You khemarak

You khemarak

វប្បធម៌ចែករំលែកជាធម្មទានក្នុងនាមជាពុទ្ធសាសនិក culture research

30/09/2024

តានៃ ជាឈ្មោះ ប្រាង្គប្រាសាទបុរាណក្នុងសតវត្សទី១២ កសាងក្រោមរាជ្យព្រះបាទ ជយវម៌្មទី៧។ ស្ថិតក្នុងទ្រូងព្រៃនារដូវវស្សា ទ្ររុក្ខា មែកព្រឹក្សា លាយស្លែបៃតង ប្រាសាទតានៃ បញ្ជាក់ន័យតាមភាសាជាអាស្រមព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទតានៃសង់ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខនរបស់ញាតិមន្ត្រីត្រីភូវន ដូចបង្ហាញជាភ័ស្តុតាងលើសិលាចារឹកតាមស៊ុមទ្វារខ្លះដូចជា ៖
• កម្រតេងជគតស្រីត្រីភូវនទេវេស្វរៈ
• កម្រតេងជគតស្រីត្រីភូវនសៅគតេស្វរៈ
• កម្រតេងជគតស្រីត្រីភូវនសវ៌្វជ្ញទេវេស្វរៈ

27/09/2024

នេះជាចម្លាក់នៅប្រាសាទ តានៃ ដែលបង្ហាញពីប្រភេទមនុស្សបេតោ(រូបកាយជាមនុស្ស តែចិត្តជាប្រេត) ៨នាក់ មុខស្រួចមាត់តូច ពោះកំប៉ោង អង្គុយប្រណមចំពោះទេពពុទ្ធមហាយាននាម "អារ្យអវលោកិស្វរៈ" ។ ទេពនេះ មានតួនាទី ជាអ្នកជួយសង្គ្រោះសត្វលោកឲ្យរួចចាកផុតពីគ្រោះភ័យ៨យ៉ាង ហៅថា "អស្តមហាភយប្រភញ្ជក" ។ គ្រោះភ័យទាំង៨ ដែលតំណាងដោយរូបប្រេតប្រាំបីនាក់នេះ មានដូចជា ៖
១ អគ្គីភ័យ (គ្រោះភ័យកើតចេញពីភ្លើងឆេះ)
២ គ្រោះភ័យដោយសារ លិចទូក ។
៣ គ្រោះភ័យដោយសារមានទឹកជំនន់
៤ ភ័យកើតចេញពីចោរប្លន់
៥ គ្រោះរន្ទះបាញ់
៦ គ្រោះភ័យដោយសារសត្វព្រៃសាហាវ
៧ គ្រោះកើតមកពីអំពើមន្តអាគម ធ្មប់
៨ ភ័យ កើតចេញពីជំងឺ និងរោគផ្សេងៗ។
ព្រះពោធិសត្វ អស្តមហាភយប្រញ្ជក ប្រើអំណាចរស្មីពីចិត្តមេត្តា នាំទឹកពិសិទ្ធ "អស្ដាង្គវរី" ប្រោសព្រហ្មលើព្រលឹងប្រេត និងសង្គោះឲ្យចាប់ជាតិជាមនុស្សវិញ។ (នេះជាលទ្ធិពុទ្ធសាសនាមហាយាន)។

21/09/2024

តើខ្មែរពិតជាទទួលឥទ្ធិពលពុទ្ធសាសនាថេរវាទពីអាណាចក្រសៀមមែនទេ ? មានអ្វីជាសំអាង ?
សូមអញ្ជើញផ្ទៀងផ្ទាត់ព័ត៌មានតាមសិលាចារឹកកល្យាណីនៅប្រទេសភូមា ចារក្នុង គ.ស ១៤៧៦ ដែលនិយាយពីគណសង្ឃកម្ពុជាដឹកនាំដោយររាជបុត្ររបស់ព្រះបាទជ័យវម្ម៌ទី៧ និមន្តត្រឡប់ពីស្រីលង្កាកាលពី គ. ស ១១៩០ និង ពង្សាវតាភូមាចារក្នុង គ. ស ១៨២៩ រៀបរាប់ពីការនិមន្តផ្សាយពុទ្ធសាសនាថេរវាទរបស់គណសង្ឃទាំងបីគណៈ មានទាំងភូមា មានទាំងខ្មែរ។ នោះហើយ ជាភ័ស្តុតាងឲ្យដឹងពីកំណើត និងប្រភពព្រះពុត្ធសាសនាថេរវាទក្នុងកម្ពុជទេស និង សុវណ្ណភូមិ។ វីដេអូខាងក្រោម រៀបរាប់ពីដំណើររឿងនោះ៖

