Chhean veasna

Chhean veasna

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chhean veasna, Artist, .

28/04/2024

#ទេសភាពនាពេលរាត្រក្នុងវត្តសិម្ពលីវនារាម(រកាគយ)

Photos from Chhean veasna's post 20/04/2024

«គោរពធម្មជាតិៗនឹងជួយយើងវិញ»
អាកាសធាតុក្ដៅ ព្រោះតែសូន្យទៅ នៃធម្មជាតិហើយ
មនុស្សបំផ្លាញវា គ្រប់គ្រាឥតស្បើយ គ្មានថ្ងៃណាឡើយ
ថាឈប់ពាធា។
រុក្ខជាតិទាំងឡាយ ជួបមហន្តរាយ ដោយមនុស្សផ្ដន្ទា
កាប់បំផ្លាញខ្ចេច កល់អស់ពូជធារ មនុស្សចិត្តយក្សមារ
ឥតឡើយប្រណី។
ព្រៃភ្នំក្រមថ្ម បានជួបក្ដីមរណ៍ ត្រូវឈ្មួញអប្រិយ
កាប់គាស់រំលើង លក់ដូរដេញថ្លៃ មិនថាយប់ថ្ងៃ
សឹងខ្ទេចអស់ហើយ។
បើយើងគោរព នោះនឹងមានម្លប់ ដ៏សែនល្ហែល្ហើយ
ផ្ដល់ដោយធម្មជាតិ ជួយយើងឱ្យស្បើយ មិនគួរណាឡើយ
ទៅបំផ្លាញវា។
19’4,24 ដោយៈឈាន វាសនា

22/03/2024

"រៀនទទួលយកការពិត"
មានរូបមានទុក្ខ ជារឿងធម្មតា
មិនអាចតវ៉ា ប្រឆាំងតបបាន
រៀនទទួលយក ទើបចិត្តក្សេមក្សាន
ស្គាល់ត្រើយសុខសាន្ត ដោយយល់ការពិត។
ពេលខ្លះចិត្តយើង ចចេសមានះ
រកលេសចង់ឈ្នះ ធ្វើរឿងប្រឌិត
បំប៉នតណ្ហា ដោយមោហ៍បាំងបិទ
ខ្លួនដឹងការពិត ធ្វើហាក់មិនដឹង។
លោកធម៌បាំងមុខ មិនស្គាល់ខុសត្រូវ
គំនិតល្ងង់ខ្លៅ បានតែនៅទ្រឹង
មិនអាចយល់ធម៌ ដែលព្រះត្រាស់ដឹង
ចិត្តមារយើងហ្នឹង ប្រឆាំងការពិត។
រៀនទទួលស្គាល់ នូវច្បាប់ធម្មជាតិ
ដែលព្រះលោកនាថ ទ្រង់ជាបណ្ឌិត
សម្ដែងបញ្ញត្តិ ប្រាប់ពីការពិត
ឱ្យសត្វងងឹត បានយល់សច្ចធម៌៕

23/3/24 ដោយ:ឈាន វាសនា

04/03/2024

រៀនព្រម
កុំលោភលន់ ធ្វើអ្វី ?
គ្មានសិរីបាត់ក្ដីសុខ
នាំចិត្តឱ្យកើតទុក្ខ
មិនស្រណុក ចិត្តកាយា។
ប្រាថ្នាច្រើន លើសហួស
ចិត្តរងគ្រោះ ព្រោះប្រាថ្នា
មិនស្រប តាមចិន្ដា
ទោមនស្សា នឹងកើតឡើង។
ស្រឡាញ់ អ្វីដែលមាន
ទើបអាចឈាន រកថ្កុំថ្កើង
ព្យាយាម កុំកន្ទ្រើង
ប្រញាប់ឡើង ធ្វើកិច្ចការ។
កើតទុក្ខតើ បានអ្វី?
ប្រឹងឃ្មាតខ្មី គ្រប់វេលា
ប្រកបកិច្ច ការងារ
ត្រូវមគ្កា ទើបប្រសើរ។
រៀនព្រមលើ គ្រប់រឿង
ចិត្តត្រូវសឿង តាមដំណើរ
អប់រំទាំង ដេកដើរ
ក្នុងដំណើរ នៃជីវិត។
ចិត្តមាននៅ ក្នុងកាយ
គួរសប្បាយ ឱ្យចេះគិត
ដើរផ្លូវ សប្បុរសពិត
ទើបជីវិត យើងមានន័យ៕

