ម៉ាម៉ាអេ-mama A online store

ម៉ាម៉ាអេ-mama A online store

You may also like

pav manit
pav manit

Serve you with good quality and loyalty

Photos from ម៉ាម៉ាអេ-mama A online store's post 09/10/2023

ចូលបន្ទប់ទឹកក៏ដោយ ក៏ត្រូវយកមកអង្គុយមើលមុខគ្នាដែរ ចង់មិនចង់ អត់មានជំរើសទេ ព្រោះកំពូលតាមលើកលោក 🥲

Photos from ម៉ាម៉ាអេ-mama A online store's post 05/10/2023

1. Andreas និង Miguel ស ដោយសារហ្សែន❌
2. Andreas និង Miguel ស ដោយសារម៉ែកូរទឹកក្ដៅជាមួយឡេសហោះនិងឆុតខាត់ស្បែកផឹក កាលទំងន់✅

កាលហ្នឹងអត់បានលាបអត់បានខាត់ដូចគេប្រាប់ទេ ភ័យខ្លាចកូនអត់សពេក កូរទឹកផឹកប្រោយទៅ🥴🥴🥴

04/10/2023

ក្រសួងសុខាភិបាល គួរដុសក្អែលក្រុមអ្នកលក់លេ ដែលឃោសនាហួសពីការពិត ទៅដល់ស្ត្រីមានផ្ទៃពោះ។

04/10/2023

គ្រប់កុមារសុទ្ធតែ មានចំនុចស្រស់ស្អាត និងពិសេសរៀងៗខ្លួន-Every child is unique ❣️ ព៏ណសម្បុរ មិនបានកំនត់ជោគវាសនាកូនទេ តែមាយាទម្ដាយចិញ្ចឹមបីបាច់កូន ទើបមានផលទៅលើអនាគតកូន។ មនុស្សដែលមើលងាយព៏ណសម្បុរក្មេង គឺជាមនុស្សថោកទាបបំផុតក្នុងសង្គម។ មនុស្សដែលបំពុលសង្គម អោយមានការបែងចែកព៏ណសម្បុរ ឋានះ ដោយសារផលប្រយោជន៍ខ្លួនឯង គឺជាមនុស្សអាត្មារនិយម មិនគួររាប់ជាញាតិឡើយ។

04/10/2023

សុខទុក្ខយ៉ាងណាដែរ ម៉ាក់ៗមានកូនអាយុពី 1-5ឆ្នាំ? ខាងអេដមីនវិញ ហត់មាត់ណាស់ 😩

02/10/2023

ពេលគេថា នៅផ្ទះមើលកូនដេកស៉ីស្រួល 🤣

01/10/2023

ពេលខ្ញុំលឺ កូនតូចយំ កូនធំស្រែក ម្ដងៗ 👇🥴

29/09/2023

បងប្អូន ឃើញលោកឆ្លងផ្លូវ មើលបង្អន់ល្បឿនអោយលោកនិមន្តទៅផង កុំធ្វើបុណ្យតែក្នុងវត្ត នៅក្រៅជិះចង់ប៉ើងស្បង់លោក 🥴🤪

28/09/2023

សំពាធជីវិត អត់លុយទំលាក់លេខនិងទីតាំង 🥴

28/09/2023

ធម្មតាទេម៉ោង 2ព្រឹក និង5ព្រឹក វាស្រវាំងភ្នែក ជួនកាលច្រលំដាក់ចូលច្រមុះទៀត 🥲 តែអេដមីនចាប់ផ្ដើមបន្ថយមឹមយប់ហើយ

28/09/2023

ព្រឹកឡើង ភាគច្រើនអោយកូនញាំអីម៉ាក់ៗ?
នេះជាគំរូអាហារព្រឹករបស់អូនអេ និងអូនម៊ីគហ្គេល៏ 💙💙