19/09/2024

ប្រាសាទព្រះខ័ន និង ប្រាសាទតាព្រហ្មធ្លាប់ជាទីសក្ការៈរបស់ពុទ្ធបរិស័ទផង និង ព្រាហ្មសាសនឹកផងដែលរួបរួមគ្នារៀនសូត្រអភិវឌ្ឍសម័យមហានគរ ហើយសំណង់បុរាណនេះគឺជាសកលវិទ្យាល័យ ដឹកនាំកសាងដោយរាជបុត្ររបស់ព្រះនាង រាជិន្ទ្រទេវី នាម ស្រីវីរៈកុមារ ដើម្បីឧទ្ទិសថ្វាយ ​ព្រះ​បរម​រូប​ព្រះបាទ​ធរណិន្ទ្រវរ្ម័ន​ទី​២។ ផ្លូវកណ្ដាលតាមមាគ៌ាព្រះពុទ្ធ និងត្រូវយកមកប្រតិបត្តិក្នុងនយោបាយបង្រួបបង្រួមជាតិរបស់មហាក្សត្រជយវម្ម៌ទី៧ បានបន្សល់ទុកនូវភាសាចម្លាក់ និងតម្រុយលើស្ថាបត្យកម្មនៃប្រាង្គប្រាសាទ ដែលខ្ញុំសូមទាញជាសម្មតិកម្មដូចការអធិប្បាយក្នុងវីដេអូនេះ។

18/09/2024

អយុធ្យាដែលសព្វថ្ងៃប្រែបំលែងពីនាមស្ដេច ឧទង ទៅជាក្រុងឧទ័យ និង ក្រលៃតាមឈ្មោះក្រុងក្នុងរឿងរាមកេរ្តិ៍ថា អយុធ្យា នោះធ្លាប់ជាអាណាខេត្តរបស់ចក្រភពខ្មែរ។ កាលណោះហៅថា ខេត្តព្រះនគរស្រីអយុធ្យា កសាងក្នុងឆ្នាំ ១៣៥១ ក្រោមរាជ្យស្ដេចត្រាញ់នាម រាមាធិបតី ឬ រាមាទី១។ បើទោះជាមានការផ្លាស់ប្តូររដ្ឋបាលម្ដងទៅខេត្តពិស្ណុលោក ម្ដងទៅនៅលពបុរី ក្ដី ក៏ទីបំផុតបានត្រឡប់មកនៅ អយុធ្យាវិញ គិតជាសរុបអស់រយៈពេល ៤១៧ ឆ្នាំដែលស្គាល់ភាពថ្កុំថ្កើងរបស់ខ្លួន ព្រោះតែទំនាក់ទំនងការទូតដើម្បីពាណិជ្ជកម្មជាមួយឈ្មួញអឺរ៉ុប និងចិន។ ដោយសារមានសង្គ្រាមវាតទីពីកងទ័ពភូមា អយុធ្យា ត្រូវបានកំទេចបំផ្លាញ និងត្រូវបានបោះបង់ចោលនៅឆ្នាំ ១៧៦៧ ។ រាជធានីអាណាចក្រសៀមត្រូវបានផ្លាស់ទៅនៅក្រុងទេពមហានគរក្នុងតំបន់បឹងកក់ និងក្លាយជាឈ្មោះ បាងកក រហូតសព្វថ្ងៃ។

15/09/2024

តើអយុធ្យាជាក្រុងនៃសមន្តរដ្ឋខ្មែរ ឬ ជារដ្ឋសៀមឯករាជ្យ ?
សូមសាធុជនជួយបញ្ចេញយោបល់ដោយអាធ្យាស្រ័យ ។

13/09/2024

សំណង់ទីក្រុងបុរាណ នគរ តែងស្ថិតលើទីតាំងសន្មត់របស់ដូនតាខ្មែរយើងថាជាគន្លងគោចរណ៍នៃដួងតារា ឬកន្សោមផ្កាយតាមលំដាប់លំដោយ និង ត្រូវទាក់ទងក្នុងឧបមាវដ្ដនៃកប្បលោកធាតុវិទ្យា។ ផ្អែកលើទស្សនវិជ្ជាបែបតារាសាស្ត្រនេះ ទើបដូនតាខ្មែរសាកល្បងផ្ទៀងផ្ទាត់ទិសឲ្យចំចំនុចកណ្ដាលនៃខ្សែត្រង់គន្លងព្រះសូរិយារវាងពេលពីរផ្សេងគ្នាគឺ រដូវពេលថ្ងៃវែងជាងពេលយប់ផង និង រដូវពេលថ្ងៃស្មើនឹងពេលយប់ផង។ លទ្ធផលបែរទិស លិចកើត ជើងត្បូង ដ៏ត្រឹមត្រូវនាជំនាន់នោះ គឺដូនតាពិតជាពឹងលើតម្រុយព្រះអាទិត្យ ជាពិសេសពេលមានកាំរស្មីចាំចំត្រង់ខ្សែកណ្ដាលផែនដី (អេក្វាទ័រ)ដែលបែងចែកវេលាថ្ងៃ និងយប់ស្មើគ្នា ហៅថា សមរាត្រី។ ក្នុង១ឆ្នាំមានសមរាត្រី២ដង គឺខែ មិនា និង ខែកញ្ញា ក្នុងចន្លោះពីថ្ងៃទី ២១ ដល់ ថ្ងៃទី ២៣។

