TV Natural law

TV Natural law

លោកិយជាហ្គេមរបស់វិញ្ញាណ

14/10/2024

#ការពាល់ត្រូវ #សម្មតិសច្ចៈ #បរមត្ថសច្ចៈ #មជ្ឈិមបដិបទា
[...]វិញ្ញាណប្រើទ្វារទាំង៥ពាល់ត្រូវ តែខុសការពិតដែលបានគិតឃើញ...។
🙏ប្រសាសន៍លោកពូជាទីគោរព
📌មានតំណភ្ជាប់ទៅវីដេអូដើមទាំងស្រុងក្នុងខម្មិនខាងក្រោម!

13/10/2024

[...]វិញ្ញាណដឹង ដឹងជាអារម្មណ៍ អារម្មណ៍ដែលដឹងត្រូវ គឺអារម្មណ៍យល់ អារម្មណ៍យល់ ទាល់តែអារម្មណ៍ហ្នឹងជាអារម្មណ៍សុទ្ធសាធអត់មានអារម្មណ៍អញ...។
🙏ប្រសាសន៍លោកពូជាទីគោរព
📌មានតំណភ្ជាប់ទៅវីដេអូដើមទាំងស្រុងក្នុងខម្មិនខាងក្រោម!

11/10/2024

#តើធ្វើហ្នឹងយល់ឬអត់? #សីលព្វត្តបរាមាសៈ
[...]តើការរាប់បាត្រលោក,ឧទ្ទិសកុសលបានដល់ម៉ែ-ឪ-ញាតិដែលបានស្លាប់ចែកឋាន...?
🙏ប្រសាសន៍លោកពូជាទីគោរព
📌មានតំណភ្ជាប់ទៅវីដេអូដើមទាំងស្រុងក្នុងខម្មិនខាងក្រោម!

09/10/2024

[...]វិញ្ញាណ ជា ខ្សែកម្លាំងហើយប្រែជាដឹង។ គ្រាន់តែដឹងហ្នឹង រឿងអីបានត្រូវមានសាសនា...?
វិញ្ញាណណាគិតយល់ហេតុ-ផល ញែកអត្ថិភាពវិញ្ញាណនឹងរូបចេញពីគ្នាបាន គឺ អរិយបុគ្គល...។
🙏ប្រសាសន៍លោកពូជាទីគោរព
📌មានតំណភ្ជាប់ទៅវីដេអូដើមទាំងស្រុងក្នុងខម្មិនខាងក្រោម!

20/09/2024

[...]ហេតុអ្វីបានជា #គោរពបូជាបុគ្គលដែលមិនគួរគោរពបូជាធ្លាក់នរកដូចគេធាក់ពីក្រោយ?
🙏ប្រសាសន៍លោកពូជាទីគោរព
📌មានតំណភ្ជាប់ទៅវីដេអូដើមទាំងស្រុងក្នុងខម្មិនខាងក្រោម!

20/09/2024

[...]ព្រះសម្មាសម្ពុទ្ធត្រាស់ដឹងធម៌ ពន្យល់ធម៌ឱ្យសត្វយល់ កើតបញ្ញា មិនមែនឱ្យជឿទេ!
#គោរពបូជាបុគ្គលមិនគួរគោរពបូជាធ្លាក់នរកដូចគេធាក់ពីក្រោយ។
🙏ប្រសាសន៍លោកពូជាទីគោរព
📌មានតំណភ្ជាប់ទៅវីដេអូដើមទាំងស្រុងក្នុងខម្មិនខាងក្រោម!

20/09/2024

[...]នេះជាហ្គេមគិតហេតុផលរបស់វិញ្ញាណ តែដោយសារតណ្ហាអូសទាញ ធ្វើឱ្យវិញ្ញាណរវល់ដឹងតាមទ្វារទាំង៥ មិនបានគិតហេតុផល ដោះកងទុក្ខ...។
🙏ប្រសាសន៍លោកពូជាទីគោរព
📌មានតំណភ្ជាប់ទៅវីដេអូដើមទាំងស្រុងក្នុងខម្មិនខាងក្រោម!

19/09/2024

[...] #ជីវិតជាទុក្ខមិនមែនដឹងតាមទ្វារទាំង៥ទេគឺវិញ្ញាណគិតពីឧបាទាន...។
មនុស្ស គឺ វិញ្ញាណ។ វិញ្ញាណដឹងតាម២កន្លែង គឺ តាមទ្វារទាំង៥មួយកន្លែងគឺថ្នាក់ឧបាទានឬថ្នាក់ពាល់ត្រូវគឺប៉ះទៅដឹងៗ។ ដឹងមួយទ្វារទៀត គឺ ទ្វារមនោដឹងថ្នាក់គិតឃើញឬថ្នាក់ទិដ្ឋិ...។
🙏ប្រសាសន៍លោកពូជាទីគោរព
📌មានតំណភ្ជាប់ទៅវីដេអូដើមទាំងស្រុងក្នុងខម្មិនខាងក្រោម!

18/09/2024

[...]និយាយពីខាងក្នុង វិញ្ញាណត្រូវប្រើទ្វារខួរដឹងថា: សឡាយតនៈ បង្កើត ផស្សៈ ដើម្បីឱ្យវិញ្ញាណដឹងជាអារម្មណ៍ស្រពោន កុំឱ្យច្រឡំថា ផស្សៈមាននៅក្រៅ រីករាយ ត្រេកត្រអាល(តណ្ហា) មកពីវាមិនដឹងការពិត ការពិតគឺ សឡាយតនៈបង្កើតផស្សៈ។ និយាយពីខាងក្រៅ លោកិយ ផស្សៈមកពីខាងក្រៅវិញ ប៉ុន្តែខាងក្នុងដឹងរួចហើយ វាទប់រួចហើយ អ៊ីចឹងលែងត្រេកត្រអាលនឹងផស្សៈ។ ពេលផស្សៈមកប៉ះផ្ទប់នឹងទ្វារភ្លាម វិញ្ញាណនាំយកផស្សៈទៅទ្វារខួរគិតតែម្តង...។
🙏ប្រសាសន៍លោកពូជាទីគោរព
📌មានតំណភ្ជាប់ទៅវីដេអូដើមទាំងស្រុងក្នុងខម្មិនខាងក្រោម!

17/09/2024

#ភព ...ផស្សៈ>វេទនា>តណ្ហា>ឧបាទាន>ភព>...
[...]ឧបាទានគឺវិញ្ញាណប្រកាន់ថាមានខ្លួនជាសត្វ ទើបញែកផស្សៈពីទ្វារទាំង៥ចេញជាភព..។
🙏ប្រសាសន៍លោកពូជាទីគោរព

16/09/2024

[...]ស្នេហាពិតអាចមានគ្នាលើសពីពីរនាក់ សំខាន់គឺហេតុ...។
🙏ប្រសាសន៍លោកពូជាទីគោរព
📌មានតំណភ្ជាប់ទៅវីដេអូដើមទាំងស្រុងក្នុងខម្មិនខាងក្រោម!

