Suchoem Bunnarom
I would like to say thank you all.
ផ្ទះគឺជាជំរកសំរាប់មនុស្ស, វាជាកន្លែងមួយដែលផ្តល់នូវក្តីសុខសាន្តសុភមង្គលសំរាប់យើងគ្រប់គ្នា។ មិនមានលទ្ធភាពសាងសង់ជាវិឡាអីនិងគេទេ មានតែប៉ណ្ណឹងគឺគ្រប់គ្រាន់ហើយ។ អ្នកដែលស្រលាញ់ដូចខ្ញុំសុំ like, follow មួយមកអញ្ចឹង។
[English below]
ខ្ញុំមិនមែនជាមនុស្សចេះដឹងឬអស្ចារ្យអីនិងគេទេ តែមានចំណេះតិចតួចគ្រាន់និងគិតដើម្បីស្វែងរកភាពខុសឬត្រូវនៅអ្វីមួយដែលបានកើតឡើងចំពោះមុខក៏ដូចជាគំនិតនៃការយល់ឃើញរបស់ខ្លួន និងជាបច្ច័យក្នុងការចែករំលែកផងដែរ។
នៅពេលដែលពិបាកក្នុងប្រការណាមួយ ឬតានតឹងក្នុងចិត្តក៏តែងតែអានសៀវភៅដើម្បីបន្លប់គ្រប់បញ្ហាទាំងអស់នោះ ឲ្យអារម្មណ៍ខ្លួនឯងបានប្រសើរឡើងមកវិញ។បន្ទាប់ពីបានស្រស់ស្រាយមកវិញហើយ ក៏ទទួលបានគំនិតថ្មីៗផ្សេងៗទៀតដែលខ្លួនឯងយល់ថាជាការល្អ ហើយក៏បន្តសរសេរក្នុង ស្ទេតធ័រ ផុសចែកជូនអ្នកគ្រប់គ្នាអានទុក្ខគ្រាន់ជាចំណេះ។ នៅពេលខ្ញុំទទួលបានការ ខមិន ត្រឡប់មកវិញថា ជាគំនិតល្អឬ មិនត្រឹមត្រូវ ក៏តែងសប្បាយក្នុងចិត្ត ហើយបន្តខិតខំគិតសារជាថ្មីដើម្បីកែតម្រូវនូវការយល់ឃើញរបស់ខ្លួនអោយបានល្អបន្ថែមទៀត ពីព្រោះតែស្រលាញ់ការរៀនសូត្រមិនចេះចប់មិនចេះហើយនេះឯង ម៉្យាងខ្ញុំក៏មានឧករណ៍គិត(ខួរក្បាល)ល្អគាប់ប្រសើរនិងគេដែរ សំរាប់វិនិច្ឆ័យនូវអ្វីគួរឬពុំគួរ, ខុសឬត្រូវក្នុងជីវិតបច្ចុប្បន្នភាព។
ក៏ប៉ុន្តែ, ចេះតែឆ្ងល់ក្នុងចិត្តថា ហេតុអី មនុស្សអស់អញ(មានតែអញនិយមតែមួយគត់), ចិត្តអញ, មិនខ្វល់អំពីសម្តីរបស់ខ្លួនឯង?, ទង្វើរបស់ខ្លួនឯង? នៅពេលដែលខ្លួនហានិយាយ, លើកដៃសរសេរ ត្រូវបានមហាជន ត្មិះតិះដៀលអំពីគំនិតដ៏អគតិរបស់ខ្លួន, ទង្វើគ្មានភាពជាមនុស្សរបស់ខ្លួន តែខ្លួនឯងនៅតែបន្តធ្វើមិនដឹងមិនឮ,មិនឃើញ, និងមិនខ្វល់អំពីការរិះគន់របស់មហាជនគ្រប់ទិសទីបែបនេះទៅវិញ។
ម៉្យាងដែលរស់ក្នុងភាពជាមនុស្សអស់អញ...!
I'm not a very knowledgeable person, I just have a little knowledge and just think to find out what is wrong and right in my opinion and also a suffix to share.
