Vichita Store

Vichita Store

You may also like

Blacck Latte
Blacck Latte

Vichita Store មានលក់ផលិតផលសារ៉ាយសមុទ្រ Spirulina ដ

31/07/2023
11/08/2022
07/03/2022

#បញ្ហាក្លិនមាត់- #បញ្ហាក្រពះពោះវៀនរុាំរៃ គឺជាឧបសគ្គដ៏ធំចំពោះសុខភាព និងការប្រកបកិច្ចការងារប្រចាំថ្ងៃ។
ហេតុដូចច្នេះសូមកុំបន្តទុកបញ្ហាទាំងអស់នេះទៀតអី
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
Selenium & Spirulina អ្នកឯកទេសកម្ចាត់បញ្ហាក្លិនមាត់ និងបញ្ហាក្រពះពោះវៀនរុាំរៃយូរឆ្នាំ។ ផលិតផលសហរដ្ឋអាមេរិក ទទួលស្គាល់ដោយក្រសួងសុខាភិបាល ។
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
អបអរទិវាសិទ្ធិនារីអន្តរជាតិ ក្រុមហ៊ុនមានប្រូម៉ូសិនទិញ១ថែម១រហូតដល់ថ្ងៃទី ២១/០៣/២០២២ ផងដែរ ។

5 star Kh • ចែករំលែកចំណេះដឹងជុំវិញសុខភាព
• ពិគ្រោះយោបល់សុខភាពឥតគិតថ្លៃ
តាមរយៈឆាតឬតេឡេក្រាម ។
ទូរសព្ទលេខ : 0974165048/081963746
Telegram : 0974165048/
Channel Telegram :https://t.me/Pherunhealty
page : 5 Star KH

Photos from Ah-Run's post 03/03/2022
Photos from Vichita Store's post 14/02/2022
29/01/2022

ស្តុកថ្មីមកដល់ហើយបាទ
Expired Date : 13/04/2023

12/01/2022

"ប្រើនេះមិនត្រូវប្រើនោះមិនត្រូវ ថ្ងៃនេះប្រើMasterMaxម្ដង"

#កម្ចាត់ក្លិនមាត់យូរឆ្នាំ
#ដោះស្រាយបញ្ហាក្រពះពោះវៀនយូរឆ្នាំ
____ _____ _____ _____ _____ ____ ____ ______ _____
កាន់តែពិសេសនោះក្រុមហ៊ុនក៏មានប្រូម៉ូសិន
#ទិញ១ថែម១
ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 26/01/2022
" រួសរាន់ឡើងបងប្អូន កុំអោយឱកាសនេះកន្លងផុតឱ្យសោះ"
______ ______ ________ ________ ________ _______ ទំនាក់ទំនងមកទូរសព្ទលេខ:0974165048/081963746
5 Star KH Vichita Store

30/11/2021

ចំពោះអាហារដែលសម្បូរជាតិសាច់ និងស្ករច្រើន ក៏សុទ្ធតែរួមចំណែកបង្កអោយមានបញ្ហាក្លិនមាត់នេះផងដែរ។ ម្យ៉ាងវិញទៀតការធំក្លិនមាត់អាចជះឥទ្ធិពលមកពីការរលាកនៃជាលិកាជុំវិញច្រមុះដូចជា ៖

✓ បំពង់ក និងសួត
✓ តំណក់ទឹករងៃហូរពីច្រមុះ
✓ ការជក់បារី ឬប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសប្រមាណ
✓ ស្រេ្តស និងការធុញថប់
✓ ការខ្សោះជាតិទឹក្នុងខ្លួន
✓ ដំបៅមាត់រ៉ាំរ៉ៃ ឬដំបៅអណ្តាត
✓ ប្រហោងធ្មេញ ឬការដាក់ធ្មេញ
✓ ជម្ងឺរលាកប្រពន្ធ័រំលាយអាហារ ដូចជា រលាកក្រពះជាដើម។
តែទោះយ៉ាងណាក៏ដោយបញ្ហារលាកក្រពះពោះវៀនគឺជាបញ្ហាចម្បងដែលបង្កើតឲ្យមានក្លិនមាត់។

30/11/2021

ជម្រាបសួរបងប្អូនទាំងអស់គ្នា បងប្អូនសុខសប្បាយជាទេ?
ប៉ុន្មានថ្ងៃនេះអាកាសធាតុមានការត្រជាក់ ដូចនេះសូមបងប្អូនថែរក្សាសុខភាពផង
✓ ត្រូវឧស្សាហ៍ហាត់ប្រាណ
✓ ត្រូវញុាំទឹកឱ្យបានច្រើន ជាពិសេសទឹកក្ដៅឧណ្ហៗ

12/11/2021

ទិញថែមៗ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២១
បងប្អូនកំពុងមានបញ្ហាក្រពះ-ពោះវៀនយូរឆ្នាំហើយមែនទេ?ប្រើអ្វីមិនត្រូវមែនទេ?
សូមងាកមកប្រើ Selenium& Spirulina ទៅ បងប្អូនប្រើហើយនឹងពេញចិត្ត
ពត៌មានបន្ថែម : 0974165048/081963746

