មណ្ឌលសុខភាពអូរតាសេក/Otasek Health Center
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មណ្ឌលសុខភាពអូរតាសេក/Otasek Health Center, Medical and health, ក្រុម21 ភូមិ1 ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ, Sihanoukville.
កាលថ្ងៃសុក្រ ៩ កើត ខែអស្សុជ
ឆ្នាំរោង ឆស័ក ពស ២៥៦៨
ត្រូវនឹងថ្ងៃទី11 ខែតុលា ឆ្នាំ2024
មណ្ឌលសុខភាពអូរតាសេក បានផ្តល់ជាសម្ភារៈប្រើប្រាស់បន្តិចបន្តួច នឹងអង្ករចំនួន2ប៉ាវ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលជាជំនួយរបស់សប្បុរសជន🙏🙏🙏
សូមគោរពជូនពរសប្បុរសជនទាំងអស់
សូមលោក លោកស្រីទទួលបាននូវសុខភាពល្អបរិបូរណ៍ សុខភមង្គល ជោគជ័យគ្រប់ភារៈកិច្ច ព្រមទាំងទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ!!🙏🙏🙏
មណ្ឌលសុខភាពអូរតាសេកសូមថ្លែងអំណងគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក មាឃ សារឹទ្ធ ដែលបានឧបត្ថមថាវិការចំនួន100$ ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍មណ្ឌលសុខភាព
សូមជូនពរលោកនិងក្រុមគ្រួសារទទួលបាននូវសុខភាពល្អបរិបូរណ៍ សុខភមង្គល ជោគជ័យគ្រប់ភារៈកិច្ច ព្រមទាំងទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ!!🙏🙏🙏
មណ្ឌលសុខភាពអូរតាសេកសូមថ្លែងអំណងគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧត្តមសេនីយ៏ទោ កែវ ចាន់តារា ដែលបានឧបត្ថមទឹកប្រាក់ផ្ទាល់ខ្លួនសំរាប់សាងសង់រោងដាក់រថយន្តគិលានុសង្គ្រោះរបស់មណ្ឌលសុខភាព
សូមជូនពរលោកនិងក្រុមគ្រួសារទទួលបាននូវសុខភាពល្អបរិបូរណ៍ សុខភមង្គល ជោគជ័យគ្រប់ភារៈកិច្ច ព្រមទាំងទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ!!🙏🙏🙏
សេចក្តីជូនដំណឹង!!!
មន្ទីរសុខាភិបាលខេត្តព្រះសីហនុ
សូមអញ្ជើញប្រជាពលរដ្ឋទាំងអស់ដែលមានបញ្ហាភ្នែក មកពិនិត្យ និងព្យាបាលដោយ ឥតគិតថ្លៃ
នៅថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ៨ ដល់ម៉ោង ១១ ព្រឹក
នៅមណ្ឌលសុខភាព អូរតាសេក
#មណ្ឌលសុខភាពអូរតាសេក #មន្ទីរសុខាភិបាលខេត្តព្រះសីហនុ
#រដ្ឋបាលឃុំទំនប់រលក #រដ្ឋបាលស្រុកស្ទឹងហាវ
កិច្ចសម្ភាសន៍ពិសេស ស្តីពី កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម (CLV-DRA)
អបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤
នៅខេត្តព្រះសីហនុ ធ្លាប់មានករណីពុលត្រីក្រពតដល់បាត់បង់ជីវិត !!! ⚠️
នៅខេត្តព្រះសីហនុ ធ្លាប់មានករណីពុលត្រីក្រពតដល់បាត់បង់ជីវិត !!! ⚠️
#មន្ទីរសុខាភិបាលខេត្តព្រះសីហនុ
មណ្ឌលសុខភាពអូរតាសេកសូមថ្លែងអំណរគុណដល់:
-លោក ព្រហ្ម ប៊ន(ម្ចាស់ប៉ាវ)បានជួយឧបត្ថមថ្នាំពណ៌ចំនួន6ធុង
-លោក គីម ហាក់ (មេភូមិ០១) បានជួយឧបត្ថមស៊ីម៉ង់1តោន
សូមគោរពជូនពរលោកទាំងពីរ នឹងក្រុមគ្រួសារ បុត្រាបុត្រីចៅប្រុសចៅស្រី សូមមានសុខភាពល្អនិងទទួលបាននូវពុទ្ធពរ៤ប្រការគឺអាយុ វណ្ណ: សុខ: ពល:កុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏
សូមថ្វាយព្រះសព្ទសាធុការពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះជន្មវស្សាយឺនយូរ