When I have a hard working time with something or stress, always read a book to alleviate all those problems to feel better again. And also continue to write in the status to share for everyone to read.
When I get a comment back as a good or bad of my idea, I am always happy and keep trying to think again to correct my perception better because I love learning endlessly. On the other hand, I also have a good thinking item (my brain) to judge what should be or should not be, right or wrong in my basical life.
However, I keep wondering why Selfish person, do not care about his own words ?, his own actions? When he says, take his hand to write, he is ridiculed by the masses for his ungodly thoughts, his inhuman acts, but he continues to be ignorant, invisible, and indifferent to the criticism of the great. People everywhere like this.
One that lives in Selfish person...!
[English below]
រឿងពិត, ជីវិតពិត..( Real life stories)
សុវត្តិជាកូនកសិករមួយរូបរស់នៅនាជនបទដាច់ស្រយាលមួយ គាត់ជាក្មេងម្នាក់មិនសូវពូកែខាងប្រើកម្លាំងធ្វើស្រែចំការអីនិងគេទេ ដូច្នេះគាត់បានជ្រើរើសយកខួរក្បាលជាដើមទុននៃជីវិត។ដោយសារតែកត្តានេះ ទើបធ្វើឲ្យគាត់ក្រាញននាល បើទោះជាអត់ឃ្លានយ៉ាងណាពុះពារយ៉ាងលំបាកសប់បែបយ៉ាងរហូតបានបញ្ចប់ការសិក្សាកំរិតបរិញ្ញាប័ត្រជាន់ខ្ពស់ ខាងផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសកលវិទ្យាល័យដ៏ល្បីមួយ ហើយគាត់ទទួលបានសញ្ញាប័ត្របីគឺ បរិញ្ញាប័ត្រគ្រប់គ្រងពាណិជ្ជកម្ម, បរិញ្ញាប័ត្រអក្សសាស្ត្រអង់គ្លេស និង បរិញ្ញាប័ត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម។ ក្រោយពីបញ្ចប់ការសិក្សាគាត់ក៏បានបង្កើតជាក្រុមហ៊ុនមួយដោយមានការជួយជ្រោមជ្រែងពីមិត្តម្នាក់នៅក្រៅប្រទេស តែជាអកុសលមិត្តម្នាក់នោះក៏ពុំបាននៅជួយ សុវត្តិ រហូតបានជោគជ័យនោះទេ ដោយសារតែគាត់បានជួបឧប្បត្តិហេតុធ្លាក់យន្តហោះស្លាប់បាត់បង់ជីវិតទៅ។ តែទោះជាយ៉ាងណា សុវត្តិ នៅតែបន្តប្រឹងប្រែងដ៏ត្រដាបត្រដួសកសាងក្រុមនាំចូលមួយនេះដំណើរការបានជារៀងរហូតមក។ ចំណេរកាលបន្ទាប់ស្រាប់តែពិភពលោក ពប់ប្រសប់និងជំងឺដ៏កាចសារហាវ កូវិដ-19 រាលដាលគ្រប់ទីកន្លែង ធ្វើអោយមនុស្សគ្រប់គ្នាមិនហ៊ានទាំងធ្វើដំណើរចេញទៅណាមកណា ហើយថែមទាំងបណ្តាប្រទេសនិមួយមានការបិទខ្ទប់និងរឹតបន្ទឹងការធ្វើដំណើរផ្សេងៗ បើទោះជាសុវត្តិរឹងប៉ឹងប៉ុនណា ក៏មិនអាចឲ្យសុវត្តិដែលជាកូនកសិករម្នាក់នេះ អាចយកខួរក្បាលរបស់ខ្លួនមកទប់និងស្ថាភាពដ៏អាក្រក់នេះបានដែរ។ ក្នុងរយះពេលតែបីឆ្នាំប៉ុណ្ណោះសុវត្តិដួលរលំធ្លាក់ដល់ចំណុចសូន្យមិនអាចក្រោកឈរបាន ហើយប្រឹងរស់ក្នុងភាពសាមញ្ញបំផុតដូចពីកុមារភាពរបស់ខ្លួន។ ដើម្បីចិញ្ចឹមជីវិតបន្ត សុវត្តិ បានជ្រើរើសយកការធ្វើការឲ្យគេជាមុខរបរបន្តជីវិតដូចគេឯង។ ដោយពុំមានប្រវត្តជាអ្នកបំរើការងារឲ្យក្រុមហ៊ុនណាមួយក្រៅអំពីខ្លួនឯង សុវត្តិ ពិតជាមានផលពិបាកបំផុតក្នុងការសរសេរ CV ទៅតាមចំណេះនិងបទពិសោធន៍ដែលខ្លួនមានដើម្បីដាក់ស្នើរសុំការងារពីក្រុមហ៊ុនផ្សេងៗ ពីព្រោះពុំមានក្រុមហ៊ុនណាមួយផ្តល់ឱកាសក្នុងតំណែងដែលខ្លួនបរាជ័យ ដើម្បីដឹកនាំស្ថាប័នរបស់គេនោះទេ។ ជាភ័ព្វសំណាងល្អ ស្រាប់តែមានក្រុមហ៊ុនមួយយល់ព្រមផ្តល់ឱកាសឲ្យ សុវត្តិ ក្នុងដំណែងជានាយកគ្រប់គ្រងការលក់និងទីផ្សារ កំរិតសាកល្បង ៣ខែជាមួយនិងប្រាក់ខែ ២០០០ដុល្លា(ពីរពាន់)ក្នុងមួយខែ។
សច្ចភាពពិតអំពីសុវត្តមុននិងក្រោយទទួលបានការងារធ្វើ។
ងើបមកពីជនបទមកដល់ភ្នំពេញម្តងនេះ សុវត្តិមានលុយតែ ២០០(ពីររយ)ដុល្លាគត់ ដែលលុយ ២០០ដុល្លានេះបានមកពីម្តាយចាស់ជរារបស់គាត់ប្រមូលយ៉ាងលំបាកផ្តល់ឲ្យ។ ២០០ ដុល្លានេះ សុវត្តិ ត្រូវចំណាយអស់ ២៥ដុល្លាក្នុងការធ្វើដំណើរមកដល់ភ្នំពេញ។ ពេលមកដល់ភ្នំពេញ ត្រូវបង់ថ្លៃបន្ទប់ជួល អស់ ៥០ដុល្លា និងកក់អស់២០ដុល្លា។ រស់នៅបាន២ខែទើបមានសំណាងបានទទួលការងារមួយនេះ។
ចាប់ផ្តើមបំពេញការងារ..
ភារៈជានាយកផ្នែកលក់និងទីផ្សារ សុវត្តិ ត្រូវតែមានសម្ភារៈផ្ទាល់ខ្លួនទាំងអស់នេះជាដាច់ខាតដូចជា ចំណេះដឹងទីផ្សារ ខួរក្បាលដ៏វៃឆ្លាត យុទ្ធសាស្ត្រទីផ្សារ យុទ្ជសាស្ត្រលក់ យុទ្ធសាស្ត្រប្រគួតប្រជែង យុទ្ធសាស្ត្រប្រមូលនិងថែរក្សារអតិថិជន យុទ្ធសាស្ត្របង្រៀន ណែនាំ គ្រប់គ្រងបុគ្គលិកផ្នែកលក់ក្រោមឱវ៉ាត និងមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន។ លក្ខណៈសម្បត្តិទាំងនេះមិនអាចខ្វះបានមួយណាឡើយ ក្នុងការទ្រទ្រងតួនាទីខាងលើ។
បើយោងទៅតាមការរៀបរាប់របស់ខ្ញុំកន្លងមក តើលោក-អ្នកជឿថា សុវត្តិ មានលក្ខ័ណ គ្រប់គ្រាន់ដែឬទេ?
