Enrich Business Network

Enrich Business Network

Enrich Business Network

27/04/2022

Warren Buffett: “Someone is sitting in the shade today because someone planted a tree a long time ago.”

27/04/2022

Jack Ma: “In carrying out e-commerce, the most important thing is to keep doing what you are doing right now with passion, to keep it up.”

27/04/2022

Steve Martin: “Be so good they can’t ignore you.”

06/02/2022

តម្លៃរបស់អ្នក មិនកំណត់នៅត្រឹមបបូរមាត់ និងក្រសែភ្នែករបស់អ្នកដ៏ទៃនោះទេ
#តម្លៃអ្នកគឺកំណត់លើការខិតខំតស៊ូលះបង់អោយអស់ពីសមត្ថភាព
ចេញពីបេះដូងពិតៗ

26/11/2021

អ្វីទៅដែលហៅថាសហគ្រិន?
អ្វីទៅដែលហៅថាអ្នកជំនួញ?

Photos from Enrich Business Network's post 19/09/2021

🎙EBN Club Talkshow 🎙

ប្រធានបទ ៖ “ Confidence and public speaking ”

✋🏻ចង់បញ្ជាក់ផងដែរថា កម្មវិធីចែករំលែករបស់ EBN គឺរៀបចំជារៀងរាល់សប្ដាហ៍លើប្រធានបទថ្មីៗទាក់ទង ការរកសុី គន្លឹះក្នុងការៀនសូត្រ និងឱកាសផ្សេងៗសម្រាប់យុវជន 😍
👉Join our club now https://www.clubhouse.com/club/ebn-club

🎯Enrich Business Netwrok មានទស្សនៈវិស័យរួមគ្នាមួយនោះគឺ៖ បង្កើតអនាគតអ្នកជំនួញខ្លាំងសម្រាប់កម្ពុជា
និងមានគោលបំណងធំៗ ចំនួន ៣ រួមមាន៖
១. បំផុស និងគាំទ្រគំនិតអាជីវកម្មល្អៗ សម្រាប់យុវជនកម្ពុជា

២. បណ្តុះបណ្តាល និងកសាងភាពខ្លាំងដល់អ្នកជំនួញវ័យក្មេងកម្ពុជា

៣. រួមគ្នាកសាងអត្តសញ្ញាណអាជីវកម្មជាតិ និងបណ្តាញអាជីវករក្នុងស្រុក

18/09/2021

Tips for people who study/work late at night 💜✨

1. Sleep at the evening around 7 o’clock: This will help you to stay awake longer when you stay up until 2-3am

2. Have Music background playlist for study or night vibes

3. Snack snack snack for refreshing & break

4. Drink a cup coffee with less sugar around 11pm or before you start your work.

5. Dim light is suggested. Good for your eyes and the aesthetic vibes as well.

6. When you feel sleepy but want to continue, I suggest you go and wash your face and walk around a bit or give yourself a short break. But do not lay down on bed or sit still.

7. Have another for funny video your ur favorite tv shows / drama ready when you feel tired or need a short break

8. Tell yourself not to give up and be commitment to your task. If other can then you can as well.

💌 Credit : https://www.instagram.com/11pm.thought/

17/09/2021

🎤EBN Club Talkshow🎤
ប្រធានបទ ៖ «Confidence and Public Speaking»

👉ជួបជាមួយវាគ្មិនកិត្តិយស របស់យើង

🗓នៅថ្ងៃ អាទិត្យ ១៩ កញ្ញា ២០២១
⏱ចាប់ពីម៉ោង 8pm-9pm
👋តាមរយៈ Clubhouse
👉Join our club now https://www.clubhouse.com/club/ebn-club

🎯Enrich Business Netwrok មានទស្សនៈវិស័យរួមគ្នាមួយនោះគឺ៖ បង្កើតអនាគតអ្នកជំនួញខ្លាំងសម្រាប់កម្ពុជា
និងមានគោលបំណងធំៗ ចំនួន ៣ រួមមាន៖
១. បំផុស និងគាំទ្រគំនិតអាជីវកម្មល្អៗ សម្រាប់យុវជនកម្ពុជា
២. បណ្តុះបណ្តាល និងកសាងភាពខ្លាំងដល់អ្នកជំនួញវ័យក្មេងកម្ពុជា
៣. រួមគ្នាកសាងអត្តសញ្ញាណអាជីវកម្មជាតិ និងបណ្តាញអាជីវករក្នុងស្រុក

Photos from Enrich Business Network's post 29/08/2021

🎙EBN Club Talkshow 🎙

ប្រធានបទ ៖ “ How to build effective teamwork?”

✋🏻ចង់បញ្ជាក់ផងដែរថា កម្មវិធីចែករំលែករបស់ EBN គឺរៀបចំជារៀងរាល់សប្ដាហ៍លើប្រធានបទថ្មីៗទាក់ទង ការរកសុី គន្លឹះក្នុងការៀនសូត្រ និងឱកាសផ្សេងៗសម្រាប់យុវជន 😍
👉Join our club now https://www.clubhouse.com/club/ebn-club

🎯Enrich Business Netwrok មានទស្សនៈវិស័យរួមគ្នាមួយនោះគឺ៖ បង្កើតអនាគតអ្នកជំនួញខ្លាំងសម្រាប់កម្ពុជា
និងមានគោលបំណងធំៗ ចំនួន ៣ រួមមាន៖
១. បំផុស និងគាំទ្រគំនិតអាជីវកម្មល្អៗ សម្រាប់យុវជនកម្ពុជា

២. បណ្តុះបណ្តាល និងកសាងភាពខ្លាំងដល់អ្នកជំនួញវ័យក្មេងកម្ពុជា

៣. រួមគ្នាកសាងអត្តសញ្ញាណអាជីវកម្មជាតិ និងបណ្តាញអាជីវករក្នុងស្រុក

26/08/2021

🎤EBN Club Talkshow🎤
ប្រធានបទ ៖ «How to build Effective Teamwork »

🖊មាតិកា
1. របៀបក្នុងការកសាងក្រុមឱ្យរឹងមាំ និងមានប្រសិទ្ធភាព?
2. មូលហេតុធំៗដែលធ្វើឱ្យក្រុមមិនចុះសម្រុងគ្នា?
3. ស្វែងយល់ពីរបៀបកាត់បន្ថយជម្លោះក្នុងក្រុម
4.គុណសម្បត្តិនៃការកសាងកម្លាំងជាក្រុម

👉ជួបជាមួយវាគ្មិនកិត្តិយស របស់យើង

🗓នៅថ្ងៃ អាទិត្យ ២៩ សីហា ២០២១
⏱ចាប់ពីម៉ោង 8pm-9pm
👋តាមរយៈ Clubhouse
👉Join our club now https://www.clubhouse.com/club/ebn-club