៤.៣.២៤ ដោយ:ឈាន វាសនា

#កំណាព្យខ្មែរ #កំណាព្យ #អក្សរសាស្រ្តខ្មែរ #អក្សរសិល្ប៍ខ្មែរ

05/02/2024

#កំណាព្យ:បទពាក្យ៧ "បើល្ងង់កុំធ្វើចេះ"
និពន្ធដោយ:ឈាន វាសនា

30/01/2024

កុំអាងមាត់ចេះតែស្រដី
មិនបានតបស្នង ធានារ៉ាប់រង
សងនូវព្រះគុណ ដល់ឪពុកម្ដាយ
កុំនាំស៊យស៊ុន ឱ្យរឿងស្រាលធ្ងន់
ដឹងឮដល់គាត់។
រឿងតូចធំក្ដី គួរមានខន្តី
ចងចិត្តអំណត់ ត្រូវចេះដោះស្រាយ
ឱ្យបានហ្មត់ចត់ កុំអាងមានមាត់
ចេះតែស្រដី។
ឪពុកនិងម្ដាយ តែងតែខ្វល់ខ្វាយ
គិតកូនប្រុសស្រី បើកូនមានរឿង
គាត់ព្រួយហឫទ័យ បាយទឹកចំណី
លែងចង់ពិសារ។
បើកូនចេះគិត រឿងតូចធំពិត
កើតក្នុងគេហា ត្រូវចេះដោះស្រាយ
ដោយប្រើប្រាជ្ញា កុំស្ដីវាចា
ឱ្យពុកម៉ែដឹង។
យើងធំអស់ហើយ មិនគួរណាឡើយ
ឱ្យកើតរឿងហ្នឹង បើខ្លួនអ្នកចង
ចំណងយ៉ាងតឹង អ្នកត្រូវតែប្រឹង
ស្រាយដោយខ្លួនឯង។
ត្រូវមានទំនួល ខុសត្រូវទទួល
ហើយចេះថ្លឹងថ្លែង កិច្ចការស្រាលធ្ងន់
ខ្លួនអ្នកចាត់ចែង កុំស្រែកក្ដែងៗ
ឱ្យម៉ែឪដឹង។
ពេលអ្នកបានសុខ រស់នៅស្រណុក
ស្ទើរភ្លេចព្រះហ្នឹង តែបើមានទុក្ខ
ស្ទុះស្ទាទៅវឹង រ៉ាយរ៉ាប់ឱ្យដឹង
រឿងទុក្ខផងខ្លួន។
កូនកត្តញ្ញូ មានភាពតស៊ូ
នឹងចេះគ្រងស្ងួន ដឹងតួនាទី
ជារបស់ខ្លួន តបស្នងថែថួន
ឪម៉ែបានល្អ៕
៣០.១.២៤ ដោយ:ឈាន វាសនា

Photos from Chhean veasna's post 21/01/2024

មេនាំរោគ
ខ្ញុំខំដាក់ផ្សាំ ដាំនូវពូជ
ឱ្យបានលាស់លូត ល្អប្រពៃ
ស្រោចទឹកដាក់ជី រៀងរាល់ថ្ងៃ
តាំងពីមត្តេយ្យ ដល់សាសល។
កូនខ្ញុំប្រឹងរៀន មានចំណេះ
មិនធ្វេសប្រហែល តែងខ្វាយខ្វល់
ខំប្រឹងរៀនសូត្រ ពេកកមល
ជិតចប់សាសល មានការងារ។
តែព្រហ្មលិខិត មិនប្រណី
គឺជនអប្រិយ មកផ្ដន្ទា
ផឹកស្រាស្រវឹង បើកប៉ះពារ
ផ្ដាច់បង់ជន្មា កូនខ្ញុំហើយ។
គេអាងមានឡាន មានឋាន:
មានបុណ្យមានសក្ដិ មានខ្វល់ឡើយ
មិនគោរពច្បាប់ សោះអង្គើយ
បង្ករឿងហើយ បំផ្លាញគេ។
ចំណែកស្រុកខ្ញុំ ឃើញតែស្រា
ផ្សាយពេញរដ្ឋា កើនឡើងទ្វេ
បង្កគ្រោះថ្នាក់ ច្រើនម៉្លេះទេ
អ្នកសេពគ្នាន់គ្នេរ ក្លាខ្លាំងក្រៃ។
មេបង្ករោគ ចររាចរណ៍
បង្កវឹកវរ តែរាល់ថ្ងៃ
សម្លាប់មនុស្ស មិនសំចៃ
សុរាមេរយ មេនាំរោគ៕
២១.១.២៣ ដោយ:ឈាន វាសនា

12/01/2024

កត្តញ្ញូ
ការទំនុកបម្រុង ម៉ែឪ
ជាកិច្ចដែលត្រូវ កូនបំពេញ
កូនត្រូវតបគុណ ឱ្យពេញលេញ
កុំគិតចំណេញ ឬខាតឡើយ។
ជាកិច្ចមង្គល កូនត្រូវធ្វើ
កុំឡើយស្ទាក់ស្ទើរ តបឱ្យហើយ
ចិញ្ចឹមគាត់បាន រស់ល្ហែល្ហើយ
រកផ្លូវឆ្ពោះត្រើយ ឱ្យគាត់ទៀត។
កុំណាអែអង់ ប្រចាំគ្នា
លន់តួបូជា កុំឃ្លៀងឃ្លាត
កូនណាបានធ្វើ ពិតឆ្លាតឆ្លៀត
ផ្លូវព្រះលោកនាថ ធ្លាប់អាស្រ័យ។
ចិញ្ចឹមឪម៉ែ មិនច្យុតិឡើយ
ទេវតានឹងឱ្យ នូវពរជ័យ
តាមថែរក្សា ទាំងយប់ថ្ងៃ
ដល់បុត្រមាសថ្លៃ មានកត្តញ្ញូ៕

