ZaNy OnlineShop

�Clothes, Shoes, Bag, Watches and beauty product� I hope all of u helping order my product also.... Thanks before

04/06/2024

Hand Mask 🙌

04/06/2024

ឡៃឡុង១ឈុត 5.50$ សល់ប្រហែល៥ឈុត
🐝Pro-WAX 100 🐝
->> ឈុតបករោមថ្មី ដោយមិនចាំបាច់ប្រើក្រដាស់ ងាយស្រួលប្រើប្រាស់ មិនក្តៅស្បែក ថែមទាំប្រើពេលខ្លី បកបានគ្រប់កន្លែង ប្រើប្រាស់បានយូរ
->បកហើយធ្វើអោយមិនងាយដុះមកវិញ មិនរីកគល់រោមមិនខ្មៅស្បែក មិនឡើងកន្កួលឡើយ .
>> ១ឈុត មានឆ្នាំងកំដៅ១ ឈេី១០និងកាវក្រមួន១កញ្ចប់ 50g .
👍🏻👍🏻 ទិញឈុតនេះ ចំណាយតិចប្រើបានយូរ ប្រើបានទាំងគ្រួសារ គុណភាពឆ្នាំងធន់ បើប្រើកាវអស់អាចរកទិញបានពីហាងយើយខ្ញំុចា 🙂

=>> វិធីប្រើ : ដោតភ្លើងឆ្នាំងកំដៅកាវ ដាក់កំដៅHi ចាក់កាវចំនួនសំល្មមដែលអ្នកប្រើប្រាស់គ្រាន់ 1-2 នាទីកាវនឹងរលាយ រួចគ្រាន់តែយកកាវដែលរលាយ ( កាវដែលមានកំដៅក្តៅអ៊ុនៗ)មកលាបលើកន្លែងដែលចង់បក បន្ទាប់មកកាវនឹងស្ងួតក្នុងរយះពេលខ្លីបំផុតរួចលោកអ្នកអាចបករោមបានហើយ.

