NND Travel

គណបក្សឆន្ទៈខ្មែរ ជាប៉ូលនយោបាយថ្មី បណ្តុះវប្បធម៌នយោបាយថ្មី ដើម្បីការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា។

26/04/2022

👉អ្នកកាសែតខ្មែរថាមស៍៖
ក្នុងសៀវភៅគោលនយោបារបស់CPP សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២ នេះ។ ត្រងច់ចំណុចសន្យាលើកកម្ពស់ការផ្តល់យុត្តិធម៌សង្គម លើកកម្ពស់ភាពស្អាតស្អំ ចាត់វិធានការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាចនៅថ្នាក់មូលដ្ឋាន។ជាពិសេសការអនុវត្ត«អភិក្រមទាំង៥» ប្រឆាំងនឹងមន្ត្រីឃុំ ភូមិ និងមន្ត្រីសាធារណៈដែលប្រព្រឹត្តអំពើពុករលួយ និងរំលោភអំណាច ដែលប៉ះពាល់ផលប្រយោជន៍សាធារណៈរបស់ពលរដ្ឋនៅមូលដ្ឋាន។ តើឯឧ យល់យ៉ាងណាចំពោះគោលនយោបាយនេះ? តើការអនុវត្តកន្លងមកបានទទួលជោគជ័យទេ? តើអាជ្ញារនៅមូលដ្ឋានអនុត្តបានកំរិតបើតាមឯឧ សង្កេត?
សូមអរគុណ!
👉លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ៖
ជាទូទៅ គោលនយោបាយរបស់គណបក្សនយោបាយទាំងឡាយ ក៏ដូចគណបក្សប្រជាជន សុទ្ធតែល្អៗ ប៉ុន្តែការអនុវត្តជាក់ស្តែង វាពុំបានឆ្លើយតបទៅនឹងបញ្ហាដែលកើតមានឡើងចំពោះប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញមានតែបន្ថែមបន្ទុក បំភិតបំភ័យ រើសអើង មិនយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមាននិន្នាការនយោបាយផ្សេង។ កន្លងមក ការអនុវត្តអភិក្រមទាំង៥ ធ្វើឡើងចំពោះតែមន្ត្រីតូចតាច គ្មានខ្នងបង្អែកតែប៉ុណ្ណោះ។ ខ្ញុំយល់ថារាល់ការអនុវត្តច្បាប់ ត្រូវអនុវត្តពីលើចុះក្រោម បានន័យថាការទោសទ័ណ្ឌលើមន្ត្រីថ្នាក់លើដែលប្រព្រឹត្តខុស គឺជាសារដ៏សំខាន់ក្នុងការឈានទៅបំបាត់អំពើពុករលួយ ការបំពានអំណាចរបស់មន្ត្រីថ្នាក់ក្រោម។
#គណបក្សឆន្ទៈខ្មែរ - ជាប៉ូលនយោបាយថ្មី ជាជម្រើសថ្មី មានសញ្ញាព្រះអាទិត្យថ្មី!

19/04/2022

- អបអរសាទរ ភាពរីករាយ រយៈពេលបីថ្ងៃ នៃបុណ្យចូលឆ្នាំខ្មែរ (ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦/គ.ស ២០២២) របស់ប្រជាពលរដ្ឋ របស់គ្រួសារ និងរបស់សង្គមជាតិខ្មែរ នៅគ្រប់ទិសទីទូទាំងកម្ពុជា។
- (បញ្ហាពិភពលោក) សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន (ឈ្នះ/ចាញ់-ទៅ/មក) តែមិនទាន់ចប់ដោយងាយឡើយ។ ប្រធានាធិបតីអ៊ុយក្រែន វល្លាឌីមៀ ហ្សេឡិនស្គី ថានឹងធ្វើឲ្យពូទីនបាក់អំនួត។ ប្រធានាធិបតីសហរដ្ឋអាមេរិក ចូបៃដិន/សហភាពអឺរ៉ុប(ណាតូ) ថាធ្វើឲ្យពូទីនរុស្ស៊ីចាញ់។ ចំណែក ពូទីន(រុស្ស៊ី)ថាគ្មានជម្រើសទេ រុស្ស៊ីត្រូវតែសម្រេចគោលដៅដោយថ្លៃថ្នូរ។ ជារួមរៀងខ្លួនបានប្រុងប្រៀប ទាំងតាមសង្គ្រាមលោកលើកទីបី ទាំងតាមការប្រើអាវុធ(…) នឹកស្មានមិនដល់ដើម្បីឈ្នះ។
- (បញ្ហាកម្ពុជា) ពេញមួយនីតិកាល(ឆ្នាំ២០១៨-ឆ្នាំ២០២២/ឆ្នាំ២០២៣) សហរដ្ឋអាមេរិក/សហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងឫទ្ធិ កំហែងកំហិត គ្មានប្រសិទ្ធភាពអ្វីសោះឡើយ។ សម រង្ស៊ី ជាបុរសល្បីដូចស្ដេចសង្ឃទីបេ ដាឡៃឡាម៉ា (គ្មានប្រទេស) ហើយ កឹម សុខា ហាក់បីដូចលោកស្រី អ៊ុង សានស៊ូជី ត្រូវតុលាការផ្តន្ទាទោស(ក្នុងគេហដ្ឋាន/ក្នុងគុក) ជាច្រើនឆ្នាំ គ្មានឱកាសដឹកនាំ និងធ្វើសកម្មភាពនយោបាយផ្ទាល់ឡើយ។
- (ពេលនេះ/នៅកម្ពុជា) គណបក្សភ្លើងទៀន (អតីតគណបក្សសមរង្ស៊ី) (ប៉ូលមួយ/បំណែកម្ខាង) នៃអតីតCNRP ក្បាលប៉ាន ប្រជាធិបតេយ្យ និងសិទ្ធមនុស្ស (ស្លាប់/រស់) ដោយសារ អណ្តាតទណ្ឌិត សម រង្ស៊ី គឺ សម រង្ស៊ី នឹងវិលចូលកម្ពុជា បើគណបក្សភ្លើងទៀន ឈ្នះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២។ គណបក្សកែទម្រង់កម្ពុជា របស់លោក ប៉ុល ហំម និងគណបក្សកម្ពុជានិយម របស់លោក យ៉ែម បុញ្ញារិទ្ធិ ជាចម្រៀកៗនៃអ្នកនយោបាយកឹមសុខានិយម ។ល។ កំពុងធ្វើដំណើរព្រោងព្រាត សុំសិទ្ធធ្វើនយោបាយ សុំបង្កើតគណបក្សថ្មី ដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣ ដែលច្រើនគ្នាបានសម្ដែងការអស់ជំនឿលើអន្តរជាតិ/សហភាពអឺរ៉ុប និងជឿជាក់ថា(គ្មានវត្តមានគណបក្សសង្គ្រោះជាតិឡើងវិញទេ)។ បណ្ដាគណបក្សនយោបាយថ្មីៗ មានប្រភពចេញពីអតីតCNRP ជាអាទិ៍ គណបក្សភ្លើងទៀន ពិតជាមិនអាចមាន(សំឡេងគាំទ្រពីអតីតម្ចាស់ឆ្នោតរបស់CNRP ដូចបំណងឡើយ) ព្រោះសម រង្ស៊ី-កឹម សុខា លែងជាមនុស្សតែមួយ ហើយផ្ទៃក្នុងនីមួយៗបានបែកបាក់មិនគួរឲ្យគាំទ្រទៀតឡើយ។
- គណបក្សឆន្ទៈខ្មែរ (អរគុណ២៣តុលា) ប៉ូលនយោបាយថ្មី សញ្ញាព្រះអាទិត្យថ្មី (មានវប្បធម៌នយោបាយថ្មី) បង្កើតដោយក្រុមអ្នកនយោបាយបន្តវេន ក្រុមអ្នកនយោបាយស្រករក្រោយ ជាគណបក្សរបស់ខ្មែរដែលមានទឹកចិត្តជាតិខ្មែរ របស់ខ្មែរដែលបម្រើបំណងខ្មែរ និងមានមេដឹកនាំវ័យក្មេង បម្រើជោគវាសនា អនាគតយុវជន និងកម្ពុជា តាមបាវចនា(សាមគ្គី គង់វង្ស ថ្កើងថ្កាន) ពិតជាមានសមត្ថភាពបន្តការពារ កសាងអំណាច (របស់ប្រជាពលរដ្ឋ/ដោយប្រជាពលរដ្ឋ/ដើម្បីប្រជាពលរដ្ឋ)តាមស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងស្មារតីរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ឲ្យរឹងមាំ រីកចម្រើន និងខ្លាំងក្លាឡើងជាប់ជានិច្ច។
- សូមប្រជាពលរដ្ឋ និងយុវជនកម្ពុជា មេត្តាចូលរួម និងគាំទ្រគណបក្សឆន្ទៈខ្មែរ ជាជម្រើសថ្មី ដើម្បីការផ្លាស់ប្តូរថ្មី៕

