បារី - BAREY
“BAREY” is a social media campaign created for multi-purposes in order to raise more awareness t
គម្រោង «បារី - BAREY» គឺជាយុទ្ធនាការបណ្ដាញសង្គមហ្វេសបុកមួយ ដែលត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមទៅលើឥរិយាបទនិងអាកប្បកិរិយាអ្នកជក់បារី នៅក្នុងសង្គមកម្ពុជា។ ការផ្សព្វផ្សាយទាំងឡាយ ត្រូវបានធ្វើឡើងក្រោមទម្រង់ជារូបភាពនៃការអប់រំ ការចែករំលែកចំណេះដឹង និងការពិគ្រោះយោបល់។ គម្រោងទាំងមូលនេះ ដំណើរការដោយក្រុមយុវនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
រីករាយទិវាពិភពលោកគ្មានថ្នាំជក់ ៣១ឧសភា!
ពួកយើងចង់ឃើញពិភពលោកគ្មានថ្នាំជក់ព្រោះថា ពួកយើងចង់ស្រូបយកខ្យល់បរិយាកាសដែលគ្មានផ្សែងបារី ហើយពួកយើងបារម្ភពីសុខភាពមនុស្សគ្រប់ៗគ្នា។
#បារី ***co #ថ្នាំជក់ #ទិវាពិភពលោកគ្មានថ្នាំជក់ ***coDay
«នៅពេលដែលអ្នកខ្លាចបងវីដ ជាងខ្លាចបងមហារីក» 😬😬😬
អ្នកដឹងទេ? ក្នុងកំឡុងពេលកូវីដនេះ អ្នកដែលតែងតែជក់បារី អាចប្រឈមមុខចំពោះគ្រោះថ្នាក់សុខភាពផ្លូវដង្ហើមខ្ពស់ បើពួកគេបានឆ្លងជម្ងឺកូវីដ១៩នេះ។ សូមបន្តគោរពតាម ៣ការពារ ៣កុំ តែបើអាចសូមថែម ១កុំទៀត គឺកុំជក់បារី។
#បារី #ថ្នាំជក់ ***co ******es
តោះអ្នកទាំងអស់គ្នា! អាចរៀបរាប់ពីបទពិសោធន៍ជក់បារីលើកដំបូងតិចបានទេ? ពីដំបូងម៉េចបាននៅសុខៗចង់ជក់បារី?
តើមូលហេតុដែលជំរុញឲ្យអ្នកចាប់ផ្ដើមកាន់បារីនិងដែកកេស មាននៅក្នុង រូបភាពទាំង6 ខាងក្រោមនេះដែរទេ???
#បារី ***co #ថ្នាំជក់ ******es
ខាងក្រោមនេះជាថ្នាំជក់ 3ប្រភេទ ដែលយើងឃើញមានអ្នកប្រើប្រាស់ច្រើនក្នុងប្រទេសកម្ពុជា។ បើអ្នកយល់ថា ទាល់តែថ្នាំជក់ក្នុងបារី ទើបជក់ទៅបានប៉ះពាល់ដល់សុខភាពនោះ គឺអ្នកគិតខុសហើយ។ ទោះជាថ្នាំជក់មានក្នុងឧបករណ៍ខុសៗគ្នា តែថ្នាំជក់នៅតែជាថ្នាំជក់។ ហើយផលប៉ះពាល់ដល់សុខភាពនៅតែមាន មិនថាអ្នកប្រើថ្នាំជក់តាមរបៀបណានោះទេ។
#បារី #ថ្នាំជក់ ***co ******es #ខ្សៀ #ម្លូ ***co_pipe
«សារធាតុគីមី១១ប្រភេទ ដែលមានក្នុងផ្សែងបារី»
មិនបានអានតាមរយៈផុសមុនមែនទេ? អ្នកទាំងអស់គ្នាអាចស្ដាប់ និងទស្សនាបានតាមវីដេអូខាងក្រោមនេះ។
#បារី #ថ្នាំជក់ ***co ******es
នៅពេលដែលអ្នកជក់បារីម្ដងៗ ផ្សែងបារីដែលអ្នកស្រូបចូលក្នុងខ្លួន និងហើរចេញមកបរិយាកាសខាងក្រៅ មានផ្ទុកសារធាតុគីមីជាង 7,000ប្រភេទ។ ហើយនៅក្នុងនោះមានយ៉ាងហោចណាស់ 69ប្រភេទ ជាសារធាតុដែលបង្កឲ្យកើតជំងឺមហារីក និង ច្រើនប្រភេទទៀតជាសារធាតុពុល។
សារធាតុគីមីមួយចំនួនដែលនៅក្នុងផ្សែងបារីនេះ យើងធ្លាប់តែឃើញនៅក្នុងផលិតផលប្រើប្រាស់ក្នុងផ្ទះដូចជា ថ្នាំសម្លាប់កណ្ដុរ ថ្នាំលាបពណ៌សក់ ទឹកលាងក្រចកជាដើម។ ផលិតផលទាំងអស់នេះសុទ្ធតែមានបិទស្លាកឲ្យមានការប្រុងប្រយ័ត្នក្នុងពេលប្រើប្រាស់។ តែផ្ទុយទៅវិញ ចំពោះសារធាតុគីមីដែលមានគ្រោះថ្នាក់ដដែលនេះ បែរជាពុំមានការយកចិត្តទុកដាក់ នៅពេលវាក្លាយទៅជាផ្សែងបារីនោះទេ។
ថ្ងៃនេះ ពួកយើងបានជ្រើសយកសារធាតុគីមីចំនួន 11ប្រភេទមានក្នុងផ្សែងបារី ដែលអ្នកទាំងអស់គ្នាអាចរកបាននៅក្នុងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ។
ប្រភព៖ American Lung Association
#បារី #ថ្នាំជក់ ***co ******es
#ឆ្ងល់អត់ថាមានអីខ្លះក្នុងបារីមួយដើម?
ខាងក្រោមនេះជា រូបភាពបង្ហាញពីគ្រឿងខាងក្នុងរបស់ប្រភេទបារីដែលគេនិយមជក់។
អ្នកដឹងទេ? អ្នកជំនាញផ្នែកបរិស្ថានអន្តរជាតិបានសម្ដែងក្ដីព្រួយបារម្ភ ដោយសារតែកន្ទុយបារីក្នុងមួយដើម ក៏អាចធ្វើឲ្យប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងការរស់នៅរបស់មនុស្សផងដែរ បើមិនមានការបោះចោលត្រឹមត្រូវនោះ។ ចឹងឥរិយាបថយ៉ាងម៉េច ទើបត្រឹមត្រូវ? សូមបន្តតាមដាន!
#បារី #ថ្នាំជក់ ***co ******es
Contact the practice
Website
Opening Hours
Monday | 09:00 - 23:00 |
Tuesday | 09:00 - 23:00 |
Wednesday | 09:00 - 23:00 |
Thursday | 09:00 - 23:00 |
Friday | 09:00 - 23:00 |
Saturday | 09:00 - 23:00 |
Sunday | 09:00 - 23:00 |