រៀនធ្វើញាំ Rean tver nham
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from រៀនធ្វើញាំ Rean tver nham, .
សប្តាហ៍នេះមាន បងៗណាចង់ញាំ សាយ៉ ជាមួយខ្ញុំទេ សូម Comment មក ញាំជាមួយខ្ញុំ.
ប្រភពរូបពី Internet.
សង់ខ្យាល្ពៅមាន ទឹកខ្ទិះ និងបាយដំណើបថែមទៀតផង.
គ្រឿងផ្សំ
ល្ពៅ មួយផ្លែ
ខ្ទិះដូង 500ml
ពងមាន់ បីគ្រាប់
ស្កស មួយវែក
អំបិល មួយស្លាបព្រាកាហ្វ
ទឹកដោះគោ មួយវែក
អង្កដំណើប មួយកូនចាន
ល្ង មួយក្តាបផងដែរ.
របៀបធ្វើចែកជាបី
១ របៀបចំហ៊ុយល្ពៅ
យកល្ពៅមកឆ្កៀលស្នូល និងយកគ្រាប់ចេញឲ្យស្អាត (មិនចិតសំបកល្ពៅទេ) បន្ទាប់យកចានធំល្មមលាយគ្រឿងផ្សំមានដូចជា ពងមាន់ ស្កស ទឹកដោះគោ អំបិល ត្រូវវាយចូលគ្នាឲ្យសព្វល្អ រួចចាក់ចូលក្នុងល្ពៅ ហើយដាក់ទឹកបន្តិចដើម្បីចំហ៊ុយ.
២របៀបដាំបាយដំណើប
ដំបូងយកអង្ក និងល្ងលាយចូលគ្នាលាងទឹកឲ្យស្អាត រួចដាក់ឆ្នាំដាំ យើងត្រូវរងចាំទល់តែទឹកពុះទើបចាក់អង្កចូលបាន ហើយត្រូវទុកទឹកបន្តិចបានហើយដើម្បីដាំបាយដំណើប.ត្រូវផ្ងំទុកប្រហែល ១០នាទីមើលបើសិនជាឆ្អិនល្អហើយ អាចលើកចុះបាន.
៣របៀបធ្វើទឹកខ្ទិះស្រោច
ដំបូងចាក់ខ្ទិះដូងចូលឆ្នាំ រួចដាំ ដោយយើងចាក់ស្កស និងអំបិលបន្តិចចូលផងដែរ យើងក៏អាចចាក់ធុរេន (បើមាន)ដើម្បីបង្កើនក្លិនឲ្យកាន់តែឆ្ងុយថែមទៀត.
ពោតចំហ៊ុយជំនាន់អ្នកម្តាយខ្ញុំនៅលក់ មកដល់ពេលនេះនៅតែនឹកនាចងចាំជានិច្ច.
គ្រឿងផ្សំ
ពោតខ្ចី បីផ្លែ
ល្ង ពីរស្លាបព្រាបាយ
ស្កស មួយវែក
អំបិល មួយស្លាបព្រាកាហ្វេ
ដូង មួយកូនចាន
របៀបធ្វើ
ដំបូងកោសដូងទុករោយលើពោតចំហ៊ុយរបស់យើងរួច
ឈូស រឺវៃដោយម៉ាសុីន ក្រឡូក ឲ្យម៉ត់ ទុកមួយកន្លែង
បន្ទាប់លាយស្កស អំបិល ល្ងចូលគ្នាជាមួយពោតរួចយកទៅចំហ៊ុយ ដល់ឆ្អិនជាការស្រេច.
! ហើយបើសិនជាពោតយើងស្ទើរផ្អែម យើងអាច លីងល្ង រួចក្រឡុងជាមួយស្កសដើម្បីផ្ទាប់ជាមួយក៏បាន
សម្ល គីមឈី
គ្រឿងផ្សំមានដូចជា
គីមឈី (ជ្រក់ស្ពៃ) មួយកូនចាន
ឆ្អឹងជ្រូក ដាក់តាមចំណូលចិត្ត
ខ្ទឹមបារាំង មួយផ្លែ
ស្លឹកខ្ទឹម បីដើម
ខ្ទឹមស បីកំពឹស
ម្ទេស ២ រឺច្រើនជាងនេះតាមចំណូលចិត្ត
ស្កស ពីរស្លាបព្រាបាយ
អំបិល មួយស្លាបព្រាបាយ
ម្សៅស៊ុប មួយស្លាបព្រាបាយ
វិធីធ្វើ
ដំបូងចាក់ប្រេងបន្តិច បំពងខ្ទឹមស ឲ្យឈ្ងុយរួចចាក់ឆ្អឹងជ្រូកចូល ដាក់ស្កស អំបិល ម្សៅស៊ុប ម្ទេស រួចត្រលប់ចុះឡើងមួយសន្ទុះ ត្រូវចាក់ទឹកបន្ទិចដើម្បីរំងាស់សាច់ឲ្យឆ្អិន. រួចចាក់ គីមឈី និងខ្ទឹមបារាំងចូល គ្របរហូតដល់ពុះ ភ្លក់មើល ហើយចុងក្រោយគឺរោយស្លឹកខ្ទឹមពីលើជាការស្រេច.
