BroDnmxaxkh
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BroDnmxaxkh, Legal, .
Remix 2020 often disappointed
សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង នៅព្រឹកថ្ងៃ ទី៨ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជូនជនសង្ស័យចំនួន ៥នាក់ ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ១៥និង០៥ នាទីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលដោយលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឱ្យកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចន្ទ្រា និង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង បានចុះចាប់ករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចឡសត្តឃាត ស្ថិតនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀងដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ៖ ១.ឈ្មោះ នាង វិច្ចរ៉ា ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
២.ឈ្មោះ ញឿង សុជាតិ ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ៣.ឈ្មោះ ប្រាក់ ដុក ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ៤.ឈ្មោះ ឈឿន ភារ័ត្ន ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំ នៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។ ៥.ឈ្មោះ ប្រាក់ វុធ ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។ វត្ថុតាងចាប់យករួមមាន ៖ ១.ម្សៅក្រាមពណ៌សថ្លា ចំនួន ៤០ កញ្ចប់(ធំចំនួន ២ កញ្ចប់) កាំភ្លើងកែច្នៃ ចំនួន ១០ ដើម ៣.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ២ គ្រឿង ៤.ដាវសាម៉ូរ៉ៃ ចំនួន ២ ដើម ៥.ទូស័ព្ទដៃចំនួន ៥ គ្រឿង ៦.សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្ត កសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្ត ស្វាយរៀង៕