១២.១.២៤ ដោយ :ឈាន វាសនា

09/01/2024

គិតអនាគត
ជាសិស្សត្រូវមាន ក្រមសីលធម៌
ប្រព្រឹត្តឱ្យល្អ សុចរិតបី
វាចាចិត្តកាយ ពាក្យសម្ដី
ឱ្យបានប្រពៃ ល្អថ្លៃថ្លា។
មិនត្រូវឈ្លោះទាល់ ជេរប្រមាថ
វាខុសក្រមខ្នាត ច្បាប់តម្រា
អាស្រូវទាំងខ្លួន ទាំងមេបា
អ្នកផងឃើញថា មិនប្រពៃ។
គេមិនសរសើរ សិស្សធុនហ្នឹង
ចរិតរឹងត្អឹង មានះក្រៃ
ទៅរៀនមិនប្រឹង ប្រើជើងដៃ
ទម្លាក់តម្លៃ ខ្លួនឱ្យថោក។
បើបានរៀនហើយ ចូរខំប្រឹង
ត្រិះរិះសញ្ជឹង កុំងុយងោក
ម៉ែឪចំណាយ ប្រាក់គគោក
ដូច្នេះយកជោគ ជ័យឱ្យគាត់។
ទៅរៀនធ្វើខ្លួន ជាសិស្សល្អ
ជាសិស្សបវរ មិនភ្លាំងភ្លាត់
អប់រំចិត្តកាយ ឱ្យហ្មត់ចត់
តស៊ូអំណត់ ខំប្រឹងរៀន។
ចូរវៀរអបាយ មុខទុច្ចរិត
កុំឡើយប្រព្រឹត្ត ត្រូវខ្មាសអៀន
ឃើញវាចៀសឆ្ងាយ កុំសាកញៀន
ត្រូវខំប្រឹងរៀន គិតអនាគត៕

៩.១.២៤ ដោយ:ឈាន វាសនា

08/01/2024

ព្រះវិហារដ៏ចំណាស់នៃវត្តសិម្ពលីវនារាម(រកាគយ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។

07/01/2024

ឆ្លងមេរោគហើយ
ស្រាបៀរផ្សព្វផ្សាយ ពេញនគរ
ល្បែងភ្នាល់ងើបឈរ យ៉ាងពេញទី
ពង្វក់យុវជន យុវនារី
ឱ្យមូលមើលមីរ សេពសប្បាយ។
លែងខ្វល់លែងគិត រឿងរដ្ឋា
គេចវេះសាលា លែងខ្វល់ខ្វាយ
មិនស្គាល់គុណទោស ចិត្តរាយមាយ
ជាមហន្តរាយ សម្រាប់ជាតិ។
ទំពាំងត្រូវគេ ពង្វក់អស់
ចិត្តកាយលែងស្មោះ អស់វរនាថ
រស់នៅដូចត្រូវ គេបៀនបៀត
ពង្វក់ពិឃាត ចិត្តវិញ្ញាណ។
តើឱ្យរំពឹង លើនរណា?
បើកេរដូនតា បាត់បង់គ្មាន
យកចិត្តអើពើ ស្ទើរមិនហ៊ាន
ព្រោះកាយវិញ្ញាណ គេឃុំគ្រង។
សង្គមរើសអើង លើវណ្ណ:
ទាបខ្ពស់គេដាក់ តាមគន្លង
ប្រកាន់បក្សពួក ញាតិប្អូនបង
សីលធម៌ធ្លាក់ឆ្លង មេរោគហើយ។

៧.១.២៤ ដោយ:ឈាន វាសនា

05/01/2024

ទំនួញពលករ
ឆ្លងដែនមកឆ្ងាយ កាយចិត្តកំព្រា
ដើម្បីការងារ ជាពលករគេ
ធ្វើការប្ដូរប្រាក់ ឥតឡើយទំនេរ
ត្រូវគេដៀលជេរ មិនហ៊ានតបត។
ហេតុតែជីវភាព គ្រួសារក្រក្រី
ទ្រព្យធនអ្វីៗ ខ្វះខាតទ័លក្រ
ការងារក្នុងស្រុក ក៏មិនសូវល្អ
ដល់ខែវឹកវរ ស្ទើរក្ស័យជន្មា។
ដាច់ចិត្តលាស្រុក លាផ្ទះសម្បែង
រសាត់តែឯង ដោយក្ដីសោកា
មិនចង់ព្រាត់ទេ មាតាបិតា
នេះឬវាសនា កូនអ្នកក្រក្រី។
សង្ឃឹមស្រុកគេ គេរីកចម្រើន
ការងារកើតច្រើន គេប្រោសប្រណី
សន្ដោសមេត្តា ដល់ជនក្រក្រី
តែរឿងនោះនៃ មិនសមដូចចិត្ត។
ប៉ះមេអាក្រក់ សម្ដីទុយ៌ស
ហាស្ដីទ្រគោះ គំរាមបំបិទ
មិនឱ្យធ្វើការ ដូចយកជីវិត
ពលករភ័យភិត ខ្វល់ខ្វាយចិន្ដា។
ខ្លួនឯងតែមួយ មិនព្រួយមិនភ័យ
ចុះអ្នកផ្ទះនៃ ខ្លួនគិតយ៉ាងណា
ដូច្នេះមានតែ លេបគ្រួសថ្មដា
គេដៀលយ៉ាងណា ក៏នៅតែទ្រាំ៕