14/04/2022

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥នេះ តាងនាមថ្នាក់ដឹកនាំ និងសកម្មជននៃគណបក្សឆន្ទៈខ្មែរ ខ្ញុំបាទ គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ សូមបួងសួងដល់ទេវតាឆ្នាំថ្មី សូមបីបាច់ថែរក្សាប្រជាពលរដ្ឋខ្មែរគ្រប់រូប សូមប្រកបតែសេចក្តីសុខ សុភមង្គល សុខភាពល្អ និងវិបុលភាពជាដរាប។
On behalf of all our Heartists, we would like to wish you and your family peace, prosperity and a joyful New Year celebration!
#គណបក្សឆន្ទៈខ្មែរ - ជាប៉ូលនយោបាយថ្មី សញ្ញាព្រះអាទិត្យថ្មី ជាជម្រើសថ្មី ដើម្បីការផ្លាស់ប្តូរថ្មី!

09/04/2022

នារសៀល ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២៖
លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានទទួលជួបពិភាក្សាការងារជាមួយមន្ត្រីទទួលបន្ទុកផ្នែកនយោបាយ និងសេដ្ឋកិច្ច នៃស្ថានទូតអូស្រ្តាលី ដើម្បីចែករំលែកអំពីស្ថានការណ៍នយោបាយ និងលំហប្រជាធិបតេយ្យនៅកម្ពុជាមុនការបោះឆ្នោតខាងមុខនេះ។

#គណបក្សឆន្ទៈខ្មែរ - ជាប៉ូលនយោបាយថ្មី សញ្ញាព្រះអាទិត្យថ្មី ជាជម្រើសថ្មី ដើម្បីការផ្លាស់ប្តូរថ្មី!

09/04/2022

👉តបតាមការអញ្ជើញរបស់តំណាងបេសកកម្មការទូតនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំគណបក្សឆន្ទៈខ្មែរ បានអញ្ជើញជួបពិភាក្សាជាមួយមន្ត្រីទទួលបន្ទុកផ្នែកនយោបាយពីបណ្តាប្រទេសមួយចំនួនរួមមាន៖ អាល្លឺម៉ង់ បារាំង ស៊ុយអែត ឆេក ...។
👉ជំនួបនេះ ធ្វើឡើងដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់លើបញ្ហាលំហប្រជាធិបតេយ្យនៅកម្ពុជា ការបោះឆ្នោតឃុំ-សង្កាត់ បេសកកម្មរបស់គណបក្សឆន្ទៈខ្មែរ និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀត។
#គណបក្សឆន្ទៈខ្មែរ - ជាប៉ូលនយោបាយថ្មី សញ្ញាព្រះអាទិត្យថ្មី ជាជម្រើសថ្មី ដើម្បីការផ្លាស់ប្តូរថ្មី!

31/03/2022

សេចក្តីថ្លែងការណ៍របស់គណបក្សឆន្ទៈខ្មែរ ស្តីពីការសម្រេចរបស់ គ.ជ.ប ដែលបានលុបបញ្ជីបេក្ខជនឈរឈ្មោះរបស់ខ្លួននៅសង្កាត់ផ្សារថ្មីទី៣។

#គណបក្សឆន្ទៈខ្មែរ
ប៉ូលនយោបាយថ្មី សញ្ញាព្រះអាទិត្យថ្មី ជាជម្រើសថ្មី ដើម្បីការផ្លាស់ប្តូរថ្មី!

30/03/2022

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សឆន្ទៈខ្មែរ នៅសង្កាត់ផ្សារថ្មីទី៣!
👉 គណបក្សឆន្ទៈខ្មែរ ពុំបានទទួលការកោះអញ្ជើញចូលសវនាការរបស់ គជប ដើម្បីបំភ្លឺករណីបណ្តឹងសុំលុបបេក្ខជនរបស់ខ្លួនសោះ។
👉 ការលើកឡើងថាបេក្ខជនគណបក្សឆន្ទៈខ្មែរ ពុំចេះអក្សរ ពុំបានបំពេញទម្រង់បែបបទឈរឈ្មោះ និងពុំបានដឹងខ្លួន គឺជារឿងមិនអាចទទួលយកបាន។ បេក្ខជននីមួយៗ សុទ្ធតែបានផ្តិតមេដៃ ឬចុះហត្ថលេខាដោយផ្ទាល់។
👉 ករណីនេះ អាចជារូបភាពដែលកើតចេញពីការបំភិតបំភ័យចំពោះបេក្ខជនរបស់គណបក្សឆន្ទៈខ្មែរ។
#គណបក្សឆន្ទៈខ្មែរ - ប៉ូលនយោបាយថ្មី មានសញ្ញាព្រះអាទិត្យថ្មី ជាជម្រើសថ្មី ដើម្បីការផ្លាស់ប្តូរថ្មី!

13/03/2022

លោកបណ្ឌិត វ៉ៃ ឡងឌី សមាជិកគណៈកម្មាធិការនាយក និងជាប្រធានគណបក្សឆន្ទៈខ្មែរខេត្តសៀមរាប បានទទួលដំណើរកម្មសិក្សារបស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(YRDP) ដែលមានសិក្ខាកាមចូលរួមចំនួន ២៥រូប ជានិស្សិត ដើម្បីសិក្សាឈ្វេងយល់អំពីសារៈសំខាន់ និងតួនាទីរបស់គណបក្សឆន្ទៈខ្មែរនៅក្នុងសង្គមប្រជាធិបតេយ្យនៅកម្ពុជា ក្រោមប្រធានបទ "អភិបាលកិច្ចប្រជាធិបតេយ្យ និងភាពជាពលរដ្ឋសកម្ម"។
#គណបក្សឆន្ទៈខ្មែរ - ប៉ូលនយោបាយថ្មី ព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី!

12/03/2022

ថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២
គណបក្សឆន្ទៈខ្មែរខេត្តសៀមរាប បានទទួលដំណើរកម្មសិក្សារបស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(YRDP) ដែលមានសិក្ខាកាមចូលរួមចំនួន ២៥រូប ជានិស្សិត ដើម្បីសិក្សាឈ្វេងយល់អំពីសារៈសំខាន់ និងតួនាទីរបស់គណបក្សឆន្ទៈខ្មែរនៅក្នុងសង្គមប្រជាធិបតេយ្យនៅកម្ពុជា ក្រោមប្រធានបទ "អភិបាលកិច្ចប្រជាធិបតេយ្យ និងភាពជាពលរដ្ឋសកម្ម"។
#គណបក្សឆន្ទៈខ្មែរ
ប៉ូលនយោបាយថ្មី ព្រះអាទិត្យថ្មី ជម្រើសថ្មី ការផ្លាស់ប្តូរថ្មី!

YouTube 12/03/2022

YouTube Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.

