SadSess.

SadSess.

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SadSess., Day Care, .

17/05/2022

មានមនុស្សប៉ុន្មាននាក់ដែលយល់ពីខ្ញុំ មានមនុស្សប៉ុន្មាននាក់ដែលដឹងរឿងក្នុងចិត្តបស់ខ្ញុំ មានមនុស្សប៉ុន្មាននាក់ដែលដឹងថាខ្ញុំឈឺចាប់ ឬ ដឹងត្រឹមតែបន្ទោសខ្ញុំតែមួយមុខទេ❔

27/02/2022

ដឹងអត់ថាអ្នកកើតមកនេះមិនមែនដើម្បីតែផ្គាប់ចិត្តមនុស្សគ្រប់គ្នានោះទេ ដែលធ្លាប់គិតអត់ថាអ្នកក៏ចេះហត់ អ្នកក៏ចេះឈឺ អ្នកក៏ត្រូវការកម្លាំងចិត្ត អញ្ចឹង…កុំដើម្បីតែយកចិត្តគេភ្លេចពីខ្លួនឯងអី បើហត់គួរតែសម្រាក បើគេមិនខ្វល់ពីអ្នកកុំបាច់គិតច្រើនអី បណ្ដោយតាមនឹងចុះ ព្រោះយើងក៏ចង់ឱ្យគេយល់ពីតម្លៃរបស់យើងដូចគ្នា🥀

23/02/2022

គេថាស្រលាញ់ណាស់ ក៏ស្អប់ណាស់ដែរ ចិត្តខ្ញុំក៏ដូចគ្នា ខ្ញុំមិនងាយស្រលាញ់ ក៏មិនងាយស្អប់អ្នកណាដែរ តែបើអ្នកធ្វើឱ្យខ្ញុំស្អប់ហើយ មិនថាជាមិត្ត ឬ ស្នេហាទេ គឺ ខ្ញុំស្អប់មិនចង់សូម្បីតែរំលឹកដល់ឈ្មោះរបស់អ្នក មនុស្សខ្ញុំគុំអាក្រក់ណាស់ តែខ្ញុំមិនសងសឹកនឹងអ្នកណាទេ ខ្ញុំគ្រាន់ចងចាំទុកថាអ្នកធ្លាប់ធ្វើអ្វីខ្លះដាក់ខ្ញុំ🥀

20/02/2022

ស្អែកបើមិនឃើញខ្ញុំបាច់ឆ្ងល់ទេ គឺខ្ញុំដេក... 🌚

29/01/2022

ខ្ញុំដឹងថាខ្ញុំមិនល្អឥតខ្ចោះទេ ប៉ុន្តែ ខ្ញុំចង់នៅជាមួយមនុស្សម្នាក់ដែលពេញចិត្តនឹងមានខ្ញុំ មនុស្សម្នាក់ដែលតស៊ូជាមួយខ្ញុំ មនុស្សម្នាក់ដែលទុកខ្ញុំសំខាន់ជាងអ្វីៗទាំងអស់ ហើយ នៅថ្ងៃណាមួយខ្ញុំនិងគាត់នឹងមានអ្វីៗគ្រប់យ៉ាងជាមួយគ្នា 🏠 🚘 🥂

28/01/2022

ហេតុអ្វីយើងបានជួបមនុស្សដែលខ្លួនស្រលាញ់ហើយ តែចុងក្រោយយើងត្រូវបែកគ្នាវិញ🥀

23/01/2022

មនុស្សឈ្លោះគ្នាអាចត្រូវគ្នាវិញបាន តែបើមនុស្សធ្វើឱ្យបាត់បង់ទំនុកចិត្តហើយ វាពិបាកឱ្យមកដូចដើមវិញណាស់ព្រោះអារម្មណ៍ល្អៗដែលធ្លាប់មានចំពោះគេត្រូវបាត់បង់ ហើយ ការលះបង់របស់យើងកន្លងមកហាក់បីដូចជាគ្មានតម្លៃសម្រាប់គេ ទើបគេធ្វើទង្វើនោះដាក់យើងដោយមិនក្រែងចិត្តយើងសូម្បីបន្តិច🥀

