Cz posts

Cz posts

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cz posts, Video Creator, .

Cz posts 18/09/2023

អបអរសាទរ
ការដាក់បញ្ចូលរមណីយដ្ឋានបុរាណវិទ្យាកោះកេរ នៃអតីតរាជធានីលិង្គបុរៈ (ឆោកគគ៌្យរ) ជាសម្បត្តិបេតិកភណ្ឌពិភពលោក.❤️🇰🇭

Cz posts

Cz posts 14/09/2023

ក្មេងៗសម័យនេះមួយចំនួនតែងតែធ្វើអីប្លែកៗដែលសង្គមមិនឲ្យតម្លៃ ទៅរៀនអស់តែលុយ។ ពេលធ្វើបែបនឹងហើយគិតថាខ្លួនលូយស្ទាវ ដល់ពេលចុងក្រោយបានត្រឹមធ្វើឲ្យម៉ែឳខ្មាសគេ។

Cz posts

Cz posts 06/09/2023

លោកពុកដ៏សែនល្អ..❤️

Cz posts

06/09/2023

#ជូនចំពោះប្អូនៗជាបេក្ខជនបាក់ឌុប6/វិច្ឆិកា/2023
សួស្ដីនាងខ្ញុំ ភាព ស្រីណាត់ជាអតីតសិស្សបាក់ឌុបនាសម័យប្រលង5/ធ្នូ/2022
តើប្អូនៗកំពុងតែភ័យព្រួយ ដេកពិបាកចិត្តចំពោះការប្រលងនៅពេលខាងមុខនេះមែនទេ? Okក្នុងឳកាសនេះ ក្នុងនាមខ្ញុំផ្ទាល់នឹងផ្ដល់ជាមតិយោបល់ខ្លះៗក៏ដូចជាបទពិសោធដែលបានឆ្លងកាត់ការប្រលងមុនប្អូនៗដើម្បីត្រៀមចិត្តចំពោះការប្រលងឲបានគ្រប់គ្នា។
មុននិងធ្វើការចែករំលែកបងសុំជូនជាសំណួរខ្លះៗដែលទាក់ទងជាមួយការប្រលង! ព្រោះបងជឿថាប្អូនៗក៏មានអារម្មណ៏បែបនេះដែរ!
#តើការប្រលងបាក់ឌុបគេចេញវិញ្ញាសាដូចឬក៏ស្រដៀងខ្លះទៅនឹងការប្រលងក្នុងសាលាដែរឬអត់ណ៎?
#តើខ្ញុំគួរត្រៀមខ្លួននិងរៀបចំមេរៀនដូចម្ដេចសម្រាប់ការប្រលងរបស់ខ្ញុំ?
#សល់ពេលប្រលង300ជាងថ្ងៃមិចខ្ញុំមិនខ្វល់ខ្វាយនៅតែតិចហើយតិចទៀតរហូតភ្ញាក់ខ្លួនសល់ពេល30ថ្ងៃOMG(ខ្ញុំមានអារម្មណ៏ថាភ័យធ្វើអីមិនត្រូវ មិនដឹងចាប់ផ្ដើមពីណាទៅ) ពិបាកចាប់ផ្ដើមនិងពិបាកបញ្ចប់។តាមពិតទៅយើងគួរអរគុណដល់សំណួរទាំងប៉ុន្មាននេះដែលជាសារដាស់តឿនដល់ប្អូនៗសម្រាប់ការប្រលងអញ្ជឹង!
*ដូច្នេះបងនិងជូនជាTipមួយចំនួនទៅតាមមុខវិជ្ជាត្រូវប្រលង:
+ ទាក់ទងមុខវិជ្ជាត្រូវគណនារួមមាន:
#គណិតវិទ្យា:
. អនុវត្តឲបានច្រើនលើទម្រង់វិញ្ញាសាបាក់ឌុបចាប់ពីឆ្នាំ2015ដល់2022ពិសេសគឺត្រូវសង្កត់លើលំហាត់អនុគមន៏ ប្រូបាប និងលីមីត
. ធ្វើហើយធ្វើទៀតនូវលំហាត់ទាំងឡាយដែលប្អូនបានរៀនជាមួយគ្រូនៅក្នុងសាលា ដូចជាលំហាត់អនុគម៏ដែលប្រែចេញពីអនុគមន៏បារាំង ត្រូវធ្វើមួយលំហាត់ឲបាន2-3ដង (ហាមមានអារម្មណ៏ថាធុញចំពោះអនុគមន៏)
.អនុគមន៏ដែលពិបាកយល់មានដូចជា អនុគមន៏លោការីតនេពែសុទ្ធ និងអនុគមន៏លោការីតនេពែ+សនិទាន អាគាត់ទាំង2នេះត្រូវប្រយត្ន័ឲមែនទែនកុំឲមកបោកយើងបាន ដូច្នេះហើយត្រូវធ្វើឲទៀងទាត់ឲប្រាកដថាយើងបង្រ្កាបវាបានពិតមែន