27/09/2023

យកប្រពន្ធឆ្នាំអីក៏មិនស្លូតដែរ បើរកអីមិនដែលចេះឃើញសោះចឹង #ផ្ញើរជូនគ្រប់បុរស

Photos from ម៉ាម៉ាអេ-mama A online store's post 27/09/2023

ម្សិលមិញគេចសាលាទៅតាមអ៉ីភ័ក្រ លេងជាមួយក្មេងៗនៅភូមិ...អូនអេ អង្គុយប្រូរពីនេះពីនោះ កោតអ្នកស្ដាប់ប្រឹងស្ដាប់ ធ្វើដូចយល់ 🤣

Photos from ម៉ាម៉ាអេ-mama A online store's post 26/09/2023

កុហ្មង់មក ទុកសំរាប់អាល្អិតហ្នឹង កុំអោយពូកែរត់តាពាសពេកពេលទៅក្រៅ

25/09/2023

ពេលកូនតូចយំ កូនធំស្រែក គឺរំពងអឺងកងផ្អើលភូមិហ្មង តែបើថាសុខៗស្ងាត់ ត្រូវតែអើតមើលជាប្រញាប់ 😩 ដឹងតែមានអីប្លែកទៀតហើយ

24/09/2023

ពេលកូនមិននិយាយ ឪពុកម្ដាយបារម្ភណាស់, ចុះពេលកូននិយាយឥតឈប់ តើខ្ញុំជាម្ដាយគួរបារម្ភទេ? 😩🥴 និយាយមិនឈប់ សូម្បីពេលដេកលក់ 🤪

24/09/2023

បង្រៀនកូនញាំផ្លែឈើចម្រុះអោយញឹកញាប់

Photos from ម៉ាម៉ាអេ-mama A online store's post 23/09/2023

មិនថាអ្នករៀនចេះដឹងខ្ពស់ប៉ុណ្ណា ចុងក្រោយអ្នកនៅតែអោយគេបោចសក់ ហើយអ្នកមិនហ៊ានសូម្បីតដៃ អោយតែគេសប្បាយចិត្ត 🥴😩🤪

22/09/2023

ពេលអ្នកមិនមែនជាពេទ្យ អ្នកនិយាយដោយប្រើឯកសារយោង តែតថភាពពិត ជួបអ្នកជំងឺ ឬអ្នកមានបញ្ហាពិត គឺមិនមែន 1+1=2 ទៀតទេ។ ក៏ប៉ុន្តែ ខ្ញុំនៅតែលើកទឹកចិត្តគ្រប់គ្នាអានអោយបានច្រើន ទើបមិនមានអ្នកពង្វក់បាន។ រាល់ថ្ងៃខ្ញុំចែករំលែកមិនសូវបានដាក់ប្រភព ព្រោះវាជាវិជ្ជាជីវះខ្ញុំ ខ្ញុំរៀន ធ្វើការជាមួយមនុស្សឈឺ ទាំងធ្ងន់ ទាំងស្រាល ទាំងផុតដង្ហើមហើយ ក៏ប្រឹងយកជីវិតគេមកវិញ។ ខ្ញុំមានបទពិសោធន៍ជាមួយទាំងជាមួយស្ត្រីមានផ្ទៃពោះ ទារក កុមារ រហូតដល់មនុស្សចាស់...ចឹងបានពេលខ្ញុំចែករំលែក គឺខ្ញុំម៉ឹងម៉ាត់ និងដឹងថាអ្វីជាអ្វី...ខ្ញុំមិនមែនជាដុកទ័រ តែខ្ញុំធ្វើការជាមួយដុកទ័រ ចឹងហើយបានខ្ញុំតែងប្រាប់កូនឈឺកុំរំលងដុកទ័រ សូម្បីខ្ញុំជាគិលានុបដ្ធាកផ្ទាល់ក៏ខ្ញុំមិនរំលងដែរ ព្រោះខ្ញុំដឹងថា 1+1 គឺមិនមែន2 ។