31/07/2024

🙏សំណេរលោកពូជាទីគោរព
📝ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤
[...]គ្រប់រឿង មុននឹងធ្វើ ត្រូវតែគិតហេតុផលដោះទិដ្ឋិអោយរួចសិន ចាំធ្វើរឿងហ្នុងទៅ។ ឯងប្រាប់វាអញ្ចឹង វាមិនដែលស្តាប់ឯងយល់ទេ ចង់ធ្វើអីធ្វើតែម្តង ខ្លាំងនោះខ្លាំង ខ្លាំងជាប់ជានិច្ច ខ្លាំងពេកប្រមូលគ្នាមកយកឡានពូ យកអត់បាន ព្រោះដោះទិដ្ឋិមិនរួចរឿងថា ហេតុអីបានជាពួកហ្អែងត្រូវបានឡាននេះ? ហ្អែងដោះទិដ្ឋិមិនរួចរឿងហ្នឹង ហ្នឹងហើយ រឿងមកយកឡានហ្នឹងក៏ត្រូវបរាជ័យយ៉ាងអាម៉ាស់ទៅវិញទៅ។ តាំងខ្លាំងទៀតហើយ ស្រែកចេចចាច ខ្លាំងនោះខ្លាំង ក្រុមយើងទៅយកឡានក្រុមវាវិញម្តង។ យើងគិតហេតុផលដោះទិដ្ឋិអោយជ្រះស្រឡះទៅ គឺហេតុផលៗ ឡានត្រូវតែបានមកខាងយើង ព្រោះជាឡានយើង មិនមែនយើងទៅយកឡានគេទេ។ គិតដោះទិដ្ឋិ អោយទិដ្ឋិរបស់យើងសម្មារួចហើយ ពួកយើងក៏ធ្វើទៅតាមសម្មាទិដ្ឋិដែលយើងគិតហេតុផលទៅឃើញថាត្រឹមត្រូវហ្នុងទៅ ទីបំផុតឡានដែលនៅជាមួយនឹងវាហ្នុង ក៏បានមកខាងយើងមក យកមកអោយអាប៊ុនហឿនជិះវិញម្ដងទៅ។ កាលមុនមីខ្មឺតបើកឡានហ្នឹង ឥឡូវតួដៃគូមីខ្មឺតគឺអាប៊ុនហឿនបើកឡានហ្នឹងវិញម្ដង កម្មពារទេ? ឥឡូវដល់រឿងសាលាទៀតហើយ យើងគិតហេតុផលដោះទិដ្ឋិទៅ គិតឃើញថាសាលាហ្នឹងគឺជាសាលារបស់យើង តែអាសាំងឡេងវាថាសាលាហ្នឹងជាសាលារបស់វា គ្មានពាក់ព័ន្ធអីនឹងយើងទេ ព្រោះប្លង់រឹងសាលាហ្នឹងឈ្មោះវា តាំងឡប់ទៀតហើយ។ បើច្បាស់យ៉ាងហ្នឹងទៅហើយ គឺថាសាលាហ្នឹងជារបស់វា តើយើងមានអីទៅតតាំងនឹងវាទៀត គឺមានតែផ្លូវច្បាប់ហ្នឹងហើយ បើវារុញយើងមិនអោយបាននិយាយហេតុផលជាមួយវាសោះអញ្ចឹង អោយយើងទៅតាមផ្លូវណា? មិនគឺទៅតាមផ្លូវតុលាការហ្នឹង? ប្រហែលកម្មពារដែលវាត្រូវសោយនូវអំពើដែលវាបានសាងចំពោះអាភា ពេលពូចូលឈានហៅកូនក្មួយថាមានទឹកលិចលោកហ្នុងហើយមើលទៅ កាលហ្នុង វាបានស្ទុះទៅក្រៀកអាភាដែលអាភាវាបានសុំអនុញ្ញាតពីពូរួចហើយរឿងវាធ្វើរឿងឡប់ៗវាហ្នឹង ដូចជាសែនចេក អុជធូប ចាក់ទឹក អាភាវាបានសុំពូធ្វើរឿងហ្នឹងរួចហើយ ពូអោយវាធ្វើអីធ្វើទៅ នៅទីបំផុត អាសាំងឡេងគ្មានសុំយោបល់ពូអីបន្តិចពីរឿងចាប់អាភាហ្នឹង វាមិនមែនមិនដឹងថាអាភាបានសុំពូរួចហើយទេ គឺវាបានលឺ វាបានឃើញអាភាសុំពូ ហើយពូបានអនុញ្ញាតអោយវាធ្វើហើយ។ ពេលនោះពូមិនដឹងថាអាភាវាចង់ធ្វើអីទេ ប៉ុន្តែវាសុំពូថា បងសូមបងកុំឃាត់ខ្ញុំ ខ្ញុំចង់ធ្វើអី ធ្វើហើយណាបងថ្ងៃហ្នឹង។ ពេលនោះ មីខ្មឺតកាផារី ម៉ៃសំ និងអាសាំងឡេងហ្នឹង វាសាំតាប៉ែនឹងសកម្មភាពអាភាខ្លាំងណាស់។ ពេលនោះពូប្រាប់ពួកវាទាំងបីច្រើនដងណាស់ ថាអោយអាភាធ្វើអី ធ្វើសិនទៅ ចាំចប់រឿងហ្នឹង ចាំពូបកស្រាយពន្យល់ពីរឿងហ្នឹង។ ពួកវាមិនស្ដាប់ពូទេ ខ្មឺតទៅ ខ្មឺតមក ចុងក្រោយគឺអាសាំងឡេងសម្រេចទៅចាប់ក្រៀកអាភាដោយខ្លួនវា ដូចប៉ូលីសបានចាប់ចោរអញ្ចឹង គឺអាភាវាបានដាក់ក្រព័ទ្ធដៃវាម្ខាងទៅក្រោយខ្នង អត់មានទម្លាក់សោះ តាំងពីចាប់ផ្ដើមសម្ដែងរឿងឡប់វាហ្នឹងរហូតដល់ចប់ ហត់ពេក វាគូទអង្គុយនៅនឹងកៅអី ក៏នៅក្រព័ទ្ធដៃទៅក្រោយហ្នឹងដែរ គឺកម្មរៀបចំទុកអោយអាសាំងឡេងទៅចាប់ហ្នឹងតែម្ដង ជាប់អន្ទាក់កម្មរៀបចំលោកិយហើយ។ អ្នកបានចូលរួមនៅពេលនោះ មានឆ្ងល់ទេថាហេតុអ្វីបានជាអាភាវាក្រព័ទ្ធដៃទៅខាងក្រោយស្រាប់ លេងមួយចប់រឿងដែលវាសម្ដែងមិនទម្លាក់ទាល់តែសោះអញ្ចឹង? គឺកម្មរៀបចំទុកអោយអាសាំងឡេងទៅចាប់ក្រៀកហ្នឹងហើយ អញ្ចឹងហើយបានជាពូនិយាយថា ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ត្រូវតែគិតហេតុផលដឹងខុសដឹងត្រូវ ចាំធ្វើ ចេះតែធ្វើតាមតណ្ហា ជាប់អន្ទាក់កម្មឥឡូវហើយ ឥឡូវមែន។ ពូថាចុងក្រោយអាសាំងឡេងត្រូវប៉ូលីសក្រៀកដូចវាក្រៀកអាភាអញ្ចឹង នេះគឺកម្មពារ ប្រាប់អោយដឹងថាបុគ្គលណាសាងអី ទទួលសោយផលកម្មដែលខ្លួនបានសាងនោះគ្រប់គ្នាទាំងអស់ ទាំងគេទាំងយើង ដូច្នេះគ្រប់ពេល គ្រប់កាលៈទេសៈ ត្រូវគិតដោះទិដ្ឋិអោយបានសម្មាទិដ្ឋិ ដឹងខុសត្រូវជាមុនសិនចាំធ្វើ នោះបុគ្គលនោះនឹងមិនចូលអន្ទាក់ដែលកម្មរៀបចំទេ ប៉ុន្តែមនុស្សឥឡូវអោយតែក្រឡាលើគេ ស្អីក៏ហ៊ានធ្វើដែរ កម្មបង្កើតលោកិយណា ជាប់អន្ទាក់កម្មអត់មានសល់អ្នកណាម្នាក់ទេ៕

31/07/2024

🙏សំណេរលោកពូជាទីគោរព
📝ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤
[...]កាលថ្ងៃសម្ដែងរឿងទឹកលិចលោកនោះ អាភាវាសម្ដែងជាតួជំនឿ វាបានមកសុំអនុញ្ញាតិពីពូរួចហើយ ពូបានអនុញ្ញាតិអោយវាធ្វើអីធ្វើទៅ។ ពេលអាភាវាលេងតួហ្នុងហត់វាហើយ វាដាក់គូទអង្គុយនៅនឹងកៅអី ដៃក្រព័ទ្ធទៅក្រោយដដែល ពេលនោះអាសាំងឡេងចូលទៅរុញដៃដែលអាភាកំពុងក្រព័ទ្ធទៅខាងក្រោយនោះឡើងលើបន្តិច ដៃម្ខាងទៀតអោបមួលកអាភាខ្លាំងៗ ទម្រង់ដូចប៉ូលីសចាប់អ្នកទោសអញ្ចឹង រួចបណ្ដើរអាភាឡើងទៅលើផ្ទះទៅ។ កម្មពាររបស់វាអាចត្រូវប៉ូលីសចាប់វាវិញដូចវាចាប់អាភាហ្នុងដែរ ប៉ុន្តែដំណើររឿងពិតយ៉ាងម៉េច យើងរង់ចាំមើលហ្កេមលោកិយវគ្គបញ្ចប់នេះទាំងអស់គ្នាទៅ។ ពូសូមរំលឹកក្មួយថា ពូជិតសម្រេចឈានហើយ ហ្កេមលោកិយវគ្គបញ្ចប់ និងពេលពូសម្រេចឈានគឺតែមួយ៕

31/07/2024

🙏សំណេរលោកពូជាទីគោរព
📝ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤
[...]សាច់រឿងលោកិយជាសាច់រឿងកំសត់ មនោសញ្ចេតនា ប៉ុន្តែជាសាច់រឿងតក្កៈ គឺមានហេតុផលច្បាស់លាស់ណាស់ សាងផលអី ត្រូវតែសោយអំពើដែលខ្លួនបានសាងដោយចេតនានោះ។ សាច់រឿងអាសាំងឡេងមិនដឹងថាត្រូវបញ្ចប់យ៉ាងណាអោយច្បាស់លាស់ម៉កៗនោះទេ។ នៅថ្ងៃពូចូលឈាននោះ អាសាំងឡេងវាធ្លាប់ចាប់ក្រៀកតួអង្គអាភាដែលសុំពូសម្ដែងជាអ្នកមានជំនឿ អុជធូប សែនចេកអីជាដើម។ ថ្ងៃនោះវាបានមួលដៃ ក្រៀកអាភា គឺវាប្រើដៃធ្ងន់ខ្លាំងណាស់ព្រោះវាប្រឆាំងនឹងពូ ដូច្នេះវាបានចាប់ក្រៀកអាភា គឺវាក្រៀកយកមួយឈ្នះដៃ ដូចក្រៀកអ្នកទោស អាចសាច់រឿងលោកិយបញ្ចប់នៅត្រឹមកម្មពារ វាត្រូវច្បាប់ចងក្រៀកវាវិញ ឬយ៉ាងណានោះទេ។ សាច់រឿងលោកិយជាសាច់រឿងតក្កៈ មានហេតុមានផលច្បាស់លាស់ណាស់ សាងអំពើអីត្រូវតែសោយអំពើនោះវិញ ក្មួយៗចាំមើលរឿងត្រូវបញ្ចប់ត្រង់ណា ពូក៏គិតមិនយល់អោយត្រូវច្បាស់ៗយ៉ាងម៉េចមួយនោះដែរ ប៉ុន្តែពូដឹងច្បាស់ថា ឈានរបស់ពូនឹងសម្រេចក្នុងពេលឆាប់ៗនេះហើយ៕

29/07/2024

🙏សំណេរលោកពូជាទីគោរព
📝ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤
[...]មីខ្វាក់ខួរ ស្ដាប់សម្លេងអាកន្តឿJackyទៅ ថាអាណាជាអ្នកទទួលលុយកូរ៉េ និងចាត់ចែងលុយកូរ៉េហ្នុងមីខ្វាក់ខួរ? និយាយចេញមកលំអៀងផ្កាប់មុខ យកអេស្ការមកគាស់មុខមិនផ្ការឡើងទេ ផ្កាប់មុខជាប់អីយ៉ាងហ្នឹង ចេះស្គាល់កម្មជ្ជរូបផង ចង់និយាយថាម៉េចកម្មជ្ជរូបហ្នឹង ឥឡូវហ្នឹងអញវាចាស់កន្ត្រេកកន្ត្រាកឬ? បើអញ្ចុង ម៉េចមិនមើលអាJackyកំពស់មួយម៉ែត្រមួយតឹកដែលនាងឯងកំពុងតែកៀកកហ្នុងផង កម្មជ្ជរូបវាយ៉ាងម៉េចដែរមីខ្វាក់ខួរ? ឡប់អញ្ចឹងបានជឿថាយេស៊ូហ្នុងត្រូវ។ ស្ដាប់សម្លេងអាJackyនិយាយក្នុងវីដេអូនេះទៅ មីខ្វាក់ខួរ។ អាJacky វានិយាយថា វាជាប្រធានរឿងប្រមូលលុយពីកូរ៉េហ្នឹង ហើយវាចាត់ វាសនាម្នាក់ និងសុីផេងម្នាក់អោយធ្វើតំណាងអនុវត្តផែនការអ្វីៗផ្ទាល់ នាងឯងស្ដាប់ទាន់ទេត្រង់ហ្នឹង? គឺអាJackyវានិយាយចេញពីមាត់វានេះថា វាជាប្រធានមីខ្វាក់ខួរនាងឯងលឺទេ? ហើយតំណាងវាអនុវត្តផែនការក្រោមបញ្ជារបស់វាពីអូស្រ្តាលីមកគឺទីមួយ គិត វាសនា ទីពីរសុីផេង។ វាបានដកលុយទិញឡានអោយពីរនាក់ហ្នឹងមា្នក់មួយ ហើយដកលុយកូរ៉េហ្នឹងអោយទៅខាងសាលាអាសាំងឡេងដប់ម៉ឺន ដល់ពេលឥឡូវអាកន្តឿJackyវាថា វាគ្រាន់តែជាទីប្រឹក្សាដ៏ស្មោះត្រង់ម្នាក់ទេ រឿងលុយរឿងកាក់កូរ៉េគឺអញព្រហ្មហ្នឹងជាអ្នកគ្រប់គ្រងទាំងអស់។ មីខ្វាក់ខួរមេឡូឌី នាងឯងនៅតែផ្កាប់មុខមិនព្រមទទួលស្គាល់ថាJackyពាក់ព័ន្ធរឿងលុយកូរ៉េហ្នឹងទៀតឬ? ក្មួយៗមើលវាខ្វាក់ខួរផ្កាប់មុខលំអៀង និយាយហេតុផលស្ដាប់គ្នាមិនបានបែបហ្នឹង ដឹងតែJackyល្អៗ ហេតុផលល្អអាក្រក់ល្អយ៉ាងម៉េច និយាយស្ដាប់គ្នាមិនបាន តើសមហៅវាមីខ្វាក់ខួរទេក្មួយ? នេះជាសម្លេងរបស់វាដែលផ្ញើមក គិត វាសនា ហើយសម្លេងក្មួយប្រុសដែលនិយាយពូវាក្នុងឃ្លីបហ្នឹងគឺ សម្លេងគិត វាសនាហ្នឹងហើយ៕

