តារាងបាល់ទះជ្រាវ

ស្រលាញ់សុខភាព បបួលគ្នាលេងកីឡា

Photos from តារាងបាល់ទះជ្រាវ's post 02/04/2022

តោះអ្នកសៀមរាប ដើរមើលភ្លើងពណ៌បណ្ដើរៗអោយហើយ ខ្លាចថ្ងៃចូលឆ្នាំចូលអត់ចុះ😍

Photos from រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration's post 23/09/2021

ពណ៌អ្វីដែរបងប្អូន? សង្ឃឹមថាបានផុតក្រហមឆាប់ៗ🙏🏼

សូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្ត 3កុំ 3ការពារទាំងអស់គ្នា

#សៀមរាបផ្ទះខ្ញុំ
#3កុំ_3ការពារ

Photos from តារាងបាល់ទះជ្រាវ's post 20/09/2021

សំរាប់បងប្អូននៅសង្កាត់បិទខ្ទប់ពណ៌ក្រហម អាចទាក់ទងទិញបន្លែ ត្រី សាច់ តាមរយះលេខដែលរដ្ឋបាលខេត្តសៀមរាបដាក់អោយបាន

Photos from រដ្ឋបាលក្រុងសៀមរាប-Administration of Siem Reap Municipality's post 31/07/2021

តារាងកាលបរិច្ឆេទសំរាប់ការចាក់វ៉ាក់សាំងកូវីត19 ដូសទី2 នៅខេត្តសៀមរាប

19/07/2021
22/06/2021

រដ្ឋបាលខេត្តសៀមរាប ចាប់ដំណើរការកម្មវិធីចុះឈ្មោះដោយខ្លួនឯងនៅច្រកព្រំប្រទល់ខេត្តសៀមរាបតាមរយៈតំណភ្ជាប់ srprovince.com/login

ដើម្បីបង្ករភាពងាយស្រួល និងចំណេញពេលវេលាដល់អ្នកដំណើរដែលមានបំណងធ្វើដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប រដ្ឋបាលខេត្ត ចាប់ដំណើរការកម្មវិធីចុះឈ្មោះដោយខ្លួនឯងក្នុងប្រព័ន្ធចុះឈ្មោះចូលភូមិសាស្ត្រខេត្តសៀមរាប ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដូចខាងក្រោម៖

1. ចូលទៅក្នុង Website តាម srprovince.com/login ឬកម្មវិធីScan QR

2. ចុះឈ្មោះតាមរយៈ Facebook ឬ E-mail (Gmail)

3. បំពេញព័ត៌មានផ្ទាល់ខ្លួន និងកំណត់ត្រាយានយន្ត
• បំពេញលេខអត្តសញ្ញាណបណ្ណ ឈ្មោះ ភេទ អាយុ សញ្ជាតិ និងលេខទូរស័ព្ទ

4. បង្កើតកំណត់ត្រាឆ្លងកាត់ខេត្ត ដោយបញ្ចូលព័ត៌មានផ្ទាល់ខ្លួន និងអ្នករួមដំណើរជាមួយ
• ជ្រើសរើសយកច្រកចូល ខេត្តដែលធ្វើដំណើរមកពី និងខេត្តដែលធ្វើដំណើរទៅកាន់
• បំពេញលេខអត្តសញ្ញាណបណ្ណ ឈ្មោះ ភេទ អាយុ សញ្ជាតិ និងលេខទូរស័ព្ទ
• បំពេញ ភូមិ ឃុំ ស្រុក ដែលធ្វើដំណើរមកពី
• ជ្រើសរើសខេត្តដែលធ្វើដំណើរទៅកាន់ រួចរើសភូមិ ឃុំ ស្រុក ខេត្ត ដែលធ្វើដំណើរទៅកាន់
• បញ្ចូលក្នុងតារាង និងបន្តបំពេញ អ្នករួមដំណើរក្នុងរថយន្តតែមួយរហូតគ្រប់ចំនួន
• ចុចបញ្ចូលអ្នកដំណើរ រួចរក្សាទុក

5. ទាញយក QR Code ភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណ បង្ហាញទៅមន្ត្រីព្រំប្រទល់