. ចំពោះលំហាត់ផ្សេងៗធ្វើតាមធម្មតាដូចវិញ្ញាសាធ្លាប់ចេញរួចហើយកន្លងមក។
#រូបវិទ្យា:
. ជំហានដំបូងត្រូវចេះស្រង់មេរៀនណាដែលក្រសួងតែងតែចេញជាញឹកញាប់ បន្ទាប់មកផ្ដោតឲច្រើនចំពោះមេរៀនទាំងនោះ
. ចងចាំឲបានច្បាស់មួយៗទៅលើរូបមន្តតាមមេរៀននីមួយៗ ចៀសវាងការភន្ត័ច្រឡំ
. អនុវត្តលំហាត់ដែលធ្លាប់ចេញបាក់ឌុបកន្លងមក+ លំហាត់ដែលប្អូនបានរៀននៅសាលាជាមួយគ្រូ(ធ្វើមួយលំហាត់ឲយល់សិន ចាំបន្តលំហាត់ផ្សេងទៀត)
. គ្រប់ការធ្វើលំហាត់ដែលជាទម្រង់វិញ្ញាសា ត្រូវគណនាលេខដោយដៃផ្ទាល់( ដើម្បីឲទម្លាប់ក្នុងពេលត្រូវប្រលងបាក់ឌុប)
#គីមីវិទ្យា:
. ត្រូវស្រង់ឡើងនូវមេរៀនដែលក្រសួងតែងតែចេញ ហើយត្រូវសង្កត់ឲខ្លាំងលើមេរៀនទាំងនោះ
. ចងចាំទុកឲបានច្បាស់នូវរូបមន្តតាមមេរៀនមួយៗ
. អនុវត្តលំហាត់ជាប្រចាំដែលបានរៀនក្នុងសាលាជាមួយលោកគ្រូ/អ្នកគ្រូ ធ្វើច្រើនចេះច្រើន ចាំកាន់តែច្រើន
. កុំភ្លេចលំហាត់ដែលបានចេញប្រលងរួច គឺត្រូវយកមកធ្វើទាំងអស់មិនថាចេះហើយក៏ដោយ ដើម្បីឲកាន់តែស្និទជាមួយវា(ព្រោះពេលប្រលងអាចមានអារម្មណ៏ភ័យខ្លាច ធ្វើឲយើងភ្លេចចំណុចណាមួយជាក់ជាមិនខាន)
. ការគណនាលេខគឺមិនត្រូវប្រើម៉ាសុីនគិតលេខទេ ដូច្នេះប្អូនៗត្រូវទម្លាប់ដោយប្រើដៃឲហើយ។
+ ចូលមកដល់មុខវិជ្ជាដែលត្រូវទន្ទេញ: (លឺហើយ អ៊ូយខ្ជិល តែដើម្បីចៀសវាងក្បាលប៊ិចកុំឲសើមនៅពេលប្រលងគឺត្រូវតែស៊ូ🥹🥹)
#ជីវវិទ្យា:
. មិនខុសពីមុខវិជ្ជាផ្សេងៗទេ គឺត្រូវស្រង់ទាក់ទងនឹងមេរៀនណាដែលក្រសួងយកមកចេញប្រលង។ បន្ទាប់ពីស្រង់មេរៀនរួចគឺចាប់ផ្ដើមស្រង់ជាសំណួរទៅតាមមេរៀននីមួយៗវិញម្ដង។
. សម្រាប់ការទន្ទេញ : ពេលព្រឹកជាពេលដ៏ល្អក្នុងការទន្ទេញចន្លោះម៉ោង5-6មុនចេញទៅសាលារៀនយ៉ាងហោចក៏ត្រូវឲបាន5សំណួរដែរ។ មកពីសាលារៀនវិញរំលឹក5សំណួរនិងម្ដងទៀត បងជឿថាធ្វើតែបែបនិង3ថ្ងៃចាំលែងភ្លេចដល់ថ្ងៃប្រលង(ព្រោះបងក៏ធ្វើដូច្នេះដែរ😁)
. ទាក់ទងទៅនឹងការស្រង់សំណួរ គឺយកចេញពីសំណួរដែលគ្រូបានបង្រៀន និងសំណួរ+ចម្លើយរបស់ផេកបាក់ឌុបៗនានាដែលគេផុស+សំណួររបស់ក្រសួងធ្លាប់ចេញ
. សំណួរទាំងនោះមិនពិបាកទន្ទេញទេ ព្រោះតែយើងបានមើលពីការប្រលងប្រចាំខែនិងឆមាសនៅសាលារួចខ្លះៗហើយ ដូច្នេះយើងងាយទន្ទេញឆាប់ចាំហើយចាំមិនងាយភ្លេច។
#ប្រវិត្តវិទ្យា
. ចងក្រងសំណួរ+ចម្លើយតាមផេកបាក់ឌុបនានានិងយកចេញពីសំណួរ/ចម្លើយបាក់ឌុប2014ដល់2022ទាំងវិទ្យាសាស្រ្ត+សង្គម