ទ្រព្យបីដ៏សំខាន់ដែលក្រុមហ៊ុននិងទិញពីអ្នកនៅក្នុងតម្លៃដ៏ខ្ពស់គឺ ចំណេះ, ជំនាញ និងបទពិសោធន៍។
- ចំណេះដឹង(ក្នុងភាពជាស្ថាបនិកនៃស្ថាប័នមួយតែងតែមានសុភក្តវិនិច្ឆ័យប្រកបដោយការទទួលខុសត្រូវចំពោះតួនាទីនិងភារកិច្ច ការប្រឡូកនៅលើទីផ្សារការងារកន្លងមក គឺជាការរៀនសូត្រដ៏ធំធេងមួយបន្ថែមទៀតបន្ទាប់ពីការសិក្សានៅសកលវិទ្យាល័យ)
- ជំនាញ(ក្នុងភាពជាអ្នកសិក្សាផ្នែកគ្រប់គ្រងជំនួញ និសិត្សទាំងអស់ត្រូវបានបង្វឹកអំពីការលក់និងទីផ្សារយ៉ាងច្បាស់លាស់ជាមួយនិងការអនុវត្តន៍ដ៏ជាក់ស្តែងផងដែរ)
- បទពិសោធន៍(បើទោះជាខ្លួនជាអ្នកគ្រប់គ្រងកំពូលក៏ដោយ, នៅក្នុងយុគ្គសម័យថ្មីនេះ អ្នកគ្រប់គ្រងតែងតែចូលប្រឡូកគ្រប់កិច្ចការការងារជាមួយបុគ្គលិកគ្រប់ផ្នែកនិងគ្រប់កំរិតដើម្បីធានានិរន្តភាពនៃសង្វាក់ផលិតកម្មការងារប្រកបដោយផ្លែផ្កា)
ចូរលោក-អ្នកក្រឡេកមកមើលជីវភាពប្រចាំថ្ងៃរបស់ សុវត្តិ ក្នុងពេលនោះ។
មកដល់ដំណាក់កាលនេះគាត់មិនមានមិត្តឬបងប្អូនណាម្នាក់យកភ្នែកនិងបេះដូងរបស់ពួកគេ មកដាក់លើគាត់ឡើយក្រៅអំពីម្តាយចាស់ជរាម្នាក់គត់របស់គាត់។ លុយ២០០ដុល្លានោះក្រៅអំពីការចំណាយដូចលោកអ្នកបានឃើញកន្លងមកគាត់នៅសល់តិចតួចបំផុតសំរាប់ចិញ្ចឹមជីវិត។ ដូច្នេះគាត់បង្ខំចិត្តរស់នៅដោយភាពអត់ឃ្លានលំបាកវេទនា។ ពេលខ្លះទទួលទានបាយជាមួយអំបិល និងភាគច្រើទទួលទានបបសបង់អំបិល ដោយសារតែភាពអត់ឃ្លានមួយនេះធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ ផ្លូវចិត្ត និងការគិតរបស់ខ្លួនជាពន់ពេក។ លោកអ្នកដឹងទេ នៅពេលដែលក្រពះឃ្លាន សារពាង្គកាយទាំងមូលត្រូវចុះខ្សោយ ឯខួរក្បាលពុំមានភាពស្វាហាប់ក្នុងដំណើរការនៃការគិតប្រកបដោយភាពវៃឆ្លាតនោះឡើយ។ ដូច្នេះ ខួរក្បាលដ៏វៃឆ្លាតរបស់ សុវត្តិ ពុំមានភាពរហ័សរហួនបន្តទៀតទេក្នុងស្ថានភាពមួយនេះ។
ក្នុងតួនាទីជាអ្នកដឹកនាំការលក់និងទីផ្សារ សុវត្តិត្រូវតែមានមធ្យោយធ្វើដំណើរគ្រប់ច្រកល្ហកដើម្បីគ្រប់គ្រងស្ថានភាពការងារនិងការលក់ឲ្យក្រុមហ៊ុន ដូច្នេះសុវត្តិមិនអាចធ្វើបាន។ គ្មានមធ្យោបាយធ្វើដំណើរសំរាប់បំពេញការងារ.....