11/09/2024

នេះជាប្រវត្តិសាស្ត្រខ្លីលើទឹកដីស្រុកសំឡូត៖
សំឡូតធ្លាប់មានប្រវត្តិជូរចត់ផ្ដើមក្នុងឆ្នាំ ១៩៦៧។ នោះគឺជាការបះបោររបស់ប្រជាកសិករប្រឆាំងនឹងការចាប់បង្ខំឲ្យលក់ស្រូវជូនរដ្ឋនូវតម្លៃថោក ទាបជាងតម្លៃទីផ្សារ ៣ដង កំហិតដោយអាជ្ញាធរសម័យសង្គមរាស្តនិយម ដែលមានលោកសេនាប្រមុខ លន់ ណល់ ជានាយរដ្ឋមន្ត្រី។ ដំណើររឿងនៃចលនាបះបោរនោះ គឺបណ្ដាលមកពីហេតុប្រទាក់ក្រឡាគ្នាដ៏រសើបមួយ ។
១ កងទ័ពវៀតកុង បានជ្រៀតចូលក្នុងទឹកដីកម្ពុជា និងអាចទិញអង្ករពីប្រជាកសិករខ្មែរដោយផ្ដល់ឲ្យតម្លៃខ្ពស់ ដែលជាហេតុនាំឲ្យកសិករខ្មែរមិនចង់លក់ជូនរដ្ឋាភិបាលរបស់ខ្លួន។
២ រាជការមានការខាតបង់លុយជាច្រើន ព្រោះលែងសូវមានអង្ករនាំចេញពង្រឹងសេដ្ឋកិច្ចជាតិ ទើបបញ្ជាឲ្យកងកំលាំងបង្ខំទិញស្រូវតម្លៃទាបពីខេត្តបាត់ដំបង។
៣ ចលនាខ្មែរកុំមុយនីសបានឆ្លៀតប្រើកំហឹងរបស់ប្រជាកសិករ ពង្រីកសភាពការណ៍ បង្កការបះបោរឲ្យកាន់តែខ្លាំង និងប្រឆាំងរាជការ។
ការខកចិត្តលើតម្លៃអង្ករផង ការខឹងសម្បារលើការដាក់កំហិត បង្ខិតបង្ខំពីរាជការផង និង មានការជំរុញពីចលនាកុំមុយផង ប្រជាកសិករនៅសំឡូតប្រមាណ២០០នាក់ បានចេញលើកបដាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅថ្ងៃទី ២ ខែ មេសា ឆ្នាំ១៩៦៧។

31/08/2024

ជាតិ ឬ មាតុភូមិ អាចស្ថិតស្ថេរគង់វង្សបានត្រូវមានយ៉ាងហោចណាស់ធាតុផ្សំពីរយ៉ាង គឺ ទឹកដី និង វប្បធម៌។ លើទឹកដី ឬនគរត្រូវមានមនុស្សជាម្ចាស់រក្សាគ្រប់គ្រង ។ មនុស្សនៃប្រទេសជាតិខ្មែរ ត្រូវមានវប្បធម៌ដែលសម្គាល់ពីអត្តសញ្ញាណខ្មែរ។ វប្បធម៌ជាព្រលឹង ទឹកដីជារូបកាយ។ ដរាបណា ព្រលឹងវប្បធម៌ខ្មែរត្រូវបានប្រជាជនខ្មែរចេះស្រឡាញ់ ការពាររក្សា ដោយមានប្រវត្តិសាស្ត្រភ្ជាប់ទឹកដីជាគោលគ្រឹះ នោះអត្តសញ្ញាណជាតិនឹងស្ថិតនៅ ហើយស្រុកខ្មែរមិនដែលសូន្យឡើយ។

Photos from You khemarak's post 23/08/2024

តួអង្គសំខាន់ក្នុងចម្លាក់ខ្មែរតែងត្រូវកំណត់ឲ្យបានលេខ ៩ ជារើយៗ មានទាំងព្រហ្មញ្ញសាសនា និងព្រះពុទ្ទសាសនា។

