ស៊ាង ប៊ុនលាង - ហ៊ុន ប៊ុនធឿន Seang Bunleang - Hun Bunthoeun
This is an official page of H.E. Dr. Seang Bunleang and H.E. Hun Bunthoeun.
- ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (មានឋានៈស្មើរដ្ឋមន្ត្រី) និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងមហាផ្ទៃ។
- លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ជាទីប្រឹក្សាអមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (មានឋានៈស្មេីអនុរដ្ឋលេខាធិការ) និងជាទីប្រឹក
ជាថ្មីម្តងទៀត យើងខ្ញុំ ស៊ាង ប៊ុនលាង និង ហ៊ុន ប៊ុនធឿន ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារ សូមសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លា ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានគណៈកម្មាធិការមូលនិធិ ពានរង្វាន់សន្តិភាព ស៊ុនហាក់ នៃសាធារណរដ្ឋកូរ៉េ ជ្រើសរើសជាជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ប្រចាំឆ្នាំ២០២២។
ក្នុងនាមជាប្អូនរបស់សម្តេចតេជោ ប្អូនទាំងពីនាក់ពិតជាមានមោទនភាពចំពោះសមិទ្ធិផលថ្មីនេះ ដែលបងប្រុសសម្រេចបានជូនប្រទេសជាតិ។
អរគុណសន្តិភាព!
យើងខ្ញុំ ស៊ាង ប៊ុនលាង និង ហ៊ុន ប៊ុនធឿន ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារ សូមសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លា ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានគណៈកម្មាធិការមូលនិធិ ពានរង្វាន់សន្តិភាព ស៊ុនហាក់ នៃសាធារណរដ្ឋកូរ៉េ ជ្រើសរើសជាជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ប្រចាំឆ្នាំ២០២២ បន្ទាប់ពីសម្តេចតេជោបានទទួលពានមេដាយមាសសន្តិភាពនៃកិច្ចប្រជុំកំពូលពិភពលោកពីសហព័ន្ធសន្តិភាពសកល (UPF) ពីសាធារណរដ្ឋកូរ៉េ កាលពីខែកញ្ញា ឆ្នាំ២០២១ ផងដែរ។ ពានរង្វាន់មួយនេះ មិនត្រឹមតែជាការទទួលស្គាល់នូវគុណូបក្ការៈរបស់សម្តេចចំពោះសន្តិភាពប៉ុណ្ណោះទេ តែក៏ជាការបង្ហាញពីសមិទ្ធផលសន្តិភាពដ៏បរិបូណ៌ផូរផង់ដែលព្រះរាជាណាចក្រកម្ពុជាកំពុងមានសព្វថ្ងៃផងដែរ។
ក្នុងនាមជាប្អូនរបស់សម្តេចតេជោ ប្អូនទាំងពីនាក់ពិតជាមានមោទនភាពចំពោះសមិទ្ធិផលថ្មីនេះ ដែលបងប្រុសសម្រេចបានជូនប្រទេសជាតិ។
អរគុណសន្តិភាព!
------
We, Seang Bunleang and Hun Bunthoeun, as well as our family members and colleagues, would like to extend our warmest congratulations to Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia who has recently been awarded by the Sunhak Peace Prize Committee of the Republic of Korea as the winner of the 2022 Sunhak Peace Prize after Samdech Techo attained the World Summit Peace Gold Medal from the Global Peace Federation (UPF) of the Republic of Korea in September 2021. This Award is not only a recognition of Samdech's merit for peace but also a demonstration of the rich and peaceful achievements that the Kingdom of Cambodia is having today.
As Samdech Techo's younger sister and brother, both of us are really proud of this new achievement that you have achieved for our nation.
Thank you, Peace!
នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅសម្រាប់អនុវត្តឆ្នាំ២០២២ តាមប្រព័ន្ធវីឌីអូ របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងគណៈចលនាស្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។
-----
On the morning of January 13, 2022, Lok Chumteav Akka Moha Upasika Buddhasasanuppatthambhaka Hun Bunthoeun, Representative of the Ministry of Foreign Affairs and International Cooperation, attended the Conference on the Work Results Review of 2021 and the Direction for the Implementation of 2022 via videoconference of the Cambodian Women's Association for Peace and Development and the Women's Movement under the high presidency of Lok Chumteav Kittisangha Bandit, Deputy Prime Minister Men Sam An, Minister of National Assembly-Senate Relations and Inspection, and President of the Cambodian Women's Association for Peace and Development.
