Phavy Online Shopping
Welcome to my store.
អរុណសួស្តីពេលព្រឹកដ៌អស្ចារ្យ ព្រឹកនេះដើរបាន
១០ គីឡូម៉ែត្រ អរគុណដែលខ្ញុំមានសុខភាពល្អ បើកភ្នែកមកញញឹម គិតល្អនិយាយល្អប្រាប់ស្រលាញ់ទៅកាន់ខ្លួនឯង ការដាស់ថាមពលពេលព្រឹកគឺជាការដាស់ថាមពលដ៏អស្ចារ្យ🌎
អ្នកនឹងទទួលបានថាមពលពោរពេញដោយបញ្ញា ភ្លឺស្វាង មានកំលាំងចិត្ត សម្រាប់អ្នកហ៊ានសម្រេចចិត្ត គិតធំ ធ្វើធំ ទទួលបានលទ្ធផលល្អ 🧠💡🌎
👉🏻អ្នកពិតជាអស្ចារ្យមែន កើតមកដើម្បីកសាងពិភពលោកខ្លួនឯង💙🌎 អរគុណខ្លួនឯងរឹងមាំទាំងចិត្តនឹងកាយ អរគុណចក្រវាឡ🙏🙏🙏
គ្រែគេងជាកន្លែងដ៏សក្តិសិទ្ធិ ចូរអ្នកគិតរឿងល្អៗមនោដល់គោលដៅអ្នកចង់បាន ហាមគិតរឿងដែលអត់ប្រយោជន៍សំរាប់ជីវិតយើង ងើបឡើងអារម្មណ៍ស្រស់ស្រាយបំពេញការងារបានយ៉ាងល្អ ❤️❤️❤️
ការសមាធិជួយអោយយើងចាប់ខ្លួនឯងទាន់នៅរឿងអវិជ្ជមាន ទទួលដឹងថាខ្លួនឯងកំពុងគិតអីហើយត្រូវផ្ដោតលើអី នឹងមានច្រើនទៀត កុំមើលរំលងអោយសោះ 🙏🙏🙏🙏🙏🙏តោះបងឣូនមុនចូលគេង 5 10នាទីក៏បាន
បើត្រូវការជីវិតថ្មីត្រូវផ្លាស់ប្ដូរលើវិន័យខ្លួនឯងឲ្យបានមុនសិនណា .... ✅💚
ធ្វើឱ្យបានល្អប្រសើរឡើង 1% ក្នុងមួយថ្ងៃវាមានន័យថាយើងបានរីកចម្រើននិងប្រសើរឡើងជារៀងរាល់ថ្ងៃហើយ
សូមមកផ្លាស់ប្ដូរខ្លួនឯងទាំងអស់គ្នាឱ្យបាន
1 ដឺក្រេក្នុងមួយថ្ងៃ ធ្វើឲ្យបានយូរគ្រប់គ្រាន់ណាហើយមកបន្តវាឲ្យបានរហូតផងដែល លទ្ធផលរបស់យើងដែលទទួលបានពីការខិតខំឈានទៅមុខម្ដងបន្តិចជិតដល់ក្តីសុបិនរបស់យើងជារៀងរាល់វិនាទីដែលយើងបានធ្វើ
កម្លាំងចិត្ត❤មិនចាំបាច់រង់ចាំអោយនរណាមកបន្ថែមអោយ
គ្រាន់តែមានឪកាសបានក្រោកមកឡើងនៅថ្ងៃថ្មី
ញញឹមហើយនិយាយប្រាប់ខ្លួនឯងថា...មានអ្វីល្អៗ កំពុងរត់
ចូលមករកខ្ញុំហើយ ព្រោះខ្ញុំគិតល្អ ធ្វើល្អ និយាយល្អ
មានអារម្មណ៍ល្អ ការញញឹម ហើយអោយកម្លាំងចិត្តខ្លួនឯង
❤️កម្លាំងចិត្តល្អ ជីវិតនឹងជួបតែរឿងល្អៗ❤️
ចិត្តមានក្ដីសុខ រីករាយ មានក្ដីស្រឡាញ់ កត្តញ្ញូដឹងគុណសព្វសត្វវត្តុ សត្រូវ មនុស្សរួមលោក ចែករំលែករឿងល្អៗនេះគឺថាមពលវិជ្ជមាន ស្រូបបានរឿងល្អៗអភីនីហារចូលមកក្នុងជីវិត ជីវិតហេងបងុ័ៗឡើងៗដូចកាំជណ្ដើរ រក្សាអារម្មណ៍ល្អឲបាន24h លើ24h
