វត្ត ផ្ចឹកជ្រុំ

វត្ត ផ្ចឹកជ្រុំ

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from វត្ត ផ្ចឹកជ្រុំ, Buddhist Temple, .

22/05/2024

បុណ្យវិសាខបូជា ប្រារព្ធចំពោះហេតុ ៣ យ៉ាង៖
-ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ ប្រសូត (ឧទ្យានលុម្ពិនី)
-ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ ត្រាស់ដឹង (ពុទ្ធគយា)
-ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ ព្រះនិព្វាន (នគរកុសិនារា)
#២២/៥/២០២៤វិសាខបូជា🙏🙏🙏

30/06/2023

🙏សូមនិមន្ត នឹងចម្រើនពរគោរពអញ្ញើញ ដល់សមណៈសិស្សគ្រប់ព្រះអង្គ និងសិស្សគុណគ្រប់គ្នា នឹង ញាតិញោមទាំងអស់ សូមនិមន្តនិងអញ្ញើញចូលរួម ដើម្បីប្រសិទ្ធិពរជ័យ សិរីសួស្ដី ជ័យមង្គល ក្រាបថ្វាយចំពោះ ព្រះគ្រូចៅអធិការ ខន្តិ រាមោ គង់សាវ៉ាត ដែលបាន លាចាកសិក្ខាបទ ( #សឹក) ដែលប្រព្រឹត្ត ទៅនៅថ្ងៃ អាទិត្រ ទី02 ខែ07 ឆ្នាំ2023
(នៅក្នុងពុទ្ធសីមា វត្ត ផ្ចឹកជ្រុំ )🙏🙏🙏

04/05/2023

សូមអនុមោទនា ពិធីបុណ្យវិសាខបូជា ដើម្បីរំលឹកដល់ ថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ប្រសូត្រ ត្រាស់ដឹង នឹង បរិនិព្វាន។

Photos from វត្ត ផ្ចឹកជ្រុំ's post 12/02/2023

វត្ត ផ្ចឹកជ្រុំ
នត្ថិ សន្តិ បរំ សុខំ ពុំមានសេចក្ដីសុខណាក្រៅអំពីសេចក្ដីស្ងប់ឡើយ។

Photos from វត្ត ផ្ចឹកជ្រុំ's post 04/02/2023

#ជិតដល់ថ្ងៃមាឃបូជាហេីយ🙏
✨✨✨ពិធីបុណ្យ​មាឃបូជា✨✨✨
មាឃៈ​ គឺជាឈ្មោះខែមាឃ​ មាឃបូជា​ កេីតចេញពីពាក្យថា​ មាឃបុណ្ណមី​ ប្រែថា​ ការបូជាក្នុងថ្ងៃពេញបូណ៌មីខែមាឃ ពិធីបុណ្យនេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះហេីយ។

🧡 បុណ្យមាឃបូជា ប្រារព្ធហេតុ ២ ប្រការ គឺ ❤️
១- ទ្រង់ប្រជុំសាវ័កប្រកបដោយអង្គ ៤ (សាវកសន្និបាត) រួចទ្រង់សម្តែងឱវាទបាតិមោក្ខ
២- ទ្រង់ដាក់អាយុសង្ខារ ( ថា នៅតែ ៣ ខែទៀត តថាគតនឹងបរិនិព្វាន) ។ (ចាកអដ្ឋកថា មធុរត្ថវិលាសិនី អដ្ឋកថា គម្ពីរពុទ្ធវង្ស )

