បន្ទប់ពិគ្រេាះជំងឺកុមារ វត្តអង្គតាមុិញ
ចូលរួមចែករំលែកចំណេះដឹងអំពីជំងឺកុមារ &ទារក

កូនតឹងច្រមុះ ហៀរសំបោរ តើប៉ាម៉ាក់អាចធ្វើអ្វីបានខ្លះ?? ខាងក្រោមនេះជាវិធីងាយៗដែលប៉ាម៉ាក់អាចធ្វើបានដោយខ្លួនឯង ហើយមានសុវត្ថិភាពទៀតផង។
ជៀសមិនផុតទេ នៅរដូវធ្លាក់ភ្លៀងកុមារ និងទារកតូចៗប្រឈមនឹងបញ្ហាផ្តាសាយ តឹងច្រមុះនេះណាស់។ យ៉ាងហោចណាស់ក៏ 2 ដងដែរក្នុងមួយឆ្នាំ ជាពិសេសក្នុងកំឡុងពេលចុងឆ្នាំ និងដើមឆ្នាំ។ វីធី 3យ៉ាងដែលប៉ាម៉ាក់អាចធ្វើបានដោយខ្លួន និងមានសុវត្ថិភាពនៅពេលកូនៗតឹងច្រមុះគឺ បន្តក់សេរ៉ូមប្រៃ ឆ្ពង់ និងបូមសំបោរ។
1. បន្តក់សេរ៉ូមប្រៃ៖ វាមានសុវត្ថិភាពបំផុត បន្តក់ចូលច្រមុះកូន 2-3ដំណក់ ទៅក្នុងច្រមុះទាំងសង្ខាង និងធ្វើការម៉ាស្សាថ្នមៗ ហើយសំបោរនឹងធ្លាក់ចូលទៅក្នុងបំពង់ក កូនអាចលេបចូលពោះ ឬខ្ជាក់ចេញបើកូនធំ។ យើងអាចធ្វើបាន 2-3ដង/ថ្ងៃ។ វាប្រៀបដូចជាការលាងសំបោរកូន និងធ្វើអោយផ្លូវដង្ហើម ជាពិសេសច្រមុះបានដកដង្ហើមស្រួល។
2. ការឆ្ពង់៖ ប្រើសេរ៉ូមប្រៃដាក់ក្នុងម៉ាស៊ីនឆ្ពង់អោយកូន 3-5នាទី បន្ថែមពីលើការបន្តក់សេរ៉ូមប្រៃលាងច្រមុះ 3 ដង/ថ្ងៃ វានឹងជួយផ្សើមអោយច្រមុះ នឹងពង្រាវសំបោរកំអោយខាប់កកស្ទះ ដែលអោយតឹងច្រមុះ ហើយអាចធ្លាក់ទៅក្នុងបំពង់ក អោយកុមារលេបចូលទៅក្នុងពោះបាន។
3. ការបូមសំបោរ៖ មានឧបករណ៍ជំនួយងាយៗមួយចំនួនសំរាប់បឺតសំបោរក្មេង អាចប្រើដៃ ឬថ្ម។ បើនៅពេទ្យគេប្រម៉ាស៊ីនបូមស្លេស។ ហាមយកមាត់ទៅបឺតសំបោរក្មេង វាអាចចំលងរោគបន្ថែមដល់កូន និងឆ្លងទៅអ្នកធ្វើផងដែរ។
ពត៌មានលំអិតសូមទំនាក់ទំនងមកកាន់គ្លីនិកយើងទាំង បីសាខាដែលនៅជិតលោកអ្នក៖
#គ្លីនិកកុមារនិងទារកបែកចាន #គ្លីនិកកុមារនិងទារកវត្តស្លែង #គ្លីនិកកុមារនិងទារកអង្គតាម៉ិញ
🏥គ្លីនិកកុមារ &ទារកអង្គតាមុិញ/ឯកទេសជំងឺកុមារ និងទារក
🏡អាស័យដ្ឋាន៖ ផ្លូវវត្តអង្គតាមុិញ សង្កាត់ចោមចៅ ខ័ណ្ឌពោធ៍សែនជ័យ (ចន្លោះផ្លូវ2004-វេងស្រេង)
📱ទូរស័ព្ទ៖ 089484856 (cellcard)/096 7 484856 (smart)
📍google map: https://maps.app.goo.gl/HWWyLMLSAkWKsdRZ9