22/01/2022

កាត់របស់ដែលខ្លួនស្រលាញ់ចេញពីជីវិតយើងវាជារឿងមួយដែលពិបាកធ្វើបំផុត បើទោះដឹងថាការកាត់នោះជាជម្រើសដ៏ល្អក៏ដោយក៏មិនអាចធ្វើឱ្យយើងរីករាយបានដែរ ផ្ទុយទៅវិញវារឹតតែធ្វើឱ្យយើងនៅមានចិត្តស្រណោះ និង ស្ដាយក្រោយទៅវិញទេ ប៉ុន្តែ ទោះក្នុងលទ្ធផលបែបណាក៏ដោយ ចុងក្រោយយើងគង់តែកាត់ ឬ ត្រូវតែកាត់🥀

21/01/2022

ជ្រើសគ្រួសារចោលសង្សារ គេថាគ្មានចិត្តភក្ដី ជ្រើសសង្សារចោលគ្រួសារ គេថាអកតញ្ញូ ហុឹម ពេលដែលជីវិតមួយមិនសមប្រកបជាប់ដោយកម្មធ្វើអ្វីក៏ខុស គិតអ្វីក៏មិនត្រូវ ចុងក្រោយមានតែបោះបង់មួយទាំងចិត្តនៅអាល័យ និង ឈឺចាប់បំផុត🥀
#គ្រួសារ #ស្នេហា #សម្ពាធផ្លូវចិត្ត

19/01/2022

បើមនុស្សម្នាក់ស្រលាញ់យើងចេញពីចិត្ត អារម្មណ៍ និង ទង្វើរបស់គេទាំងប៉ុន្មាននឹងបង្ហាញឱ្យយើងដឹងភ្លាម គេគ្មានអ្វីលាក់លៀម គេតែងតែទុកយើងសំខាន់ ហើយ គេមិនខ្វល់ថាយើងបែបណាទេ គេនឹងស្រលាញ់យើងដោយឥតល័ក្ខខ័ណ្ឌ🖤

18/01/2022

កន្លែងយើងចាប់ផ្តើមខុសគ្នា កុំប្រៀបធៀបជាមួយគេអី 👌

15/01/2022

៥ «កុំ» 📝កុំស្រលាញ់គេលឿនពេក 📝កុំលេងសើចច្រើនពេក 📝កុំបោះបង់លឿនពេក 📝កុំឆាប់ជឿគេពេក 📝កុំរំពឹងខ្ពស់ពេក

15/01/2022

ពេលណាមួយគ្រប់យ៉ាងនឹងផ្លាស់ប្ដូរ គ្មានអ្វីនៅឋិតថេររហូតនោះទេ បើស្រលាញ់ ឬ ដាក់ចិត្តលើនរណាម្នាក់ គួរតែត្រៀមចិត្តទុកមុនឱ្យហើយ ព្រោះគ្រប់យ៉ាងមិនដូចការរំពឹងទុករបស់យើងអស់១ជីវិតទេ ថ្ងៃនេះគេល្អ គេស្មោះត្រង់នឹងយើង ប៉ុន្តែ មិនដឹងថ្ងៃស្អែកគេមានអ្វីប្រែប្រួលខ្លះទេ អញ្ចឹងហើយ កុំឱ្យខ្លួនឯងខកចិត្ត និង ឈឺចាប់ខ្លាំងពេលដែលគេផ្លាស់ប្ដូរ ពេលនេះយើងគួរតែត្រៀមចិត្ត និង ត្រៀមកាយឱ្យហើយ🥀

#00:22Am

14/01/2022

របស់អ្វីក៏ដោយនៅពេលដែលបាត់បង់ទៅគឺតែងបន្សល់នូវស្នាក់ស្នាម តែមិនយូរមិនឆាប់ក៏រលុបទៅតាមពេលវេលាអស់ 🙂💔

12/01/2022

ចំណុចចាប់ផ្តើមអ្នកណាក៏អាចមាន ប៉ុន្តែភាពយូរអង្វែងមានតែគូស្នេហ៍ស្មោះត្រង់ប៉ុណ្ណោះទើបមាន។ ជីវិតគូ និង គូជីវិត ស្ដាប់ទៅប្រហែលជាស្រដៀងគ្នា ប៉ុន្តែអត្ថន័យគឺខុសគ្នា។