🎯Enrich Business Netwrok មានទស្សនៈវិស័យរួមគ្នាមួយនោះគឺ៖ បង្កើតអនាគតអ្នកជំនួញខ្លាំងសម្រាប់កម្ពុជា
និងមានគោលបំណងធំៗ ចំនួន ៣ រួមមាន៖
១. បំផុស និងគាំទ្រគំនិតអាជីវកម្មល្អៗ សម្រាប់យុវជនកម្ពុជា
២. បណ្តុះបណ្តាល និងកសាងភាពខ្លាំងដល់អ្នកជំនួញវ័យក្មេងកម្ពុជា
៣. រួមគ្នាកសាងអត្តសញ្ញាណអាជីវកម្មជាតិ និងបណ្តាញអាជីវករក្នុងស្រុក

11/08/2021

🎙EBN Club Talkshow 🎙

ប្រធានបទ ៖ «តើខុសដែរឬទេ ប្តូរជំនាញសិក្សានៅមហាវិទ្យាល័យ»”

🖊មាតិកា
1.ខុសទេដែលប្ដូរជំនាញរៀន?
2. ហេតុអ្វីនិស្សិតភាគច្រើនផ្លាស់ប្ដូរជំនាញ ពាក់កណ្ដាលទី?
3.បញ្ហាធំៗដែលជំរុញឲ្យនិស្សិតប្ដូរជំនាញ?
4.គុណសម្បត្តិ និងគុណវិបត្តិនៃការផ្លាស់ប្ដូរជំនាញ?
5.គន្លឹះស្វែងរកជំនាញដែលខ្លួនស្រលាញ់ពិត

👉ជួបជាមួយវាគ្មិនកិត្តិយស របស់យើង
🗓នៅថ្ងៃ សៅរ៍ ១៤ សីហា ២០២១
⏱ចាប់ពីម៉ោង 8pm-9pm
👋តាមរយៈ Clubhouse
👉Join our club now https://www.clubhouse.com/club/ebn-club

🎯Enrich Business Netwrok មានទស្សនៈវិស័យរួមគ្នាមួយនោះគឺ៖ បង្កើតអនាគតអ្នកជំនួញខ្លាំងសម្រាប់កម្ពុជា
និងមានគោលបំណងធំៗ ចំនួន ៣ រួមមាន៖
១. បំផុស និងគាំទ្រគំនិតអាជីវកម្មល្អៗ សម្រាប់យុវជនកម្ពុជា

២. បណ្តុះបណ្តាល និងកសាងភាពខ្លាំងដល់អ្នកជំនួញវ័យក្មេងកម្ពុជា

៣. រួមគ្នាកសាងអត្តសញ្ញាណអាជីវកម្មជាតិ និងបណ្តាញអាជីវករក្នុងស្រុក

06/08/2021

💡5 sentences I want to tell you.🤫
1. Surround yourself with people who inspire you to be better, to do better and to live in the best version of yourself.

2. Be competitive with whatever you want to. but just learn how to be okay with not be the one who win.

3. Do the things that make you happy. enjoy your life.

4. Take care both your mental health and physical health.

5. Always learn something new. and improve something you already have.

Photos from Enrich Business Network's post 01/08/2021

🎙EBN Club Talkshow 🎙

ប្រធានបទ ៖ “ការចូលរួមការងារស្ម័គ្រចិត្ត និងការចុះ Internship”

✋🏻ចង់បញ្ជាក់ផងដែរថា កម្មវិធីចែករំលែករបស់ EBN គឺរៀបចំជារៀងរាល់សប្ដាហ៍លើប្រធានបទថ្មីៗទាក់ទង ការរកសុី គន្លឹះក្នុងការៀនសូត្រ និងឱកាសផ្សេងៗសម្រាប់យុវជន 😍
👉Join our club now https://www.clubhouse.com/club/ebn-club

🎯Enrich Business Netwrok មានទស្សនៈវិស័យរួមគ្នាមួយនោះគឺ៖ បង្កើតអនាគតអ្នកជំនួញខ្លាំងសម្រាប់កម្ពុជា
និងមានគោលបំណងធំៗ ចំនួន ៣ រួមមាន៖
១. បំផុស និងគាំទ្រគំនិតអាជីវកម្មល្អៗ សម្រាប់យុវជនកម្ពុជា

២. បណ្តុះបណ្តាល និងកសាងភាពខ្លាំងដល់អ្នកជំនួញវ័យក្មេងកម្ពុជា

៣. រួមគ្នាកសាងអត្តសញ្ញាណអាជីវកម្មជាតិ និងបណ្តាញអាជីវករក្នុងស្រុក

🎤 “ការចូលរួមការងារស្ម័គ្រចិត្ត និងការចុះ Internship” - EBN Club 30/07/2021

🎙EBN Club Talkshow 🎙

🗓នៅថ្ងៃ អាទិត្យ ១ សីហា ២០២១
⏱ចាប់ពីម៉ោង 8pm-9pm
👋តាមរយៈ Clubhouse

🖊មាតិកា
1. តើការងារស្ម័គ្រចិត្ត និងInternship ជាអ្វី?
2. ហេតុអ្វីនិស្សិត ចាំបាច់ត្រូវចូលរួមការងារស្ម័គ្រចិត្ត ឬការចុះអនុវត្តការងារ ?
3. របៀបត្រួតពិនិត្យ កម្មវិធី និងស្ថាប័នដែលត្រូវធ្វើ ជៀសវៀងការបោក
4. គន្លឹះស្វែងយល់ពីការ ចូលរួមការងារស្ម័គ្រចិត្ត និងចុះអនុវត្តការងារនៅកន្លែងដែលត្រូវ
5. របៀបបែងចែកពេលវេលាឱ្យមានប្រិសិទ្ធភាពទាំងការសិក្សា និងការចុះអនុវត្តការងារ

https://www.clubhouse.com/join/ebn-club/fqXCNhKa/PvRNGW9R

🎤 “ការចូលរួមការងារស្ម័គ្រចិត្ត និងការចុះ Internship” - EBN Club Sunday, August 1 at 7:45pm +07 with Rachana Seak, Sopheak Pheap, Pon Minea, Chheng Heang, Tang seamuy, Chandeng Soy, Sofrawith kheng. 🖊មាតិកា 1.ហេតុអ្វីនិស្សិត ចាំបាច់ត្រូវចូលរួមការងារស្ម័គ្រ.....