29/07/2024

🙏សំណេរលោកពូជាទីគោរព
📝ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤
[...]អាសាំងឡេង វាប្រឹងលុបបំបាត់ភស្តតាងដើម្បីអោយឃើញថាសាលាហ្នឹងជារបស់វា។ ពូឃើញអញ្ចឹងពូចង់តែសើច ពូចង់ប្រាប់វាថា ស្រួលទេ ចង់បំបាត់ភស្តុតាង គឺយកម៉ៅកុំព្យុទ័រមកចុចប៉ាច់លុបតែអាគារសាលាហ្នុងអោយរាបដល់ដីអោយទៅជាខ្យល់អស់ទៅ អស់ភស្តុតាងរលីងឈឹងទៅហើយ ហាហាហា

29/07/2024

🙏សំណេរលោកពូជាទីគោរព
📝ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤
[...]ពូមិនទាន់សំរេចឈាននៅថ្ងៃនេះទេ ព្រោះពូត្រូវមានសាច់រឿងមិនទាន់បញ្ចប់ត្រូវបញ្ចប់ក្នុងការបើកមុខតួអង្គសំខាន់ចិត្តអាក្រក់គឺគំរោងថោកទាប់របស់Jacky និងតួអង្គវិប្បយុត្តតំណាងនៅស្រុកខ្មែរគឺសុី ផេង និងតំណាងសម្បយុត្តខាងយើងគឺវាសនាដែលគំរោងខូចរបស់Jacky គឺជាភស្តុតាងថាពូហៅក្មួយៗមកពីកូរ៉ូ គឺខូចគំរោងទុច្ចរិតរបស់វាហើយបានជួយក្មួយដែលJackyប្រុងធ្វើសុីទៅវិញទេ។ អញ្ចឹងLiveល្ងាចនេះគឺពូត្រូវបើកបង្ហាញអោយអ្នកស្តាប់ដែលជាផ្កាឈូកជុំទីបីបានដឹង ហើយគិតមើលថាពូហៅកូនៗនៅកូរ៉េ គឺបានជួយពួកកូន ឬធ្វើបាបកូនៗ?

29/07/2024

🙏សំណេរលោកពូជាទីគោរព
📝ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤
[...]អើៗ ល្អណាស់ សកម្មភាពអាសាំងឡេងថ្ងៃមុនមុខសាលារារាំងមិនអោយចូលសាលាថ្ងៃមុនហ្នុង ថាជាសកម្មភាពវាចង់បង្ហាញទៅមហាជនថាម៉េចទេ ពួកអាកំពូលមហាឆ្លាត? ពួកហ្អែងទៅចូលរួមទាំងសំបុក ដូច្នេះពូជអ្នកឆ្លាតហ្អែងត្រូវតែដឹងថាសកម្មភាពអាសាំង ឡេងវាកំពុងធ្វើហ្នុងក្នុងបំណងអ្វី? គឺពួកហ្អែងចូលរួមនឹងសកម្មភាពដែលអាសាំងឡេង បង្ហាញដល់មហាជនថាវាម្ចាស់សាលា យើងអត់ពាក់ព័ន្ធអីហ្នឹងសាលាហ្នឹងទេ យើងចង់ទៅប្លន់សាលាវា។ ពួកហ្អែងចូលរួមថ្ងៃមុនទាំងអស់ គឺចូលរួមនឹងសកម្មភាពដែលអាសាំង ឡេងកំពុងបង្ហាញថាពួកយើងជាចោរទៅប្លន់សាលាវាហ្នឹងណា!!!! អូ យើងចោរទៅប្លន់សាលាវាមែន? អូ យើងគ្មានភស្តុតាងបញ្ជាក់ថាយើងជាម្ចាស់សាលាហ្នឹង? ងាប់បាត់អាធម្មបាលដ៏កំពូលឆ្លាត មួយសំណាញ់ជាប់ត្រីធំណាស់ ហាហាហា។ បើសកម្មភាពអាសាំង ឡេងថ្ងៃមុនហ្នឹងត្រូវមានន័យថាពួកយើងឯណេះទេចោរដូចអាសាំង ឡេងថាហ្នុងមែនហើយ ហាហាហា ពួកហ្អែងចោទថាព្រហ្មសរសៃប្រសាទហ្នុងត្រូវហើយ នាំកូនចៅទៅធ្វើរឿងថ្ងៃមុនខុសច្បាប់ក៏ខុស សរសៃប្រសាទក៏សរសៃប្រសាទ សាលារបស់គេសោះ ស្រាប់តែនាំកូនចៅទាំងពូជទៅទារយកសាលាគេ គិតមើល វាឆ្កួតមែនហ្នុងហើយ អាណាំសេង ហ្អែងចាំតែបើកភ្នែកមើលចុះ អញនឹងអោយហ្អែងស្វាងដេកមួយជីវិត។ ទាំងនេះជារូបភាពអាណាំ ឡប់នៅដេកយាមសាលាអាសាំងឡេង ខ្លាចពួកយើងជាចោរទៅប្លន់យកសាលាអាសាំង ឡេងទាំងយប់ ហាហាហា អត់បានចូលទៅថតផង ឥឡូវបានភស្តុតាង សកម្មភាពពួកវានៅខាងក្នុងដែលយើងកំពុងតែចូលទៅមិនបានហ្នឹងមិនបាច់ចំណាយស្អីទាល់តែសោះ ឡានថ្ងៃមុនបាត់មួយស្រស់ៗនៅនឹងភ្នែក នៅពួកហ្អែងមិនស្វាងខ្លះទៀត សូម្បីតែសមត្ថកិច្ចដែលពួកគេមិនដឹងអ្វីទាំងអស់ គឺមិនដឹងថាអ្នកណាជាម្ចាស់សាលា អ្នកណាជាម្ចាស់ឡាន ក្រោយពីស្ដាប់យើងនិងវារៀបរាប់ក៏គេហួសចិត្តនឹងពួកវាដែរបានជាយើងបានឡានមកហ្នឹង។ ចុះពួកអ្ហែងដល់ថ្នាក់ទៅចូលរួមនឹងសកម្មភាពអាសាំងឡេងទៅហើយ គ្មានដឹងស្អីបន្តិចរឿងអាសាំងឡេងជាមួយនឹងយើងពាក់ព័ន្ធនឹងសាលា ហើយនិងឡានហ្នឹង មិនដឹងជាហៅពួកអ្ហែងថាម៉េចទេនេះ អាងោះក៏មិនសម អាឆ្កួតក៏មិនសម អាសរសៃប្រាសាទក៏មិនសម អាឡប់ក៏មិនសម ហាហាហា៕