Photos from គណបក្សឆន្ទៈខ្មែរខេត្តសៀមរាប - Khmer Will Party Siem Reap's post 10/03/2022

👉គណបក្សឆន្ទៈខ្មែរ បានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន៦៧ឃុំ-សង្កាត់។
👉ជាបន្តបន្ទាប់ នៅតាមឃុំ-សង្កាត់មួយចំនួន បេក្ខជនរបស់យើងបានរងការបំភិតបំភ័យតាមគ្រប់រូបភាព និងឈានទៅដល់ការស្នើសុំដកបេក្ខភាពវិញ។
👉នេះសបញ្ជាក់អោយឃើញថា អាជ្ញាធរមូលដ្ឋានពុំបានអនុវត្តតាមការណែនាំរបស់ថ្នាក់លើរបស់ខ្លួនឡើយ ដោយបារម្ភថាខ្លួននឹងអាចបាត់បង់តំណែង ពេលមានបេក្ខភាពពីគណបក្សនយោបាយផ្សេងចូលមកប្រកួតប្រជែង។
👉ការបោះឆ្នោតខាងមុខ នឹងមិនអាចក្លាយជាការបោះឆ្នោតគំរូបានឡើយ ដរាបណាការរឹតត្បិត បំភិតបំភ័យ គំរាមកំហែងលើសិទ្ធិសេរីភាពប្រជាពលរដ្ឋ ជាពិសេសបេក្ខជនឈរឈ្មោះមកពីគណបក្សដែលមានទស្សនៈផ្ទុយ នៅតែកើតមានឡើង។
#គណបក្សឆន្ទៈខ្មែរ
ប៉ូលនយោបាយថ្មី ព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី!

YouTube 25/02/2022

សារព័ត៌មានថ្មីៗ៖ តើខ្ញុំអាចសុំcomment បងបានទេ ពីការលើកឡើងរបស់រដ្ឋមន្រ្តីមហាផ្ទៃ ហាមមន្ត្រីរាជការ កុំឲ្យទៅបម្រើបក្ស ក្នុងម៉ោងរដ្ឋ។ តើបងយល់ឃើញបែបណា ចំពោះការលើកឡើងរបស់រដ្ឋមន្រ្តីខាងលើ?
👉 ខ្ញុំសាទរការលើកឡើង ប៉ុន្តែខ្ញុំពុំដែលឃើញការអំពាវនាវរបស់គាត់មានប្រសិទ្ធិភាពនោះទេ។ តាមពិតទៅបញ្ហានេះកើតមានឡើងជាយូរមកហើយនៅគ្រប់ស្ថាប័នរដ្ឋទាំងអស់ ដែលមន្ត្រីរាជការមិនត្រឹមតែយកម៉ោងរដ្ឋបាលទៅបម្រើការងារគណបក្សប្រជាជនទេ ថែមទាំងប្រើប្រាស់ទីតាំងស្ថាប័នរដ្ឋ និងធនធានរបស់រដ្ឋទៅធ្វើការងារបក្សទៀត។ កន្លងមក គ្រប់មន្ត្រីរាជការតម្រូវអោយចូលជាសមាជិកគណបក្សប្រជាជន ដូច្នេះវាពិបាកក្នុងការអោយពួកគាត់បែងចែកដាច់រវាងការងារបក្ស និងការងាររដ្ឋណាស់។ វិធីតែមួយគត់ គឺធ្វើច្បាប់តម្រូវអោយមន្ត្រីរាជការ ត្រូវតែអព្យាក្រិត្យ និងមិនមែនជាសមាជិកគណបក្សនយោបាយ។
#គណបក្សឆន្ទៈខ្មែរ - ប៉ូលនយោបាយថ្មី ព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី!

YouTube Se alla dina favoriter bland videor och musik, ladda upp originalinnehåll och dela allt med vänner, familj och hela världen på YouTube.

21/02/2022

លោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ ៖
- គោរព គាំទ្រ សកម្មជនមូលដ្ឋាន ពិសេសបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់គណបក្សភ្លើងទៀន (អតីតគណបក្សសមរង្ស៊ី) ដែលបានបាត់បង់តំណែងជាប់ឆ្នោត(ឆ្នាំ២០១៧-ឆ្នាំ២០២២) ដោយមេដឹកនាំកំពូល (អណ្ដាតជាអាទិ៍កន្លង ស្លាប់ និងរងទុក្ខទោសផង ព្រោះតែអណ្ដាត)(សន្ទិដ្ឋិភាព ឬក្បត់ជាតិ) បានមកឈរជាថ្មី ជាបេក្ខជន ដើម្បីរកតំណែង តាមរយៈការបោះឆ្នោត(មិនដេកចាំ/មិនទារសង)ដែលគ្មានលទ្ធផល។
- សូមចូលរួមចែករំលែកការព្រួយបារម្ភ ចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលពេលនេះ ខ្លះអាចប្រឈមចំពោះការសុំសិទ្ធិ ព្រោះពាក់ព័ន្ធក្រុមទណ្ឌិតប្រាំបួននាក់ ឬមុនឆ្នាំ២០២៣ ការប្រឈមរបស់គណបក្សភ្លើងទៀន(អតីតគណបក្ស សម រង្ស៊ី) ដែលមានអ្នកច្បាប់អន្តរជាតិ អាមេរិកកាំងដើមកំណើតខ្មែរ បានចាត់ គណបក្សភ្លើងទៀន(អតីតគណបក្ស សម រង្ស៊ី) គឺជាគណបក្សនយោបាយតេឡេ របស់លោក សម រង្ស៊ី ហើយថ្មីៗនេះ សម រង្ស៊ី និងក្រុមទណ្ឌិត នាំគ្នាដុតទៀន និងស្រេក ជយោ! គណបក្សភ្លើងទៀន នៅសហរដ្ឋអាមេរិកថែមទៀត គឺជាសញ្ញានៃហានិភ័យខ្ពស់។
- គោរព គាំទ្រ សេចក្ដីថ្លែងការណ៍គណបក្សឆន្ទៈខ្មែរ មួយថ្មីៗ បញ្ជាក់ពីការចាប់អារម្មណ៍ពដល់ទំនាក់ទំនងកម្ពុជា-ជប៉ុន តាមរយៈទស្សនកិច្ចរបស់បណ្ឌិត ហ៊ុន ម៉ាណែត ដែលគណបក្សប្រជាជនកម្ពុជា គាំទ្រជាអនាគតនាយករដ្ឋមន្ត្រី (អ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា)។
- គណបក្សឆន្ទៈខ្មែរ ដែលមានប្រធាន គង់ មុនីកា អ្នកនយោបាយវ័យក្មេង ត្រូវបានប្រទេសជប៉ុនអញ្ជើញឲ្យបំពេញទស្សនកិច្ចដកពិសោធន៍ពីគណបក្សនយោបាយជប៉ុននៅចុងឆ្នាំ២០១៨ បន្ទាប់ការចូលរួមការបោះឆ្នោតនោះ ប្រាកដជាចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅពីទំនាក់ទំនងកម្ពុជា-ជប៉ុន ជាងគណបក្សនយោបាយដទៃ និងអបអរចំពោះជំហរប្រទេសជប៉ុន ដែលបន្តគាំទ្រ និងចូលរួមចំពោះការបោះឆ្នោតនៅកម្ពុជានៅឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ។
- គណបក្សឆន្ទៈខ្មែរ អរគុណ ២៣តុលា ប៉ូលនយោបាយថ្មី សញ្ញាព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី នៅកម្ពុជា មានជំហរពិសេស គាំទ្រគំនិតផ្ដួចផ្ដើមយុទ្ធសាស្ដ្រតំបន់ឥណ្ឌូប៉ាស៊ីហ្វិច និងបើកចំហ របស់ជប៉ុន ដើម្បីសន្តិភាព សេរីភាព ការអភិវឌ្ឍ វិបុលភាពរួម នៅក្នុងតំបន់ និងលើសកលលោក ជាជំហរនៃជោគវាសនាអនាគតកម្ពុជា ក្នុងបរិបទ និងបរិយាកាសភូមិសស្ត្រនយោបាយ កម្ពុជា តំបន់ និងសាកលលោក ដ៏សំខាន់បំផុតនេះ។
- សូមប្រជាពលរដ្ឋ និងយុវជនខ្មែរ ចូលរួម និងគាំទ្រ គណបក្សឆន្ទៈខ្មែរ សញ្ញាព្រះអាទិត្យថ្មី កាំរស្មី៧ អនុស្សារីយ៍ម្រាមដៃ៧ របស់ប្រជាពលរដ្ឋដ៏ទូលំទូលាយ ដែលចង់អោយមានការផ្លាស់ប្តូរនៅកម្ពុជា អោយទទួលជោគជ័យ នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ កុំបីខាន៕
#គណបក្សឆន្ទៈខ្មែរ

18/02/2022

👉សូមថ្លែងអំណរគុណចំពោះអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(YRDP) ព្រមទាំងសិក្ខាកាម ដែលបានចាប់អារម្មណ៍ស្វែងយល់ អំពីតួនាទី និងសារៈសំខាន់នៃគណបក្សឆន្ទៈខ្មែរនៅក្នុងសង្គមប្រជាធិបតេយ្យ។
👉សូមអរគុណចំពោះ លោកបណ្ឌិត វ៉ៃ ឡងឌី សមាជិកគណៈកម្មាធិការនាយកគណបក្សឆន្ទៈខ្មែរ ដែលបានដឹកនាំកិច្ចពិភាក្សាដ៏មានសារៈប្រយោជន៍នេះផងដែរ។
#គណបក្សឆន្ទៈខ្មែរ - ប៉ូលនយោបាយថ្មី ព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី!