"ជីវិតគូ" អ្នកណាក៏មានដែរ ប៉ុន្តែ "គូជីវិត" ដែលនឹងនៅជាមួយយើងអស់មួយជីវិតគឺពិបាករកណាស់ 👰🏻‍♀️💍🤵🏻

#គំនិត

12/01/2022

ជីវិតគឺមិនដូចការគ្រោងទុកនោះទេ ប៉ុន្តែ ពេលវេលានឹងបញ្ជាក់គ្រប់យ៉ាង 🕰

#00:22Am

11/01/2022

ពេលខ្លះឆ្ងល់ខ្លួនឯង ហេតុអ្វីត្រូវមិនសប្បាយចិត្តព្រោះតែមនុស្សមិនស្មោះត្រង់ និង មនុស្សអត្មានិយម🥀

08/01/2022

ខ្ញុំអត់ខ្វល់ថាអ្នកណាធ្វើបានល្អជាងខ្ញុំទេ ហើយក៏អត់ខ្វល់ថាអ្នកណានិយាយអីពីក្រោយខ្នងខ្ញុំដែរ ព្រោះពេលនេះខ្ញុំដឹងច្បាស់ខ្លួនឯងថា ខ្ញុំបានព្យាយាមអស់ពីសមត្ថភាពហើយ ហើយ ក៏ជាខ្ញុំដែលតែងតែលើកទឹកចិត្ត និង យកឈ្នះខ្លួនឯងកន្លងមកនេះ🥀

08/01/2022

អ្នកដែលស្រលាញ់អ្នកពិតប្រាកដ គឺជាអ្នកដែលដឹងគ្រប់យ៉ាងពីអ្នក ហើយនៅតែស្រលាញ់អ្នកទៀត...

02/01/2022

បើហត់ហើយគួរតែសម្រាកខ្លះ ពេលណាដែលមានកំលាំង និង ស្មារតីគ្រប់គ្រាន់ចាំបន្តទៀតក៏មិនទាន់ហួសពេលដែរ កុំបណ្ដោយឱ្យខ្លួនឯងដួលព្រោះតែការខកចិត្តដែលគេផ្ដល់ឱ្យអី ហើយត្រូវចាំណា «គ្មានអ្នកល្អជាមួយយើងជាជាងខ្លួនយើងទេ ទោះបីម្នាក់នោះធ្លាប់ល្អប៉ុណ្ណាក៏ដោយថ្ងៃណាមួយគេនឹងផ្ដល់មេរៀនឈឺចាប់មួយដល់យើងពុំខាន» អញ្ចឹងហើយត្រូវត្រៀមចិត្តទុកជាមុន ហើយត្រូវស្រលាញ់ខ្លួនឯងឱ្យបានច្រើនបើសិនជារឿងនោះធ្លាក់លើយើងមែន🥀

29/12/2021

ពិភពលោកដ៏ស្រស់បំព្រងអើយ ហេតុអ្វីអ្នកសម្បូរទៅដោយមនុស្សក្លែងក្លាយ និង មនុស្សអត្មានិយម🪨

26/12/2021

មនុស្សខ្ញុំស្រួលណាស់មិនរើសច្រើនទេ ចង់តាមចិញ្ចើមថ្នល់ក៏បាន តាមរទេះក៏បាន តាមតូបក៏បាន តាមហាងក៏បាន ខ្ចប់ក៏បាន ឱ្យតែមានអ្នកនៅក្បែរ ចង់ញាំនៅកន្លែងណាក៏បាន ព្រោះក្ដីសុខរបស់ខ្ញុំគឺជាអ្នកតែម្នាក់😊

19/12/2021

កុំឱ្យការលះបង់ដ៏មានតម្លៃរបស់គេ ប្រែក្លាយជាការខកចិត្ត បើមិនអាចតបស្នងគេវិញនូវទង្វើល្អៗក៏ហីចុះ កុំតែបំផ្លាញមនោសញ្ចេតនា និង ទឹកចិត្តរបស់គេទៅបានហើយ🥀

18/12/2021

ខ្ញុំនឹងព្យាយាមចាកចេញដោយស្ងាត់ៗ ហើយពេលដែលគ្មានវត្តមានខ្ញុំ កុំឆ្ងល់ថាហេតុអ្វីខ្ញុំធ្វើបែបនេះ គ្រប់យ៉ាងព្រោះតែក្ដីសុខរបស់អ្នក🥀