29/07/2021

🎙EBN Club Talkshow 🎙

ប្រធានបទ ៖ “ការចូលរួមការងារស្ម័គ្រចិត្ត និងការចុះ Internship”

🖊មាតិកា
1. តើការងារស្ម័គ្រចិត្ត និងInternship ជាអ្វី?
2. ហេតុអ្វីនិស្សិត ចាំបាច់ត្រូវចូលរួមការងារស្ម័គ្រចិត្ត ឬការចុះអនុវត្តការងារ ?
3. របៀបត្រួតពិនិត្យ កម្មវិធី និងស្ថាប័នដែលត្រូវធ្វើ ជៀសវៀងការបោក
4. គន្លឹះស្វែងយល់ពីការ ចូលរួមការងារស្ម័គ្រចិត្ត និងចុះអនុវត្តការងារនៅកន្លែងដែលត្រូវ
5. របៀបបែងចែកពេលវេលាឱ្យមានប្រសិទ្ធិភាពទាំងការសិក្សា និងការចុះអនុវត្តការងារ

👉ជួបជាមួយវាគ្មិនកិត្តិយស របស់យើង
🗓នៅថ្ងៃ អាទិត្យ ១ សីហា ២០២១
⏱ចាប់ពីម៉ោង 8pm-9pm
👋តាមរយៈ Clubhouse
👉Join our club now https://www.clubhouse.com/club/ebn-club

🎯Enrich Business Netwrok មានទស្សនៈវិស័យរួមគ្នាមួយនោះគឺ៖ បង្កើតអនាគតអ្នកជំនួញខ្លាំងសម្រាប់កម្ពុជា
និងមានគោលបំណងធំៗ ចំនួន ៣ រួមមាន៖
១. បំផុស និងគាំទ្រគំនិតអាជីវកម្មល្អៗ សម្រាប់យុវជនកម្ពុជា

២. បណ្តុះបណ្តាល និងកសាងភាពខ្លាំងដល់អ្នកជំនួញវ័យក្មេងកម្ពុជា

៣. រួមគ្នាកសាងអត្តសញ្ញាណអាជីវកម្មជាតិ និងបណ្តាញអាជីវករក្នុងស្រុក

19/07/2021

Work hard today for what you want tomorrow for a wonderful the day after tomorrow.

Have a good day, and if you don't that's okay too.

© P I u v i o 🦋

17/06/2021

សូមថ្វាយព្រះពរនិងអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម🙏🏻សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៨៥ យាងចូល ៨៦ ព្រះវស្សា ដែលប្រព្រឹត្តិទៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។សូមសម្តេចព្រះមហាក្សត្រីមានព្រះរាជសុខភាពល្អបរិបូណ៌ និង ព្រះជន្មាយុយឺនយូរ ។

សូមក្រាបបង្គំថ្វាយព្រះពរ ពីក្រុមការងារ​ Enrich Business Network

12/06/2021

#គ្រាន់តែរៀន!!
😞“គ្រាន់តែអង្គុយរៀនសោះហេតុអ្វីក៏ពិបាកម្លេះ?”
😕“ទៅរៀនដូចគេដែរ គេរៀនចេះ, ឯងវិញមិនយល់អ្វីសោះ!”
☹️“បើគេមិនចេះដដែរ ឈប់រៀនទៅរកលុយវិញទៅល្អជាង។”
😖“មនុស្សជោគជ័យមួយចំនួន គេមិនទាំងបានចូលសាលាផង គេមានលុយរាល់លាន ឯងវិញអ្វីក៏ខំម្លេះ ទ្រឹស្ដីនៅសាលាប្រើការមិនកើតទេ!”

ប៉ុន្មានប្រយោគខាងលើ ខ្ញុំជឿថា អ្នកសិក្សាទាំងឡាយ ប្រហែលជាធ្លាប់បានឮរួចមកហើយ។
ខ្ញុំមកពេលនេះ គ្រាន់តែចង់ប្រាប់អ្នកទាំងអស់គ្នាវិញថា ចូរចំណាយពេល ២០នាទី, ៣០នាទី, ១ម៉ោង ឬច្រើនជាងនេះ បន្ទាប់ស្វែងយល់ពីក្នុងចិត្តខ្លួនឯងបន្ដិចទៅមើលថា៖

👉១. “តើវាពិតមែនទេ ដែលខ្ញុំរៀនមិនចេះអ្វីសោះ ឬក៏ ព្រោះតែខ្ញុំខ្លួនឯងមិនខិតខំរៀន ឬរៀនដោយមិនយកចិត្តទុកដាក់?”

👉២. “បើខ្ញុំមិនបន្ដការសិក្សា តើអនាគតរបស់ខ្ញុំនឹងទៅជាយ៉ាងណា? អាចក្លាយជាបុគ្គលជោគជ័យមួយចំនួនដែរទេ? ឬក៏ខ្ញុំត្រូវធ្វើការយ៉ាងលំបាកវេទនាហើយបានប្រាក់កម្រៃតិចតួច ព្រោះតែខ្ញុំគ្មានចំណេះដឹង?”

👌សាកសួរខ្លួនឯងទៅបន្ដិចទៅមើល៎? ថាគួររៀនទៀតអត់?
គិតហើយ ប្រាប់Adminវិញផង។ Adminចង់ដឹងដែរ!!!
Writer HENG CHHENGHEANG🦋🌸

11/06/2021

The Fact of LIfe ✅Youth Must read this✅
To everyone.
🍂One day you will realize that “working all day in life is not enough to pay for the laziness of youth.”

🍃One day you will realize that “ how hard it is, when 10 pages of English book, you spend more than 2 hours to finished it. When writing 31 sentences of Chinese language, you spend more than 3 hours to finished it. While another they can finish all of it in only 30 minutes.”

🎍One day you will realize that “ it’s important to choose the right major in university, but it’s the most important thing is to choose the right university too. Don’t be proud when you study at university with the highest price. Don’t be sad when you can’t study there. The highest price, it’s not mean that the highest quality. If you don’t put your effort on it. So, choose wisely. “

🎋One day you will realize that “ if it’s important enough, there is no reasons, no excuses.”
It’s okay if you don’t believe it now. But one day, when it’s happened .........you will know.