03/06/2024

Instock

03/06/2024

Instock ☀️

Photos from ZaNy OnlineShop's post 20/05/2024

N-e-e-d vitamin sea 🌊

02/05/2024
Photos from ZaNy OnlineShop's post 09/04/2024

អាវពាក់បាញ់ទឹក 💦🔫

Photos from ZaNy OnlineShop's post 09/04/2024

វ៉ែនតាពាក់បាញ់ទឹក 💦🔫

Photos from ZaNy OnlineShop's post 09/04/2024

មួកពាក់បាញ់ទឹក 💦🔫

Photos from ZaNy OnlineShop's post 09/04/2024

កាបូបការពារជ្រាបទឹក ដាក់បានច្រើន 🔫
កៀកចូលឆ្នាំហើយ សល់មិនច្រើនទេ

Photos from ZaNy OnlineShop's post 05/02/2024

ម៉ូតសម្រាប់ចូលឆ្នាំចិន 🧧📸

Photos from ZaNy OnlineShop's post 10/01/2024

🌺សូមចែករំលែក អំពី​របៀប​រៀបចំ​ សែនដកជេីងធូប​ ឬពិធីជូនដំណេីរ​ទេវតា​ លោកតា​ ទ្បេីង​ឋានសួគ៌​ ​(神上天)​ តាមទំលាប់គ្រួសារ​ខ្មែរ-ទាជីវ(潮州人) ។ ពិធីសែនដកជើងធូប​ និងប្រារព្ធ​ទ្បេីង​នៅថ្ងៃទី3 ខែ​កុម្ភៈ​ ​​ ឆ្នាំ2024​ ខាងមុខនេះ។
#អំពីគ្រឿងសំនែនសំរាប់ពិធីសែនដកជេីងធូប
១.ផ្លែ​ឈើ​(៣​ ឬ៥មុខ)​ តាមលទ្ធភាព​
២.សាសែរ(មាន់ស្ងោរ​ សាច់ជ្រូក៣ជាន់​ និងយឺហ៊ឺ)
៣.នំទ្បេីង​ ឬតែលាវ​ ឬស្ករគ្រាប់
៤.តែក្ដៅ​ និងស្រាសរ
៥.ក្រដាសសែន
៦.ថ័រគួយ​ ឬនំគូរឆាយក្រហម
❌បញ្ជាក់:​ សម្រាប់​ទេវតា​ខាងក្រៅផ្ទះ​ រៀបចំសំនែនបួស។
#អំពីការរក្សាទុកជេីងធូបចាស់
១.ទេវតា​ខាងមុខ​ផ្ទះ​ ត្រូវរក្សាទុកជេីងធូបចាស់​ ៣សរសៃ​។
២.ទេវតា​ថែរក្សា​ទ្វាផ្ទះ​ ត្រូវរក្សាទុក​ជេីងធូបចាស់​ចាស់​១​ឬ៣សរសៃ(សងខាង)​ ។
៣.ទេវតា​ជំនាង​ផ្ទះ​ ត្រូវ​រក្សាជេីងធូបចាស់​ ៥សរសៃ។
៤.​ កុងម៉ា​ ​ត្រូវរក្សាទុកជេីងធូបចាស់​ ៣សរសៃ(ក្នុង១កំប៉ុង​ជេីងធូប)​។
៥.ទេវតា​ចង្រ្កាន​ ត្រូវ​រក្សា​ទុកជេីងធូបចាស់​ ៣សរសៃ។
👉 ចំពោះការរៀបចំដកជេីងធូប​ បោស​ ជូត​ សំអាត​ អាចធ្វេីបាន​មុន ឬក្រោយ​ ពីសែនរួច​ (ធ្វេីតាមទំលាប់គ្រួសារនីមួយៗ)។
#អំពីពេលវេលាសែនដកជេីងធូប
👉អាចចាប់ផ្ដេីមសែន​ពីព្រឹក​ព្រលឹម​ រហូតមិនអោយផុតម៉ោង​ ១២ថ្ងៃត្រង់។
🙏សូម​ជូន​ពរ​ សំណាងល្អ​ សុខសប្បាយ​ ហេង​ៗ​ គ្រប់​គ្នា​😍។
from facebook