. ត្រូវចែកជាសំណួរត្រូវយល់និងសំណួរណាត្រូវចាំដើម្បីងាយស្រួលក្នុងការមើល( សំណួរត្រូវប្រើការយល់គឺត្រូវអានពីរទៅបីដងហើយរៀននិយាយចំណុចខ្លះ ) ចំណែកឯសំណួរត្រូវចាំគឺត្រូវអានឲចាំម្ដងមួយកថាខណ្ឌ រួចហើយទន្ទេញសរុបបញ្ចូលគ្នា 3ដងនោះប្អូននឹងចាំ។
#ចំពោះសំណួួនិងចម្លើយប្រវត្តិបងមានជាFileគ្រប់មេរៀនទាក់ទងនិងការប្រលង។អាចផ្ញើសារតាមMessagerបងផ្ទាល់ចាំបងចែករំលែកជូន។
*NOTE: រូប/គីមី ក៏អាចចេញជាសំណួរ1/2ដែរ ដូច្នេះប្អូនអាចមើលតាមវិញ្ញសាក្រសួងបានចេញរួចហើយ និងសំណួរតាមមេរៀនរបស់សៀវភៅពុម្ភ។
*NOTE: លំហាត់ជីវៈ គឺទាមទារឲចងចាំរូបមន្តក៏ដូចជាវាចាផងដែរ ។ ព្យាយាមធ្វើលំហាត់ដែលបានរៀនបំប៉នបន្ថែមជាមួយគ្រូឲបានច្រើនលំហាត់(ធ្វើបាន4/5វិញ្ញាសាត្រូវរំលឹកឡើងវិញបន្ថែម)
#អក្សរសាស្ត្រខ្មែរ:
. ស្គាល់ឲច្បាស់ពីអង្គតែងសេចក្ដីនិងចំណុចតូចៗរបស់វា
. ស្គាល់ប្រភេទវិញ្ញសាតែងសេចក្ដី រួមមាន: ពាក្យស្លោក( ងើយស្កក ឪនដាក់គ្រាប់ ……..) ឃ្លាសំខាន់ក្នុងអក្សរសិស្ប៏( អត្ថាហិអត្តនោនាថោ……..) និងប្រធានបែបទស្សនៈ( ខ្វះការអប់រំ គ្មានការអភិវឌ្ឍ….)
. ចងចាំចំណុចខ្លះៗទាក់ទងនិងរឿងដម្បីស្រួលធ្វើជាទឡ្ហីករណ៏និងជាឧទាហរណ៏របស់តែងសេចក្ដី ដូចជារឿងគួរចេះ : កុលាបប៉ៃលិន ថៅកែចិត្តចោរ ព្រះអាទិត្យថ្មីរះលើដែនដីចាស់ តេជោយ៉ត រាមកេរ្តិ៏។ល។
#ភាសាអង់គ្លេស:
. យកវិញ្ញាសាមកធ្វើទាំងអស់ដែលធ្លាប់ចេញរួចហើយ ធ្វើឲបាន4/5ដងក្នុងមួយវិញ្ញសាដើម្បីឲបានយល់ផង ជាពិសេសនោះគឺចាំ ព្រោះជឿថាមុខវិជ្ជាអង់គ្លេសនេះមួយពិបាកក្នុងការចេះណាស់ គឺមានតែចាំនិងឯងចំពោះការប្រលងបាក់ឌុប។
. ចំណុចបន្ទាប់គ្រាន់តែរៀនបន្ថែមទៅលើ Grammar and Vocabulary តាមYoutobeទៀតគឺអាចមានលទ្ធភាពជាប់ខ្លះៗហើយ។
. ឧស្សាហ៏រៀនពាក្យភាសាអង់គ្លេសផង ស្រួលក្នុងការសរសេរសំណេរ(កុំខ្ជិលឲសោះណា យត្ន័ធ្លាក់ដូចបង)។
>< ជាចុងក្រោយក៏សូមអរគុណចំពោះប្អូនៗដែលបានចូលរួមអាននិងអនុវត្តន៏តាមអត្ថបទមួយនេះ បើមានជាមតិយោបល់ឬចម្ងល់អាចចូលរួមផ្ដល់មកកាន់បងបាន ស្វាគមន៏ជានិច្ច។ មួយវិញទៀតក៏ចូលរួមត្រេកអរចំពោះប្អូនៗដែលយកបានលទ្ធផលល្អចំពោះការប្រលងនានាក្នុងសាលាហើយព្យាយាមឲល្អបន្តទៀតក្នុងពេលបាក់ឌុបខាងមុខនេះ។
យ៉ាងណាមិញប្អូនៗដែលគិតថានៅមានកម្រិតមិនទាន់ធ្វើបានល្អទេ កុំទាន់អាលអន់ចិត្តឲសោះគឺត្រូវដាក់ចិត្តខិតខំបន្តទៀតព្រោះនៅមានឪកាសរាងច្រើនក្នុងការប្រលងនាថ្ងៃខាងមុខនេះ💪។
#ជូនពរឲទទួលបានជោគជ័យសម្រាប់ការប្រលង!

