ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា CYC CCC

ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា CYC CCC

ទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា

Photos from ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា C*C CCC's post 10/07/2024

វគ្គបណ្ដុះបណ្ដាលស្ដីពី ការនិយាយជាសាធារណៈរបស់ក្រុមប្រឹក្សាយុវជនកម្ពុជា

តាមប្រព័ន្ធអនឡាញ៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការនិយាយជាសាធារណៈរបស់ក្រុមប្រឹក្សាយុវជនកម្ពុជា ដោយមានការចូលរួមពីការិយាល័យយុវជន និងសិស្សានុសិស្សជាសមាជិកសមាជិកាក្រុមប្រឹក្សាយុវជនកម្ពុជា ទាំង២៥ រាជធានី ខេត្ត។

ការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណង ពង្រឹងសមត្ថភាពបន្ថែមត្រៀមសម្រាប់ប្រកួតការនិយាយជាសាធារណៈ ដើម្បីចូលរួមអបអរសាទរការប្រារព្ធខួបលើកទី២៥ នៃទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ក្នុងអត្ថន័យផ្សព្វផ្សាយឱ្យបានផុសផុលដល់យុវជនមកពីគ្រប់មជ្ឈដ្ឋាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧-០៨ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ៕

-ថ្នាលឌីជីថល និងបណ្ដាញសង្គមយុវជន៖
https://linktr.ee/dgy.moeys.gov.kh

21/06/2024

High Quality - Update ការប្រើ ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ព្រមទាំងព្រះឆាយាល័ក្ខណ៍ព្រះអង្គទាំងបី

Photos from ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា C*C CCC's post 07/06/2024

ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា

នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារនាយកដ្ឋានយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយលោក ជឹម ឈឿន ប្រធានការិយាល័យយុវជន នៃនាយកដ្ឋានអប់រំយុវជន និងកុមារ បានចុះពិនិត្យ តាមដាន វាយតម្លៃ និងជំរុញដំណើរការក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា នៅខេត្តពោធិ៍សាត់។

គួរបញ្ជាក់ថា កម្មវិធីចុះត្រួតពិនិត្យនេះ ប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅក្រុង-ស្រុកចំនួន០៤ គឺ(១) ក្រុងពោធិ៍សាត់ (២) ស្រុកបាកាន (៣)ស្រុកក្រគរ (៤)ស្រុកកណ្ដៀង ក្នុងគោលបំណងជំរុញសកម្មភាពការងារក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា នៅក្នុងសាលារៀន និងសង្គមបានផុលផុស និងកសាងខ្លួនឱ្យក្លាយទៅជា កូនល្អ សិស្ស មិត្តល្អ និងពលរដ្ឋល្អ នាពេលអនាគត ជាពិសេសលើកកម្ពស់គុណភាពអប់រំ និងបរិស្ថានសាលារៀនស្អាត គាំទ្រដល់ដំណើរការសាលារៀនគំរូ។ សកម្មភាពភាពចុះពិនិត្យតាមដាន វាយតម្លៃ និងជំរុញការងារក្រុមប្រឹក្សាយុវជននៅបឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យ ដូចខាងក្រោម:
ថ្ងៃទី០៥ មិថុនា ២០២៤
-ជួបប្រជុំជាមួយថ្នាក់ដឹកនាំមន្ទីរ និងការិយាល័យយុវជន
១-សាលាបឋមសិក្សា ពោធិ៍កំបោរ (ស្រុកកណ្ដៀង)
២-សាលាបឋមសិក្សា ពោធិ៍សាត់(ក្រុងពោធិ៍សាត់)
៣-វិទ្យាល័យ ពោធិ៍សាត់ (ក្រុងពោធិសាត់)
ថ្ងៃទី០៦ មិថុនា ២០២៤
៤-អនុវិទ្យាល័យ ពោធិ៍សាត់ (ក្រុងពោធិ៍សាត់)
៥-សាលាបឋមសិក្សា ស្នាមព្រះ (ស្រុកបាកាន)
៦-អនុវិទ្យាល័យ បឹងខ្នារ (ស្រុកបាកាន)
៧-វិទ្យាល័យ ព្រះម្លូរ (ស្រុកបាកាន)
ថ្ងៃទី០៧ មិថុនា ២០២៤
៨-វិទ្យាល័យ ហ៊ុនសែន ក្រគរ (ស្រុកក្រគរ)
៩-អនុវិទ្យាល័យ ព្រះសីហនុ ក្រគរ (ស្រុកក្រគរ)
១០-កិច្ចប្រជុំជាមួយតំណាងមន្ទីរ និងការិយាល័យ អយក