៥.១.២៤ ដោយ: ឈាន វាសនា

04/01/2024

ទំនួញកសិករ
ទ្វីបលោកអប្រិយ មិនករុណាសោះ
កសិករចិត្តស្មោះ គេមិនមេត្តា
គេរឹបជិះជាន់ ធ្វើឈ្នាន់ដុល្លារ
ស្រូវស្រែចម្ការ បានផលមិនគាប់។
ប្រឹងរកខំធ្វើ រើខ្លួនមិនរួច
ទិន្នផលខាតខូច ទ្រូងហាក់ញ័រញាប់
សល់តែបំណុល បុលគេស្ទេីរជាប់
រស់ដូចជាស្លាប់ គ្មាននរណាដឹង។
កសិករព្យាយាម នាមអ្នកចម្ការ
ចិត្តកន្ទះរា ឱហាតប្រិតប្រឹង
ទោះខ្លួនក្រខ្សត់ អត់ចំណេះដឹង
តែខិតខំប្រឹង ធ្វើតាមដូនតា។
ប្រឹងប៉ុណ្ណឹងហើយ នៅឡើយគេដៀល
មានពាក្យដំនៀល ដៀលមិនឧស្សាហ៍
មិនលើកទឹកចិត្ត អ្នកស្រែចម្ការ
បែរជាដៀលថា កសិករល្ងិតល្ងង់។
បើគ្មានកសិករ អ្នកបានអ្វីឆី
អង្ករចំណី ដែលបានផ្គត់ផ្គង់
គឺបានមកពី ពួកកសិករល្ងង់
ប្រើទិន្នផលហ្នុង ដឹងប្រភពផង៕

៤.១.២៤ ដោយ :ឈាន វាសនា

03/01/2024

ដើរទៅមុខ
អតីតកន្លង រំលងផុតទៅ
ជីវិតឋិតនៅ ដើរបន្ត
ត្រូវឆ្ពោះទៅមុខ ដោយស្មោះស
គង់ជួបរឿងល្អ ជាក់ពុំខាន។
យោជន៍វែងសម្រាប់ អ្នកមិនដើរ
ផ្លូវធ្វើដំណើរ មិនប៉ុន្មាន
វែងខ្លីយើងដើរ គង់ដល់បាន
ឱ្យតែរូបប្រាណ យើងព្យាយាម។
ខន្តីអំណត់ ចិត្តតស៊ូ
ខំកុំបន្ធូ តស៊ូនាម
ជាកូនប្រុស ត្រូវលះសាច់ឈាម
ទ្រវង្សនាម ត្រកូលខ្លួន។
ធ្វើអ្វីត្រូវគិត ឱ្យបានឆ្ងាយ
ចិត្តកុំរាយមាយ ត្រូវថែថួន
រក្សាចិត្ត សន្ដានផងខ្លួន
ឱ្យបានមាំមួន ល្អប្រពៃ។
កុំយកខ្លួន ទៅប្រៀបធៀបគេ
ខំប្រឹងគ្នាន់គ្នេរ ទាំងយប់ថ្ងៃ
កុំដាក់ធុរ: ខ្លួនធ្វើអ្វី
មិនទាន់ជោគជ័យ ត្រូវខំទៀត។
ត្រូវខំរៀនត្រាប់ យកពិសោធន៍
ទុកជាចំណោទ កុំឃ្លៀងឃ្លាត
រៀនសូត្រចេះចាំ ឱ្យគ្រប់ស្នៀត
ទើបនឹងមានប្រៀប ការដោះស្រាយ។
បញ្ហាជីវិត ពិតស្មុកស្មាញ
សុខទុក្ខជាប់ប្រាណ ចិត្តខ្វល់ខ្វាយ
លោកធម៌មាននៅ ក្នុងរូបកាយ
មានប្រាជ្ញដោះស្រាយ គ្មានទោសទុក្ខ។
ដើរទៅមុខ ឱ្យជានិរន្តរ៍
ធ្វើបច្ចុប្បន្ន បានក្ដីសុខ
ដឹងភារ: ភ្ញាក់ដើរទៅមុខ
កុំនៅសំកុក នឹករឿងអតីត៕

