀបរាប់….
ទៅ Shopping នៅក្នុង Drug store ជាមួយគ្នានៅជប៉ុន! តែបើយើងលក់ថ្លៃជាង វាថាហាងយើងលក់ចាក់ក!តែបើយើងលក់ថោកជាង វាថាហាងយើងលក់ក្លែ...
មិនលាក់បាំងអីទេ ម្នាក់នេះ Ex ខ្ញុំកាល១៣ឆ្នាំមុន! 🥹🥹
យល់អារម្មណ៍មួយនេះទេ??? 🥹🥹🥹🥹
ស្បែកខ្លះអត់ហ៊ានប្រថុយទេ!! ជាពិសេសសម្រាប់អ្នកមកពីផលិតផលអត់មាន ingredients list សោះ!
ប្រេនថ្មីៗដែលមានក្នុងស្តុកចា៎!
បទរាងកំសត់បន្តិច ព្រោះឆាតច្រើនពេក ឆ្លើយអត់អស់ តូចចិត្តនឹងខ្លួនឯងឆ្លើយឆាតមិនអស់រាល់ថ្ងៃ ធ្វើឱ្យភ្ញៀវតឹងទ្រូងរាល់ថ្ងៃ!Dram...
Link សម្រាប់ការប្រឹក្សាដោយមិនគិតថ្លៃ: https://t.me/+O_3mX7nHqEkyNGVlLink សម្រាប់ព័ត៌មានផលិតផលhttps://t.me/nana110190Tele...
របៀបតបឆាតមិនឱ្យស្ត្រេស… ច្រៀងបន្លំៗ អត់ចេះអ៊ុងឡេទេចា៎!
ការងារថែមម៉ោងរបស់ខ្ញុំ!!!! Link សម្រាប់ការប្រឹក្សាដោយមិនគិតថ្លៃ: https://t.me/+O_3mX7nHqEkyNGVlLink សម្រាប់ព័ត៌មានផលិតផល...

Telephone

Address

Phnom Penh

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00
Other Spa, Beauty & Personal Care in Phnom Penh (show all)
Ronski Ronski
#27, National Road1, Chbar Ompov
Phnom Penh, 12304

Sale online with best product

Rhona Fox Rhona Fox
Street 271, Mean Chey, Phnom Penh City
Phnom Penh, 12000

Health and Beauty

SND Beauty Shop SND Beauty Shop
Combodia Road
Phnom Penh

Beauty of Korea Beauty of Korea
Phnom Penh

Siu Yi Brand Rouy online shop Siu Yi Brand Rouy online shop
Street3, Home61, Khandungkor Sangkeatdungkor
Phnom Penh, 1200

ផលិតផលសុទ្ធនាំចូលមកពីប្រទេសថៃ(100%)គ្?

Sreynoch Salon Sreynoch Salon
230
Phnom Penh, 12000

បោះដុំ​និង​លក់​រាយ​សំភារៈអ៊ុត​សក់?

Ginseng ម៉ាសយុិនសុិន Gold Ginseng ម៉ាសយុិនសុិន Gold
Phnom Penh
Phnom Penh

#ឈុតយិនសុិនកូរ៉េ ប្រេីជាឈុត និង ទទួលបាន ស្បែកមុខ ដូច នារីកូរ៉េ តឹង ហាហ់ ទន់ ភ្លឺថ្លា រលេាង មានសំណេីម

NaSa_Cream by Srey-Tey NaSa_Cream by Srey-Tey
បុរីពិភពថ្មីគួរស្រូវ 3
Phnom Penh, 12000

NaSar ជាផលិតផលគុណភាពល្អ​ ស្តង់ដារ​ ទទួ?

Good luck ll Good luck ll
Phnom Penh

បោះដុំ​និង​រាយ​ផលិតផល​សម្រស់​ពី​អ?

Sinuon health Sinuon health
Phnom Penh, 12300

មានលក់ផលិតផលជំនួយសុខភាពនឹងអាហារបំ?

Beauty&Cosmetic Shop Beauty&Cosmetic Shop
Cambodia
Phnom Penh

Oun Nich Online Oun Nich Online
Phnom Penh, 12100

ធានាទាំងគុណភាពនិងតម្លៃជូនដល់អតិថិ?