០៧ មិថុនា ២០២៤ | ខេត្តពោធិ៍សាត់

07/06/2024

ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា

ការធ្វើបទបង្ហាញអំពីដំណើរការសកម្មភាពក្រុមប្រឹក្សាកុមារ របស់អនុវិទ្យាល័យពោធិ៍សាត់ ជូនក្រុមការងារនាយកដ្ឋានយុវជន ក្នុងកម្មវិធីចុះពិនិត្យ តាមដាន វាយតម្លៃ និងជំរុញដំណើរការក្រុមប្រឹក្សាយុវជនកម្ពុជា ក្រុមប្រឹក្សាកុមារកម្ពុជានៅ ខេត្តពោធិ៍សាត់។

០៦ មិថុនា ២០២៤ | ខេត្តពោធិ៍សាត់

Photos from ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា C*C CCC's post 07/06/2024

ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា

នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារនាយកដ្ឋានយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយលោក ជឹម ឈឿន ប្រធានការិយាល័យយុវជន នៃនាយកដ្ឋានយុវជន បានចុះពិនិត្យ តាមដាន វាយតម្លៃ និងជំរុញដំណើរការក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា នៅខេត្តពោធិ៍សាត់។

គួរបញ្ជាក់ថា កម្មវិធីចុះត្រួតពិនិត្យនេះ ប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅក្រុង-ស្រុកចំនួន០៤ គឺ(១) ក្រុងពោធិ៍សាត់ (២) ស្រុកបាកាន (៣)ស្រុកក្រគរ (៤)ស្រុកកណ្ដៀង ក្នុងគោលបំណងជំរុញសកម្មភាពការងារក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា នៅក្នុងសាលារៀន និងសង្គមបានផុលផុស និងកសាងខ្លួនឱ្យក្លាយទៅជា កូនល្អ សិស្ស មិត្តល្អ និងពលរដ្ឋល្អ នាពេលអនាគត ជាពិសេសលើកកម្ពស់គុណភាពអប់រំ និងបរិស្ថានសាលារៀនស្អាត គាំទ្រដល់ដំណើរការសាលារៀនគំរូ។ សកម្មភាពភាពចុះពិនិត្យតាមដាន វាយតម្លៃ និងជំរុញការងារក្រុមប្រឹក្សាយុវជននៅបឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យ ដូចខាងក្រោម:

ថ្ងៃទី០៥ មិថុនា ២០២៤
-ជួបប្រជុំជាមួយថ្នាក់ដឹកនាំមន្ទីរ និងការិយាល័យយុវជន
១-សាលាបឋមសិក្សា ពោធិ៍កំបោរ (ស្រុកកណ្ដៀង)
២-សាលាបឋមសិក្សា ពោធិ៍សាត់(ក្រុងពោធិ៍សាត់)
៣-វិទ្យាល័យ ពោធិ៍សាត់ (ក្រុងពោធិសាត់)
ថ្ងៃទី០៦ មិថុនា ២០២៤
៤-អនុវិទ្យាល័យ ពោធិ៍សាត់ (ក្រុងពោធិ៍សាត់)
៥-សាលាបឋមសិក្សា ស្នាមព្រះ (ស្រុកបាកាន)
៦-អនុវិទ្យាល័យ បឹងខ្នារ (ស្រុកបាកាន)
៧-វិទ្យាល័យ ព្រះម្លូរ (ស្រុកបាកាន)

០៦ មិថុនា ២០២៤ | ខេត្តពោធិ៍សាត់

Photos from ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា C*C CCC's post 05/06/2024

ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា

នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារនាយកដ្ឋានយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយលោក ជឹម ឈឿន ប្រធានការិយាល័យយុវជន នៃនាយកដ្ឋានយុវជន បានចុះពិនិត្យ តាមដាន វាយតម្លៃ និងជំរុញដំណើរការក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា នៅខេត្តពោធិ៍សាត់។

