វត្តពើងព្រះគោព្រះកែវមានឫទ្ធិ-ត្បែងមានជ័យ-ព្រះវិហារ
រមណីយដ្ឋានប្រវត្តិសាស្ត្រ និងទេសចរ
ព្រះអង្គកុំភ្លេចសិក្សាព្រះបាតិមោក្ខឱ្យសោះណា៎ កុំឱ្យគេថាយើងបួសហើយមិនរៀន ការងាររបស់យើងជាអ្នកបួសគឺរៀនហ្នឹងហើយ។
សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក
……………………………
Telegram https://t.me/mocarofficial
Web site www.mocar.gov.kh
Page ឯកឧត្តមរដ្ឋមន្ត្រី ចុចលីង https://www.facebook.com/h.echayborin?mibextid=LQQJ4d
ថ្ងៃ១៥កើត ខែអស្សុជ ព្រះសង្ឃបវារណាចេញវស្សា។
បុណ្យចេញវស្សានេះ មានប្រវត្តិជាប់ទាក់ទងទៅនឹងរឿង ព្រះពុទ្ធអង្គផ្ទាល់តែម្តង។ យោងតាមរឿងនេះថា៖ “ ពេលមួយ ព្រះពុទ្ធទ្រង់គង់ចាំព្រះវស្សាអស់ត្រៃមាស នៅឯតាវតឹង្សសួគ៌ា ជាកន្លែងដែលព្រះពុទ្ធទ្រង់សម្តែងព្រះអភិធម្មទេសនា ប្រោសព្រះនាងមាយា (ដែលត្រូវជាព្រះមាតារបស់ព្រះអង្គ) និងពួកទេវតាដទៃទៀត។
នៅពេលចេញវស្សា ព្រះអង្គក៏យាងចុះមកកាន់ឋានមនុស្សលោកវិញ ដោយមានការទទួលស្វាគមន៍និងបដិសណ្ឋារកិច្ច យ៉ាងសប្បាយរីករាយក្រៃលែង។ រឿងនេះបានកើតឡើង៧ឆ្នាំ បន្ទាប់អំពីព្រះពុទ្ធទ្រង់បានត្រាស់ដឹង។
ពិធីយ៉ាងអ៊ឹកធឹកនេះ ប្រារព្ធឡើងដើម្បីរំឭកដល់ព្រឹត្តិការណ៍ ដ៏សំខាន់នេះ។ កន្លែងទ្រង់យាងចុះនោះឈ្មោះ “ ក្រុងសង្កសៈ “ ស្ថិតនៅខាងជើងប្រទេស ឥណ្ឌា។ ក្នុងពេលធ្វើបុណ្យចេញវស្សានេះ ជាទូទៅនៅពេលល្ងាចឬយប់ថ្ងៃ១៥កើត ខែអស្សុជ ភិក្ខុសង្ឃដែលគង់ចាំវស្សា អស់ត្រីមាស ក្នុងអាវាសណាមួយ ត្រូវជួបជុំគ្នាក្នុងព្រះវិហារ ដើម្បីនមស្សការព្រះរតនត្រ័យ និងសម្តែងអាបត្តិ។
ពុទ្ធបរិស័ទនិមន្តព្រះសង្ឃសម្តែងធម៌ទេសនា “ រឿងព្រះវេស្សន្តរ “ គឺជារឿងព្រះពោធិសត្វ ដែលយោនយកកំណើតក្នុងជាតិចុងក្រោយ បង្អស់ ដើម្បីបំពេញទានបារមី។
ទេសនាមហាជាតក៏ត្រូវយកមកសម្តែងជូនពុទ្ធបរិស័ទជាទី សណ្តាប់ ក្នុងរាត្រីនោះដែរ។ ព្រឹកឡើង ពុទ្ធបរិស័ទយកស្រាក់បាយ សម្លនិងចង្ហាន់ផ្សេងៗមក ឈរតម្រៀបគ្នាជាជួររង់ចាំដាក់បាត្រ ព្រះសង្ឃដែលមានភ្នែកដាក់ចុះនិងកាន់ទ្រនូវបាត្រ និមន្តសន្សឹមៗតាមជួរសប្បុរសជន ដើម្បីទទួលចង្ហាន់បិណ្ឌបាត្រ ប្រកបដោយសេចក្តីមេត្តា និងកាយវិការស្រគត់ស្រគំសមរម្យ។
