A So Khmer

It is used to work for Khmer in future in long time forever.

05/03/2024

បរទេស #

ប្រទេសមួយនោះមន្ត្រីស៊ីប្រាក់ខែរដ្ឋ តែការអនុវឌ្ឍចាំធ្វើតាមFacebook.

02/10/2023
30/09/2023

www.facebook.com

30/09/2023
30/09/2023

លោកិយជាហ្កេមចេញចាកកងទុក្ខបដិច្ចសមុប្បាទ។ សញ្ជឹងគិតពាក្យពូពន្យល់មួយៗអោយយល់ថាពូចង់ប្រាប់ពីរឿងអី គឺរឿងដើម្បីឈ្នះហ្កេមបដិច្ចសមុប្បាទចេញចាកកងទុក្ខនេះបាន។ បដិច្ចសមុប្បាទ ពាក្យនេះមិនដឹងជាគេបកប្រែថាម៉េចទេ តែគេបកថាម៉េចបកទៅ ប៉ុន្តែក្មួយត្រូវសញ្ជឹងគិតរកអារម្មណ៍យល់របស់ពូអំពីពាក្យបដិច្ចសមុប្បាទនេះ ហើយក្មួយយល់ថាម៉េចបដិច្ចសមុប្បាទហ្នុង គឺអញ្ចុងហើយ។ ក្មួយដែលលឺពាក្យខ្មែរយើងថារកមុខ រកបាតមិនឃើញទេ អារម្មណ៍នេះក្មួយយល់ទេ រកមុខ រកបាតអីមិនឃើញ? គឺរបស់មូលមួយមានជ្រុងច្រើន ហើយយើងនៅកណ្ដាល ងាកទៅណាក៏ឃើញមុខមនុស្សដូចៗគ្នា ប៉ុន្តែអារូបដែលពូប្រដូចគឺពាក់ជាប់នឹងវិញ្ញាណតាំងពីកំណើតមក គឺសំបកមនុស្សហ្នឹង។ បើគេផ្លាស់ប្ដូររូបភាព គឺមើលទៅឃើញរូបភាពដូចៗគ្នាគ្រប់ជ្រុងទាំងអស់ ហើយរូបហ្នឹងតៗគ្នាទៅក្រោយៗ ងាកទៅណាក៏រូបហ្នឹងសើចដាក់យើងដែរ យើងហៅឈ្មោះងាកទៀត ងាកដូចៗគ្នា ដើរទៅខាងមុខឃើញខ្លួនឯងនៅកណ្ដាលដដែល ដើរទៅខាងក្រោយក៏នៅកណ្ដាលដដែល ដើរទៅលើក៏នៅកណ្ដាលដដែល ដើរទៅក្រោមក៏នៅកណ្ដលដដែល តើធ្វើម៉េចចេញរួច? នេះហើយកងទុក្ខបដិច្ចសមុប្បាទ មានតែផ្លូវអារម្មណ៍ត្រូវតែមួយគត់ដែលអាចចេញចាកហ្កេមកងទុក្ខបដិច្ចសមុប្បាទនេះបាន។ កងបដិច្ចសមុប្បាទគឺដូចរូបដែលពូភ្ជាប់ទៅក្នុងសំណេរនេះ ហើយស្រមៃថាគេថាដាក់ក្មួយនៅចំកណ្ដាលរូបហ្នឹង ងាកទៅខាងណាក៏ឃើញលោកិយដូចតែគ្នា តែតាមពិតសំបកហ្នឹងគឺមានជាប់នឹងវិញ្ញាណតាំងពីកំណើតមក។ រូបមូលដែលយើងនៅពីក្នុងហ្នឹងគឺកងទុក្ខបដិច្ចសមុប្បាទនោះហើយណាក្មួយ។ ក្មួយម្នាក់ៗដាក់នៅចំកណ្ដាលដុំរាងមូល ឬកងទុក្ខបដិច្ចសមុប្បាទហ្នឹងរៀងៗខ្លួន ហើយវិញ្ញាណដែលជាក្មួយត្រូវរកផ្លូវចេញចាកកងទុក្ខបដិច្ចសមុប្បាទហ្នឹង។ ត្រូវយល់មនុស្សគឺវិញ្ញាណ វិញ្ញាណដឹង គឺដឹងជាអារម្មណ៍ ដូច្នេះផ្លូវគឺផ្លូវរបស់អារម្មណ៍ហ្នឹងហើយដែលហៅថាមគ្គហ្នុង មានផ្លូវអារម្មណ៍ត្រូវដើម្បីចេញចាកពីកងទុក្ខបដិច្ចសមុប្បាទបាន វាជាហ្កេមគិតតក្កវិជ្ជា វិភាគហេតុផល រកការយល់ត្រូវ ហៅថាសម្មាទិដ្ឋិដើម្បីអោយវិញ្ញាណប្រតិកម្មទល់នឹងទិដ្ឋិហ្នឹងរួចក្លាយជាចិត្ត ទើបចិត្តសម្រេចអីសម្រេចទៅ ព្រោះទិដ្ឋិហ្នុងវាសម្មាហើយ ចង់ចេញចាកកងទុក្ខក៏ចេញទៅ ចង់នៅជួយគេក៏នៅជួយទៅ សម្រេចចិត្តទៅ ព្រោះចិត្តសម្រេចតាមទិដ្ឋិដែលសម្មាទៅហើយហ្នុង។ ផ្លូវអារម្មណ៍ត្រូវគឺជាផ្លូវតែមួយគត់ដែលត្រូវរកអោយឃើញដើម្បី ពេលរស់ក្នុងលោកិយគឺគិតយល់ហេតុផលៗ ដឹងបរមត្ថជាដរាប គឺយកផស្សៈដែលវិញ្ញាណដឹងតាមទ្វារយកមកគិតវិភាគហេតុផលរកអារម្មណ៍យល់ត្រូវ ដើម្បីអោយវិញ្ញាណប្រតិកម្មជាមួយនឹងទិដ្ឋិហ្នឹង ហើយក្លាយជាចិត្តសម្រេច។ សញ្ជឹងគិតទៅក្មួយ តើផ្លូវអារម្មណ៍ត្រូវសំខាន់ទេក្មួយ? រំលឹកម្ដងទៀត មនុស្សគឺវិញ្ញាណ ហើយវិញ្ញាណដឹងគឺដឹងជាអារម្មណ៍ ហើយអារម្មណ៍នោះដាក់កណ្ដាលដុំមូលហ្នឹង ដុំមូលហ្នឹងគឺបដិច្ចសមុប្បាទ កងទុក្ខ ហើយហ្កេមនេះជាហ្កេមគិតវិភាគតក្កវិជ្ជាចេញចាកកងទុក្ខបដិច្ចសមុប្បាទនេះ ដូច្នេះផ្លូវអារម្មណ៍ត្រូវ ពូសួរម្ដងទៀត តើសំខាន់ទេក្មួយ? សម្រាប់ពូសំខាន់ណាស់ សំខាន់លើសអ្វីទាំងអស់ក្នុងលោក ស្ដាប់ការពន្យល់ធម៌ដែលសំដែងដោយព្រះពុទ្ធ និងសម្ដែងដោយព្រហ្មរក្សាលោក អ្នកមើលថែទិដ្ឋិសត្វលោក គឺជារឿងសំខាន់ណាស់ ព្រោះស្ដាប់ការសម្ដែងធម៌នេះយល់ទើបមានផ្លូវអារម្មណ៍ត្រូវ ហើយផ្លូវអារម្មណ៍ត្រូវនេះសំខាន់ណាស់សម្រាប់ចេញចាកកងទុក្ខបដិច្ចសមុប្បាទ ឬរស់នៅត្រូវក្នុងលោកិយនេះ ហើយបើចង់ចេញចាកកងទុក្ខចេញចាកបាន ព្រោះមានផ្លូវអារម្មណ៍ត្រូវហើយ ត្រង់នេះហើយដែលព្រះពុទ្ធប្រាប់ថាធម្មទានឈ្នះអស់ទានទាំងពួង ហើយក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សនេះគ្មានអ្វីសំខាន់ជាងការយល់ធម៌ទេ ព្រោះការយល់ធម៌បានផ្លូវអារម្មណ៍ត្រូវ។ ឥឡូវពូជាព្រហ្មរក្សាលោកពន្យល់ដំណើរធម៌នេះដើម្បីអោយបានផ្លូវអារម្មណ៍ត្រូវ។ កងទុក្ខបដិច្ចសមុប្បាទ អវិជ្ជា បច្ចយា សង្ខារា សង្ខារប្បច្ចយា វិញ្ញាណំ វិញ្ញាណប្បច្ចយា នាមរូបំ នាមរូបបច្ចយា សឡាយតនំ សឡាយតនប្បច្ចយា ផស្សោ ផស្សប្បច្ចយា វេទនា.... ក្មួយត្រូវគិតអោយយល់ បច្ចយាមានន័យថាជាហេតុនាំអោយ បើក្មួយប្រើសញ្ញាព្រួញ គឺព្រួញបាញ់ពីក្នុងមកខាងក្រៅ មនុស្សគិតច្រលំត្រង់ហ្នឹងខ្លាំងណាស់ ព្រោះលោកិយវាបន្លំត្រង់ហ្នឹង វាច្រលំថាផស្សៈមកពីក្រៅ ចូលទៅខាងក្នុងវិញ ផស្សៈជាលោកិយ លោកិយជាធាតុ អូ ធាតុមានឬ? ធាតុគឺគ្មានទេ កម្មមិនអាចប្រែមកជាធាតុបានទេ អញ្ចឹងផស្សៈកើតដោយសឡាយតនៈទេ សឡាយតនៈកើតដោយសារនាមរូបទេ នាមរូបកើតដោយវិញ្ញាណទេ អូ អញ្ចឹងលោកិយចាប់មានពីមានរូបមក រូប សឡាយតនៈ និងផស្សៈគឺលោកិយទាំងអស់ បន្ទាប់មកវិញ្ញាណត្រូវគិតអោយឃើញកម្មមិនបង្កើតលោកិយទេ ។ នេះគឺអរិយសច្ចៈទីមួយដែលវិញ្ញាណត្រូវគិតដឹង គឺដឹងបរមត្ថសច្ចៈ វិញ្ញាណមិនច្រលំនឹងសម្មតិសច្ចៈទេ តែច្រលំគឺតណ្ហាហើយ ផ្លូវអារម្មណ៍ខុសភ្លាម។ ត្រង់ហ្នឹងហើយដែលពូប្រដូចថា ពូថៅហ្នឹងគឺពូថៅខ្លួនឯងទេ គឺរូប សឡាយតនៈ ផស្សៈវិញ្ញាណជាអ្នកបង្កើតទេ អត់មានផស្សៈទៅពីខាងក្រៅទេ។ ដើម្បីអោយផ្លូវអារម្មណ៍ដឹងត្រូវ ការគិតអោយឃើញជាអារម្មណ៍ដឹងបរមត្ថសច្ចៈនូវទុក្ខសច្ចៈ គឺលោកិយគ្មានទេ ទទេសោះសូន្យ ព្រោះកម្មមិនអាចក្លាយជាធាតុបានទេ លោកិយជាធាតុ។ ពេលអារម្មណ៍ដឹងផ្លូវត្រូវថា លោកិយគឺគ្មានទេបែបនេះ អញ្ចឹងផ្លូវអារម្មណ៍គឺនៅតែព្រួញបាញ់ចេញពីក្នុងមកក្រៅ គឺគ្មានផស្សៈពីខាងក្រៅទៅក្នុងទេ ពេលនោះផ្លូវអារម្មណ៍ វិញ្ញាណនាំយកផស្សៈនោះនាំទៅគិតហេតុផលរកការដឹងខុសត្រូវហៅថាសម្មាដឹង ឬសម្មាទិដ្ឋិ ហើយវិញ្ញាណក៏ចេញមកក្រៅខន្ធរបស់ចិត្ត រួចប្រតិកម្មតបនឹងទិដ្ឋិគឺការយល់ឃើញរបស់វាហ្នុង ហើយក៏វិញ្ញាណនោះក្លាយជាចិត្តទៅ។ នេះជាផ្លូវអារម្មណ៍ត្រូវ មិនវង្វេងអារម្មណ៍ ឃើញលោកិយសុទ្ធតែជារឿងបញ្ឆោតទាំងអស់ អញ្ចឹងក្នុងអារម្មណ៍យល់របស់ក្មួយហៅលោកិយជាស្អីក៏ហៅទៅ ព្រោះគិតយល់ឃើញលោកិយអញ្ចុងហើយ។ ក្មួយត្រូវគិតដឹងអោយច្បាស់ថា គិតយល់បានប៉ុណ្ណឹង វិញ្ញាណមិនមែនដើរត្រឹមលើមគ្គទេ គឺវិញ្ញាណដើរលើអរិយមគ្គ អបាយភូមិបិទទ្វារ ចេញចាកកងទុក្ខនៅពេលជួបព្រះពុទ្ធ។ ប៉ុន្តែ បើវិញ្ញាណច្រលំថាផស្សៈមានទិសដៅមកពីខាងក្រៅវិញ ហើយមកប៉ះវិញ្ញាណ នោះគឺផ្លូវអារម្មណ៍ខុសហើយ វិភាគហេតុផលមិនត្រូវទេ ហើយដើរចោទគេថា វិញ្ញាណដែលចេះគិតហេតុផលបានសម្មាទិដ្ឋិ ប្រើទ្វារមនោជាប្រចាំដើម្បីគិតដឹងបរមត្ថសច្ចៈគឺជាមនុស្សពូកែតែចាប់កំហុស ចាប់សម្ដីគេមកវែកញែកទៅវិញ ហើយខ្លួនឯងដែលមិនចេះគិតហេតុផលវែកញែកអីសោះព្រោះពត៌មានដែលវិញ្ញាណយកតាមទ្វារឡើងមកគិតគឺច្រលំទិសដៅអារម្មណ៍ថាផស្សៈមាននៅខាងក្រៅ ទុក្ខទោមនស្សគឺរុញចេញ សុខសោមនស្សគឺទាញចូល នោះគឺតណ្ហា គេថាគេជាអ្នកពាល់ត្រូវព្រោះវិញ្ញាណអោយតម្លៃខុសថាផស្សៈដែលវាបានទទួលនោះជាការពិតថ្នាក់ពាល់ត្រូវស្អីគេវាហ្នុង ប៉ុន្តែផស្សៈហ្នុងឡើងយកទៅគិតបានមិច្ឆាទិដ្ឋិ រួចវិញ្ញាណចេញមកក្រៅខន្ធរបស់ចិត្តប្រតិកម្មតបនឹងមិច្ឆាទិដ្ឋិនោះ ហើយក៏ក្លាយជាចិត្តឡប់ឆ្កួតវិលវល់នៅក្នុងហ្កេមកងទុក្ខបដិច្ចសមុប្បាទហ្នុងទៅ។ តើក្មួយហៅបដិច្ចសមុប្បាទថាអី? ពូថាបដិច្ចសមុប្បាទហ្នឹងមានន័យថារកមុខរកបាតមិនឃើញហ្នឹងហើយ។ ក្មួយស្រមៃមើល ដូចរូបពូដាក់ភ្ជាប់ក្នុងផុសនេះទៅអោយក្មួយមើល ហើយក្មួយស្រមៃគិតថាពុះរូបនោះដាក់ក្មួយនៅកណ្ដាលហ្នុង ហើយក្នុងរូបហ្នឹងដាក់បានតែវិញ្ញាណមួយទេ ហើយមនុស្សវង្វេងថាអង្គុយក្បែរគ្នារាល់ថ្ងៃហ្នឹង តាមពិតនៅក្នុងរូបហ្នឹងម្នាក់ៗទាំងអស់គ្នាគឺនៅក្នុងកងចក្របដិច្ចសមុប្បាទដូចគ្នា ហើយសត្វត្រូវរកផ្លូវចេញដូចៗគ្នា។ មានតែព្រះពុទ្ធទេដែលព្រះអង្គត្រាស់ដឹងអំពីផ្លូវអារម្មណ៍ត្រូវដើម្បីអោយសត្វចេញចាកហ្កេមតក្កវិជ្ជាកងទុក្ខបដិច្ចសមុប្បាទហ្នឹង។ ក្មួយសញ្ជឹងគិតពីភាពវង្វេងរបស់វិញ្ញាណក្នុងហ្កេមបដិច្ចសមុប្បាទហ្នឹងបន្តិចមើល។ ផែនដីមានរាងមូល ក្មួយឈរពីខាងលើផ្លែក្រូចមូលហ្នឹង ឥឡូវធ្វើដំណើរទៅក្រោមគឺក្មួយដើរវង់ពីប្រទេសណាដែលក្មួយកំពុងតែឈរលើហ្នុងទៅកាន់ប្រទេសណាដែលនៅទល់នឹងប្រទេសក្មួយកំពុងតែនៅឈរលើហ្នឹង។ ក្មួយគិតទៅមើល បើក្មួយទៅដល់ប្រទេសហ្នុង តើក្មួយមានអារម្មណ៍ថាក្មួយទៅដល់ក្រោមឬនៅ? ទាញផែនទីមកមើលភ្លាម ឃើញប្រទេសដែលក្មួយចេញដំណើរមកកាន់ប្រទេសហ្នឹងនៅខាងក្រោមវិញម្ដង យីម៉េចអញ្ចេះ? គិតអញ្ចេះទៅ ជិះអាប៉ូឡូទៅលើ ហើយចាំមើលមកផែនដីនៅណាវិញ? ក្រោមផែនដីអត់មានអីផង ហើយភពដែលយើងទៅដល់ហ្នុងក៏អត់មាននៅពីលើភពផែនដីដែរ មិនដឹងនៅទិសខាងណានៃផែនដីទេ អត់ដឹងលើ ដឹងក្រោមអីទេ ហ្នឹងហើយផស្សៈដែលវាបង្កើតដោយខ្លួនវា ប៉ុន្តែលោកិយឃើញផស្សៈមកពីខាងក្រៅចូលទៅខាងក្នុងវិញ ហើយតាមរកផស្សៈហ្នុង រកទៅ សូមអញ្ជើញរកទៅ ទៅជាមួយអ្នកវិទ្យាសាស្ត្រទៅ ក្រែងលោកអ្នកវិទ្យាស្រ្តជួយរកឃើញ។ ការពិតវិញ្ញាណវង្វេងទេ ពូនិយាយអោយស្រួលស្ដាប់ មនុស្សគឺវិញ្ញាណហើយវិញ្ញាណបង្កើតស្រោមមួយដែលមានទ្វារប្រាំទុកទទួលផស្សៈដែលវាបង្កើតដោយខ្លួនវាទៀត ដូចតែតារើសបានពូថៅខ្លួនឯងអញ្ចឹង តើវាឆ្កួតទេក្មួយ? ព្រោះផស្សៈវាបង្កើតដោយខ្លួនវា ហើយវិញ្ញាណចាំទទួលផស្សៈយ៉ាងម៉េច បើផស្សៈវាអត់មានផងហ្នឹង? គឺវិញ្ញាណបង្កើតសំបកគឺរូប នាមរូបបង្កើតសឡាយតនៈ សឡាយតនៈបង្កើតផស្សៈ ត្រង់នេះ វិញ្ញាណត្រូវគិតអោយដឹងថា មុនដំបូងគឺកម្មទេ អវិជ្ជានោះគឺកម្ម កម្មមិនអាចប្រែមកជាធាតុបានទេ លោកិយជាធាតុ ទេៗៗ ធាតុគ្មានទេ សូម្បីតែខ្លួនដើរល្វើកៗហ្នឹងក៏គ្មានដែរ ព្រោះខ្លួនហ្នឹងជាធាតុ។ គិតដឹងត្រង់នេះគឺអរិយសច្ចៈទីមួយដែលជាលក្ខខណ្ឌដាច់ណាត់ត្រូវធ្វើអោយបានណាវិញ្ញាណ ពេលហ្នុងគឺផ្លូវអារម្មណ៍វិលត្រូវមគ្គហើយ វិញ្ញាណដឹងផស្សៈជាវេទនារួចវិលត្រូវមគ្គឡើងទៅគិតហេតុផលនឹងទ្វារមនោរកទិដ្ឋិត្រូវ គឺសម្មាទិដ្ឋិ បន្ទាប់មកវិញ្ញាណចេញមកក្រៅខន្ធរបស់ចិត្តប្រតិកម្មទល់នឹងការយល់ឃើញត្រូវរបស់វា