(ហាមយកភ្នែក ត្រចៀក ចិត្ត ទៅមើលទៅស្ដាប់ទៅគិតរឿងមិនល្អ) បើចង់ជួបអភីនីហារ
អរគុណប៉ាៗចក្រវាឡចាត់ចែងរឿងល្អៗ
អភីនីហារឲកូន 🙏🙏🙏
I love universe
I am supper VIP of universe
I am lucky girl
I am happy girl
I am lucky in game and I am lucky in love
Thank you universe so much 🙏🙏🙏
អរគុណជីវិតដែលសមបំណងសមប្រាថ្នា🙏🙏🙏
#បំណងល្អពីគ្រូផាវីbillonairegirlofmyuniverse
យប់នេះចំថ្ងៃពេញបូរមី ខ្ញុំសូមអធិដ្ឋាន បួងសួងដល់គ្រប់វត្ថុសាកសិទ្ធទាំងឡាយដែលបានថែរក្សាអាណាត្តនៃចក្រវាឡយេីងនេះ ផ្តល់អោយសព្វសត្វទាំងឡាយទាំងពួងទទួលបានសេចក្តីសុខនិងសេចក្តីចម្រេីន🙏🌷🙏
អរគុណក្ដីប្រាថ្នាកូនស្រីសំរេចដើមឆ្នាំ2024នេះ អរគុណ
អរគុណ🙏🙏🙏
ក្នុងយប់ថ្ងៃអកអំបុក និងសំពះព្រះខែ
______🙏🌷🙏
គិតល្អ និយាយល្អ ធ្វើល្អ ទំលាប់ល្អៗប្រចាំថ្ងៃ បេះដូងសស្អាតវាមានស្រាប់ហើយសំរាប់ខ្ញុំ អ្វីដែលខ្ញុំគិត អ្វីដែលខ្ញុំប្រាថ្នា
អភីនីហារមានពិតស្រូបបានគ្រប់យ៉ាងបាន ព្រោះចិត្តមានក្ដីសុខ រស់នៅមិនបំពានអ្នកដទៃហើយក៌មិនបំពានខ្លួនឯង
ខួរក្បាលខ្ញុំដាក់តែរឿងល្អៗចូល រើសមើលរើសគិត តែរឿង
ល្អៗជ្រើសស្ដាប់លឺតែរឿងល្អៗ ជីវិតល្អៗ🤍🤍🤍
អរគុណណាខ្លួនឯងចេះព្រលេងទុក្ខ ទើបសុខចូលមកបាន
I love myself
I love universe
I am super VIP of universe
អ្វីដែលពិសេសៗល្អៗកំពុងរត់ចូលមកក្នុងជីវិតខ្ញុំហើយពេលនេះ
Thank you universe for everything 🙏🙏🙏
គិតល្អបូកដាច់និយាយវិជ្ជមានឲបានធ្វើល្អរាល់ថ្ងៃ
ទេវតាមិនទុកអ្នកចោលទេ សាងកម្មល្អថ្មីរាល់ថ្ងៃ
ច្បាប់នៃពេលវេលាមកដល់អ្នកបានពិតប្រាកដ ធ្វើការមុខរបរដោយមានក្ដីសុខ ក្ដីសុខមានក្ដីស្រឡាញ់ស្រូបបានគ្រប់យ៉ាងដែលអ្នកប្រាថ្នា គិតធំបានធំ រស់នៅត្រូវមានក្ដីសង្ឃឹមញញឹមចាំទទួលរឿងល្អៗ ហ៊ានគិតហ៊ានមាន ហ៊ានប្រាថ្នា
#បំណងល្អពីគ្រូផាវីbillonairegirlofmyuniverse
ជីវិតកើតមកមានតែមួយ 10ឆ្នាំមានប៉ុន្មានដង ?