បន្ទាប់មក សប្បុរសជនទាំងអស់នាំគ្នាទៅជួបជុំនៅ ក្នុងសាលាធំ ជាកន្លែងដែលពុទ្ធបរិស័ទប្រារព្ធពិធីផ្សេងៗ ដើម្បីសមាទាននិច្ចសីលឬឧបោសថសីល ស្តាប់ព្រះសង្ឃសម្តែងធម្មទេសនា និងធ្វើសមាធិ។ កម្មវិធីប្រជាប្រិយផ្សេងៗ ត្រូវបានយកមកសម្តែង និងអប់រំប្រជាពលរដ្ឋ។ ការកំសាន្តសប្បាយនិងការធ្វើបុណ្យតែងប្រព្រឹត្តឡើងក្នុង ពេលជាមួយគ្នា៕
បុណ្យទក្ខិណានុប្បទានគម្រប់ខួប ១០ឆ្នាំ ឧទ្ទិសកុសលប្រគេនចំពោះព្រះគ្រូ ចាន់ ស៊ីរ៉ា អតីតព្រះបាឡាត់គណខេត្តព្រះវិហារ និងជាព្រះចៅអធិការវត្តពើងព្រះគោព្រះកែវមានឫទ្ធិ🥰🙏🥰 សូមអនុមោទនាបុុណ្យ🥰🙏🥰
វេនបិណ្ឌ ១១ វេនបិណ្ឌ ១២ និងវេនបិណ្ឌ ១៣ បានបញ្ចប់ បន្តចូលវេនបិណ្ឌ ១៤ និងភ្ជំបិណ្ឌ🥰🥰🥰
វេនបិណ្ឌ ៩ ១០ បានបញ្ចប់ បន្តចូលវេនបិណ្ឌ ១១🥰🥰🥰 អនុមោទនាបុណ្យ🙏🥰🙏
វេនបិណ្ឌ ៦ និង វេនបិណ្ឌ ៧ បានបញ្ចប់ហើយ នៅឡើយវេនបិណ្ឌ ៩ និងវេនបិណ្ឌបន្តបន្ទាប់ទៀត🥰🥰🥰 អនុមោទនាបុណ្យ🙏🥰🙏
បិណ្ឌ ៥ បានបញ្ចប់ដោយបរិបូណ៌ បន្តចូលបិណ្ឌ ៦ ល្ងាចនេះ🥰🥰🥰 សូមរីករាយអនុមោទនាបុណ្យ🙏🥰🙏
បិណ្ឌ ៣ បិណ្ឌ ៤ បានបញ្ចប់ ត្រៀមខ្លួនចាំទទួលបិណ្ឌ ៥🥰🥰🥰 សូមអនុមោទនាបុណ្យ🙏🥰🙏
បិណ្ឌ ១ បិណ្ឌ ២ បានបញ្ចប់ បន្តចាប់ផ្ដើមចូលបិណ្ឌ ៣🥰🥰🥰 អនុមោទនាបុណ្យ🙏🥰🙏
សូត្រមន្តចម្រើនព្រះបរិត្ត និងសម្ដែងព្រះធម៌ទេសនា បិណ្ឌ១🥰🥰🥰 សូមអនុមោទនាបុណ្យ🙏🥰🙏
🙏🙏🙏❤️🙏🙏🙏
១៩កញ្ញា ១៩៧៩ ដល់ ១៩កញ្ញា ២០២៣ ខួប ៤៤ឆ្នាំ នៃកំណើតពុទ្ធសាសនានៅកម្ពុជា ជាលើកទី២
#អបអរសាទរ ថ្ងៃដែលព្រះពុទ្ធសាសនាចាប់កំណើតពេញរូបភាព គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃនៅកម្ពុជា បន្ទាប់ពីខ្មែរក្រហមដួលរលំទៅ។
សូមថ្វាយព្រះពរសម្តេចអគ្គមហាសង្ឃរាជទេព វង្ស និងសម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត ដែលបានបួសនៅថ្ងៃជាមួយគ្នា គឺទី១៩ កញ្ញា ១៩៧៩ (ថ្ងៃពុធ ១៣ រោចខែភទ្របទ ឆ្នាំមមែ ព.ស.២៥២៣)។
គុណូបការគុណនៃភិក្ខុសាវ័កទាំង៧អង្គ ដែលបានបួសជាដំបូងនៅកម្ពុជា នឹងកត់ត្រាទុកជាបន្តក្នុងប្រវត្តិសាស្ត្រកម្ពុជា ជាពិសេស សម្តេចទាំងពីរព្រះអង្គ ដែលកំពុងមានព្រះជន្មាយុ ជាម្លប់ដល់ភិក្ខុសាមណេរទាំងឡាយ។