14/08/2024

នេះអាចជារូបសត្វ ដាយណូស័រ ប្រភេទតូចដែលឈ្មោះតាមបច្ចេកទេសថា minimocursor phunoiensis មានន័យថា អ្នករត់ខ្នាតតូច ។ ជាចម្លាក់ក្នុងប្រាសាទតាព្រហ្មកាលពីសតវត្សទី១២ ប្រភេទសត្វ ដាយណូស័រ នេះ អាចកើតមានលើផែនដីតាំងពី ១៤០ លានឆ្នាំមុនម្លេះ។ ភ័ស្តុតាងឆ្អឹងវា ត្រូវបានរកឃើញលើខ្ពង់រាបនៃអាណាចក្រខ្មែរភាគខាងលិច(ភាគឥសាន្តនៃប្រទេសថៃបច្ចុប្ប្នន)។ ចម្លាក់សិលានៃដូនតាជ័យវរ្ម័ន គឺជាភាសាថ្ម លម្អផ្សាយតគ្នាពីច្រើនជំនាន់មក អំពីអ្វីៗដែលបុព្វបុរសនៃកម្ពុជទេសបានប្រទះជួបកាលពីអតីតជាតិ។

06/08/2024

នេះជាវត្តព្រះឥន្ទ្រកោសីយ។ នៅទីនេះមានសំណង់អារាមពុទ្ធសាសនាផង និង សំណង់បុរាណសង់ពីឥដ្ឋតាំងពីសតវត្សទី ១០ផង។ សំណង់វត្តនេះ មានរចនាបថទំនើបលាយជាមួយទម្រង់ស្ថាបត្យកម្មសម័យអាណានិគមអាចសង់រចនាបន្ថែមនៅឆ្នាំ ១៩២០ ក្រោមរាជ្យព្រះបាទ ស៊ីសុវត្ថ។ ជាសំណង់សាសនាព្រះពុទ្ធថេរវាទសង់ជាប់ពីក្រោយសំណង់ឥដ្ឋព្រហ្មញ្ញសានា។ ទីនេះ មានការលាយបញ្ចួលលម្អជាមួយតោយកតាមគំរូររចនាបថបន្ទាយស្រី និង តោតាមលំនាំប្រាសាទប្រែរូប។
យោងតាមប្រវត្តិសាស្ត្រ ទឹកដីសៀមរាបនេះព្រមទាំងខេត្តបាត់ដំបង ធ្លាប់ធ្លាក់ក្រោមការត្រួតត្រារបស់អាណាចក្រសៀមរហូតដល់ឆ្នាំ ១៩០៧។

01/08/2024

ផ្ដែរប្រាសាទឥន្ទ្រកោសីយមានពីរស្រទាប់។ ស្រទាប់ក្រោមបង្ហាញពីក្បាលដំរីចំកណ្ដាលធ្វើជាយានជំនិះរបស់ព្រះឥន្ទ្រ អមដោយសត្វតោដែលជានិមិត្តរូបនៃអំណាចលើផែនដី។ ចំនែកស្រទាប់ខាងលើ បង្ហាញពីទេវកថា កូរមហាសមុទ្រតឹកដោះ។ ក្នុងនោះមានតួអង្គព្រះវិស្ណុដៃបួនកំពុងកាន់អ័ក្សចក្រវាឡទប់លំនឹងចលនារង្វិលជុំ ទ្រដោយអណ្ដើកគូម៌ ទាញដោយក្រុមទេវតាចំនួន៧អង្គកាន់ផ្នែកកន្ទុយនាគវាសុគី តែមានតួយក្ខតែម្នាក់ឯង កាន់កនាគជិតក្បាល។ មានតួអង្គ១ឈរកាន់ក្បាលនាគ អាចជាព្រះឥន្ទ្រ ហើយតួអង្គក្បែរនោះ ជិះលើគោ គឺជាព្រះឥសូរ ជិះលើបល្លង្គផ្កាឈូកគឺជាព្រះព្រហ្ម និង មានតួឈរដៃបួន១អង្គទៀតគឺជាព្រះវិស្ណុ។ រីឯតួអង្គចុងក្រោយគេដែលហាក់ងាកមុខដើរចេញនោះ អាចជាអ្នកបន្លំខ្លួនត្រៀមលួចទឹកអម្រិត (រាហូ)។
ផ្ដែរដ៏ល្អនេះ កសាងដោយមន្ត្រីរបស់ព្រះបាទរាជន្ទ្រវម៌្មនាចុងសតវត្សទី១០ នាមថា ទិវាករ ហើយទីតាំងនៃប្រាសាទឥន្ទ្រកោសីយ៍នេះមានឈ្មោះជាក្រុង ទ្វិជេន្ទ្របុរៈ។