បងប្អូនបង្កើតត្រកូលហ៊ុន ទាំង៦រូបរបស់យើងខ្ញុំ៖
១- ឯកឧត្តម ហ៊ុន សាន
២- ឯកឧត្តម ហ៊ុន ណេង
៣-សម្តចតេជោ ហ៊ុន សែន
៤- លោកជំទាវ ហ៊ុន សេងនី
៥- លោកជំទាវ ហ៊ុន សុីណាត
៦- លោកជំទាវ ហ៊ុន ប៊ុនធឿន
-----
The six siblings of our Hun family:
1- H.E. Hun San
2- H.E. Hun Neng
3- Samdech Techo Hun Sen
4- Lok Chumteav Hun Sengny
5- Lok Chumteav Hun Sinath
6- Lok Chumteav Hun Bunthoeun
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ» ព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១
សារលិខិតជូនពររបស់ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន គោរពជូនចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសនៃពិធីខួបកំណើតគម្រប់ ៦៧ ឈានចូល ៦៨ឆ្នាំ របស់សម្ដេច
------
His Excellency Dr. Seang Bunleang and Lok Chumteav Akka Moha Upasika Buddhasasanuppatthambhaka Hun Bunthoeun's Congratulatory Message to Samdech Kittipritthbandit Bun Rany Hun Sen, President of the Cambodian Red Cross on the Occasion of Samdech Kittipritthbandit's 67th Birthday
សម្តេចតេជោចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី
ក្នុងនាមជាសមាជិក-សមាជិកានៃគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា ខ្ញុំបាទ ស៊ាង ប៊ុនលាង និងភរិយា ហ៊ុន ប៊ុនធឿន ព្រមទាំងក្រុមការងារ សូមប្រកាសគាំទ្រជាឱឡារិក និងយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានប្រកាសគាំទ្រ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនៅថ្ងៃអនាគត កាលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។
នៅព្រឹក ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅខេត្តព្រៃវែង។
------
On the morning of December 6, 2021, Lok Chumteav Akka Moha Upasika Buddhasasanuppatthambhaka HUN Bunthoeun, Advisor to the Ministry of Foreign Affairs and International Cooperation, High Representative of His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, attended the official inauguration ceremony of National Road No. 11 and the city street of Prey Veng City under the high presidency of Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia, together with His Excellency Wang Vinthean, Chinese Ambassador to Cambodia in Prey Veng Province.
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ (អ្នកលឿង-ថ្នល់ទទឹង) - ថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១
[English Below]
------
នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងជាប្រធានគណៈកម្មការយុទ្ធនាការឃោសនាបោះឆ្នោត និងរៀបចំព្រឹត្តិការណ៍នានាសម្រាប់ការបោះឆ្នោត ឯកឧត្តម ម៉ៅ ពៅ និងឯកឧត្តម ទូច សម្បត្តិ ក្រុមការងារគណៈកម្មការយុទ្ធនាការឃោសនាបោះឆ្នោត ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគរួមមាន អង្ករ ១ តោន មី ៤០ កេស ទឹកត្រី ៤០ យួរ ទឹកស៊ីអ៊ីវ ៤០ យួរ ទឹកបរិសុទ្ធ ៤០ យួរ ម៉ាស ២.០០០ បន្ទះ ជែលលាងដៃ ៤០ ដប វ៉ែនតាមនុស្សចាស់ ៤០ និងថវិកា ២ លាន ៨០ ម៉ឺនរៀល។ គិតជាទឹកប្រាក់សរុបចំនួន ៩លាន ៩សែន ៩ម៉ឺន ៩ពាន់រៀល ចែកជូនសមាជិក សមាជិកាគណៈកម្មការ ក្រុមប្រឹក្សាឃុំ ក្រុមការងារគណៈបក្សប្រជាជនកម្ពុជាស្រុកស្វាយអន្ទរចំនួន ៤០ នាក់ នៅទីស្នាក់ការគណៈបក្សស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
------
On the morning of Sunday 28 November 2021, H.E. Dr. Seang Bunleang, Deputy Chairman of the Working Group of the Cambodian People's Party (CPP) for Svay Antor District and Chairman of the Election Campaign and Election Event Organizing Committee, H.E. Mao Pov and H.E. Touch Sambath, Committee Members of the Working Group on Election Campaign and colleagues visited and gifted donations as food items, including 1 ton of rice, 40 boxes of noodles, 40 dozens of fish sauce, 40 dozens of soy sauce, 40 dozens of pure water, 2,000 masks, 40 hand gel bottles, 40 pairs of glasses for the elderly and other 2,800,000. Riel. A total of 9,999,000 Riels was distributed to 40 members of the Commune Council Committee of the Svay Antor District CPP Working Group at the Svay Antor District Party Office in Prey Veng Province.
កម្ពុជាជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13)
https://www.anachak-khmer.com/p/8978
ឯកឧត្តមបណ្ឌិតស៊ាង ប៊ុនលាង និងលោកជំទាវហ៊ុន ប៊ុនធឿន ជួបសំណេះសំណាលនិងនាំយកអំណោយសម្ដេចតេជោ ត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេន....