#ព្រះបរមរាជវាំង
ព្រះបរមរាជវាំង Royal Palace of Cambodia
https://t.me/+f7QfH6cOwdM4NTY1
សេចក្តីជូនដំណឹង
មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
សូមអញ្ជើញប្រជាពលរដ្ឋទាំងអស់ដែលមានបញ្ហាភ្នែក មកពិនិត្យ
និងព្យាបាលដោយឥតគិតថ្លៃ នៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៤
នៅអគារចក្ខុរោគ នមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
សូមអរគុណ🙏🙏🙏
#មណ្ឌលសុខភាពអូរតាសេក #មន្ទីរសុខាភិបាលខេត្តព្រះសីហនុ #រដ្ឋបាលខេត្តព្រះសីហនុ #រដ្ឋបាលស្រុកស្ទឹងហាវ #រដ្ឋបាលឃុំទំនប់រលក #រដ្ឋបាលឃុំអូរត្រេះ #រដ្ឋបាលឃុំកំពេញ #រដ្ឋបាលឃុំកែវផុស
សូមថ្វាយព្រះពរ ព្រះករុណាជាម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ ព្រះវស្សា 🙏 សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរ 🇰🇭
អបអរសាទរខួបលេីកទី១៤ “ទិវាអនាម័យដៃពិភពលោក ៥ ឧសភា ២០២៤” ក្រោមប្រធានបទ “អនាម័យដៃ សង្គ្រោះជីវិត”។
#មន្ទីរសុខាភិបាលខេត្តព្រះសីហនុ #មណ្ឌលសុខភាពអូរតាសេក
តិចអំបិល តិចខ្លាញ់ តិចស្ករ | សុខភាពបេះដូងល្អ អាយុយឺនយូរ
#មន្ទីរសុខាភិបាលខេត្តព្រះសីហនុ
ស្ត្រីមានផ្ទៃពោះនឹងទទួលបានការពិនិត្យទាំង ០៦ នេះពេលទៅពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាព ‼️‼️‼️
1️⃣ ថ្លឹងទម្ងន់ ស្ត្រីអាចឡើងទម្ងន់ ១គីឡូក្រាមក្នុង១ខែ ❗️
2️⃣ វាស់សម្ពាធឈាម ជីពចរ និងកម្ដៅ កាត់បន្ថយការងារធ្ងន់ ប្រសិនបើអ្នក មានសម្ពាធឈាមខ្ពស់ ឬបញ្ហាសុខភាព ផ្សេងៗទៀត❗️
3️⃣ ធ្វើតេស្តឈាម និងទឹកនោម ដើម្បីរកភាពស្លេកស្លាំង មេរោគអេដស៍ ស្វាយ ជាតិប្រូតេអ៊ីន និងស្ករក្នុងទឹកនោម❗️
4️⃣ វាស់កម្ពស់ស្បូន ស្ទាបរកទម្រង់ និងចលនារបស់កូន ដើម្បីដឹងពីការលូតលាស់របស់ទារក❗️
5️⃣ ស្តាប់ចង្វាក់បេះដូងកូន ក្រោយពីគក៏អាយុ៤ខែ ដើម្បីតាមដានសុខភាពទារក❗️
6️⃣ ពិនិត្យរកសញ្ញាដែលមិនធម្មតា ដូចជា ដុំពកក ដុំគីស ធ្លាក់ស តាមទ្វាមាស ដើម្បីទទួលការព្យាបាល❗️
#មន្ទីរសុខាភិបាលខេត្តព្រះសីហនុ
មណ្ឌលសុខភាពអូរតាសេកសូមថ្លែងអំណងគុណដល់លោក ព្រហ្ម ប៊ន(ម្ចាស់ប៉ាវ)បានជួយឧបត្ថមម៉ូទ័របូមទឹកមួយគឿងដើម្បីសម្រួលការប្រើប្រាស់ក្នុងមណ្ឌលសុខភាព។
សូមគោរពជូនពរលោកនឹងក្រុមគ្រួសារ បុត្រាបុត្រីចៅប្រុសចៅស្រី សូមមានសុខភាពល្អនិងទទួលបាននូវពុទ្ធពរ៤ប្រការគឺអាយុ វណ្ណ: សុខ: ពល:កុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏
🚨🚨 សូមប្រុងប្រយ័ត្ន ការពារខ្លួនអ្នក និងក្រុមគ្រួសារ ពីការសន្លប់ដោយកម្ដៅ (Heat Stroke):
១: រកកន្លែងត្រជាក់ រឺជ្រកម្លប់
២: ញាំទឹកអោយបានគ្រប់គ្រាន់
៣: ងូតទឹកត្រជាក់ រឺស្អំក្រណាត់ត្រជាក់
៤: បើសន្លប់ ត្រូវទាក់ទងទៅពេទ្យជាបន្ទាន់
ជូនពរបងប្អូនទាំងអស់គ្នាសុខសប្បាយ សុខភាពល្អ 🙏🙏🙏
✍🏻 ជំងឺមហារីកមាត់ស្បូនអាចបង្ការបាន ‼️
‼️‼️ជំងឺមហារីកមាត់ស្បូនអាចបង្ការបានតាមរយៈការពិនិត្យស្រាវជ្រាវរកមហារីកមាត់ស្បូនជាទៀងទាត់។ ‼️‼️
