មូលនិធិធម្មយាត្រា-Dhamma Yatra Foundation

មូលនិធិធម្មយាត្រា-Dhamma  Yatra Foundation

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មូលនិធិធម្មយាត្រា-Dhamma Yatra Foundation, Religious organisation, .

16/10/2022

កត្តាសំខាន់៣យ៉ាងដែលធ្វើឲ្យសិង្ហបុរីជាប្រទេសជោគជ័យផ្នែកសេដ្ឋកិច្ច
កាលទើបបានឯករាជ្យភ្លាមនៅឆ្នាំ១៩៦៥ ប្រទេសសិង្ហបុរីជាប្រទេសតូចនិងក្រីក្រ គ្មានធនធានធម្មជាតិ ប្រជាជនក៏តិច។ និយាយទៅ កាលនោះ ប្រទេសតូចមួយនេះជួបស្ថានភាពលំបាកខ្លាំងក្រៃលែង។
ប៉ុន្តែ បច្ចុប្បន្ន ប្រទេសតូចមួយនេះក្លាយជាប្រទេសអ្នកមានក្នុងពេលមិនដល់កន្លះសតវត្សរ៍ផង។ ហើយនាយករដ្ឋមន្ត្រីដំបូងបង្អស់របស់ប្រទេសនេះ គឺលោក លី ក្វាន់យូ មានកេរ្តិ៍ឈ្មោះល្បីល្បាញជុំវិញពិភពលោករហូតទល់សព្វថ្ងៃ។
តើមានកត្តាអ្វីខ្លះ ដែលធ្វើឲ្យសិង្ហបុរីមានជោគជ័យផ្នែកសេដ្ឋកិច្ចដ៏សម្បើមដូច្នេះ ?
ទីមួយ សិង្ហបុរីស្ថិតនៅចំទីតាំងយុទ្ធសាស្ត្រ និងមានកំពង់ផែធម្មជាតិ ដែលផ្ដល់អត្ថប្រយោជន៍ដ៏ច្រើនសម្បើម។ សិង្ហបុរីស្ថិតនៅចំមាត់ជ្រោយម៉ាឡាកា ដែលជាផ្លូវឆ្លងកាត់នៃពាណិជ្ជកម្មតាមផ្លូវសមុទ្រប្រហែល ៤០ភាគរយរបស់ពិភពលោក។ ទីតាំងនេះជាប៉ុស្តិ៍ពាណិជ្ជកម្មដ៏សំខាន់ កាលពីសតវត្សរ៍ទី១៤ និងជាថ្មីម្ដងទៀត នៅសតវត្សរ៍ទី១៩។ ហើយមកដល់សម័យលោក លី ក្វាន់យូ សិង្ហបុរីទទួលបានផលប្រយោជន៍យ៉ាងច្រើនពីទីតាំងយុទ្ធសាស្ត្រនិងកំពង់ផែនេះ។
ទីពីរ សម័យលោក លី ក្វាន់យូ សិង្ហបុរីបើកទូលាយទទួលពាណិជ្ជកម្ម និងវិនិយោគបរទេស។ វិនិយោគិនចម្រុះជាតិសាសន៍ បានមករកស៊ីនៅទីនេះ និងពង្រីកពាណិជ្ជកម្មរបស់ខ្លួនយ៉ាងគគ្រឹកគគ្រេង។
ទីបី រដ្ឋាភិបាលសិង្ហបុរីមានទំហំតូច មានប្រសិទ្ធភាពការងារខ្ពស់ និងស្មោះត្រង់គ្មានអំពើពុករលួយ ដែលលក្ខណសម្បត្តិទាំងនេះ មិនមានទេនៅក្នុងបណ្ដាប្រទេសជាច្រើនដែលជាអ្នកជិតខាងរបស់សិង្ហបុរី។ មែនទែនទៅ សិង្ហបុរីតែងតែជាប់ចំណាត់ថ្នាក់នៅជួរលើគេ ជាប្រទេសដែលមានភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម។
ប៉ុន្តែ ទន្ទឹមនឹងភាពជោគជ័យទាំងនេះ សិង្ហបុរីក៏មានចំណុចខ្វះខាតដែរ ជាពិសេស ប្រទេសនេះមានរបៀបគ្រប់គ្រងបែបផ្ដាច់ការ រឹតត្បិតសេរីភាពសារព័ត៌មាន និងគោលនយោបាយសង្គមមិនសេរី។ ការធ្វើបាតុកម្មតវ៉ា គឺកម្រត្រូវបានរដ្ឋាភិបាលអនុញ្ញាតណាស់នៅក្នុងប្រទេសសិង្ហបុរី៕

Photos from មូលនិធិអតីតនិស្សិត-ប្រទេសថៃ's post 15/10/2022
13/10/2022

សេចក្តីសុខមិនដែលរត់ទៅរក អ្នកបន់ស្រន់ប្រាថ្នាចង់បានវាឡើយ ប៉ុន្តែសេចក្តីសុខតែងនៅជាមួយ អ្នកដែលសាងហេតុនៃសេចក្ដីសុខនោះ។

លោកម្ចាស់គ្រូ វជិរប្បញ្ញោ សាន សុជា

12/10/2022
12/10/2022

តែយើងល្ងង់ គេចាត់ឱ្យតែខ្មែរសម្លាប់ខ្មែរ
ម្ចាស់គ្រូ៖ សាន្ត សុជា🙏🙏🙏

Photos from មូលនិធិធម្មយាត្រា-Dhamma  Yatra Foundation 's post 12/10/2022

អ្នកដែលចូលចិត្តនិយាយដេីមអ្នកដទៃប្រាប់យេីង​ ហាក់ដូចកំពុងប្រាប់យេីងថា​ កុំទុកចិត្តខ្ញុំ​ ថ្ងៃក្រោយខ្ញុំនឹងនិយាយដេីមឯងប្រាប់គេទៀត។

ថេរវេលាចេះតែកន្លង១០ឆ្នាំ១០ដងមិនយឺនយូរឡេីយ​ ចង់បានសម្រេចត្រូវប្រឹងឲ្យហេីយបេីនៅកន្តេីយពិតជាអស់ពេល។

អ្នកមិនគួរមានវត្តមាននៅលេីលោកនេះឡេីយ​ ប្រសិនបេីអ្នកមិនចង់ឮពាក្យរិះគន់ពីអ្នកដទៃ។

ស្អប់ខ្លាំងមេីលល្អមិនឃេីញ​ ស្រឡាញ់ខ្លាំងមេីលអាក្រក់មិនឃេីញ។

នៅពេលដែលមិនទាន់ជួបបញ្ហាផ្ទាល់ខ្លួន​ អ្នកណាក៏ចេះវិធីលួងលោុមអ្នកដទៃដែរ​ ដល់តែខ្លួនឯងមានសេចក្តីទុក្ខគ្របសង្កត់​ ទេីបដឹងថាសូម្បីតែខ្លួនឯងក៏លួងមិនបានដែរ។

លោកគ្រូ​ សាន​ សុជា
——————

Photos from មូលនិធិធម្មយាត្រា-Dhamma  Yatra Foundation 's post 12/10/2022

ពោធិបក្ខិយធម៌ ៣៧ ប្រការ

Videos (show all)

តែយើងល្ងង់ គេចាត់ឱ្យតែខ្មែរសម្លាប់ខ្មែរម្ចាស់គ្រូ៖ សាន្ត សុជា🙏🙏🙏

Website