ពោតឆាពិសេស
គ្រឿងផ្សំ
ពោត បីផ្លែ
ស្លឹកខ្ទឹម បីដើម
ខ្ទឹមស បីកំពឹស
ម្ទេស ពីរផ្លែ
ស្កស មួយស្លាបព្រាកន្លះ
ម្សៅស៊ុប មួយស្លាបព្រា
ទឹកត្រី មួយស្លាបព្រា
ប្រេងខ្យង មួយស្លាបព្រា
វិធីធ្វើ
ប្រលះគ្រាប់ពោតទុកមួយកន្លែង
ចញ្ជ្រាំ ខ្ទឹមស ម្ទេស និងស្លឹកខ្ទឹម ទុកមួយកន្លែង
បន្ទាប់ដាក់ខ្ទះ ចាក់ប្រេងឆាបន្ទិចរួចចាក់ខ្ទឹមស ដើម្បីបំពង. បំពងឲ្យក្រហមបន្តិច ចាកពោតចូល ត្រូវឆាត្រឡប់ចុះឡើងមួយសន្ទុះមើលញឃើញពោតទន់ល្អ រឺភ្លក់បើឆ្អិនហើយ សូមចាក់ ទឹកត្រី ស្កស ម្សៅស៑ុប ប្រេងខ្យង ម្ទេស ចូលត្រឡប់ម្តងទៀត រួចរោយស្លឹកខ្ទឹមជាការស្រេច.
បងៗ សូមអញ្ជើញពិសារបាយយប់ជាមួយខ្ញុំមួយពេល
ថ្ងៃនេះបាន សងខ្យាល្ពៅជាមួយ បាយដំណើបចំហ៊ុយ និងមាន់បំពងរស់ជាតិហិរបន្តិច ធានាឆ្ងាញ់ខ្លាំង😂
#រៀនធ្វើញាំ ទាំងអស់គ្នា.
នរណាខ្លះដូចគាត់😁?
រូបភាពពី fb.
បាយដំណើបសង់ខ្យា
គ្រឿងផ្សំមានដូចជា
• ធូរេសាច់សុទ្ធ ១គីឡូ
• ខ្ទិះដូង ៥០០mg សម្រាប់ធ្វើទឹកខ្ទិះ និង៥០០mgទៀតសម្រាប់កូរជាមួយធូរេន
• អង្ករដំណើបមួយកំប៉ុង
• ស្កស មួយវែកបាយ
• អំបិល មួយស្លាបព្រាកាហ្វេ
របៀបធ្វើ
ដំបូងលាងអង្ក ឲ្យស្អាត ច្រោះទឹកឲ្យស្ងួតទុកចោល ៥នាទី
បន្ទាប់ ដាក់ឆ្នាំងដាំខ្ទិះដូងពេលពុះត្រូវចាក់ទុកខ្លះ សម្រាប់ ស្រោចពេលញាំ បន្ទាប់យើងត្រូវចាក់សាច់ធូរេ ដាក់់ស្កស និងអំបិលចូល រួចកូរវាឲ្យបែកសាច់ធូរេនបន្តិច ពេលពុះ យើងត្រូវភ្លក់មើល បើល្មមយើងអាចលើកចុះបានហើយ
វិធីដាំបាយដំណើប
ដំបូងដាក់ទឹកប្រហែល ៥០០ ml ដាំឲ្យពុះ រួចចាក់អង្កដំណើបចូល ត្រូវចាក់ទឹកចោលខ្លះ(ការពារកុំឲ្យបាយទន់ពេក) ត្រូវទុកបន្តិចដើម្បី ផ្ងំបាយឲ្យឆ្អិន
ពេលឆ្អិនល្អបងប្អូនអាចញាំបានជាមួយធូរេនដែលយើងកូរអម្បិញមិញ និងជាមួយទឹកខ្ទិះដែលទុកអម្បិញមិញដូចគ្នា តែប៉ុណ្ណឹងជាការស្រេច។
សម្រាប់វីឌីអូ នឹងរៀបចំជូននាពេលក្រោយ តែឥឡូវសូមមកមើលពីវិធីធ្វើរបស់ខ្ញុំសិន ហើយក៏សូមអភ័យទោសទុកជាមុនបើមានចំណុចខ្វះខាត់ និងក្បួនធ្វើមិនត្រឹមត្រូវ.