ទាំងពីរព្រះអង្គ មានគុណដល់កម្ពុជាប្រដូចទៅនឹងពុទ្ធសាវ័កពីរអង្គដែរ គឺព្រះសោណត្ថេរនិងឧត្តរថេរ ដែលនិមន្តមកកសាងពុទ្ធសាសនានៅជ្រោយសុវណ្ណភូមិកាលពីជាងពីរពាន់ឆ្នាំមុន។
អតីតព្រះភិក្ខុទាំង ៧អង្គ ដែលបានបំពេញឧបសម្បទាជាភិក្ខុសាជាថ្មី នាថ្ងៃ ១៩ កញ្ញា ឆ្នាំ១៩៧៩ (19/9/1979) ដែលមានព្រះនាម និងបានទទួលឆាយានាមជាថ្មី មានដូចតទៅ៖
ព្រះនាម
១. ភិក្ខុ កើត វ៉ាយ មកពីខេត្តកំពង់ធំ ( សុគត)
២. ភិក្ខុ ប្រាក់ ឌិត មកពីខេត្ត តាកែវ (សុគត)
៣. ភិក្ខុ ឌិន សារុន មកពីខេត្ត កណ្ដាល (សុគត)
៤. ភិក្ខុ អ៊ិត ស៊ុម មកពីខេត្ត តាកែវ (សុគត)
៥. ភិក្ខុ នន្ទ ង៉ែត មកពីខេត្ត តាកែវ
៦. ភិក្ខុ កែន វង្ស មកពីខេត្ត ព្រៃវែង (សុគត)
៧. ភិក្ខុ ទេព វង្ស មកពីខេត្ត សៀមរាប
ព្រះឆាយានាម
១) សតិសម្ពោជ្ឈង្គោ
២) ធម្មវិចយសម្ពោជ្ឈង្គោ
៣) វីរិយសម្ពោជ្ឈង្គោ
៤) បីតិសម្ពោជ្ឈង្គោ
៥) បស្សទ្ធិសម្ពោជ្ឈង្គោ
៦) សមាធិសម្ពោជ្ឈង្គោ
៧) ឧបេក្ខាសម្ពោជ្ឈង្គោ
សូមសម្តេចទាំងពីរព្រះអង្គមានព្រះសុខភាពបរិបូណ៌។
ប្រភព ធម្មបណ្ឌិត ហេង មណីចិន្តា
សូមអនុមោទនា ថ្ងៃឧបោសថសីល
ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកស្មើគ្នា ដោយសីល សមាធិ បញ្ញា ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសភាពយ៉ាងនេះ ដែលគេគួរសេពគប់ គួរគប់រក គួរចូលទៅអង្គុយជិត។
ដំណើរនោះព្រោះហេតុអ្វី? ព្រោះគេគិតថា
សីលកថា របស់ពួកសប្បុរស អ្នកមានសីលស្មើគ្នា នឹងមានដល់ពួកយើងផង សីលកថានោះ នឹងមានសេចក្ដីចម្រើន ដល់ពួកយើងផង សីលកថានោះ នឹងនាំឱ្យបានសុខដល់ពួកយើងផង។
សមាធិកថា របស់ពួកសប្បុរស អ្នកមានសមាធិស្មើគ្នា នឹងមានដល់ពួកយើងផង សមាធិកថានោះ នឹងមានសេចក្ដីចម្រើន ដល់ពួកយើងផង សមាធិកថានោះ នឹងនាំឱ្យបានសេចក្ដីសុខ ដល់ពួកយើងផង។
បញ្ញាកថា របស់ពួកសប្បុរស អ្នកមានបញ្ញាស្មើគ្នា នឹងមានដល់ពួកយើងផង បញ្ញាកថានោះ នឹងមានសេចក្ដីចម្រើន ដល់ពួកយើងផង បញ្ញាកថានោះ នឹងនាំឱ្យបានសេចក្ដីសុខដល់ពួកយើងផង។
បិដកភាគ៤១ ទំព័រ៥៧