Credit : @ភាព ស្រី ណាត់
#សិស្សច្បង
#បាក់ឌុប2023

Cz posts 04/09/2023

បាត់បង់សីលធម៌ បាត់បង់ប្រពៃណី បាត់បង់តម្លៃ បាត់កិត្តិយសកេរ្តិ៍ឈ្មោះ ដោយសារតែភាពចង់ល្បីល្បាញខុសទំនង។ ផុសមួយនេះ សូមសំណុំពរដល់ page មួយចំនួនដែលតែងតែផុសវីដេអូ អាសអាភាសន៍នៅក្នុងបណ្តាញសង្គម សូមកុំគ្រាន់តែចង់ល្បីធ្វើអីមិនចេះគិត ត្រូវចាំថាមានក្មេងៗច្រើនណាស់ដែលពួកគាត់បានលេងបណ្តាញសង្គមfacebookមួយនេះ ប្រសិនបើពួកគាត់ឃើញវីដេអូបែបនេះហើយគាត់បានចំណេញអីអត់? គឺមានតែបង្វក់ស្មារតីពួកគាត់ឲ្យងប់ងល់បន្ថែម ដូចនេះសូមបញ្ឈប់ការផុសបែបនេះបន្តរទៀតទៅ!!

Cz posts

Cz posts 02/09/2023

យើងមិនអាចរើសកន្លែងកំណើតបាននោះទេ តែយើងអាចរើសអនាគតរបស់យើងបានអោយតែយើងមានការតស៊ូក្នុងជីវិត ដូចក្មេងស្រីម្នាក់នេះចឹង៎ មើលទៅគាត់មានការលំបាកខ្លាំងណាស់ក៏ប៉ុន្តែគាត់នៅតែមានការតស៊ូដើម្បីទៅរៀន ជិះសំរាមកណ្តាលទន្លេម្នាក់ឯង…😢បងប្អូនសាកស្រមៃមើល៎តើមានអារម្មណ៍បែបណា? ខ្ញុំពិតជាអាណិតគាត់ណាស់ ពេលមើលវីដេអូនេះ សុំគេជិះក៏គេមិនអោយទៅព្រោះតែការរើសអើង ហុឹម….😭
ចឹងនៅពេលដែលជីវិតអ្នកជួបទុក្ខលំបាកសូមកុំទាន់បាក់ទឹកចិត្ត អ្នកអាចសម្លឹងមើលនៅមានមនុស្សដែលកំពុងជួបទុក្ខលំបាកច្រើនជាងអ្នករាប់រយដងទៀត…
សូមកុំបោះបង់ការតស៊ូរបស់អ្នក ថ្ងៃមួយជីវិតនឹងផ្តល់រង្វាន់ឲអ្នក ជាការតបស្នងមកវិញ។

Credit: Romduol TV
Remake: Vin Yako

Cz posts

Cz posts 02/09/2023

ការធ្វើបុណ្យចំពោះព្រះរស់គឺមិនចាំបាច់ទាល់តែយើងឲ្យលុយឲ្យកាក់ ឫជូនរបស់របរទើបគេហៅថាធ្វើបុណ្យនោះទេ។ គឺក្នុងនាមយើងជាកូនគ្រាន់តែស្តាប់ការណែនាំប្រៀនប្រដៅរបស់ឳពុកម្តាយ ដើរតាមគន្លងធម៌មិនធ្វើឲ្យគាត់ពិបាកចិត្ត ដេកអស់សង្ឃឹម តែផ្ទុយទៅវិញយើងគ្រាន់តែខិតខំប្រឹងប្រែធ្វើឲ្យខ្លួនឯងពូកែ ធ្វើឲ្យគាត់សប្បាយចិត្ត នោះហើយជាការធ្វើបុណ្យចំពោះព្រះរស់។

Cz posts

11/08/2023

ពិតអត់ថាយើងបានបែកគ្នា..?

Videos (show all)

ពិតអត់ថាយើងបានបែកគ្នា..?

Website