រួចក៏ក្លាយជាចិត្តហើយសម្រេចទៅ មនុស្សគឺចិត្ត។ ប៉ុន្តែបើវិញ្ញាណគិតមិនយល់ថាលោកិយដែលជាធាតុនេះគ្មានទេ មាននេះគឺដោយសារវិញ្ញាណបង្កើតខ្លួនឯងទេ តែវាច្រលំថាពូថៅនេះជារបស់គេ មិនមែនជារបស់វាផង វាក៏ចេញមកក្រៅខន្ធរបស់ចិត្ត ហើយប្រតិកម្មជាសប្បាយទល់នឹងមិច្ឆាទិដ្ឋិវាហ្នុងទៅ វិលវល់ក្នុងកងទុក្ខបដិច្ចសមុប្បាទហ្នឹងទៅ នរក ប្រេត មនុស្ស ទេវតាខ្លះទៅ ចុះមកវិញទៅមកៗព្រោះតែរកផ្លូវអារម្មណ៍ត្រូវមិនឃើញហ្នឹង។ មនុស្សគឺចិត្ត ចិត្តគឺវិញ្ញាណ ដូច្នេះបើផ្លូវអារម្មណ៍ខុស គឺវិញ្ញាណដើរខុសផ្លូវហ្នឹងហើយ ព្រោះអ្វី? ថាព្រោះមិច្ឆាទិដ្ឋិហ្នឹង។ មិច្ឆាទិដ្ឋិព្រោះរឿងអី? ថាព្រោះច្រលំផស្សៈថាមាន គឺលោកិយមាន លឺអ្នកណាថា កើតរលត់ៗ យកអានេះយកអានោះជាអារម្មណ៍ គឺលើកដាក់ហើយៗ គឺលោកិយមានហើយ ឬកាយហ្នឹងវែកទៅឃើញតែគំនរធាតុដីទឹកភ្លើងខ្យល់ ហើយចិត្តហ្នឹងវែកទៅឃើញតែគំនរខន្ធ អោយតែលោកិយមានហើយ តែវែកទៅឃើញអត់ គឺអត់ក្នុងមាន អត់ក្នុងមានគឺមាន លោកិយមានផ្លូវអារម្មណ៍បញ្រ្ចាសហើយ ហេតុផលស្ទះ ហេតុខាងគេថាហេតុមកពីខាងយើង លំហូរហេតុផលគឺគ្មានទេ និយាយហេតុផលស្ដាប់គ្នាមិនយល់ទេ។ ផ្លូវអារម្មណ៍វង្វេងអញ្ចឹង ចង់ចេញចាកកងទុក្ខ ដាក់ដល់ឋាននិព្វានផង? អាសាស្ដាជាន់អាចម៍ដល់និព្វានហើយទើបរកមគ្គឃើញ ប៉ុន្តែមគ្គវាហ្នឹងមិនដឹងមគ្គស្អីវាទេ ឯយាយតាស្ដាប់អាខ្ជា និងលោកសង្ឃសព្វថ្ងៃក៏មិនដឹងមគ្គយ៉ាងម៉េចដែរ តែគាត់ដឹងតែថាដាក់ដល់ឋាននិព្វានផង បើកភ្នែកខ្វាកឡើងនរក។ ដោយគិតដឹងថាលោកិយដែលជាផស្សៈពុំមានក្នុងសភាពពិតទេ មនុស្សគឺចិត្តទេ ដូច្នេះវិញ្ញាណត្រូវវិលត្រូវមគ្គ គិតបរមត្ថសច្ចៈគ្រប់រឿងទាំងអស់ សម្លឹងមើលមនុស្សដោយភ្នែក រួចគិតយល់ពីចិត្តដែលជាមនុស្សហ្នឹង មនុស្សគឺចិត្ត ក្នុងការរស់នៅ វិញ្ញាណត្រូវវិលត្រូវមគ្គ រួចគិតរកយល់អំពីសន្ដានចិត្តរបស់មនុស្សនោះ មិនត្រូវមើលសំបកដែលជាសឡាយតនៈដែលពាក់នោះលើវិញ្ញាណនោះទេ ព្រោះនោះជាលោកិយទេ លោកិយគឺគ្មានទេ កុំសម្លឹងមើលវាយូរពេកដោយក្ដីស្រលាញ់សំបកហ្នឹង គឺត្រូវប្រើទ្វារមនោគិតរកយល់សន្ដានចិត្តរបស់មនុស្សហ្នឹង ហើយពេលដែលមនុស្សធ្វើអ្វីមួយត្រូវមើលចេតនាវា។ នេះគឺការគិតដឹងបរមត្ថសច្ចៈនៃវិញ្ញាណវិលត្រូវមគ្គប្រើទ្វារមនោគិតហេតុផលរកអារម្មណ៍យល់ត្រូវគឺសម្មាទិដ្ឋិ។ ហ្កេមលោកិយវគ្គនេះ គឺអ្នកមានបុណ្យជាតួឯកចេញមកក្នុងកញ្ចក់នៅជុំវិញពេញកញ្ចក់មូលហ្នឹង ហើយប្រដាប់ពាក់មើលរូបហ្នឹង មិនមែនពាក់អោយពូទេ គឺពាក់ខាងក្មួយហ្នុងហើយ តែមនុស្សមិនបានចាប់អារម្មណ៍ថាវិញ្ញាណដែលជាខ្លួនពាក់សឡាយតនៈទុកដឹងលោកិយហ្នឹង យល់ទេក្មួយ? ហើយពូសម្ដែងតួ ពូចាប់រាប់ពីពេលពូចេញធ្វើនយោបាយមក តើពួកក្មួយៗមើលស្គាល់ពូថាជាអ្នកមានបុណ្យទេ? បើអ្នកណាប្រើសឡាយតនៈមើលឃើញលោកិយដែលជារូបពូ ជាសម្លេងពូជាអ្វីដែលដឹងតាមទ្វារទាំងប្រាំនៃសំបកហ្នុង គឺសឡាយតនៈ ហើយគិតថានោះជាការពិត គិតហេតុផលមិនចេញទេ អត់ស្គាល់អ្នកមានបុណ្យទេ ព្រោះសឡាយតនៈត្រចៀកលឺតែជេរ ក៏ដឹងសន្មត់ថាអាក្រក់តែម្ដងទៅ។ ចំណែកវិញ្ញាណដែលមានសីលវិលត្រូវមគ្គគិតដឹងបរមត្ថសច្ចៈ មិនដឹងសម្មតិទេនោះក៏ស្គាល់ពូទៅ។ នេះជារបៀបរែងយកសត្វមានសីលនៃហ្កេមលោកិយវគ្គនេះ គឺវគ្គអ្នកមានបុណ្យមកបំភ្លឺមេរៀនត្រាស់ដឹងរបស់ព្រះពុទ្ធព្រះនាមសមណគោតមនាពាក់កណ្ដាលកម្លាំងត្រាស់ដឹងរបស់ព្រះអង្គនោះហើយ។ ពេលហ្កេមវគ្គនេះចប់ ពូនឹងសម្រេចឈាន ហើយពេលនោះផែនដីថ្មីគឺលោកិយថ្មីនឹងរៀបចំសម្រាប់ហ្កេមលោកិយវគ្គថ្មី ទាំងសឡាយតនៈដែលពាក់អោយវិញ្ញាណនីមួយៗក៏ថ្មី ទាំងផស្សៈគឺលោកិយដែលវិញ្ញាណពាក់សឡាយតនៈថ្មីហើយដឹងក៏ថ្មី។ នេះចំពោះតែសត្វដែលមានផ្លូវអារម្មណ៍ត្រូវវិលដឹងត្រូវមគ្គ ប្រថពីញាប់ញ័រអបអរស្ដេចចក្រសម្រេចឈាន ឯវិញ្ញាណវិលខុសមគ្គ វាដឹងជាអារម្មណ៍ខុស គឺដឹងបញ្រ្ចាស ព្រោះផស្សៈវាមានទិសដៅចូលក្នុង វាដឹងថាផ្ទុះផែនដី ទឹកជំនន់លិច ផ្គររន្ទះ ហើយលោកិយរបស់វាក៏រលំរលាយទៅ ហើយវិញ្ញាណបន្តទៅសោយទុក្ខទោសក្នុងវាលវដ្ដសង្សារទៅ ព្រោះចាញ់ហ្កេមបដិច្ចសមុប្បាទហ្នឹងឯង៕