17/12/2021

កុំស្រលាញ់គេដល់ថ្នាក់ដោះលែងមិនបាន ហើយកុំស្រលាញ់គេដល់ថ្នាក់ដាក់សម្ពាធលើខ្លួនឯង ហើយ ក៏កុំស្រលាញ់គេដល់ថ្នាក់ភ្លេចស្រលាញ់ខ្លួនឯង🥀

កុំព្យាយាមតែម្នាក់ឯងអី ឈប់ចង ឈប់រឹតបន្តឹងខ្លួនឯងទៀតទៅ បើសិនគេស្រលាញ់យើង គេមិនធ្វើឱ្យយើងមានទុក្ខនោះទេ ប៉ុន្តែបើសិនគេអស់អារម្មណ៍ស្រលាញ់យើងហើយ ទោះយើងខំប្រឹងចង ឬ ខំតស៊ូយ៉ាងណាក៏គេគង់តែទៅ ស្រាយចំណងរួចដោះលែងឱ្យគេទៅចុះ🥀

ជីវិតពេលដែលគ្មានគេថ្ងៃដំបូងៗវាពិបាកបន្តិចមែន ប៉ុន្តែវាប្រសើរជាងរស់នៅជាមួយមនុស្សអស់ចិត្តស្រលាញ់🥀

17/12/2021

អ្វីដែលបានមកដោយងាយ ការបាត់បង់ទៅវិញក៏ងាយដូចគ្នា...!👌🏻🥀

15/12/2021

មិនមែនមិនស៊ូ មិនមែនមិនទ្រាំ ហើយក៏មិនមែនមិនផ្ដល់ឱកាស ប៉ុន្តែ ចុងក្រោយនៅតែបែបនេះដដែល អញ្ចឹងខ្ញុំចាកចេញគឺត្រឹមត្រូវបំផុតហើយ កុំស្ដាយក្រោយពេលដែលគ្មានវត្តមានខ្ញុំនៅទីនេះម្ដងទៀត🥀

11/12/2021

ខ្ញុំចង់គេងដោយមិនខ្វល់ពីអ្វីៗគ្រប់យ៉ាង ខ្ញុំចង់គេងដូចកាលខ្ញុំនៅជាកូនក្មេង គ្មានវិបត្តិ គ្មានរឿងស្មុគស្មាញ និង គ្មានបញ្ហអ្វីទាំងអស់ 😔

09/12/2021

សើចខ្លះ យំខ្លះ វាជាច្បាប់ជីវិត គ្មានមនុស្សឯណាសប្បាយចិត្តរហូតនោះទេ រឿងណាធ្វើឱ្យចិត្តសៅហ្មងគួរតែឆាប់បំភ្លេចវាចោលទៅ រក្សាតែរឿងល្អៗក្នុងចិត្តបានហើយ ព្រោះយើងក៏មិនអាចដឹងមុនថាយើងអាចញញឹមបានប៉ុន្មានឆ្នាំទៀតដែរ🥀

25/11/2021

របស់ណាដែលអាចនៅប្រើការបាន គួរប្រើសិនទៅ កុំទៅហក់លោតតាមគេ ព្រោះយើងជាកូនអ្នកក្រ 🙂🥀

23/11/2021

ស្រលាញ់គ្នាត្រូវទទួលយកចំនុចល្អ និង ចំនុចអាក្រក់គ្នាទៅវិញទៅមកទើបអាចរួមរស់ជាមួយគ្នាបានយូរ ប៉ុន្តែ បើម្នាក់ៗគិតតែពីចាប់កំហុស និង ទើសអញ្ចេះ ទើសអញ្ចុះ ច្បាស់ណាស់ទំនាក់ទំនងមួយហ្នឹងនឹងដើរដល់ផ្លូវបំបែក🥀