💚💛🧡 ឱវាទបាតិមោក្ខ ១៣ ប្រការ ❤️💖💝
🌻🌿💚💛🧡❤️💖💝🌻🌿
១_សព្វបាបស្ស អករណំ : ការមិនធ្វើបាបទាំងពួង
២_កុសលស្សូបសម្បទា : ការញុំាងកុសលឲ្យកើតឡើង
៣_សចិត្តបរិយោទបនំ : ការធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់ ។
៤_ខន្តិ បរមំ តបោ តីតិក្ខា : ខន្តី គឺសេចក្តីអត់ធន់ជាតបធម៌ដ៏ឧត្តម
៥_និព្វានំ បរមំ វទន្តិ ពុទ្ធា : ព្រះពុទ្ធទាំងឡាយតែងពោលថា ព្រះនិព្វានជាធម្មជាតិដ៏ឧត្តម
៦_ន ហិ បព្វជិតោ បរូបឃាតី : បុគ្គលសម្លាប់សត្វដទៃ មិនឈ្មោះថាបព្វជិតទេ
៧_ន សមណោ ហោតិ បរំ វិហេថយន្តោ : បុគ្គលដែលបៀតបៀនសត្វដទៃ មិនឈ្មោះថាសមណៈទេ ។
៨_អនូបវាទោ : ការមិនតិះដៀល (សីលដែលប្រព្រឹត្តទៅផ្លូវវាចា)
៩_អនូបឃាតោ : ការមិនបៀតបៀន (សីលដែលប្រព្រឹត្តទៅផ្លូវកាយ)
១០_បាតិមោក្ខេ ច សំវរោ : ការសង្រួមក្នុងបាតិមោក្ខ (បាតិមោក្ខសំវរសីល និងឥន្រ្ទិយសំវរសីល)
១១_មតញ្ញុតា ច ភត្តស្មឹ : ភាពជាអ្នកដឹងប្រមាណក្នុងភត្ត (អាជីវបារិសុទ្ធិសីល និងបច្ចយសន្និស្សិតសីល)
១២_បន្តញ្ច សយនាសនំ : ការដេកនិងអង្គុយក្នុងទីស្ងាត់ (សេនាសនៈដែលជាទីសប្បាយ)
១៣_អធិចិត្តេ ច អាយោគោ : ការព្យាយាមក្នុងអធិចិត្ត ( សមាបត្តិ ៨ )
ឯតំ ពុទ្ធាន សាសនំ : ទាំងនោះជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ ។
( សុត្តន្តបិដក លេខ ៥២ គាថាធម្មបទ )
✨ខ្លឹមសារសំខាន់ៗ៥យ៉ាង​ដែលយេីងគួរចងចាំក្នុងថ្ងៃមាឃបូជា
១. ជាថ្ងៃប្រកាសសម្តែងនូវឱវាទបាតិមោក្ខ ខ្លឹមនៃព្រះធម៌ជាបេះដូងរបស់ពុទ្ធសាសនា
​ ក.ការមិនប្រព្រឹត្តធ្វេីអំពើបាបទាំងពួង
​ ខ.ការខិតខំសន្សំកុសលឲ្យដល់ព្រម
​ គ.ព្យាយាម​សម្អាត​ចិត្តឲ្យបរិសុទ្ធ​
២. ជាថ្ងៃប្រជុំចតុរង្គសន្និបាតព្រះសង្ឃ ប្រកបដោយអង្គ៤
​ ✨ចតុរង្គសន្និបាត​✨
​ ការប្រជុំប្រកបដោយអង្គ​ ៤​ យ៉ាងគឺ​ ៖
ក.ជាថ្ងៃឧបោសថព្រះច័ន្ទពេញវង់ប្រកបដោយផ្កាយប្រចាំខែមាឃគឺ​ថ្ងៃ​ ១៥កេីត​ ពេញបូណ៌មី​ ខែមាឃ
ខ.ជាថ្ងៃដែលព្រះភិក្ខុទាំង​ ១២៥០​ អង្គ​ មកប្រជុំដោយឥតមានការនិមន្តទុក
​គ.ព្រះភិក្ខុទាំងអស់នោះសុទ្ធតែ​ (ឯហិ​ភិក្ខុ)​ដែលបំបួស​ដោយព្រះសម្មាសម្ពុទ្ធ
ឃ.ព្រះភិក្ខុទាំងអស់សុទ្ធតែជាព្រះអរហន្ត
៣. ជាថ្ងៃដាក់ព្រះជន្មាយុសង្ខាររបស់ព្រះពុទ្ធ​ ថា​ (អំពី​នេះ៣ខែទៀត​ ព្រះតថាគតនឹងបរិនិព្វាន)
៤. ជាថ្ងៃប្រកាសតែងតាំងអគ្គសាវ័កឆ្វេងស្តាំ (ព្រះសារីបុត្រជាអគ្គសាវ័កស្តាំនិងព្រះមោគ្គល្លានជាអង្គសាវ័កឆ្វេង)
៥. ជាថ្ងៃដែលព្រះសារីបុត្របានសម្រេចជាព្រះអរហន្តលើលោក ជាមហាសាវ័កទី ១ ប្រសើរលើសភិក្ខុដទៃ ក្នុងចំណោមហាសាវ័កដែលមានបញ្ញាទាំងឡាយទាំងពួង
​ សូមចូលរួមបំពេញបុណ្យទាំងអស់គ្នា
​ សូមចែករំលែកជាធម្មទាន​ អនុមោទនា​! ! 🙏❤️️🙏🌷។