27/09/2023
22/09/2023

ម្យ់់ាងម្នាក់ពៅ

22/09/2023

ភាពទាក់ទាញដ៏ស្រស់ស្អាត

Photos from Khem Veasna's post 21/09/2023
ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

วิดีโอทั้งหมด (แสดงผลทั้งหมด)

No inside
ច្បាស់នៅថាពលពតសម្លាប់ខ្មែរ?
😍😍😍😍
សូមអោយសព្វសត្វយល់ផ្លូវផុតទុក្ខ🙏🙏🙏
ក្មេងស្រុកស្រែ​ពីមុនបានធ្លាប់....ដូចខ្ញុំដែរ
Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.Whenever yo...
ភ្លើងគ្មានផ្សែង
អញធំប៉ុនណាចង្រៃប៉ុននោះអស់់អញអស់ចង្រៃ
ផ្លូវធ្វើថ្មីតែបើភ្លៀងមកបានតែលូនទេទើបទៅរួច
ផ្លូវចូលផ្ទះស្រួលមហាស្រួល
វគ្គស៊ីព្រណង់

ประเภท

เบอร์โทรศัพท์

เว็บไซต์

ที่อยู่

Aranyaprathet, Aranyaprathet District, Sa Kaeo 27120
Bangkok
บล็อกเกอร์ อื่นๆใน Bangkok (แสดงผลทั้งหมด)
AliceAlice' AliceAlice'
Bangkok, 10240

Japanese fashion specialist, Costume maker since 2004

PhraPaThoM Wittayalai SchooL PhraPaThoM Wittayalai SchooL
Bangkok

ความคิดที่แตกต่าง สามารถอยู่ด้วยกันได้อย่างเข้าใจ

Maypawee Maypawee
Bangkok, 10400

MAYPAWEE :)

វក់ដើរ-Vouk Der វក់ដើរ-Vouk Der
14 Phahonyothin Road, Anusawari
Bangkok, 10220

Natural of life 🌿 ក្តីសុខផ្តើមចេញ ពីខ្លួនយើង🫶

Fong Fong
Bangkok

METAPage

KiNG Street Food KiNG Street Food
ราดหน้าฝีมือแม่
Bangkok, 10160

รับรีวิว ถ่ายวิดีโอ Street Food ร้านอาหาร สนใจ inbox หรือ โทร 080-215-1492

ทำเป็นรู้ดี - I Know Everything ทำเป็นรู้ดี - I Know Everything
Bangkok

ทำเป็นรู้ดี - I Know Everything พื้นที่เล็กๆ ที่จะรีวิวทุกอย่างตามใจ ไม่มีข้อยกเว้น

Rsm168 TH Rsm168 TH
Bangkok
Bangkok

blogger

Bewhasbeen Bewhasbeen
Bangkok

Bew has been so… have you?

POD RELX ORG. POD RELX ORG.
Bangkok, 10600

🧸พอตเปลี่ยนหัว พอตใช้แล้วทิ้ง 🛍️ ส่งของทุกวัน ตัดรอบ 15.00 น. 🛒สอบถาม/สั่งซื้อ @189csltt 📮

Norapatjadpai Norapatjadpai
Bangkok, 10260

นรภัทจัดไป รีวิวร้านเด็ด รีวิวโรงแรม

Mak SereyPong Mak SereyPong
9, 24 Ram Inthra Road, Anusawari, Bang Khen
Bangkok, 10220

Hello welcome to my page please help like and follow page