Elysium Suite

Elysium Suite

Elysium Suite is a modern luxurious hotel. This facility is inspired by an ancient architectural marv

Grand Elysium – an upscale and midscale unique property constructed and created by locally long-term experienced architect – showcases contemporary uniquely designed rooms with containers, coconut shells and palm tree and tropical garden view in a Khmer Empire style. This extraordinary property enjoys the countryside view within the city of Siem Reap – just a 10 minute tuk tuk ride from the town a

Photos from Elysium Suite's post 01/01/2024

ឆ្នាំថ្មីខែថ្មី ប្រូម៉ូសិនថ្មី! បញ្ចុះតម្លៃបន្ទប់ស្នាក់នៅពីសណ្ឋាគារ Elysium Suite!!!
សណ្ឋាគារ Elysium Suite យើងខ្ញុំមានកម្មវិធីបញ្ចុះតម្លៃទៅលើបន្ទប់ស្នាក់នៅគ្រប់ប្រភេទ ១០% សម្រាប់អតិថិជនគ្រប់រូប ដែលមានគម្រោងនឹងធ្វើដំណើរកម្សាន្តមកកាន់ខេត្តសៀមរាប។
ការបញ្ចុះតម្លៃនេះផ្ដល់ជូនចំពោះអតិថិជន ធ្វើការកក់បន្ទប់ដោយផ្ទាល់តាមរយៈការផ្ញើសារមក Elysium Suite ឬទាក់ទងមកលេខទូរស័ព្ទ 017 666 282 នេះតែប៉ុណ្ណោះ។
ពិសេសជាងនេះទៅទៀត បងប្អូនទាំងអស់គ្នាក៏អាចរីករាយជាមួយនឹង:

➡️ ទីតាំងនៅចំកណ្ដាលក្រុងសៀមរាប ក្បែរនឹងភោជនីយដ្ឋាន និងកន្លែងកម្សាន្តល្បីៗ

➡️គ្រប់បន្ទប់ធំទូលាយ បំពាក់ដោយម៉ាស៊ីនត្រជាក់ និងមានគ្រឿងបរិក្ខារសម្បូរបែប

➡️ បុគ្គលិករួសរាយរាក់ទាក់ រង់ចាំទទួលស្វាគមន៍គ្រប់ពេលវេលា

➡️បរិយាកាសល្អ ព័ន្ធជុំវិញទៅដោយរុក្ខជាតិពណ៌បៃតង និងមានផាសុខភាព

➡️មានអាងហែលទឹក និងទឹកថ្លាល្អ

➡️ទីកន្លែងសម្រាប់ចតយាន្តជំនិះ សុវត្ថិភាពខ្ពស់ និងសន្តិសុខ ២៤ ម៉ោង។
សម្រាប់ការកក់បន្ទប់ស្នាក់នៅ និងសាកសួរពត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងមកកាន់:

📱page: Elysium Suite

☎️ឬតាមរយៈលេខទូរស័ព្ទ 017 666 282 ។
ចំពោះលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍។

Photos from Elysium Suite's post 26/12/2023

[English below]
ប្រាសាទក្រវ៉ាន់ រូបរាងតូចច្រឡឹង ប៉ុន្តែមានភាពស្រស់ស្អាត ដែលមិនគួរមើលរំលង!

ប្រាសាទក្រវ៉ាន់ ជាប្រាសាទតូចមួយដែលសាងសង់ឡើងពីឥដ្ឋ ក្នុងសតវត្សទី១០ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុក្នុងព្រហ្មណ៍សាសនា។ ថ្វីត្បិតតែប្រាសាទនេះមានរូបរាងតូចបន្តិច ប៉ុន្តែបើយើងក្រឡេកមើលចម្លាក់ដែលស្ថិតនៅលើឥដ្ឋ ដែលសាងសង់ប្រាសាទនេះ ពិតជាមានលក្ខណៈល្អឥតខ្ចោះ រួមជាមួយសិលាចារឹកនិងរូបចម្លាក់ជាច្រើនផងដែរ។

ប្រាសាទនេះមានតួរប៉មប្រាំកសាងឡើងពីថ្មភក់ដែលបែរមុខទៅទិសខាងកើត ឈរតម្រៀបជួរគ្នា តួប៉មកណ្តាលមានទំហំធំ និងខ្ពស់ជាងគេ នៅខាងមុខនៃតួប៉មទាំងប្រាំ មានទីលានមួយនិងខឿនមួយប្រហែលជាហោត្រៃ។ ប្រាសាទក្រវ៉ាន់មានទីតាំងស្ថិតនៅ ភូមិក្រវ៉ាន់ ឃុំនគរធំ ស្រុកនគរធំ ខាងកើតប្រាសាទអង្គរវត្ត និងខាងត្បូងប្រាសាទបន្ទាយក្តីដែលមានចំងាយប្រមាណ១៧គីឡូម៉ែត្រពីទីក្រុងសៀមរាប។
_____________________

Kravan Temple is a small temple built of bricks in the 10th century to dedicate to Vishnu in Brahmanism. Although the temple is a bit small, but if we look at the sculptures on the wall that built this temple is really perfect, along with many inscriptions and sculptures.

The temple consists of five towers built of bricks facing east, lined up in a row, the largest and tallest central tower in front of the five towers, with a courtyard and a ridge, probably a hut. Kravan temple is located in Kravan village, Nokor Thom commune, Nokor Thom district, east of Angkor Wat and south of Banteay Kdei temple, about 17 km from Siem Reap city.

▶️ Contact us for booking​ the accommodation:

📨 page: Elysium Suite

📱Telephone: 017 666 282

Photos from Elysium Suite's post 23/12/2023

ប្រូម៉ូសិនពិសេស សម្រាប់ចុងឆ្នាំ ២០២៣! បញ្ចុះតម្លៃបន្ទប់ស្នាក់នៅពីសណ្ឋាគារ Elysium Suite !!!