គណបក្ស​នយោបាយ​​មួយ​ចំនួន​​បារម្ភថា ការ​បង្កើត​​ច្រកទ្វារ​​អ៊ីនធឺណិតជាតិ អាចប៉ះពាល់​ដ 15/02/2022

ប្រធានគណបក្សឆន្ទៈខ្មែរ គឺលោក គង់ មុនីកា បានប្រាប់​វិទ្យុអាស៊ីសេរី​ថា គណបក្ស​លោក​ក៏​កំពុង​តាមដាន​យ៉ាងយក​ចិត្តទុក​ដាក់​​ថាតើ​ការបង្កើត​ច្រកទ្វារ​អុិនធឺណិត​នេះ នឹង​អាច​ប៉ះពាល់​ដល់​សេរីភាព​នៃ​ការបញ្ចេញ​មតិ​កម្រិតណា។ ក៏ប៉ុន្តែ លោកថា អ្វីដែល​ជាការបារម្ភ​ខ្លាំងនោះ ​គឺការអនុវត្ត​សេរីភាព​បញ្ចេញមតិ​នៅក្នុង​សង្គម​ជាក់ស្តែង​ដែល​កំពុង​តែមាន​ការរឹតត្បិត​ខ្លាំង​បើទោះបីជា​ក្រសួងមហាផ្ទៃ​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ធានា​នូវ​បរិយាកាស​ល្អ​នៅ​មុន​ការបោះឆ្នោត​នេះ​សម្រាប់​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ក៏ដោយ។

លោក គង់ មុនីកា ថា​លោក​ពុំមាន​ទំនុកចិត្ត​នៅឡើយ​ទេ​ថា រដ្ឋាភិបាល​អាច​ធានា​នូវ​សិទ្ធិឯកជនភាព និង​សេរីភាព​នៃ​ការបញ្ចេញមតិ​នៅលើ​អនឡាញ​ក្រោយ​ការបង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិនេះ៖ «កន្លងមក​ថ្មីៗនេះ យើងឃើញ​មាន​ការចាប់ចង​សកម្មជន​នយោបាយ​នៃ​អតីតៈ​គណបក្ស​ប្រឆាំង​ដែល​គាត់បាន​ធ្វើ​ការសន្ទនា​គ្នា​ពាក់ព័ន្ធនឹង​ការងារ​មួយ​ចំនួន​ជាដើម។ កន្លងមក លោកនាយករដ្ឋមន្ត្រី​តែងតែ​លើកឡើងថា អាច​ចំណាយពេល​ត្រឹមតែ ៨នាទី​ទេ​ក្នុងការ​ឈានទៅ​ចាប់ខ្លួន​អ្នកណា​មួយ​តាមរយៈ​ការទទួលបាន​នូវ​កិច្ចសន្ទនា ឬភស្តុតាង​ជាក់ស្តែង​ណាមួយ​តាមរយៈ​ការជជែកគ្នា​តាមទូរស័ព្ទ ឬក៏​អនឡាញ។ ដូច្នេះហើយ ខ្ញុំ​គិតថា​វាមិនមាន​អ្វីដែល​គួរឱ្យ​ទុកចិត្តឡើយ​ក្នុងការធានាថា មិនមាន​ការជ្រៀតជ្រែក​ផ្នែក​ឯកជនភាព​របស់​អ្នកនយោបាយ ឬក៏​សកម្មជន​នយោបាយ​នោះ»។
https://www.facebook.com/129596550417880/posts/5349376201773196/?d=n

គណបក្ស​នយោបាយ​​មួយ​ចំនួន​​បារម្ភថា ការ​បង្កើត​​ច្រកទ្វារ​​អ៊ីនធឺណិតជាតិ អាចប៉ះពាល់​ដ គណបក្ស​នយោបាយ​មួយចំនួន​ដែល​ចូលរួម​ការបោះឆ្នោត​ឃុំ-សង្កាត់​នាពេល​ខាងមុខនេះ បារម្ភថា ការបង្កើត​ច្រកទ្វារ...

12/02/2022

លោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ
- សណ្តាប់ធ្នាប់ ពិភពលោក ដែលមហាអំណាចសហរដ្ឋអាមេរិក និងចិន កំពុងប្រជែងគ្នា បានជះឥទ្ធិពល តាមតំបន់ និងតាមប្រទេសជាច្រើន។
- មហាអំណាចលេខ១(សហរដ្ឋអាមេរិក) និងក្រុមប្រទេសសមាជិកអង្គការ NATO មានក្រុមប្រទេសសម្ព័ន្ធភាព AUKUS(សហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី) ក្រុមប្រទេសសម្ព័ន្ធភាពឥណ្ឌូប៉ាស៊ីហ្វិក (សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា អូស្ត្រាលី) រួមទាំងយុទ្ធសាស្ត្រ (អាស៊ាន + សហរដ្ឋអាមេរិក) ដើម្បីទប់ឥទ្ធិពលចិន ដែលចង់ឈានទៅសម្រេចមហិច្ឆិតាក្លាយជាមហាអំណាចលេខ១(អ្នកឈ្នះ/អ្នកខ្លាំង) អាចមានឥទ្ធិពលលើសណ្តាប់ធ្នាប់ របៀបរបបរបស់ពិភពលោកនៅពេលអនាគត។
- នៅឱកាសបើកកីឡាអូឡាំពិករដូវរងារក្នុងប្រទេសចិន មេដឹកនាំចិន Xi Jinping និងមេដឹកនាំរុស្ស៊ី Vladimir Putin បានចេញសេចក្តីថ្លែងការណ៍រួមបញ្ជាក់ពីសម្ព័ន្ធភាព(ចិន-រុស្ស៊ី)ប្រឆាំងរាល់ការបង្កភាពតានតឹងរបស់សហរដ្ឋអាមេរិក និងបស្ចឹមប្រទេស។
- សហរដ្ឋអាមេរិកបានបង្ហាញនូវជំហរ ទំនាក់ទំនងស្តង់ដាពីរ មានមិត្តភាពសហប្រតិបត្តិការ(សហរដ្ឋអាមេរិក/វៀតណាម)មិនប្រកាន់របប(កុម្មុយនីស្ត/ឯកបក្ស) និងមានមិត្តភាពសហប្រតិបត្តិការ(សហរដ្ឋអាមេរិក/ថៃ)មិនប្រកាន់របប(រដ្ឋប្រហារ/យោធានិយម)។ល។ តែបានចោទ និងដាក់លក្ខខណ្ឌ អោយកម្ពុជាបើកលំហរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស អោយកម្ពុជាមានគំលាតពីចិន ទន្ទឹមភាពជិតស្និទ្ធ(វៀតណាម/សហរដ្ឋអាមេរិក)ដែលសុទ្ធតែជាកត្តា បង្កអសន្តិសុខ រវាងប្រទេស និងប្រទេស ព្រមទាំងចំពោះតំបន់ផងដែរ។
- ឆ្នាំ២០២២-ឆ្នាំ២០២៣ តាមការវាយតម្លៃរបស់ សម រង្ស៊ី កន្លងមក(អតីតថ្នាក់ដឹកនាំCNRP ដែលសុំសិទ្ធិ និងបង្កើតគណបក្សនយោបាយថ្មី ឬដំណើរការគណបក្សនយោបាយចាស់ ជាដៃគូ ខុសគោលការណ៍ (CNRP ឬ សម រង្ស៊ី- កឹម សុខា ជាមនុស្សតែមួយ) សុទ្ធតែជាគណបក្ស (អាប និងគណបក្សអំពិលអំពែក ក្បត់ឆន្ទៈម្ចាស់ឆ្នោត បំផ្លាញប្រជាធិបតេយ្យ និងបម្រើអំណាចមិនស្របច្បាប់ អំណាចក្លែងក្លាយ ទាំងអស់)។
- គណបក្សឆន្ទៈខ្មែរ ដែលបង្កើត និងចូលរួមការបោះឆ្នោតឆ្នាំ២០១៨ ក្រោយអតីតCNRP រងបទចោទអំពី(សន្ទិដ្ឋិភាព/ក្បត់ជាតិ)គឺជាប៉ូលនយោបាយថ្មី វប្បធម៌នយោបាយថ្មី ជម្រើសថ្មី ដើម្បីការផ្លាស់ប្តូរថ្មី (មិនបម្រើនិន្នាការជ្រុលនិយម)ណាឡើយ៕