Credit: ឪសថការី

Photos from ម៉ាម៉ាអេ-mama A online store's post 22/09/2023

នេះអេដមីន ចាប់ផ្ដើមហាត់ប្រាណ និងគ្រប់គ្រងរបបអាហារ ពីអាទិត្យទី១ ដល់ទី៤, ពីគីឡូ 55.5kg មកដល់ថ្ងៃនេះគឺ 51kg...មើលតែរូបដូចជាមិនពិបាកមែនទេ? តែជាក់ស្ដែង គឺហត់ណាស់ ហត់ហ្នឹងហាត់ប្រាណ ហត់និងញាំអីតាមចិត្តមិនបាន។ ប៉ុន្តែ មនុស្សម្នាក់ៗមានរាងកាយ និងអំនត់មិនដូចគ្នាទេ ដូច្នេះប្រសិនបើទាំងអស់គ្នាចង់សំរក សូមសិក្សារពីខ្លួនឯងសិន និងរើសយកវិធីដែលត្រូវហ្នឹងយើង។ ខ្ញុំឧទាហរណ៏ពីខ្លួនឯង: ពីដើមខ្ញុំជាមនុស្សហាត់ប្រាណ រាងស្អាតកាលមិនទាន់មានកូន ដល់តែចាប់ផ្ដើមមានកូនខ្ញុំញាំគ្រប់បែបយ៉ាង ដើម្បីកូន និងមានទឹកដោះ។ កូន២រួច គឺខ្ញុំធាត់កាន់តែខ្លាំងហើយសំបូរខ្លាញ់ ហើយខ្ញុំញាំមិនរើសទេ គីឡូដំបូង 57kg។ ដោយសារចំនង់អាហាររបស់ខ្ញុំវាលើសលប់ពេក ខ្ញុំចាប់ផ្ដើមញាំកាហ្វេសំរកដើម្បីទប់ចំនង់អាហារ ព្រោះពេលនោះខ្ញុំគ្មានពេល គ្មានអ្នកជួយមើលកូន តែរាងកាយខ្ញុំមិនធន់ហ្នឹងផលិតសំរកទេ (ខ្ញុំមិនបង្អាប់របស់គេទេ ព្រោះយ៉ាងហោចណាស់វាជួយទប់ការឃ្លានមួយរយះដែរ តែខ្ញុំធ្វើទុកពេក ហើយគេអ្នកផ្សេងប្រើត្រូវ ខុសអីតែខ្ញុំ 😩)។ ក្រោយមកខ្ញុំមានអ្នកជួយមើលកូន ខ្ញុំចាប់ផ្ដើមទៅហាត់ប្រាណដោយមានគ្រូផ្ទាល់ខ្លួន។ ខ្ញុំទទួលបានការណែនាំពីគ្រូ ហើយហ្នឹងរបៀបហាត់ របៀបញាំ ទើប ៤អាទិត្យខ្ញុំអាចស្រកបានប៉ុណ្ណេះ។ ក៏ប៉ុន្តែសំរាប់អ្នកខ្លះ គាត់ធ្វើតែ fasting ក៏ស្រកដែរ បើខ្ញុំគឺទៅមិនរួចហ្មង។