សណ្ឋាគារ Elysium Suite យើងខ្ញុំមានកម្មវិធីបញ្ចុះតម្លៃទៅលើបន្ទប់ស្នាក់នៅគ្រប់ប្រភេទ សម្រាប់អតិថិជនគ្រប់រូប ដែលមានគម្រោងនឹងធ្វើដំណើរកម្សាន្តមកកាន់ខេត្តសៀមរាប ក្នុងឪកាសនៃពិធីឆ្លងឆ្នាំសកល នាពេលខាងមុខនេះ។

ការបញ្ចុះតម្លៃនេះផ្ដល់ជូនចំពោះអតិថិជន ធ្វើការកក់បន្ទប់ដោយផ្ទាល់តាមរយៈការផ្ញើសារមក Elysium Suite ឬទាក់ទងមកលេខទូរស័ព្ទ 017 666 282 នេះតែប៉ុណ្ណោះ។

ពិសេសជាងនេះទៅទៀត បងប្អូនទាំងអស់គ្នាក៏អាចរីករាយជាមួយនឹង:

➡️ ទីតាំងនៅចំកណ្ដាលក្រុងសៀមរាប ក្បែរនឹងភោជនីយដ្ឋាន និងកន្លែងកម្សាន្តល្បីៗ

➡️ គ្រប់បន្ទប់ធំទូលាយ បំពាក់ដោយម៉ាស៊ីនត្រជាក់ និងមានគ្រឿងបរិក្ខារសម្បូរបែប

➡️ បុគ្គលិករួសរាយរាក់ទាក់ រង់ចាំទទួលស្វាគមន៍គ្រប់ពេលវេលា

➡️ បរិយាកាសល្អ និងមានផាសុខភាព

➡️ មានអាងហែលទឹកដ៏ស្រស់ស្អាត

➡️ ទីកន្លែងសម្រាប់ចតយាន្តជំនិះ សុវត្ថិភាពខ្ពស់ និងសន្តិសុខ ២៤ ម៉ោង។

សម្រាប់ការកក់បន្ទប់ស្នាក់នៅ និងសាកសួរពត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងមកកាន់:

📱 page: Elysium Suite

☎️ ឬតាមរយៈលេខទូរស័ព្ទ 017 666 282 ។

ចំពោះលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍។

Photos from Elysium Suite's post 19/12/2023

[English below]
ប្រាសាទធម្មនន្ទ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លុវវង់តូច ទល់មុខនឹងប្រាសាទចៅសាយទេវតា ហើយមានចម្ងាយប្រមាណជា ១២ គីឡូម៉ែត្រពីក្រុងសៀមរាប។ ប្រាសាទនេះគ្មានសិលាចារិកអ្វីឡើយ ប៉ុន្តែបើសិនជាមើលតាមរចនាបថ ឃើញថាប្រហាក់ប្រហែលសម័យអង្គរវត្ត ឬមុននោះបន្តិច អាចក្នុង ចន្លោះចុងស.វទី ១១ និងដើមស.វទី១២។

ប្រាសាទធម្មនន្ទ ត្រូវបានសាងសង់ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានកំពូល១ និងមានរាងចតុកោណ មានប្រាង្គបែរមុខទៅទិសខាងកើត ហើយកំពែងមានគោបុរៈពីរនៅខាងកើតនិងខាងលិច ព្រមទាំងមានបណ្ណាល័យមួយនៅទិសអាគ្នេយ៍។
____________________________

Thommanon Temple is a small but beautiful temple located along the small tour in Angkor Archaeological Park and directly opposite the Chau Say Tevoda temple. This temple is about 12 kilometers from Siem Reap city. The temple has no inscriptions, but if you look at the style, it is similar to the Angkor Wat style, probably during the late 11th and early 12th century.

The temple is dedicated to Shiva and Vishnu in Hinduism. The carvings here are in good condition and mostly describe the story in Ramayana. Thommanon temple has a single tower which faces to the east. There is an entrance building (Gopura) on the east side and a smaller chamber before you reach the central sanctuary tower.

▶️ Contact us for booking​ the accommodation:

📨 page: Elysium Suite

📱Telephone: 017 666 282

Photos from Elysium Suite's post 14/12/2023

ប្រ៉ូម៉ូសិនបញ្ចុះតម្លៃពិសេស សម្រាប់ការបើកសាកល្បងសណ្ឋាគារ Elysium Suite!

សណ្ឋាគារ Elysium Suite យើងខ្ញុំនឹងធ្វើការបើកដំណើរការសាកល្បង ចាប់ពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៣។ ជាមួយគ្នានេះផងដែរ សណ្ឋាគារក៏មានកម្មវិធីបញ្ចុះតម្លៃជាពិសេស សម្រាប់ភ្ញៀវទេសចរគ្រប់រូបដែលបានមកទស្សនាខេត្តសៀមរាប និងកក់បន្ទប់ស្នាក់នៅដោយផ្ទាល់តាមរយៈ page ឬលេខទូរសព្ទ។

កាន់តែពិសេសទៅទៀត បងប្អូនទាំងអស់គ្នាក៏អាចរីករាយជាមួយនឹង:

➡️ ទីតាំងនៅចំកណ្ដាលក្រុងសៀមរាប ក្បែរនឹងភោជនីយដ្ឋាន និងកន្លែងកម្សាន្តល្បីៗ

➡️ គ្រប់បន្ទប់ធំទូលាយ បំពាក់ដោយម៉ាស៊ីនត្រជាក់ និងមានគ្រឿងបរិក្ខារសម្បូរបែប

➡️ បុគ្គលិករួសរាយរាក់ទាក់ រង់ចាំទទួលស្វាគមន៍គ្រប់ពេលវេលា

➡️ បរិយាកាសល្អ មានអាងហែលទឹកធំទូលាយ

➡️ ទីកន្លែងសម្រាប់ចតយាន្តជំនិះ សុវត្ថិភាពខ្ពស់ និងសន្តិសុខ ២៤ ម៉ោង។

សម្រាប់ការកក់បន្ទប់ស្នាក់នៅ និងសាកសួរពត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងមកកាន់:

📱 page: Elysium Suite

☎️ ឬតាមរយៈលេខទូរស័ព្ទ 017 666 282។

26/11/2023

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក!

