Hang Meas HDTV Group

Hang Meas HDTV Group

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hang Meas HDTV Group, Video Creator, .

Photos from Hang Meas HDTV Group's post 16/10/2020

ប្រយ័ត្នផងបងប្អូន គ្រាប់មីនមិនទាន់ផ្ទុះ ច្រើនណាស់
ក្រោយទឹកជន់ហូរច្រោះអស់ដី​ រកឃើញគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះនៅតាមផ្លូវ នៅថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០២០​នេះ​ នៅទិសឃុំកំពង់ល្ពៅ​ ស្រុកសំឡូត​ ខេត្តបាត់ដំបង។

ប្រភព៖HENG Rathana

Photos from Hang Meas HDTV Group's post 16/10/2020

ស្គាល់​មុខ​ជនបង្ករ​បេីករថយន្តបុក​សម្លាប់​មនុស្ស​គឺជាពេទ្យធ្មេញសោះ​

លោកឧត្ដមសេនីយ៍​ទោ​ ចេវ​ ហាក់​ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ ទទួល​បន្ទុក​ចរាចរណ៍​ បានអោយ​ PVNN ដឹងថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុកហេីយថយកិន​​បណ្ដាល​អោយ​មនុស្ស​ស្លាប់​នោះ​គឺ​ កេីតឡេីងនៅ​ ចំណុច​ផ្លូវ​ ១៧៣​ កែងផ្លូវ​ ៣២៨​ សង្កាត់​ ទួលស្វាយព្រៃ​ ១​ ខណ្ឌ​ បឹងកេងកង​ វេលា​ម៉ោង​ ២៣:៣០​ នាទី​ ថ្ងៃ​ទី​ ១៥​ ខែ​ តុលា​ ឆ្នាំ​ ២០២០​ ដោយរថយន្ត​បានបេីក​បុក​ម៉ូតូ​ជនរងគ្រោះ​ ពីក្រោយ​ ។

ជនបង្ករ​ឈ្មោះ​ យ៉ាន់​ណា​ លីណា​ ភេទ​ ប្រុស​ អាយុ​ ៣០​ ឆ្នាំ​ មុខរបរ​ ពេទ្យ​ធ្មេញ​ ស្នាក់នៅ​ផ្ទះ​លេខ​ ៥​ អឹម​ ក្រុម​ទី​ ៤​ ភូមិ​ ព្រៃព្រីង​ខាងត្បូង​ទី​ ១​ សង្កាត់​ចោម​ចៅ​ ២​ ខណ្ឌ​ ពោធិ៍​សែនជ័យ​ ។ រថយន្ដ​ជនបង្ករ​ ម៉ាក​ Lexus NX 200 T ស្លាក​លេខ​ ភ្នំពេញ​ 2BH-8494 ភ្នំពេញ​ ។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​ បានឃាត់ខ្លួន​ជនបង្ករ​នៅ​ថ្ងៃ​ទី​ ១៦​ ខែ​ តុលា​ ឆ្នាំ​ ២០២០​ ។ លោកឧត្ដមសេនីយ៍​ទោ​ ចេវ​ ហាក់​ បានបន្តថា​ ថ្ងៃ​ស្អែក​សមត្ថកិច្ច​របស់​លោក​នឹងបញ្ជូនសំណុំរឿង​ករណី​នេះ​ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដេីម្បី​ចាត់ការ​បន្ត​តាមច្បាប់​ ។

តាមរយៈ​វីដេអូ​ដែល​បានចែកចាយ​លេី​បណ្ដាញ​សង្គម​ ហ្វេសប៊ុក​ ឃេីញថា​ ជបង្ករ​ពិតជាមាន​ចរិកឃោរឃៅ​ព្រៃផ្សៃ​ណាស់​ បន្ទាប់​ពី​បុក​ជនរងគ្រោះ​ពីក្រោយ​មិនស្លាប់​ហេីយ​ជនបង្ករ​បានបេីកថយក្រោយ​កិនជនរងគ្រោះ​បន្ថែម​រហូតដល់​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ ។ បច្ចុប្បន្ន​ជនរងគ្រោះ​កំពុងតំកល់ធ្វេីបុណ្យ​នៅ​វត្ត​សំរោង​អណ្ដែត​ ។

មហាជន​បានថ្កោល​ទោស​ចំពោះ​ ទង្វើ​ព្រៃផ្សៃ​របស់​អ្នក​បេីកបរ​ យ៉ាន់​ណា​ លីណា​ និងសូមអោយ​តុលាការ​ផ្ដន្ទាទោស​ជនបង្ករ​អោយបាន​ធ្ងន់ធ្ងរ​ ។

Photos from Hang Meas HDTV Group's post 16/10/2020

😔ស្ថានភាពទឹកជំនន់លិចលំនៅដ្ឋានប្រជាពលរដ្ឋនៅតំបន់ព្រែកជ្រៃ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ។

Photos from Hang Meas HDTV Group's post 16/10/2020

😂ដាក់វត្តមែន

Photos from Hang Meas HDTV Group's post 16/10/2020

ភ្នំពេញថ្ងៃនេះយ៉ាងមិចយ៉ាងម៉ាទេ.......

15/10/2020

ប្អូន​ប្រុស​មាន​ភារកិច្ច​ជួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ថែម​ទាំង​មាន​​នូវ​​អបចាយនធម៌​ (ការ​គោរព​)​ ចំពោះ​ព្រះ​សង្ឃ​ដ៏​ល្អ​ប្រពៃ​។ សូម​បង​ប្អូន​កងកម្លំាង​គ្រប់​គ្នា​បាន​សេចក្ដី​សុខ​ចម្រើន​។
ថ្ងៃ 15.10.20

Photos from Hang Meas HDTV Group's post 15/10/2020

ទឹកមិនមេតាដល់មនុស្សលោកទេឬ! ភ្នំគូលេន🙏

Photos from Hang Meas HDTV Group's post 15/10/2020

ពីរនាក់ម្តាយកូនឆ្លងទឹកអូរ ទៅបេះផ្លែម្ទេសបណ្តាលអោយលុងទឹកស្លាប់ទាំង២ នៅភូមិព្រៃវេង ឃុំគម្រូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ បច្ចុប្បន្ន សមត្ថកិច្ច បានរកឃើញ សាកសព កូន ចំណែក សាកសពម្តាយ សមត្ថកិច្ចកំពុងស្វែងរកបន្ត ។ 15.10.2020

Website