៣.១.២៣ ដោយ:ឈាន វាសនា

02/01/2024

ពិបាកនឹងថ្លែង
ចិត្តមនុស្សវិបល្លាស ផ្លាសប្ដូរមិនទៀង
ភ្លើតភ្លើនស្រែកច្រៀង ចម្រៀងឥតន័យ
សីលធម៌ធ្លាក់ចុះ ដុះរឿងអប្រិយ
រឿងជេរដៀលស្ដី ផ្ទុះពេញរដ្ឋា។
ស្បត់ស្បែផ្ដាសា កណ្ដាលជំនុំ
រឿងតូចដូចធំ ឥតបីចរចារ
តម្កើងលើកខ្លួន ស្ងួនរូបអាត្មា
ថាជាអស្ចារ្យ គ្មាននរណាដល់។
ពិតឬវណ្ណ: ច្រវាក់ទ្រព្យធន
បែងចែកពួកជន ធ្ងន់ឥតនឹងថ្កល់
អ្នកតូចទន់ទាប ប្រៀបបាននឹងថ្នល់
ដែលអាស្រ័យផល ដោយពួកនាយទុន។
វណ្ណ:គ្មានទេ ផ្ដល់ឱ្យតម្លៃ
ទាបថោកឬថ្លៃ ដោយដៃមនុស្សជន
កាយល្អ ចិត្តល្អ វាចាទន់ភ្លន់
ទើបជាទម្ងន់ ធ្ងន់មានតម្លៃ។
តែមិនដូច្នោះ ពួកជនចិត្តបាប
វាចាឆ្អេះឆ្អាប ឆាបឈួលពេញដី
មើលគេដូចសត្វ វិបត្តិខ្លួននៃ
ភ្នែកឥតប្រស្រី សំឡឹងច្រើនខុស។
គុណធម៌រសាត់ ចាកឆ្ងាយសន្ដាន
ចិត្តដូចតិរច្ឆាន គ្មានដឹងកំហុស
រឿងរ៉ាវជាច្រើន បានកើតឡើងនោះ
ព្រោះតែមានមនុស្ស ប្រឌិតតាក់តែង។
ចិត្តមនុស្សច្របល់ ខ្វល់តែពីខ្លួន
បញ្ហាកើតផ្ទួន ខ្លួនអ្នកចាត់ចែង
បង្កើតតួអង្គ យកមកសម្ដែង
ពិតពិបាកថ្លែង សង្គមួយនេះ៕

២.១.២៤ ដោយ: ឈាន វាសនា

28/12/2023

(ប្រយោជន៍បច្ចុប្បន្ន)
ព្យាយាមប្រឹងប្រែង ស្វែងរកទ្រព្យ
ឱ្យជាទម្លាប់ ជាប់ជានិច្ច
កុំខ្លាចហត់នឿយ រកកលគេច
សង្ឃឹមក្នុងចិត្ត ខំតស៊ូ។
រកដោយផ្លូវត្រូវ ដ៏ប្រពៃ
ទើបមានតម្លៃ ថ្លៃបានយូរ
សម្មាជីវ: ផ្លូវគម្រូ
ជីវភាពនឹងធូរ ធារអង្វែង។
រកទ្រព្យបានហើយ ចេះរក្សា
ឱ្យបានយូរយារ ត្រូវកន្លែង
កុំឱ្យបាត់បង់ ដូចជាផ្សែង
រក្សាចាត់ចែង ឱ្យត្រឹមត្រូវ។
របស់ប្រើកើត ត្រូវតែប្រើ
ឱ្យគាប់ប្រសើរ តាមតម្រូវ
កុំបោះបង់ចោល រក្សាទៅ
ចំណង់កុំសូវ បំពេញវា។
បើសេពគប់មិត្ត រើសមើលផង
សប្បុរសផូរផង់ គួរវន្ទា
សេពគប់គាត់ទៅ ពិតថ្លៃថ្លា
បណ្ឌិតហានក្លា ប្រាប់ប្រយោជន៍។
សេពគប់បណ្ឌិត ពិតចម្រើន
ប្រាជ្ញាទ្រព្យកើន មិនហិនហោច
ទោះដើរផ្លូវឆ្ងាយ រាប់រយយោជន៍
នឹងបានប្រយោជន៍ គ្រប់ទីឋាន។
ចំណែកពាលល្ងង់ កុំសូវក្បែរ
ព្រោះពាលសេពតែ ធម៌តិរច្ឆាន
ប្រព្រឹត្តអបាយ កាយសាមាន្យ
នឹងនាំរុញច្រាន ឱ្យវិនាស។
ការចាយនូវទ្រព្យ ត្រូវលៃគិត
ឱ្យបានល្អន់ល្អិត ដោយឆ្លាតឈ្លាស
បំណុលចាស់ថ្មី កុំគេចចៀស
ប្រឹងសងឱ្យណាស់ គប់ទុកផង៕
២៨.១២.២៣ និពន្ធដោយ: ឈាន វាសនា

