PCA LAW

PCA LAW

ប្រទេសខ្លាំង ត្រូវការប្រជាជនខ្លាំង

11/05/2024

នៅក្នុងពុទ្ធឱវាទ បានបង្រៀនថាគ្មានអ្វីឋិតថេរនោះទេ មានន័យថាអ្វីៗទាំងអស់នៅក្នុងជីវិតយើងនេះសុទ្ធតែគង់នឹងផ្លាស់ប្ដូរ ប្រែប្រួល និងបាត់បង់ជាដើម។
In Buddhism, there's a teaching on impermanence, reminding us that everything in life is subject to change.

30/04/2024

ក្រសួងអប់រំ យុវជន និងកីឡា សម្រេចកែសម្រួលម៉ោងសិក្សារបស់សិស្សានុសិស្ស ដោយសារតែអាកាសធាតុក្តៅខ្លាំង។

11/04/2024

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្របៃណីខ្មែរនេះ សូមបួងសួងដល់វត្ថុស័ក្តសិទ្ធទាំងឡាយជួយតាមថែរក្សាលោកមេធាវី និងក្រុមគ្រួសារឱ្យមានសុខភាពល្អបរិបូរណ៍ ជួបប្រទះតែសំណាងល្អ មានសុខសុភមង្គល ជោគជ័យគ្រប់ភារៈកិច្ច និងប្រាថ្នាអ្វីឱ្យសម្រេចដូចបំណងបងប្រាថ្នា 🙏។

11/04/2024

អបអរឆ្នាំថ្មី ប្រពៃណីខ្មែរ! ឆ្នាំថ្មី យើងខ្ញុំសូមជូនពរបងប្អូនទាំងអស់គ្នា ឱ្យជួបប្រទះតែសំណាងល្អ សុខភាពល្អ និងមានតែរឿងល្អៗ កើតឡើងបន្តបន្ទាប់ ☘️

Photos from PCA LAW's post 01/04/2024

មន្ត្រីរាជការនិងអ្នកផ្សេងទៀតដែលកំណត់នៅក្នុងអនុក្រឹត្យនេះ នឹងត្រូវទទួលប្រាក់ឧបត្ថម្ភចំនួន ៥០ ០០០ រៀល ក្នុងម្នាក់សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំ និងពិធីបុណ្យភ្ជុំបិណ្ឌ។

21/03/2024

តាមច្បាប់ម្ចាស់ដីមិនអាចដាំដើមឈើ គុម្ពោត ឬ ចុល្លព្រឹក្ស ដែលមានកម្ពស់លើសពី ២ ម៉ែត្រ ហើយស្ថិតក្នុងចម្ងាយ ២ ម៉ែត្រពីព្រំដីអ្នកជិតខាងបានឡើយ។ CC #154