របៀបម៉ាក់ៗអោយធ្វើអោយកូនកំពុងក្តៅខ្លួន ចុះបានរហ័ស និងមានប្រសិទ្ឋិភាពដោយប្រើប្រាស់ថ្នាំបញ្ជុះកំដៅប៉ារ៉ាសេតាមុល៖
ត្រូវចាំថាថ្នាំនេះប្រេីសំរាប់មិនអោយកំដៅកេីនឡេីងពីធម្មតា ចឹងមិនមែនកូនកំដៅធម្មតាហេីយ បេីដាក់វាអោយកូនត្រជាក់ជ្រុលនោះទេ។ ការប្រេីវាលុះត្រាកំដៅកូន > 38°C បន្ទាប់ពីវាស់រួច។ បេីសិនជានៅឃ្លាកត្រូវបន្ថែម 0.5°C។ ម្យ៉ាងទៀតការអោយថ្នាំនេះតែមួយមុខក៏មិនអាចអោយកូនត្រជាក់ខ្លួននោះទេ វារួមបញ្ជូលការមុជទឹកជូតខ្លួន និងព្យាបាលមូលហេតុផងដែរ។
ពត៌មានលំអិតក្នុង Comment ឬចូលក្រុម telegram https://t.me/AngtaminhKidClinic

គ្លីនិកកុមារ និងទារកអង្គតាម៉ិញ មានសេវាកម្ម!!!
1. ពិនិត្យ និងពិគ្រោះជំងឺកុមារ-ទារក-មនុស្សធំ
2. ពិនិត្យឈាម រហ័ស ដោយម៉ាសុីនទំនេីប
3. ចាក់វាក់សាំងកុមារ -ទារក -មនុស្សធំតាមស្តង់ដារ
4. ប្រឹក្សាកុមារមិនឡេីងទំងន់ មិនបរិភោគចំណីអាហារ
5. ចោះក្រវិលដោយគ្មានការឈឺចាប់
6. កាត់ហ្រ្វាំងអណ្តាតក្មេង
7. ធ្វើចលនាស្លេស
គ្រូពេទ្យមានបទពិសោធន៍ និងកំពុងបំរេីការងារនៅមន្ទីរពេទ្យកុមារជាតិ។
🏥គ្លីនិកកុមារ &ទារកអង្គតាមុិញ/ឯកទេសជំងឺកុមារ និងទារក
🏡អាស័យដ្ឋាន៖ ផ្លូវវត្តអង្គតាមុិញ សង្កាត់ចោមចៅ ខ័ណ្ឌពោធ៍សែនជ័យ (ចន្លោះផ្លូវ2004-វេងស្រេង)
📱ទូរស័ព្ទ៖ 089484856 (cellcard)/096 7 484856 (smart) ឬតាម https://t.me/AngtaminhKidClinic
📍google map: https://maps.app.goo.gl/HWWyLMLSAkWKsdRZ9

ម៉ាក់ចង់ដឹងពីចំណេះដឹងកុមារ និងទារក...
ក្រុមតេលេក្រាមនេះ មានការចែករម្លែកដោយគ្រូពេទ្យជំនាញឯកទេសកុមារ៖
https://t.me/AngtaminhKidClinic

ដំណឹងជ្រើសរើសបុគ្គលិក
1. វេជ្ជបណ្ឌិតទូទៅ 01នាក់
2. គិលានុប្បដ្ឋាកយិការ 02 នាក់
សម្រាប់ការងារពេញម៉ោង ទំនាក់មកកាន់ តេលេក្រាម https://t.me/drpenkakada មកមុនថ្ងៃទី 30/09/24។
🏥គ្លីនិកកុមារ &ទារកអង្គតាមុិញ/ឯកទេសជំងឺកុមារ និងទារក
🏡អាស័យដ្ឋាន៖ ផ្លូវវត្តអង្គតាមុិញ សង្កាត់ចោមចៅ
👍ខ័ណ្ឌពោធ៍សែនជ័យ (ចន្លោះផ្លូវ2004-វេងស្រេង)
📱ទូរស័ព្ទ៖ 089484856 (cellcard)/096 7 484856 (smart)
📍google map: https://goo.gl/maps/srz9oR5MHZRD7btk8