02/02/2022

ស្រុកស្អាង ខេត្តកណ្តាល៖
- អ្នកនយោបាយខ្មែរ តែងតែធ្លាក់ខ្លួនទៅជានុយនៃជម្លោះភូមិសាស្រ្តនយោបាយរបស់ប្រទេសមហាអំណាច ហើយអ្នករងគ្រោះពិតប្រាកដ គឺប្រជាពលរដ្ឋខ្មែរ។
- គណបក្សឆន្ទៈខ្មែរ មិនរណបបរទេសណាមួយឡើយ។
- គណបក្សឆន្ទៈខ្មែរ គឺជាគណបក្សរបស់ខ្មែរ ដែលមានទឹកចិត្តជាខ្មែរ។
- គណបក្សឆន្ទៈខ្មែរ បម្រើបំណងរបស់ខ្មែរ។

#គណបក្សឆន្ទៈខ្មែរ - ប៉ូលនយោបាយថ្មី ព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី!

31/01/2022

- គណបក្សឆន្ទៈខ្មែរ របស់ខ្មែរដែលមានទឹកចិត្តជាខ្មែរ របស់ខ្មែរដែលបម្រើបំណងខ្មែរ រួមមាន ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ ត្រូវរួមជាមួយ ខ្មែរសែស្រឡាយចិន ខ្មែរសែស្រឡាយវៀតណាម ដែលមានសញ្ជាតិខ្មែរពីកំណើត និងមានប្រពៃណីសាមគ្គី មានស្មារតីបន្តរួមរស់ និងជួយការពារកសាងព្រះរាជាណាចក្រកម្ពុជា ជាមាតុភូមិ កុំអោយក្រុមប្រឆាំងចិន ប្រឆាំងយួន ប្រឆាំងអ្នកមាន។ល។ ជាប្រយោជន៍ភូមិសាស្ត្រនយោបាយដ៏តឹងតែង និងគ្រោះថ្នាក់នៅឆ្នាំ២០២២ និងតទៅ នៅកម្ពុជា និងនៅតំបន់អាស៊ាន បង្កគ្រោះថ្នាក់បានឡើយ។
- ចលនា អាងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ពិសេសរបស់គណបក្សនយោបាយ(បញ្ឆេះ/សម រង្ស៊ីនិយម) របស់គណបក្សនយោបាយ(បញ្ឆាត/កឹម សុខានិយម) ដែលគិតប្រយោជន៍របស់មេដឹកនាំខ្លួន និងបរទេសជាមិត្តភូមិសាស្ត្រនយោបាយខ្លួន កំពុងបង្ហាញបំណង និងសកម្មភាព មិនពឹងពាក់ប្រជាពលរដ្ឋ និងស្ថាប័នកំពូលរបស់ជាតិជាសំខាន់ឡើយ។
- ឆ្នាំ២០២២ និងឆ្នាំ២០២៣ កម្ពុជាបន្តការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីបម្រើប្រជាពលរដ្ឋឃុំសង្កាត់ និងដើម្បីការពារកសាងកម្ពុជាទាំងមូល បម្រើភាពសុខចម្រើនរបស់ប្រជាពលរដ្ឋជាទូទៅ។
- គណបក្សឆន្ទៈខ្មែរ ដែលចូលរួមការបោះឆ្នោតឆ្នាំ២០១៨ និងមាននៃវប្បធម៌នយោបាយថ្មី បានចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់(យន្តការក្រៅសភា/ក្រៅរដ្ឋាភិបាល) មានការជឿជាក់ថានឹងទទួលការគាំទ្រពីប្រជាពលរដ្ឋ ដើម្បីជាដៃគូដ៏ទុកចិត្តក្នុងក្រុមប្រឹក្សាឃុំសង្កាត់ និងក្នុងរដ្ឋសភានៅឆ្នាំ២០២២ និងឆ្នាំ២០២៣៕

Photos from វ៉ៃ ឡងឌី - Vay Lundy's post 29/01/2022
23/01/2022

ខេត្តព្រៃវែង៖ វេទិកាសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ។
👉នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២ៗ លោក គង់ មុនីកា ប្រធានគណបក្ស ឆន្ទៈខ្មែរ បានជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់នាខេត្តព្រៃវែង។
👉លោកគង់ មុនីកា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រកួតប្រជែងយកតំណែងមេឃុំ ដើម្បីបម្រើប្រជាពលរដ្ឋ។ លោកបាន បង្ហាញប្រជាពលរដ្ឋថា កន្លងមកនៅកម្ពុជា មានអ្នកនយោបាយ ៣ប្រភេទ៖ ទី១- អ្នកនយោបាយ បង្ក្រាប ទី២- អ្នកនយោបាយ បញ្ឆេះ ទី៣- អ្នកនយោបាយបញ្ឆោត។
👉គណបក្សឆន្ទៈខ្មែរ នឹងធ្វើជាអ្នកនយោបាយប្រភេទទី៤ គឺអ្នកនយោបាយបម្រើប្រជាពលរដ្ឋ៕

#គណបក្សឆន្ទៈខ្មែរ - ប៉ូលនយោបាយថ្មី ជម្រើសថ្មី ព្រះអាទិត្យថ្មី ផ្លាស់ប្តូរថ្មី!