29/07/2024

🙏សំណេរលោកពូជាទីគោរព
📝ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤
[...]អាហុកណាវីវាល្បិចពិសពុលសន្តានយួន វាឡប់ទេ គេនិយាយមកនេះ គេថាគេហើយហ្នុង វាគិតថាវាចេះគិតយល់ចិត្តពូហើយហ្នឹង អាហ្នឹងឡប់សុទ្ធ វាចេញនិយាយយកមុខទេ វាស្មានថាអាចបំភាន់ពូបានហើយហ្នុង បានជាវាប្រឹងសំដែងបន្លប់ពូអញ្ចឹងហ្នឹង អាងោះហុកណាវី វាមើលពូមិនត្រូវបន្តិចណាទេ ពូឯណាចេះជប់អាចម៍គោអោយក្លាយជាជាមនុស្សបានអញ្ចុង អាហ្នុងអំហូ ជីមិញវាទេ មនុស្សអញ្ចុងខូចសាហាវសន្តានយួនវាហ្នុងហើយ ពូជាព្រហ្មរក្សាលោកមានគុណធម៌ មានបញ្ញាបូកហេតុផលតក្កៈ ជាមនុស្សល្អកំពូលមនុស្សឯណេះទេ អាល្ងង់ងោះហុកណាវី បើអញកើតទាន់ជំនាន់ហូជីមិញវីរៈបុរសក្រុមហ្អែងហ្នុង ដឹងតែខ្ញីដោយសារអញហើយ មិនអាចប៉ះកូនចៅល្អអំបូរព្រហ្មរបស់ខ្មែរសម័យហ្នុងបានទេ អញមិនល្បិចសេរីអុំហូ វីរៈបុរសអំបូរហ្អែងទេ អញយល់ហើយថាហ្អែងជាខ្មែរកម្ពុជាក្រោមតែរស់នៅយួនយូរៗទៅ ក៏ស្រឡាញ់ភាពឆ្លាតរបស់ហូ ជីមិញទៅ អញមិនចេះជប់អាចម៍គោអោយទៅជាមនុស្សធុនអុំហូហ្អែងហ្នុងទេ អញគឺអ្នកមានបញ្ញាបង្រ្កាបសន្តានជប់កាឡៃធុនអំបូរហ្អែងហ្នុងហើយអានេះ ម៉េចភ្លើម្លេះអានេះវុី ល្ងង់ណាស់អាហុកណាវីនេះ អញនៅកណ្តាលវាលអោយមនុស្សគ្រប់គ្នាមើលឃើញ នៅតែឡប់មើលអញមិនយល់តែដដែលអាល្ងង់នេះ។ អញស្តេចចក្រ បង្ក្រាបសន្តានអុំហូកំពូលល្បិចហ្អែងហ្នុងហើយអានេះ ល្ងង់មើលអញមិនយល់សោះអានេះ ទៅជាអោយអាសាំង ឡេងមកសំពះសុំទោសអញទៅវិញអញ្ចុង អាឆ្កួត អញមានចាំបាច់អាសាំង ឡេងមកលុតជង្គង់សុំទោសអី អញចង់អោយវាមកសៀមរាប ព្រោះដើម្បីបានស្តាប់អញពន្យល់យល់ទេតើ អញមានដែលយកទោសអូសដំណើរអាសាំងឡេងអី បងប្អូនត្រកូលអំបូរព្រហ្មទាំងពូជនេះ ស្គាល់ដំណើរធម្មជាតិកម្ម កម្មអ្នកសាងដោយចេតនាអី អ្នកហ្នុងសោយទេតើ ដូច្នេះមានចាំបាច់អោយអាសាំងឡេងមកលុតជង្គង់សុំទោសអ្នកណាអី ហាហាហារឿងលុតជង្គង់សុំទោសអោយគេរួចខ្លួនហ្នុង គឺរឿងអំបូរល្ងង់ឡប់មិនអាចមានអ្នកណាមានសមត្ថភាពយល់ដំណើរធម៌បានហ្អែងហ្នុងហើយទេតើ អញ្ចឹងបានជាវាចេះតែល្បិចធុនមកលុតជង្គង់សុំទោសគេអញ្ចុង កម្មអ្នកសាងអ្នកហ្នុងសោយអានេះ មិនបាច់ទៅលុតជង្គង់សុំទោសអញអីទេ អញប្រាប់កូនអញអាសាំង ឡេងយូរហើយថាកុំទៅសេពគប់អំបូរមហាល្បិចហ្អែងហ្នុង តែអាសាំង ឡេងកូនអញវាភ្លើ វាចចេសរឹងក្បាលណាស់នៅតែបន្តរាប់អានចោរកំពូលល្បិចធុនហ្អែងហ្នឹង បានជាវាឡប់រហូតដល់សព្វថ្ងៃហ្នឹង អញគ្មានអំណាចអីអោយអ្នកណារួចទោសដែលដាក់ដោយកម្មទេ អាសន្តានថោកហុកណាវី។ ខ្ញុំប្រាប់ថាអោយសំងំសិនទៅ តែអាសាំងឡេងមិនស្តាប់ខ្ញុំ យីអាឡប់នេះ អីក៏វាល្ងង់គិតមិនយល់ចិត្តអញ យកតែចិត្តធុនវាមកថ្លឹងចិត្តល្អផូផងរបស់ស្តេចចក្រអានេះ អញមានត្រូវការអោយអាសាំង ឡេងហ្នុងវាស្ងប់ចំពោះអញអីអានេះ ស្ងប់ទៅគ្មានយល់ធម៌អីផងហ្នុង អញចង់បានអញ្ចុងអាភ្លើហុក ណាវី!!មើលសំណេរហ្អែងប្រឹងទំលាយជាសាធារណៈ នឹកគិតថាខំបង្ហាញគេថាខ្លួនល្អ ឆ្លាតហើយហ្នុង អញខ្មាសគេណាស់ហ្អា បង្ហាញក្តិតកើតសុទ្ធតែកមរមាស់ហ្នឹង សំដីភ្លើធុនហ្អែងបោកអារមិលគុណធុនអាសារឿន ហៅអាKA KAហ្នឹងបាន តែអំបូអញវិញនេះវិញ កុំថាចង់មកបន្លប់ឪពុកពួកវាគឺអញនេះ សូម្បីតែកូនញ៉េបមួយនៃអំបូរមានពូជខ្ពង់ខ្ពស់អញនេះមិនបានផង។ អាឆ្កួតអើយកុំប្រឹងធ្វើជាមិនខឹងអញសំពងក្បាលហ្អែងអី ត្រូវក្អួតឈាមក្អួតចេញ អោយវាចេញមកអានេះ ព្រោះគេមើលដឹងចិត្តហ្អែងអស់ទៅហើយហ្នឹង ប្រឹងលាក់សម្តែងធ្វើអីទៀតអាភ្លើ

29/07/2024

🙏សំណេរលោកពូជាទីគោរព
📝សំណេរខ្លីៗថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤
[...]ម្ចាស់សាលារត់គេចអ្នកទៅប្លន់យកសាលាគេរហូតអញ្ចឹង ត្រូវហេតុផលដែរ? ប៉ុណ្ណឹងហើយ បើវានៅតែខ្វាក់ខួរមិនដឹងអ្នកណាម្ចាស់ អ្នកណាចង់បានរបស់គេ ដោយគេទុកចិត្តវាបានជាធ្វើប្លង់សាលាដាក់ឈ្មោះវាទៀត គឺខួរវាផ្កាប់មុខផ្អៀងទៅខាងវា គាស់អោយហើបមុខមិនបានទេ៕

[...]ពួកយើងនិយាយជាមួយវារឿងឡាន វាព្រមអោយឡានយើងមកយើងហើយ អាសាំង ឡេងវាមិនមកជួបយើងទេ មកតែមីខ្មឺតនិងបងស្រីវាដដែលទេ។ យើងកំពុងសុំសមត្ថកិច្ចនាំអាសាំង ឡេងមកជួបយើយ បើវាមិនមកយើងៗនឹងទៅសាលារកជួបវានិយាយដោះស្រាយគ្នាហើយ យើងមិនទៅណាទេ៕

