keo kanha168

keo kanha168

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from keo kanha168, Grocers, .

11/07/2023
11/07/2023
11/07/2023
11/12/2022

អ្នកទាំងអស់គ្នាអាចធ្វើការបរិច្ចាគជាមួយពួកយើងបានតាមរយៈ ABA: 000 558 440 (KONGSAMAY)

ពួកយើងសង្ឃឹមថានឹងមានពុកម៉ែបងប្អូនច្រើនបន្ដចូលរួម ជាចំណែករបស់ ការរៃអង្គាសដ៏មានន័យនេះហើយក៏សូមជូនពរ លោកតា លោកយាយមានសុខភាពល្អ ជន្មាយុយឺនយូរ ជាម្លប់ថែរក្សា ទម្រង់សិល្បៈចាប៉ីដងវែង និងសំលេងដ៏រណ្តំឱ្យកូនចៅជំនាន់ក្រោយបានស្គាល់។

តំណាងឱ្យប្រជាជនខ្មែរគ្រប់រូប ពួកយើង ពិតជារំភើបនិងចង់បង្ហាញការដឹងគុណជូន មរតកមនុស្សរស់ គឺលោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ជំនាញចាប៉ីដងវែង ព្រមទាំងភរិយា ដែលបានផ្តល់កិត្តិយស បង្ហាញវត្តមានជាពិសេសក្នុងការសម្តែង ទស្សនីយភាព “Time To Rise” យ៉ាងមានថាមពល នៅពិធីបិទកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ឆ្នាំ២០២២ » ដែលធ្វើឡើងនៅឯពហុកីឡដ្ឋានជាតិមរតកតេជោនាពេលកន្លងទៅនេះ។

ជំងឺនិងវ័យជរារបស់លោកតា ធ្វើឱ្យលោកតាមានភាពលំបាកក្នុងការច្រៀង និងសម្តែងជាមួយចាប៉ីដងវែង ដែលជាសិល្បៈលោកតាស្រលាញ់បំផុតដើម្បីជីវភាពដូចពីមុន ជាហេតុនាំឱ្យយើងរួមគ្នាបង្កើត កម្មវិធី រៃអង្គាស ដើម្បីអបអរលោកតាដែលបទចម្រៀង “Time To Rise” ទទួលបានការចូលមើល ១០០ លានដង និងដើម្បីអបអរដល់គម្រប់ខួប 6 ឆ្នាំ នៃការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (៣០ វិច្ឆិកា ២០១៦ – ៣០ វិច្ឆិកា ២០២២) ដោយការរៃអង្គាសនេះអាច ជួយសម្រួលបន្ទុកថ្លៃចំណាយព្យាបាលជម្ងឺ និងជីវភាពប្រចាំថ្ងៃរបស់លោក។

#ដូចលោកគ្រូណៃរះឱ្យខ្ពស់ហួសពីផ្កាយ

Telephone

Website