បាយដំណើបសង់ខ្យា
គ្រឿងផ្សំមានដូចជា
• ធូរេសាច់សុទ្ធ ១គីឡូ
• ខ្ទិះដូង ៥០០mg សម្រាប់ធ្វើទឹកខ្ទិះ និង៥០០mgទៀតសម្រាប់កូរជាមួយធូរេន
• អង្ករដំណើបមួយកំប៉ុង
• ស្កស មួយវែកបាយ
• អំបិល មួយស្លាបព្រាកាហ្វេ
របៀបធ្វើ
ដំបូងលាងអង្ក ឲ្យស្អាត ច្រោះទឹកឲ្យស្ងួតទុកចោល ៥នាទី
បន្ទាប់ ដាក់ឆ្នាំងដាំខ្ទិះដូងពេលពុះត្រូវចាក់ទុកខ្លះ សម្រាប់ ស្រោចពេលញាំ បន្ទាប់យើងត្រូវចាក់សាច់ធូរេ ដាក់់ស្កស និងអំបិលចូល រួចកូរវាឲ្យបែកសាច់ធូរេនបន្តិច ពេលពុះ យើងត្រូវភ្លក់មើល បើល្មមយើងអាចលើកចុះបានហើយ
វិធីដាំបាយដំណើប
ដំបូងដាក់ទឹកប្រហែល ៥០០ ml ដាំឲ្យពុះ រួចចាក់អង្កដំណើបចូល ត្រូវចាក់ទឹកចោលខ្លះ(ការពារកុំឲ្យបាយទន់ពេក) ត្រូវទុកបន្តិចដើម្បី ផ្ងំបាយឲ្យឆ្អិន
ពេលឆ្អិនល្អបងប្អូនអាចញាំបានជាមួយធូរេនដែលយើងកូរអម្បិញមិញ និងជាមួយទឹកខ្ទិះដែលទុកអម្បិញមិញដូចគ្នា តែប៉ុណ្ណឹងជាការស្រេច។
ការទន្ទឹងរងចាំរបស់បងប្អូនបានមកដល់ហើយ
បាយដំណើបសង់ខ្យា ឈ្ងុយឆ្ងាញ់ ញាំហើយចង់ញាំទៀត.
បើគេឲ្យធូរេនមួយផ្លែ ជាគ្រឿងផ្សំគោល តើបងប្អូន អាចធ្វើអ្វីបានខ្លះ សូមចូលរួមឆ្លើយ.
#រៀនធ្វើញាំ
ប្រភពរូប internet.
សាំណាស់! ដល់មុខម្ហូបពិសេសវាអស់ថ្មបាត់មិនដឹងវាអស់ពីពេលណា.
វីឌីអូពេញនឹងបង្ហាញជូនបងប្អូននាពេលបន្ទាប់
គ្រឿងផ្សំមានដូចជា
ម្សៅតក
សាកាកកមុខ (វាធ្វើចេញពីសាច់ត្រី)
សាមចាង (ទឹកម្ទេស)
ហតថ ដក
ឈីស
ពងមាន់ស្ងោរ
ស្លឹកខ្ទឹម
ម្សៅស៊ុប
ស្កស
អំបិល
ប្រេងខ្យង
ខ្ទឹមស
កាលពីម្សិលមិញឃើញថាបងប្អូនចាប់អារម្មណ៍ម្ហូបពីរមុខនេះខ្លាំងជាងគេ ច្ហឹង Admin សម្រេចថាសប្តាហ៍នេះនឹងធ្វើជូនបងប្អូនតាមការសន្យា សូមចុច Like page #រៀនធ្វើញាំ ដើម្បីកុំឲ្យខកខានមិនបានឃើញរូបមន្តធ្វើ
ខាងក្រោមនេះ 삼계탕(សាមគ្យេថាំង ខ្មែរយើងហៅថា ស៊ុបមាន់) 떡볶이( តកប៉ុកគី ខ្មែរក៏ហៅថា តកប៉ុកគី)ដែរ.
creme caramel
ឃ្លានពេក ដាក់មួយមេចានតែម្តង កុំឲ្យមងសៅ😁😂
creme caramel ខ្ញុំមានរូបមន្តហើយ ចំពោះបងៗចង់ធ្វើញាំ ខ្ញុំនឹងផ្ញើរជូន ជាពិសេស.
