អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់-Police Inspection Of Thala Borivath

អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់-Police Inspection Of Thala Borivath

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់-Police Inspection Of Thala Borivath, Government Organization, .

Photos from អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់-Police Inspection Of Thala Borivath's post 02/07/2024

ថ្ងៃអង្គារ៍១១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនិងថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២៤
លោកវរសេនីយ៍ឯក សែម សុីថា ឋាន: អធិការ
បានធ្វើការប្រជុំកងកម្លាំងដើម្បីផ្សព្វផ្សាយផែនការការងារចាំបាច់ដល់កម្លាំងក្នុងអធិការដ្ឋាន និង តាមបណ្តាប៉ុស្តិ៍ទាំង៨

Photos from អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់-Police Inspection Of Thala Borivath's post 01/05/2024

ថ្ងៃពុធ ៨ រោច ខែ ចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧
ត្រូវនិងថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ២០២៤
*លោកវរសេនីយ៍ឯក សែម សុីថា ឋានៈ អធិការនគរបាលស្រុកថាឡាបរិវ៉ាត់ បានបើកអង្គប្រជុំដាក់ផែនការការងារចាំបាច់របស់ លោកឧត្តមសេនីយ៍ទោស្នងការ ក្នុងនោះមានការចូលរួមដូចជា :
-លោក លោកស្រី អធិការរងគ្រប់ផែនជំនាញ
-លោក លោកស្រី នាយ នាយរងផ្នែក គ្រប់ផ្នែក
-លោកនាយប៉ុស្តិ៍ទាំង៨ ព្រមទាំងលោក លោកស្រីដែលជា មន្ត្រីចំនុះអធិការដ្ឋានទាំងអស់ផងដែរ។

30/04/2024

ក្នុងពេលរដូវក្តៅនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ពិសេសបងប្អូនប្រជាពលរដ្ឋក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងយើងទាំងមូល សូមយកចិត្តទុកដាក់ចំពោះហានិភ័យផ្សេងៗដែលអាចកើតឡើងជាយថាហេតុ ដោយការ ថ្វេសប្រហែសរបស់យើង ដូច្នេះមុនបងប្អូនចេញដំណើរទៅណាមកណា ត្រូវមើលក្នុងផ្ទះឲ្យបានសព្វគ្រប់ មុនចេញពីផ្ទះ ដូចជា បិទចរន្តន៍អគ្គីសនី កុំអុជធូបទានទុកចោល ពន្លត់ភ្លើងចង្ក្រានឲ្យបានត្រឹមត្រូវ -ល- ។ តែបើបងប្អូនដែលនៅផ្ទះមិនបានចេញទៅណា សូមបងប្អូនគួរតែងូតទឹកឲ្យបានច្រើន ដើម្បីសុខភាពយើងទាំងអស់គ្នា ។
សូមអរគុណ និងអរព្រះគុណ 🙏🙏🙏

Photos from អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់-Police Inspection Of Thala Borivath's post 11/04/2024

ថ្ងៃព្រហស្បតិ៍០៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤
#លោកវរសេនីយ៍ឯក សែម សុីថា អធិការនគរបាលស្រុកថាឡាបិវ៉ាត់
បានធ្វើការប្រជុំកងកម្លាំងចំណុះអធិការដ្ឋានដូចជា លោក លោកស្រីអធិការរងគ្រប់ផែនជំនាញ លោកនាយប៉ុស្តិ៍ គ្រប់ប៉ុស្តិ៍ លោក លោកស្រី នាយ នាយរងផ្នែក គ្រប់ផ្នែក ព្រមទាំងអស់លោក លោកស្រីដែលជាមន្រ្តីក្នុងអធិការដ្ឋាន ដើម្បីធ្វើការផ្សព្វផ្សាយប្រកាសលេខ៨៧៣ ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ស្តីពីវិន័យរបស់កងកម្លាំងនគរបាលជាតិ និងផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្តិភាពសង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះផងដែរ។