សូមគោរពជូនពរបងប្អូន ប្រជាពលរដ្ឋទាំងអស់ ទទួលបានតែភាពសប្បាយរីករាយ និងសុវត្ថិភាពក្នុងការធ្វើដំណើរ ទៅកាន់ទីជិតឆ្ងាយ នៃឱកាសថ្ងៃឈប់សម្រាក !
សម្រាប់ការកក់បន្ទប់ស្នាក់នៅក្នុងខេត្តសៀមរាប សូមធ្វើការទំនាក់ទំនងមកកាន់

📨 page: Elysium Suite

📱លេខទូរសព្ទ: 017 666 282

Photos from Elysium Suite's post 25/11/2023

[English below]
ប្រាសាទដ៏ស្រស់ស្អាតមួយក្នុងតំបន់អង្គរ ដែលអ្នកពុំគួរមើលរំលង!!!

ប្រាសាទព្រះខ័ន មានចំងាយពីក្រុងសៀមរាប ប្រហែលជា ១៥ គីឡូម៉ែត្រតែប៉ុណ្ណោះ។ ប្រាសាទនេះ ត្រូវបានសាងសង់ឡើងនៅសតវត្សទី ១២។ បើសិនជាលោកអ្នកចង់ទស្សនាផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត គឺគួរតែចូលតាម ច្រកទិសខាងកើតដែលមានដើមឈើយ៉ាងធំដុះនៅលើប្រាង្គប្រាសាទ។

ប៉ុន្តែភ្ញៀវទេសចរក៏អាចចូលពីទិសខាងលិច រឺខាងជើងបានដែរ។ ចំនុចពិសេសមួយទៀត ដែលធ្វើអោយប្រាសាទនេះមានភាពខុសប្លែកពីប្រាសាទនានាគឺ សំណង់មន្ទីរពីរជាន់នៅក្បែរគោបុរៈខាងកើតនៃកំពែងទី2 និងចេតិយស្ដូបថ្មនៅប្រាង្គប្រាសាទកណ្ដាល។ លើសពីនេះទៅទៀតនៅលើជញ្ជាំងប្រាសាទនេះ គឺពោរពេញទៅដោយ រូបចម្លាក់អប្សរា យ៉ាងល្អឯក ហើយ ភ្ញៀវទេសចរទាំងអស់ក៏អាចទៅទស្សនា រឺថតរូបទុកជាអនុស្សាវរីយ៍ ជាមួយនឹងស្ថាបត្យកម្មសំណង់ដ៏អស្ចារ្យនេះបានផងដែរ។
______________________________________

An amazing temple in Angkor Archaeological Park that you should not miss!!!
Preah Khan is the temple that was built in the 12th century. This temple is not too far from the city center, just around 15 kilometers and is a part of the Grand Circuit. The main entrance of the temple is on the east, but tourists can also go to visit this temple with the west and north gate.

The special features that make this temple different from the other are, two-construction building near gopura, east of the second wall and the stone stupa in the central tower. The tourists can visit and photograph with a tree that has been grown on the temple for hundreds years at the east entrance.

▶️ Contact us for booking​ the accommodation:

📨 page: Elysium Suite

📱Telephone: 017 666 282

Photos from Elysium Suite's post 23/11/2023

ពិធីបុណ្យអុំទូក ក្នុងខេត្តសៀមរាប កាន់តែជិតខិតចូលមកដល់ហើយ!

រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ នៅតាមបណ្តោយដងស្ទឹងសៀមរាប រួមជាមួយនឹងកម្មវិធីកម្សាន្តជាច្រើនទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ មកទស្សនាកម្សាន្តអំពីវប្បធម៌ ប្រពៃណី របស់ប្រជាពលរដ្ឋខែ្មរយើងដែលមានតាំងពីបុរាណកាលមក និងការតាំងពិព័រណ៍ម្ហូបអាហារជាច្រើនមុខទៀត។

សម្រាប់ការកក់បន្ទប់ស្នាក់នៅក្នុងខេត្តសៀមរាប សូមធ្វើការទំនាក់ទំនងមកកាន់

📨 page : Elysium Suite

📱លេខទូរសព្ទ : 017 666 282

Photos from Elysium Suite's post 18/11/2023

[English below]
ប្រាសាទភិមានអាកាស មានទីតាំងស្ថិតនៅក្នុងភូមិនគរក្រៅ ឃុំគោកចក ស្រុកនគរធំ ខេត្តសៀមរាប​ និងមានចម្ងាយប្រមានជា ១០ គីឡូម៉ែត្រពីក្រុងសៀមរាប។​ប្រាសាទភិមានអាកាស ជាប្រាសាទមួយដែលកសាងឡើងមានបីជាន់ស្រដៀងនឹងប្រាសាទពីរ៉ាមីដ។ បច្ចុប្បន្នប្រាសាទនេះ មិនអនុញ្ញាតអោយភ្ញៀវទេសចរឡើងទៅទស្សនា នៅផ្នែកខាងលើនោះទេ។