28/07/2024

អកយំ ជាប្រាសាទឥដ្ឋតាំងតែពីចុងសតវត្សទី ៧ និង ដើមសតវត្សទី ៨ ក្នុង គ ស ៧១៧ ដែលកសាងក្រោមរាជព្រះជ័យវម្ម៌ទី១ និងបន្តគ្រប់គ្រងដោយរាជ្យ ក្សត្រី ជ័យទេវី។ អកយំ ជាប្រាសាទភ្នំក្នុងទម្រង់ពីរ៉ាមីតដំបូងគេនៅកម្ពុជា។ ទេពចម្បងលើប្រាសាទចំណាស់ អកយំនេះ មាននាមថា ស្រីគម្ពីរេស្វរៈ មានន័យថា ម្ចាស់ក្បួនវិជ្ជាដ៏មង្គល សម្រាប់ប្រតឹស្ធក្រុង អម្រឹន្ទ្របុរៈ ។

27/07/2024

ក្បាលរមាស ជាទីតាំងរូងភ្នំនៅខេត្តកំពតដែលបានបន្សល់ទុកនូវសម្ភារថ្មរំលីង និងថ្មសំលៀងតាំងពីចន្លោះ ៥០០០ ឆ្នាំ មកដល់ ២០០០ ឆ្នាំ មុនគ្រឹះសករាជ។ នេះបញ្ជាក់ថា ពូជខ្មែរម្ចាស់ស្រុកបានរស់នៅក្នុងរូងភ្នំនេះ និងបានបង្កើតវប្បធម៌ផ្ទាល់ខ្លួនមុននឹងទទួលសំយោគឥទ្ធិពលសាសនាហិណ្ឌូចាប់ពីសតវត្សទី១ រហូតដល់សតវត្សទី ៦ និងទី៨ ទើបមានឃើញកសាងប្រាសាទឥដ្ឋក្នុងរូងភ្នំ ហើយឧទ្ទិសថ្វាយសីវៈលិង្គ ប្រតិស្ធលើថ្មធម្មជាតិដែលទទួលតំណក់ទឹកស្រក់ពីលើផ្ទាំងសិលា។

21/07/2024

បាភួន ជាឈ្មោះប្រាសាទបុរាណនាសតវត្សទី១១ ដែលស្ថាបនាឡើងសម្រាប់ឧទ្ទិសថ្វាយព្រះឥសូរ។ ឈ្មោះបច្ចុប្បន្ន បាពូន ឬ បាភួនអាចក្លាយមកពីសូរនៃពាក្យសំស្ក្រឹត ភូវន នៃពាក្យពេញភូវនតិលកៈ ដែលមានន័យជា ភព ជាឋាន។ នោះគឺឋានតំកល់លិង្គរបស់ព្រះឥសូរកាលពីជាង១០០០ឆ្នាំមុន។
យោងតាមការស្រាវជ្រាវនាឆ្នាំ២០១៥ វិភាគលើកំហាប់ធ្យូងជាប់នឹងថ្មនៃប្រាសាទ យើងអាចដឹងថា ប្រាសាទបាភួនកសាងឡើងតាំងពីចុងរាជ្យព្រះបាទសូរ្យវម៌្មទី១ ចន្លោះឆ្នាំ ១០១០ ដល់ ១០៥០ ។ បន្ទាប់ពីមិនបានសមប្រកបក្នុងការកសាងប្រាសាទតាកែវ ហេមគីរី ដែលកាលពីឆ្នាំ១០០៧មក ក្រុមជាងក្នុងរាជ្យព្រះបាទ សូរ្យវម៌្មទី១ បានចាប់ផ្ដើមស្ថាបនានិមិត្តរូបឋានសួគ៌ ឈ្មោះហេមស្រីន្គង្គគីរី មានន័យថា ភ្នំលិង្គមាសដ៏មង្គល។

19/07/2024

នេះជាផ្ទាំងចម្លាក់ ហៅថា ពើងគំនូរ ដែលយោងតាមសិលាចារឹកចារនៅមហាសករាជ៩៩៦ ដាក់ឈ្មោះថា មហេន្ទ្រគុហា ព្រោះនៅលើចង្កេះភ្នំមហេន្ទ្របរវ៌ត។ សំណេរអក្សរនៅ គ ស ១០៧៤ លើពើងនេះស្ញើចសរសើររាជគ្រូរបស់ព្រះបាទស្រីឥន្ទ្រវម៌្មទី១ ថាជាព្រាហ្មណ៍ប្រកបដោយគុណវិជ្ជា ក្នុងសតវត្សទី៩ នៅនគរហរិហរាល័យ។ នោះគឺព្រះរាជគ្រូ ព្រាហ្មណ៍ សីវសោម។

17/07/2024

Review for funny

11/07/2024

Happy follow-versary to my awesome followers. Thanks for all your support! ព្រះអាទិត្យ អង្គរ