Photos from Enrich Business Network's post 11/06/2021

🎯EBN បានរៀបចំកម្មវិធី EBN Talk Show ក្នុងគោលបំណងជួបជុំសមាជិក EBN ទាំងអស់ និងដើម្បីចែករំលែកចំណេះថ្មីៗជុំវិញប្រធានបទ ៖ តួនាទីរបស់ម្ចាស់អាជីវកម្ម ដែលបកស្រាយដោយវាគ្មិន កិត្តិយសលោកគ្រូ ហួ តុលា Founder &CEO EnrichLiving Capital Co.,ltd

🎯គួរបញ្ជាក់ផងដែរថា Enrich Business Netwrok មានទស្សនៈវិស័យរួមគ្នាមួយនោះគឺ៖ បង្កើតអនាគតអ្នកជំនួញខ្លាំងសម្រាប់កម្ពុជា
និងមានគោលបំណងធំៗ ចំនួន ៣ រួមមាន៖
១. បំផុស និងគាំទ្រគំនិតអាជីវកម្មល្អៗ សម្រាប់យុវជនកម្ពុជា

២. បណ្តុះបណ្តាល និងកសាងភាពខ្លាំងដល់អ្នកជំនួញវ័យក្មេងកម្ពុជា

៣. រួមគ្នាកសាងអត្តសញ្ញាណអាជីវកម្មជាតិ និងបណ្តាញអាជីវករក្នុងស្រុក

EBN Talk Show និងមានប្រធានបទល្អៗថ្មីៗបន្ថែមទៀតជាមួយ វាគ្មិនជំនាញ ជជែកជុំវិញប្រធានបទនៃការធ្វើពាណិជ្ជកម្ម ការទំនាក់ទំនង​ ជាដើម...។

👉ដើម្បីចូលជាសមាជិក EBN សូមឆាតចូលផេក ឬទំនាក់ទំនងតាម
☎️. 096 823 2165 / 086 548 226

01/06/2021

Life

22/05/2021

អានមុនចូលគេង

Credit: លោកគ្រូ គូ សុភាព

21/05/2021

😥 ភ័យច្រើន ខ្លាចច្រើន គ្មានភាពជឿកជាក់លើការនិយាយ សាកវិធីប៉ុន្មាននេះសិនមើល បាត់មែនអត់? 😬
3ថ្ងៃតែប៉ុណ្ណោះ

19/05/2021

វាជាធម្មជាតិរបស់មនុស្សយើង ដែលរឿងខ្លះយើងដឹងថាវាល្អ តែមិនហ៊ានធ្វើ ព្រោះពេលធ្វើហើយ វាធ្វើអោយយើងមានអារម្មណ៍រអៀសខ្លួន ព្រោះសម្ពាធពីអ្នកដទៃ​ឬ ផ្លូវចិត្តខ្លួនឯង។ ប្រការមួយចំនួន វាធ្វើអោយអ្នកមានសម្ពាធផ្លូវកាយនិងផ្លូវចិត្ត។ ថ្ងៃនេះ Cambofinance ចង់លើកយករឿងមួយចំនួនដែលអ្នកគួរតែហ៊ានធ្វើដោយមិនរអៀសខ្លួន តទៅទៀត៖

១. ចំណាយពេលសម្រាប់ខ្លួនឯង
ថ្ងៃនេះអ្នករវល់ ទើបតែមានពេលទំនេរ បើមិត្តភក្តិផ្ញើរសារ ឬ ទូរស័ព្ទមកអ្នក ហើយអ្នកមិនចង់តប ព្រោះចង់ចំណាយពេលជាមួយខ្លួនឯង ក៏មិនបាច់តបទេ។ បើអ្នកងើបមកមានអារម្មណ៍សោកសៅ ហត់ មិនចង់ទៅធ្វើការ ក៏មិនបាច់ទៅទេ សុំច្បាប់គេទៅ។ បើអ្នកជាអ្នករកស៊ី ឬ ជាស្ត្រីមេផ្ទះដែលមានកូនត្រូវមើលជាប់ តែចង់មានពេលវេលាបន្ធូរអារម្មណ៍តែឯង ក៏អោយអ្នកផ្ទះជួយម្តងទៅ។

តែពិតណាស់ មិនមែនចង់មានន័យថាអោយអ្នកធ្វើបែបនេះជាទម្លាប់នោះទេ គឺធ្វើយូរៗម្តងដើម្បីផ្តល់ពេលវេលាអោយខ្លួនឯង ដកឃ្លារសម្រាប់ជីវិត យកពេលមកគេងអោយស្កប់ ដើរលេងអោយឆ្អែត ឬ គ្រាន់តែនៅតែឯងអានសៀវភៅញ៉ាំកាហ្វេក៏បាន។ ជីវិតយើងនៅក្នុងសង្គមវាអាចនឹងហត់នឿយ ហើយជារឿយៗយើងមិនបានចាប់អារម្មណ៍មានពេលនៅតែឯង សម្រាប់ខ្លួនឯងទេព្រោះតែសម្ពាធផ្សេងៗ ដែលនេះជារឿងមិនគួរសោះ ព្រោះវាធ្វើអោយផ្លូវចិត្តទ្រុធទ្រោម។ ការចំណាយពេលសម្រាប់ខ្លួនឯងជារឿងសំខាន់ ហើយវាក៏ជារឿងទី១ដែលអ្នកមិនគួររអៀសខ្លួននឹងធ្វើផងដែរ។

២. កាត់នរណាម្នាក់ចេញពីជីវិត
ស្ទើរតែគ្រប់គ្នាសុទ្ធតែមានមិត្តភក្តិដែល toxic ឬ បង្ករតែទុក្ខអោយ​ដូចជាសើចចម្អក ល្អតែនៅមុខអាក្រក់ក្រោយខ្នងអីជាដើម។ តើនៅរាប់អានដល់ពេលណាទៀត? សាច់ញាតិ ពូមីង ដែលចាំតែសួរយើងថាធ្វើការអី រកស៊ីអីបានប្រាក់ខែប៉ុន្មាន ប្តីប្រពន្ធល្អនឹងគ្នាអត់ អីជាដើម ក្នុងគោលបំណងយកទៅប្រៀបធៀបជាមួយកូនគាត់ ដើម្បីបង្អាប់យើងនេះ ក៏ដូចគ្នា។ ការដែលកាត់មិត្តភក្តិចេញពីជីវិត វាក៏ដូចជាកាត់សាច់ញាតិដែរ គឺមិនស្រួលនោះទេ។ អ្នកខ្លះមានតែមិត្តភក្តិម្នាក់ហ្នឹង ឬ មួយក្រុមហ្នឹង បើកាត់ចេញក៏អស់មិត្ត តែអ្នកសាកគិតមើល នៅម្នាក់ឯងក៏ដោយអោយតែសប្បាយចិត្ត វាមិនប្រសើរជាងមានមិត្តដែល toxic ទេឬ? បើអ្នកហ៊ានកាត់មិត្តដែលមិនល្អចេញបីជីវិត អ្នកនឹងជួបតែមិត្តល្អ បើទោះជាតិចក៏ដោយ។

ចុះសាច់ញាតិវិញ? មិនមែនថាអោយឈប់រាប់អាននោះទេ សាច់ញាតិគឺនៅតែមិនអាចកាត់បាន។ តែអ្វីដែលអ្នកអាចធ្វើបានគឺជៀសពីពួកគាត់។ កុំចូលរួមកម្មវិធីជាមួយគាត់ ឬ កុំអង្គុយជាមួយបើជៀសបាន។ ឬអ្នកអាចប្រមូលភាពក្លាហានប្រឈមមុខនឹងគាត់ ដោយប្រាប់គាត់ថាអ្នកមិនចូលចិត្តតែម្តង។ រឿងនេះវាក៏សំខាន់សម្រាប់សេចក្តីសុខផ្លូវចិត្តរបស់អ្នកផ្ទាល់។ ចូរកុំមានអារម្មណ៧ថាខុសអោយសោះ។