Photos from ZaNy OnlineShop's post 30/11/2023

រើសម៉ូតទុកអោយជាងមើលសិន 🤗
#ម៉ូតសក់ហូបការ

21/11/2023

ពិធីលាងជើងកូនកម្លោះ ៖
ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរយើង មានពិធីមួយដែលសព្វថ្ងៃគេនាំគ្នាកាត់ចោលមិនធ្វើ គឺពិធីលាងជើងកូនកម្លោះ ដោយហេតុថាគ្រួសារខាងស្រីមានទស្សនៈយល់ថាជាការបន្ថោកតម្លៃកូនស្រី ហើយអាចារ្យដែលមិនបានស្រាវជ្រាវនោះក៏ព្រមតាមដែរទៅ ។
តាមលោកម្តាយខ្ញុំគាត់និយាយប្រាប់ខ្ញុំកាលពីគាត់នៅមានព្រះជន្មនៅឡើយ គាត់ថាចាស់ពីដើមទំរាំបានគ្នាជាប្តីប្រពន្ធលំបាកណាស់ ។ ក្រោយភ្ជាប់ពាក្យគ្នាហើយ កូនកម្លោះត្រូវមកជួយការងារផ្ទះខាងស្រី ដើម្បីគ្រួសារខាងស្រីសង្កេតអត្តចារឹក បើផ្ទះកូនកម្លោះនៅក្បែរគ្នាត្រូវងើបពីយប់មកបោសសំអាតទីធ្លាផ្ទះខាងស្រី សំអាតក្រោលគោ រែកទឹកដាក់ពាង លុះមេឃភ្លឺដឹកគោអោយស៊ីស្មៅ ,,, ។ បើមនុស្សនោះនៅភូមិឆ្ងាយខាងស្រីគេសង់ខ្ទមមួយនៅក្នុងដីភូមិគេអោយស្នាក់នៅ ដើម្បីជួយធ្វើការងារគេ។ក្នុងអំឡុងពេលនៃការសាកល្បងនេះ កូនកម្លោះមិនអនុញ្ញាតអោយឡើងផ្ទះធំគេទេ លើកលេងឪពុកម្តាយខាងស្រីហៅរក ចង់រកបាយទឹកហូបគឺឡើងតាមជណ្តើរក្រោយល្វែងផ្ទះបាយ រហូតទាល់តែដល់ថ្ងៃមង្គលការ ។ គឺនៅថ្ងៃមង្គលនេះហើយដែលគេអញ្ជើញកូនកម្លោះបំពេញមុខជាកូនប្រសារគេ ឡើងជណ្តើរជ័យផ្ទះធំរបស់គេ ហេតុនេះហើយបានមុននិងឡើងលើផ្ទះធំ គេអោយកូនស្រីមកលាងជើងកូនកម្លោះជម្រះអព្វុទមង្គលចោល ។ ក្នុងពិធីលាងជើងនោះ កូនកម្លោះគេអោយឈរលើដុំថ្មមួយ(មើលរូបព្រួញពណ៌លឿង)មានទំហ៊ំប៉ុនថ្មសំលៀងកំបិត ។ ក្នុងពេលដែលកូនកម្លោះប្រឹងទប់ជំហរអោយមានលំនឹងនៅលើដុំថ្មមួយនោះ អាចារ្យគាត់ប្រាប់ទៅកូនកម្លោះហើយថា« នែក្មួយគេអោយឈរលើថ្មនេះ គឺមានន័យថាយើងក្លាយជាមេគ្រួសារគេហើយណា ត្រូវតាំងជំហរអោយនឹងធឹង ឈប់ឆ្វេចឆ្វាចដូចកាលកម្លោះទៀត ធ្វើជាមេគ្រួសារគឺវាលំបាកចឹង» ។
ដូច្នេះអត្ថន័យនៃពិធីលាងជើងក្នុងមង្គលការខ្មែរបង្កប់ន័យអប់រំ មិនមែនដូចអ្វីដែលមនុស្សខ្លះយល់ច្រឡំនោះទេ ។
ក្រៅពីពិធីលាងជើងនេះ នៅមានពិធីមួយទៀតគេហៅពិធីដេកអង្កររាប គឺគេចាក់អង្ករក្រាលលើកន្ទេលហើយវែកអោយស្មើ អោយកូនកម្លោះ កូនក្រមុំដេកលើនោះដោយធ្វើយ៉ាងណាកុំអោយខ្ទាតអង្ករចេញក្រៅកន្ទេល គាត់ថាបើអង្ករចេញក្រៅកន្ទេលស្មើនិងខ្ទាតទ្រព្យ តែតាមពិតគាត់ចង់អោយកូនកម្លោះ កូនក្រមុំចេះអត់ធ្មត់និងគ្នា បើមួយរើមួយទៀតនៅស្ងៀមសិនទៅ បើហ៊ានតែរើទាំងអស់គ្នាដឹងតែខ្ចាយអង្ករហើយ ដូចមនុស្សឆេវឆាវទាស់ទែងគ្នាវាខ្ចាយទ្រព្យអីចឹងដែរ តែពិធីនេះគេកាត់ចោលយូរមកហើយព្រោះធ្វើអោយកូនកម្លោះ កូនក្រមុំមិនបានដេកនាំប៉ះពាល់សុខភាព។

ប្រភព : រូបភាពFacebook

Photos from ZaNy OnlineShop's post 15/09/2023

ស្រលាញ់ឈុតណា យកឈុតហ្នឹង 🥰

15/09/2023

សម្ភារៈត្រៀមសម្រាល
- កាំបិត
- ឈុតអាវ មួក ស្រោមដៃជើង
- កន្សែងរុំឬជូតខ្លួន ៦ស្រទាប់
- កម្រាលការពារជ្រាបទឹក
- មួកម៉ាក់
- អាវទ្រនាប់បំបៅដោះ
- អាកុល75%របស់ម៉ាក់ ដុំតូច
- ក្រដាស់ជូតមាត់ម៉ាក់ ដុំតូច
នៅមានទៀត

Photos from ZaNy OnlineShop's post 14/09/2023

ខ្វះបង ឬ ខ្វះអូន?

06/09/2023

ចំណាយពេល 80ថ្ងៃធ្វើរឿងទាំងនេះ អ្នកនឹងងើបពីគេងមកជាមួយនឹងស្បែកមុខនឹងខ្លួនភ្លឺថ្លារលោងខុសពីស្បែកអ្នកអីឡូវនេះរហូតដល់ 60%
សម្រាប់ស្បែកមុខ :
1/ ផ្អាកឬកាត់បន្ថយការប្រើឡេលាយឬរបស់លាបដែរមានជាតិកាត់

2/ ប្រើគ្រឺមលាបមុខផ្ដល់សំណើម🧴 ( Moisturizingជាប្រចាំ ជាពិសេសត្រូវប្រើបន្ទាប់ពីលាងមុខហើយភ្លាមៗ