Photos from PCA LAW's post 19/03/2024

ដូចម្តេចដែលហៅថាសិទ្ធិកាន់កាប់?
ចាប់តាំងពីមានសន្តិភាព និងសេដ្ឋកិច្ចជាតិរីកចម្រើនមក បញ្ហាដីធ្លី នៅតែជារឿងចម្រូងចម្រាស់មួយក្នុងសង្គមបច្ចុប្បន្ន ដោយហេតុថា ដីឡើងថ្លៃជាបន្តបន្ទាប់។ របបកម្មសិទ្ធិចាស់ មុនឆ្នាំ១៩៧៩ ត្រូវបានលុបចោល។
អ្នកដែលកាន់កាប់ដីធ្លី ក្រោយឆ្នាំ១៩៧៩ នៅតែមានច្រើន ដែលកាន់កាប់ដោយគ្មានប័ណ្ណសម្គាល់កម្មសិទ្ធិ។ ពិតមែនហើយចាប់តាំងពីឆ្នាំ១៩៨៩មក អាជ្ងាធរពិតជាបានរៀបចំឱ្យមានការស្នើសិទ្ធិកាន់កាប់ដីធ្លឺ ឬអចលនទ្រព្យ និងមានការវាសវែងចែកដីក៏ពិតមែន ប៉ុន្តែទំនងជាមិនមានឯកសារណាសំគាល់ ឬក៏ការថែរក្សាឯកសារក៏ទំនងជាមិនបានគង់វង់ផងដែរ។
វិវាទបានកើតឡើងជាញឹកញាប់ជុំវិញបញ្ហាដីធ្លីនេះ។ ហេតុដូច្នេះហើយបានជានៅក្នុងការផ្សាយនេះលើកយើងខ្ញុំលើកបញ្ហាដីធ្លីមកនិយាយថាតើការកាន់កាប់ដីដោយមិនមានប័ណ្ណ វានឹងប្រឈមហានិភ័យអ្វីខ្លះ។ ចំពោះអ្នកដែលបានកាន់កាប់ដី ឬអចលនវត្ថុផ្សេងទៀត ពីឆ្នាំ១៩៧៩មក បើសិនជាមិនទាន់មានប័ណ្ណកម្មសិទ្ធិចេញដោយអាជ្ញាធរមានសមត្ថកិច្ចទេ អ្នកនោះមិនមែនជាម្ចាស់កម្មសិទ្ធិលើអចលនវត្ថុនេះទេ គឺមានសិទ្ធិត្រឹមតែជាភោគី (អ្នកកាន់កាប់ស្របច្បាប់) ប៉ុណ្ណោះ។
ក្នុងឋានៈជាភោគីមានសិទ្ធិប្រហាក់ប្រហែលនឹងម្ចាស់កម្មសិទ្ធិដែរ ពោលគឺមានសិទ្ធិប្រើប្រាស់ អាស្រ័យនៅ ដាំដុះ ប្រវាស់ ជួល បញ្ចាំ លក់ ឬផ្ទេរទៅឲ្យកូនចៅ ។ល។ នៅក្នុងករណីមានការផ្ទេរកម្មសិទ្ធិនេះ អ្នកទទួលអចលនវត្ថុពីភោគី គឺទទួលបានត្រឹមតែសិទ្ធិជាភោគីដដែល មិនមែនជាម្ចាស់កម្មសិទ្ធិនោះទេ។ ភោគី និងកម្មសិទ្ធិករ មានទំហំសិទ្ធិដូចគ្នា។ អ្វីដែលខុសគ្នា គឺនៅត្រង់ថា សិទ្ធិជាកម្មសិទ្ធិករគឺជាសិទ្ធិស្ថាពរហើយអាចទទួលបានការគាំពារពីច្បាប់ដោយពេញលេញ។ចំណែកសិទ្ធិជាភោគីវិញ គឺជាសិទ្ធិដែលមានលក្ខណៈបណ្ដោះអាសន្ន ដែលអាចមានការជំទាស់តវ៉ាបានទៅថ្ងៃក្រោយ។