៣. បដិសេធនឹងអ្នកដទៃ
បើអ្នកស្ថិតក្នុងស្ថានភាពអ្វីមួយ ឬ មាននរណាម្នាក់ស្នើរសុំអោយអ្នកធ្វើអ្វីមួយ ដែលអ្នកមានអារម្មណ៍ថាមិនចង់ សូមកុំរារែកនឹងបដិសេធ។ អ្នករួមការងារប្រាប់អោយអ្នកជួយធ្វើការគេ មេដាក់ការងារអោយថ្ងៃសៅរ៍ អាទិត្យ​ មិត្តភក្តិប្រាប់អោយអ្នកធ្វើអ្វីមួយ បើអ្នកយល់ថាវាមិនសមស្របឬអ្នកមិនគួរធ្វើ ចូរអ្នកបដិសេធចុះ។ នេះមិនមែនហៅថាការធ្វើតាមចិត្តខ្លួនឯង ឬ ទំនើងនោះទេ ក្នុងកាលៈទេសៈខ្លះអ្នកគួរតែបដិសេធ។ បើការដែលអ្នកបដិសេធទៅធ្វើអោយម្ខាងទៀតមិនសប្បាយចិត្ត ចូរកុំបារម្ភ វាមិនមែនមកពីអ្នកនោះទេ។ តួរយ៉ាង បើមេដាក់ការងារអោយធ្វើម៉ោង ៥ល្ងាច ហើយទារយកស្អែកព្រឹកដោយមិនមានហេតុផលត្រឹមត្រូវ ការដែលអ្នកប្រាប់គាត់វិញថា យកព្រឹកមិនបាន វាមិនមែនជាកំហុសអ្នកទេ បើគាត់យកវាមកស្តីអោយអ្នក វាក៏បង្ហាញថាគាត់ជាមនុស្សបែបណា។

៤. និយាយពីគំនិតរបស់អ្នក
ការដែលបង្ហាញគំនិតយោបល់ខ្លួនឯង គឺជារឿងមួយដែលដាច់ខាតអ្នកមិនត្រូវមានអារម្មណ៍ថាខុសទេ! មិនថានៅក្នុងការប្រជុំ ឬ ក្នុងស្ថានភាពណានោះទេ បើអ្នកមានគំនិតអ្វីសូមបញ្ចេញវាមក។ អោយតែអ្នកបញ្ចេញដោយបំណងល្អ មិនប៉ះពាល់អ្នកដ៏ទៃ និង ដោយគួរសម វាមិនមែនជារឿងខុសទេ។ គំនិតរបស់យើងម្នាក់ៗ​ ជាអ្វីដែលជារបស់យើង និង តំណាងអោយយើងផ្ទាល់ ហើយការដែលហ៊ានបញ្ចេញវាមក គឺជារឿងដែលត្រឹមត្រូវ។

៥. ធ្វើការសម្រេចចិត្តដែលល្អសម្រាប់ខ្លួនឯង
ក្នុងជីវិតរបស់យើងម្នាក់ៗ យើងប្រហែលជាធ្លាប់ដើរដល់ចំណុចមួយ ដែលទាមទារអោយយើងធ្វើការសម្រេចចិត្តដ៏ពិបាករវាងអ្វីដែលល្អសម្រាប់ខ្លួនឯង និង អ្វីដែលល្អសម្រាប់អ្នកដ៏ទៃ។ ឧទាហរណ៍ថា អ្នកបានធ្វើការនៅក្រុមហ៊ុនមួយយូរមកហើយ ហើយឥឡូវមានគេផ្តល់ការងារថ្មីអោយអ្នកនៅក្រុមហ៊ុនផ្សេងដែលអោយតំណែងល្អជាង ប្រាក់ខែល្អជាង តែអ្នកមិនហ៊ានទៅព្រោះមានអារម្មណ៍ថាបើដើរចេញដូចជាក្បត់ក្រុមហ៊ុនចាស់។ ក្នុងកាលៈទេសៈបែបនេះ ការទទួលយកការងារថ្មីជាអ្វីដែលត្រឹមត្រូវ ពីព្រោះវាល្អសម្រាប់អ្នក ហើយក្រុមហ៊ុនក៏មិនមានបញ្ហាអ្វីធំដែរពេលអត់ពីអ្នកទៅ។ ហ៊ានរើសអ្វីដែលល្អសម្រាប់ខ្លួនឯង គ្រាន់តែកុំបំផ្លាញអ្នកផ្សេងទៅបានហើយ។

Source : CamboFinance

18/05/2021

“ឃើញដំរីជុះ កុំជុះតាមដំរី” ពាក្យខ្មែរចាស់បុរាណ
ដោយសង្កេតឃើញថា បច្ចុប្បន្ន យុវវ័យភាគច្រើនមានការពុះកញ្ជ្រោលយ៉ាងខ្លាំងនៅក្នុងការចាប់ផ្ដើមអាជីវកម្ម និងរកស៊ីខ្លួន ដោយអ្នកខ្លះក៏មានប្រាក់ដើមទុនបន្តិចបន្តួច និងអ្នកខ្លះក៏ពឹងទាំងស្រុងទៅលើគ្រួសារ ឬអាងនៅក្នុងការចងការប្រាក់មីក្រូហិរញ្ញវត្ថុ ឬធនាគារជាដើម។ នៅក្នុងនោះ ក៏មានបុគ្គលមួយចំនួនទទួលបាននូវភាពជោគជ័យ និងមានទ្រព្យសម្បត្តិជាច្រើនទាំងវ័យក្មេងផងដែរ ដែលជាហេតុបណ្ដាលយុវវ័យមួយចំនួន ដែលមានវ័យកំពុងពេញសិក្សារៀនសូត្រក្រេបយកវិជ្ជា ដើម្បីកសាងសមត្ថភាពជាស្ពានទៅកាន់អនាគតនោះ ចាប់ផ្ដើមបង្កើតជម្រើសសម្រាប់ខ្លួនឯងថា “ចង់ជោគជ័យទាំងវ័យក្មេង គួរឈប់រៀនទៅរកស៊ី ឬគួររៀនតសិន?”។