3/ ប្រើគ្រីមការពារកម្ដៅថ្ងៃជាប្រចាំ

4/ សូមជ្រើសរើស 🫧ហ្វមលាងមុខនៅពេលព្រឹកដែរមានកំរិត PH ទាបបំផុត ( ហ្វូមដែរមានពពុះតិចបំផុត )

5/ យកទឹកកកមកម៉ាស្សាលើមុខចុះឡើងរយៈពេល 20 ទៅ 30 វិនាទី ជារាងរាល់ព្រឹក

6/ ប្រើសេរ៉ូម Vitamin C ជារាងរាល់ព្រឹកមុនប្រើគ្រីមការពារកម្ដៅថ្ងៃ

7/ ត្រូវធ្វើ Double Cleaning ( ការលាងមុខពីរតង់ ) នៅពេលរៀបប្រើ Skin care ពេលយប់

8/ កាត់បន្ថយការញាំ ជាតិផ្អែម (បើអ្នកកំពុងមានមុខមុន សូមកុំផឹក ការហ្វេរទឹកដោះគោរ ) ជាតិអាកុល ជាតិប្រៃ អាហារបំពង ម្ជូ គ្រឿងផ្អាប់ អាហារកំប៉ុង

9/ ញាំបន្លែបៃតងនឹងផ្លែឈើអោយបានច្រើន ផ្លែឈើនឹងបន្លែដែរល្អសំរាប់ស្បែកមានដូចជា ផ្លែប៉ោម🍎 ផ្លែក្រូច🍊 ថ្លែឈើរី🍒 ផ្លែប័🥑 ផ្លែចេក🍌 នឹង ម្នាស់🍍 -ល-
សំរាប់បន្លែរមានដូចជា Brooklyn🥦 ត្រសក់ 🥒 ប៉េងប៉ោះ🍅 សាឡាដ🥬🥗 អូលីវ 🫒ដំឡូវបារាំង🥔
សំរាប់ភេជ្ជ:
តែបៃតងក្ដៅ 🍵 ( សូមកុំដាក់ស្ក ) ទឹកដោះគោរស្រស់ 🥛 នឹងទឹកបន្លែផ្លែឈើគៀប

10/ ចូលគេងមុនម៉ោង 11ឬ មុនម៉ោង12យប់ គេងអោយបាន 6 ទៅ 8ម៉ោង

11/ បិទម៉ាសសន្លឹកផ្ដល់សំណើមយ៉ាងតិច 1សប្តាហ៍អោយបាន 3ដង ( បើស្បែកមុខមានបញ្ហារប្រតិកម្មជាមួយម៉ាស់សន្លឹក អាចបិទជាប្រភេទ Modeling mask បាន )

12 / ហាមយកដៃប៉ះមុខលេង បើសិនជាដៃមិនបានលាងសំអាតត្រឹមត្រូវ

13/ ផឹកទឹកអោយបាន 1.5 L ក្នុងមួយថ្ងៃ ( ផឹកម្ដងបន្តិច អោយបានញឹក ដូចជា 10នាទី ផឹកអោយបាន 100ml ម្ដង )

Photos from ZaNy OnlineShop's post 21/08/2023

បន្ទប់ទឹកក្នុងក្ដីស្រមៃ 🚾🚻🚽🛁

17/08/2023

ផុសម៉ូតអាវអត់បានទេម៉ូយ ចាំចូលមើលក្នុងStoryវិញ 🥰

Photos from ZaNy OnlineShop's post 13/08/2023

🔥ប្រេងឆាដើម្បីសុវត្ថិភាពម៉ាក់ៗគួរប្រើប្រេងអូលីវ ឬប្រេងល្ង👉1ស្លាបព្រាកាហ្វេ✅

🛎នៅអាយុ ០៦ ទៅ ០៧ខែ ៖ បបរអាចខាប់ជាងមុនបន្តិច តែនៅកិនម៉ត់ដដែល
✅រូបមន្តបបរ: អង្ករ 02 ស្លាបព្រាបាយ+ បន្លែ 01ស្លាបព្រាបាយ+ សាច់ 01ស្លាបព្រាបាយ+ ប្រេង 01 ស្លាបព្រាកាហ្វេ
👉ញុាំចំណុះ 2 ទៅ 3 ស្លាបព្រាបាយ ( 01 ថ្ងៃញុាំ 02 ដង)
👉ការបំបៅដោះ 01 ថ្ងៃ 08ដង ក្នុង 24 ម៉ោង