19/10/2021

ទម្លាប់ទទួលទានមិនល្អ ជារឿងងាយនឹងអនុវត្ត។ ដោយសារពេលវេលាមមាញឹករាល់ថ្ងៃ ប្រជាជនខ្មែរមួយចំនួន ជ្រើសយកទម្លាប់មិនល្អក្នុងការទទួលទានដោយមិនដឹងខ្លួន។ លុះយូរទៅ វាក៏ចាប់ផ្តើមក្លាយជាទម្លាប់ក្នុងជីវិតយើង។ ដោយពុំបានចាប់អារម្មណ៍ ទម្លាប់មិនល្អក្នុងការទទួលទានទាំងនេះ អាចជះឥទ្ធិពលមិនល្អចំពោះសុខភាព និងជីវិតរបស់យើង។

ការកែប្រែទម្លាប់មិនល្អទាំងនេះ មិនមែនជារឿងងាយស្រួលនោះទេ។ ដោយសារបច្ចុប្បន្នអាហារវេចខ្ចប់ និងអាហារសម្រន់សម្បូរបែប និងងាយរក វាងាយនឹងឲ្យយើងទម្លាប់ទទួលទានអាហារដែលនាំឲ្យប៉ះពាល់ដល់សុខភាព។

ប្រសិនបើមុនដំណាច់ឆ្នាំ២០១៨ នេះ អ្នកមានផែនការទទួលទានរបបអាហារសុខភាព វិធីដ៏សាមញ្ញទាំង៥នេះ អាចជួយអ្នកឲ្យផ្លាស់ប្ដូរទម្លាប់អាក្រក់ក្នុងការទទួលទានបាន។

1. ជ្រើសយកទឹក
ភេសជ្ជៈដែលមិនល្អចំពោះសុខភាព ជាឧបសគ្គដ៏ធំបំផុតចំពោះការប្រកាន់ខ្ជាប់នូវទម្លាប់ល្អក្នុងការទទួលទានដើម្បីសុខភាព។ នៅពេលអ្នកនឹកចង់ទទួលទានទឹកក្រូចមួយកំប៉ុងពេលញ៉ាំអាហារ ឬស្រាបៀរដើម្បីបន្ធូរភាពតានតឹងរាល់រាត្រីថ្ងៃសុក្រ វាជាការបន្ថែមនូវកាឡូរីមិនល្អក្នុងរបបអាហាររបស់អ្នក និងធ្វើឲ្យខ្លាញ់ចង្កេះរបស់អ្នករីកធំ។

ដើម្បីកែប្រែទម្លាប់ទទួលទានភេសជ្ជៈមិនល្អនៅពេលទទួលទានអាហារ មធ្យោបាយងាយបំផុត គឺត្រូវទម្លាប់ទទួលទានអាហារជាមួយទឹកក្នុងបរិមាណសមស្រប។ ប្រសិនបើអ្នកទទួលទានអាហារថ្ងៃត្រង់នៅកន្លែងធ្វើការ សូមកុំភ្លេចយកទឹកមួយកែវនៅបន្ទប់ទទួលទានតាមខ្លួនផង។ ប្រសិនបើអ្នកចេញទៅទទួលទាននៅក្រៅ កុំភ្លេចដាក់ដបទឹកតាមខ្លួន ឬជ្រើសយកទឹករ៉ែសម្រាប់ទទួលទានក៏បាន។

វិធីទទួលទានទឹកក្នុងពេលទទួលទានអាហារដ៏សាមញ្ញនេះ ជួយឲ្យមិនឲ្យអ្នកទិញភេសជ្ជៈដែលនាំឲ្យប៉ះពាល់ដល់សុខភាពបាន។

2. ត្រៀមអាហារសម្រន់ដែលល្អចំពោះសុខភាពនៅជិតខ្លួន
យើងទទួលទានអាហារសម្រន់នៅពេលឃ្លាន អាចជាពេលកំពុងធ្វើការនៅការិយាល័យ ឬនៅផ្ទះពេលកំពុងមើលទូរទស្សន៍។ ថ្វីបើវាមិនទាន់ក្លាយជាទម្លាប់ទទួលទានមិនល្អនៅឡើយក្ដី ប៉ុន្តែពួកគេអាចភ្លេចខ្លួន តាមដានបរិមាណដែលខ្លួនទទួលទាន ហើយមានទំនោរទៅរកទិញអាហារសម្រន់មិនល្អទុកហូបដែលមិនល្អចំពោះសុខភាព។

ប្រសិនបើអ្នកសង្កេតមើលទម្លាប់ទទួលទានអាហារសម្រន់របស់អ្នក និងមនុស្សនៅជុំវិញខ្លួន អ្នកនឹងទទួលស្គាល់ថាការពិតពួកគេភាគច្រើន (រួមទាំងខ្លួនអ្នកផ្ទាល់ផង) មិនសូវរើសចំណីទេឲ្យតែពេលណាពួកគេចង់ទទួលទានអាហារសម្រន់នោះ។