មូលហេតុ ខ្ញុំហាត់ប្រាណមានគ្រូ ព្រោះខ្ញុំដឹងច្បាស់ថាការហាត់ប្រាណបានជោគជ័យគឺគេមានតិចនិច មិនមែនលើកតែដៃជើងគឺបានទេ អាចបានត្រឹមបែកញើស ឬឃើញផលយូរ ខាតពេល។ នៅពេលដែលអ្នកហាត់ប្រាណបានរាងដែលស្តង់ដារ គឺសាច់ចាប់ផ្ដើមណែនល្អហើយ ញាំអីមិនសូវឡើងលឿនទេ។ ហាត់ប្រាណរួច ខ្ញុំចំនាយពេលស្ទម ឬសូណា ឬត្រាំក្នុងអាងទឹកក្ដៅ ដើម្បីអោយឈាមដើរស្រួល បាត់ការនឿយហត់ ឬឈឺសាច់ដុំ ឬ ពេលខ្លះខ្ញុំរៀនហែលទឹកខ្លួនឯង។ កំឡុងពេលនេះខ្ញុំព្យាយាមញាំបន្លែច្រើន សាច់ត្រីនិងទ្រូងមាន់ ផ្លែឈើគឺញាំជាចំនិត មិនកិនយកទឹកជាដាច់ខាត ព្រោះវាទៅជាស្ករច្រើន។ ខ្ញុំព្យាយាមនៅអោយឆ្ងាយពីពពួកបាយស ចឹងខ្ញុំញាំពួក cereal energy bars វិញដែលមានប្រូតេអ៉ីនច្រើន កាបូហាយដ្រេតល្មម និងមានសារធាតុចិញ្ចឹមទៀត។ ម្ហូបខ្ញុំមិនប្រើស្ករទេ កាហ្វេក៏ញាំមិនដាក់ស្ករ មិនថាស្ករគ្មានកាឡូរីអីក៏ដោយ អោយតែពពួកផ្អែមមិនចេញពីផ្លែឈើ គឺខ្ញុំមិនញាំទេ។ មួយអាទិត្យ ខ្ញុំអាចញាំអាហារដែលខ្ញុំចង់បានមួយពេលគត់។

ស្ដាប់ទៅដូចជាពិបាកណាស់មែនទេ? ចាស៎ ពិបាកមែន មិនមានអ្វីបានដោយស្រួលទេ។ ហើយយើងត្រូវមានវិន័យ ប្រសិនបើចង់បានផលលឿន ហើយមិនប៉ះពាល់សុខភាព។ ជាក់ស្ដែងខ្ញុំស្រកគីឡូ តែស្បែកខ្ញុំនៅស្រស់ថ្លា បើរឿងស្លក់ ខ្ញុំស្លក់តាំងតែពីធាត់ព្រោះត្រូវមើលកូន។

ទាំងនេះ គឺជាបទពិសោធន៍របស់ខ្ញុំ ខ្ញុំស្គាល់ពីរាងកាយខ្លួនឯង ជាងស្ដាប់ពីនេះពីនោះច្រើន នាំបែកអារម្មណ៏ ហើយដោយសារខ្ញុំជាមនុស្សយល់ដឹងអាហាររូបត្ថមច្រើន ចឹងខ្ញុំនិងគ្រូគឺតែងផ្ដោះផ្ដូរយោបល់គ្នា និងស្ដាប់តាមគាត់។

សូមអរគុណ 🙏

21/09/2023

គំនូរបែបនេះ បើដាក់លក់ បានរាប់លានដូចគេអត់ហ្ន៎

21/09/2023

បច្ចុប្បន្ន អេដមីនមិនទាន់ចាប់ផ្ដើមលក់វិញទេ ព្រោះអេដមីនបាត់ម៉ូយអស់ហើយ 🤣🤣

21/09/2023

ធ្វើជាម្ដាយគេមិនស្រួលទេ បើស្រួល ឪៗដណ្ដើមធ្វើម៉ែបាត់ហើយ 😩

20/09/2023

ម៉ាក់ៗណាខ្លះ ញៀនកុហ្មង់អនឡាញដូចអេដមីនដែរ?
🥲😩🥴🤪🤳💸

Photos from ម៉ាម៉ាអេ-mama A online store's post 20/09/2023

តើលោកប៉ាអ្នកម៉ាក់ កំនត់ថាកូនមានសុខភាពល្អស្តង់ដារ ដោយរបៀបណា? សូមឆ្លើយក្នុងចិត្តមួយណាដែលលោកប៉ាអ្នកម៉ាក់កំពុងអនុវត្ត?
◻️. ប្រៀបធៀបកូនខ្លួនឯងជាមួយកូនគេ?
◻️. ផ្ដល់ទឹកដោះម្ដាយ/ទឹកដោះគោបានត្រឹមត្រូវ ជំរុញ វឹកហាត់កូនញាំអាហារទាំង៣ក្រុម ក្នុងមួយពេលៗ និងយកកូនទៅចាក់វ៉ាក់សាំង?
◻️. ផ្ដល់អាហារជាតិផ្អែម និងម្សៅអោយបានច្រើន ដើម្បីកូនថ្លោស?
◻️. ព្យាយាមបញ្ចុកទឹកដោះគោលាយទឹកបបរ តែមួយមុខ?