រដ្ឋបាលខេត្ត សូមជម្រាបជូនថាជាការល្អប្រសើរ ការបំពេញព័ត៌មាននេះ ត្រូវបំពេញមុនពេលមកដល់គោលដៅព្រំប្រទល់ ឬប៉ុស្តិ៍ត្រួតពិនិត្យ។ ចំពោះអ្នកមិនទាន់យល់ច្បាស់ពីការប្រើប្រាស់ ឬបំពេញទិន្ន័យ យើងនឹងមានមន្ត្រីនៅចាំសម្របសម្រួលណែនាំនៅច្រកនីមួយៗតែម្តង។
ជាមួយគ្នានេះសម្រាប់អ្នកមិនមានទូរស័ព្ទដៃទំនើប (Smart Phone) យើងនឹងមានការចុះឈ្មោះតាមធម្មតា ។
សូមអរគុណ

ប្រភពៈ រដ្ឋបាលខេត្តសៀមរាប

18/06/2021

អបអរសាទរព្រះរាជពិធីចំរើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ
ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
គំរប់ ៨៥ យាងចូល ៨៦ ព្រះវស្សា

#តារាងបាល់ទះជ្រាវ(ផ្លូវតុលាការសៀមរាប)

16/06/2021

សួរស្ដីបងប្អូនទាំងអស់គ្នា💙
តារាងបាល់ទះជ្រាវ (ផ្លូវតុលាការ) មានចំនតយាន្តយន្តធំទូរលាយ សំរាប់បងប្អូនដែលអញ្ជើញមកលេងកីឡានៅតារាងបាល់យើងខ្ញុំដោយឥតគិតថ្លៃ
ហើយយើងខ្ញុំក៏មានទទួលផ្ញើររថយន្ត និងម៉ូតូ តាមតំលៃដូចខាងក្រោម:
រថយន្ត: 3000រៀល
ម៉ូតូ: 1000រៀល

សំរាប់បងប្អូនដែលមានតំរូវការផ្ញើររថយន្ត អាចមកទទួលសេវាកម្មផ្ញើររថយន្តនៅទីតាំងតារាងបាល់យើងខ្ញុំចំងាយពីសាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តសៀមរាប (តុលាការសៀមរាប) ប្រហែល 20ម៉ែត។

សូមអោយបងប្អូនទាំងអស់គ្នា ជួបតែសុវត្ថិភាពក្នុងការធ្វើដំណើរ មានសុខភាពល្អ និងជៀសផុតពីវីរុសកូវីត19 ទាំងអស់គ្នា🙏🏼

សូមអរគុណ!!!

#តារាងបាល់ទះជ្រាវ
#ផ្លូវតុលាការសៀមរាប
#កីឡានាំមកនៅសុខភាពនិងមិត្តភាព

31/05/2021

តោះ!!! មកដឹងពីប្រភពនៃបាល់ទះទាំងអស់គ្នា👌🏼

ប្រវត្តិកីឡាបាល់ទះចាប់ផ្តើមនៅក្នុងទីក្រុងមួយដែលមានឈ្មោះថា Holyoke, Massachusetts សហរដ្ឋអាមេរិច ក្នុងឆ្នាំ 1895 ។ កីឡានេះត្រូវបានបង្កើតឡើងដោយលោក វីល្លាមជីម័រហ្គែន(William G. Morgan) ដែលជាគ្រូបង្ហាត់កីឡានៅសមាគមន៍គ្រីស្ទានវ័យក្មេង (YMCA)

កម្មវត្ថុរបស់ម័រហ្គែនគឺដើម្បីអភិវឌ្ឍកីឡាមួយដែលអាចអោយមនុស្សវ័យចំណាស់ក៏អាចលេងបាន ដោយមានការលាយបញ្ចូលធាតុផ្សំនៃវិញ្ញាសារកីឡាផ្សេងៗ (បាល់បោះ វាយកូនបាល់ និងក្នុងចំនោមកីឡាផ្សេងទៀត) ដើម្បីបង្កើតវិន័យថ្មីដែលមិនមានតម្រូវការខ្លាំងទាក់ទងនឹងភាពធន់នៃរាងកាយ និងដែលធ្វើអោយអ្នកចូលរួមលេងមិនសូវមានទំនាក់ទនង រឺប៉ះទង្គិចរាងកាយគ្នា។