06/04/2024

អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ សូមថ្លែងអំណរអរគុណដល់បងស្រី សោ ភា និងស្វាមី ដែលបានឧបត្ថម្ភប្រេងម៉ាស៊ូត ចំនួន៣០លីត្រ ដល់អង្គភាពយើងខ្ញុំ ក្នុងការបម្រើការងារដល់ពិធីបុណ្យប្រាសាទព្រះគោរយះពេល ៣យប់ និង៤ថ្ងៃ នេះ។
សូមជូនពរបងស្រីបងប្រុស ព្រមទាំងក្រុមគ្រួសារឲ្យជួបតែពុទ្ធពរ៤ប្រកា គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។

Photos from អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់-Police Inspection Of Thala Borivath's post 04/04/2024

សួស្តីពុកម៉ែពូមីងអ៊ំៗបងៗក្មួយៗនៅក្នុងខេត្តស្ទឹងត្រែង ក៏ដូចជាបងៗនៅតាមបណ្តាខេត្តក្បែរស្ទឹងត្រែងទាំងអស់ឲ្យបានជ្រាបថា នៅថ្ងៃទី៥ រហូតដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ យើងនេះ នៅទីទួលប្រាសាទព្រះគោ និងមានកម្មវិធីបុណ្យប្រាសាទ និងសង្រ្កាន្តឆ្នាំថ្មី ទៅតាមទំនៀមទំលាប់របស់អ្នកស្រុកថាឡាបរិវ៉ាត់ ជារៀងរាល់ឆ្នាំ។ ក្នុងកម្មវិធីបុណ្យនេះផងដែរ គេមានដាក់ល្បែងប្រជាប្រិយចូលរួម មានដូចជា ទាញព្រ័ត្រ វាយក្អម ....ពិសេសល្បែងខ្មែរបុរាណយើង គឺការវាយខែលផងដែរ មិនតែប៉ុន្នោះ ក៏មានការប្រកួតបាល់ទាត់ បាល់ទះ លើកពានរង្វាន់ទៀតផង។ ដោយកម្មវិធីនេះ ដឹកនាំរៀបចំដោយលោកអភិបាល នៃគណៈអភិបាលស្រុកថាឡាបរិវ៉ាត់តែម្តង។ សូមអរគុណ!
បញ្ជាក់: ឆ្នាំនេះមានទាំងខនសឺតទៀតផង។

Photos from អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់-Police Inspection Of Thala Borivath's post 28/03/2024

ថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង ៨ និង ៣០ នាទី
លោកវរសេនីយ៍ឯក សែម សុីថា ឋានៈ អធិការ បានអញ្ចើញលោក លោកស្រី អធិការរងគ្រប់ផែនជំនាញ លោកនាយប៉ុស្តិ៍ទាំង៨ និងលោក លោកស្រី នាយ នាយរងផ្នែក ព្រមទាំងមន្រ្តីក្នុងអធិការដ្ឋានទាំងអស់ ដើម្បីចូលរួមប្រជុំ ដាក់ផែនការរបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តស្ទឹងត្រែង និងបូកសរុបលទ្ធផលការងារប្រចាំខែមីនា ព្រមទាំងដាក់ផែនការការពារក្នុងពិធីបុណ្យប្រាសាទព្រះគោរយៈពេល៣ថ្ងៃខាងមុខនេះ គឺនៅថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។

Photos from អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់-Police Inspection Of Thala Borivath's post 21/03/2024