ដើម្បីមានសុវត្តិភាព និងភាពកក់ក្តៅ ភោគីគួរតែក្លាយជាកម្មសិទ្ធិករ ប្រសិនបើការកាន់កាប់នេះ ធ្វើឡើងដោយស្របច្បាប់ ដោយគោរពតាមល័ក្ខខ័ណ្ឌ៥៖ ១) កាន់កាប់ដោយពិតប្រាកដ ពោលគឺមិនមែនជាការកាន់កាប់ ក្នុងឋានៈជាអ្នកចាំដី ចាំផ្ទះ ឬចាំចម្ការឲ្យគេ។ ២)កាន់កាប់ដោយគ្មានហិង្សា ពោលគឺ មិនប្រើកម្លាំងចូលទៅដណ្តើមកាន់កាប់។ ៣)កាន់កាប់ដោយមានការដឹងឮជាសាធារណៈ ពោលគឺ មិនមែនចូលកាន់កាប់ដោយលួចលាក់ មិនឲ្យគេដឹង។ ៤)កាន់កាប់ដោយគ្មានការអាក់ខាន ពោលគឺ មិនបានបោះបង់អចលនវត្ថុនេះចោល ក្នុងគម្លាតមួយធំ។ ៥) កាន់កាប់ដោយសុចរិត ពោលគឺ ពេលចូលកាន់កាប់ ភោគីមិនបានដឹងថា អចលនវត្ថុនេះមានម្ចាស់រួចទៅហើយនោះទេ។ សម្រេចសម្រួចទៅ ភោគីដែលបំពេញតាមល័ក្ខខ័ណ្ឌទាំង៥ខាងលើនេះអាចក្លាយជាម្ចាស់កម្មសិទ្ធិបាន ក្រោយពីបានកាន់កាប់អចលនវត្ថុ រយៈពេល៥ឆ្នាំជាប់ៗគ្នាឥតដាច់។
ក្រោយពីបានកាន់កាប់តាមល័ក្ខខ័ណ្ឌ និងគ្រប់រយៈពេល ដែលកំណត់ដោយច្បាប់ហើយ សិទ្ធិ ជាកម្មសិទ្ធិករ មិនអាចទទួលបានដោយស្វ័យប្រវត្តិនោះទេ។ ភោគីអាចក្លាយជាម្ចាស់កម្មសិទ្ធិស្ថាពរ លុះត្រាតែអាជ្ញាធរមានសមត្ថកិច្ចចេញប័ណ្ណសម្គាល់កម្មសិទ្ធិឲ្យ ក្រោយមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ ការទទួលបានប័ណ្ណកម្មសិទ្ធិស្ថាពរ ភោគីអាចទទួលបានប័ណ្ណដែលសម្គាល់ការកាន់កាប់អចលនវត្ថុនេះបាន។ អាជ្ញាធរមានសមត្ថកិច្ចត្រូវចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនវត្ថុ ទៅឲ្យភោគីដែលកាន់កាប់ស្រប់ច្បាប់។ ក៏ប៉ុន្តែប័ណ្ណនេះគ្រាន់តែជាភស្តុតាងបញ្ជាក់អំពីសិទ្ធិកាន់កាប់ប៉ុណ្ណោះ មិនមែនជាប័ណ្ណកម្មសិទ្ធិដែលតវ៉ាមិនបាននោះទេ។
ប្រសិនបើឃើញមានអចលនវត្ថុទំនេរគ្មានម្ចាស់ ការចូលកាន់កាប់ធ្វើជាភោគីមិនបានគ្រប់ពេលទេ ដោយហេតុថា ការកាន់កាប់ អចលនវត្ថុក្នុងនាមជាភោគីដែលច្បាប់ទទួលស្គាល់ គឺមានតែការកាន់កាប់ មុនពេលច្បាប់ភូមិបាលចូលជាធរមានប៉ុណ្ណោះ ពោលគឺមុនឆ្នាំ២០០១។ ផ្ទុយមកវិញរាល់ការចូលកាន់កាប់អចលនវត្ថុ នៅក្រោយច្បាប់ភូមិបាលចូលជាធរមាន គឺជាការកាន់កាប់ខុសច្បាប់ ដែលអាចទទួលទោសព្រហ្មទ័ណ្ឌ។ ប្រជាជនក្រីក្រ ដែលចង់បានដីត្រូវតែធ្វើពាក្យសុំទៅអាជ្ញាធរ តាមរយៈយន្តការ “សម្បទានដីសង្គមកិច្ច”៕
អត្ថបទដកស្រង់ចេញពី “Law and social phally”