ជាលទ្ធផលបាល់ទះដែលត្រូវបានគេហៅថាការវាយសី រឺ Mintonette នៅពេលនោះ ក្រោយមកឈ្មោះនេះបានប្តូរទៅជាបាល់ទះវិញ (Volleyball) ដោយសារតែកីឡាករបានលេងបាល់ពីម្ខាងទៅម្ខាង ហើយកីឡានេះមិនមានច្បាប់កំនត់ចំនួនអ្នកលេងក្នុងក្រុមនីមួយៗនោះទេ។
មួយវិញទៀត នៅក្នុងឆ្នាំ1900 គេបានបង្កើតបាល់ពិសេសសំរាប់កីឡាបាល់ទះនេះ ដើម្បីភាពងាយស្រួល និងកំនត់សំគាល់ឧបករណ៍កីឡា។

ប្រភព: Google
ប្រែសំរួល: តារាងបាល់ទះជ្រាវ (ផ្លូវតុលាការ)

12/05/2021

Volleyball Workout:
👉🏼20 squats
👉🏼20 crunches
👉🏼10 leg lifts
👉🏼10 pushups
👉🏼30 sec plank

Photos from តារាងបាល់ទះជ្រាវ's post 10/05/2021

ចង់បានគាត់ចូលក្រុមជាមួយទេ?

Strong and healthy body look with Sport.

12/04/2021

តារាងនៅសៀមរាបធូរថ្លៃទេ បើអត់ដឹងទៅណា មកតារាងបាល់ទះជ្រាវមក 1set តែ4000R🥰
កន្លែងមានផាសុខភាព ទីធ្លាធំទូលាយ

You don’t need to play with the fence ball, come here with comfortable and reasonable prices 4000R/set 😍

#កីឡាដើម្បីសុខភាព

Photos from តារាងបាល់ទះជ្រាវ's post 07/04/2021

ការបរិភោគអាហារត្រឹមត្រូវតាមពេលវេលាធ្វើអោយយើងមានសុខភាពល្អ

Photos from តារាងបាល់ទះជ្រាវ's post 21/03/2021

សូមថែរក្សាសុខភាព និងមានការប្រុងប្រយត្ន័ខ្ពស់ ក៏ដូចជាគោរពតាមការណែរបស់ក្រសួងសុខាភិបាល ដើម្បីអោយប្រទេសកម្ពុជាគេចផុតពីជំងឺកូវីត១៩ឆាប់ៗ🙏🏼

ជូនពរអោយបងប្អូនទាំងអស់សុខសប្បាយ មានសុវត្ថិភាពចៀសផុតពីវីរុសអាក្រក់នេះទាំងអស់គ្នា🙏🏼♥️

20/03/2021

“បុរសល្អស្វែងរកប្រពន្ធ តែបុរសអាក្រក់ស្វែងរកស្រីសម្រាប់លេងសើច។ នារីឆ្លាត មិនមែនរៀនចប់ថ្នាក់បណ្ឌិត តែល្ងង់លើវិជ្ជារើសស្វាមីនោះទេ ពីព្រោះជោគជ័យដែលធំជាងគេរបស់នារី គឺមានក្រសែភ្នែកល្អអាចជ្រើសរើសបុរសល្អម្នាក់បាន។”

កំលោះម្នាក់បានសួរទៅឪពុករបស់ខ្លួនថា “ពុក! តើខ្ញុំអាចស្វែងរកនារីល្អម្នាក់ដែលសក្ដិសមនឹងខ្ញុំបានដោយរបៀបណា?”
ឪពុកបានឆ្លើយតបថា “កូនប្រុស! សូមកូនបំភ្លេចចោលរឿងកូនចង់ស្វែងរកនារីល្អដែលសក្ដិសមនឹងកូនទៅ ក៏ប៉ុន្តែសូមកូនគិតគូរថា តើត្រូវធ្វើបែបណាដើម្បីក្លាយខ្លួនជាបុរសល្អម្នាក់។”