ជីវិតយើងខ្លីណាស់រស់នៅកុំប្រមាថ ផ្លូវជីវិតយើងម្នាក់ៗ ដូចតែគ្នាទេណា
កុំរវល់តែកើតទុក្ខ ខឹង ស្អប់ ឈ្លោះគ្នា ច្រណែនប្រច័ណ្ឌ
ប្រៀបធៀបគ្នា កុំចងពៀរវេរានឹងគ្នា បើទទួលយកមិនបាន
ក៌អហោសិកម្មឲគ្នា រៀនព្រលែង រៀនដោះលេង
(បើយើងកើតទុកម្ដង ដូចយើងចងរឹងខ្លួនឯងម្ដង កើតទុក
បីដងដូចចងរឹតខ្លួនឯងបីដង ) ឈប់ទៅយើងជាអ្នកធ្វើបាប
ខ្លួនឯងទាំងរស់ អាណិតចិត្តខ្លួនឯងផង
ពេលវេលាខ្លីណាស់មកធ្វើអ្វីដែលមានប្រយោជន៍សំរាប់ខ្លួនឯងនឹងសង្គមជាតិ
យកពេលមកមើលថែចិត្តកាយវិញ្ញាណមួយនេះឲល្អ
ហ្វឹកហាត់ចិត្ត(ធ្វើសមាធិ) ហាត់ប្រាណ ចេញទៅក្រៅផ្ទះប្តូ
ថាមពលចេញយកខ្យល់អាកាសល្អ មើលទេសភាពខៀវៗ
ស្ដាប់សត្វច្រៀង គិតល្អ ធ្វើល្អ និយាយល្អ ជីវិតនេះមានន័យ
ណាស់ មានតម្លៃណាស់ រីករាយនូវអ្វីដែលយើងកំពុងមាន
កំពុងជួបរឿងមិនថារឿងល្អរឺជួបរឿងមិនល្អ ចេះចាប់ការគិត
ប្ដូរអារម្មណ៌មកគិតល្អៗឲបាន ព្រោះការគិត=អនាគត
( ពេលនេះគិតបែបណាអនាគតបែបហ្នឹង)
ប្រយ័ត្នការគិត រើសគិតរឿងល្អៗចង់ឲជីវិតបានល្អមានបាន
កុំកំណត់ខ្លួនឯងទៅលើព្រហ្មលិខិតដែលកំណត់ឲ្យយើងទៀតអី ...?
ព្រោះអ្វីៗគ្រប់យ៉ាងយើងជាអ្នកកំណត់ដោយខ្លួនឯង ....🫰🥰🥰
#ដោយក្តីស្រឡាញ់និងជាកម្លាំងចិត្តដល់មនុស្សរួមលោក
#បំណងល្អពីគ្រូផាវីbillonairegirlofmyuniverse
កូនខំរាល់ថ្ងៃដើម្បីសងគុណព្រះរស់កូនទាំងពីរ ឲរស់សុខសប្បាយឲរស់សុខស្រួលមានស្នាមញញឹមរហូត
ស្នាមញញឹមរបស់លោកទាំងពីរនៅតែជាកំលាំងថាមពលចិត្តសំរាប់កូនស្រីម្នាក់នេះ គុណមាតាបិតាពិតមិនអោយកូនគ្រប់គ្នាស្រយុតឡេីយ🙏🙏🙏❤️️❤️️❤️️
ពេលលោកទាំងពីរគាត់នៅមានជីវិតកូនៗគួរចំណាយពេលវេលាជាមួយគាត់អោយបានច្រើនតាមដែលអាចធ្វើបាន និយាយល្អ គិតល្អ ធ្វើល្អដាក់គាត់ទិញរបស់របរ ជូនគាត់
មានតិចក្ដីច្រើនក្ដីធ្វើតាមសទ្ធាយើងជូនគាត់ឲគាត់សប្បាយចិត្ត ពុកម៉ែគាត់ចាស់ៗហើយគាត់មិនចង់បានអីពីកូនៗទេ តែជូនគាត់ទៅ ផ្ដល់ស្នាមញញឹមឲគាត់នឹងអនុស្សាវរីយ៌ ល្អៗឲគាត់ (កុំឲស្ដាយក្រោយថ្ងៃដែលគ្មានរូបលោកទាំងពីរ ដើរធ្វើបុណ្យច្រើនខាងក្រៅ តែភ្លេចធ្វើបុណ្យឲព្រះរស់ក្នុងផ្ទះ )កុំចាំមានសិន កុំចាំជោគជ័យសិនបានធ្វើប្រយត្ន័ពេលវេលាខ្លីមិនចាំយើងទេ ចង់ធ្វើអីធ្វើថ្ងៃនេះ ពេលនេះ អីលូវនេះ