🙏ឪពុកម្តាយគួរតែ ព្យាយាមឱ្យកូនញុំាអាហារបន្ថែម ដើម្បីឱ្យកូនឆាប់ចេះឬសុំា អាហារ
🙏ឳពុកម្តាយគួរតែ ផ្តល់អាហារបន្ថែម ដែលជាអាហារទន់ បបរកិនលាយជាមួយត្រី ពងមាន់-ទា(ផ្នែកក្រហម)
🙏ឪពុកម្តាយគួរតែ ផ្តល់អាហារបន្ថែម ចម្រុះច្រើនមុខ ដូចជា អង្ករ បន្លែ ត្រី សាច់ ដើម្បីឱ្យកូនអ្នកធំធាត់ និងសុខភាពល្អ
🙏នៅពេលដែលកូន កំពុងស្រួលញុាំ យើងត្រូវតែឧស្សាហ៍ឆ្លាស់អាហារឲ្យគាត់ ទាំងទំរង់ សណ្ឋាន និងរសជាតិ ( មិនមែនកូនកំពុងចូលចិត្តអី ធ្វើតែអាហ្នឹងឲ្យគាត់ទេ)

🛎នៅអាយុ៧ទៅ៨ខែ៖ ទារកអាចចាប់ផ្តើមញាំទម្រង់អាហារអាហារដែលបបរកិន មិនម៉ត់ (មានសណ្ឋានគ្រើមៗ) ឬ មិនបាច់កិន ក៏ប៉ុន្តែអ្នកម្តាយត្រូវហាន់បន្លែអោយបានល្អិតបំផុតតាមដែលអាចធ្វើទៅបាន ហើយចម្អិនអោយវាទន់ល្អ សមល្មមនិងអោយទារករៀនទំពាបានដោយប្រើអញ្ជាញរបស់ពួកគេ ( មិនចាំបាច់ទាល់តែមានធ្មេញទេ ក្នុងការរៀនទំពារ) នៅក្នុងអាយុនេះដែរ ប្រសិនបើអាហារមិនទន់ល្អនោះទេ វាអាចមានផលប៉ះពាល់ដល់ក្រពះរបស់ទារកផងដែរ។
✅រូបមន្តបបរ: អង្ករ 02 ស្លាបព្រាបាយ+ បន្លែ 01ស្លាបព្រាបាយ+ សាច់ 01ស្លាបព្រាបាយ+ ប្រេងអូលីវ 01 ស្លាបព្រាកាហ្វេ
👉ញុាំកន្លះចានចង្កឹះ ( 01 ថ្ងៃ 03ដង)
👉បន្ថែមអាហាររៀនកាន់ទំពារលេង ឬ finger foodផ្សេងៗ (មិនឲ្យកូនញុាំហើយលេបចូលពោះទេ គឺឲ្យកូនខាំលេង ហើយរៀនខ្ជាក់ បង្រៀនឲ្យខាំ ហើយគ្រលាស់ខ្ជាក់ ចាំគាត់ធំជាងនេះបន្តិច ដល់អាយុ 08-09ខែ ចាំបណ្តោយឲ្យគាត់រៀនលេបទន់ៗ ហើយដាច់ល្អិតៗ)
👉ការបំបៅដោះ 01 ថ្ងៃ 08ដង ក្នុង 24 ម៉ោង