23/11/2021

“សម្ពាធផ្លូវចិត្ត” វាធ្ងន់ធ្ងរណាស់សម្រាប់រូបខ្ញុំ ប៉ុន្តែគ្មានអ្នកណាយល់អារម្មណ៍ខ្ញុំឡើយមានតែអ្នកជាន់ខ្ញុំពន្លិចថែម​រឿងខ្លះខ្ញុំមិនចង់គិតទេ​ ពេលដែលខ្ញុំគិត ខ្ញុំមានអារម្មណ៍ថាខ្លួនឯងលែងចង់រស់ ព្រោះគ្មានអ្នកណាយល់ពីចិត្តខ្ញុំសូម្បីតែម្នាក់​ ខ្ញុំឈឺចាប់ណាស់​ ឈឺនូវអ្វីដែលកេីតឡេីងមកលេីខ្ញុំ​ ខ្ញុំហត់ណាស់​ ហត់និងទទួលយកការពិត នូវរឿងរ៉ាវដែលខ្ញុំមិនចង់បាន​ ប៉ុន្តែវានៅតែព្យាយាមមកបំផ្លាញ់ជីវិតខ្ញុំ:’)
Credits by: Chimi

19/11/2021

ជ្រើសរើសមនុស្សដែលរវល់ តែគេមានពេលសម្រាប់អ្នក
កុំជ្រើសរើសមនុស្សដែលមានពេល តែមិនខ្វល់ជាមួយអ្នក ❤

18/11/2021

រាប់គ្នាបានរាប់ រាប់មិនបានក៏កុំរាប់ មនុស្សខ្ញុំងាយៗ ខ្លីៗ អ្នកល្អជាមួយខ្ញុំ ខ្ញុំនឹងល្អដាក់អ្នកវិញ ប៉ុន្តែបើសិនអ្នកមានគំនិតមិនល្អ ឬ ចង់ធ្វើស៊ីខ្ញុំ អ្នកត្រូវចាំថា ខ្ញុំមិនតបស្នងនៅអំពើអាក្រក់ទៅលើអ្នកវិញទេ ខ្ញុំនឹងកាត់អ្នកចោល ហើយ ខ្ញុំក៏មិនសងសឹក និង មិនគំគួន តែខ្ញុំនឹងទុកឱ្យអ្នកទទួលអំពើបាបទាំងនោះធ្លាក់ទៅលើអ្នកវិញដោយឯងៗ🥀

14/11/2021

ពាក្យថា "ទ្រាំ" ខ្ញុំបានធ្វើហើយ នៅឡើយតែពាក្យថា "ឈប់ទ្រាំ" ដែលខ្ញុំមិនទាន់បានធ្វើ ប៉ុន្តែ នៅពេលណាមួយខ្ញុំអស់ភាពអំណត់ ពាក្យនោះនឹងកើតឡើងជាមិនខាន🥀

13/11/2021

គេទិញរបស់ថោកប្រាប់ថាថ្លៃ ម៉ែឱ្យលុយវិញ
ខ្ញុំទិញរបស់ថ្លែប្រាប់ថាថោក ខ្លាចម៉ែជេរ

08/11/2021

ពេលខ្លះហត់នឹងរឿងគ្រប់យ៉ាង ដល់ថ្នាក់អ្វីក៏មិនចង់ដឹង អ្វីក៏មិនចង់ឮ ចង់តែម្យ៉ាងគឺនៅស្ងៀមស្ងាត់ម្នាក់ឯង🥀

07/11/2021

មិនអីទេបើគេមិនខ្វល់ពីយើង មិនអីទេបើគេមិនឱ្យតម្លៃយើង មិនអីទេបើគេទុកយើងចោល ពេលណាមួយដែលគេនឹកដល់យើង គេនឹងមករកយើងជាមិនខាន ហើយ ពេលនោះចាំធ្វើដាក់គេវិញដូចអ្វីដែលគេបានធ្វើដាក់យើង ចាំមើលពេលនោះគេនឹងមានអារម្មណ៍បែបណា🙂

06/11/2021

រឿងខ្លះខ្ញុំងាយនឹងបំភ្លេច តែបើអ្នកបោកប្រាស់ទឹកចិត្តរបស់ខ្ញុំ និង ធ្វើឲខ្ញុំខកចិត្តហើយ ខ្ញុំនឹងចងចាំអស់មួយជីវិត🥀

05/11/2021

សុខៗក៏មានអារម្មណ៍ថាមិនសប្បាយចិត្ត សុខៗក៏មានអារម្មណ៍ថាគេលែងត្រូវការយើង សុខៗក៏មានអារម្មណ៍ថាចង់នៅស្ងៀមស្ងាត់ម្នាក់ឯង🥀

Website