២១.០៣.២០២៤
កម្លាំងប៉ុស្តិ៍ថាឡាបរិវ៉ាត់បានចូលរួមជាមួយកម្លាំងយោធាស្រុកព្រមទាំងកម្លាំងរដ្ឋបាលស្រុកដើម្បីសម្អាតទីធ្លាជុំវិញប្រាសាទព្រះគោ ដើម្បីធ្វើបុណ្យប្រាសាទតាមទម្លាប់ប្រចាំឆ្នាំ និង ដើម្បីទទួលឆ្នាំថ្មី ឆ្នាំរោងខាងមុខនេះផងដែរ ក្នុងនោះមានការដឹកនាំដោយលោកអភិបាល នៃគណៈអភិបាលស្រុកថាឡាបរិវ៉ាត់។
ដោយឡែក នៅថ្ងៃនេះដែរកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ជ្រៃ បានចុះជួយលើកផ្ទះបងប្អូនប្រជាពលរដ្ឋចំនួនមួយខ្នងផ្ទះផងដែរ។

Photos from អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់-Police Inspection Of Thala Borivath's post 27/02/2024

ថ្ងៃអង្គារ៍៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៤
លោកវរសេនីយ៍ឯក សែម សុីថា ឋានៈ អធិការ បានអញ្ចើញលោកអធិការរងគ្រប់ផែនជំនាញ ព្រមទាំងលោក លោកស្រីនាយ នាយរងផ្នែកគ្រប់ផ្នែក ដើម្បីប្រជុំដាក់ផែនការការងារចាំបាច់មួយចំនួនដល់កងកម្លាំងជំនាញនិមួយៗ

Photos from អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់-Police Inspection Of Thala Borivath's post 05/02/2024

ថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ត្រូវនិងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤
លោកវរសេនីយ៍ឯក សែម សុីថា ឋានៈ អធិការ បានធ្វើការប្រជុំកម្លាំងរួមក្នុងអធិការដ្ឋាន ព្រមទាំងលោកនាយប៉ុស្តិ៍ទាំង៨ ស្តីពីការដាក់ផែនការការងារចាំបាច់របស់លោកឧត្តមសេនីយ៍ទោស្នងការ🙏🙏🙏

Photos from អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់-Police Inspection Of Thala Borivath's post 29/01/2024

ថ្ងៃចន្ទ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ត្រូវនិងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៨ និង ៤០នាទី
លោកវរសេនីយ៍ឯក សែម សុីថា ឋានៈ អធិការនគរបាលស្រុកថាឡាបរិវ៉ាត់ បានធ្វើការប្រជុំកងកម្លាំងក្នុងអធិការដ្ឋានស្តីពីការដាក់ផែនការការងារចាំបាច់របស់លោកឧត្តមសេនីយ៍ទោស្នងការ និង បូកសរុបសភាពការណ៍ចំពោះការងារដែលអនុវត្តន៍បានក្នុងខែមករា ឆ្នាំ២០២៤ ដោយមានសមាសភាពចូលរួម លោក លោកស្រី អធិការរង លោក លោកស្រី នាយ នាយរងផ្នែក ព្រមទាំងមន្ត្រីផងដែរ។
ដោយឡែក នារសៀលថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៤ និង ២០ នាទី លោកវរសេនីយ៍ត្រី ហៀង ណារិទ្ធ ឋានៈ ជ.អធិការរងព្រហ្មទណ្ឌ បានអញ្ចើញកម្លាំងជំនាញក្នុងផែន ព្រមទាំងកម្លាំងទទួលជំនាញតាមបណ្តាប៉ុស្តិ៍ទាំង៨ក្នុងចំនុះអធិការដ្ឋាន មកធ្វើការប្រជុំណែនាំអំពីនីតិវិធីគ្រប់គ្រង និងដាក់ការងារក្នុងត្រីមាសទី១ ដើម្បីលើកគោលដៅបន្តក្នុងផែនការការងារបន្តទៀត។

Photos from អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់-Police Inspection Of Thala Borivath's post 24/01/2024