[...]ក្មួយអើយក្មួយប្រុសពូ ពូមិនចង់បានអ្វីមកខ្លួនឯងទេ គឺពូចង់ស្រង់ពួកក្មួយហ្នឹងហើយ បើក្មួយខឹងពូដោយស្មោះត្រង់ គឺមិនយូរទេ ក្មួយមុខតែដឹងថាពូល្អ ពូជាប្រមុខក្មួយៗដូចតែពីមុនហ្នុងដដែលទេក្មួយ ពូនិយាយពន្យល់ក្មួយដោយហេតុផលៗជាដរាបរៀងមកណាក្មយ ស្តាប់ពូប្រាប់ទៅក្មួយ ក្មួយប្រឹងស្តាប់ធម៌ពូពន្យល់អោយយល់សិនទៅ ក្មយនឹងយល់បានហើយរឿងពូថាទឹកលិចលោកហើយមិនលិចហ្នឹងក្មួយ កុំសួរពូថារឿងអីបានទឹកមិនលិច តាមពូសិនទៅក្មួយ ស្តាប់ពូពន្យល់ធម៌អោយយល់សិនទៅ នឹងមានចំលើយរឿងអស់ហ្នុងហើយក្មួយ៕

[...]វាគ្មានភ្នែកមនោមើលឃើញគ្រួសារយើង មានរឿងរហូតជាតួឯកក្នុងហ្កេមលោកិយទេតើ មិនដូចគ្រួសារវាជាតួអន់កំប៉ិចកំប៉ុកចាស់ទំៗ នរកផ្លុកទាំងភ្នែកបើក វាគ្មានភ្នែកមនោមើលដឹងថាគ្រួសារយើងជាតួឯកក្នុងហ្កេមលោកិយសោះ ទៅជាថាគ្រួសារបែកបាក់គ្នារញ៉េរញ៉ៃឯណាឯណោះទៅវិញ។ បើពូវិញ គ្រួសារអីគ្មានសាច់រឿងសំខាន់លេងអញ្ចឹង ល្ងកៗហើយងាប់ទៅនរកទៅប្រេតទៅទៀតហាហាសត្វល្ងង់អើយសត្វធាតុ ពូយំបោកក្បាលនឹងគល់ឈើអោយងាប់ទៅចុះ ពូមិនដើរតួហ្នឹងទេ៕

29/07/2024

🙏សំណេរលោកពូជាទីគោរព
📝ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤
[...]ពួកអាវិប្បយុត្តអស់ហ្នឹង បើត្រឹមតែវាដឹងថាវាបោកពូ គឺពូសុខចិត្តអោយវាបោកពូទៅចុះ អោយតែវាបានដឹងថាបានបោកហើយបានទៅវា ប៉ុន្តែពួកអាអស់នេះ វាអត់ដឹងត្រូវបន្តិចបន្តួចណាសោះ។ បើវាជុះអាចម៍ដាក់លើក្បាលពូ ហើយវាដឹងថាវាបានជុះអាចម៍ដាក់លើក្បាលពូហើយ ពួកវាចង់សប្បាយស្រែកហ៊ោកញ្ជៀវយកលុយពូទៅសុីផឹកសប្បាយ ហើយវាដឹងថាវាបានសប្បាយនឹងសុីផឹក ជុះអាចម៍ដាក់ក្បាលពូ ពូនឹងព្រមអោយវាធ្វើទៅហើយ ប៉ុន្តែវាអត់ដឹងសោះ មានន័យថាពួកវាអត់បានអីពីពូអោយវាសោះតែម្តង តើពូនឹងអោយពួកវាបន្តទៅទៀតដើម្បីប្រយោជន៍ស្អីទៅពួកវា? វាជិះឡានខាងយើង នៅមានឈ្មោះជាម្ចាស់សាលារបស់យើង វាអត់ដឹងអីរលីង វាចេះតែមកស្រែកថាសាលាជារបស់វា ឡានក៏របស់វា បើវាបោកហើយ វាដឹងថាវាបោកបាន ចេះតែសំងំសុីទៅ មានពីណាទៅដាច់ចិត្តយកអីពីវាមកវិញ អោយវាយកទៅចុះ អោយតែវាដឹងថាវាបានពីយើង តែនេះវាអត់ដឹង គឺអត់បានអីបន្តិចពីយើង វាថារបស់វា វាថាយើងចោរ វាម្ចាស់អត់វង្វេងអីបន្តិច អូចោរនៅខាងក្រៅចេញចូលៗប៉ុស្តិ៍ប៉ូលីស ឯវាជាម្ចាស់ ប៉ូលីសហៅទាល់តែងាប់ ក៏មិនចេញជួបប៉ូលីសដែរ។ ឯងអត់ចាក់សោរឃាត់វាពីក្រៅអីបន្តិច វាចង់ទៅណាទៅៗ ប៉ុន្តែវាចាក់សោរផ្ទះវាពីខាងក្នុងយ៉ាងមាំ ឃុំខ្លួនវានៅតែខាងក្នុង វាលែងស្គាល់ឪពុក ស្គាល់បងប្អូនអីវាទាំងអស់ អោយតែឃើញមុខបងប្អូនទៅ វាស្រែកចាក់សោរៗ ចោរមកហើយៗ ចាក់សោរទ្វារកុំអោយចោរចូលបាន។ ក្រុមវាព្រិបៗ ចាក់សោរ រកតែឯងរង្កៀកទ្វារបន្តិចមិនរួចសោះ ហើយបើឃើញពួកចោរមក អូ បងប្អូនអញៗមកហើយ នាំគេនាំឯងមកសើចចំអកឡកឡឺយដាក់បងៗវា ហើយស្រែកថា ចោរៗ កុំអោយចូលផ្ទះយើងបានអោយសោះ។ ថាស្អីដែលយើងអោយទៅវា វាវង្វេងមិនបានទទួលតែទាំងអស់ តើគ្រួសារយើងប្រឹងលះបង់ដើម្បីវា ព្រោះរឿងអីអោយបានទៅវា គិតយ៉ាងណាក៏ឃើញថាត្រូវតែយកមកវិញដែរ។ ទុកអោយពួកវារស់តាមយថាកម្មទៅចុះ ហាហា យក្សថាយ៉ាងម៉េច កម្មធ្វើទៅតាមយក្សថាហ្នុងចុះ៕