17/01/2022

លោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ ៖
- លោក កឹម សុខា បញ្ជាក់ថាការប្រកាសរំលាយគណបក្សសិទ្ធិមនុស្ស គឺជាការបង្ហាញថាគណបក្សសិទ្ធិមនុស្សមិនបែកបែរពីគណបក្សសង្គ្រោះជាតិឡើយ។ មេដឹកនាំគណបក្សភ្លើងទៀន(អតីតគណបក្សសមរង្ស៊ី) អះអាងថា ការបន្តសកម្មភាពឡើងវិញ គឺអាចរកយុត្តិធម៌ឲ្យគណបក្សសង្គ្រោះជាតិ និងឲ្យប្រធានកឹមសុខាផងដែរ។ ជាអាទិ៍ ការសុំចូលខ្លួនឲ្យតុលាការកម្ពុជាវិនិច្ឆ័យទោសជំនួស លោក កឹម សុខា របស់ លោក សម រង្ស៊ី ទាំងមិនអាចមាននីតិវិធីបែបនេះក៏ដោយ ក៏បង្ហាញថា សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយនៅតែបន្តជានិច្ច។ (ចង់ទុកឲ្យឆ្ងល់) តែមានអ្នកយល់ហេតុផលបានសម្ដែងថា ការចង់បានរបស់ សម រង្ស៊ី គឺមិនអាចទម្លាក់ការចោទប្រកាន់ ការសម្រាលទោស ឬការលើកលែងទោស លោក កឹម សុខា តែឯង ដោយគ្មាន សម រង្ស៊ី ផងនោះទេ។
- ជាការជាក់ស្ដែង លោក កឹម សុខា បានថ្លែងរួចមកហើយថា សម រង្ស៊ី-កឹម សុខាជាមនុស្សតែមួយគ្មានការគាំទ្រពីលោកទេ។ ទន្ទឹមនេះ អ្នកនយោបាយ កឹម សុខានិយម ជាច្រើនក្រុមបានសុំសិទ្ធិ និងបង្កើតគណបក្សនយោបាយថ្មីៗ ត្រូវក្រុមមេធាវីលោកកឹមសុខាអះអាងថាគ្មាន លោក កឹម សុខា ស្ថិតនៅពីក្រោយទេនោះ កាន់តែបង្ហាញច្បាស់ថា ការបាត់បង់គណបក្សសង្គ្រោះជាតិជាស្ថាពរ និងការបែកបាក់ទាំងស្រុងនៃអ្នកនយោបាយផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ បានស្ដែងយ៉ាងច្បាស់ក្រឡែតអស់ទៅហើយ។ មានតែមជ្ឈដ្ឋានរវើរវាយទេ ដែលនៅបន្តយប់យូរសុបិនវែង អំពីមុខមាត់របស់ពួកគេជាមួយឥទ្ធិពលអន្តរជាតិនិងកឹម សុខានៅកម្ពុជានោះ។
- ឆ្នាំ២០២២ ជាឱកាសដែលសកម្មជនមូលដ្ឋានអាចរកតំណែងរបស់ខ្លួន សម្រាប់បម្រើប្រជាពលរដ្ឋតាមការចូលរួមការបោះឆ្នោត ប៉ុន្តែអ្នកនយោបាយថ្នាក់ខ្ពស់ និងគណបក្សនយោបាយថ្មីៗមួយចំនួន ដែលគិតពីតំណែងរបស់ពួកគេ និងអ្នកទោសនៅពីក្រោយពួកគេនៅឆ្នាំ២០២៣នោះ មិនទាន់កំណត់ ឬត្រៀមចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២នេះនៅឡើយ។ ពួកគេមានបំណងពីរ គឺមួយទប់ស្កាត់សកម្មជនមូលដ្ឋានកុំឲ្យចូលរួមជាមួយគណបក្សនយោបាយដែលចូលរួមការបោះឆ្នោតឆ្នាំ២០២២នេះផង និងមួយទៀតឲ្យសកម្មជនមូលដ្ឋានរួមសកម្មភាពជាមួយពួកគេ ដើម្បីធានាបិរិយាកាស និងដំណើរការការបោះឆ្នោតជាការសំខាន់ផង។
- គណបក្សឆន្ទៈខ្មែរ តាមរយៈអង្គប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួនកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានកំណត់ប្រក្រតីទិនចុះជួបបេក្ខជន មុនបញ្ចប់បញ្ជីបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួន ដើម្បីត្រួតពិនិត្យ បំពាក់បំប៉ន និងណែនាំ អំពីគោលនយោបាយ និងផែនការត្រៀមចូលរួមយុទ្ធនាការបោះឆ្នោតឆ្នាំ២០២២(ជាលើកដំបូង)របស់ខ្លួនឲ្យមានប្រសិទ្ធភាព។
- តាមពេលវេលា និងសន្ទុះនៃការបញ្ចប់បញ្ជីបេក្ខជនឲ្យទាន់ការកំណត់នេះ គណបក្សឆន្ទៈខ្មែរ មិនអាចសម្រេចគម្រោងចង់បានរបស់ខ្លួនឡើយ។ ទោះយ៉ាងណា(សឹមៗ មិនបំបោល គង់តែដល់ដូចប្រាថ្នា)។ គណបក្សឆន្ទៈខ្មែរ មានមោទនភាព និងសូមអបអរ គោរពសរសើរ (បេក្ខជនចង់/បេក្ខជនជឿ/បេក្ខជនជួយ)ទាំងអស់ ដែលមានគុណសម្បត្តិអាចឲ្យប្រជាពលរដ្ឋ និងយុវជនគាំទ្រ និងអាច អោយ គណបក្សឆន្ទៈខ្មែរ ទទួលជោគជ័យនៅគ្រប់ឃុំសង្កាត់ ដែលគណបក្សឆន្ទៈខ្មែរ បានដាក់បេក្ខជនឈរឈ្មោះជាក់ជាមិនខាន។
- ដើម្បីឲ្យក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេសមានពហុបក្សថ្នាក់ក្រោមជាតិនៅឆ្នាំ២០២២នេះ សូមប្រជាពលរដ្ឋ និងយុវជនកម្ពុជា ជួយបោះឆ្នោតគាំទ្រ គណបក្សឆន្ទៈខ្មែរ(អរគុណ ២៣តុលា) សញ្ញាព្រះអាទិត្យថ្មី កាំរស្មីប្រាំពីរ អនុស្សាវរីយ៍ម្រាមដៃប្រាំពីររបស់ប្រជាពលរដ្ឋកម្ពុជាដ៏ទូលំទូលាយ ដែលចង់ឲ្យមានការផ្លាស់ប្តូរកន្លងមក ជាអាទិភាពកុំបីខាន និងគាំទ្រគណបក្សនយោបាយផ្សេងទៀតនៅឃុំសង្កាត់ ដែលគ្មានវត្តមានគណបក្សឆន្ទៈខ្មែរ ជាកុំខានផងដែរ៕
#គណបក្សឆន្ទៈខ្មែរ - ប៉ូលនយោបាយថ្មី ព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី!

06/01/2022

លោកព្រឹទ្ធាចារ្យ គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ៖
- ទទួលស្គាល់ថា សកម្មជនមូលដ្ឋានរបស់អតីតគណបក្សសមរង្ស៊ី(ភ្លើងទៀន)ក្ដី របស់អតីតCNRPក្ដីភាគច្រើនជាអ្នកស្មោះត្រង់ចំពោះប្រជាពលរដ្ឋ ចំពោះប្រទេសជាតិគ្រប់កាលៈទេសៈ។ផ្ទុយទៅវិញអ្នកនយោបាយជាន់ខ្ពស់ និងមេដឹកនាំកំពូល ច្រើនតែ(បញ្ឆោត/បញ្ឆេះ) ទឹកចិត្តសកម្មជននិងអ្នកគាំទ្រ(ជាបន្តបន្ទាប់)អោយបម្រើមហិច្ឆតា បម្រើផលប្រយោជន៍ផ្ទាល់របស់ខ្លួន របស់ក្រុមខ្លួនមួយក្ដាប់តូចនិងបម្រើបរទេស ដែលពួកគេសេពគប់យ៉ាងអាថ៌កំបាំង និងយ៉ាងប្រថុយប្រថាន មិនឲ្យអ្នកដើរតាមដឹងមុនឡើយ។
- មេរោគបដិវត្តន៍ពណ៌ ជាមេរោគនាំចូល ដែលបានឆ្លងមកកម្ពុជានៅឆ្នាំ២០១៣ តាមរយៈមេដឹកនាំCNRP ដែលត្រឡប់ពីប្រទេសមានការផ្ទុះបដិវត្តន៍ពណ៌។ ក្រោយ កឹម សុខា និង សម រង្ស៊ី លែងជាមនុស្សតែមួយ ប្រជាពលរដ្ឋខ្មែរមានការភ័យខ្លាចចំពោះការកម្រើកជាបន្តនូវបដិវត្តន៍ពណ៌បំប្លែងថ្មីដោយគណបក្សនយោបាយថ្មីៗ ដែលទុកខ្លួនជាស្មារតីសង្គ្រោះជាតិរស់ឡើងវិញ ឬជាការបន្តស្មារតីសង្គ្រោះជាតិ។
- គណបក្សឆន្ទៈខ្មែរ ដែលទទួលវ៉ាក់សាំងប្រឆាំងបដិវត្តន៍ពណ៌ ម្ជុលទីមួយនៅឆ្នាំ២០១៨ ម្ជុលទីពីរនៅមុនឆ្នាំ២០២២ ម្ជុលទីបីនៅឆ្នាំ២០២២ នឹងឈានទៅទទួលម្ជុលទីបួននៅឆ្នាំ២០២៣ ធានាថាមេរោគបដិវត្តន៍ពណ៌ មិនងាយឆ្លង និងមិនងាយយាយី បំផ្លិចបំផ្លាញការចូលរួមការបោះឆ្នោតជាទៀងទាត់ ដើម្បីការពារ កសាងអំណាចរបស់ប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋ ត្រួសត្រាយដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងដោយរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជានេះឡើយ។
- គណបក្សឆន្ទៈខ្មែរ អរគុណ ២៣តុលា ជាប៉ូលនយោបាយថ្មី ប្រជែងរវាងប៉ូលបី CPP/CNRP/គណបក្សឆន្ទៈខ្មែរ។ នៅឆ្នាំ២០១៨ រវាងប៉ូលពីរ(CPP/គណបក្សឆន្ទៈខ្មែរ) នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ មានសញ្ញាព្រះអាទិត្យថ្មី កាំរស្មីប្រាំពីរអនុស្សាវរីយ៍ម្រាមដៃប្រាំពីររបស់ប្រជាពលរដ្ឋដ៏ទូលំទូលាយ ដែល ចង់ឲ្យមានការផ្លាស់ប្តូរដោយសុចរិត និងវិជ្ជមានកន្លងមក គឺពិតជាគណបក្សរបស់ខ្មែរ ដែលមានទឹកចិត្តជាខ្មែរ របស់ខ្មែរដែលបម្រើបំណងខ្មែរ ដើម្បីកម្ពុជាសុខក្សេមក្សាន្តរីកចម្រើនតទៅ៕