នៅខេត្តព្រះសីហនុ, មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ [ពេទ្យចំការចេក] មានផ្តល់សេវាពិនិត្យស្រាវជ្រាវរកជំងឺមហារីកមាត់ស្បូន ដោយគ្រូពេទ្យជំនាញដែលបានបណ្តុះបណ្តាលពីក្រសួងសុខាភិបាល និងមានសំភារៈបច្ចេកទេសត្រឹមត្រូវ ។ សំរាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងពិនិត្យស្រាវជ្រាវរកជំងឺមហារីកមាត់ស្បូនសូមអញ្ជើញមកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅផ្លូវឯករាជ្យ ភូមិ០៤ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ [ជិតរង្វង់មូលតោ២] ។
ទីតាំងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុក្នុងផែនទី: https://maps.app.goo.gl/3z4fc9Yy8GeNv96m7?g_st=ic
#មន្ទីរសុខាភិបាលខេត្តព្រះសីហនុ #សុខភាព #ខេត្តព្រះសីហនុ
ថ្ងៃច័ន្ទ ១០ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧
ត្រូវនឹងថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង10:45នាទីព្រឹកសម្រាលកូនជូនអតិថិជនបានកូនប្រុស ទម្ងន់2.9kg
សូមជូនសុខភាពល្អទាំងម្តាយ នឹងកូន🙏🙏🙏
ក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល២០២៤ខាងមុខ
ខ្ញុំបាទប្រធាននឹងមន្រ្តីមណ្ឌលសុខភាពអូរតាសេកទាំងអស់
សូមគោរពជូនពរលោកជំទាវ លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ សូមលោកជំទាវប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយុឺនយូរ ។
សូមលោកជំទាវ នឹងក្រុមគ្រួសារ ទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ
អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
🙏🙏🙏
ថ្ងៃអង្គារ ៧ កើត ខែមិគសិរ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣
------------------------------------------
#មណ្ឌលសុខភាពអូរតាសេក
មណ្ឌលសុខភាពអូរតាសេកសូមថ្លែងអំណងគុណដល់លោក ព្រហ្ម ប៊ន(ម្ចាស់ប៉ាវ)បានជួយឧបត្ថមថ្នាំលាប ជញ្ជាំង ប៉េត្រូពណ៌ស តម្លៃ 140$ សម្រាប់លាប នឹងកែលំអ សោភ័ណភាព
គោរពជូនពរលោកនឹងក្រុមគ្រួសារ បុត្រាបុត្រីចៅប្រុសចៅស្រី សូមមានសុខភាពល្អនិងទទួលបាននូវពុទ្ធពរ៤ប្រការគឺអាយុ វណ្ណ: សុខ: ពល:កុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏
ថ្ងៃពុធ ទី22 ខែវិច្ឆិកា ឆ្នាំ2023
#មន្រ្តីមណ្ដលសុខភាពអូរតាសេក បានចុះផ្តល់ថ្នាំបង្ការ ផ្តល់ថ្នាំជីវជាតិអា នឹងថ្នាំទំលាក់ព្រូន ជូនកុមារនៅតាមសហគមន៍
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the practice
Telephone
Website
Address
Sihanoukville
180203
286 ភូមិ 1 សង្កាត់ 4 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
Sihanoukville, 18000
Kâm Póng Sao Campuchia
Sihanoukville, 180108
Sữa hạt Gluzabet - dinh dưỡng cho người tiểu đường: - Hỗ trợ ổn định đường huyết về ngưỡng an toàn. - Bổ sung dinh dưỡng thiếu hụt hàng ngày. - Giảm biến chứng tiểu đường
N4, Tuol Totueng, Prey Nob
Sihanoukville, 180113
បម្រើសេវាសុខភាពសាធារណៈជូនប្រជាពលរដ្ឋ។