មនុស្សស្រីប្រុសជាច្រើន តែងតែប្រាថ្នាចង់បានមនុស្សល្អមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន តែភ្លេចគិតថាតើខ្លួនយើងបានធ្វើឲ្យខ្លួនឯងមានតម្លៃគ្រប់គ្រាន់ហើយឬនៅ។ បុរាណខ្មែរពោលថា “គ្របណា ឆ្នាំងហ្មឹង ឬនាងរត់រកអ្នក ស្រីខាតលក្ខណ៍រត់រកប្រុសកំបាក់អន្សា ជំទាវរត់រកឧញ៉ា ស្រីខ្លោចផ្សា រត់រកប្រុសហិនហោច។”

កិលេសតណ្ហាមនុស្សលោកច្រើន នោះសេចក្តីទុក្ខក៏ច្រើនដែរ។ ភាពខ្លាំងប្រកបដោយភាពទន់ភ្លន់របស់នារី គឺបើឲ្យក្មេងដែលពូកែយំទៅនារីម្នាក់ នោះនាងនឹងធ្វើឲ្យក្មេងញញឹម, បើឲ្យអង្ករមួយកំប៉ុងទៅនារី នោះនាងនឹងបង្កើតបានជាបាយ ហើយបើទុកឲ្យនាងនៅផ្ទះដ៏រញ៉េរញ៉ៃ នោះនាងនឹងធ្វើឲ្យមានរបៀប៕

-------------------------------------------------------

ដកស្រង់ពីសៀវភៅ #ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

17/03/2021

Play with your great sense of urgency.
Play like you’re running out of time.
Play harder, smarter and faster than other people.

06/03/2021

ប្តីប្រពន្ធមួយគូរ បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង..!បន្ទាប់ ពីប្រពន្ធបានឃើញសសៃសក់មនុស្សស្រី ជាប់នៅលើអាវរបស់ប្តី គាត់!... ហើយស្ត្រីជាប្រពន្ធ ក៏បើកឡានចេញពីផ្ទះយ៉ាងលឿនទៅបាត់ ។ ប្រហែលកន្លះម៉ោងក្រោយមក ស្រាប់តែមានគេខលទូរសព្ទ័ មកបុរសជាប្តី ដោយលេខដែលខលមក នោះគឺជាលេខប្រពន្ធគាត់...អ្នកខលមកនោះគឺមនុស្សប្រុសដែលនៅកន្លែងកើតហេតុ បានប្រាប់បុរសជាប្តីថា៖

-អាឡូពូ....! ប្រពន្ធពូ បានបើកឡាន ទៅបុកនឹងដើមត្នោត ឥឡូវនេះរងបួសធ្ងន់ហើយ..!

-បុរសជាប្តីបាននិយាយតបវិញថា..! ដូចជាមិនសូវជឿរសោះ ព្រោះប្រពន្ធពូ ភ្នែកគាត់មើលឃើញច្បាស់ល្អណាស់ សូម្បីតែសសៃសក់តូចមួយដែលជាប់នៅលើអាវពូ ក៏គាត់ពិនិត្យមើលឃើញដែរ រឿងអីដើមត្នោតធំប៉ុណ្ណាណី បែរជាមើលមិនឃើញ ហើយបើកឡានទៅបុកបែបនេះទៅវិញ ក្មួយឯងកុំមកកុហកពូ ពូក៏ចេះវិភាគដែរ😂

Photos from តារាងបាល់ទះជ្រាវ's post 01/03/2021

យេីង​ខ្ញុំ​ សូម​ថ្លែង​អំណរគុណ​ដល់​បង​ប្អូន​មិត្តភ័ក្ដិ​​ដែល​បាន​ជ្រើសរើស​តារាង​បាល់​ទះ​ជ្រាវ​ដេីម្បី​ប្រកួត​វិល​ជុំ​ដណ្ដើម​ជើងឯក​ប្រាក់​រៀល​ ក៏​ដូច​ជា​ការ​លេង​ដេីម្បី​សុខភាព​ប្រចាំ​ថ្ងៃ​។

សូម​ជូន​ពរ​បង​ប្អូន​​មិត្តភ័ក្ដិ​អោយ​មាន​សុខភាព​ល្អ​ សំណាង​ល្អ​នឹង​ជោគជ័យ​គ្រប់​ភារកិច្ច​🙏🙏🙏​