Photos from គណបក្សឆន្ទៈខ្មែរ's post 31/12/2021
30/12/2021

ទម្លាក់ចោលនយោបាយអន់ថយ!
👉ការភ្នាល់គ្នារវាងអ្នកនយោបាយកាន់អំណាច និងប្រឆាំង មិនមែនជាលើកទីមួយឡើយ ហើយក៏មិនមានអ្វីចម្លែកដែរ ព្រោះអ្នកនយោបាយទាំងនោះ ចូលចិត្តយកបញ្ហាបុគ្គលមកធ្វើជារបៀបវារៈនយោបាយរបស់ខ្លួន។
👉អ្វីដែលគួរចាប់អារម្មណ៍ គឺអ្នកនយោបាយបន្តវេន អ្នកនយោបាយស្រករក្រោយ ពុំគួរដើរតាមលំអានមិនល្អនៃអ្នកនយោបាយចាស់វស្សាឡើយ ផ្ទុយទៅវិញគួរបើកចិត្តអោយទូលាយ ទទួលយកមតិយោបល់ និងការរិះគន់គ្រប់ជំពូក ហើយប្រែក្លាយចំណុចអវិជ្ជមានទាំងនោះ ទៅជាជោគជ័យ។
👉អ្នកនយោបាយខ្មែរ ត្រូវងាកមកតម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាសំខាន់ ជាពិសេសបង្កើនការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហាជីវភាពដោយសារកូវីដ និងភាពអយុត្តិធម៌ក្នុងសង្គមវិញ៕
#គណបក្សឆន្ទៈខ្មែរ
ប៉ូលនយោបាយថ្មី ព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី!

Photos from គណបក្សឆន្ទៈខ្មែរខេត្តសៀមរាប - Khmer Will Party Siem Reap's post 29/12/2021

សារលិខិតជូនពរឯកឧត្តម គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២២។

គណបក្សឆន្ទៈខ្មែរខេត្តសៀមរាប
២៩ ធ្នូ ២០២១

Photos from គណបក្សឆន្ទៈខ្មែរខេត្តសៀមរាប - Khmer Will Party Siem Reap's post 29/12/2021

សារលិខិតជូនពរឯកឧត្តម គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២២។

គណបក្សឆន្ទៈខ្មែរខេត្តសៀមរាប
២៩ ធ្នូ ២០២១

27/12/2021

ប្រសាសន៍លោកព្រឹទ្ធាចារ្យ គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ ៖
- ក្នុងឱកាសបញ្ចប់ឆ្នាំ២០២១ ចូលឆ្នាំថ្មីសកល២០២២ អតីតប្រធានគណបក្សសមរង្ស៊ី(សញ្ញាភ្លើងទៀន) អតីតទីប្រឹក្សាជាន់ខ្ពស់របស់CNRP ដែលរំលាយដោយតុលាការកំពូលកម្ពុជា សូមជូនពរប្រជាពលរដ្ឋ និងយុវជនកម្ពុជា សូមទទួលបានកម្លាំងកាយថ្មី កម្លាំងប្រាជ្ញាថ្មី មានជម្រើសថ្មី ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣ ការផ្លាស់ប្តូរថ្មីដោយសុចរិត និងវិជ្ជមានកុំបីខាន។
- តាម(ខ្យល់និយម សម រង្ស៊ី/ក្រុមបញ្ឆេះ)និង(ខ្យល់និយម កឹម សុខា/ក្រុមបញ្ឆោត)នៃអតីតតំណាងរាស្ត្រ និងអ្នកនយោបាយជាន់ខ្ពស់របស់អតីតCNRP ជាមួយក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោត(ឆ្នាំ២០១៧-ឆ្នាំ២០២២) កំពុងរាត់រាយ រលត់រលាយដូចគ្នា ជាចុងក្រោយ និងជាស្ថាពរហើយ។
- ក្នុងតួនាទីជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ ខ្ញុំតែងបានទទួលសំណួរជាច្រើន ដោយប្រយោលផង និងដោយផ្ទាល់ផង អំពីទំនាក់ទំនងរបស់អតីតCNRP ជាមួយសហរដ្ឋអាមេរិក និងលោកខាងលិច (មុនរំលាយ) និងអំពីទំនាក់ទំនងសហរដ្ឋអាមេរិកលោកខាងលិចជាមួយកម្ពុជា ពិសេសជាងបួនឆ្នាំ(ឆ្នាំ២០១៧-ឆ្នាំ២០២២)កន្លងមក តើមានសភាពបែបណាខ្លះ។
- ទំនាក់ទំនងបរទេស និងអតីតCNRP(មុនរំលាយ) មានវីដេអូសម្លេងលោក កឹម សុខា និងបទចោទរបស់តុលាការកំពុងបន្តសវនាការ។ ចំណែកទំនាក់ទំនងបរទេសនិងកម្ពុជា ជាងបួនឆ្នាំក្រោយការរំលាយមានសម្ពាធ មានទណ្ឌកម្មបរទេស និងមានក្រុមសមរង្ស៊ីជាប់ទោស ដោយសាលក្រមតុលាការកម្ពុជាពីបទមាតុភូមិនិវត្តន៍៩វិច្ឆិកា២០១៩ ពីបទចូលចាប់ ចូលកម្ចាត់រដ្ឋាភិបាលកម្ពុជា ដែលគេចាត់ថាជារដ្ឋាភិបាលខុសច្បាប់ ឬក្លែងក្លាយ។
- អំពីថាតើបច្ចុប្បន្ន អតីតCNRP មានសភាពបែបណានោះ គ្រប់គ្នាអាចសន្និដ្ឋានបានថាយុទ្ធសាស្ត្រប្រើសមរភូមិក្រៅប្រទេស និងពឹងអន្តរជាតិប្រហែលទាល់ច្រកទាំងស្រុងហើយ។ ជាក់ស្ដែង(អ្នកនយោបាយសមរង្ស៊ីនិយម/ខ្យល់បញ្ឆេះ) និង(អ្នកនយោបាយកឹមសុខានិយម/ខ្យល់បញ្ឆោត)បានសុំសិទ្ធិ និងសុំបង្កើតគណបក្សនយោបាយថ្មី ឬសុំឲ្យគណបក្សនយោបាយចាស់ មកយកសមរភូមិក្នុងកម្ពុជាវិញ តាមសេណារីយ៉ូលោក ហ៊ុន សែន នៅក្រោមអំណាចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគេថាខុសច្បាប់ ឬក្លែងក្លាយ ដោយគ្មានការអៀនខ្មាសសោះឡើយ។ ក្រុមមេដឹកនាំនយោបាយ(នាងមិនអាចឥតអ្នក)(ដែលចាំព្រះអាទិត្យ ហើយប្រើភ្លើងទៀនសិន) និងមិនទាន់បញ្ជាក់ពីការចូលរួមបោះឆ្នោតច្បាស់លាស់នេះ គឺបានបង្កប់គំនិតបញ្ឆេះការតវ៉ា ជាមួយសាលដីកាបិទផ្លូវតវ៉ា និងបង្កប់គំនិតបញ្ឆេះការទាមទារឲ្យទម្លាក់ការចោទប្រកាន់ឲ្យលើកលែងទោសចំពោះឧក្រិដ្ឋជននយោបាយ ដែលមានសាលក្រមផ្តន្ទាទោស ដើម្បីបង្កជាចលាចលឲ្យដូចនៅភូមា ហើយស្ថានការណ៍អាចបង្កគ្រោះនាំទុក្ខនាំទោស ចំពោះអ្នកចូលរួម និងអ្នកគាំទ្រចៀសមិនផុតឡើយ។
- ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣គណបក្សឆន្ទៈខ្មែរ អរគុណ ២៣តុលា សញ្ញាព្រះអាទិត្យថ្មី បង្កើត និងចូលរួមការបោះឆ្នោតពីឆ្នាំ២០១៨ ដែលមិនវង្វេងយុទ្ធសាស្ត្រ និងមិនរត់ចោលសមរភូមិកម្ពុជា ប្រាកដជាមានអាសនៈទាំងថ្នាក់ក្រោមជាតិ ទាំងថ្នាក់ជាតិ ហើយបន្តបម្រើម្ចាស់ឆ្នោតឲ្យមានទំនាក់ទំនងល្អ ទាំងជាមួយចិន ទាំងជាមួយសហរដ្ឋអាមេរិក និងលោកខាងលិច ដើម្បីសមិទ្ធិផលដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីស បាននាំមក ស្ថិតស្ថេរ ខ្ជាប់ខ្ជួន និងជឿនលឿនពេញលេញជានិច្ចតទៅ៕