ដំណឹងល្អ សម្រាប់ម៉ាក់មានបុត្រកំពុងសិក្សានៅសាលារៀនផ្លរបេសត៍ឡឺននីង Play-based Learning Academy-PLA ទាំងអស់ជាទីគោរពស្រលាញ់...
គ្លីនិកកុមារ &ទារកអង្គតាម៉ិញ ចូលរួមជាមួយសាលា មានផ្តល់ជូនការតាមដានការលូតលាស់ និងពិនិត្យសុខភាពរាងកាយ មិនគិតថ្លៃ ជាមួយគ្រូពេទ្យជំនាញកុមារ ដល់កូនៗដែលកំពុងសិក្សារនៅទីនេះ ដោយយកចិត្តទុកដាក់ ដើម្បីកូនៗជាទីស្រលាញ់អោយមានសុខភាពល្អ និងរាងកាយមាំមួន។

ស្រមៃថា អ្នកនៅអាយុ 6ឆ្នាំ...!
កំពេលមួយនោះ កំពុងកាន់ចានបាយមានម្ហូបដួល ហើយកំពប់អាហារពេញឥដ្ឋ។ ពេលនោះម្តាយរបស់អ្នកបានឃើញសកម្មភាពនោះ....
ស្ថានភាពទី 1៖ គាត់ខឹងយ៉ាងខ្លាំង ហើយក៏ស្រែកមកកាន់អ្នកថា ម៉េចបានដើរមិនប្រយ័ត្នចឹង? ទៅជូតអោយស្អាតអោយឆាប់?
ស្ថានភាពទី 2៖ គាត់រត់មកកាន់អ្នក ហើយសួរអ្នកថា មានកើតអីទេ? មិនអីទេ... កូនទៅយកប្រដាប់កើបសម្រាមមកយើងសំអាតទាំងអស់គ្នា។
ប៉ុន្មានឆ្នាំក្រោយមក ពេលដែលកុមារធំឡើង។ នៅពេលដែលធ្វើការងារអ្វីមួយបរាជ័យ តើសម្លេងខាងក្នុងដែលបានស្រែកមកប្រាប់ខ្លួនគាត់ ថាដូចម្តេច?
ស្វែងយល់ពីជំងឺកុមារមួយចំនួនដែលអ្នកឧស្សាហ៍ជួបសូមចូលក្នុងក្រុម 👇👇👇 https://t.me/AngtaminhKidClinic និង Like page ដេីម្បីទទួលបានពត៌មានកុមារថ្មីៗ

3 ជំហានប៉ាម៉ាក់ត្រូវអនុវត្តន៍
នៅពេលកូនធ្វើអ្វីមួយមិនត្រឹមត្រូវ...
#ដំបូង ត្រូវប្រាប់គាត់អោយថាដឹងថាអ្វីដែលគាត់កំពុងបានធ្វើនោះគឺខុស។
#បន្ទាប់មក បង្ហាញគាត់នូវអ្វីដែលត្រឹមត្រូវ ដែលត្រូវផ្លាស់ប្តូរមកអនុវត្តន៍។
#ចុងក្រោយ ប៉ាម៉ាក់ត្រូវតែទុកឪកាសអោយគាត់អនុវត្តន៍រហូតដល់ត្រឹមត្រូវ ហើយកំហុសត្រូវបានលើកលែង។
ស្វែងយល់ពីជំងឺកុមារមួយចំនួនដែលអ្នកឧស្សាហ៍ជួបសូមចូលក្នុងក្រុម 👇👇👇 https://t.me/AngtaminhKidClinic និង Like page ដេីម្បីទទួលបានពត៌មានកុមារថ្មីៗ
ឧ. កូនចូលចិត្តនិយាយពាក្យ អសុរស មិនគួរជាទីគាប់ចិត្តយើង ចូរប្រាប់ទៅគាត់ថាវាមិនត្រឹមត្រូវទេ។ បន្ទាប់មក បង្ហាញគាត់នូវពាក្យថ្មីត្រូវនិយាយជំនួស។ ចុងក្រោយ គាត់អាចនឹងច្រលំបន្តនិយាយពាក្យអសុរស សូមលើកទឹកចិត្ត និងទុកឪកាសអោយគាត់រៀនពាក្យថ្មី។