#រួម​គ្នា​ទប់​ស្កាត់​ជំងឺ​កូវិត​១៩​😎

26/02/2021

នៅថ្ងៃទី២៧ខែកុម្ភះឆ្នាំ២០២១​​ វេលាម៉ោង៣រសៀលនៅតារាងបាលទះជ្រាវ នឹងមានការប្រកួតបាលទះមិត្តភាពដែលមានសមាសភាពបួនក្រុមត្រូវប្រកួតវិលជុំដើម្បីជ្រើសរើសយកលេខមួយ សរុមទាំងអស់មានចំនួន ១២ ប្រកួត។

សូមអញ្ជើញចូលរួមដោយសេរី

ស្វែងរកទីតាំង https://goo.gl/maps/ZqGF5o6JquUGeQG79

18/02/2021

អាហារដែលគួរញុំា និងមិនគួរញុំានៅពេលយប់មុនពេលចូលគេង

✅អាហារគួរញុំា: ផ្លែចេក ផ្លែឃីវី គ្រាប់ធញ្ញជាតិ ទឹកដោះគោក្ដៅឧណ្ឌៗ ទឹកឃ្មុំ តែក្រូចឆ្មា
❌អាហារមិនគួរញុំា: ម្ហូបហិរ គ្រឿងស្រវឹង ឈីស កាហ្វេ សូកូឡា អាហារមានជាតិខ្លាញ់

18/02/2021

😂😂😂😂😂

15/02/2021

Benefits of Exercise on Mental Health

15/02/2021

លេង 1set ថែម 1set រហូតដល់ដំណាច់ខែកុម្ភះ
តំលៃត្រឹមតែ 4,000៛/set

អ្នកចូលចិត្តលេងបាល់ទះ កុំភ្លេចតារាងបាល់ទះជ្រាវ ផ្លូវតុលាការណា៎👍🏼

តារាងមានផាសុខភាព ទីធ្លាចតយានជំនិះធំទូលាយ ហើយកំពុងរៀបចំសួនខាងមុខអោយស្រស់ស្រាយថែមទៀត😍

06/02/2021

ទីធ្លាធំទូលាយ កន្លែងស្ងប់ស្ងាត់ល្អ ហើយមានសុវត្ថិភាព តំលៃពិសេសត្រឹមតែ 4000រៀល ក្នុង1set
💥កាន់តែពិសេសលេង1set ថែម 1set រហូតដល់ដំណាច់ខែនេះ

សំរាប់ពត៍មានបន្ថែមសូមទំនាក់ទំនងTel: 098 77 66 11

#ស្រលាញ់សុខភាពបបួលគ្នាលេងកីឡា

06/02/2021

អរគុណដល់បងប្អូនទាំងអស់គ្នាដែលបានមកគាំទ្រតារាងបាល់ទះជ្រាវ (ផ្លូវតុលាការ) 😍

មិនទាន់រៀបចំទីធ្លាខាងមុខបានស្អាត100% ទេ តែហេតុតែចូលចិត្តលេងកីឡា គ្រាន់តែឃើញតារាងហើយភ្លាមមិនបង្អង់យូរ នាំគា្នមកលេងភ្លែត

កន្លែងស្អាត តំលៃសមរម្យ ពេលយប់មានភ្លើងបំភ្លឺ ងាយស្រួលសំរាប់អ្នកទំនេរតែពេលល្ងាច

28/01/2021

បាល់ទះត្រូវបានគេបង្កើតឡើងនៅក្នុងឆ្នាំ 1895 ដោយលោក វិល្លាម ជឺច ម៉ហ្គាន (William George Morgan) នៅក្នុងទីក្រុង Holyoke, Massachusetts, United State ដែលឈ្មោះដើមនៃកីឡានេះគឺ “Mintonette” ហើយត្រូវបានគេប្ដូរទៅជា “Volleyball” នៅក្នុងឆ្នាំ 1896 ដើម្បីអោយសមស្របទៅនឹងសន្ថានរបស់កីឡា.