Photos from គណបក្សឆន្ទៈខ្មែរខេត្តសៀមរាប - Khmer Will Party Siem Reap's post 10/12/2021

អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ២០២១ !
👉 ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។
👉 ប្រព័ន្ធយុត្តិធម៌ឯករាជ្យ គឺជាធាតុផ្សំមួយដ៏សំខាន់នៃលទ្ធិប្រជាធិបតេយ្យ។ ការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ជាអាវុធ ដើម្បីធ្វើទុក្ខបុកម្នេញក្រុមមនុស្សដែលមានទស្សនៈផ្ទុយ មានន័យថាប្រព័ន្ធយុត្តិធម៌មិនឯករាជ្យ ហើយរបបលទ្ធិប្រជាធិបតេយ្យនៃប្រទេសនោះមានភាពទន់ខ្សោយ៕

#គណបក្សឆន្ទៈខ្មែរ
ប៉ូលនយោបាយថ្មី ព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី!

09/12/2021

ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១
លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានជួបផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត Le Monde របស់បារាំង អំពី៖
១- គោលបំណង និងចក្ខុវិស័យរបស់គណបក្សឆន្ទៈខ្មែរ
២- ស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា និងបញ្ហាមួយចំនួនទៀត។
#គណបក្សឆន្ទៈខ្មែរ
ប៉ូលនយោបាយថ្មី ព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី!

បក្ស​ខ្លះ​កំពុង​ត្រៀម​អ្នក​បន្តវេន​បេក្ខភាព​នាយករដ្ឋមន្ត្រី បន្ទាប់ពី​ CPP ​រំលេច​ឈ្មោះ 08/12/2021

បក្ស​ខ្លះ​កំពុង​ត្រៀម​អ្នក​បន្តវេន​បេក្ខភាព​នាយករដ្ឋមន្ត្រី បន្ទាប់ពី​ CPP ​រំលេច​ឈ្មោះ ភ្នំពេញៈ ​គណបក្ស​នានា​បាន​​ប្រកាស​ត្រៀម​លក្ខណសម្បត្តិ​​សម្រាប់​ដាក់​អ្នក​បន្តវេន​បេក្ខភាព​នាយករដ្ឋមន.....

Photos from គណបក្សឆន្ទៈខ្មែរខេត្តសៀមរាប - Khmer Will Party Siem Reap's post 08/12/2021

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២២ ខិតជិតមកដល់។ ប្រសិនប្រជាពលរដ្ឋខ្មែរទាំងពីរភេទក្នុងខេត្តសៀមរាប ដែលមានបំណងឈរជាបេក្ខជនមេឃុំ បេក្ខជនចៅសង្កាត់ និងបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ សូមរួសរាន់ចូលរួមចុះឈ្មោះជាមួយគណបក្សឆន្ទៈខ្មែរខេត្តសៀមរាប ដើម្បីមានឱកាសក្លាយខ្លួនជាមេឃុំ ចៅសង្កាត់គំរូ ដើម្បីការអភិវឌ្ឍន៍ឃុំ សង្កាត់របស់យើង និងកសាងពហុបក្សនៅថ្នាក់ក្រោមជាតិឡើងវិញ ។
***លក្ខខណ្ឌ៖
-ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ
-មានអាយុ២៥ឆ្នាំឡើង (គិតត្រឹមថ្ងៃបោះឆ្នោត)
-ចេះសរសេរ និងអានអក្សរខ្មែរបាន
-មានឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់របស់ខ្លួនដែលចង់ឈរឈ្មោះ។
#ហេតុអ្វីត្រូវចូលរួមជាមួយគណបក្សឆន្ទៈខ្មែរ?
គណបក្សឆន្ទៈខ្មែរជាប៉ូលនយោបាយថ្មី ជាគណបក្សបណ្តុះវប្បធម៌នយោបាយថ្មី ជាគណបក្សដែលបង្កើតឡើងដោយបញ្ញវ័ន្តខ្មែរ អ្នកនយោបាយបន្តវេន អ្នកនយោបាយស្រករក្រោយ ស្អាតស្អំ មិនពុករលួយបក្សពួកនិយម ជាគណបក្សប្រកាន់ភ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ អព្យាក្រឹត និងឯករាជ្យ។ គណបក្សឆន្ទៈខ្មែរ មានសញ្ញាព្រះអាទិត្យថ្មី ជាជម្រើសថ្មី ដើម្បីការផ្លាស់ប្តូរថ្មីជាវិជ្ជមាននៅកម្ពុជា។
ស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់ការចូលរួមជាមួយយើងខ្ញុំ៖
099 999 037 / 068 999 345
(សម្រាប់ចុះឈ្មោះ)
Telegram: +85568999345
#គណបក្សឆន្ទៈខ្មែរ
ប៉ូលនយោបាយថ្មី ព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី !

Want your business to be the top-listed Transport Service in Siem Reap?
Click here to claim your Sponsored Listing.

Videos (show all)

Category

Telephone

Website

Address


Siem Reap
171202
Other Travel Services in Siem Reap (show all)
Tonghak Lyna Tonghak Lyna
Khna Chas
Siem Reap

#tonghaklyna

Van Ratha Tour Leader Van Ratha Tour Leader
Siem Reap

DON’T BE AFRAID...... AND SAY YES TO ADVENTURES

アンコールトラベルサービス-Angkor Travel Service アンコールトラベルサービス-Angkor Travel Service
Siem Reap

私は世界遺産アンコールワットがあるシェムリアップの現地旅行会社です?

Siem Reap Moto Girl Explorer Siem Reap Moto Girl Explorer
National Road #6, Chong Kaosou, Slorkaram
Siem Reap, 17251

Welcome to Siem Reap Moto Girl Explorer, We provide daily tours for motorbikes to ride and see the m

Worlds Forgotten Temples Worlds Forgotten Temples
Siem Reap

Reviews of temples in Cambodia that are off the tourist path. Many not on any maps. I travel far &

Angkor Guides Youtubers Angkor Guides Youtubers
Siem Reap, 17252

We provide all services related above such as : tour guides, transportation, accommodations, tours i

Angkor Street Angkor Street
Siem Reap

Angkorstreet.com is created to promote the most tourist attractions in Cambodia.

Siem Reap tuk tuk driver Siem Reap tuk tuk driver
Siem Reap City
Siem Reap

Hi all there, I am Chheoun Chhean , Have been driving tuk tuk and transport through Angkor areas man

ប្រាសាទ អង្គរវត្ត-Angkor Wat Temple ប្រាសាទ អង្គរវត្ត-Angkor Wat Temple
ប្រាសាទអង្គរវត្ត
Siem Reap, 1710

Theara Taxi Theara Taxi
Siem Reap

Day to day travel across Cambodia. I do have experience for driving many years Call me 012820730/ s

ទេសចរណ៍ស្រុកស្វាយលើ Svay Leu District Tourism ទេសចរណ៍ស្រុកស្វាយលើ Svay Leu District Tourism
ភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប
Siem Reap, 85517

#ទេសចរណ៍ស្រុកស្វាយលើ Svay Leu District Tourism

Siem Reap Tour Guide Siem Reap Tour Guide
Tmey Village, Svay Dangkun Commune, Cambodia.
Siem Reap, 17252

When I was a child,I used to read books voraciously.I would read page after page and obsess over faraway lands.Only when I started traveling did I realize what the travel quote“it’...