Ron Phan Official 04/02/2023

សូមអនុមោទនា ពិធីបុណ្យមេឃបូជា នៅខាងស្អែក🙏🙏🙏

Ron Phan Official

Photos from វត្ត ផ្ចឹកជ្រុំ's post 13/05/2022

👉ល្ខោនថ្ងៃទី1👈
👉វត្តផ្ចឹកជ្រុំ👈
👉14 ថ្ងៃសៅរិ៍ គឺមានកុន👈

09/05/2022

🙏🙏សូមប្រគេនពរនឹងចម្រើនពរដល់ញាតិញោមជាមហាពុទ្ធបរិស័ទទាំងអស់ឲ្យបានជ្រាបផងដែរថា គឺមានកម្មវិធីបុណ្យ ឆ្លងនៅឧបដ្ឋានសាលា (វត្តផ្ចឹក ជ្រុំ) នៅនាថ្ងៃទី13 14 15 ខែ ឧសភា ខាងមុខនេះ។
សូមញាតិញោមអញ្ជើញចូលរួមដោយក្ដីអនុគ្រោះ។🙏🙏🙏
👉(ទី13គឺមានការសម្ដែងល្ខោនសិល្បៈផងដែរ)👈

28/03/2022

នត្ថិ សន្តិ បរំ សុខ🙏🙏

Photos from វត្ត ផ្ចឹកជ្រុំ's post 12/01/2022

ជាងកំពុងដំណើរការលាបថ្នាំសាលាធម្មសភា (សាលាឆាន់)
ឥលូវកំពុងខ្វះខាតថ្នាំ សូមញាតិញោមជួយតាមកម្លាំងសទ្ធា។
(ថ្នាំ1ធុង 20មុឺន) 🙏🙏🙏
លេខទំនាក់ទំនងព្រះចៅអធិការផ្ទាល់ 088 89 01 947/
095844885

Photos from វត្ត ផ្ចឹកជ្រុំ's post 30/12/2021

ព្រះសង្ឃបំពេញការងារ កាត់ស្មៅ ដើម្បីឲ្យស្អាត ក្នុងទីឃ្លាវត្ត🙏

Photos from វត្ត ផ្ចឹកជ្រុំ's post 14/12/2021

អរុណសួស្ដី ញាតិញោមជាពុទ្ធបរិស័ទទាំងអស់ ពីព្រះអង្គ វត្ត ផ្ចឹកជ្រុំ 🥰🥰

Photos from វត្ត ផ្ចឹកជ្រុំ's post 25/11/2021

លិខិតស្នើរសុំបិណ្ឌបាត្រញាតិញោមជិតឆ្ងាយទាំងអស់

សូមមេត្តាជួយឧបត្ថម្ភ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បី

យកទៅកសាងនៅ សាលាធម្មសភា (សាលាឆាន់) ដែលកំពុង

ខ្វះខាត ប្រមាណ 40% សូមញាតិញោមជិតឆ្ងាយទាំងអស់ មេត្តាជួយ។

លេខទូរស័ព្ទ ព្រះគ្រូចៅអធិការ ផ្ទាល់ 099 39 32 86 / 088 89 01 947

Photos from វត្ត ផ្ចឹកជ្រុំ's post 20/11/2021

នរណាខ្លះ ធ្លាប់គេងមើលល្ខោនចឹងអត់?🥰😁😁

19/11/2021

កុំ4យ៉ាង🥰🥰📖🖌✍️

Photos from វត្ត ផ្ចឹកជ្រុំ's post 14/11/2021

🙏🙏🙏អនុមោទនា!🙏🙏🙏

ពីធីហែរអង្គកឋិនទាន វត្ត ផ្ចឹកជ្រុំ 🙏🙏(ថ្ងៃចុងបញ្ចប់)