បញ្ចុកដំឡូងបំពង ពួកគេនឹងញ៉ាំវាភ្លាម
ឲ្យនំប្រៃទៅ ពួកគេនឹងយកវាភ្លាម
ហុចផ្លែឈើទៅ ពួកគេនឹងទទួលទានវាភ្លាម
ដល់ពេលត្រូវទទួលទានអាហារសម្រន់ អ្វីដែលមនុស្សភាគច្រើនត្រូវការបំផុតមុនគេ គឺភាពងាយស្រួល ។ គ្មានអ្នកណាចង់ដើរទៅក្រៅយកអាហារសម្រន់ទេនៅពេលដែលរបស់អាចទទួលទានបានមាននៅនឹងមុខស្រាប់ហើយនោះ។

សូមណែនាំអ្នកអំពីទម្លាប់ទទួលទានល្អ សម្រាប់ការរស់នៅប្រចាំថ្ងៃ នោះគឺត្រៀមអាហារសម្រន់ល្អចំពោះសុខភាពនៅជិតខ្លួនមិនថានៅផ្ទះ ឬនៅកន្លែងធ្វើការ ដូចជាផ្លែឈើ គ្រាប់ធញ្ញជាតិ ឬយ៉ាអ៊ួរជាដើម។

តាមរយៈវិធីនេះ នៅពេលណាឃ្លានអ្នកងាយស្រួលយកមកញ៉ាំ ញ៉ាំអាហារសុខភាពជំនួសចំណិតដំឡូងចៀន ឬអាហារវេចខ្ចប់ផ្សេងទៀតដែលធ្វើឲ្យអ្នកឆ្អែតមួយពេល ប៉ុន្តែបង្កជាបញ្ហានៅពេលក្រោយ។

3. ចាប់ផ្ដើមថ្ងៃថ្មី ទទួលទានអាហារពេលព្រឹកត្រឹមត្រូវ
ការសិក្សាជាច្រើនបានបង្ហាញថា ការចាប់ផ្ដើមថ្ងៃថ្មីដោយទទួលទានអាហារពេលព្រឹកសម្បូរជីវជាតិ (គ្រាប់ធញ្ញជាតិ ស៊ុត និងបន្លែផ្លែឈើ) អាចជួយជំរុញមេតាបូលីស ស្មារតីល្អ និងគ្រប់គ្រងទម្ងន់បានទៀតផង1។

អាហារពេលព្រឹកល្អ ផ្ដល់ថាមពលឲ្យរាងកាយយើងសកម្ម និងជួយទប់ស្កាត់ការទទួលទានច្រើនហួសប្រមាណនៅពេលបន្ទាប់។ ប៉ុន្តែ មនុស្សទាំងអស់មិនសុទ្ធតែបានទទួលទានអាហារពេលព្រឹកទៀងទាត់រាល់ព្រឹកនោះទេ ពិសេសអ្នកដែលមានធុរៈប្រញាប់នៅពេលព្រឹកឡើង។

មានមធ្យោបាយពីរយ៉ាងដើម្បីដោះស្រាយបញ្ហានេះ។ ទីមួយ អ្នកត្រូវរៀបចំអាហារពេលព្រឹកពីយប់ឲ្យហើយ។ នេះគួរតែជារឿងសាមញ្ញដែលអ្នកអាចធ្វើបានដូចជាទឹកផ្លែក្រឡុក ផ្លែឈើស្រស់ និងយ៉ាអ៊ួរ។ ម៉្យាងវិញទៀត អ្នកក៏អាចសាកល្បងក្រោកពីព្រឹកមុនទម្លាប់ ២០នាទី ដើម្បីចម្អិន និងទទួលទានអាហារពេលព្រឹក។ កុំស្ដាយពេលគេង ២០នាទីនេះ ព្រោះអាហារពេលព្រឹកត្រឹមត្រូវមានសុខភាពល្អ អាចបង្កើនថាមពលរាងកាយអ្នក និងធ្វើឲ្យស្មារតីអ្នកស្រឡះល្អពេញមួយថ្ងៃ2។

វិធីទាំងពីរនេះមិនពិបាកទេ។ អ្នកគ្រាន់តែត្រូវត្រៀមជាមុនដោយចាត់ទុកអាហារពេលព្រឹកជាផ្នែកមួយសំខាន់នៃរបបអាហារទាំងបីពេលរបស់អ្នក (ក៏ដូចជាអាហារថ្ងៃត្រង់ និងពេលល្ងាច) ដែលមិនអាចខ្វះបាន2។

4. ទិញរបស់ហូបចុកដែលល្អចំពោះសុខភាពជាមុន
ប្រសិនបើអ្នកមើលឃើញថារបបអាហារប្រចាំថ្ងៃរបស់អ្នកមិនល្អចំពោះសុខភាពនោះទេ នេះជាវិធីដ៏សាមញ្ញមួយដែលអាចជួយអ្នកក្នុងការជ្រើសរើសអាហារហូបដែលល្អចំពោះសុខភាព។
ឧបមាថាអ្នកទទួលទានបាយសម្រាប់អាហារថ្ងៃត្រង់ ជំនួសឲ្យការចាប់ផ្ដើមកុម្ម៉ង់របស់ដែលអ្នកធ្លាប់ទិញដូចរាល់ដង (រសជាតិឆ្ងាញ់ ប៉ុន្តែជាជម្រើសមិនល្អចំពោះសុខភាព) ដំបូងសូមចាប់ផ្ដើមចាប់យកអ្វីដែលល្អចំពោះសុខភាព រួមមានបន្លែ អង្ករសម្រូបជំនួសអង្ករធម្មតា។