នេះជាកូនទាំង២ របស់ខ្ញុំ កើតចេញពីស្បូនតែមួយ តែម្នាក់រាងស្គម ម្នាក់ទៀតធាត់។ នេះកូនពោះតែមួយផងនៅតែមាឌខុសគ្នា។ តើជាការត្រឹមត្រូវទេ ដែលយើងត្រូវយកកូនខ្លួនឯងទៅប្រៀបជាមួយកូនគេ?

20/09/2023

ម៉ាក់ៗចាប់ផ្ដើមប្ដូរទំរង់អាហារកូននៅអាយុប៉ុហ្មាន?

19/09/2023

សួស្តីបងប្អូនម៉ូយៗជាទីនឹករលឹក តើបងប្អូននៅចាំម៉ាម៉ាអេទេ បន្ទាប់ពីសុខៗបាត់ដំនឹងរាប់ខែមក? ចំនែកម៉ាម៉ាអេ នឹកទាំងអស់គ្នាណាស់ 🙏

Photos from ម៉ាម៉ាអេ-mama A online store's post 24/08/2023

អាហារសម្រន់ នំសុខភាពផ្សំពីបន្លែផ្លែឈើសំរាប់កុមារ sponsor ពីខាងបង ចម្រើនផលអាហារូបត្ថម្ភ Chamroeun Phal Nutritions នំមាតា NumMeada , ទឹកដោះគោស្រស់កុមារណងផូ sponsor ពីមិត្តភក្តិបង្កើត San Lida ....ញាំរួចហើយ ពោរពេញដោយកំលាំងនិងថាមពល រើអីវ៉ាន់លេងពេញផ្ទះ 😁

Photos from ម៉ាម៉ាអេ-mama A online store's post 09/07/2023

មានគេផ្ញើរមក ខ្ញុំមិនដឹងថា នេះជាផុសថ្មី ឬបងស្រីលុបមិនទាន់អស់ទេ តែខ្ញុំគ្រាន់ដឹងថា បងស្រីរកស៉ីមិនស្មោះត្រង់ និងមិនត្រឹមត្រូវ។ Lantigen B គឺជាប្រភេទភេទថ្នាំបន្តក់ ល្បាយមិនស្មើរសាច់ (suspension ដូច្នេះត្រូវក្រឡុកមុនប្រើ) សំរាប់ការពាររលាកផ្លូវដង្ហើមដោយបាក់តេរ៉ី តែប៉ុណ្ណោះ មិនអាចការពារពីវីរ៉ុសទេ។ ដូច្នេះ មិនអាចជំនួសវ៉ាក់ស៉ាំងបានឡើយ មិចបានបងស្រីប្រាប់គេមិនបាច់យកកូនចាក់វ៉ាក់ស៉ាំងក៏បាន? បងស្រី ឃោសនាសាហាវជាងក្រុមហ៊ុន និងក្រសួងសុខាភិបាលទៅទៀត! ហើយតើបងមាន Licensed ផ្នែកខាងអ្វី (គិលានុបដ្ឋាក? ដុកទ័រ? ហ្វាម៉ាស៉ីស?) បានបងអាចលក់ថ្នាំនេះបាន? ព្រោះនេះជាប្រភេទថ្នាំ មិនមែនអាហារបំប៉ន ឬវីតាមីន (supplements) ដែលអ្នកណាក៏លក់បានតាមចិត្ត។ បែបនេះគួរស្រាវជ្រាវដល់អ្នកចែកចាយអោយគាត់លក់ទៀត!