ប្រាសាទភិមានអាកាស ចាប់ផ្ដើមកសាងនៅពាក់កណ្ដាលសតវត្សទី១០។​ ប្រាសាទនេះអាចចាត់ទុកថាជាទីបូជា នៃព្រះរាជវាំងដែលលាតសន្ធឹងលើផ្ទៃដីបណ្ដោយ ៥៨១​ និងទទឹង២៤២ម៉ែត្រ។ មានស្រះទឹក ២នៅខាងជើងប្រាសាទ គឺស្រះប្រុស (តូច) និងស្រះស្រី (ធំ) ហើយសិលាចារឺកហៅស្រះស្រីនេះថា "សិលាតដាក" ពោលគឺស្រះថ្ម។
__________________________________________________

Phimeanakas Temple is a Hindu temple in the Khleang style, built in the second half of 10th century. This temple is about 10 kilometers from the Siem Reap city center and in the shape of a three tier pyramid as a Hindu temple.

On top of the temple, there was a tower, while on the edge of top platform there are galleries. Phimeanakas is located inside the walled enclosure of the Royal Palace of Angkor Thom north of Baphuon. The Phimeanakas rises at the heart of the larger Palace of the Kings of Angkor, a vast rectangle measuring 581 meters by 242 meters.

▶️ Contact us for booking​ the accommodation:

📨 page: Elysium Suite

📱Telephone: 017 666 282

Photos from Elysium Suite's post 11/11/2023

[English below]
ខេត្តសៀមរាបគឺជាទឹកដីមួយ ដែលពោរពេញទៅដោយ កន្លែងកម្សាន្ត និងប្រាសាទបុរាណជាច្រើន ដោយឡែកកន្លែងមួយដែលភ្ញៀវទេសចរទាំងអស់ពុំគួរខកខាន ក្នុងការទស្សនានោះគឺផ្សារចាស់។

ផ្សារចាស់មានទីតាំងនៅចំកណ្ដាលទីក្រុងសៀមរាប ហើយភ្ញៀវទេសចរទាំងអស់ក៏អាចទៅទស្សនាកម្សាន្តបានចាប់តាំងពីពេលព្រឹក រហូតដល់ពេលរាត្រីផងដែរ។ អ្នកទាំងអស់គ្នានឹងបានឃើញ នៅជីវភាពការលក់ដូររបស់ប្រជាជនខ្មែរ និងជាពិសេសទៀតនោះ ភ្ញៀវទេសចរក៏អាចជាវ សម្លៀកបំពាក់ កាបូប និងវត្ថុអនុស្សាវរីយ៍ជាច្រើន ដែលសុទ្ធតែជាស្នាដៃរបស់ប្រជាជនក្នុងតំបន់។
________________________________________

Siem Reap is a land full of natural and cultural attractions such as ancient temples. By the way, one activity that all tourists should not miss is to explore the local markets. Old Market is one of the famous markets located in the center of Siem Reap and all tourists can visit from morning till night. You will see the daily life of the Cambodian people in the market, and tourists can also buy fresh fruits, clothes, bags and souvenirs that are made and produced by the local people.

▶️ Contact us for booking​ the accommodation:

📨 page: Elysium Suite

📱Telephone: 017 666 282

09/11/2023

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ 💐🙏🏻

៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៣

Photos from Elysium Suite's post 04/11/2023

[English below]
តោះ! ទៅទស្សនាស្វែងយល់ពី វប្បធម៌ ប្រវត្តិសាស្រ្ត និងស្នាដៃសិល្បៈជាច្រើនប្រភេទ បន្សល់មកពីសម័យកាលដ៏រុងរឿង នៃអាណាចក្រខ្មែរ ដែលកម្រនឹងបានឃើញ នៅសារមន្ទីរជាតិអង្គរ។

សារមន្ទីរជាតិអង្គរបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 8:30 ព្រឹក រហូតដល់ម៉ោង 6 ល្ងាច។ ចំពោះតម្លៃសំបុត្រចូលទស្សនា សម្រាប់ភ្ញៀវជាតិត្រឹមតែ 12,000 រៀល។ បើសិនជាបងប្អូនចង់ជួល Audio Guide ដើម្បីទទួលបានចំណេះដឹង យល់ច្បាស់ពីរូបចម្លាក់ និងសាលនីមួយៗបន្ថែម ត្រូវចំណាយ 8,000 រៀលទៀតពីលើថ្លៃសំបុត្រ។

សារមន្ទីរនេះបែងចែកចេញជា 6 វិចិត្រសាល ដែលសាលនីមួយៗមានដាក់តាំងបង្ហាញ រឿងរ៉ាវផ្សេងៗពីគ្នា។ បងប្អូនទាំងអស់គ្នាក៏អាចថតរូប ទុកជាអនុស្សាវរីយ៍តាមទូរសព្ទដៃផងដែរ ប៉ុន្តែចំពោះការថតវីឌីអូ ក្នុងសាលមួយចំនួនគេមិនអនុញ្ញាតអោយថតនោះទេ។
___________________________________

Angkor National Museum will take visitors through the journey back in time from the creation to the highest point of Khmer civilization. Through the use of interactive exhibits, visitors will develop an understanding of religions and beliefs of the ancient Khmer empire.

Angkor National Museum is open to welcome national and international tourists daily from 8:30 am to 6 pm. The museum is divided into six galleries, each of which exhibits a different story. Inside the museum, you can also use your smartphone to take photos, but some halls are not allowed for some video recording.