07/12/2023

ស្អុយពុំខាន
រឿងរ៉ាវជាច្រើន ឥតប្រយោជន៍
មានរឿងអសោចិ៍ ឥតកេរខ្មាស
កើតមានយ៉ាងច្រើន ពន់ពេកណាស់
ឆ្លងពីឆ្នាំចាស់ តោងឆ្នាំថ្មី។
រឿងរ៉ាវសង្គម ពុំប្រមាណ
រឿងតិរច្ឆាន ច្រើនឥតប្រណី
កើតមានយ៉ាងច្រើន ពាសពេញដី
បាត់អស់តម្លៃ ន័យអប់រំ។
បណ្ដាញសង្គម ងំដូចភ្លើង
រឿងរ៉ាវកើតឡើង មិនសក្ដិសម
បន្តកន្ទុយ មិនច្រលំ
បានកើតមកចំ ព្រឹត្តិការណ៍។
បើតែអ៊ីចឹង វ៉ល់អស់ហើយ
គ្មានពេលស្រាកស្បើយ បានម្ដងណា
បើរឿងកើតរឿង គ្មានខ្លឹមសារ
ខួរក្បាលមរណា ស្អុយពុំខាន៕
៧.១២.២៣ ដោយ:ឈាន វាសនា

03/12/2023

រត់រកក្ដីសុខ
សេដ្ឋកិច្ចធ្លាក់ចុះ បារមីកើនដុះ
ពេញពសុធា ល្បែងស្រីនិងស្រា
កើតច្រើនហូរហៀរ ក្មេងស្ទាវពាលពា
គប់អបាយមុខ។
ឈប់ខ្វល់គ្រប់យ៉ាង សប្បាយអាងចាង
គ្មានយល់ក្ដីទុក្ខ ផឹកស៊ីច្រៀងរាំ
បំផ្លាញចង្រុក ខ្លួនខ្វះក្ដីសុខ
រត់រកជំនួយ។
ខ្លួនឯងមិនប្រឹង បែរជាស្មាធស្មឹង
សុំឱ្យព្រះជួយ មិនយល់ធម៌ព្រះ
ចង់ផុតទុក្ខព្រួយ ព្រះគឺលោកជួយ
តែអ្នកយល់ធម៌។
រត់រកក្ដីសុខ ត្រូវស្គាល់ពីទុក្ខ
កុំចេះតែមោហ៍ រត់រកទីខុស
ច្បាស់អស់អង្ករ សុខទុក្ខគឺធម៌
មានជាធម្មតា៕
៣.១២.២៣ ដោយ:ឈាន វាសនា

23/10/2023

ពាក្យម៉ែទូន្មាន
កូនអើយកូនប្រុស មាសម្ដាយថ្លៃ
កូនមាននិស្ស័យ បានបួសហើយ
ចូរកូនខំរៀន កុំកន្ដើយ
វិជ្ជានេះហើយ ជាស្ពានឆ្លង។
ផ្លូវធម៌ផ្លូវលោក កូនត្រូវរៀន
ចាប់យករបៀន កុំកន្លង
រៀនទាំងពីរចក្រ ឱ្យផូរផង់
ទើបអាចឈានឆ្លង កាន់ត្រើយបាន។
បើកូនបួសហើយ ខ្ជិលច្រអូស
អត់ដឹងត្រូវខុស ភ្លេចសន្ដាន
ភ្លេចពាក្យពេចន៍ម៉ែ ដែលទូន្មាន
មកបួសខ្ជិលរៀន ខូចសាសនា។
បើជ្រុលជាបួស ត្រូវព្យាយាម
ខន្ដីក្នុងនាម អ្នកសិក្សា
បួសហើយត្រូវខំ រៀនសិក្ខា
និងសិល្ប៍វិជ្ជា ឱ្យជ្រៅជ្រះ។
បើកូនគោរព ស្រឡាញ់ម៉ែ
កូនប្រុសត្រូវតែ យកជម្នះ
អប់រំចិត្តខ្លួន ឱ្យបានឈ្នះ
ទម្លាក់មានះ នឹងជោគជ័យ។
ធ្វើខ្លួនឱ្យគេ ងាយអប់រំ
ហើយត្រូវខិតខំ ចេះកែច្នៃ
អភិវឌ្ឍខ្លួន ឱ្យមានតម្លៃ
នឹងបានថ្លាថ្លៃ ថ្ងៃខាងមុខ៕
ពាក្យម៉ែទូន្មាន កូនត្រូវចាំ
ចូរកត់ចំណាំ ជាទំនុក
បើកូនធ្វើតាម ច្បាស់ជួបសុខ
នឹងបានស្រណុក កាលខាងក្រោយ៕