ពេលកូនខ្ញុំឈ្លោះគ្នាលើឡាន!
រឿងពិតដែលតែងតែកើតឡើង និងដំណោះស្រាយ!
ល្ងាចថ្ងៃមួយខ្ញុំបើកឡានដឹកកូនៗចេញពីសាលារៀន ដោយសាររវល់នឹងការងារពេញមួយថ្ងៃ និងនៅតាមផ្លូវស្ទះគ្មានសណ្តាប់ធ្នាប់ផងនោះ ឡានបើកទៅបានសន្សឹមៗ ជាមួយសម្លេងរំខានខាងក្រៅអឺងកង.... ឯខាងក្នុងឡានលឺសូរឈ្លោះគ្នា និងដណ្តើមគ្នា ទាមទារចង់បាននេះ ចង់បាននោះ... សំលេងរំខាននេះបែរជាខ្ទរពេញក្នុងត្រចៀកខ្លាំងឡើងៗទៅវិញ។ ពេលនោះ!! ខ្ញុំក៏បានស្រែកឡើងថា៖ ឈប់! ប៉ុណ្ណឹងបានហើយ ទៅដល់ខាងមុខចុះពីលើឡានទាំងពីរនាក់។ សម្លេងទាំងឡាយបានស្ងាត់មួយរំពេច ដោយសារពាក្យមួយម៉ាត់នេះ។
នៅពេលទៅដល់ខាងមុខ ខ្ញុំបានឈប់ឡាន រួចហើយហើយហុចលុយអោយម្នាក់ 5$ ដោយប្រាប់ថាយកលុយចូលទៅខាងក្នុង Mart ហើយទិញការ៉េម ឬអ្វីដែលកូនចង់ញុំាទៅ។ ពេលឆ្អែតពេលណាហើយចាំឡើងឡានយើងទៅផ្ទះទាំងអស់គ្នា។ មួយសន្ទុះក្រោយមកពួកគេប្រាប់ថាឆ្អែតហើយ តោះយើងទៅ! ពេលនោះចរាចរណ៍ក៏ចាប់ផ្តើមស្ងាត់ ផ្លូវក៏ទូលាយ។ យើងក៏បន្តដំណើរទៅផ្ទះ...!

បញ្ឈប់ជាបន្ទាន់ បើកុំពុងបន្តក់ទឹកដោះដាក់ភ្នែកកូន
មានវិធីផ្សេងអាចជួយភ្នែកទារកបានដោយប្រសិទ្ឋិភាព
ស្វែងយល់ពីជំងឺកុមារមួយចំនួនដែលអ្នកឧស្សាហ៍ជួបសូមចូលក្នុងក្រុម 👇👇👇 https://t.me/AngtaminhKidClinic និង Like page ដេីម្បីទទួលបានពត៌មានកុមារថ្មីៗ
បច្ចុប្បន្ននេះនៅមានទំលាប់បុរាណមួយចំនួននៅបន្តប្រេីដល់សព្វថ្ងៃ ទោះបីជាមានវិធីថ្មីសុវត្ថិភាពជំនួសហេីយក៏ដោយ។ ជាការពិតយេីងទទួលស្គាល់ថា ការដាក់ទឹកដោះនៅភ្នែកកូនពីសម័យមុនជារឿងមួយអាចព្យាបាលភ្នែកកូន ដោយហេតុថាវាមានអង់ទីក័រអាចជួយបាន តែវាក៏មានសារធាតុផ្សេងទៀតដែរដូចជា ស្ករ ដែលអាចអោយភ្នែកស្អិត ពិបាកបេីក ឬពេលខ្លះអាចអោយរលាក និងមានកជាមេរោគទៅជាហេីម និងមានខ្ទុះហូរចេញមកដូចរូបខាងក្រោម។ ពេលខ្លះអាចអោយកុមារ ក្តៅខ្លួន និងថយចុះនៅការបៅ។
ជាធម្មតា កូនដែលកេីតមកអាចប្រឈមនឹងមេរោគឆ្លងពីម្តាយតាមផ្លូវក្រោម។ គ្រូពេទ្យតែងតែបន្តក់ថ្នាំអោយក្រោយពេលកេីតភ្លាម។
ពត៌មានបន្ថែមទាក់ទងនឹងជំងឺស្ទះរន្ធខទឹកភ្នែក សូមចូលក្នុង 👉 https://m.facebook.com/story.php?story_fbid=2071134799644971&id=834616529963477
ករណីកូនដែលនៅតែមានអាចម៍ភ្នែកស្អិត អាចបន្តក់សេរ៉ូមប្រៃលាងភ្នែក 2-3ដង និងជូតជាមួយកំប្រេស ឬក្រណាត់ស្អាត។ ចំពោះកូនមួយចំនួនមានស្ទះរន្ឋទឹកភ្នែក គឺត្រូវម៉ាស្សាភ្នែកអោយបានញឹកញាប់។ បេីភ្នែកហេីមខ្លាំងមានខ្ទុះគួរយកមកជួបពេទ្យកុមារ ដេីម្បីទទួលការព្យាបាលត្រឹមត្រូវ និងមិនគួរបន្តក់ទឹកដោះចូលនោះទេ។