ប្រសិនបើអ្នកកុម្ម៉ង់អាហារមួយចាន ត្រូវប្រាកដថាក្នុងចាននោះមានប្រភេទអាហារដែលល្អចំពោះសុខភាពសម្រាប់ទទួលទានដូចជាបន្លែ ឬតៅហ៊ូ ដែលជួយរក្សាតុល្យភាពអាហាររបស់អ្នក។ ប្រសិនបើអ្នកកុម្ម៉ង់បន្លែ(សាលាដ) សូមដាក់ទឹកជ្រលក់ឲ្យតិចបំផុត។

សូមរំលឹកខ្លួនឯងរាល់ពេលបរិភោគអាហារថាត្រូវជ្រើសយកអាហារសុខភាពសម្រាប់ទទួលទាន នោះអ្នកអាចចាប់ផ្ដើមបណ្ដុះទម្លាប់ទទួលទានអាហារសុខភាពនេះរហូតទៅ។

5. ផ្ដោតសំខាន់លើគោលដៅមួយក្នុងពេលតែមួយ
អ្នកច្បាស់ជាចង់ធ្វើរឿងជាច្រើននៅក្នុងពេលតែមួយ ជាពិសេសនៅពេលអ្នកកំពុងផ្ដោតអារម្មណ៍ទៅលើរបបអាហារសុខភាព។ អ្នកនឹងមានចេតនាធ្វើច្រើនលើសពីនេះទៀត។ សូមកុំធ្វើដូឆ្នេះ!
មនុស្សភាគច្រើនមិនអាចសម្រេចគោលដៅរបស់ខ្លួនបាន ព្រោះពួកគេធ្វើខុសដោយសារព្យាយាមធ្វើខ្លាំងពេកនិងប្រញាប់ពេក។ ពួកគេចាប់ផ្ដើមដោយចិត្តអន្ទះសាចង់ឃើញលទ្ធផលនៃផែនការរបស់ខ្លួនភ្លាមៗខ្លាំងពេក ដោយមិនបានគិតគូរដល់គោលការណ៍ដើម្បីបន្តរក្សាគោលដៅទាំងអស់របស់ខ្លួន។
ចូរកំណត់គោលដៅមួយក្នុងពេលតែមួយសម្រាប់ខ្លួនឯង។ អ្នកអាចចាប់ផ្ដើមជាមួយអ្វីដែលអ្នកចង់ធ្វើដូចជាចាប់ផ្ដើមថ្ងៃថ្មីជាមួយអាហារពេលព្រឹកដ៏ត្រឹមត្រូវ។ កាលណាវាក្លាយជាទម្លាប់ប្រចាំថ្ងៃ អ្នកអាចបន្តទៅរកគោលដៅមួយទៀតបាន។

ទម្លាប់ទទួលទានល្អដើម្បីរស់នៅមានសុខភាពល្អ
ការរស់នៅមានសុខភាពល្អ​ ជាបំណងដែលមនុស្សគ្រប់រូបប្រាថ្នា។ ការសម្របខ្លួនទៅនឹងទម្លាប់ទទួលទានល្អ ជាវិធីសាមញ្ញមួយឈានទៅរកការរស់នៅមានសុខភាពល្អ។

ក្រៅពីទម្លាប់ទទួលទានល្អ អ្នកក៏អាចធ្វើឲ្យសុខភាពកាន់តែប្រសើរឡើងមួយកម្រិតទៀត តាមរយៈការហាត់ប្រាណទៀងទាត់ និងកាត់បន្ថយការទទួលទានគ្រឿងស្រវឹង។

Photos from Vichita Store's post 04/10/2021

🍀អបអរសាទរ​ បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ខ្មែរ​🍀
​ 💎សូមសិរីសួស្តី​ ​កេីតមានគ្រប់ក្រុមគ្រួសារ💎
ទិញថែមៗ សម្រាប់បងប្អូនទាំងអស់គ្នា
✓ ក្លិនមាត់យូរឆ្នាំ
✓ ឈឺក្រពះ ពោះវៀនរុាំរៃយូរឆ្នាំ
✓ ឧស្សាហ៍ឈឺក្បាលស្រទំៗ រោយកញ្ចឹងក ឈឺឆ្អឹងខ្នង
✓ ចុកឆ្អល់ចុងដង្ហើម ណែនទ្រូងច្រាលៗមកលើក្ដៅក
✓ ពិបាកបត់ជើង បត់ជើងរួចមានអារម្មណ៍ថាមិនអស់
✓ គេងមិនលក់ -ល-

27/09/2021

បន្តថែមជូនប្រូម៉ូហ្សិន #ទិញ១ថែម១ ដើម្បីលើទឹកចិត្តបងប្អូនបានសាកប្រើទាំងអស់គ្នា ។ ធានាគុណភាព ប្រសិទ្ធភាព ជាផលិតផលរបស់សហរដ្ឋអាមេរិច

25/09/2021

តើអាហារអ្វីខ្លះជួយដល់ក្រពះ និងអាហារអ្វីខ្លះដែលប៉ះពាល់ដល់ក្រពះ?