▶️ Contact us for booking​ the accommodation:

📨 page: Elysium Suite

📱Telephone: 017 666 282

29/10/2023

អបអរសាទរ ខួប១៩ឆ្នាំ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា (២៩ តុលា ២០០៤ ~ ២៩ តុលា ២០២៣)។

Photos from Elysium Suite's post 27/10/2023

[English below]
ប្រាសាទបេងមាលា ជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្តមួយ ដែលមានទីតាំងស្ថិតនៅក្នុង ស្រុកស្វាយលើ ខេត្តសៀមរាប និងមានចម្ងាយប្រមាណជា 60 គីឡូម៉ែត្រពីក្រុងសៀមរាប។

ប្រាសាទនេះសាងសង់ឡើងអំពីថ្មភក់ និងថ្មបាយក្រៀម ដោយព្រះបាទសូរ្យវរ្ម័នទី២។ ប្រាសាទបេងមាលាត្រូវបានសាងសង់នៅចុងសតវត្សទី ១១និងដើមសតវត្សទី១២ លើផៃ្ទដីទំហំ ១៤ហិកតា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា។

សព្វថ្ងៃនេះផ្នែកជាច្រើននៃប្រាសាទត្រូវបានបាក់បែក និងដួលរលំដោយកត្តាផ្សេងៗ។ ដើម្បីចូលទស្សនាក្នុងប្រាសាទ អ្នកទេសចរត្រូវឡើងតាមជណ្តើរ និងដើរតាមស្ពានឈើដែលត្រូវបានសាងសង់ដោយអាជ្ញាធរអប្សរា។
_____________________________________

Beng Mealea Temple is a historical attraction that is located about 60 kilometer northeast of Siem Reap city and one of the most mysterious temples at Angkor.

This temple was built as a Hindu temple. Its primary material is sandstone, and it is largely unrestored, with trees and thick brush thriving amidst its towers and courtyards and many of its stones lying in great heaps. Beng Mealea Temple was built during the reign of king Suryavarman II in the late 11th century to early 12th century.

Nowadays, many parts of the temple are collapsed by various factors such as nature and war. If visitors want to go inside the temple, they have to walk on the wooden bridge built by the APSARA national Authority.

▶️ Contact us for booking​ the accommodation:

📨 page: Elysium Suite

📱Telephone: 017 666 282

Photos from Elysium Suite's post 20/10/2023

[English below]
ប្រាសាទបុរាណដ៏ស្រស់ស្អាតមួយ ដែលកំពុងលាក់ខ្លួនក្នុងព្រៃឧទ្យានអង្គរ។

ប្រាសាទបាលិលេយ្យ គឺជាប្រាសាទមួយដែរមានរូបរាងខុសប្លែកពីប្រាសាទដទៃទៀតនៅតំបន់អង្គរដោយប៉មនៅកណ្ដាលប្រាសាទមានរាងខ្ពស់ហើយស្រួច។ ប្រាសាទនេះបានកសាងឡើងនៅពាក់កណ្ដាលសតវត្ស ទី ១២ ដោយប្រើថ្មភក់និងថ្មបាយក្រៀម ដែលមានទីតាំងចម្ងាយជាង ១៣ គីឡូម៉ែត្រ ពីទីក្រុងសៀមរាប ស្ថិតនៅ ខាងជើងប្រាសាទភិមានអាកាស ប្រហែល ៤០០ ម៉ែត្រ។

នៅចំពីមុខនៃប្រាសាទនេះ មានតម្កល់នូវរូប សំណាក់ដែលជាទីគោរពដល់ព្រះពុទ្ធសាសនាផងដែរ។ ត្បិតតែប្រាសាទនេះ បានរូបរាងតូចតែបើនិយាយពីសម្រស់វិញគឺស្រស់ស្អាតមិនចាញ់ប្រាសាទដទៃទៀតឡើយ ។
_______________________

Palilay temple is one of the amazing temples that was built during the Angkor period. This temple was built in the middle of 12th century from sandstone and laterite by King Jayavarman VII. This temple is located not too far from the city center, it is just about 13 kilometers and 400 meters north of Phimeanakas temple. There is also a Buddha statue in front of the entrance gate.

▶️ Contact us for booking​ the accommodation:

📨 page: Elysium Suite

📱Telephone: 017 666 282

Photos from Elysium Suite's post 16/10/2023

[English below]
ប្រាសាទតាកែវ ជាស្ថាបត្យកម្មសំណង់ប្រាសាទបុរាណមួយ មានទីតាំងស្ថិតនៅក្នុងភូមិរហាល ឃុំនគរធំ ខេត្តសៀមរាប និងមានចម្ងាយប្រមាណជា ១៤ គីឡូម៉ែត្រពីក្រុងសៀមរាប ឬក៏ប្រហែលជា ១ គីឡូម៉ែត្រប៉ុណ្ណោះ ពីប្រាសាទតាព្រហ្ម។

តាមសិលាចារិក ប្រាសាទតាកែវមានឈ្មោះដើមហៅថា«ហមស្រិង្គ ឬ ហេមគិរី» ស្ថិតនៅខាងកើតប្រាសាទធម្មនន្ទ និង ចៅសាយទេវតា ហើយឆ្លងកាត់តាមស្ទឹងសៀមរាបតាមស្ពានមួយដែលអ្នកស្រុកហៅថា ស្ពានតាកែវ។ ប្រាសាទនេះត្រូវបានគេសាងសង់ឡើង នៅចុងសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ។
________________________________

Takeo Temple is an ancient architectural structure where located in Rohal Village, Nokor Thom Commune, Siem Reap Province, approximately 14 kilometers from Siem Reap City or about 1 km from Ta Prohm Temple.

This temple is located east of Thommanon Temple and Chao Say Tevta and crosses the Siem Reap River through a bridge which locals call Takeo Bridge. This temple was built in the late 10th century during the reign of Jayavarman V to dedicate to Shiva in Hinduism.