មែនទែនទៅ ការសម្រេចចិត្តរកស៊ី ឬរៀនបន្ត សុទ្ធតែគំនិតល្អទាំងពីរ ព្រោះយើងមិនអាចអារកាត់មួយរយភាគរយថា មួយណាល្អជាងមួយណានោះទេ ព្រោះការរកស៊ីនឹងជួយអ្នកនៅក្នុងការរកប្រាក់ចំណូលបាន ចំណែកឯការសិក្សាក៏ ដើម្បីមានសមត្ថភាពរកប្រាក់ចំនូលនាពេលខាងមុខផងដែរ។ ទាក់ទិននឹងបញ្ហានេះ CamboFinance សូមលើកយកនូវកត្តាមួយចំនួន ដែលយុវជនវ័យក្មេងមិនគួរប្រញាប់ប្រញាល់នៅក្នុងការរកស៊ីតែម្ដងនោះទេ ដោយហេតុថា៖

បទពិសោធន៍នៅតិច ពិបាកចាប់ឱកាស៖ ដោយនៅក្នុងការរកស៊ីមានការប្រកួតប្រជែងយ៉ាងខ្លាំង ប្រសិនបើអ្នកមិនមានបទពិសោធន៍នៅក្នុងការងារច្រើន និងមិនមានជំហររឹងមាំនោះទេ អ្នកនឹងពិបាកដណ្ដើមឱកាសពីអ្នកដទៃខ្លាំងណាស់។

មានទំនាក់ទំនងក្នុងសង្គមតិច៖ ចំនុចនេះមានសារសំខាន់ណាស់​ កាលដែលអ្នកមានបណ្ដាញទំនាក់ទំនងនៅក្នុងសង្គមតិច នោះការមើលឃើញនូវឱកាសនៃការកស៊ីក៏តិចតាមហ្នឹងដែរ។
ពេលខ្លះអ្នកធ្វើតាមអារម្មណ៍៖ ជាការពិតណាស់ ពេលខ្លះការនៅវ័យក្មេងភាគច្រើនចូលចិត្តធ្វើអ្វីមួយតាមអារម្មណ៍ ដែលអាចបណ្ដាលមកពីឃើញគេមានភាពជោគជ័យលើអ្វីមួយ ក៏មានភាពពុះកញ្ជ្រោលភ្លាមៗ ទាំងមិនបានស្ទង់សមត្ថភាពខ្លួនឯងបានច្បាស់លាស់។ ឧបមាថា ឃើញ

គេលក់ឡេដាច់ចំណេញច្រើន ចង់លក់ដែរអីចឹង។
កត្តាទាំងនេះហើយ ដែលបានធ្វើឲ្យយុវជនវ័យក្មេងមិនតិចទេត្រូវបរាជ័យ នៅពេលពួកគេចេញរកស៊ីទាំងតក់ក្រហល់។ ដោយឃើញពីផលវិបាកនៃការចេញរកស៊ីនៅវ័យក្មេងនេះ យុវវ័យគួរតែផ្ដោតសំខាន់ទៅលើការសិក្សាជាចម្បង ឬបញ្ចប់ការសិក្សានោះជាមុន ព្រោះ៖
ការរៀនធ្វើឲ្យស្គាល់ច្បាស់ពីខ្លួនឯង៖ មានយុវវ័យមួយចំនួនធំ ទោះបីពួកគេកំពុងតែសិក្សាជំនាញនៅថ្នាក់មហាវិទ្យាល័យក៏ដោយ ក៏នៅតែមានភាពមិនច្បាស់លាស់ចំពោះខ្លួនឯង ថាតើពួកគេមានគោលដៅអ្វីច្បាស់លាស់ដែរ រហូតដល់ពួកគេរៀនបានកាន់តែច្រើន ចូលប្រឡូកក្នុងមជ្ឈដ្ឋានច្រើនទើបអាចស្គាល់ច្បាស់ពីតម្រូវការ និងសមត្ថភាពរបស់ខ្លួនឯង។

ពង្រឹងសមត្ថភាពរបស់ខ្លួន៖ នៅក្នុងការសិក្សា អ្នកមានឱកាសជាច្រើន ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនតាមរយៈការចូលរៀនវគ្គសិក្សាផ្សេងៗ ការប្រកួតប្រជែងនានា សាកល្បងធ្វើការហាត់ការ ឬការធ្វើការងារតាមស្ថាប័នណាមួយ ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗ និងឲ្យដឹងកាន់តែស៊ីជម្រៅពីការធ្វើការងារ ឬការរកស៊ីរបស់គេ។

មានឱកាសបង្កើតទំនាក់ទំនងបានច្រើន៖ នៅក្នុងការសិក្សា សិស្ស​ និស្សិតមានឱកាសជាច្រើន ដើម្បីពង្រីកនូវទំនាក់ទំនងជាមួយពិភពខាងក្រៅ ដោយចូលរួមនៅក្នុងសកម្មភាពសង្គមនានា ការស្ម័គ្រចិត្ត ឬសិក្ខាសាលាផ្សេងៗ ដើម្បីបង្កើតទំនាក់ទំនងថ្មីៗជាមួយមនុស្សក្នុងសង្គម។
សរុបសេចក្ដីមក មិនថាអ្នកចង់រកស៊ីពីក្មេង ឬចង់បន្តការសិក្សាឲ្យបានខ្ពស់នោះទេ កត្តាចម្បងអ្នកត្រូវស្វែងយល់ឲ្យបានច្បាស់ពីសមត្ថភាពរបស់ខ្លួនអ្នកផ្ទាល់ ដោយកុំចង់ហក់លោតតាមអ្នកដទៃ ព្រោះមនុស្សម្នាក់មានភាពប៉ិនប្រសប់និងភាពខ្លាំងរៀងៗខ្លួន ក៏ប៉ុន្តែបើមិនទាន់ស្គាល់ពីភាពខ្លាំងរបស់ខ្លួនទេ មានការរៀនសូត្រតែប៉ុណ្ណោះ ដែលអ្នកជួយអ្នកឲ្យរកវាឃើញ និងអភិវឌ្ឍវាឲ្យខ្លាំងជាងមុន៕
Source : Cambo Finance

17/05/2021

ក្រៅពី GPA នៅសាលា តើនិស្សិតគួរធ្វើអ្វី? 👩‍💼

GPA (Grade Point Average) ដើម្បីធ្វើការវាស់ស្ទង់អំពីសមត្ថភាពសិក្សារបស់និស្សិតផងដែរ។ ក៏ប៉ុន្ដែ មាននិស្សិតមួយចំនួន ដែលមានកម្រិតពិន្ទុ GPA ទាបមានការព្រួយបារម្ភចំពោះឱកាសការងាររបស់ពួកគេនៅក្រោយពេលបញ្ចប់ការសិក្សា។
ដូច្នេះ ក្រៅពី GPA “ថាតើនិស្សិតត្រៀមខ្លួនយ៉ាងណាខ្លះ សម្រាប់ចាប់ឱកាសការងារនៅពិភពខាងក្រៅ”?