រស់នៅកុំប្រមាថ ពេលវេលាមិនចាំអ្នកទេ
#ដោយក្តីស្រឡាញ់និងជាកម្លាំងចិត្តដល់មនុស្សរួមលោក
#បំណងល្អពីគ្រូផាវីbillonairegirlofmyuniverse
ចង់អោយអ្នកដទៃមកស្រលាញ់នឹងមើលឃើញពីតំលៃយើង
ងាយៗទេ គឺយើងត្រូវផ្លាស់ប្តូរការគិតលោកខាងក្នុងចិត្តយើង
ជាមុនសិន ចេះស្រឡាញ់មើលថែខ្លួនឯងជាមុនសិន
មនុស្សយើងចេះស្រលាញ់មើលថែខ្លួនឯងបាន ទើបអាច
មើលថែអ្នកដទៃបាន នឹងអាចចេញមកចែករំលែកបាន
( ថែចិត្តយើងកុំឲឈឺ កុំឲចិត្តខឹង កុំឲតូចចិត្តអន់ចិត្ត កុំឲ
ប្រចាន់ កុំឲមានគំនុំគុំគួនសងសឹក កុំឲចិត្តស្អប់ កុំឲចិត្តឆែវ
ឆាវ កុំឲចិត្តប្រៀបធៀប កុំឲចិត្តច្រណែន )
ព្រោះវាដូចដុតខ្លួនឯងទាំងរស់ចឹង ជីវិតយើងចិត្តយើងមើល
ថែឲបានល្អ កុំខ្វល់ចិត្តរឿងអ្នកដទៃច្រើនពេក កុំគិតជំនួសគេ
មកដឹងពីជីវិតខ្លួនឯងឲខ្លាំងច្រើនជាងដឹងពីរឿងជីវិតអ្នកដទៃ
ច្រើនពេក ជីវិតយើងម្នាក់ៗត្រូវមានទំនួលខុសត្រូវលើជីវិត
រៀងៗខ្លួន ចង់ឲជីវិតមានបានផ្លាស់ប្ដូរទំលាប់ ប្ដូរការគិតមក
គិតវិជ្ជមានៗនិយាយល្អៗ ធ្វើឲចិត្តមានក្ដីសុខ ធ្វើ ចិត្តឲចេះ
រីករាយចេះមានស្នាមញញឹមដាក់ខ្លួនឯង ចេះបង្រៀនចិត្ត
ចេះអប់រំចិត្ត ចេះចាប់វា (ចិត្តដូចគោ)កុំបណ្តោយឲចិត្តវាដើរ
រហេតរហូត លោតផ្លេតផ្លោត គិតផ្ដេសផ្ដាស
ចេះតាមឲទាន់ការគិតរបស់យើងទាញវាឲមកនៅជាមួយ
កាយនៅទីនេះចិត្តនៅទីនេះគឺនៅជាមួយបច្ចុប្បន្ន
(ធ្វើសមាធិ )( ធ្វើលំហាត់ប្រាណ) មកដឹងពីខ្លួនឯងមើលថែ
ខ្លួនឯងឲច្រើនៗតាមអាចធ្វើបាន
ខ្ញុំប្រាប់ខ្លួនឯងរហូតមកថា
ខ្ញុំស្រឡាញ់ហ្នឹងអរគុណខ្លួនឯងមែនទេន
ហើយខ្ញុំក៏ពេញចិត្តនឹងអ្វីដែលខ្ញុំមានលើខ្លួនឯង ខ្ញុំមិនចាំបាច់
យកខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដ៏ទៃនោះទេ .. 🩷🥰
#ដោយក្តីស្រឡាញ់និងជាកម្លាំងចិត្តដល់មនុស្សរួមលោក
#បំណងល្អពីគ្រូផាវីbillonairegirlofmyuniverse