២៣.១០.២៣ និពន្ធដោយ:ឈាន វាសនា

18/10/2023

ច្រណែន
ឃើញគេមានបាន បែរមិនស្រួលប្រាណ
ក្នុងចិត្តឆួលក្ដៅ ដូចត្រូវភ្លើងឆេះ
រកលេសមួរម៉ៅ កើតចិត្តល្ងង់ខ្លៅ
មិនព្រមសាទរ។
ច្រណែនឈ្នានីស បង់ខាចចំណេះ
ចិត្តក្អក់កករ ដុតរោលដូចឯង
មិនបែងខ្មៅស ឃើញគេបានល្អ
កើតចិត្តច្រណែន។
រកកលព្យាបាទ ឱ្យគេបង់ខាត
ច្រើនល្បិចម៉ឺនសែន តាមផ្លូវងងឹត
ឥតគិតចេះក្រែង ព្រោះការច្រណែន
មោហ៍បាំងមុខហើយ។
បំផ្លាញមិនបាន ខឹងទាំងសន្ដាន
ចិត្តមិនល្ហែល្ហើយ ក្ដៅតែខ្លួនឯង
ចម្បែងឥតស្បើយ រស់មិនសុខឡើយ
ដោយចិត្តព្យាបាទ។
ចិត្តមានគំនុំ ការគិតមិនសម
ចងតែអាឃាត ចង់បំផ្លាញគេ
តែមិនឃ្លៀងឃ្លាត គេរស់សុខទៀត
ទុក្ខតែខ្លួនឯង។
ទិដ្ឋិយល់ខុស ខ្លួនដើរផ្លូវនោះ
ច្រអូសមិនលែង ប្រព្រឹត្តអបាយ
មិនស្ដាយទ្រព្យឯង ឃើញគេចិញ្ចែង
ឯងខឹងសម្បា។
អ្នកប៉ិនច្រណែន រស់មិនចិញ្ចែង
តែងសោយទុក្ខា រស់ទូលតែទុក្ខ
មុខគួរខ្លោចផ្សា ចិត្តដុតកាយា
រងទុក្ខវេទនា។
ស្លាប់ទៅបរលោក ធ្លាក់ទៅយោនយក
ក្នុងអបាយា ភូមិ៤ជាទី
រស់រងទុក្ខា ជានិច្ចជាកាល
ស្ទើររៀងរាល់ថ្ងៃ។
លុះចាកអបាយ កើតមានរូបកាយ
ជាមនុស្សលោកនៃ តែងតែឥតភព្វ
ឥតជោគសរី បុណ្យសក្ដិយសក្ដី
ឥតបីមានហោង៕
១៨.១០.២៣ និពន្ធដោយ:ឈាន វាសនា

16/10/2023

កំណាព្យ:បទពាក្យ៧ "សូមឱ្យបានសុខសប្បាយ"
និពន្ធដោយ:ឈាន វាសនា
សូត្រដោយ:នេន ឈុយ

12/10/2023

គ្មានភាពរឹងមាំ
កូនឈើដុះក្រោម ដើមឈើធំ
មិនអាចរឹងមាំ បានយ៉ាងណា
កូនឋិតនៅក្រោម ម្លប់គ្រួសារ
មិនអាចហានក្លា យ៉ាងនោះដែរ។
ឈើធំមានម្លប់ យ៉ាងត្រឈៃ
ស្រូបកាំរស្មី ចិញ្ចឹមថែ
តែខ្លួនស្ងួនមួយ ឱ្យរស់ល្ហែ
មិនខ្ចីខ្វល់ស្នេហ៍ ថែកូនទេ។
កូនខ្លះដុះឆ្ងាយ កាយរឹងមាំ
លូតលាស់ឡើងធំ ល្អជាងគេ
តែកូនខ្លះទៀត ដុះក្បែរមេ
ក្រិនតូចជាងគេ មិនលូតលាស់។
មនុស្សយើងពួកខ្លះ ក៏ដូចឈើ
មេបាអើពើ ភ្លឺជំទាស់
មិនខិតខំប្រឹង ឡើងឱ្យខ្ពស់
បែរចូលចិត្តរស់ ដូចឈើក្រិន។
បើចង់ឱ្យកូន អ្នករឹងមាំ
កុំថ្នមថែទាំ ឱ្យដឹងចិត្ត
បើដឹងចិត្តហើយ គាត់វិបរិត
រស់គ្មានការគិត ជាខ្លួនឯង៕

១២.១០.២៣ និពន្ធដោយ:ឈាន វាសនា

07/10/2023

កំណាព្យ:បទពាក្យ៧"ភាតរភាពនិងចិត្តបុណ្យ"និពន្ធដោយ:ឈាន វាសនា/សូត្រដោយ:នេន ឈុយ

20/09/2023

" ឱ្យមនុស្សងាយប្រដៅ"
វ័យក្មេងខ្លួនខ្ចី គួរតែឃ្មាតខ្មី
ត្រង់ត្រាប់ស្ដាប់ចាស់ ចាស់លោកទូន្មាន
ត្រូវស្ដាប់ឱ្យច្បាស់ គិតឱ្យល្អល្អះ
យកពិចារណា។
គំនិតខ្លួនខ្ចី ច្រើនតែគិតខ្លី
ខ្វះខាតប្រាជ្ញា ចាស់លោកដើរមុន
មានទុនបញ្ញា គួរយកសោតា
ស្ដាប់គាត់ជាមុន។
ចាស់លោកហាមប្រាម យើងគួរធ្វើតាម
កុំឱ្យស៊យស៊ុន ស្ដាប់ដំបូន្មាន
ពាក្យពេចន៍អប់រំ ដឹងការណ៍ស្រាល់ធ្ងន់
ព្រោះចេះដាក់ខ្លួន។
យើងក្មេងគួរគិត ចេះប្រើគំនិត
គិតឱ្យសមសួន កុំរឹងចចេស
មានះលើកខ្លួន ដំរីជើងបួន
ក៏គង់មានភ្លាត់។
ចូរខំខ្វល់ខ្វាយ អប់រំចិត្តកាយ
យើងឱ្យហ្មត់ចត់ ទូន្មានអាត្មា
ចិន្ដាអំណត់ ស្ដាប់ពាក្យជូរចត់
ដែលមានខ្លឹមសារ។
រស់នៅកុំធ្ងន់ ឱ្យជាទម្ងន់
ធ្ងន់លើអ្នកណា ត្រូវចេះដាក់ខ្លួន
ស្ងួនរូបអាត្មា ឱ្យជាមនុស្សា
ងាយគេប្រដៅ៕