Source: Wikipedia

07/01/2021

Construction’s processing.
See you soon volleyball players 🤾🏽💙

01/01/2021

កីឡាបាល់ទះគឺពឹងផ្អែកទៅលើអត្តពលកម្ម 20% តែប៉ុណ្ណោះ ចំនែក 80% ទៀតគឺទៅលើផ្លូវចិត្ត រឺសតិអារម្មណ៍

💡ពិត រឺ មិនពិត?

31/12/2020

ចង្កឹះមួយគេអាចកាច់បាក់បានស្រួល តែបើចង្កឹះមួយបាច់រួមគ្នា គេមិនងាយបំបាក់បានទេ🤝
សាមគ្គីគ្នាទើបជាកំលាំងដ៏រឹងមាំ ព្រោះសមាជិកក្នុងក្រុមម្នាក់ៗសុទ្ធតែសំខាន់មិនអាចខ្វះបាន💙

Photos from តារាងបាល់ទះជ្រាវ's post 30/12/2020

តារាងបាល់ទះជ្រាវ ទីតាំងស្ថិតនៅផ្លូវតុលាការ ជាប់នឹងសាលាដំបូង អយ្យការអមសាលាដំបូង ខេត្តសៀមរាប (តុលាការសៀមរាប) នឹងបើកដំណើរការក្នុងពេលឆាប់ៗនេះហើយ!!!

#កីឡាដើម្បីមិត្តភាព

28/12/2020

Be healthy and pretty by doing sport ♥️

25/12/2020

មើលទៅដូចស្រួល តែអ្នកលេងបាល់ទះបានដឹង អ្នកខ្លះធ្លាប់ហើម ធ្លាប់ក្រហមដៃ ហើយអ្នកខ្លះក៏ធ្លាប់ថ្លោះដៃ ក្រិចជើងអីជាដើមតែមិនថ្វីនៅលេងបានទៀត😂

25/12/2020

ស្រលាញ់សុខភាព កុំធុញទ្រាន់នឹងការលេងកីឡា 🤾🏾‍♂️

#កីឡានាំមកនូវសុខភាព

Want your business to be the top-listed Gym/sports Facility in Siem Reap?
Click here to claim your Sponsored Listing.

Category

Website

Address


Siem Reap
Other Sports in Siem Reap (show all)
Lion Bronze - តោសំរិទ្ធ Lion Bronze - តោសំរិទ្ធ
Siem Reap
Siem Reap

ក្រុមបាល់ទាត់ អាណាចក្រតោសំរិទ្ធ មក?

Hor Gamer Hor Gamer
Siem Reap

Mʀʀ MᴇʏII Mʀʀ MᴇʏII
No
Siem Reap

ក្លឹបកីឡាជន្លង់ Chunglung Sport Club ក្លឹបកីឡាជន្លង់ Chunglung Sport Club
ជន្លង់ Chunglung
Siem Reap, 855

តារាងបាល់ទាត់ បាល់ទេះ វាយសី និងបាល់?

MC វី-Ream MC វី-Ream
Siem Reap
Siem Reap, 1710

បាល់ទាត់ជាដង្ហើម តែ U ជា​ជីវិត

Sovannarith-សុវណ្ណារិទ្ធ Sovannarith-សុវណ្ណារិទ្ធ
Siem Reap
Siem Reap, 2728

Sovannarith official Page

The Team Blue Eye White Dragon The Team Blue Eye White Dragon
Siem Reap

Football ⚽🏆

អែតមីនបាល់ទាត់ស្រុកថ្មពួក អែតមីនបាល់ទាត់ស្រុកថ្មពួក
ភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
Siem Reap

ស្វាគមន៍មកកាន់ផេកថ្មីរបស់ប្អូន អែតមីនសាកៃ ទស្សនាបាល់ទាត់ដោយរីករាយ⚽️

Ah Toch gaming Ah Toch gaming
សៀមរាប
Siem Reap, សៀមរាប

សូមជួយគាំំទ្រPageរបស់ញុមផងណា

Riverside Paintball Siem Reap Riverside Paintball Siem Reap
Https://goo. Gl/maps/RnKgUeeV8cK9zvVF 9
Siem Reap

Exciting news! Get ready for a unique paintball experience ! join us on our soft opening! 💯🔥