👉ការផ្លាស់ប្តូរទម្រង់អាហារក៏ជាផ្នែកមួយសំខាន់ក្នុងការជួយអោយកុមារមានការអភិវឌ្ឍន៌ផ្នែករាងកាយនិងប្រាជ្ញាផងដែរ។
👉ទារកមិនគួរញាំអាហារដែលកិនម៉ត់រហូតនោះទេ, ហើយអ្នកម្តាយក៏មិនចាំបាច់ត្រូវរង់ចាំដល់កូនមានដុះធ្មេញច្រើន ទើបផ្លាស់ប្តូរទម្រង់អាហាររបស់កូននោះដែរ។
👉ទារកអាចចាប់ផ្តើមរៀនទំពាដោយការប្រើអញ្ចាញរបស់ពួកគេបាន, ហើយការបង្រៀនទារកអោយទំពាអាហារ ដោយប្រើអញ្ចាញមិនត្រឹមតែធ្វើអោយទារកមានអញ្ចាញរឹងមាំល្អនោះទេ ប៉ុន្តែការទំពារនេះក៏ថែមទាំងជួយរំញោចដល់ខួរក្បាលទារកនិងជម្រុញអោយទារកមានការលូតលាស់ខួរក្បាលបានយ៉ាងល្អទៀតផង។
👉យល់ដឹងការប្រែប្រួលសណ្ឋានអាហារតាមអាយុ តាមការលូតលាស់របស់កូន ( ចំនុចនេះសំខាន់ណាស់ជាពិសេស ការឲ្យរៀនទំពារ)
👉សំរាប់ការទំពារវិញ ទារកមិនអាចចេះទំពាដោយមិនមានការបង្រៀនបាននោះទេ។ ដូច្នេះអ្នកម្តាយគួរបង្រៀនកូនអោយទំពាអាហារដោយការផ្លាស់ប្តូរទំហំនៃអាហារម្តងបន្តិចៗ
-👉ចូរផ្តល់អាហារ ឲ្យកូនរៀនកាន់ញុាំជាមួយដៃរបស់កូនរាល់ថ្ងៃ ជាមួយអាហារចម្រុះច្រើនមុខដែលមានរស់ជាតិផេ្សងៗគ្នា ដាច់ដោយឡែកពីគ្នា ក្នុងថ្ងៃផ្សេងៗគ្នា
👉នៅពេលដែលយើងណែនាំកូន នៅចន្លោះអាយុ 06 ទៅ 09 ខែ ឲ្យរៀនញុាំ fingerfood នោះកម្រិតឆ្លាក់ ឬ ខក់ តិចជាង មិនលំបាកដូចកូនធំ 01ខួបជាង ទើបឲ្យរៀនទំពារ ម្យ៉ាងវិញទៀត វាជួយបង្កើតទំនាក់ទំនងជាមួយអាហារ មានភាពស្និតស្នាលជាមួយអាហារ
👉ឪពុកម្តាយគួរតែ មានចិត្តអំណត់ ព្រោះថា ត្រូវចំណាយពេលជិត ២០ដង ទំរាំកូនអ្នកសុំានឹងការញុំាអាហារដែលមានរស់ជាតិថ្មី
🛎
នៅអាយុ ៩ទៅ១១ខែ៖ នៅពេលដែលអញ្ចាញរបស់ទារករឹងមាំជាងមុន ហើយនោះពួកគេអាចចាប់ផ្តើមរៀនទំពាអាហារដោយប្រើអញ្ជាញធ្មេញរបស់ពួកគេបាន ដូច្នេះអ្នកម្តាយអាចផ្តល់ទម្រង់បបរ បបរមិនកិន (អាចជាបបរឈ្មោល) ឬ អាហារទន់ល្មម និង ទំហំធំជាងមុន អោយកូនរៀនទំពាបាន។
✅រូបមន្តបបរ: អង្ករ 02ស្លាបព្រាបាយ កន្លះ+ បន្លែ 01ស្លាបព្រាបាយ កន្លះ + សាច់ 01ស្លាបព្រាបាយ កន្លះ + ប្រេងអូលីវ 01 ស្លាបព្រាកាហ្វេ
- ញុាំ កាចចានចង្កឹះ ( 01 ថ្ងៃ 03ដង)
- បន្ថែមអាហារសម្រន់ 01 ពេល (ឧ.ចេកកោស ឬ finger foodផ្សេងៗ)
- ការបំបៅដោះ 01 ថ្ងៃ 06ដង ក្នុង 24 ម៉ោង

- ចំពោះបន្លែ យើងអាចកាត់វាជាដុំតូចៗ ប្រវែងប្រមាណ ៦ទៅ៨មីលីម៉ែត្រ រួចរំងាស់វាអោយបានទន់ល្អសឹមអោយកូនញាំ។
☝️ នៅអាយុ១២ខែដល់១៨ខែ៖ នៅអាយុនេះ កូនអាចញ៊ាំ បបរគ្រប់គ្រឿងដែលមិនកិន ឬ បាយជ្រាយ ជាមួយសម្ល ឆា ដោយប្រើគ្រឿងទេសកុមារ ដោយចិញ្ច្រាំសាច់ ហាន់បន្លែក្នុងទំហំ តូចៗល្មម ដើម្បីឲ្យកុមារបានយល់ដឹងពីការទំពារអាហារកាន់តែល្អជាងមុន ហើយប្រពន្ធ័រំលាយអាហាររបស់កុមារក៏រឹងមាំជាងមុនច្រើនដែរ
✅រូបមន្តបបរ: អង្ករ 04 ស្លាបព្រាបាយ+ បន្លែ 02ស្លាបព្រាបាយ+ សាច់ 02ស្លាបព្រាបាយ+ ប្រេងអូលីវ 01 ស្លាបព្រាកាហ្វេ
- ញុាំ មួយចានចង្កឹះ ( 01 ថ្ងៃ 03ដង)
- បន្ថែមអាហារសម្រន់ 02ពេល (ឧ.ចេកកោស ឬ finger foodផ្សេងៗ)
- ការបំបៅដោះ 01 ថ្ងៃ 03ដង ក្នុង 01 ថ្ងៃ