ថ្ងៃពុធ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនិងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤
កម្លាំងជំនាញសណ្តាប់ធ្នាប់នៃអធិការដ្ឋាន ដឹកនាំដោយលោក វ.ត្រី ពក គឹមហង្ស ឋាន: អធិការរង បានអញ្ចើញកម្លាំងផ្នែកជំនាញរបស់ខ្លួននិងកម្លាំងទទួលបន្ទុកជំនាញតាមបណ្តាប៉ុស្តិ៍មកធ្វើការប្រជុំបូកសរុបការងារប្រចាំឆមាសទី១ និងពន្យល់បំពេញនីតិវិធីបន្ថែប សម្រាប់ដាក់គោលដៅការងារទៅមុខបន្តទៀត

24/01/2024

#នេះជាផេកផ្លូវការរបស់អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់🥰🥰🥰
#សូមគោរពអញ្ចើញបងប្អូនក្នុងបណ្តាញសង្គមទាំងអស់ជួយlikeនិងfollowផេកនេះឲ្យបានគ្រប់ៗគ្នា👌👌👌
#ដើម្បីទទួលបានពត៌មានល្អៗថ្មីៗពីក្រុមការងារជំនាញនៃអធិការដ្ឋានយើងខ្ញុំ💖💖💖
#សូមឲ្យបងប្អូនខ្មែរគ្រប់រូបជួបតែសេចក្តីសុខសេចក្តីចម្រើននិងពុទ្ធពរទាំង៤ប្រកា គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ🙏🙏🙏

Photos from អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់-Police Inspection Of Thala Borivath's post 20/01/2024

ថ្ងៃសៅរ៍១០កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ត្រូវនិងថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៤
@លោកវរសេនីយ៍ឯក សែម សុីថា ឋាន: អធិការនគរបាលស្រុកថាឡាបរិវ៉ាត់ បានដឹកនាំកម្លាំងចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ និងខ្មែរឥស្លាម ស្ថិតនៅចំណុចអូរអឹម និងចំណុចហុងស្រម៉ ក្នុងភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង🥰🥰🥰

Photos from អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់-Police Inspection Of Thala Borivath's post 15/01/2024

ថ្ងៃចន្ទ ៥កើត ខែ បុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនិងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤
លោកស្នងការរងផែនការងារព្រហ្មទណ្ឌ ជាមួយលោកនាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ព្រមទាំងកម្លាំងជំនាញនៃអធិការដ្ឋាន បានចុះមកបង្រៀនពីនីតិវិធីព្រហ្មទណ្ឌ ដល់ប៉ុស្តិ៍ន.បរដ្ឋបាលចម្ការលើ ក្នុងនោះដោយមានការចូលរួមពីកម្លាំងប៉ុស្តិ៍ន.បរដ្ឋបាលអន្លង់ភេផងដែរ។

Photos from អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់-Police Inspection Of Thala Borivath's post 09/01/2024

ថាឡាបរិវ៉ាត់ ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៤
លោកវរសេនីយ៍ឯក វ៉ា សុផាន់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ដួង សុីវុត្ថា ឋានៈ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះមកបង្រៀនពីនីតិវិធីព្រហ្មទណ្ឌ នៅប៉ុស្តិ៍ន.បរដ្ឋបាលអូររៃ ដោយមានការចូលរួមពីកម្លាំងប៉ុស្តិ៍កាំងចាមផងដែរ។

Photos from អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់-Police Inspection Of Thala Borivath's post 09/01/2024

០៩ . ០១ .២០២៤
កម្លាំងផ្នែកសណ្តាប់ធ្នាប់នៃអធិការដ្ឋាន បានធ្វើចរាចរណ៍និងដឹកដៃកូនសិស្សចេញពីសាលារៀនបឋមសិក្សាថាឡាបរិវ៉ាត់ជារៀងរាល់ថ្ងៃសិក្សា

Photos from អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់-Police Inspection Of Thala Borivath's post 08/01/2024