11/07/2024

អូរថ្មដាប់ ជាប្រព័ន្ធបង្ហូរទឹកក្នុងសម័យអង្គរ។ ផ្ទាំងថ្មធម្មជាតិដ៏ធំមួយកន្លែងលើភ្នំគូលែនត្រូវដូនតាខ្មែរដាប់ គាស់ និង កាត់ជាចង្អូរ ដូចប្រលាយបង្ហូរទឹក ពីទីខ្ពស់ចេញពីបឹងអន្លង់ធំ ហូរកាត់ចុះមកប្រាសាទថ្មដាប់ ខ្ទីងស្លាប់ និងប្រាសាទភ្នំស្រួច។ ទឹកជាប្រភពនៃជីវិត បង្កើតជាថាមពលក្នុងជំនឿផង ក្នុងវិទ្យាសាស្ត្រនយោបាយទឹកផង។ ដោយសារមានទឹកហូរមកបាន ទើបស្ថបនឹកអរ្យធម៌អង្គរបានកសាងប្រាង្គឥដ្ឋបណ្ដាក់គ្នាហូរហែពីកំពូលភ្នំមហេន្ទ្របរវត៌ រៀងរហូតដល់វាលទំនាបយសោធរបុរៈ។ Lim Sophanna Dara Chan

09/07/2024

ពើងតាសុទ្ធ ឬ តាស៊ើត លើភ្នំគូលែន ជាផ្ទាំងថ្មដ៏ធំមួយលាក់ខ្លួនក្នុងព្រៃបង្កប់ចម្លាក់ស្រាលនៃព្រះពុទ្ធបដិមាគួរឲ្យចាប់អារម្មណ៍។ ពើងដែលជាអាស្រមធម្មជាតិរបស់តាបសឥសីកាលពីសម័យបុរាណគឺជាឃ្លាំងស្តុកព្រលឹងវប្បធម៌ខ្មែរ និងទីឋានផ្ដល់ថាមពលពុទ្ធិបរមត្ថដល់ដូនតាអង្គរ។ តបៈធម៌ និងវិបស្សនាស្វែងរកធាតុពិតខាងក្នុង យល់ច្បាប់ពីទំនាក់ទំនងរវាងខាងក្នុងចិត្ត និងខាងក្រៅនៃកាយ មើលឃើញផ្លូវជីវិត ហើយបង្កើតរូបមន្ត លទ្ធិអប់រំ និងសាសនាខ្មែរម្ចាស់ស្រុកដែលមិនមែនជាឥណ្ឌា។ នៅក្បែរពើងតាសុទ្ធនោះ មានចម្លាក់លិង្គដែលជានិមិត្តរូបនៃលោកធាតុ ហាក់ផុសចេញពីថ្មភ្ជាប់ពីកំពូលវ្នំ មហេន្ទ្របរវ៌ត ទៅរកទេវឋាននៃអាទិទេពតាមពិធីទេវរាជបន្សល់ទុកដោយមហាព្រាហ្មសីវៈកៃវល្យ។ រីឯ នៅជម្រាលជើងភ្នំព្រះឥន្ទ្រនេះ មានប្រភពទឹកផុសចេញមក ជាហេតុនាំចិត្តស្ថាបត្យករក្មេរកសាងប្រាង្គឥដ្ឋ ជាអាស្រមស្ថានតំកល់បដិមាទេព និងបំលែងធម្មជាតិនៃទឹកឲ្យក្លាយជាធម្មធាតុព្រលឹងវិញ្ញាណដើម្បីរក្សាដែនដីកម្ពុជទេស ធន់នៅបន្តក្រោមឥទ្ធិពលនៃកាលិយុគ។

07/07/2024

ស្ទឹងត្រែងរែងរិតរឿងអតីតសៅហ្មង ប្រវត្តិកន្លងម្ដងឡាវម្ដងសៀម ប្រែពីថ្កុំថ្កើងធ្លាក់ក្នុងសង្គ្រាម ទឹកដីច្រាបឈាមឡាវសៀម និងខ្មែរ។ ឥឡូវស្ទឹងត្រែងសម្ដែងឬទ្ធិថ្មី ងើបឡើងរាសីល្បីល្បាញហូរហែរ ធម្មជាតិបំព្រងអមមាត់ទន្លេ ស្ទឹងត្រែងមានស្នេហ៍ទាក់ចិត្តទេសចរ។