20,9,23 by chhean veasna

20/09/2023

ពុទ្ធបរិស័ទចំណុះជើងវត្តរកាគយ មកជួយសម្អាតបរិស្ថានអារាម។

16/09/2023

The monastery of monks and landscape in pagoda.

15/09/2023

វីរបុរសខ្ញុំ
នាមជាបងប្រុស ស្ម័គ្រស្មោះពលី
ដើម្បីជីវី ជីវិតប្អូនៗ
បងប្រុសលះបង់ មិនត្អែមិនត្អូញ
រ៉ាប់ខ្លួនជាក្បូន ទ្រប្អូនគ្រប់គ្នា។
គ្រួសារក្រខ្សត់ អត់មានទីពឹង
បងប្រុសខំប្រឹង មិនដែលរួញរា
ធ្វើការរកប្រាក់ ទាំងឈឺទាំងជា
លំបាកវេទនា ក៏មិនរាថយ។
វស្សាន្តទឹកជន់ ជំនន់យ៉ាងខ្លាំង
អង្ករច្រកឆ្នាំង ស្ទើរមិនមានឡើយ
បងដូចជាព្រះ កាត់កោះកាត់ត្រើយ
លំបាកពេកហើយ បងមកដល់ភ្លាម។
បងត្រឹមជាកម្មករសំណង់
ចិត្តបងផូរផង់ គ្មានក្ដីទាក់ទាម
បងប្រុសអំណត់ មានក្ដីព្យាយាម
លះបង់សាច់ឈាម ដើម្បីគ្រួសារ។
ពីតូចដល់ធំ បងហត់នឿយណាស់
តែបងដឹងច្បាស់ ថាជាអ្នកណា
ទទួលបន្ទុក ចំពោះគ្រួសារ
បងសែនហានក្លា រ៉ាប់រងធ្វើបាន។
បងប្រុសគឺជា វីរបុរស
ក្នុងចិត្តប្អូនប្រុស ជានិច្ចគ្រប់ឋាន
បងជាគម្រូ មានចិត្តកល្យាណ
ជួយប្អូនឱ្យបាន ជីវិតរស់រាន៕

១៥.៩.២៣ ដោយ:ឈាន វាសនា

13/09/2023

workers are building the kitchen.

12/09/2023

យាយចម្អិនស៊ុប និងជាងកំពុងតែរៀបការ៉ូផ្ទះបាយ។

09/09/2023

ជាងរៀបការ៉ូលើសាលាឆាន់(ផ្ទះបាយ)។

Videos (show all)

#ទេសភាពនាពេលរាត្រក្នុងវត្តសិម្ពលីវនារាម(រកាគយ) អញ្ជើញទស្សនាទាំងអស់គ្នា
#កំណាព្យ:បទពាក្យ៧ "បើល្ងង់កុំធ្វើចេះ"និពន្ធដោយ:ឈាន វាសនា
ព្រះវិហារដ៏ចំណាស់នៃវត្តសិម្ពលីវនារាម(រកាគយ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។
កំណាព្យ:បទពាក្យ៧ "សូមឱ្យបានសុខសប្បាយ"និពន្ធដោយ:ឈាន វាសនាសូត្រដោយ:នេន ឈុយ
កំណាព្យ:បទពាក្យ៧"ភាតរភាពនិងចិត្តបុណ្យ"និពន្ធដោយ:ឈាន វាសនា/សូត្រដោយ:នេន ឈុយ
ពុទ្ធបរិស័ទចំណុះជើងវត្តរកាគយ មកជួយសម្អាតបរិស្ថានអារាម។
The monastery of monks and landscape in pagoda.
workers are building the kitchen.
យាយចម្អិនស៊ុប និងជាងកំពុងតែរៀបការ៉ូផ្ទះបាយ។
ជាងរៀបការ៉ូលើសាលាឆាន់(ផ្ទះបាយ)។
ទេសភាពនាច្រាំងទន្លេ វត្តរកាគយ ភូមិរកាគយ(ក)ឃុំ រកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។
កំណាព្យ:បទពាក្យ៧"ទំពាំងស្អុយ" និពន្ធដោយ:ឈាន វាសនា

Website