ម៉ាក់ណាដឹងថាជំងឺស្រឡទែន ឆ្លងតាមណា? ជួយចែករម្លែកបទពិសោធន៍ប្រាប់ផង។
ពត៌មានបន្ថែមមាននៅក្នុង https://t.me/AngtaminhKidClinic

ជំងឺស្រឡទែន គូសរូបខ្លាអាចជាដែរឬទេ??
វាជាជំងឺមួយដែលប៉ះពាល់ជាទូទៅលេីក្រពេញទឹកមាត់។ វាបង្កដោយ pararamyxovirus។ វាឆ្លងតាមរយៈការប៉ះពាល់ទឹកមាត់អ្នកកំពុងមានជំងឺនេះ។ វាមានរោគសញ្ញាដំបូងក្តៅខ្លួនខ្លាំង ឈឺសន្លាក់ដៃជើង សាច់ដំុ។ បន្ទាប់មកហេីមថ្ពាល់ មួយចំហៀង ជាមួយការពិបាលលេប និងទំពារចំណីអាហារ។ វាជាដោយខ្លួនឯងមិនចាំបាច់ថ្នាំជាក់លាក់ណាមួយទេ។ យេីងត្រឹមប្រើប្រេីថ្នាំបញ្ចុះកំដៅ និងបន្ថយការឈឺចាប់ប៉ុណ្ណោះ។
បច្ចុប្បន្ន យើងមានវាក់សាំងចាក់សំរាប់ការពារជំងឺនេះ។ គេចាក់ទៅលេីកុមារចាប់ពីអាយុ 9ខែ និង អ្នកមិនធ្លាប់កេីតជំងឺនេះ។
អ្នកដឹងទេ ផលវិបាកអាក្រក់បំផុតមួយរបស់ជំងឺនេះគឺការភាពអារគ្មានបុត្របន្តពូជ បេីមេរោគនោះរាលដាលដល់ប្រដាប់បន្តពូជ។ ចូរចាំថា មិនចាំបាច់គូររូបខ្លាលេីថ្ពាល់ ក៏ជំងឺនេះអាចជាដោយខ្លួនឯងដែរ។
🏥គ្លីនិកកុមារ &ទារកអង្គតាមុិញ/ឯកទេសជំងឺកុមារ និងទារក
🏡អាស័យដ្ឋាន៖ ផ្លូវវត្តអង្គតាមុិញ សង្កាត់ចោមចៅ ខ័ណ្ឌពោធ៍សែនជ័យ (ចន្លោះផ្លូវ2004-វេងស្រេង)
📱ទូរស័ព្ទ៖ 089484856 (cellcard)/096 7 484856 (smart)
📍google map: https://maps.app.goo.gl/HWWyLMLSAkWKsdRZ9

ស្រឡទែន (Mumps) ជាជំងឺឆ្លង តែមានវាក់សាំងអាចការពារបាន៖
ស្រឡទែនគឺបណ្តាលពីមេរោគវីរុសដែលប៉ះពាល់ទៅដល់ក្រពេញទឹកមាត់។ វីរុសឆ្លងតាមការប៉ះពាល់ដោយ ផ្ទាល់ឬតាមដំណក់តូចៗ ចេញពីផ្លូវដង្ហើមរបស់អ្នកជំងឺស្រឡទែន។
ពត៌មានបន្ថែម https://t.me/AngtaminhKidClinic

ខ្ញុំមានសៀវភៅមួយក្បាលចង់ចែករំលែកមានម៉ាក់ៗចង់បាន អាច Comment មក yes ក្នុង https://t.me/AngtaminhKidClinic ខ្ញុំនឹងចែកជូន...
តោះទៅបន្តក់វ៉ាក់សាំងរាគ ប្រយ័ត្នហួសពេល!!
វាក់សាំងរាគបន្តក់បានមុនអាយុ 6ខែប៉ុណ្ណោះ។
សាកសួរបន្ថែម https://t.me/AngtaminhKidClinic
🏥 អាស័យដ្ឋាន៖ ផ្លូវវត្តអង្គតាមុិញ សង្កាត់ចោមចៅ ខ័ណ្ឌពោធ៍សែនជ័យ (ចន្លោះផ្លូវ2004-វេងស្រេង)
📱ទូរស័ព្ទ៖ 089484856 (cellcard)/096 7 484856 (smart) ឬតាម https://t.me/AngtaminhKidClinic
📍google map: https://maps.app.goo.gl/HWWyLMLSAkWKsdRZ9
ដោយសារខ្លាចផ្តាសាយតឹងច្រមុះ ទេ!
ចាំទុកអ្នកគ្រូឯង!!
វាក់សាំងផ្តាសាយអាចចាក់បានចាប់ពីអាយុ 6ខែឡើងទៅ...
ធ្លាប់វៃកូនទេ?
មកពីចង់អោយកូនល្អទើបវៃ ឬមកពីគ្រប់គ្រងខ្លួនឯងមិនបាន?
កាលពីប្រហែល ១៥ឆ្នាំមុន អ្នកទោសម្នាក់បានទទួលសេវាប្រឹក្សាយោបល់ផ្លូវចិត្ត និងបានរៀបរាប់ថា៖
"កាលពីខ្ញុំនៅតូចនៅឡើយ គ្រប់ពេលដែលឪពុករបស់ខ្ញុំវ៉ៃខ្ញុំគាត់តែងតែប្រាប់ខ្ញុំថា ដោយសារតែពុកស្រលាញ់កូន និងចង់ឱ្យកូនល្អទើបពុកវ៉ៃប្រដៅកូន ពុកមិនចង់ទេ ហើយគ្រប់ពេលដែលពុកវ៉ៃកូនគឺពុកឈឺចាប់ជាងកូនរាប់រយ រាប់ពាន់ដង់។ ពុកសង្ឃឹមថាកូននិងចង់ចាំ កែប្រែធ្វើជាមនុស្សល្អក្រោយពេលពុកវ៉ៃប្រដៅកូន"
"ពេលធំឡើង ខ្ញុំរៀបការប្រពន្ធ ខ្ញុំស្រលាញ់ប្រពន្ធខ្ញុំខ្លាំងណាស់ ដោយក្តីស្រលាញ់ខ្ញុំមិនចង់ឱ្យប្រពន្ធខ្ញុំធ្វើអ្វីឆ្គាំឆ្គងនោះទេ។ ខ្ញុំតែងតែវ៉ៃប្រដៅប្រពន្ធរបស់ខ្ញុំនៅពេលដែលគាត់ធ្វើអ្វីខុស ខ្ញុំតែងប្រាប់គាត់ថា ព្រោះតែបងស្រលាញ់អូនទើបបងបង្ខំចិត្តធ្វើបែបនេះ សង្ឃឹមថាអូននិងកែប្រែ"