ថ្នាំបន្តក់នេះ ត្រូវការសីតុណ្ហភាព ក្រោម 25C-8C ដូច្នេះ ត្រូវនៅក្នុងទូរទឹកកកជានិច្ច។ ប្រសិនបើមិនទុកដាក់ត្រឹមត្រូវ គឺប្រើទៅគ្មានប្រសិទ្ធភាព ឬប្រសិទ្ធភាពតិចតួចបំផុត ចោលលុយទទេរៗ។ ដូច្នេះ ម៉ាក់ៗគួររកទិញពីអ្នកលក់ដែលទុកដាក់ និងរៀបចំផ្ញើរត្រឹមត្រូវ ពីអ្នកលក់ថ្នាំត្រឹមត្រូវ តាមមន្ទីរពេទ្យ ឬគ្លីនិក។ បងស្រី សូម្បីអាយុប្រើ ក៏ប្រាប់មិនត្រឹមត្រូវ ម្ដង៥ខែ ម្ដង៣ខែ 🥴

សូមយកកូនៗទៅចាក់វ៉ាក់សាំងរៀងរាល់ឆ្នាំ ហើយបើមានលទ្ធភាពក៏ទិញអាហ្នឹងញាំថែមទៅ ដើម្បីការពារកូនសុខភាពល្អ មិនងាយឈឺ បើទោះឈឺក៏ងាយជារ មិនវិវត្តន៍ទៅឈឺធ្ងន់លឿន។ ឧទាហរណ៏ ដូចយើងធ្វើរបងផ្ទះហើយ ដាក់លួសការពារពីលើមួយជាន់ទៀតចឹង។

លក់ខុស ក៏មិនចេញមកសុំទោស អាងលុបចោលរួចខ្លួន មួយរយះក្រោយលក់អីផ្សេងទៀត។

Photos from ម៉ាម៉ាអេ-mama A online store's post 05/07/2023

ទាន់អត់បង ពេទ្យៗ? អានេះអ្នកលក់អនឡាញ គេហៅថា វីតាមីន!! អត់ទាន់ថាអោយអស់ផង លុបបាត់! ស្រលាញ់ត្រង់ពាក្យ "ទាន់អត់បង" 🤣🤣

22/06/2023

បងអូនណាដែលអោយទុកអីវ៉ាន់ ហើយឆាតមិនតប មិនអោយលេខ មិនអោយទីតាំង ថ្ងៃនេះអេដមីនសុំដកអីវ៉ាន់មកវិញ ទុកអោយគេអ្នកចង់បាន។ អីវ៉ាន់លក់ចុះច្រើន ដើម្បីរហ័សអស់ ព្រោះរវល់ ដូច្នេះសូមកុំកូរអ្នកលក់ យកមិនយក សុំអោយច្បាស់!

Photos from ម៉ាម៉ាអេ-mama A online store's post 19/06/2023

សួស្ដីម៉ាក់ៗទាំងអស់គ្នា អេដមីនលក់ឡៃឡុង អីវ៉ាន់មានក្នុងស្តុកជិតអស់ហើយ មួយមុខសល់ 1-2 អីទេ ប្រសិនម៉ាក់ៗចាប់អារម្មណ៏សូមឆាតផេកណា តម្លៃធូរៗ លក់បញ្ចេញ ព្រោះអត់មានពេលលក់ និងត្រូវរៀបចំទៅក្រៅប្រទេសផង...មកមិនបានមិន តម្លៃល្អ អីវ៉ាន់ល្អ 🙏😘

អរគុណម៉ូយៗថ្មីចាស់ ដែលជួយទិញឡើងជិតអស់ ណាស់តែអ្នកលក់អត់មានពេលតប។

10/06/2023

ទឹកស៉ីអ៉ីវ សំរាប់ G6PD នៅមានតែ២ដបទៀតទេ

Photos from ម៉ាម៉ាអេ-mama A online store's post 10/06/2023

Update អីវ៉ាន់ដែលនៅមាន...ម៉ាក់ៗផ្ញើររូបមកលឿនជាង អេដមីនអត់បានតបខមមិនទេ ព្រោះឆាតតបមិនអស់ផង...លឿនៗចាស៎ ឡៃឡុងបង្ហើយស្តុក 🙏