08/03/2024

អបអរសាទរ ខួបទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា❤️
Happy International Women's Day 2024!

Photos from PCA LAW's post 26/02/2024

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការចោទប្រកាន់ជនជាតិចិនម្នាក់ ដែលបើករថយន្ដ LAMBORGHINI បុកអ្នកជិះម៉ូតូបណ្ដាលឲ្យស្លាប់។

12/02/2024

ជនណាដែលរៀបចំសកម្មភាព ឬរៀបចំពិធីផ្សេងៗនៅលើដងផ្លូវ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ ត្រូវពិន័យជាប្រាក់ចំនួន ១០០ ០០០ រៀល។

09/02/2024

រីករាយ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ២០២៤ 🥳⛩

17/01/2024

តើអំពើមួយត្រូវបានចាត់ទុកថា ខុស ឬ ត្រូវ
យើងមើលយ៉ាងដូចម្ដេច?
Normative Theories-Consequentialism:

15/01/2024

តើគេធ្វើសម្បថយ៉ាងដូចម្ដេចខ្លះនៅតុលាការ?
ខាងក្រោមនេះគេជាខ្លឹមសារសម្បថដែលដកស្រង់ចេញពីក្រមនីតិវិធីរដ្ឋប្បវេណី។

12/01/2024

បទគំរាមកំហែងហែកកេរ្តិ៍ និងទោស ដែលមានចែងនៅក្នុងមាត្រា ៣៧២ និង ៣៧៣ នៃក្រមព្រហ្មទណ្ឌ។

Photos from PCA LAW's post 01/01/2024

រាជរដ្ឋាភិបាលសម្រេចយកថ្ងៃ ២៩ ខែធ្នូ ជាទិវាសន្តិភាពនៅកម្ពុជាដែលជាបុណ្យជាតិ និងត្រូវកំណត់ជាថ្ងៃឈប់សម្រាក។

31/12/2023

សូមអរគុណច្រើនចំពោះការជូនពរ🙏

31/12/2023

ក្នុងឪកាសឆ្នាំថ្មីនេះសូមជូនពរដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងសាធារណៈជនទាំងអស់អោយជួបតែសេចក្ដីសុខ មានសុខភាពល្អ និងរីករាយជាមួយមនុស្សជាទីស្រឡាញ់។

28/12/2023

តើពាក្យថា “សម្លេង, សំលេង, សំឡេង” មួយណាត្រឹមត្រូវ?
បើតាម​ក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ដែល​ត្រឹមត្រូវ​សរសេរ​ជា «សំឡេង» ជា​នាម​មានន័យថា សូរសព្ទ ឬ​សម្តី​ដែល​លាន់ឮ​សំឡេងក្រអួន, សំឡេង​ណែន​ធ្ងន់​រំពង។

23/12/2023

មាត្រា ៩៤៥.- ការសងជំនូន
ក្នុងករណីដែលកំជាប់ពាក្យបានរលាយ ភាគីដែលបានលើកជំនូននៅពេលកំជាប់ ពាក្យ ដោយសង្ឃឹមថានឹងបានរៀបអាពាហ៍ពិពាហ៍ អាចទាមទារឱ្យភាគីម្ខាងទៀត សង ជំនូននោះមកវិញបាន ។

22/12/2023

“ប្រសិនបើចង់ធ្វើអ្វីមួយឲ្យបានល្អ អ្នកត្រូវស្រលាញ់អ្វីដែលអ្នកធ្វើនោះ” ដោយលោក ស្ទីវ ចប-Steve Jobs, co-founder of Apple Inc.

Photos from PCA LAW's post 18/12/2023

វិញ្ញាសាប្រឡងប្រជែងដកស្រង់ក្រៅផ្លូវការ។
តើអាចធ្វើបានប៉ុន្មានភាគរយដែរ?

17/12/2023

ហេតុអ្វីបានជាអ្នកត្រូវការមេធាវី?
យើងត្រូវដឹងថាប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសភាគច្រើននៅលើសកលលោកយើងនេះភាគច្រើនជាប្រទេសប្រកាន់ភ្ជាប់នូវនីតិរដ្ឋ ឬប្រទេសដែលប្រតិបត្តិតាមច្បាប់។ គ្រប់សកម្មភាពយើងទាំងអស់សព្វថ្ងៃ ទាំងការងារ អាជីវកម្ម ទំនាក់ទំនង គឺសុទ្ធតែត្រូវបានចងដោយច្បាប់ ឬត្រួតពិនិត្យដោយច្បាប់ បែបនេះហើយនៅក្នុងកាលៈទេសៈមួយចំនួនយើងមិនអាចដឹងនោះទេថាអ្វីដែលយើងកំពុងធ្វើ និងសម្រេចចិត្ត តើវាត្រឹមត្រូវតាមច្បាប់ដែរឬទេ? តើអ្វីដេលយើងកំពុងរងគ្រោះតាមច្បាប់យើងមានសិទ្ធិដោះស្រាយយ៉ាងដូចម្ដេចខ្លះ?...។ សំណួរទាំងអស់នេះជាទូទៅប្រសិនបើយើងជាពលរដ្ឋសាមញ្ញធម្មតាគឺវាពិបាក នៅក្នុងការឆ្លើយ ដូច្នេះហើយបានជាការទទួលបានមេធាវីគឺជាជម្រើសមួយដ៏ល្អសម្រាប់ ប្រជាពលរដ្ឋទាំងអស់ជាពិសេសក្នុងសង្គមដែលប្រតិបត្តតាមច្បាប់ដូចយើងសព្វថ្ងៃ។