ពិតណាស់ GPA សំខាន់ តែការងារមួយចំនួនក៏មិនដែលទាមទារ GPA ដែរ តែប្រាកដណាស់គេនឹងទាមទារនូវបទពិសោធន៍មួយចំនួន ដែលអ្នកធ្លាប់ជួប ឬជួបតែមិនបានចាប់អារម្មណ៍ ព្រោះមិនមានការបញ្ជាក់នៅក្នុងតារាងការសិក្សា មានដូចជាជំនាញនៅក្នុងការទំនាក់ទំនង ជំនាញទន់ ជំនាញធ្វើការងារជាក្រុម និងការប្រើប្រាស់នូវកម្មវីធីកុំព្យូទ័រមួយចំនួនជាជំនួយការងារផ្សេងៗ។

ខាងក្រោមនេះ ជាសកម្មភាព និងការងារមួយចំនួន ដែលអ្នកគួរអនុវត្ដ ដើម្បីអភិវឌ្ឍន៍សមត្ថភាពទាំងនោះ៖

១. ចូលរួមធ្វើការសង្គមតាមការស្ម័គ្រចិត្តនានា
ការចូលរួមការស្ម័គ្រចិត្ត មានរយៈពេលខ្លី និងរយៈវែង ទៅតាមពេលវេលាដែលអាចធ្វើ។ នៅក្នុងនេះ និស្សិតឆ្នាំទី១ ទី២ គួរឆ្លៀតពេលចូលរួមឲ្យច្រើន ដើម្បីសិក្សា និងស្គាល់ពីសង្គមខាងក្រៅឲ្យបានច្រើន តែជៀសវាង ការធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់អ្នក។

២. សាកល្បងការហាត់ការ
ចំពោះការហាត់ការ អ្នកគួរតែជ្រើសរើសនូវការងារដែលត្រូវនឹងជំនាញ ឬចំណង់ចំណូលចិត្ដរបស់អ្នក ព្រោះអ្នកត្រូវរៀនពីរបៀបនៃការធ្វើការជាក្រុម ក៏ដូចជាអភិវឌ្ឍន៍សមត្ថភាពផងដែរ។ គួរកត់សម្គាល់ថា ភាគច្រើនការហាត់ការ អាចមានជាប្រាក់ឧបត្ថម្ភមួយចំនួនសម្រាប់ការចំណាយទៅអាហារ ឬការធ្វើដំណើរជាដើម ហើយចំនួនទៀតមិនមានប្រាក់ឧបត្ថម្ភក៏មានដែរ(តែប្រយ័ត្នគេបោកប្រើ)​​តែបើអ្នកគិតថាធ្វើវា ដើម្បីជាការរៀនសូត្រនោះទើបមិនសូវឈឺចាប់។

like page Now : https://web.facebook.com/EBN.Startup សម្រាប់ទទួលបានចំណេះដឹងថ្មីៗ

៣. ចាប់ឱកាសធ្វើការងារក្រៅម៉ោង ឬពេញម៉ោង +ការងារឯករាជ្យ (Freelance)
នៅពេលអ្នកចាប់ផ្ដើមសម្របខ្លួន ជាមួយបរិយាកាសនៃការធ្វើការ ឬការចេញរកប្រាក់សម្រាប់ផ្គត់ផ្គង់ខ្លួនឯង គឺបានអត្ថប្រយោជន៍ ៤ ក្នុងការងារតែមួយ (ប្រាក់ចំណូល+ បទពិសោធន៍+ ការទំនាក់ទំនងនៅក្នុងសង្គម+ អភិវឌ្ឍន៍ជំនាញទន់)។ យ៉ាងណាមិញ សូមបន្ថែមមួយទៀតនោះ គឺការងារឯករាជ្យ ដែលអ្នកអាចក្លាយជាគ្រូបង្រៀនភាសា អ្នកសរសេរអត្ថបទ និងការងារជាច្រើនទៀត​ ដែលមានការផ្សព្វផ្សាយលើបណ្ដាញអ៊ីនធើណេតយ៉ាងច្រើន។

៤. ពង្រីកចំណេះដឹងទាក់ទងការប្រើប្រាស់បច្ចេកវិទ្យាជំនួយផ្សេងៗ
នៅក្នុងបរិបទនេះ ជាពិសេសនៅក្នុងនិងក្រោយបរិការណ៍កូវីត១៩នេះ អ្នកតម្រូវឲ្យមាននូវចំណេះដឹងមួយចំនួនទាក់នឹងការប្រើប្រាស់នូវប្រព័ន្ធកំព្យូទ័រ និងចំណេះដឹងផ្នែកបច្ចេកវិទ្យាមួយចំនួនផងដែរ ដើម្បីបង្កើនឱកាសការងារឲ្យបានច្រើន។
ជារួមមក ក្រៅពីការសិក្សានៅក្នុងសាលា សម្រាប់ពង្រឹងនូវចំណេះក្នុងជំនាញរបស់ខ្លួនឲ្យបានរឹងមាំសម្រាប់ប្រកួតប្រជែងនៅលើទីផ្សារការងារហើយ អ្នកគួរតែបើកឱកាសឲ្យខ្លួនឯងរៀននូវអ្វីដែលថ្មីៗឲ្យច្រើនតាមរយៈការធ្វើការងារផ្សេងៗ ដើម្បីបន្ស៊ាំខ្លួនឲ្យបានរួចជាស្រេចទៅនឹងសង្គមការងារ និងរស់នៅជាក់ស្ដែង៕
Source : Cambo Finance

ការចែករំលែកចំណេះដឹងថ្មីៗ ជាក្ដីស្រលាញ់របស់ EBN🥰

16/05/2021

ទឹកមួយកែវ!

Source : លោកគ្រូ Kou Sopheap Official

15/05/2021

បណ្ដាំលោកតា កុល ផេង

Source : វិទ្យុមិត្តភាពកម្ពុជាចិន

14/05/2021

Happy 68th Birthday of His Majesty Preah Bat Samdach Preah Boromneath Norodom Sihamoni King of the Kingdom of Cambodia 🇰🇭 🙏❤

11/05/2021

មុនបោះបង់ត្រូវគិតពីការចាប់ផ្ដើមផងថា លំបាកយ៉ាងណា?

10/05/2021

បើអ្នកមានទំនាក់ទំនងល្អ...