02/07/2024

បដិមាដែលត្រូវចោរបំផ្លាញព្រះសិរ (ក្បាល) គឺជាទេពវិស្ណុ ឬហៅថាព្រះនរាយណ៍(Narayana)។ ព្រះនរាយណ៍ដែលចេញកាយវិការសំលាប់បំបាត់សភាវៈអាក្រក់ មានរហស្សនាមថា < ហរិ Hari >។ បែបនេះហើយ ទើបដូនតាខ្មែរបានឆ្លាក់ផ្សំជាមួយថាមពលសម្រាប់បំផ្លាញមួយទៀតរបស់ព្រះឥសូរហៅ ហើយក៏បង្កើតបានទេពកូនកាត់នាមថា ហរិហរៈ (នរាយណ៍ និង ឥសូរ)។ ចម្លាក់ក្នុងរូបនេះ ជាព្រះនរាយណ៍ ហៅ ហរិ ដែលកំពុងសំលាប់សភាវៈយក្សពីរក្បាលឈ្មោះ ម៉ាធុ និង កៃត្ភៈ បន្ទាប់ពីបានប្រយុទ្ធគ្នាអស់៥០០ឆ្នាំមិនឈ្នះមិនចាញ់កន្លងមក។ យក្សទាំងពីរនេះមានឬទ្ធិខ្លាំងអាចបង្កឲ្យមហាសាគរឡើងជោរជន់លិចចក្រវាឡ។ តែទីបំផុត ព្រះហរិ នរាយណ៍បានប្រើឧបាយធ្វើជាបញ្ជោរយក្សទាំងពីរលើកប្រដូចជាម្ចាស់ចក្រវាឡ ហើយព្រះហរិ បន្ទន់ចិត្តតាមរយៈសម្ដីធ្វើជាសុំទានរបស់ម្យ៉ាង ជាមួយលក្ខខ័ណ្ឌមិនឲ្យក្រឡាស់ពាក្យសន្យាឡើយ។ យក្សដ៏ក្រអឺតក្រទមទាំងពីរដែលជោរចិត្តឡើងអំនួតហើយនោះ ក៏មានប្រមាទ មើលស្រាលព្រះនរាយណ៍ ព្រោះគិតថា ព្រះហរិនេះចុះចាញ់ខ្លួនហើយ ក៏បានយល់ព្រមផ្ដល់ទានដែលព្រះនរាយណ៍ស្នើសុំ។ ភ្លាមនោះ ព្រះនរាយណ៍ បានសុំឲ្យយក្សទាំងពីរត្រូវស្លាប់ក្រោមស្នាព្រះហស្ថព្រះចក្រវាឡ។ ភ្លាមៗ បន្ទាប់ពីឧបកិច្ចអធិដ្ឋានរួច ព្រះនរាយណ៍ក៏បានបញ្ឆេះកងចក្របង្វិលឲ្យយក្ស វិលមុខខ្សោយថាមពល ហើយក៏ចាប់បោកសំលាប់រំលាយយក្សទាំងពីរចោល រំដោះពិភពលោកចេញផុតពីទឹកជំនន់បាន។
ទេវកថានេះ បង្កប់កលយុទ្ធថា ពេលខ្លះទាល់តែចិត្តខាងក្នុងចុះខ្សោយ បើកផ្លូវប្រមាទចូលមកសិន ទើបសត្រូវខាងក្រៅអាចវាយលុកឈ្នះបាន។

29/06/2024

The corner of Cambodia shows the social reality where the smiles of people appears in the synchronism between Angkor culture and the tropical nature.

27/06/2024

នៅតាមប្រាសាទខ្មែរតែងមានឃើញចម្លាក់សត្វអណ្ដើកទាំងក្នុងបរិដ្ឋានធម្មជាតិនៃជីវិតរស់នៅប្រចាំថ្ងៃផង និងក្នុងទេវកថាតាមដំណើររឿងអវតារបស់ព្រះវិស្ណុផង។ បើទោះជាប្រាសាទនោះសង់ឧទ្ទិសដល់ព្រហ្មញ្ញសាសនាក្ដី ឬ ដល់ព្រះពុទ្ធសាសនាមហាយានក្ដី ក៏ចម្លាក់អណ្ដើកត្រូវបានគេឆ្លាក់ជាហូរហែនៅតាមជញ្ជាំងប្រាសាទ។ ជាក់ស្ដែងឃើញមានដូចជា ចម្លាក់អណ្ដើកនៅប្រាសាទឯកភ្នំក្នុងខេត្តបាត់ដំបង នៅប្រាសាទព្រះវិហារ នៅប្រាសាទតាព្រហ្មទន្លេបាទីនៃខេត្តតាកែវ ប្រាសាទបន្ទាយឆ្មារនៃខេត្តបន្ទាយមានជ័យ ក្នុងខេត្តសៀមរាបតាមប្រាសាទបាយ័ន និងជាពិសេសនៅប្រាសាទអង្គរវត្តដែលមានចម្លាក់សត្វអណ្ដើកធំជាងគេលើឈុតរឿងកូរមហាសមុទ្រទឹកដោះ។ ចម្លាក់ទោលនៃសត្វអណ្ដើកក៏ត្រូវបានយើងរកឃើញក្នុងស្រះទឹកស្រះស្រង់ និងក្នុងស្រះទឹករបស់ប្រាសាទបាយ័នថែមទៀត។ នេះបញ្ជាក់ថា សត្ចអណ្ដើកក្នុងបដិមាសាស្ត្រខ្មែរ ជានិមិត្តរូបនៃអាយុយឺនយូរ តំណាងឲ្យស្ថេរភាព និងភាពអមតៈ ។

Want your school to be the top-listed School/college in Siem Reap?
Click here to claim your Sponsored Listing.