ទីបំផុត បីសប្តាហ៍ក្រោយពីចាប់ផ្តើមបំពេញតំណែងការងារដែលមានចែងក្នុងកុងត្រារបស់ក្រុមហ៊ុន របាយការណ៍បានបង្ហាញពីភាពមិនប្រសើរ បង្កអោយ សុវត្តិ ត្រូវបាននាយកគ្រប់គ្រងស្តីបន្ទោសជាច្រើនលើកច្រើនសារ។ ជំរើសពីរចុងក្រោយដែល សុវត្តិ ត្រូវទទួលយកនោះគឺ៖
- ទី១ ទទួលរ៉ាប់រងពាក្យបណ្តឹងរបស់ក្រុមហ៊ុនអំពីល័ក្ខនៃការទទួលបានតួនាទីនិងការងារ និងភាពអសកម្មនៃដំណើរការគ្រប់គ្រងដឹកនាំ។
- ទី២ដាក់ពាក្យលាលែងពីតួនាទីមុនកាលកំណត់តាមនិតិវិធីដោយមិនទទួលបានកំរៃការងារកន្លងមកឡើយ។
ក្នុងភាពជាអ្នកទទួលខុសត្រូវចំពោះវិជ្ជាជីវៈរបស់ខ្លួន សុវត្តិក៏បានដាក់ពាក្យលាលែងដោយសុំការអភ័យទោស និងការយោគយល់អំពីសំណាក់ ថៅកែក្រុមហ៊ុន នាយកគ្រប់គ្រង និងបុគ្គលិកផ្នែកលក់ទាំងអស់ ព្រោះតែមិនបានបំពេញសម្មភាពរបស់ខ្លួនដើម្បីទទួលបានជោគជ័យសំរាប់ក្រុមការងារទាំងមូល ជាមួយសេចក្តីលាដោយភាពអាឡោះអាល័យនិងការសោកស្តាយការងារជាទីបំផុត។
ធ្វើអ្វីដែលជាលទ្ធភាពក្នុងការចាប់ផ្តើមបន្ទាប់ពីបរាជ័យ..
ពីថៅកែដ៏មនុស្សធម៌មួយរូប និងជានាយកក្រុមហ៊ុនដ៍ឆ្នើមម្នាក់ក្លាយទៅជានាយកគ្រប់គ្រងផ្នែកលក់និងទីផ្សារមួយប៉ប្រិចភ្នែកមួយនាក់ ហើយក៏ក្លាយទៅជាកម្មករសំណង់ដែលរកកម្រៃបាន ៨(ប្រាំបី)ដុល្លាក្នុងមួយថ្ងៃទៅវិញ វាជាព្រហ្មលិខិត ឬក៏បាបកម្ម...! (ការចាប់ផ្តើមសារជាថ្មីទៅតាមលទ្ធភាពរបស់ សុវត្តិ គឺជាកម្មករសំណង់នេះហើយ, ពាក្យមួយឃ្លាដែលគាត់តែងទន្ទិញជាប់មាត់ដើម្បីលួងចិត្តខ្លួនឯងនៅពេលដែលហត់នឿយនោះ គឺ រក្សាព្រៃគង់មិនខ្វះអុសដុត)
តើសុវត្តិអាចក្រោកឈរបានវិញក្នុងឋានះណា..?ឬក៏ឆាកជីវិតរបស់គាត់ត្រូវចប់ដោយបរិបូរណ៍ត្រឹមការងារជាកម្មករសំណង់នេះ? សូមលោកអ្នករងចាំតាមដានខ្សែជីវិតរបស់ សុវត្តិ នៅលើកក្រោយ.....