09/06/2023

សុំទោសម៉ាក់ៗ ដោយសារកូនឈឺ ត្រូវគេងពេទ្យតាំងពីយប់មិញម្ល៉េះ ដូច្នេះអ្នកដែលឆាតចូលទិញអីវ់ាន់ អេដមីនហ្នឹងព្យាយាមឆ្លើយអោយអស់យប់នេះ។ សំរាប់ម៉ាក់ៗដែលមកយកនៅផ្ទះ អេដមីនសុំលើកទៅខានស្អែកណា ព្រោះអត់មានអ្នកនៅផ្ទះទេ។ សូមអរគុណ 🙏

Photos from ម៉ាម៉ាអេ-mama A online store's post 08/06/2023

ដល់អាយុប្រើហើយ ប្រូប៉ាយអូទិក សំរាប់កូន៦ខែឡើង ជួយថែរក្សាក្រពះពោះវៀនកូនអោយមានសុខភាពល្អ ជាពិសេសកូនឧស្សាហ៏រាគ ឬក្ដៀន គួរមានក្នុងផ្ទះ។ កូនបត់ជើងធម្មតាក៏អាចញាំបានជាប្រចាំ 😉

បញ្ជាក់: ប្រូប៉ាយអូទិកមិនមែនជាថ្នាំព្យាបាលជំងឺទេ!

Photos from ម៉ាម៉ាអេ-mama A online store's post 07/06/2023

ខ្លះៗសិនបងប្អូន វឺតៗលាងស្តុក 🙏🙏😘

06/06/2023

ម៉ាក់ៗ ទាល់ឡៃឡុង បាននាំគ្នាសម្រុកមកជួយទិញ អេដមីនតបឡើងល្វីងមុខ🤣🤣 តម្លៃធម្មតាអត់ជួយទិញសោះ ឆ្លាតអើយឆ្លាត កាត់មករកអេដមីនដែរ។ មានអ្នកមករកទិញទាំងផេកទៀត 🥲 អត់លក់ទេ...ឡៃឡុងតែអីវ៉ាន់ទេ...ផេកនៅបន្តផុសចែករំលែកដដែល...ឆ្នាំក្រោយមកពីក្រៅវិញ យើងហ្នឹងមានទីតាំងហាងត្រឹមត្រូវ លែងអោយម៉ូយពិបាកជិះដើររកផ្ទះហើយ 😘 អរគុណម៉ូយៗកាន់ខែកាន់ឆ្នាំ ដែលរួមសុខរួមទុក្ខ 🙏

** បញ្ជាក់: ផេកនៅផុសចែករំលែក និងតបសារប្រឹក្សាធម្មតា។

06/06/2023

សួស្ដីទាំងអស់គ្នា ចាប់ពីថ្ងៃនេះទៅ ម៉ាម៉ាអេ សូមធ្វើការលក់អីវ៉ាន់ទាំងអស់ឡៃឡុង រហូតដល់អស់ពីស្តុក ក្នុងតម្លៃធូរថ្លៃមែនទែន ព្រោះអេដមីន និងគ្រួសារត្រូវរៀបចំទៅប្រទេសអង់គ្លេសនៅជិតចុងឆ្នាំ 2-3ខែ ហើយត្រលប់មកវិញដើមឆ្នាំក្រោយ។ ដោយសារតែគ្មានអ្នកជួយវេចខ្ចប់ ពេលអេដមីនទៅ ចឹងអេដមីនត្រូវបញ្ចេញស្តុកទាំងអស់មុនចុងឆ្នាំ។ ដូច្នេះ ម៉ាក់ៗអាចឆាតចូលផេកអីវ៉ាន់ដែលចង់បាន ទាន់តម្លៃធូរថ្លៃខ្លាំង លាងស្តុក ដែលលេថ្មីៗ...សូមអរគុណ 🙏

Want your business to be the top-listed Food & Beverage Service in Siem Reap?
Click here to claim your Sponsored Listing.