24/09/2021

ដុសធ្មេញ ១ថ្ងៃ៣ដងក៏មិនបាត់ក្លិនមាត់ដែរ

24/09/2021

មានសុខភាពល្អជាមុនសិន ទើបអាចមានអ្វីៗតាមក្រោយ

23/09/2021

អរគុណបងប្អូនដែលជឿទុកចិត្តមកលើផលិតផលយើងខ្ញុំ ហើយបក៏សប្បាយចិត្តដែលឃើញបងប្អូនប្រើត្រូវគ្រប់ៗគ្នា

21/09/2021

ស្ត្រេសគឺជាបញ្ហាផ្លូវចិត្តមួយប្រភេទដែលធ្វើឲ្យប៉ះពាល់ដល់ផ្នែកផ្លូវអារម្មណ៍ ឆាប់តូចចិត្ត អន់ចិត្ត ពិបាកចិត្តច្រើន ព្រួយបារម្មណ៍ច្រើន បាត់បង់ចំណង់ចំណូលចិត្ត​ មិនសូវចូលរួមក្នុងសង្គមជាដើម។ បញ្ហានេះបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងការរស់នៅប្រចាំថ្ងៃ។ ដូចនេះលោកអ្នកត្រួវស្គាល់ពីសញ្ញានៃបញ្ហាស្រ្តេសនៅក្នុងរាងកាយឲ្យបានច្បាស់លាស់ដើម្បីទទួលការព្យាបាលឲ្យទាន់ពេល។ បញ្ហាទាំងនោះមានដូចជា៖

១. ឈឺក្បាល៖ មានការសិក្សាជាច្រើនបានលើកឡើងថា​ បញ្ហាស្ត្រេសអាចបង្កឲ្យលោកអ្នកមានអាការៈឈឺក្បាល​ ឬឈឺត្រង់បរិវេណក។ កំណើននៃបញ្ហាស្ត្រេសនៅក្នុងរាងកាយអាចបង្កឲ្យមានការឈឺក្បាលធ្ងន់ធ្ងរដែលនេះផ្ដល់ផលរំខានដល់ការបំពេញការងារប្រចាំថ្ងៃ។

២. ឈឺរ៉ាំរៃ៖​ អាការៈឈឺចាប់គឺជាបញ្ហាទូទៅដែលកើតឡើងដោយសារបញ្ហាស្ត្រេសដោយសារការកើនកម្រិតអរម៉ូនស្រ្តេស (ករទីសួល) នៅក្នុងរាងកាយដែលអរម៉ូននេះអាចមានទំនាក់ទំនងក្នុងការបង្កឲ្យមានការឈឺចាប់សាច់ដុំ។

៣.​ អស់កម្លាំង៖ ការមានបញ្ហាស្ត្រេសរយៈពេលយូរក៏អាចបណ្ដាលឲ្យរាងកាយឆាប់អស់កម្លាំង កាត់បន្ថយថាមពល និងទន់ខ្សោយ។ មិនតែប៉ុណ្ណោះ បញ្ហាស្រ្តេសនេះធ្វើឲ្យលោកអ្នកមានបញ្ហាដំណេកដែលធ្វើឲ្យរាងកាយឆាប់អស់ថាមពលដែលធ្វើឲ្យពិបាកក្នុងការធ្វើកិច្ចការងារផ្សេងៗ។

៤. ប្រព័ន្ធរំលាយអាហារ៖ បញ្ហារំលាយបញ្ហាដែលបង្កឡើងដោយសារស្ត្រេសអាចធ្វើឲ្យរាងកាយមានបញ្ហាទល់លាមក ឬរាករូស។ ស្រ្តេសក៏អាចប៉ះពាលដល់អ្នកដែលមានបញ្ហារំលាយអាហារ​ដូចជា អ្នកមានផ្ទុកជំងឺរលាកពោះវៀនធំជាដើម។

៥. ផ្លាស់ប្ដូរចំណង់អាហារ៖ នៅពេលដែលអ្នកនឹងបាត់បង់ចំណង់អាហារ ហើយបែរជាឃ្លានខ្លាំងនៅពេលយប់នោះគឺជាសញ្ញាមួយនៃបញ្ហាស្ត្រេសនៅក្នុងរាងកាយដែលធ្វើឲ្យអ្នកដែលមានបញ្ហានេះមានការបម្រែបម្រួលទម្ងន់បានផងដែរ។

៦. បាក់ទឹកចិត្ត៖ ការផ្ទុកបញ្ហាស្ត្រេសធ្ងន់ធ្ងរពេកក៏អាចបណ្ដាលឲ្យមានការវិវត្តន៍នៃការបាក់ទឹកចិត្តផងដែរ។ ការបាក់ទឹកចិត្តអាចបង្កបញ្ហាដល់សុខភាពរាងកាយ និងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។

12/09/2021

កម្មង់វឺតៗមកបងប្អូន ទិញ ១ថែម១ ជិតផុតហើយ
ព្យាបាលរលាកក្រពះ ពោះវៀន ក្លិនមាត់ ពិបាកបត់ជើង....