▶️ Contact us for booking​ the accommodation:

📨 page: Elysium Suite

📱Telephone: 017 666 282

14/10/2023

សូមអនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សូមគោរពជូនពរដល់អតិថិជន និងបងប្អូនទាំងអស់ អោយជួបប្រទះនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ គ្រប់ក្រុមគ្រួសារកុំបីឃ្លាតឃ្លាឡើយ។ ពិសេសជាងនេះទៅទៀត សូមលោកអ្នកធ្វើដំណើរប្រកបដោយ សុខសុវត្ថិភាព ទៅកាន់ទីជិតទីឆ្ងាយផងដែរ។

13/10/2023

អនុមោទនា​ពិធី​បុណ្យ​កាន់បិណ្ឌនិងភ្ជុំបិណ្ឌ

Photos from Elysium Suite's post 07/10/2023

[English below]
សៀមរាបក្រៅពីប្រាសាទមានកន្លែងណាគួរទៅទស្សនាទៀត?

កន្លែងមួយអ្នកមិនគួរមើលរំលងនោះគឺ វិចិត្រសាល Theam's Gallery ដែលបានបើកដំណើរការមានរយៈពេលជិត ១០ ឆ្នាំមកហើយ និងអោយភ្ញៀវទាំងអស់ចូលទស្សនា ចាប់ពីម៉ោង ៨ ព្រឹករហូតដល់ម៉ោង ៥ ល្ងាច ចំពោះតម្លៃសំបុត្រចូលទស្សនាម្នាក់ត្រឹមតែ ១០.០០០ រៀលតែប៉ុណ្ណោះ។ ពេលបានមកដល់ទីនេះ លោកអ្នកនឹងបានទស្សនា ការដាក់តាំងបង្ហាញរបស់របរជាច្រើនមានដូចជា របស់ដែលប្រជាជនខ្មែរប្រើប្រាស់ប្រចាំថ្ងៃ រូបចម្លាក់ រូបគំនូរ ផ្ទះឈើរចនាបថខ្មែរ និងវត្ថុសិល្បៈផ្សេងៗទៀតជាច្រើន។
_____________________

Theam's gallery is a museum which is also the home of highly appreciated Cambodian Artist Lim Muy Theam, the alluring Theam's gallery showcases authentic fine art pieces and designs from medieval Khmer times. Theam's Gallery has been open for almost 10 years. It is open to all visitors from 8am to 5pm. The gallery possesses a magnificent exhibition area with an impressive, vibrant collection of art, sculptures and pieces inspired by the rich Cambodian cultural heritage.

▶️ Contact us for booking​ the accommodation:

📨 page: Elysium Suite

📱Telephone: 017 666 282

Photos from Elysium Suite's post 01/10/2023

បញ្ចុះតម្លៃពេញមួយខែតែម្ដង ប្រូម៉ូសិនពិសេសសម្រាប់ខែតុលា !

សណ្ឋាគារយើងខ្ញុំការការផ្ដល់ជូនតម្លៃជាពិសេស សម្រាប់បងប្អូនដែលមានគម្រោង ធ្វើដំណើរកម្សាន្តមកកាន់ខេត្តសៀមរាប ក្នុងឪកាសពិធីបុណ្យកាន់បិណ្ឌ/ភ្ជុំបិណ្ឌ ឬពេលសម្រាកពីការងារ។

កម្មវិធីបញ្ចុះតម្លៃនេះ ផ្ដល់សម្រាប់តែភ្ញៀវ ដែលកក់បន្ទប់ស្នាក់នៅដោយផ្ទាល់ តាមរយៈលេខទូរសព្ទ ឬការផ្ញើសារចូលមកកាន់ page។

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងមកកាន់

📨 page : Elysium Suite

📱លេខទូរសព្ទ : 017 666 282

Photos from Elysium Suite's post 25/08/2023

ប្រូម៉ូសិនថ្មី កាន់តែពិសេស ស្នាក់នៅ ១ Free ទឹកឃ្មុំធម្មជាតិ ១ ដប!

សណ្ឋាគារ Elysium Suite យើងខ្ញុំមានកម្មវិធី ថែមជូនទឹកឃ្មុំធម្មជាតិ ១ ដប សម្រាប់ភ្ញៀវទេសចរគ្រប់រូប ដែលបានធ្វើការកក់បន្ទប់ស្នាក់នៅ ចាប់ពី ១ យប់ឡើងទៅ។

ការផ្ដល់ជូននេះចាប់ផ្ដើមពីថ្ងៃទី 25 ខែសីហា ឆ្នាំ2023 រហូតដល់អស់ពីស្តុក។

លោកអ្នកអាចធ្វើការកក់បន្ទប់ដោយផ្ទាល់តាមរយៈការផ្ញើសារមក Elysium Suite ឬទាក់ទងមកលេខទូរស័ព្ទ 017 666 282 នេះតែប៉ុណ្ណោះ។

ពិសេសជាងនេះទៅទៀត បងប្អូនទាំងអស់គ្នាក៏អាចរីករាយជាមួយនឹង:

➡️ ទីតាំងនៅចំកណ្ដាលក្រុងសៀមរាប ក្បែរនឹងភោជនីយដ្ឋាន និងកន្លែងកម្សាន្តល្បីៗ
➡️ គ្រប់បន្ទប់ធំទូលាយ បំពាក់ដោយម៉ាស៊ីនត្រជាក់ និងមានគ្រឿងបរិក្ខារសម្បូរបែប
➡️ បុគ្គលិករួសរាយរាក់ទាក់ រង់ចាំទទួលស្វាគមន៍គ្រប់ពេលវេលា
➡️ បរិយាកាសល្អ ព័ន្ធជុំវិញទៅដោយរុក្ខជាតិពណ៌បៃតង និងមានផាសុខភាព
➡️ មានអាងហែលទឹកធំទូលាយ
➡️ ទីកន្លែងសម្រាប់ចតយាន្តជំនិះ សុវត្ថិភាពខ្ពស់ និងសន្តិសុខ ២៤ ម៉ោង។