- ចំពោះបន្លែអ្នកម្តាយអាចហាន់ប្រវែងពី១សម ទៅ ២សមបាន ហើយចម្អិនវាអោយទន់ល្អដូចគ្នា។
☝️ ការផ្លាស់ប្តូរទម្រង់អាហារតាមអាយុនេះនឹងជួយអោយកូនចេះទំពាចំណីអាហារស្ទាត់ ហើយនៅពេលដែលកូនមានឪកាសបានទំពាអាហារវាក៏អាចជួយធ្វើអោយកូនមិនឆាប់ណាយចំណីដែរ។
☝️ នៅពេលដែលយើងផ្លាស់ប្តូរទម្រង់អាហារកូន ភ្លាមៗកូនអាចមិនទាន់ស៊ាំ ដូច្នេះយើងអាចសង្កេតឃើញថាកូនមានអាការៈចង្អោរ ឬ ខ្ជាក់ ឬមិនចង់ទំពាជាដើម តែសូមម៉ាក់ៗកុំបោះបង់ចោលការបង្រៀនកូនអោយទំពានេះអោយសោះ។
☝️ សូមព្យាយាមបង្រៀនកូនដោយបញ្ចុកអាហារតិចៗ (កុំអោយពេញស្លាបព្រាពេក) ហើយធ្វើត្រាប់អោយកូនរៀនទំពាតាម។ ក្មេងខ្លះអាចរៀនទំពាលឿន ក្មេងខ្លះអាចត្រូវការពេលយូរបន្តិច អញ្ចឹងសូមអោយម៉ាក់ៗអត់ធ្មត់។
☝️ ឪពុកម្តាយគួរតែ ផ្តល់អាហារកូនឱ្យបានគ្រប់គ្រាន់ គ្រប់ជីវជាតិ និងសារធាតុចិញ្ចឹម ដើម្បីចិញ្ចឹមកូនប្រកបដោយជោគជ័យ
(ប្រភពអត្ថបទ: ចម្រើនផលអាហារូបត្ថម្ភ)សំណេរច្រើនតែបង្កប់អត្ថន័យច្រើនណាស់🙏

Photos from ZaNy OnlineShop's post 09/08/2023

Cute Girl ☺️

Photos from ZaNy OnlineShop's post 08/08/2023

លៀសហាល ទីតាំងសាលាសន្ធរមុខ
ប្រភព: ហ្វេសបុក

07/08/2023

អ្នកលក់ខានផុសយូរ ព្រោះរវល់តែមានBaby កូនទន្សាយតូច តែនៅលក់តាមឆាតធម្មតា អរគុណម៉ូយៗ 🤍🐰

Photos from ZaNy OnlineShop's post 06/08/2023

Girly

Photos from ZaNy OnlineShop's post 06/08/2023

White 🤍

06/08/2023

Black🖤 Gray🩶 Brown🤎

Photos from ZaNy OnlineShop's post 06/08/2023

🤍🖤

11/06/2023

ប្រម៉ូសិនពេញ១ខែ 🎊🎉🎈

11/06/2023

សម្ភារៈត្រៀមសម្រាល
- ម៉ាសុីនបោកខោអាវខ្នាតតូច
- ភួយរុំមានមួក
- អាវ0-3ខែ
នៅមានទៀត

Want your business to be the top-listed Clothing Store in Phnom Penh?
Click here to claim your Sponsored Listing.