11/09/2021

ត្រូវការមួយណាសូមចូលឆាតមកណាបាទ ធានាប្រសិទ្ធិភាព គុណភាព 100%

11/09/2021

អគុណបងប្អូនដែលបានជឿទុកចិត្តលើផលិតផលខាងប្អូន
#បងប្អូនមានបញ្ហាក្រពះពោះវៀន សូមទាក់ទងមកយើងខ្ញុំឥលូវនេះដើម្បីពិភាក្សាបន្ថែម។
0974165048/081963746

08/09/2021

ទល់​លាមក​បណ្តាល​មក​ពី​មូលហេតុ​ច្រើ​នយ៉ាង ក្នុង​នោះ​មាន​ទម្លាប់​រស់នៅប្រចាំ​ថ្ងៃ របប​អាហារ ការ​ប្រើប្រាស់​ថ្នាំ និង​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន។

– ញ៉ាំ​អាហារ​ដែល​ខ្វះ​ជាតិ​សរសៃ
– មិន​សូវ​ញ៉ាំ​ទឹក
– ប្រើ​ថ្នាំ​មួយចំនួន
– ស្ត្រេស
– មិន​ហាត់​ប្រាណ
– មាន​ជំងឺ​ទឹកនោម​ផ្អែម
– មាន​ជំងឺ​ខ្សោយ​ក្រពេញ​ទីរ៉ូអ៊ីត
– មាន​ជំងឺ​ខ្សោយ​ពោះវៀន រលាក​ពោះវៀន ឬ​ដុំ​សាច់​ដុះ​នៅ​ក្នុង​ពោះវៀន​ធំ។

05/09/2021

ជំងឺ​ក្រពះ​មាន​ច្រើន តែ​ជំងឺ​ដែល​គេ​ជួប​ប្រទះ​ញឹកញាប់​ជាងគេ​នៅ​ប្រទេស​កម្ពុជា គឺ​ជំងឺ​ខ្សោយ​ក្រពះ រលាក​ក្រពះ ដំបៅ​ក្រពះ និង​ ជំងឺ​ច្រាល​ទឹក​អាស៊ីត​ឡើងលើ។

១- មូលហេតុនៃ​ការ​បង្ក​ជំងឺ​​​​រលាក​ក្រពះ​

អ្នក​វេជ្ជសាស្ត្រ​បាន​ស្គាល់​ជំងឺ​រលាក​ក្រពះ តាំង​ពី​ឆ្នាំ នៅ​ឆ្នាំ​១៧២៨ ដោយ​វេជ្ជបណ្ឌិត ម្នាក់ ដែល​បាន​សង្កេត​ឃើញ​ថា ដុំ​សាច់​ដែល​យក​វិភាគ​ មាន​បាត់​បង់​និង​ខូច​ខាត​កោសិកាក្រពះ។ ហើយ​កោសិការ​ខូច​ខាត​នោះ មាន​ការ​លូត​លាស់​មក​វិញ ទើបបង្កើត​ជា​ពាក្យ​ថា​រលាក​ក្រពះឡើង។

នៅ​ឆ្នាំ​១៩៨២ ជំងឺ​រលាក​ក្រពះ​មាន​ការ​វិវឌ្ឍន៍​​ច្រើន ! អ្នក​ប្រាជ្ញ​មួយ​ទៀត បាន​រក​ឃើញ​មេរោគ​ម្យ៉ាង​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​រលាក​ក្រពះ និង​ដំបៅ​ក្រពះ ឈ្មោះ​ថា អេលីកូបាក់ទែ ពីឡូរី Helicobacter Pylori។ ចាប់ពី​ពេល​នោះ​មក​ មាន​ការ​សិក្សា​ស៊ីជម្រៅ​ជា​ច្រើន​ទាក់ទង​នឹង​ជំងឺ​រលាក​ក្រពះ​ ដោយ​អាច​ចែក​ជំងឺ​នេះ​ជា​ច្រើន​ប្រភេទដូច​ជា ៖ ជំងឹរលាក​ក្រពះ បង្កឡើង​បាក់តេរី ជំងឺរលាក​ក្រពះ​ដោយ​សារការ​ច្រាល​ទឹក​ក្រពះ​ឡើង​មក​លើ ដោយសារការ​ទទួល​ទាន​​ថ្នាំបំបាត់​ការ​ឈឺចាប់ ដោយសារ​ចំណីអាហារ ដោយសារ​មេរោគ​របេង និង​អាច​ដោយសារពពួក​វីរ៉ុស លើ​បុគ្គល​ដែល​មាន​ប្រព័ន្ធការពារ​ខ្លួន​ចុះ​ខ្សោយ។ ជំងឺរ៉ាំរ៉ៃ​មួយ​ចំនួន ដូច​ជា​ជំងឺ​ក្រូន ជំងឺ​សាក់កូអ៊ុយដូ និង​ការ​ស្ទះ​សរសៃ​ឈាម​ ព្រម​ទាំង​ពពួកប៉ារ៉ាស៊ីត​​ពពួក​ព្រូន​មួយ​ចំនួន ក៏​អាចជា​ភ្នាក់ងារ​​បង្ក​ឱ្យ​មាន​ជំងឺ​រលាក​ក្រពះ​ដែរ។



៣- តើ​ជំងឺ​រលាក​ក្រពះ​មាន​រោគ​សញ្ញា​យ៉ាងណា​ដែរ ?

រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ក្រពះមាន​លក្ខណៈ​ស្រដៀង​ និង​ប្រហាក់ប្រហែល​​នឹង​ជំងឺ​ខ្សោយ​ ឬ​ដំបៅ​ក្រពះ​ដែរ ៖ ចុក ឆ្អល់ នៅ​ក្នុង​ពោះ ត្រង់​ផ្នែក​ខាង​លើជិត​ចុង​ដង្ហើម ទទួល​ទាន​អាហារ​ឆាប់​ឆ្អែត មាន​អាការៈ​តឹង​ឆ្អល់​ក្នុង​ពោះ​ពិបាក​ទ្រាំ។ ក្រៅពីនេះ​គេ​សង្កេត​មាន​រោគ​សញ្ញាបន្ទាប់​បន្សំ​​មួយ​ចំនួន​ផ្សេង​ទៀត ដូច​ជា​ គេង​មិន​លក់ មាន​បញ្ហា​ថប់​បារម្ភ​ច្រើន ។ល។ មាន​ការ​ថត​ឆ្លុះ​ទេ ទើប​អាច​កំណត់​បាន​យ៉ាង​ច្បាស់​លាស់ ថាតើ​អ្នក​ជំងឺ​មាន​រោគ​រលាក ឬ​ក៏ដំបៅ​ក្រពះ។

បន្ទាប់​ពី​បាន​សួរ​នាំ​ប្រវត្តិ​អ្នក​ជំងឺ និង​តាម​រយៈ​រោគ​សញ្ញា​ស្តែង​ឡើង គ្រូពេទ្យ​អាច​តម្រូវ​ឱ្យអ្ន​កជំងឺ​ទៅ​ថត​ឆ្លុះ​ក្រពះ Endoscopie ដើម្បី​ដឹង​ថា​តើ​មាន​បញ្ហា​អ្វី​កើត​នៅ​ឡើងនៅ​សាច់​ភ្នាស​ក្រពះ។​ បើ​ចាំ​បាច់ គេ​អាច​កាត់​ច្រិប​សាច់​ក្រពះ​យក​វិភាគ​បន្ថែម​ទៀត ដើម្បី​បាន​យល់​ដឹង​កាន់​តែ​ច្បាស់។

៤- រលាក​​ក្រពះ​និង​ស្ត្រេស

ស្ត្រេស​ជា​បញ្ហា​មួយ​ដែល​អាច​នាំ​មាន​ជំងឺ​ក្រពះ និង​ដែល​ពិបាក​ធ្វើការ​ព្យាបាល​ណាស់។ នៅក្នុង​ខួរ​ក្បាល​មនុស្ស​មាន​ប្រព័ន្ធ​ពីរ មួយ​បញ្ជា​​ដោយ​ស្វ័យប្រវត្តិ និង​ប្រព័ន្ធ​មួយទៀត​​ត្រូវការ​ការ​បញ្ជា​ពី​ខួរក្បាល ដូច​ជា​បញ្ជា​ដៃ​កាន់​ប៊ិច សរសេរ ជា​ដើម។ ប្រព័ន្ធ​ស្វ័យប្រវត្តិ​ ដែល​​មាន​ដូច​ជា​ ចលនា​បេះដូង ការ​ដក​ដង្ហើម​ ចលនា​របស់​ក្រពះពោះវៀន ត្រូវ​ចាប់​ដំណើរ​ការ​ដោយ​ខ្លួន​ឯង ដោយ​មិន​បាច់​បញ្ជា​ទេ។ ឧទាហរណ៍ ពេល​ទទួល​អាហារ​ចូល​ទៅ ក្រពះ​ត្រូវ​កិន​ជា​ស្វ័យ​ប្រវត្តិ​ ប៉ុន្តែ​ពេលយើង​មាន​ស្ត្រេស​ច្រើន នៅប្រើ​ខួរក្បាល​ហួស​កំណត់​រហូត​មិន​អាច​ផ្ចង់​អារម្មណ៍​បាន​ ទើប​អាច​នាំ​ឱ្យ​ប្រព័ន្ធ​បញ្ជា​ស្វ័យប្រវត្តិ​ធ្វើការ​ខុស​ប្រក្រតី ដែល​នាំ​ឱ្យ​ស្តែង​ចេញ​ជា​រោគ​សញ្ញា។ រោគ​សញ្ញា​ភាគ​ច្រើន ចេញ​នៅ​លើ​ក្រពះ​ ពោះវៀន ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សង្កេត​ឃើញ​អ្នក​ជំងឺ​ មាន​អារម្មណ៍​ ចុក ឆ្អល់​ ចេញ​ទឹក​មាត់ ឆាប់​ហេវ ជួន​កាល​អម​ដោយ​អាការៈ​ក្អួត ចង្អោរ។