Photos from Elysium Suite's post 11/04/2023

ថ្ងៃនេះយើងក្រឡេកមកមើល ការរៀបចំខ្លះៗនៅតំបន់ តោះៗលេងទឹក! ដែលមានទីតាំងនៅខាងមុខប្រាសាទអង្គរវត្ត ជាប់នឹងត្រពាំងសេះ។ នាថ្ងៃអង្គរសង្ក្រាន្តនៅ តំបន់តោះៗលេងទឹក នឹងមានកម្មវិធីកម្សាន្តសប្បាយៗជាច្រើន ដូចជា តំបន់វាលខ្សាច់ តំបន់តង់សាប៊ូ កញ្ញាធ្លាក់ទឹក សង្វៀនជ័យលើផ្ទៃទឹក តំបន់តន្ត្រីស្គរដៃ និងកម្មវិធីកម្សាន្តផ្សេងៗទៀត។

កុំភ្លេចមកចូលរួមទាំងអស់គ្នា ចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៣។​
បើសិនជាលោកអ្នកត្រូវការ កក់បន្ទប់ស្នាក់នៅក្នុងខេត្តសៀមរាប សូមធ្វើការទំនាក់ទំនងមកកាន់:

page: Angkor Elysium Suite

លេខទូរស័ព្ទ: 017 666 282

Photos from Elysium Suite's post 25/03/2023

នៅសល់មិនដល់មួយខែ កម្មវិធីអង្គរសង្ក្រាន្តគម្រប់ខួប ១០ ឆ្នាំនឹងមកដល់!!!

ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងព្រឹត្តិការណ៍អង្គរសង្រ្កាន្តដែលប្រារព្ធឡើងនៅលើទឹកដីខេត្តសៀមរាប សណ្ឋាគារ Angkor Elysium Suite នឹងមានការផ្តល់ជូនតំលៃពិសេសចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។​

ការផ្ដល់ជូននេះសម្រាប់តែភ្ញៀវដែលធ្វើការកក់បន្ទប់ស្នាក់នៅ ដោយផ្ទាល់តាមរយៈ page Angkor Elysium Suite ឬលេខទូរស័ព្ទ 017 666 282 តែប៉ុណ្ណោះ។

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍។

សូមអរគុណ 🙏

Photos from Elysium Suite's post 10/03/2023

[English below]
បក្សីចាំក្រុងគឺជាឈ្មោះប្រាសាទតូចច្រឡឹងមួយ ដែលអ្នកពុំគួរមើលរំលងពេលបានមកដល់ខេត្តសៀមរាប។

ប្រាសាទបក្សីចាំក្រុង មានទីតាំងស្ថិតនៅក្បែរនឹងខ្លោងទ្វារទន្លេអ៊ុំ ហើយមានចម្ងាយប្រមាណជា ៧គីឡូម៉ែត្រពីក្រុងសៀមរាប។ ប្រាសាទនេះកសាងឡើងនៅពាក់កណ្ដាលសតវត្សទី១០ ក្រោយពេលដែលប្រាសាទលើភ្នំបាខែងបានកសាងរួច។ ប្រាសាទបក្សីចាំក្រុងមានរាងជាសាជី ដែលមាន៤ថ្នាក់ កសាងពីថ្មបាយក្រៀម និងចាប់ផ្តើមកសាងឡើងដោយព្រះបាទហស៌វរ្ម័នទី១ (៩១០ - ៩៤៤) ដែលព្រះអង្គគឺជាព្រះរាជបុត្រមួយអង្គក្នុងចំណោមព្រះរាជបុត្រាទាំងពីររបស់ព្រះបាទយសោវរ្ម័នទី១ និងបញ្ចប់ការកសាងដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤ - ៩៦៨) ដែលប្រាសាទនេះត្រួវបានស្ថាបនាដើម្បីឧទ្ទឹសថ្វាយព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។
_______________________________

Baksei Chamkrong is the name of a small temple that you should not miss when you are in Siem Reap.

Prasat Baksei Chamkrong is located 150 meters north of Phnom Bakheng and 80 meters from the road leading to the south gate of Angkor Thom. A visit to Baksei Chamkrong can be combined with a stop at the south gate of Angkor Thom. This temple was built in the mid 10th century after the temple on Phnom Bakheng was built by Harshavarman I and completed by Rajendravarman II, dedicated to Siva (Hindu). Baksei Chamkrong Temple was the first temple-mountain at Angkor built entirely of durable materials brick, laterite and sandstone.

▶️ Contact us for booking​ the accommodation:

📨 page: Angkor Elysium Suite

📱Telephone: 017 666 282

Photos from Elysium Suite's post 25/02/2023

[English below]
កន្លែងស្អាតៗទាំង ៤ សម្រាប់ទស្សនា ព្រះអាទិត្យអស្ដង្គតក្នុងខេត្តសៀមរាប។

1. ប្រាសាទភ្នំបាខែង: ត្រូវបានកសាងឡើងនៅចុងសតវត្សទី៩ និងដើមសតវត្សទី១០ នៅក្នុងរាជព្រះបាទយសោវរ្ម័នទី១ ឧទ្ទិសដល់ព្រហ្មមញ្ញសាសនា។ ប្រាសាទនេះមានទីតាំងស្ថិតនៅលើកំពូលភ្នំធម្មជាតិមួយ ចាប់ពីជើងភ្នំរហូតដល់កំពូលនៃប្រាសាទមានកំពស់៧៨ម៉ែត្រ ដែលជាទីតាំងល្អបំផុតក្នុងការទស្សនាព្រះអាទិត្យរៀបលិច។ លើសពីនេះទៅទៀត យើងក៏អាចមើលឃើញកំពូលរបស់ប្រាសាទអង្គរវត្ត បារាយណ៍ទឹកថ្លា និងទេសភាពវាលស្រែក្បែរៗនេះផងដែរ។