ប្រជាពលរដ្ឋ២០០គ្រួសារ នៅឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ទទួលបានអំណោយពីសម្ដេច FRESH NEWS
តបតាមសំណើពីប្រជាពលរដ្ឋ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងក្នុងកាលៈទេសៈដែលរាជរដ្ឋាភិបាលប្រកាសបើកដំណើរការសេដ្ឋកិច្ច-សង្គម គ្រប់វិស័យជាប្រក្រតីឡើងវិញ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងមហាផ្ទៃ និងលោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាអមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈការពារជំងឺកូវីដ១៩ អំពូលសូឡាដើរដោយពន្លឺព្រះអាទិត្យ និងថវិកា សរុបជាទឹកប្រាក់ចំនួន ៦២ លាន ៨៤ ម៉ឺនរៀល ស្មើ ១ ម៉ឺន ៥ ពាន់ ៧១០ ដុល្លារអាមេរិក ជាអំណោយឧបត្ថម្ភពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រាប់ប្រគេនព្រះសង្ឃវត្តវេឡុវនារាម កោះបីពៃ និងចែកជូនប្រជាពលរដ្ឋចំនួន ២០០ គ្រួសារ និងអាជ្ញាធរមូលដ្ឋាន នៅឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
-----
In response to the request from the people and local authorities and in the circumstances that the Royal Government announced the reopening of all socio-economic sectors, on the morning of November 18, 2021, H.E. Dr. Seang Bunleang, Secretary of State of the Ministry of Interior and Personal Advisor to Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia and Chairman of the Disaster Management Secretariat of the Ministry of Interior and Lok Chumteav Akka Moha Upasika Buddhasasanuppatthambhaka Hun Bunthoeun, Advisor to the Ministry of Foreign Affairs and International Cooperation, and Advisor to the Board of Director of the Board of Priests of the Mahanikaya of the Kingdom of Cambodia, with the participation of H.E. Ok Boung, Secretary of State of the Ministry of Commerce, along with other colleagues, visited and brought donations in the form of food and equipment to prevent the spread of COVID-19, solarlights and a total budget of 62 million 840,000 Riels, equivalent to 15 thousand 710 USD, sponsored by Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia and Samdech Kittipritthbandit Bun Rany Hun Sen, President of the Cambodian Red Cross for the monks of Veluvanaram Pagoda, Koh Bei Pei and the 200 families as well as the local authorities in Koh Pei commune, Krouch Chhmar district, Tbong Khmum province.
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២០៦៥ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួងមហាផ្ទៃ បានថ្លែងសុន្ទរកថាក្នុងពិធីសំណេះសំណាល និងផ្តល់អំណោយដល់ ប្រជាពលរដ្ឋចំនួន ២០០គ្រួសារ នៅឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
-----
On the morning of Thursday, November 18, 2021, H.E. Dr. Seang Bunleang, Secretary of State of the Ministry of Interior and Personal Advisor to Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia and Chairman of the Disaster Management Secretariat of the Ministry of Interior delivered his speech at the visiting ceremony and gifted donations to 200 families in Koh Pei commune, Krouch Chhmar district, Tbong Khmum province.
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ចិនចំនួន២លានដូស នាព្រឹកនៅព្រឹកថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
នៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាអមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួម «សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២០ និងពាក់កណ្តាលឆ្នាំ ២០២១» ដោយមានការចូលរួមពីសំណាក់ប្រធានស្ថានបេសកកម្មរបស់កម្ពុជានៅបរទេស និងតំណាងមកពីស្ថាប័នជាតិដែលពាក់ព័ន្ធ ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។
-----
On the morning of 16 November 2021, presided over by His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, Lok Chumteav Akka Moha Upasika Buddhasasanuppatthambhaka Hun Bunthoeun, Advisor to the Ministry of Foreign Affairs and International Cooperation, and Advisor to the Board of Director of the Board of Priests of the Mahanikaya of the Kingdom of Cambodia attended the Ministry's “Annual Conference for 2020 and Mid 2021” with participation from heads of Cambodian mission overseas and representatives from relevant national institutions, in a hybrid format.
អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២១)!
-----
Let’s celebrate the 68th Anniversary of National Independence Day (November 9, 1953 - November 9, 2021)!
នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទី ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងមហាផ្ទៃ បានចូលរួមពីធីគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ក្រោមព្រះធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តខ្មែរ។
នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងមហាផ្ទៃ រួមទាំងក្រុមការងារបានចុះពិនិត្យរោងចក្ររបស់លោកបណ្ឌិត សុខ ចំរើន ប្រធានក្រុមហ៊ុន H2O ROTO និងបានទស្សនាចង្វាក់ផលិតកម្ម ផលិតទុយោទឹក ធុងទឹក សាឡុងជ័រ និងសម្ភារប្រើប្រាស់ផ្សេងៗដែលមានគុណភាព និងស្តង់ដារខ្ពស់ ដោយមានការគាំទ្រពីអតិថិជនទូទាំងប្រទេស។
-----
On November 5, 2021, H.E. Dr. Seang Bunleang, Secretary of State of the Ministry of Interior and Personal Advisor to Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia, and Chairman of the Disaster Management Secretariat of the Ministry of Interior and his colleagues visited Dr. Sok Chamroeun, Chairman of H2O ROTO Company and observed the production line of water pipes, water tanks, sofas, and other various materials with high quality and standard and with the support of customers across the country.