ដើម្បីដឹងរូបបរមត្ថ ដែលជារូបូបាទានក្ខន្ធនោះ អ្នកត្រូវតែចម្រើន ចតុទ្ធាតុវវដ្ឋានភាវនា រហូតអ្នកឃើញថា រូបផ្ទុកដោយសំណុំតូចៗ ដែលយើងហៅថារូបកលាប:ទាំងឡាយ ហើយអ្នកចាំបាច់ត្រូវតែឃើញចតុទ្ធាតុនៅក្នុងរូបកលាប:ទាំងអស់នោះ។ ហើយអ្នកចាំបាច់ត្រូវកំណត់ដឹងទាំងពីរ ទាំងវត្ថុ ទាំងអារម្មណ៍របស់វារួមជាមួយគ្នា។
បើមិនបានកំណត់ដឹងរូបតាមរបៀបនេះទេ អ្នកមិនអាចកំណត់ដឹងនាមបរមត្ថ។
ភិក្ខុ ធម្មត្ថេរ
បុគ្គលណាប្រាថ្នាចម្រើនសមាធិ ក្នុងព្រះអានាបានស្សតិព្រះកម្មដ្ឋាន ដើម្បីឲ្យឆាប់បានសម្រេចនូវគុណធម៌ ត្រូវប្រកបដោយធម៌៥យ៉ាង ឲ្យបានខ្ជាប់ខ្ជួន រមែងងាយទូន្មានចិត្ត និងកាយឲ្យស្ងប់ ចិត្តទទួលបាននូវសេចក្តីសុខ ទាំងផ្លូវកាយ និងផ្លូវចិត្តព្រមទាំងទទួលបានសុភមង្គលក្នុងគ្រួសារសព្វកាលជានិច្ច។
ធម៌៥ប្រការនេះគឺ
១.ជាអ្នកខ្វល់ខ្វាយតិច មានការងារមិនច្របូកច្របល់ ប្រកបមុខរបរចិញ្ចឹមជីវិតក្នុងសុចរិតធម៌ ចេះស្គាល់ប្រមាណ មានទ្រព្យចេះឲ្យទាន ប្រកបដោយមេត្តាដល់ខ្លួនឯងនិងអ្នកដទៃ។
២.ជាអ្នកបរិភោគតិច ស្គាល់ប្រមាណ មិនល្មោភបរិភោគច្រើនពេក ឃ្លានគិតតែពីចង់បរិភោគនេះ បរិភោគនោះ នោះទេ ត្រូវបរិភោគដើម្បីសុខភាពល្អតែប៉ុណ្ណោះ។
៣.ជាអ្នកមានសតិស្មារតី ភ្ញាក់រលឹកជាប់ជានិច្ច ជាអ្នកដេកតិច មិនសូវដើរលេងឡេះឡោះឥតប្រយោជន៍ច្រើន។
៤.ជាអ្នកយល់ធម៌ទៅតាមហេតុផល មានវាចាល្អ មិនរោយរាយឥតប្រយោជន៍ចូលចិត្តស្ងប់ស្ងាត់ រីករាយកន្លែងស្ងប់ស្ងាត់ ប្រាស់ចាកពីពួកគណៈ អ៊ូអរច្រើន។
៥.ជាអ្នកមានប្រាជ្ញា ត្រិៈរិៈពិចារណាមានឆន្ទៈមុះមុត ឧស្សាហ៍ព្យាយាមប្រឹងប្រែង ចេះអត់ធន់នូវភាពទុក្ខលំបាកនៅពេលចម្រើនប្រត្តិបត្តិធម៌ចេះតស៊ូលះបង់កិលេសដែលជាគ្រឿងសៅហ្មងក្នុងចិត្តរឿយៗ រហូតបានស្ងប់ស្ងាត់ពួកអកុសលទាំងឡាយ។
ព្រះសម្មាសម្ពុទ្ធ ព្រះអង្គទូន្មានថាបើនរណាសមាទានកាន់យកធម៌៥ប្រការនេះ ប្រព្រឹត្តតាមឲ្យបានខ្ជាប់ខ្ជួនរមែងបានសម្រេចគុណធម៌បានជាបច្ច័យរួចចាកសេចក្តីទុក្ខទាំងពួងបាន។
ជិតរួចរាល់ហើយចេតិយសម្រាប់តម្កល់ព្រះធាតុព្រះគ្រូ ចាន់ ស៊ីរ៉ា អតីតព្រះចៅអធិការវត្តពើងព្រះគោព្រះកែវ និងជាព្រះបាឡាត់គណខេត្តព្រះវិហារ🥰🥰🥰 បុណ្យឆ្លងនឹងប្រព្រឹត្តទៅនៅដើមខែកុម្ភៈ ឆ្នាំ២០២៣ ស្របតាមសំណូមពររបស់កូនប្រុសរបស់លោក🥰🥰🥰 សូមញាតិញោមរីករាយជ្រះថ្លាអនុមោទនាបុណ្យ🥰🥰🥰