2. កំពង់ភ្លុក: សហគមន៍ទេសចរណ៍មួយនេះ ក៏ជាតំបន់ទេសចរណ៍ធម្មជាតិមួយដ៏សំខាន់ ដែលមានសម្រស់ស្រស់ស្អាតផងដែរ ដោយសារតែនៅរដូវវស្សាភូមិទាំងមូល ត្រូវបានគ្រប់ដណ្ដប់ទៅដោយផ្ទៃទឹក និងហុំព័ទ្ធទៅដោយព្រៃលិចទឹក។ លើសពីនេះទៅទៀតភ្ញៀវទេសចរណ៍ទាំងអស់ អាចទៅទស្សនាអំពីការរស់នៅ និងការប្រកបរបចិញ្ចឹមជីវិតរបស់ប្រជាជន ដែលរស់នៅលើផ្ទៃទឹក និងទស្សនាផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាលនៃព្រះអាទិត្យរៀបអស្ដង្គតនៅលើបឹងទន្លេសាប។

3. ភ្នំក្រោម: មានចម្ងាយប្រហែល ១០ គីឡូម៉ែត្រ ស្ថិតនៅខាងត្បូងក្រុងសៀមរាប និងខាងជើងបឹងទន្លេសាប។ នៅលើកំពូលភ្នំមានប្រាសាទមួយក្រុមដែលបានសាងសង់ឡើងពីថ្មភក់ នៅចុងសតវត្សទី៩ និងដើម្បីសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១។ ភ្នំក្រោមមានកំពស់១៤០ម៉ែត្រ ទីនេះក៏ជាកន្លែងដែលល្អបំផុត ក្នុងការគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាត នៃប្រាសាទបុរាណ និងទេសភាពវាលស្រែយ៉ាងធំល្វឹងល្វើយ ជាមួយព្រះអាទិត្យរៀបអស្ដង្គត។

4. Angkor Eye: ជាកន្រ្តកយក្សដ៏ធំនៅកម្ពុជា និងខ្ពស់លំដាប់លេខ៣ នៅតំបន់អាស៊ី ដែលមានកម្ពស់ ៨៥ម៉ែត្រពីដី អាចឲ្យអ្នកជិះទស្សនាទេសភាពក្រុងសៀមរាបបាន ៣៦០ ដឺក្រេក្នុងរយៈពេល ១៨ នាទី និងមើលឃើញព្រះអាទិត្យលិច យ៉ាងស្រស់ស្អាតនិងខុសប្លែកពីកន្លែងផ្សេងៗផងដែរ។ គ្រប់កន្រ្តកទាំងអស់សុទ្ធតែមានបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ មានសុវត្ថិភាព និងស្ដង់ដារខ្ពស់ របស់ប្រទេសជប៉ុន។
_____________________________

Top 4 destinations to see sunset in Siem Reap!!!

1. Phnom Bakheng Temple is an amazing place which well-known for sunset with a beautiful view of the Angkor area. This temple is located on the left side of the way from Angkor Wat temple to Bayon temple, it’s about 8 kilometers from Siem Reap city. Phnom Bakheng temple is a Hindu temple in the form of the mountain temple which was built at the end of 9th century by King Yasovarman I.

2. Kampong Pluk is a floating village where is located about 30 kilometers in the Southeast of Siem Reap city. The first thing that visitors will see when they arrive in this village is wooden houses built on stilts of about 6 to 7 meters. They built these houses in order to avoid flooding during the rainy season. Moreover, you can also see the daily life of the villagers who live in this area.

3. Phnom Krom is the combination of natural and historical attraction where is situated approximately 10 kilometers the south of Siem Reap city near the north of the Tonle Sap Lake. It is also known as the place for sunset that all tourists should not miss. Visitors can go to the peak of the hill by using steep stairs and curved paved road. When you arrive at the top, you will see a pagoda, natural beauty of rice fields, and the ancient temple that was built at the end of the 9th century beginning of the 10th century.

4. Angkor Eye is the largest Ferris wheel in Cambodia and the third tallest Ferris wheel in Asia. At 85 meters above the ground, you can enjoy a 360-degree view of Siem Reap for 18 minutes. All cabins are equipped with air conditioner, and safety of passengers is the main concern. The Japanese manufactured wheel is a state-of-the-art engineering concept. Their agents are trained to avoid any technical issue and provide a safe, comfortable and enjoyable ride.

▶️ Contact us for booking​ the accommodation:

📨 page: Angkor Elysium Suite

📱Telephone: 017 666 282

Angkor Elysium Suite

Angkor Elysium Suite – an upscale and mid-scale unique property constructed and created by locally long-term experienced architect – showcases 42 contemporary uniquely designed rooms with containers, coconut shells and palm tree and tropical garden view in a Khmer Empire style. This extraordinary property enjoys the countryside view within the city of Siem Reap – just a 10 minute tuk tuk ride from the town and another 10 minute one from the magnificent heritage temples of Angkor Wat.

The Hotel


With commitment to responsible tourism, Angkor Elysium Hotel is proud to promote a culture and support the local community – especially through the education of our employees and less fortunate young adults and well construction for vulnerable families. We hope that your stay will join and help us to achieve our goal and create a positive impact for the people of Cambodia – Kingdom of Wonder. A proportion of your daily room rate will be contributed to our Foundation to support the activities.

1. Deluxe Room with Balcony

Videos (show all)

Phnom Krom
Beng Mealea Temple

Telephone