ហែម រត្តនា ខ្មែររួបរួមជាតិ
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ហែម រត្តនា ខ្មែររួបរួមជាតិ, Public & Government Service, .
ឯកឧត្តម អ៊ុំ សុមន្ថា អនុប្រធានគណបក្សខ្មែររួបរួមជាតិ តំណាងឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា នៅខេត្តត្បូងឃ្មុំ រសៀលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣ ។
#ញឹកប៊ុនឆៃ #គណបក្សខ្មែររួបរួមជាតិ
ឯ.ឧបណ្ឌិតប្រធានគណបក្សខ.រ.ជ លោកមានវត្តមានដ៏ខ្ពង់ខ្ពស់ខេត្តក្រចេះ ជួបសមាជិកសមាជិកាក្រោយបោះឆ្នោត 15/08/23
ឯ.ឧបណ្ឌិតប្រធាន គណបក្សខ្មែររួបរួមជាតិ ជួបសមាជិក សមាជិការខេត្តសៀមរាប
យប់នៅសកម្មជនច្រើន
Hi ដង្ហែនៅពេញ
ឃុំឆក់ឈើនាងក្មួយស្រីមកសុំខិតប័ណ្ណគោលនយោបាយ9
ចំណុច ខ្ញុំសួរក្មួយយល់យ៉ាងមិចមកសុំ? គត់ឆ្លើយថា
ប៉ា-ម៉ាក់អោយសុំ បងប្អូនខ្លះសុំអាវបក្ស មួកបក្ស ពុក ម៉ែ
ចាស់ៗទះដៃចេញពីក្នុងផ្ទះពេលលឺព្យាបាលជម្ងឺបង់តែ10000រៀល ។ខ្មែររួបរួមជាតិ យើងមិនអមត:តែកម្ពុជាអមត: ឃុំឆក់ឈើនាង នឹងឃុំក្រាំងម្កាក់
Date 12/07/23
គណបក្សខ្មែររួបរួមជាតិ លេខ៤ អង្រួនទ្វាសភាបើកលំហូរនាំចូលលទ្ធិប្រជាធិប្បតេយ្យ ជួយប្រជាពលរដ្ឋមានការលំបាកផ្សេងៗ លេខ៤ជាក្តីសង្ឃឹមបងប្អូន ទុក្ខលំបាកប្រជាពលរដ្ឋខ្មែរ ជាទុក្ខលំបាកគណបក្សខ្មែររួបរួមជាតិ ។
(ខ្មែររួបរួមខ្មែរខ្លាំង ខ្មែររួបរួមជាតិរឹងមុំា ខ្មែររួបរួមជាតិរុងរឿង )
លេខ៤អង្រួន រង្គើបងប្អូនសៀមរាប រួបរួមជាតិខ្មែររូងរឿង រួបរួមជាតិខ្មែរខ្លាំង រួបរួមជាតិខ្មែររឹងមុំា យើងមិនអត: កម្ពុជានៅជាអមត: ។
Date 08/07/22
សៀមរាប
បាត់ដំបង ពេលរសៀលហែរបក្សខ្មែររួបរួមជាតិ
Date 04/07/23
ហែរបក្សនៅខេត្តបាត់ដំបង
ហែឃោសនានៅខេត្តបន្ទាយមានជ័យ2000នាក់លេខ៤ជាក្តីសង្ឃឹម បងប្អូនយើង
លេខ ៤ ✓
ថតបទបក្ស ត្រៀមហែរថ្ងៃ01/07/23
វេទិកាសាធារណស្រុកក្រួចឆ្មាខេត្តត្បួងឃ្មុំ
Date 14/06/23
កំពង់ចាម ជួបសកម្មជន1500នាក់
Date 12/06/23
កំពង់ចាមជួបសកម្មជន1500នាក់
ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ វេទិកាសាធារណៈផ្សព្វផ្សាយពី «គោលនយោបាយ គណបក្សខ្មែររួបរួមជាតិ» នៅឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក្រោមអធិបតីភាព លោក ញឹក ប៊ុនឆៃ លោក យ៉ែម បុញ្ញឫទ្ធិ លោក អ៊ុំ សុមន្ថា លោក សុខ វិសាល លោក ស៊ឺង រ៉េត និងថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិជាច្រើនរូបទៀត។
លោកប្រធានបានលើកឡើងថា៖ ប្រទេសកម្ពុជាត្រូវការប្រព័ន្ធសុខាភិបាល មួយប្រកបដោយប្រសិទ្ធភាព ដើម្បីបំពេញតួនាទីក្នុងការផ្តល់សេវាថែទាំសុខភាព ជាមូលដ្ឋានដល់ប្រជាពលរដ្ឋគ្រប់រូប។ ដើម្បីធ្វើឱ្យការផ្តល់សេវាសុខភាព សាធារណៈប្រកបដោយគុណភាព រដ្ឋចាំបាច់ត្រូវធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រង និងគ្រឹះស្ថានសុខាភិបាលសាធារណៈ ឱ្យមានការទទួលខុសត្រូវខ្ពស់ ក្នុងន័យធានាសុខភាព និងសុខុមាល ភាពល្អ តាមរយៈការលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈ បចេ្ចកទេសវេជ្ជសាស្រ្ត ជំនាញសុខាភិបាលពិតប្រាកដ បង្កើនចំនួនវេជ្ជបណ្ឌិតឯកទេសជំនាញ បង្ការការប្រើប្រាស់សារធាតុគីមីខុសច្បាប់ ត្រួតពិនិត្យលើសុខភាពចំណីអាហារ ទប់ស្កាត់ការនាំចូល ការប្រើប្រាស់ឱសថក្លែងក្លាយ និងពង្រឹងយន្តការវេជ្ជសាស្រ្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ព្រមទាំងលើកកម្ពស់ អនាម័យសាធារណៈ ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ មានជាអាទិ៍ការប្រើប្រាស់ទឹកស្អាត និង បង្គន់អនាម័យ...។
រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សខ្មែររួបរួមជាតិ នឹងរៀបចំឱ្យមានគោលនយោបាយប្រព័ន្ធ សន្តិសុខសង្គម (Social Security) សម្រាប់សុខភាពសាធារណៈ មានដំណើរការល្អ និងនិរន្តរភាព ដើម្បីធានាឱ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបានការផ្តល់សេវាសុខាភិបាលពេញលេញ ដោយមានការចូលរួមសហការគ្នា រវាងវិស័យឯកជន និងរដ្ឋ។ ដោយឡែក ចំពោះស្ត្រីសម្រាលកូន ទារក កុមារា កុមារី ជនពិការ ចាស់ជរា ជនក្រីក្រ រដ្ឋនឹងរៀបចំឱ្យមានប័ណ្ណសុខភាពសាធារណៈ ដែលអាចទទួលបានសេវា ព្យាបាលសុខភាពតាមមន្ទីរពេទ្យរដ្ឋ ដោយបង់ ប្រាក់ក្នុងកម្រិតទាប ឬដោយឥតបង់ប្រាក់។ រាជរដ្ឋាភិបាលរួបរួមជាតិ ដឹកនាំដោយគណបក្សខ្មែររួបរួមជាតិ”ពលរដ្ឋខ្មែរ ព្យាបាលជំងឺគ្រប់ប្រភេទនៅមន្ទីរពេទ្យរដ្ឋ បង់ថ្លៃ១ម៉ឺនរៀល”។