បងៗ ចង់ឲ្យខ្ញុំបង្ហាញរបៀបធ្វើម្ហូបកូរ៉េដែរទេ?
Comment Yes! ខ្ញុំនឹងរៀបចំជូន.
មោះ! បងៗ សាច់មាន់ប្រឡាក់គ្រឿងពិសេស! 😜 ឈ្ងុយ ឆ្ងាញ់ ពណ៍ស្អាតទៀត.
ពេលព្រឹកបានស៊ុបឆ្អឹងជ្រូកពិសារ ទៅធ្វើការមានកម្លាំងព្រឺសតែម្តង!.
ការីនំប័ុង🐔🍛🍴🍵
ដោយសារនៅប្រទេសកូរ៉េមិនមានគ្រឿងផ្សំសព្វគ្រប់ដូច្នេះសម្រាប់គ្រឿងផ្សំគោលសំខាន់ៗខ្ញុំប្រើមានដូចជា👉មាន់ មួយចំហៀង កាប់ជាដុំៗ👉ខ្ទិះដូងមួយកំប៉ុង👉នំប័ុង
សម្រាប់គ្រឿងដែលខ្ញុំប្រើមានដូចជា👉គ្រឿងការីមួយស្លាបព្រាបាយ👉ផ្កាចន្ទ ៥ដុំ👉គល់ស្លឹកគ្រៃ ២គល់ ហាន់ឲ្យម៉ត់👉ខ្ទឹមស ៣កំពិស👉ល្មៀត រំដេង ប៉ុនមេដៃ កោសសំបកឲ្យស្អាត👉ម្ទេសឆ្អើរ ៣ សន្លឹក ត្រាំទឹកសិន ចាំយកមកចិញ្ជ្រាំឲ្យម៉ត់👉ស្លឹកក្រូចឆ្មា ៥ សន្លឹក👉សណ្តែកដី រោយយកសំបកចេញ មួយវែកសំល ច្រើនជាងនេះរឹតតែឆ្ងាញ់😋
សម្រាប់បន្លែដែលខ្ញុំប្រើមានដូចជា👉សណ្តែកគួរ ១០ដើម កាត់ជាកំណាត់វែងល្មម👉ខ្ទឹមបារាំង ២ផ្លែ ពុះជា ៤ដុំ👉ការ៉ុត ដំឡូងជ្វា កាត់ជាដុំធំៗល្មម
វិធីធ្វើ👉ដំបូងយក គល់ស្លឹកគ្រៃ រំដេង ម្ទេសឆ្អើរ ល្មៀតបុកចូលគ្នាឲ្យម៉ត់
ហើយដាក់គ្រឿការីបុកឲ្យសព្វ
រួចដាក់សណ្តែកដីចូល ❗បុកកុំឲ្យម៉ត់ពេក បន្ទាប់មកដាក់ឆ្នាំឲ្យក្តៅ រួចចាក់ប្រេងចូលបន្តិចដើម្បីឆាគ្រឿងឲ្យឡើងពណ៍បន្តិច
ចាំចាក់សាច់មាន់ចូល ហើយបង់ផ្កាចន្ទ និងស្លឹកក្រូចឆ្មាចូលកូរវាបន្តិច ហើយចាក់ទឹកបន្តិចប្រម៉ាណមួយវែកបាយចូលដើម្បីរំងាស់សាច់មាន់ពេលទឹកពុះត្រូវចាក់ ដំឡូងជ្វា ការ៉ុតចូល ព្រោះបន្លែ ពីរមុខនេះក្រ ឆ្អិនបន្តិច រួចសឹមចាក់ ទឹកត្រី ២ស្លាបព្រាបាយ អំបិល ២ស្លាបព្រាបាយ ស្កស ២ស្លាបព្រាបាយកន្លះ ម្សៅស៊ុប រឺប៊ិចេង ១ស្លាបព្រាកាហ្វេ រួចគ្រប់ទុកឲ្យវាឡើងពុះម្តងទៀតពេលពុះម្តងទៀត យើងអាចចាក់ ខ្ទឹមបារាំ និងសណ្តែកគួរបានរួចចាក់ទឹកប្រម៉ាណ ១លីត្រចូល ❗(ចំពោះស្ក អំបិល ប៊ិចេងយើងអាចថែមថយ ទៅតាមទឹកដែលយើងដាក់)ជាចុងក្រោយចាក់ខ្ទិះដូងចូលរងចាំ ពុះម្តងទៀតជាការស្រេច. កិច្ចបន្ទាប់ពីនេះដួសដាក់ចានហើយ ចាំកាល យកនំប័ុងមក Add min សុំភ្លក់មុន. 😂😂😂
ការីនំប័ុង នៅកូរ៉េ មិនគ្រប់គ្រឿងទេ តែអាចញាំបាន
សម្រាប់គ្រឿងផ្សំ និងវិធីសូមបង្ហាញនាពេលក្រោយ.
ម្ហូបមួយនេះខ្ញុំឲ្យឈ្មោះថា ឆាស្ពៃតឿ ជាមួយសាច់គោជូរអែម
បើបងប្អូនមើលរូបនេះហើយ បងប្អូនអាចប្រាប់ពីគ្រឿងផ្សំ និងរបៀបធ្វើបានទេ? តោះ សូមឆ្លើយទាំងអស់គ្នា....
យប់មិញជំពាក រូបមន្តថ្ងៃនេះសូមបង្ហាញវិញ
គ្រឿងផ្សំមានដូចជា
-ប្រហុកចិញ្ជ្រាំឲ្យម៉ត់២ស្លាបព្រាបបាយ (តែត្រូវលាងទឹកសិនចាំយកមកចិញ្រ្ជាំ ដើម្បីកុំឲ្យប្រៃពេក)
-សាច់ជ្រូកបីជាន់ ចិញ្រ្ជាំហើយ 1 ភាគ4 នៃមួយគីឡូ
-អំពិលទុំច្របាច់យកសាច់សុទ្ធប្រម៉ាន 3ស្លាបព្រា រឺតិចជាងនេះ ដើម្បីកុំឲ្យជូរពេក
-ខ្ទឹម ស ខ្ទឹមក្រហម 5កំពឹស
-ម្ទេស 3 ផ្លែ រឺតាមចំណង់ចំណូលចិត្តរបស់បងប្អូន.
-ស្កស រឺស្កត្នោត 3ស្លាបព្រាបាយ
-ប៊ិចេង 1ស្លាបព្រាកាហ្វេ
ចំពោះអន្លក់មានដូចជា
ត្រសក់ ការ៉ុត ត្រប់ពញ្ញង ចិតជាចំណិតធំ
ស្ពៃក្តោព និងបន្លែរដែលបងប្អូនចូលចិត្តផ្សេងទៀតបាន.
របៀបធ្វើ
ដំបូងយើងត្រូវលីងខ្ទឹមស ក្រហម ម្ទេស ឲ្យស្ងួតហើយទុកមួយឡែក
បន្ទាប់ ចិញ្ជ្រំខ្ទឹមស ក្រហម ម្ទេស 3ផ្លែផ្សេងទៀតដើម្បីបំពង
ពេលបំពងបងប្អូនអាចយកខ្លាញ់ចេញពីសាច់ជ្រូកមកបំពងក៏បានដើម្បីកុំឲ្យមានខ្លាញ់ច្រើនពេក រួចឲ្យវាឡើងក្រហមបន្តិចសឹមដាក់ប្រហុក យើងត្រូវឆាប្រហុកមុនដើម្បីឲ្យអស់ជាតិឆ្អាបពីប្រហុក រួចដាក់សាច់ជ្រូកចូល អំពិលទុំ ស្កសរ ប៊ិចេងដាក់ព្រមគ្នា កូរឲ្យសព្វចាំភ្លក់មើល បើល្មមហើយ សូមដាក់ខ្ទឹដែលយើងលីងចូល ប៉ុណ្ណឹងជាការស្រេច.
សម្រាប់ម្ហូបនេះយើងអាចទុកបានប្រហែល១ អាទិត្យ តែសម្រាប់ខ្ញុំធ្វើភ្លាមអស់ភ្លែត អត់បានឆ្លងពេលទាន់ទេ😁. ខ្ញុំនៅមានមុខម្ហូបជាច្រើនទៀតសម្រាប់បង្ហាញបងប្អូន សូមអរគុណ ពី page #រៀនធ្វើញាំ