ការគិតអវិជ្ជមាន ក្រៀមក្រំ ពិបាកចិត្ត ទុក្ខសោក សើចមិនចេញ មុខស្រពោន ខ្វល់ខ្វាយ ភ័យខ្លាចព្រួយចិត្ត ខឹង មានគុំនុំគំគួន ប្រចាន់ ឆែវឆាវ អំនួត ប្រកួតប្រជែង ចង់ឈ្នះចាញ់ បញ្ឆិតបញ្ឆៀង ដៀមដាមឌឺដង មិនសប្បាយចិត្ត គិតរឿងមិនល្អ និយាយគិតពីអ្នកដទៃមិនល្អ ទាំងនេះគឺជាថាមពលអវិជ្ជមាន ធ្វើឲខួរក្បាលពេញដោយសំរាមគិតមិនល្អយូរៗធ្វើឲចិត្តកាយឈឺនេះឈឺនោះដោយមិនដឹងខ្លួនគិតយូរៗក្លាយជាជំងឺបាក់ទឹកចិត្ត អស់កំលាំងចិត្តគិតយូរៗអាចទៅជាសសៃប្រសាទ អាចគិតខ្លី គ្មានអ្នកណាជួយអ្នកបានក្រៅពីអ្នកចេះជួយខ្លួនឯងទេ សូមប្រយ័ត្នចំពោះការគិតរបស់អ្នកព្រោះបើអ្នកគិតដដែលៗទាក់ទាញរឿងមិនល្អឲចូលមកក្នុងជីវិតអ្នកស៊យហើយស៊យទៀត បើតាមទាន់ការគិតរបស់អ្នកឆាប់បង្វែការគិតមកគិតល្អៗវិញគិតរឿងល្អៗសាំដែលៗដើម្បីទាក់ទាញរឿងល្អៗអភីនិហារសំណាងល្អៗចូលមកបន្តបន្ទាប់
( តាមឲទាន់ការគិត ប្ដូរការគិតជីវិតប្ដូរ មានបាន )
បើយើងគិតល្អធ្វើល្អ 🥰💚
ហើយធ្វើក្នុងថ្ងៃនេះឲ្យល្អជាងមុនផងណា
ជីវិតយើងនិងបានល្អឡើងផងដែល
ហើយគ្រប់យ៉ាងដែលនៅជុំវិញខ្លួនយើងក៏រីកចម្រើនទៅតាមអ្វីដែលយើងបានធ្វើបានគិតផងដែល .... 🍃💚
#ដោយក្ដីស្រលាញ់នឹងជាកំលាំងចិត្ត
#បំណងល្អពីគ្រូផាវីBillonairegirlofmyuniverse
ទំលាប់គិតរឿងវិជ្ជមានៗ និយាយល្អៗធ្វើល្អ ធ្វើសមាធិ ហាត់ប្រាណ
“ យើងនឹងមិនឈឺចាប់ទាល់តែសោះ បើយើងជាខ្លួនឯង និងមានឡាយស្តាយដ៏ល្អលើខ្លួនឯង
ទីបំផុតអ្វីដែលមិនល្អក៏បានចាកចេញពីជីវិតរបស់យើងផងដែល ....🥰🥰💚🍃
សូមរីករាយនិងជីវិតខ្លួនឯងដែលបាន
ស្គាល់លើខ្លួនឯងច្បាស់ ស្រលាញ់ខ្លួនឯង ចេះមើលថែទាំចិត្តនឹងកាយខ្លួនឯងបានល្អ ចេះលើកទឹកចិត្តខ្លួនឯងចេះផ្ដល់តំលៃឲខ្លួនឯង នឹងចេះផ្ដល់តម្លៃឲអ្នកដទៃ (ផ្លាស់ប្តូការគិតពីគិតអវិជ្ជមាន មកគិតវិជ្ជមានៗ អាចឲជីវិតអ្នកមានបាន)ប្តូរការគិតជីវិតប្តូរងាយៗ
កុំភ្លេចណាបងប្អូន ស្វែងយល់ពីតម្លៃខ្លួនអ្នកផងណា
ដោយក្តីស្រឡាញ់ពី គ្រូផាវី🤍🤍🤍
បើបានអានហើយតោះចាប់ផ្តើមពីថ្ងៃនេះទៅទាំងអស់គ្នា កុំចាំស្អែក
ចង់មានសុខភាពល្អ សម្រស់នៅក្មេងជាងវយ័ ផ្លូវចិត្តរឹងមាំយើងត្រូវធ្វើពីរចំនុចនេះរាល់ថ្ងៃ
យើងត្រូវប្ដូរការគិតឆ្លៀតពេលដើម្បីឲខ្លួនឯងបានសំរាកចិត្ត
គឺឆ្លៀតធ្វើសមាធិ
រវល់យ៉ាងណាឆ្លៀតពេលធ្វើលំហាត់ប្រាណសម្រាប់ខ្លួនឯង ....ការហាត់ប្រាណមិនគួរគិតថា ចាំមានពេលវេលាទើបធ្វើការហាត់ប្រាណ នោះទេ ...... ?