15/12/2023

ព្រះរាជក្រឹត្យស្ដីពីការតែងតាំងរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងចូលរួមអបអរសាទរដល់ឯកឧត្ដម សេង ឌីណា👏

03/12/2023

តម្លៃសេវានិងរយៈពេលសម្រាប់ធ្វើលិខិតឆ្លងដែនគំរូថ្មី៖

25/11/2023

អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ
ថ្ងៃ១៤កើត ១៥កើត និង០១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ទី២៧ និងទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
សូមជូនពរប្រជាពលរដ្ឋខ្មែរទាំងអស់ ទទួលបានសេចក្តីសុខ សុភមង្គល និងមានសុខសុវត្ថិភាពរាល់ការធ្វើដំណើរទៅស្រុកកំណើត ឬទីកន្លែងកំសាន្តជិតឆ្ងាយនានា ក៏ដូចជាសមប្រកបនឹងពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Photos from MoEYS Cambodia's post 23/11/2023
Photos from PCA LAW's post 22/11/2023

ស្វែងយល់ពីប្រភេទការប្រាក់សមាស ដែលបូកបញ្ចូលការប្រាក់ចូលទៅក្នុងប្រាក់ដើមនៅពេលដែលកូនបំណុលមិនបានបំពេញកាតព្វកិច្ចដែលតម្រូវ។
ដកស្រង់ចេញពី៖ វិភាគទានច្បាប់

Photos from PCA LAW's post 15/11/2023

ប្រកាសស្ដីពីការប្រឡងប្រជែងសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១២ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

Videos (show all)

ប្រសាសន៍របស់ លោកបណ្ឌិត សុខ ទូច មួយជ្រុងទាក់ទងនឹងការអប់រំក្មេងៗនាពេលបច្ចុប្បន្ន
តើការបកស្រាយច្បាប់បែបណាទើបជាការបកស្រាយដ៏ត្រឹមត្រូវ?
ចំណុចសំខាន់ដែលគួរកែតម្រូវនៅក្នុងសង្គមយើងសព្វថ្ងៃ
តើខុសដែលឬទេប្រសិនបើបុគ្គលម្នាក់បានរៀបការម្ដងហើយតែមិនបានចុះអេតាស៊ីវិល ហើយបានរៀបការម្ដងទៀត?
ឯកឧត្ដមសាស្ត្រាចារ្យ ហ៊ី សោភា ពន្យល់អំពីការរំលោភលើទំនុកចិត្ត
ការលួចថតសម្លេងឯកជន ដោយគ្មានការអនុញ្ញាតជាអំពើខុសច្បាប់!
ឯកឧត្ដម កើត រិទ្ធ លើកឡើងអំពីបញ្ហាអ្នកកាសែត
វីដេអូអប់រំផ្សព្វផ្សាយស្ដីពីបទសូកប៉ាន់សាក្សី សម្លុតសាក្សី និងបទស៊ីសំណូករបស់សាក្សី
សេចក្ដីលោភលន់តែងនាំមកវិញនូវភាពវិនាស និងការខាតបង់។ដកស្រង់ចេញពីខ្សែភាពយន្តរឿង ជញ្ជីញគ្មានស្រមោល ភាគទី ១២
ក្ដីស្រម៉ៃអ្នកណាខ្លះ?បទ ៖ អបអរសាទរពិធីសម្ពោធអគារ និងចែកសញ្ញាបត្រ បណ្ឌិត្យសភា ភូមិន្ទយុត្តិធម៌កម្ពុជា
ការអប់រំត្រូវគិតពីការបង្កើនចំណេះដឹងជំនាញ ប៉ុន្តែក៏មិនត្រូវភ្លេចពីការថែរក្សាអត្តសញ្ញាណជាតិដែរ ជាពិសេសភាសា វប្បធម៌ ប្រពៃណី...

Telephone