28/07/2024

🙏សំណេរលោកពូជាទីគោរព
📝ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤
[...]គួរអោយអស់សំណើចទេ ភាគីខាងយើងដែលភាគីម្ខាងទៀតចោទថាយើងចង់ទៅចូលប្លន់យកសាលារបស់វា ដែលភាគីគេចោទថាជាចោរ ចេញចូលៗបុស្តិ៍ប៉ូលីស ចូលសាលាសង្កាត់រកវិធីចូលសាលាជួបអ្នកដែលគេតាំងខ្លួនថាគេជាម្ចាស់សាលាតែរហូតហ្នុង។ ម្សិលមិញភាគីយើងត្រូវសាលាសង្កាត់ប្រាប់ថាភាគីដែលគេតាំងខ្លួនជាម្ចាស់សាលា គេនឹងមកជួបយើងនៅពេលព្រឹកនៅសាលាសង្កាត់គោករកានេះ ភាគីខាងយើងដែលគេចោទថាជាចោរចង់មកប្លន់យកសាលាគេអរអើយអរ ស្រាប់តែព្រឹកមិញដល់ឥឡូវភាគីដែលតាំងខ្លួនថាជាម្ចាស់សាលានោះ អត់មកជួបមុខយើងនៅសង្កាត់រលីង យើងទៅសាលាវាចាក់សោរពីក្នុងជាប់យ៉ាងមាំដដែល យើងមកហូបបាយនៅស្នាក់ការបក្សយើងនៅភ្នំពេញសិន ម៉ោងធ្វើការយើងនឹងបន្តនីតិវិធីច្បាប់តទៅទៀតដើម្បីរកវិធីជួបជជែកនឹងភាគីដែលតាំងខ្លួនជាម្ចាស់សាលានោះ។ គិតហេតុផលទៅមើល យើងដែលត្រូវគេចោទថាជាភាគីចោរប្លន់ប្រុងចូលទៅប្លន់យកសាលារបស់គេ ប៉ុន្តែចេញចូលកន្លែងប៉ូលីស សាលាសង្កាត់ ចេញចូលៗដូចទៅទិញអីវ៉ាន់នៅផ្សារមិនឈប់មិនឈរ ចំណែកភាគីដែលតាំងខ្លួនជាម្ចាស់សាលាព្រោះមានឈ្មោះលើប័ណ្ណកម្មសិទ្ធកាន់កាប់សាលាត្រឹមត្រូវ តែខ្លាចបុស្តិ៍ប៉ូលីសសាលាសង្កាត់ដែលជាសមត្ថកិច្ចដែនដីជាងខ្លាចខ្លាទៅទៀត ចាក់តែសោរពីខាងក្នុងសាលាសំងំចឺននៅតែខាងក្នុងសាលានោះ តើគួរអោយចង់សើចទេក្មួយ? ដោះទិដ្ឋិក្នុងរឿងហ្នឹងរួចទេ អ្នកណាជាម្ចាស់សាលាពិតប្រាកដ? អ្នកគេចោទថាជាចោរទៅប្លន់សាលាគេ ឬអ្នកចោទគេតែអាងលើឈ្មោះដាក់លើប័ណ្ណកាន់កាប់សាលាហ្នុង? ប៉ុណ្ណឹងគិតរកយល់ការពិតមិនបាន ចេះតែទៅចូលរួមទប់ស្កាត់ភាគីយើងដែលគ្រាន់តែចង់ចូលទៅជជែក ដាក់លក្ខខណ្ឌជាមួយភាគីម្ខាងទៀត មិនអោយដំណើរការតាមយើងចង់មិនបាន ល្មមទៅសំងំនៅក្នុងគុក នៅក្នុងច្រវាក់ហ្នឹងសមហើយ។ គិតមើល បើមិនដឹងខ្យល់អីផង រួចទៅទប់ភាគីម្ចាស់ពិតប្រាកដមិនអោយចូលទៅសាលារបស់គេដើម្បីធ្វើការងារដែលគេត្រូវធ្វើ ជាបទល្មើសដែរ ឬទេ? ប្រុងខ្លួនអោយហើយទៅ ពួកអាច្រង៉េងច្រង៉ាង ស្រែករយ៉ៃរយ៉ៃ ទះគូទ ធើមុខធើមាត់ដាក់គេ ឌឺអញ្ចេះឌឺអញ្ចុះ សន្ដានពួកអ្នកគាំទ្រគណបក្សប្រឆាំង ហើយមកអួតខ្លួនថាជាអតីតLDPហ្នឹង លេងផ្លូវច្បាប់អោយពួកអ្ហែងស្គាល់អតីតប្រធានអ្ហែង អោយវាដឹងដៃម្ដងថា ប្រធានអ្ហែងរឿងមិនត្រឹមត្រូវ រឿងមិនស្របច្បាប់ មិនស្របនឹងមនសិការ អញមិនដែលធ្វើទេ ស្អាតស្អំដល់សន្ដានឯណោះ មិនមែនឃើញស្អាតស្អំត្រឹមកាយ និងវាចាទេ គឺស្អាតស្អំដល់សន្ដានឯណោះ ដោះទិដ្ឋិមិនរួច អញមិនធ្វើទេ។ អាកាកាកំពុងសោមហ្នុង អ្ហែងមិនរួចខ្លួនទេ អ្ហែងខ្លាំងដៃណាស់ អ្ហែងនៅដល់កំពង់សោម អ្ហែងមករកងាប់នៅភ្នំពេញទាំងមិនដឹងខ្យល់អី ហើយធ្វើហ្នឹង? តើអ្ហែងមិនស្គាល់គុកច្រវាក់ទេអី? ចរិតថោកទាបបែបអ្ហែងហ្នឹង មិនមែនអំបូរLDPទេ។ អញថាហើយ អ្ហែងចាំតែមើលទៅ៕

28/07/2024

🙏សំណេរលោកពូជាទីគោរព
📝ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤
[...]ខាងយើង វាថាមកយកឡានយើងនេះ ពូថាអើអញទុកឡានហ្នឹងនៅក្នុងជំរុំអញហ្នឹង ហ្អែងត្រូវគិតដោះទិដ្ឋិខុសត្រូវអោយរួចសិនហើយ បើឡាននេះ ត្រូវបានទៅហ្អែងមែន មកយកទៅ។ តែហ្អែងត្រូវតែដោះទិដ្ឋិអោយរួចណា ម៉េចបានជាហ្អែងត្រូវបានឡានហ្នឹង? វាឆ្លើយថា ខ្ញុំមិនដឹងដោះទិដ្ឋិស្អីទេ ខ្ញុំដឹងតែមកយកឡានទេ ពូឆ្លើយថាអើបើអញ្ចឹង ហ្អែងមកយកទៅ។ អាចម៍បាត់។ ចំណែកខាងវាវិញ វាថាឡានហ្នឹងជាឡានត្រូវបានទៅខាងវាទេ តែវាភ័យយកទៅផ្ញើទុកសាលាខ័ណ្ឌរួចមុនយើងទៅដល់ទៀត ឡានវាសោះម៉េចមិនទុកក្នុងជំរុំវាហ្នុងទៅ តែវាមិនហ៊ានទុកក្នុងជំរុំវាដូចយើងទេ ដល់តែយើងបានដោះទិដ្ឋិរឿងឡានហ្នឹងរួចហើយថាឡានហ្នឹងត្រូវបានមកខាងយើងទេ មែនគឺឡានហ្នឹងត្រូវបានមកយើងមែន ហើយមិនចាំបាច់ពិបាកទៅយកពីជំរុំវាផង វាយកមកទុករួចជាស្រេចនៅក្នុងសាលាខ័ណ្ឌតាំងពីម្សិលមិញម្លេះ ដូចយកមកទុកអោយយើងអញ្ចឹង យកស្រួលធូរអោយល្ហុយ ព្រោះចេះគិតដោះទិដ្ឋិរកខុសរកត្រូវច្បាស់លាស់ណាស់។ ពូជអញអ្នកមកគាំទ្រមិនចេះតែយកទេ អញបង្រៀនកូនចៅអោចេះគិតគូរដោះទិដ្ឋិបានត្រឹមត្រូវណាស់ អាល្ងង់ងោះមកគាំទ្រអញនាំតែថោកដល់គ្រួសារអញទេ។ ពូជវាចេះតែស្រែកបំបិទមាត់គេ ទះគូទបញ្ឈឺគេ ទិដ្ឋិមិនចេះគិតដោះអោយដឹងខុសដឹងត្រូវអីទេ ចេចចាចៗ គ្មានស្ដាប់មេ គ្មានស្ដាប់កើយអីទេ ជេរចាញ់គេ ហែកមាត់ចោល អួតបោកតែកូនចៅវាហ្នឹង មនុស្សធុនណា ក៏វាយកដែរអោយតែគាំទ្រវា លទ្ធផលគឺវាត្រូវតែបែបហ្នឹងហើយ៕