៥- វិធី​​​ការពារ ជំងឺ​រលាក​ក្រពះ​

សូម​ទទួល​ទាន​អាហារ​ឱ្យ​ទៀង​ទាត់​ពេលវេលា

ទទួល​ទាន​អាហារ​សុខភាព

កុំ​បរិភោគ​សុរា បារី

សូម​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ប្រើ​ប្រាស់​ថ្នាំ​ ពពួក​ថ្នាំ​បំបាត់​ការ​ឈឺចាប់​

សូម​រក្សា​អនាម័យ លាង​ចំណី​អាហារ​បន្លែ​ផ្លែឈើ ដើម្បី​បញ្ចៀស​ការ​ចម្លង​មេរោគ​អេលីកូបាក់ទេពីឡូរី

គេ​មិន​អាច​បង្ការ​ជំងឺ​រលាក​ក្រពះ​ដែល​បង្ក​ឡើង​ដោយ​ការ​ច្រាល​ឡើង​ទឹក​អាស៊ីត និង​ជំងឺ​ក្រពះ​ដែល​បង្ក​​ឡើងដោយ​​ជំងឺ​រ៉ាំរៃ​មួយ​ចំនួន​ផ្សេង​ទៀត​ឡើយ

៦- ជំងឺ​រលាក​ក្រពះ​អាច​រាលដាល​ទៅ​ជាដំបៅ និង​មហារីកដែរឬទេ ?

គួរ​តែ​ធ្វើការព្យាបាល​ជំងឺ​រលាក​ឱ្យ​បាន​ល្អ​ តាំង​ពី​ដំណាក់កាល​ដំបូង ជាពិសេស​ជំងឺ​រលាក​ក្រពះ​ដែល​បណ្តាល​មក​ពី​មេរោគ អេលីកូបាក់ទេ ពីឡូរី។ ការ​បណ្តែត​បណ្តោយយូរទៅៗ ​ អាច​នឹង​ធ្វើ​ឱ្យ​មេរោគ​វិវឌ្ឍន៍​ ទៅ​បំផ្លាញ​ស្រទាប់​កោសិកា​ខាង​លើ​របស់​ក្រពះ ដែល​ជា​កត្តា​នាំ​ឱ្យ​ធ្លាក់​ខ្លួន​ទៅ​ជា​មាន​ដំបៅ​ក្រពះ និង​មហារីក​ក្រពះ​ ក្នុង​រយៈ​ពេល​យូរ៕

04/09/2021

សួស្ដីបងប្អូន សុខសប្បាយទេថ្ងៃនេះ?
ផលិតផល Selenium & Spirulina មានប្រសិទ្ធភាពព្យាបាលទៅលើ
✓ មានក្លិនមាត់យូរឆ្នាំ
✓ ឈឺក្រពះ ពោះវៀនរុាំរៃយូរឆ្នាំ
✓ ឧស្សាហ៍ឈឺក្បាលស្រទំៗ រោយកញ្ចឹងក ឈឺឆ្អឹងខ្នង
✓ ចុកឆ្អល់ចុងដង្ហើម ណែនទ្រូងច្រាលៗមកលើក្ដៅក
✓ ពិបាកបត់ជើង បត់ជើងរួចមានអារម្មណ៍ថាមិនអស់
✓ គេងមិនលក់ -ល-
*ទិញ១ថែម១ផុតនៅថ្ងៃទី ១៣ កញ្ញា ២០២១ហើយបង

គេងមិនលក់ 28/08/2021

បើគេងមិនលក់ តើត្រូវធ្វើដូចម្ដេច?
https://youtu.be/vL_Jq27Mjww

គេងមិនលក់ គ្រប់គ្នាធ្លាប់ទេនៅពេលមកពីរៀន​ ឬមកធ្វើការហត់នឿយពេញមួយថ្ងៃ ហេីយចង់គេងឲ្យលក់ប៉ុន្តែមិនដឹងថាហេតុអ្វីនៅពេ....

26/08/2021

#ទិញ១ថែម១ជិតផុតហើយបងប្អូន

Want your practice to be the top-listed Clinic in Phum Kompong Cham?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Phum Kompong Cham
16357
Other Medical & Health in Phum Kompong Cham (show all)
Hearing Aids Kompong Cham Hearing Aids Kompong Cham
Street Ang Eng
Phum Kompong Cham

កាស់ជំនួយត្រចៀកពីប្រទេសអាឡឺម៉ង់បច្ចេកវិទ្យាខ្ពស់ចុងក្រោយបំផុត! 017 ​​443 287 / 010 443 287

ភូមិ ឃ្មុំ - Phum Khmum ភូមិ ឃ្មុំ - Phum Khmum
Phum Kompong Cham

🍯🐝 ប្រើទឹកឃ្មុំធម្មជាតិ រាល់ថ្ងៃ ល្អសម្រាប់សុខភាព និង សម្រស់