ថាឡាបរិវ៉ាត់ ថ្ងៃចន្ទ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែ មករា ឆ្នាំ២០២៤
*ក្រោមធិបតីភាព ឯកឧត្តម ញ៉ែម សាម៉ន សមាជិករដ្ឋសភាប្រចាំខេត្តស្ទឹងត្រែង បានអញ្ចើញចូលរួមអង្គមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ នៃទិវាជ័យជំនះ៧មករា ខួបទី៤៥ (៧ មករា ១៩៧៩ ដល់ ៧ មករា ២០២៤)
*ដោយមានការចូលរួមពី÷
+អភិបាល នៃគណៈអភិបាលស្រុកថាឡាបរិវ៉ាត់ និងក្រុមការងារគ្រប់លំដាប់ថ្នាក់
+កងកម្លាំងទាំងបីប្រភេទព្រមទាំងមន្ត្រីទាំងអស់
+បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំថាឡាបរិវ៉ាត់ទាំងមូលផងដែរ។🙏🙏🙏

Photos from អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់-Police Inspection Of Thala Borivath's post 05/01/2024

ថាឡាបរិវ៉ាត់ ថ្ងៃ សុក្រ ៩ រោច ខែ មិគសិរ ឆ្នាំ ថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២៤ លោកវរសេនីយ៍ឯក វ៉ា សុផាន់ ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះមកបង្រៀនពីរបៀបធ្វើនីតិវិធីព្រហ្មទណ្ឌ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលថាឡាបរិវ៉ាត់ ដោយមានការចូលរួមពីកម្លាំងប៉ុស្តិ៍នគរបាលស្រែឬស្សីផងដែរ ! សរុបមានកម្លាំងចូលរួម ២១ នាក់ ស្រី ៧ នាក់ ។

Photos from អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់-Police Inspection Of Thala Borivath's post 04/01/2024

ថាឡាបរិវ៉ាត់ ថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនិងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក វ៉ា សុផាន់ ស្នងការរងផែនព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តស្ទឹងត្រែង បានចុះមកបង្រៀនអំពីរបៀបធ្វើនីតិវិធីព្រហ្មទណ្ឌ នៅប៉ុស្តិ៍ន.បសំអាង ដែលមានការចូលរួមពីកម្លាំងប៉ុស្តិ៍ន.បអន្លង់ជ្រៃផងដែរ។

Photos from អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់-Police Inspection Of Thala Borivath's post 03/01/2024

ថាឡាបរិវ៉ាត់ ថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី ៣ ខែ មករា ឆ្នាំ២០២៤
កម្លាំងអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍ថាឡាបរិវ៉ាត់ ចុះការពារឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យចុះបញ្ចីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិអូរត្រែល ឃុំ.ស្រុក ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

13/04/2022

#សូមគោរពជូនពរ លោក ឧត្តមសេនីយ៍ទោ ស្នងការ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។

29/07/2021

អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ សូមធ្វើការបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មេត្តាជ្រាបថា៖ មិនមានការឃាត់ខ្លួនមន្រ្តីនគរបាលពាក់ព័ន្ធនឹងសកម្មភាពខួងរ៉ែខុសច្បាប់ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងទេ ។

14/04/2021

ខ្ញុំបាទ វរសេនីយ៍ឯក សែម ស៊ីថា អធិការនគរបាលស្រុកថាឡាបរិវ៉ាត់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង​ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ លោកឧត្តមសេនីយ៍ទោ​ អូត ស៉ីវុត្ថា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង​ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស ២៥៦៥ ៕

Photos from ការពិត GCNP's post 05/12/2020
ក្រសួងមហាផ្ទៃ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​សន្លឹក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ 14/11/2020

ក្រសួងមហាផ្ទៃ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​សន្លឹក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ ​ភ្នំពេញ​ ៖​ ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ សន្លឹក​អត្តសញ្ញាណ.....

Photos from ការពិត GCNP's post 24/09/2020

31/08/2020

សូមគោរពជូនពរ និង អបអរសាទរដោយស្មោះអស់ពីដួងចិត្ត

Photos from អធិការដ្ឋាននគរបាលស្រុកលេីកដែក-Police Inspectorate Of Lerkdaek's post 22/08/2020

Website