Angkor et Nature Voyage

Angkor et Nature Voyage(A N V) focus on the cultural tour and the ecotourism in Cambodia. The balance between the culture and the nature is our main point to make understand about Khmer civilization source and its cycle. ANV trained the Tourist guides for the best qualities of services: their general knowledge, their sympathy and their responsibility produce the unique revelation with our passionate jobs. More invariably comfortable transports, healthy accommodations and the rich typical foods make the harmonious trips to discover this Kingdom of wonder.
A N V is at disposal for your requests, Set Program and tailor-made program.
Your choices are warmly valued.

Sincerely

[email protected]

Videos (show all)

ប្រាសាទ តានៃ និង ចម្លាក់ប្រេត
Oh my life !
ស្ដេច និងស្រីស្នំ
ដើមកំណើតពុទ្ធសាសនាថេរវាទនៅកម្ពុជា
ប្រាសាទព្រះខ័ន  សម្មតិកម្មលើចម្លាក់ និង សំណង់
អយុធ្យា
មូលហេតុថ្ងៃរះចំកំពូលកណ្ដាលប្រាសាទនគរវត្ត
ស្រុកសំឡូត ប្រែពីជំរំបះបោរមកស្រុកថ្មីសម្បូរដីកសិកម្ម
ខ្លឹមសារនៃ ជាតិ សាសនា ព្រះមហាក្សត្រ
ពើងឥសីក្នុងព្រៃភ្នំគូលែន #youkhemarak
វត្ត និងប្រាសាទព្រះឥន្ទ្រកោសីយ៍
ប្រាសាទ អកយំ

Category

Telephone

Address

Preah Khan
Siem Reap
170906
Other Education in Siem Reap (show all)
SPOONS Cambodia Organization SPOONS Cambodia Organization
0142, Group 5, Pave Road Wat Damnak Village, Salakomreouk Commune, Siem Reap District
Siem Reap, 17254

Training underprivileged young adults to be future hospitality leaders of Cambodia since 2009. More details about us and our works can be found on our website https://www.spoonsca...

SeeBeyondBorders SeeBeyondBorders
Street 30 Meter, Teaksen Tbong Village, Sangkat Kork Chork
Siem Reap, 171203

Creating lasting change for children in Cambodia through access to quality teaching and learning.

GIL Foreign Language Center GIL Foreign Language Center
34
Siem Reap, 17252

Children and Education ក្មេងៗនិងការអប់រំ Children and Education ក្មេងៗនិងការអប់រំ
30 Street
Siem Reap

Education so important for everyone

ហាត់ ចន្ថា Chantha Hat ហាត់ ចន្ថា Chantha Hat
Siem Reap

ការអប់រំ/Education

ជូ ណាង Funny ជូ ណាង Funny
Chonkaosu
Siem Reap, 17451

We will share some qoute and video For encourage your heart and make you fresh more in your life

វិទ្យាល័យ ត្រពាំងប្រិយ៍ ខេត្តសៀមរាប វិទ្យាល័យ ត្រពាំងប្រិយ៍ ខេត្តសៀមរាប
វិទ្យាល័យ​ត្រពាំងប្រិយ៍
Siem Reap, 170408

វិទ្យាល័យ​ត្រពាំងប្រិយ៍ នៅភូមិត្រពាំងផុង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប

Khmer English Khmer English
Help CenterCommunity, , Fix Bounced Or Rejected Emails, , For A Number Of Reasons, Recipients’ Email Servers Can Reject Emails That You Send. Gmail Returns A Message Reflecting The Response Provided B
Siem Reap

Life ជីវិត Life ជីវិត
Siem Reap

សូមជួយចុច​ Like​ &​ Follow​ ​Page​

សាលាបឋមសិក្សាគោកជ្រៃ សាលាបឋមសិក្សាគោកជ្រៃ
Siem Reap

សាលាបឋមសិក្សាគោជ្រៃ ស្ថិតនៅភូមិ គោកជ្រៃ ឃុំសសរស្តម្ភ ស្រុកពួក ខេត្ត សៀមរាប ។

KK91 KK91
Siem Reap

Education

New Knowledge New Knowledge
Siem Reap

https://youtube.com/channel/UCW9XF2ydOP5pOfTUgcXb30A