09/05/2021

ការស្វែងចំណេះដឹង ជារឿងសំខាន់ណាស់

08/05/2021

សកម្មភាពត្រូវកើតចេញពីផ្នត់គំនិតត្រូវ

Source: KSH Centre for Productivity

24/04/2021

ស្រលាញ់អ្វីដាំនោះឲ្យបានល្អ ចេះក្សាឲ្យបានគង់វង្ស❤️

21/04/2021

😲មុនពេលចូលគេងត្រូវសួរខ្លួនឯងថា​ បេីសិនជាចម្លេីយរបស់អ្នកគឺ​ "​ ទេ​ "​ អ្នកត្រូវយកសៀវភៅមកអានឲ្យបានមួយទំព័រសិនសឹមចូលគេង​ ។​

ខ្ញុំធ្លាប់បានឮមិត្តភក្ដិខ្ញុំនិយាយប្រាប់ថា​ ថតបង្ហាញសៀវភៅឲ្យគេឃេីញ​អុីចឹង​ គឺចង់អួតសម្ញែងគេមែនទេ​ ? ចម្លេីយរបស់ខ្ញុំឆ្លេីយតបទៅកាន់គាត់វិញថា​ ការថតបង្ហាញសៀវភៅក្នុងគោលបំណងរបស់ខ្ញុំគឺចង់បំផុសឲ្យអ្នកដទៃមានអារម្មណ៍ ជម្រុញទឹកចិត្ត​ និងមានទម្លាប់ចង់អានសៀវភៅបន្ថែមតែប៉ុណ្ណោះ​ ។ ទស្សនៈនៃការយល់ឃេីញរបស់មនុស្សម្នាក់ៗមកលេីយេីង​គឺខុសប្លែកពីគ្នា​ ចួនកាលទៅគាត់អាចយល់ឃេីញក្នុងរូបភាពមួយផ្សេង​ដែលខុសពីការគិតរបស់យេីងក៏មានដែរ​ ខ្ញុំមិនដែលទោមនស្សអ្វីឡេីយ​ ផ្ទុយ​ទៅវិញខ្ញុំមានតែខិតខំពន្យល់គាត់ទៅវិញទេ​ ។ រៀនបណ្ដុះទម្លាប់ចង់ចេះចង់ដឹង​ ចង់ចែករំលែក​ ទេីបប្រាជ្ញាស្មារតីមានភាពរស់រវេីក​ មិនស្ពឹកស្រពន់។

​ ប្រសិនបេីយេីងនៅតែអល់អែក​ រុញរា​ មិនហ៊ានសម្រេចចិត្ត​ យេីងនឹងត្រូវផ្នត់គំនិតអវិជ្ជមានរាតត្បាតពេញខួរក្បាល​ ដែលជាហេតុនៃការបញ្ឈប់ការយល់ដឹងរបស់យេីង​ ។ អ្វីដែលយេីងនៅមិនទាន់ដឹងមានច្រេីនណាស់​ ប៉ុន្តែ​នៅតែមានភាគច្រេីនទុកពេលវេលាឲ្យខាតទទេ​ (ត្រូវបង្កេីតពេលសម្រាប់ខ្លួនឯង)​ ​។ យេីងមិនត្រូវស្រមៃចង់បានលទ្ធផលភ្លាមៗពេកនោះទេ​វាអាចធ្វេីឲ្យការរំពឹងទុករបស់យេីងបរាជ័យបាន​ ហេីយអាចបំបាក់ទឹកចិត្តសម្រាប់បន្តដំណេីរទៅមុខជាបន្តបន្ទាប់ទៀត ។ ចូរព្យាយាមម្ដងបន្តិចៗ​ វាគ្រាន់បេីជាងមិនធ្វេីអ្វីទាល់តែសោះ​ នោះយេីងនឹងឃេីញផ្លែផ្កា​នៃការប្រឹងប្រែងរបស់យេីងជាពុំខាន​ អ្វីៗទាំងអស់គឺត្រូវការពេលវេលាមួយ​ ។

ខ្ញុំសរសេរមកដល់ត្រង់ចំនុចនេះខ្ញុំគិតថាសំណេរនេះវែងបន្តិច​ ប៉ុន្តែ​មិនវែងដល់ការខិតខំប្រឹងប្រែងព្យាយាម​ សន្សំទុក​ ការងារកាកល្អិត​ បន្ទាប់បន្សំនោះទេ​ ។ អ្វីដែលយេីងតស៊ូពីដេីមទីមកមិនមែនអត់ប្រយោជន៍ឯណា គ្រាន់តែយេីងមិនចាប់ភ្លឹកតែប៉ុណ្ណឹង​ ។
អ្វីដែលយេីងយល់ចេញពីការអាន​ យេីងយកមកអនុវត្ត​
អ្វីដែលយេីងយល់ចេញពីការអាន​ យេីងផ្សព្វផ្សាយ​ ....

សៀវភៅ​បង្រៀនមនុស្ស​ ឲ្យចេះសិល្បៈនៃការនិយាយ
សៀវភៅ​បង្រៀនមនុស្ស​ ឲ្យចេះបង្កេីតគំនិត​
សៀវភៅ​បង្រៀនមនុស្ស​ ឲ្យប្រព្រឹត្តិអំពេីល្អ​
សៀវភៅ​បង្រៀនមនុស្ស​ ឲ្យចេះអត់ធ្មត់​
សៀវភៅ​បង្រៀនមនុស្ស​ ឲ្យចេះព្យាយាម​
សៀវភៅ​បង្រៀនមនុស្ស​ ឲ្យចេះស្រមេីលស្រមៃ​
សៀវភៅ​បង្រៀនមនុស្ស​ ឲ្យមានគុណធម៌​ សុជីវធម៌​
សៀវភៅបង្រៀនមនុស្ស​ ឲ្យចេះមានមេត្តាធម៌​

ស្ថិតក្នុងអំឡុងពេលស្នាក់នៅផ្ទះនាពេលនេះ​ សូមបង្កេីនការអានឲ្យបានច្រេីន​ បង្កេីនពុទ្ធិ​​ ។ ........................................................................
#សីលធម៌ក្នុងចំណេះដឹង
Credit : សុខ​សុវណ្ណ​

16/04/2021

Jack Ma's Life Advice will change your life ( CEO of Alibaba)

16/04/2021

Monday Morning Team Motivation | Jack Ma Life Story ( CEO of Alibaba) | Goal Quest

16/04/2021

Top 9 business ideas for 2020 by Silicon Valley Girl

15/04/2021

មនុស្សម្នាក់ៗសុទ្ធតែមានតម្លៃរៀងៗខ្លួន....

13/04/2021

🎉រីករាយឆ្នាំថ្មី សូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរប្រកបដោយសុខភាពល្អ កម្លាំងខ្លាំងខ្លា ជួបប្រទះតែសេចក្តីសុខ និងសម្រេចបានជោគជ័យគ្រប់កិច្ចការ កុំបីអាក់ខានឡើយ។

Videos (show all)

Work hard today for what you want tomorrow for a wonderful the day after tomorrow. Have a good day, and if you don't tha...
សកម្មភាពត្រូវកើតចេញពីផ្នត់គំនិតត្រូវ
Monday Morning Team Motivation | Jack Ma Life Story ( CEO of Alibaba) | Goal Quest

Telephone

Website