ពេលខ្ញុំមានកូន ខ្ញុំក៏ស្រលាញ់កូនខ្ញុំខ្លាំងណាស់ដែរ ដូចឪពុកខ្ញុំស្រលាញ់ខ្ញុំផងដែរ ខ្ញុំតែងតែវ៉ៃប្រដៅគាត់ ព្រោះខ្ញុំស្រលាញ់គាត់ មិនចង់ឱ្យកាត់ធ្វើខុសនោះទេ រាល់ពេលខ្ញុំវ៉ៃគាត់គឺខ្ញុំឈឺចិត្តណាស់ តែដើម្បីឱ្យគាត់ល្អទើបខ្ញុំបង្ខំចិត្តត្រូវតែធ្វើបែបហ្នឹង។ ថ្ងៃមួយខ្ញុំខឹងខ្លាំងពេកខ្ញុំក៏ជ្រុលវ៉ៃកូនរបស់ខ្ញុំរហូតបាត់បង់ជីវិត។
ដោយសាហេតុនេះហើយទើបខ្ញុំត្រូវមានទោស និងជាប់ក្នុងមន្ទីឃុំឃាំងនេះ។ ប្រពន្ធរបស់ខ្ញុំបានចាក់ចេញពីខ្ញុំ។ ខ្ញុំដឹងថានាងមិនលើកលែងទោសឱ្យខ្ញុំទេ នាងមិនដែលមកសួរសុខទុក្ខខ្ញុំទេរយៈពេល ៥ឆ្នាំដែលខ្ញុំនៅក្នុងពន្ធនាគានេះ។
ហឹង្សាមិនមែនជាការអប់រំទេ វាគ្រាន់តែធ្វើឱ្យមនុស្សបាក់ស្បាតនិងរាងចាលតែប៉ុណ្ណោះ........តែគេមិនបានកែប្រែចិត្តគំនិតអ្វីសោះឡើយ...
ប្រភព: Hoeur Sithol
ជំងឺរាគលេីកុមារមានវាក់សាំងបង្កាទេ??
តើនៅមានអ្នកម្តាយថ្មោងថ្មីនៅមិនទាន់ដឹងពីវាក់សាំងរាគនៅឡើយទេ? វាមិនមែនជាវាក់សាំងថ្មីនោះឡេីយ។
វាជាវាក់សាំងមួយការពារជំងឺរាគដែលបង្ករដោយ វីរុស ឈ្មោះថា Rotavirus។ វីរុសនេះបង្ករអោយមានការរាគធ្ងន់ធ្ងរច្រើនជាង ៧០%ចំពោះកុមារក្រោម ២ឆ្នាំ។ ពេលខ្លះវាបណ្តាលរហូត ដល់កុមារដេកពេទ្យ និងបង្ករអោយកុមារស្លាប់ ដោយសារ ការបាត់បង់ជាតិទឹក និងចំនាយពេលដេកពេទ្យយូរ ព្រមទាំងបន្សល់នូវ ការលូតលាស់យឺតយាវជាងធម្មតា។
ការបន្តក់វាក់សាំងនេះ មានចំនួនពីរដងចន្លោះគ្នា ១ខែម្តង ចំពោះក្មេងដែលមានអាយុក្រោម ៦ខែ។
ពត៌មានបន្ថែម https://t.me/AngtaminhKidClinic
បានចាក់អោយកូនស្រីឬនៅម៉ាក់?
បើចាក់មុនអាយុ 15ឆ្នាំ ចាក់តែពីរដងទេ។ កុំអោយហួសអាយុទាន់។
-----------------------------------
🏥 អាស័យដ្ឋាន៖ ផ្លូវវត្តអង្គតាមុិញ សង្កាត់ចោមចៅ ខ័ណ្ឌពោធ៍សែនជ័យ (ចន្លោះផ្លូវ2004-វេងស្រេង)
📱ទូរស័ព្ទ៖ 089484856 (cellcard)/096 7 484856 (smart) ឬតាម https://t.me/AngtaminhKidClinic
📍google map: https://maps.app.goo.gl/HWWyLMLSAkWKsdRZ9