Photos from វត្ត ផ្ចឹកជ្រុំ's post 12/11/2021

រៀបចំបុណ្យកឋិនទាន វត្ត ផ្ចឹកជ្រុំ នៅថ្ងៃសៅរ៍-អាទិត្យ ៩-១០

កើត ខែ កក្ដិក ឆ្នាំ ឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ។

ត្រូវនឹងថ្ងៃទី ១៣-១៤ ខែ វិច្ឆិកា ឆ្នាំ ២០២១។

🙏សូមញាតិញោមអញ្ជើញចូលរួមតាមសទ្ធាជ្រះថ្លារៀងៗខ្លួន🙏

Photos from វត្ត ផ្ចឹកជ្រុំ's post 03/11/2021

🙏🙏ព្រះគ្រូចៅអធិកា ខន្តិ រាមោ គង់សាវ៉ាត វត្តផ្ចឹកជ្រុំ🙏🙏

មានព្រះទ័យទុក្ខដាក់ បានដឹកនាំព្រះសង្ឃ នឹង ញាតិញោម ជួស

ជុលផ្លូវនិងដាក់លូពីកន្លែង ក្រោយពីភ្លៀងធ្លាក់កន្លងមក ខូច

ដោយមួយអន្លើ៕ល៕ 3/11/21

31/10/2021

សូមជូនដំណឹង

ដល់ញាតិញោមជាពុទ្ធបរិស័ទ ជិតឆ្ងាយ ទាំងអស់

ឲ្យបានជ្រាបថា បុណ្យអង្គកឋិនទាន👉វត្ត ផ្ចឹក ជ្រុំ👈

✅បុណ្យកឋិនទានវត្តផ្ចឹកជ្រុំ ឃុំ ពេជ្រមុនី ស្រុក គងពិសី ខេត្ត

កំពង់ស្ពឺ ប្រព្រឹត្តទៅនៅថ្ងៃសៅរ៍-អាទិត្យ ០៩-១០កើត ខែកត្ដិក

ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី ១៣-14 ខែ វិច្ចិការ

ឆ្នាំ 2021

🙏ខ្ញុំព្រះករុណ សូមទូលថ្វាយ ប្រគេន និង ជម្រាបជូន

ញាតិញោម

ជាពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ អញ្ជើញចូលរួម ចាប់មគ្គផល រួច

អនុមោទនាយកផល្លានិសង្ឃតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន🙏🙏🙏

Photos from វត្ត ផ្ចឹកជ្រុំ's post 24/10/2021

✅បុណ្យកឋិនទានវត្តផ្ចឹកជ្រុំ ឃុំ ពេជ្រមុនី ស្រុក គងពិសី ខេត្ត

កំពង់ស្ពឺ ប្រព្រឹត្តទៅនៅថ្ងៃសៅរ៍-អាទិត្យ ០៩-១០កើត ខែកត្ដិក

ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី ១៣-14 ខែ វិច្ចិការ

ឆ្នាំ 2021

🙏ខ្ញុំព្រះករុណ សូមទូលថ្វាយ ប្រគេន និង ជម្រាបជូន

ញាតិញោម

ជាពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ អញ្ជើញចូលរួម ចាប់មគ្គផល រួច

អនុមោទនាយកផល្លានិសង្ឃតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន🙏🙏🙏

Videos (show all)

បុណ្យវិសាខបូជា ប្រារព្ធចំពោះហេតុ ៣ យ៉ាង៖
នត្ថិ សន្តិ បរំ សុខ🙏🙏

Telephone

Website