តែយើងត្រូវចែកពេលវេលាទុកធ្វើសមាធិ ទុកហាត់ប្រាណសម្រាប់ខ្លួនឯងត្រឹមតែកន្លះម៉ោងឬមួយម៉ោងក្នុងមួយថ្ងៃ ដើម្បីផ្លូវចិត្តល្អ រាងកាយរឹងមាំខ្លួនឯងផងដែល
ហើយចាត់ទុកថាវាជារង្វាន់សម្រាប់រាងកាយខ្លួនឯងនិងហើយ សុខភាពរាងកាយរឹងមាំ ផ្លូវចិត្តរឹងមាំ នៅស្អាតបានយូរទាក់ទាញបានតែរឿងរ៉ាវល្អៗមានអភីនីហារល្អចូលមកក្នុងជីវិត....💚💚🍃🍃🧘🏃
ចង់មានក្ដីសុខ ត្រូវរីករាយនូវអ្វីដែលយើងកំពុងមាន
នៅមានដង្ហើមដក
នៅមានសុខភាពល្អ
នៅមានភ្នែកមើលឃើញភិភពលោកដ៌ស្រស់ស្អាត
នៅមានដៃជើងមានគ្រប់អវយវះ
នៅមានខួក្បាលល្អសតិល្អ
នៅមានច្រើនយ៉ាងទៀត បើយើងចេះសំលឹងមើ ចាប់អារម្មណ៍ខ្លួនឯងមកខ្វល់មើលថែពីខ្លួនឯង ថែទាំងកាយ ថែទាំងចិត្ត
មិនចង់ស្ត្រេស រស់នៅកុំប្រៀបធៀប កុំបៀតបៀនរឺបំពានគេ
កុំខ្វល់ពីសំដីគេ កុំមើលងាយពេបជ្រាយគេ កុំវិភាគរឿងគេ
កុំច្រណែនគេ កុំនិយាយមិនល្អពីគេ កុំចង់ឈ្នះចាញ់គេ
កុំស្អប់ កុំខឹង កុំនិន្ទាគុំគួនគេ កុំបញ្ចើចបញ្ចើរ ឌឺដង ដៀមដាម
បញ្ឆិតបញ្ឆៀង កុំដ្រាម៉ា កុំរអ៊ូដាក់គេ
ធ្វើល្អ គិតល្អ និយាយល្អ ទៅកាន់មនុស្សជុំវិញខ្លួន ធ្វើល្អដាក់គេកុំចង់បានផលតបស្នង ធ្វើល្អចេញពីចិត្តមិនសំដែង
បើគេមិនល្អដាក់យើង មិនបាច់ខឹងតប អហោសិកម្មឲគេចុះ តែបើយើងខុសសុំទោសពីចំងាយចេញពីចិត្ត ចិត្តយើងក៌បានសុខអូតូហើយ ត្រឹមដឹងយើងបានធ្វើល្អពិតហើយ ចិត្តយើងមានក្ដីសុខ ទាក់ទាញបានសំណាងល្អៗរឿងល្អៗមនុស្សល្អៗតំណឹងល្អៗ អភីនីហារចូលជីវិត
ធ្វើតែល្អ និយាយល្អ គិតល្អ សាងកម្មល្អៗ យើងទទួលបានកម្មល្អ ពាក្យថាកម្ម មិនដែលភ្លេចម្ចាស់ (រើសសាងកម្មល្អៗ) កុំសាងកម្មអាក្រក់
👌 ត្រូវមានសច្ចះវាចាទាំង៣
និយាយអីមិនកុហកមុសា
សច្ចៈជាមួយខ្លួនឯង
សច្ចះជាមួយអ្នកដទៃ
សច្ចះជាមួយទេវតា រឺអ្វីដែលបងប្អូនគោរព🙏🙏🙏
👌ត្រូវអនុវត្តនៅក្នុងរលកទាំង5
ត្រូវរីករាយ មានក្ដីសុខ
កត្តញ្ញូដឹងគុណ
ត្រូវមានក្ដីស្រលាញ់មិនថាសត្រូវ
ចេះអបអរសាទរគេឃើញគេបានល្អ
ចេះចែករំលែកអ្វីដែលល្អៗទៅកាន់មនុស្សរួមលោកយើង
ធ្វើបានបងប្អូនទាក់ទាញបានតែរឿងរ៉ាវល្អៗអភីនីហារចូលពេញមួយជីវិតមានពន្លឺលុយរកស្រួលលុយរកងាយ