Mr.Sovath, a farmer living in a remote countryside, was not very good at using force to farm and so on, so he chose the brain as the capital of his life, because of this, he was so hungry that he struggled until he graduated with a master's degree in business administration from a prestigious university, where he earned three bachelor's degrees as Bachelor of Business Administration, Bachelor of Arts in English and Master of Business Administration. After graduating, he started a company with the help of a friend abroad, but unfortunately his friend was not able to stay safe until he succeeded due to a plane crash. Life goes on. However, Sovath continues to work hard to build this import and export company to work forever. In the next phase, the world is plagued by epidemics and epidemics of Covid 19, making it difficult for anyone to travel anywhere, and even countries with travel bans and restrictions. No matter how strong Sovath is, it is impossible for Sovath, the son of a farmer, to use his brain to control this horrible situation. In just three years, Sovath collapsed to the point of not being able to stand up and try to live in the simplest of circumstances from his childhood. In order to make a living, Sovath has chosen to work for other company as employee, as a way of life. Without a background in working experience for a company other than himself, it is very difficult to write a CV based on the knowledge and experience he has to apply for a job from another company because no company offers. Opportunity in the position he fail to lead his institution. Fortunately, a company agreed to offer Sovath a three-month trial sales and marketing director with a salary of $ 2,000( two thousand dollars) a month.
The truth about Sovath’s living before and after getting a job.
Coming from the countryside to Phnom Penh this time, Sovath has only 200 (two hundred) dollars, which 200 dollars came from his elderly mother, difficult to collect and give. This $ 200, Sovath costs $ 25 to travel to Phnom Penh. Upon arrival in Phnom Penh, rent a room for $ 50 and deposit for water and electricity bills with $ 20. After living for 2 months, I was lucky enough to get this job.
Start working ..
The duties of a Sales and Marketing Director, he must to have all of these personal items, such as market intelligence, smart brains, marketing strategies, sales strategies, competition strategies, customer acquisition and retention strategies, team training strategies, managing sales staff, subordinates and personal transportation. . None of these properties are indispensable in supporting the above position.
According to my previous description, do you believe that Sovath is qualified?
The three main assets that the company will buy from you at a high salaries are knowledge, skills and experience.
- Knowledge (As the founder of an institution, always have a responsible judgment of roles and responsibilities, engaging in past work is a great addition to learning after University)
Skills (As a Business Management Scholar, all students are trained in sales and marketing with a clear practice)
- Experience (despite being the top manager, in this new era, managers are always involved in all work with staff in all departments and at all levels to ensure the sustainability of the productive work chain)
Please take a look at Sovath's daily life now.
At this stage, he has no friends or relatives to put their eyes and heart on him except his elderly mother. That $ 200, in addition to the expenses you see, he has very little left to live on. So he was forced to live a miserable life. Sometimes eating rice with salt and most of the time eating salted porridge because of this hunger affects the emotional and mental well-being too much. You know, when the stomach is hungry, the whole body is weakened and the brain is not energetic in the process of intelligent, critical thinking. So Sovath's intelligent brain is no longer agile in this situation.
As a sales and marketing leader, Sovath must have the means to travel to manage the working conditions and sales of the company, so Sovath cannot, No personal transportation
Finally, three weeks after starting work under the company's contract, the report revealed that Sovath had been reprimanded several times by the managing director. The last two options that Sovath to accept are:
First, to deal with the company's complaints about the conditions of the position and the job and the inactivity of the management process.
Second, apply for resignation from the position before the due date according to the procedure without receiving the previous salary.
As a responsible member of his profession, Sovath also resigned, apologizing and understanding to the boss, managing director and all sales staff for not fulfilling their duties to be successful for the team. The whole work with farewell with the utmost sympathy.
Do what is possible to start after failure ..
From a philanthropic boss and an outstanding company director to a sales and marketing director in the blink of an eye and also finally become a construction worker earning $ 8 (eight) dollars a day, it is Karma or sin ...! (Re-start as far as Mr. Sovath is capable of this construction worker, one of the words he used to memorize to comfort himself when he was tired was to keep the forest free of wood cooking fire)
In what position can Sovath stand up again? Or does his life end in abundance as a construction worker? Please look forward to following Sovath's life story next time .....
Thank for your reading..