Videos (show all)

សម្ភារៈត្រៀមសម្រាល- កាំបិត- ឈុតអាវ មួក ស្រោមដៃជើង- កន្សែងរុំឬជូតខ្លួន ៦ស្រទាប់- កម្រាលការពារជ្រាបទឹក- មួកម៉ាក់- អាវទ្រនា...
សម្ភារៈត្រៀមសម្រាល- ម៉ាសុីនបោកខោអាវខ្នាតតូច- ភួយរុំមានមួក- អាវ0-3ខែនៅមានទៀត
អារម្មណ៍ម៉ាក់ម៉ាក់ កាលពីខែវិច្ឆិកាឆ្នាំ២០២២ 😍
អាវឡៃឡុង 2$ 3$ ថ្មីៗ សល់តែតិចទេ 🎊🎉
🎊 ប្រម៉ូសិនចូលឆ្នាំខ្មែរមកដល់ហើយ 3 ថែម 1 🎉ZaNy OnlineShop មានអ៊ុតរូបថតលើសំបកទូរសព្ទ័ ច្នៃតាមបេះដូងដូចជា 🤷🏻‍♀️រូបCrush 👩‍...
Customize Phone Case
❤️ទិញ2 free 1 ❤️❤️ដាក់រូប ខ្លួនឯង រឺ មនុស្ស ជាទីស្រលាញ់របស់យើងយកហុងស៊ុយ ចូលឆ្នាំចិន💕💕
អារម្មណ៍មនុស្សស្រី
នៅផ្ទះចឹងកុំភ្លេចថែទាំស្បែកមុខផងណា🥰❤️ មកបិទជាមួយ Dead sea mud mask តិចមើល• ផ្សំពីទឹករ៉ែ• ផ្សំពីភួកសមុទ្រ•Vitamin E •ប្រេ...
✨ HYA Serum ✨ Giffarine Hya Intensive Whitening Pre-serum 💧 Hyaloronic ពិតៗ100ភាគរយពីប្រទេសអាឡឺម៉ង់ 💦 ដែលអាចជ្រាបចូលទៅក្...
កាបូបសុីការ នៅស្តុកស្រាប់កម្មង់ភ្លាមបានភ្លាមBling Bling ខប់សារី 14$
នេះជាការពិសោធន៍របស់Angel Moon និងសំឡីផ្សេងទៀត!!!ពិសេសមួយក្នុងចំណោមពិសេសជាច្រើនរបស់Angel Moon! គឺផ្ទៃខាងលើស្ងួតចែស!គ្រាន់...

Telephone

Website

Address

Street No:1
Phnom Penh
Other Clothing (Brands) in Phnom Penh (show all)
Vn Shop Cambodia Vn Shop Cambodia
St Daliya, #66A, Khan Sensok Phnom Penh
Phnom Penh, 855

មានលក់ធូរេនខ្មែរ នឹង ផ្លែឈើគ្រប់មុខ

DNP online shop DNP online shop
Phnom Penh, 12000

សម្លៀកបំពាក់ទាន់សម័យ

Love Women Tshirts 5 Love Women Tshirts 5
Phnom Penh, 05214

មានលក់ដីឡូតិ៍ខ្នាតលំនៅស្ថានខ្នាតចំការ បង់រំលស់គ្មានការប្រាក់

July Fashion July Fashion
Phnom Penh
Phnom Penh, 12360

ធានាទាំងតម្លៃ និង គុណភាព

25_October clothing 25_October clothing
Phnom Penh

Brand clothing

Blossom Handbag Colletion. Blossom Handbag Colletion.
ផ្លូវ 440 កែង 167 ជិតផ្សារទួលទំពូង Phnôm Pênh, Campuchia
Phnom Penh, 121000

Blossom Handbag Colletion Cambodia

Dalin online shop Dalin online shop
Phnom Penh

Tin Tin shop Tin Tin shop
Phnom Penh
Phnom Penh, 51

មានលក់សំលៀកបំពាក់នារីទាន់សម័យ

Cha kwaii Shopping Cha kwaii Shopping
150z
Phnom Penh

Cloth cosmic

EyNa tailor  015935550 EyNa tailor 015935550
ផ្លូវឧញ្ញាម៉ុងរិទ្ធី , ផ្សារបឹងបៃតង, Street (1928)
Phnom Penh

មានកាត់សំលៀកបំពាក់គ្រប់ម៉ូឌ

Sreyroth shop Sreyroth shop
#B26, Chamkar Ov Loek
Phnom Penh, 120913

លក់កាបូបទាន់សម័យ