អរគុណ ចក្រវាឡ 🙏🙏🙏
I love my universe ❤️
I am super VIP of universe
សុំធ្វើជាកំលាំងចិត្តឲគ្រប់គ្នា មានតែសេចក្តីសុខ សុខចំរើនជីវិតមានតម្លៃគ្រប់គ្នា🙏🙏🙏🥰
អរគុណខ្លួនឯង
ស្អាត ឆ្លាត ពូកែបំផុត រឹងមាំបំផុត អស្ចារ្យ
ខ្ញុំស្រលាញ់ គោរព នឹង
អោយតម្លៃខ្លួនឯងបំផុត
រស់នៅត្រូវមានវិន័យនឹងពិនៃសំរាប់ខ្លួនឯង ទើបយកឈ្នះចិត្តខ្លួនឯងបាន
ត្រូវមានគោលដៅណា មានវាក្នុងចិត្ត
ទើបមានវាក្នុងដៃ ថាមពលវិជ្ជមាន គិតល្អ និយាយល្អ ធ្វើល្អ
ជីវិតមានតែរឿងល្អ តំនឹងល្អ មនុស្សល្អៗ មានអភីនីហារ ចូលជីវិតគ្រប់វេលា អរគុណច្បាប់ស្រូបទាញ 🥰
ឃ្លាចិត្តសំអាតរឿងអវិជ្ជមានការគិតនឹងនិយាយអវិជ្ជមានហាម មុនគេងចង់ឲលុយចូលងាយ ដោះអស់បំណុល
ដើរដល់គោលដៅលឿនបំផុត មកធ្វើរឿងនេះ
រកស៊ីមានលឿន ធ្វើរឿងនេះមុនគេង
#3តិចនិចសាងថាមពលអោយខ្លួនឯង
1អាថកំបាំងសាងជីវិតដែលអ្នកស្រមៃឲក្លាយជាការពិត
ចង់ប្ដូរជោគវាសនាអ្នកទាន់ចិត្ត ធ្វើ2ចំនុចនេះ
ជោគជ័យលឿនបំផុតលុយចូលដូចសូណាមិ
បើដឹង2រឿងនេះមុនចូលគេង
ចង់ឲជីវិតប្ដូរឆ្នាំថ្មីនៅឲឆ្ងាយមនុស្ស3ប្រភេទនេះ
ចាប់អីក៌ក្លាយជាមាសប្រាក់លុយចូល
ត្រូវគិតបែបនេះ!
2សណ្ដានផ្លាស់ប្ដូរភាពខ្វះខាតទៅរកជីវិតស្តុកស្ដម្ភ
រាល់ៗព្រឹកគ្រាន់តែនិយាយពាក្យ បរិកម្មនេះផ្ដល់ថាមពលឲជីវិត លុយចូលងាយបំផុត
ចង់ឲ្យលុយចូលទាន់ចិត្ត ត្រូវដឹង3យ៉ាងនេះ
ឆ្នាំថ្មី ធ្វើ4ចំនុចនេះដើម្បីលុយចូលងាយ
ចែកផលិតផលហ្រ្វីក្នុងឡាយ
086972626
Click here to claim your Sponsored Listing.
Videos (show all)
Category
Telephone
Website
Address
ក្រុមទី9 ភូមិបឹងដូនប៉ា ឃុំស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប
Siem Reap, 1710
Giffarine products more than 3000 items on sale
Siem Reap
Siem Reap
ទទួលកម្មង់និងចុះឈ្មោះរាល់ថ្ងៃ Ay chantha team Giffarine Thailand 🇹🇭 មានផលិតផលជាង3ពាន់មុខ012595828
ភូមិជន្លង់/សង្កាត់សាលាកំរើក/ក្រុសសៀមរាប/ខេត្តសៀមរាប
Siem Reap, 17520
ឯកទេសថែរក្សាសម្រស់បុរស-នារីនាំចូលពីកូរ៉េ