28/07/2024

🙏សំណេរលោកពូជាទីគោរព
📝ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤
[...]ម្សិលមិញមិនទាន់យកឡានវិញបាន ខាងគេឯណោះមុខខ្មៅអែ ខាងទៅយកឡានមុខរាងមាំទាំណាស់ តែថ្ងៃនេះយកឡានបានមកវិញ ខាងគេមុខញញឹមញញែម ខ្លះធ្វើមុខធម្មតាដូចជាគ្មានរឿងអីអាក្រក់កើតមានចំពោះពួកវាទេ ហើយខាងយកឡានបានវិញ មុខស្រពោន។ ដឹងបរមត្ថបកស្រាយថាម៉េច។ កាលពីម្សិលមិញ ខាងវាភ័យណាស់ ព្រួយណាស់ ព្រោះដឹងថាតាមផ្លូវច្បាប់គឺចាញ់យើងហើយ ចំណែកខាងយើងវិញ មុខមាំឈរប្រដៅប្អូនដែលជាភាគីម្ខាងអោយគិតស្គាល់ខុសត្រូវ តែថ្ងៃនេះខាងវាធ្វើជាញញឹមញញែម ធ្វើមុខធម្មតាដូចគ្មានរឿងអីអាក្រក់កើតឡើង ប៉ុន្តែក្នុងជម្រៅចិត្តឈឺចាប់ និងបាក់មុខណាស់ ចំណែកភាគីខាងឈ្នះគឺបងប្រុសរបស់ភាគីខាងចាញ់មុខស្រពោន ព្រោះមិនចង់ធ្វើបាបប្អូនទេ មិនចង់ឈ្នះប្អូនទេ តែពួកប្អូនវាបង្ខំអោយវាគ្មានផ្លូវជ្រើសរើស ត្រូវតែលើកកាំបិតកាប់ប្អូនវាទាំងឈឺចាប់។ នេះបានខ្លាំងទាល់តែទៅនរកប្រេតក៏នៅតែខ្លាំងដែរមែនហើយ៕

Want your public figure to be the top-listed Public Figure in Siem Reap?
Click here to claim your Sponsored Listing.

Videos (show all)

#ការពាល់ត្រូវ #សម្មតិសច្ចៈ #បរមត្ថសច្ចៈ #មជ្ឈិមបដិបទា[...]វិញ្ញាណប្រើទ្វារទាំង៥ពាល់ត្រូវ តែខុសការពិតដែលបានគិតឃើញ...។🙏ប្រ...
[...]វិញ្ញាណដឹង ដឹងជាអារម្មណ៍ អារម្មណ៍ដែលដឹងត្រូវ គឺអារម្មណ៍យល់ អារម្មណ៍យល់ ទាល់តែអារម្មណ៍ហ្នឹងជាអារម្មណ៍សុទ្ធសាធអត់មានអ...
#តើធ្វើហ្នឹងយល់ឬអត់? #សីលព្វត្តបរាមាសៈ[...]តើការរាប់បាត្រលោក,ឧទ្ទិសកុសលបានដល់ម៉ែ-ឪ-ញាតិដែលបានស្លាប់ចែកឋាន...?🙏ប្រសាសន៍លោ...
[...]វិញ្ញាណ ជា ខ្សែកម្លាំងហើយប្រែជាដឹង។ គ្រាន់តែដឹងហ្នឹង រឿងអីបានត្រូវមានសាសនា...?វិញ្ញាណណាគិតយល់ហេតុ-ផល ញែកអត្ថិភាពវិញ...
[...]ហេតុអ្វីបានជា #គោរពបូជាបុគ្គលដែលមិនគួរគោរពបូជាធ្លាក់នរកដូចគេធាក់ពីក្រោយ?🙏ប្រសាសន៍លោកពូជាទីគោរព📌មានតំណភ្ជាប់ទៅវីដេអូ...
[...]ព្រះសម្មាសម្ពុទ្ធត្រាស់ដឹងធម៌ ពន្យល់ធម៌ឱ្យសត្វយល់ កើតបញ្ញា មិនមែនឱ្យជឿទេ!#គោរពបូជាបុគ្គលមិនគួរគោរពបូជាធ្លាក់នរកដូចគ...
[...]នេះជាហ្គេមគិតហេតុផលរបស់វិញ្ញាណ តែដោយសារតណ្ហាអូសទាញ ធ្វើឱ្យវិញ្ញាណរវល់ដឹងតាមទ្វារទាំង៥ មិនបានគិតហេតុផល ដោះកងទុក្ខ......
[...]#ជីវិតជាទុក្ខមិនមែនដឹងតាមទ្វារទាំង៥ទេគឺវិញ្ញាណគិតពីឧបាទាន...។មនុស្ស គឺ វិញ្ញាណ។ វិញ្ញាណដឹងតាម២កន្លែង គឺ តាមទ្វារទាំ...
[...]និយាយពីខាងក្នុង វិញ្ញាណត្រូវប្រើទ្វារខួរដឹងថា: សឡាយតនៈ បង្កើត ផស្សៈ ដើម្បីឱ្យវិញ្ញាណដឹងជាអារម្មណ៍ស្រពោន កុំឱ្យច្រឡំ...
#ភព ...ផស្សៈ>វេទនា>តណ្ហា>ឧបាទាន>ភព>...[...]ឧបាទានគឺវិញ្ញាណប្រកាន់ថាមានខ្លួនជាសត្វ ទើបញែកផស្សៈពីទ្វារទាំង៥ចេញជាភព..។🙏ប្រស...
[...]ស្នេហាពិតអាចមានគ្នាលើសពីពីរនាក់ សំខាន់គឺហេតុ...។🙏ប្រសាសន៍លោកពូជាទីគោរព📌មានតំណភ្ជាប់ទៅវីដេអូដើមទាំងស្រុងក្នុងខម្មិនខ...
🙏សំណេរលោកពូជាទីគោរព📝ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤[...]គ្រប់រឿង មុននឹងធ្វើ ត្រូវតែគិតហេតុផលដោះទិដ្ឋិអោយរួចសិន ចាំធ្វើរឿងហ្ន...

Website

Address

Borie Seang Nam ផ្លូវបុរី សៀង ណាំ
Siem Reap
17256
Other Siem Reap public figures (show all)
DJ D'Tonn DJ D'Tonn
Siem Reap

Dj since 1998, 14 years in Cambodia. Old skool Dj style playing with vinyls. Proper D'n'B and reggae Dj, but also specialize in private events.

STARK GAMER STARK GAMER
30
Siem Reap, 123456

LIKE AND FOLLOW

Kimlonn Kimlonn
ភូមិតាភុល
Siem Reap, 1712

if you need a dream home please follow on this

Latest afternoon Latest afternoon
Street 201, Krong Battambang
Siem Reap, 020202

be smile,happy and live with the present

We Share We Get We Share We Get
Siem Reap

Official page of Siemreap Reading Garden

Böÿ LöVË Ÿöü Böÿ LöVË Ÿöü
ផ្សាខ្នល់បត
Siem Reap, ANASD7777

Srey Kear - Online Srey Kear - Online
សសរស្ដម្ភ
Siem Reap, 12000

https://heylink.me/tis4d-gacor https://heylink.me/tis4d-gacor
Siem Reap

https://heylink.me/teamDewahk

HanannGaming HanannGaming
National Road 6
Siem Reap

PN PN
Siem Reap

ប្លែកៗ😁😂

ChhonVanchhen” ChhonVanchhen”
168
Siem Reap, 168

Ah Nea Ah Nea
Siem Reap

បងប្អូនLikeនឹងfollowមួយមក❤️️👌🙏🌴🌲🌳