មន្ទីរពេទ្យគន្ធបុប្ផារកឃើញកុមារជិត៧០០នាក់ មានកើតជំងឺទឹកនោមផ្អែមប្រភេទ១ ដោយសារកង្វះអាំងស៊ុយលីន ឬលំពែងមិនផលិតអាំងស៊ុយលីន
យ៉ាងហោចណាស់កុមារកម្ពុជាប្រមាណជិត ៧០០នាក់ ត្រូវបានរកឃើញថាបានកើតជំងឺទឹកនោមផ្អែមប្រភេទ១ ដែលបណ្តាលមកពីរការខ្វះខាតអាំងស៊ុយលីន ឬលំពែងមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់ ខណៈដែលជំងឺនេះ បានកើតឡើងលើកុមារដែលមានអាយុចន្លោះ ពី៥ឆ្នាំ ដល់១០ឆ្នាំ ហើយអ្នកជំនាញមិនទាន់បានដឹងមូលហេតុច្បាស់នៅឡើយ។
នេះបើតាមការបញ្ជាក់ពីលោកសាស្ត្រាចារ្យ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ទទួលបន្ទុកផ្នែកជំងឺទឹកនោមផ្អែម កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ។

កំឡុងពេលញុំាអាហារ!
រាល់ការប្រដៅកូន ឬឈ្លោះគ្នា គឺមិនមែនពេលញុំាអាហារនោះទេ។ កូនៗអាចនឹងបដិសេធការបរិភោគអាហារ និងមិនមានចំណង់អាហារទៀតនោះទេ។
សូមបង្កើតបរិយាកាសបរិភោគអាហារជាពេល រីករាយ និងចែករំលែកអារម្មណ៍រីករាយ មិនមែនពេលចាប់កំហុស ឬជីកកកាយ ស្តីបន្ទោសនោះទេ។

កូនខ្ញុំមានបញ្ហាត្រចៀក
មកពីស្តាប់កាសច្រើនពេកទេដឹង?
អ្នកម្តាយឆ្លាតវៃម្នាក់បានមកពិភាក្សាជាមួយពូពេទ្យ បារម្ភពីកូន ថាមានបញ្ហាត្រចៀក។ កូនគាត់អាចប្រើកាសដាក់ត្រចៀកបើកសំលេងខ្លាំង ដាច់ក្រដាស់ត្រចៀក ឬយ៉ាងណាបានស្តាប់គាត់និយាយ មិនតបសោះ។ ក្រោយពីបានពិនិត្យត្រចៀកកូនរួចរាល់ពូពេទ្យក៏អោយតាមដានសិន។
3ថ្ងៃក្រោយមក....
លោកគ្រូដឹងទេ?? នៅពេលខ្ញុំនៅ 15ម៉ែត្រពីកូន ខ្ញុំសួរគាត់ថា តើកូនឯងកំពុងធ្វើអ្វី? វាមិនឆ្លើយនឹងខ្ញុំ ហើយខ្ញុំបន្ថយតាមលោកគ្រូប្រាប់មក 10ម៉ែត្រម្តង ក្រោយមក 5ម៉ែត្រទៀត និងចុងក្រោយរហូតមកដល់ 1ម៉ែត្រ វាឬកណាស់ក៏មិនព្រមឆ្លើយ ខឹងពេក! ខ្ញុំទៅដល់អោយកៀកមែនទែន ទើបវាឆ្លើយថា៖ ម៉ាក់ឯងសួរដដែលៗ ខ្ញុំបានឆ្លើយ 5ដងហើយថា កំពុងធ្វើ Home-work...! នៅតែសួរទៀត។
វេជ្ជ. ប៉ែន កក្កដា
កំពុងមានបញ្ហាកូនក្តៀន ទល់លាមក ពិបាកជិះ ភ័យខ្លាចពេលជុះម្តងៗ ពិបាកញាំអាហារមានជាតិបន្លែ ឬសសៃ?
ការម៉ាស្សាពោះដូចរូបជាវិធីសាស្ត្រមួយ ជួយកូនៗអោយជុះបានដែរ។ ម៉ាក់ៗអាចពិគ្រោះជាមួយគ្រូពេទ្យឯកទេស និងមានបទពិសោធន៍បាននៅគ្លីនិកកុមារ និងទារក អង្គតាម៉ិញ អំពីបញ្ហានេះ។
ពត៌មានបន្ថែម ឬលំអិតពីសុខភាពកុមារសូមចូលតេលេក្រាមខាងក្រោមនេះ https://t.me/AngtaminhKidClinic
ទារកអាយុ មិនដល់មួយឆ្នាំ ក្រិនថ្លើម ស្លាប់ទៅវិញ....
នេះជាផលវិបាកមួយនៃជំងឺស្ទះថង់ទឹកប្រមាត់របស់ទារកពីកំណើត។ កុមារចេញលឿងយូរខុសពីធម្មតា ស្បែកកាន់តែលឿងទៅៗ លើសពីមួយខែ ភ្នែកក៏លឿង ហើយលាមកពណ៌ ស មានលាយខ្លាញ់។ ពត៌មានលំអិតមាននៅក្នុងតេលេក្រាម Link ខាងក្រោម 👇👇👇 https://t.me/AngtaminhKidClinic
ការព្យាបាលតម្រូវអោយវះកាត់ តែអាត្រាជោគជ័យពីជំងឺនេះនៅមានកម្រិតទាប បើសិនជាការស្ទះថង់ទឹកប្រមាត់នោះនៅក្នុងថ្លើម ហើយអ្វីដែលធ្វើបានគឺផ្សាំថ្លើមអ្នកដ៏ទៃ។
សូមចូលរួមសោកស្តាយដល់កុមារខាងលើផង 🙏