Videos (show all)

រទេះសំភារៈ សំរាប់កូនង៉ា ទាន់សម័យ មានមុខងារច្រើនយ៉ាង 😍☺️ តោះម៉ាក់ៗដែលត្រៀមសំរាល និងមានកូនខ្ចី អាចចូលមកមើលលេងៗបាន 🙏
ម្សៅតៅហ៊ូគ្មានស្ករ សម្រាប់ធ្វើតៅហ៊ូញាំនៅផ្ទះបែបងាយៗ- របៀបចម្អិនងាយស្រួល- ម្សៅមានដីឡេយូរ- បើយកមកធ្វើតៅហ៊ូបាន5ចាន ទុកបាន7ថ...
ខ្សាច់សំរាប់កុមារ មាននៅក្នុងស្តុកមួយការ៉ុង
តោះលេងបាយឡុកបាយឡរ 😅
តោះមកយកចានហ្វ្រី
៊កោះរ៉ុង មករាល់ឆ្នាំ មិនដែលណាយទេ និយាយទៅចូលចិត្តហ្មងខ្យល់អាកាស ជាមួយសំលេងរលកទឹកសមុទ្រ ❤️
Yummy 😋🤤
តោះយើង ដល់ម៉ោងទំលាក់លេខ និងទីតាំងហើយ 🤣🙏🛒🛍️
តោះដល់ម៉ោង shopping 🛒 ហើយ 😘 ប្រូមូសិន ប្រូមូសិន 💥

Telephone

Website

Address

Siem Reap

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00
Other Siem Reap food & beverage services (show all)
Pieyoap Eco Farm Pieyoap Eco Farm
Siem Reap
Siem Reap

ចក្ខុវិស័យ របស់យើង Our vision is our customers consume organic and

ចំការបន្លែសុវត្ថិភាព HONG ECO FARM ចំការបន្លែសុវត្ថិភាព HONG ECO FARM
National Road 65, Samraong Village, Soutr Nikom
Siem Reap, 17209

គិតពីសុខភាព និងសុវត្ថិភាពជាចំបង

Khmer cooking food Khmer cooking food
ភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប
Siem Reap, 1710

ពុទ្រាក្រហមជាអាហារសុខភាពល្អលេខ១ ដែលមានរសជាតិផ្អែមឆ្ងាញ់ ដែលល្បីនៅប្រទេសចិន

Healthy Eating & Drinking Online Store Healthy Eating & Drinking Online Store
Siem Reap
Siem Reap

Healthy Eating & Drinking Online Storeជាហាងលក់ទឹកផ្លែឈេីទទ?

ម្រុំ ធម្មជាតិបាកាវីឡា ម្រុំ ធម្មជាតិបាកាវីឡា
Prey Kuy Village, Ampil Commune, Siem Reap
Siem Reap, 171202

លក់ចែកចាយផលិតផលម្រុំ ធម្មជាតិបាកាវីឡា

Spirulina USA Spirulina USA
Siem Reap Phnom Penh
Siem Reap, 17200

ប្រេងស្រូវធម្មជាតិ ជួយលំនឹងសុខភាព Rice Bran Oil Rice Bran Oil Plus

ក្តាមថ្ម អង្គរ ក្តាមថ្ម អង្គរ
Street #30 Veal Village Sangkat Kork Chork
Siem Reap, 17253

ផ្គត់ផ្គង់ក្តាមថ្មគ្រប់ភេទ

Golden Egg - លីណា សៀមរាប Golden Egg - លីណា សៀមរាប
ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប
Siem Reap, 171203

អាហាររុក្ខជាតិ ជាអាហារពង្រឹងសុខភាពពីខាងក្នុង សម្រាប់ប្រព័ន្ធស៊ាំមានសុខភាពល្អ។

Jaz Fitness Cambodia Jaz Fitness Cambodia
Siem Reap, 1710

I am a Certified personal trainer from Fitness Edutraining Asia( FEA ) CIFA and JFC.

Fng Fng
Siem Reap

Fresh Fruits