គួរបញ្ជាក់ថា កម្មវិធីចុះត្រួតពិនិត្យនេះ ប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅក្រុង-ស្រុកចំនួន០៣ គឺ(១) ក្រុងពោធិ៍សាត់ (២) ស្រុកបាកាន (៣)ស្រុកក្រគរ ក្នុងគោលបំណងជំរុញសកម្មភាពការងារក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា នៅក្នុងសាលារៀន និងសង្គមបានផុលផុស និងកសាងខ្លួនឱ្យក្លាយទៅជា កូនល្អ សិស្ស មិត្តល្អ និងពលរដ្ឋល្អ នាពេលអនាគត ជាពិសេសលើកកម្ពស់គុណភាពអប់រំ និងបរិស្ថានសាលារៀនស្អាត គាំទ្រដល់ដំណើរការសាលារៀនគំរូ។ សកម្មភាពភាពចុះពិនិត្យតាមដាន វាយតម្លៃ និងជំរុញការងារក្រុមប្រឹក្សាយុវជននៅបឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យ ដូចខាងក្រោម:
ថ្ងៃទី០៥ មិថុនា ២០២៤
-ជួបប្រជុំជាមួយថ្នាក់ដឹកនាំមន្ទីរ និងការិយាល័យយុវជន
១-សាលាបឋមសិក្សា ពោធិ៍កំបោរ (ស្រុកកណ្ដៀង)
២-សាលាបឋមសិក្សា ពោធិ៍សាត់(ក្រុងពោធិ៍សាត់)
៣-វិទ្យាល័យ ពោធិ៍សាត់ (ក្រុងពោធិសាត់)

០៥ មិថុនា ២០២៤ | ខេត្តពោធិ៍សាត់

Photos from MoEYS Cambodia's post 02/06/2024
02/06/2024
Photos from ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា C*C CCC's post 01/06/2024

អបអរសាទរគ្រប់ទី៧៥ ទិវាកុមារអន្តរជាតិ ០១ មិថុនា

ថ្ងៃសៅរ៍ ១០ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ តាមបណ្តាគ្រឹះស្ថានសិក្សា ក្នុងខេត្តបន្ទាយមានជ័យ អបអរសាទរការប្រារព្ធខួបលើកទី៧៥ នៃទិវាអន្តរជាតិ ០១មិថុនា ក្រោមប្រធានបទ "វិនិយោគលើកុមារថ្ងៃនេះសំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល"។

១ មិថុនា ២០២៤ | ខេត្តបន្ទាយមានជ័យ

Photos from ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា C*C CCC's post 01/06/2024

អបអរសាទរគ្រប់ទី៧៥ ទិវាកុមារអន្តរជាតិ ០១ មិថុនា

ថ្ងៃសៅរ៍ ១០ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ តាមបណ្តាគ្រឹះស្ថានសិក្សា ក្នុងក្រុងបាត់ដំបងបានរៀបចំបារព្ធពិធីអបអរសាទរការប្រារព្ធខួបលើកទី៧៥ នៃទិវាអន្តរជាតិ ០១មិថុនា ក្រោមប្រធានបទ "វិនិយោគលើកុមារថ្ងៃនេះសំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល"។

១ មិថុនា ២០២៤ | ក្រុងបាត់ដំបង ខេត្តបាត់ដំបង

Photos from ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា C*C CCC's post 01/06/2024

អបអរសាទរគ្រប់ទី៧៥ ទិវាកុមារអន្តរជាតិ ០១ មិថុនា

ថ្ងៃសៅរ៍ ១០ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ សាលាមឋមសិក្សាអូរខ្ជាយ ស្រុកសង្កែ បានរៀបចំបារព្ធពិធីអបអរសាទរការប្រារព្ធខួបលើកទី៧៥ នៃទិវាអន្តរជាតិ ០១មិថុនា ក្រោមប្រធានបទ "វិនិយោគលើកុមារថ្ងៃនេះសំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល"។

១ មិថុនា ២០២៤ |ស្រុកសង្កែ ខេត្តបាត់ដំបង

Photos from ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា C*C CCC's post 01/06/2024

អបអរសាទរគ្រប់ទី៧៥ ទិវាកុមារអន្តរជាតិ ០១ មិថុនា

ថ្ងៃសៅរ៍ ១០ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ សាលាមឋមសិក្សាអុិនសុីដារ៉េ ស្រុករតនមណ្ឌល បានរៀបចំបារព្ធពិធីអបអរសាទរការប្រារព្ធខួបលើកទី៧៥ នៃទិវាអន្តរជាតិ ០១មិថុនា ក្រោមប្រធានបទ "វិនិយោគលើកុមារថ្ងៃនេះសំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល"។

១ មិថុនា ២០២៤ | ស្រុករតនមណ្ឌល ខេត្តបាត់ដំបង

Photos from ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា C*C CCC's post 01/06/2024

អបអរសាទរគ្រប់ទី៧៥ ទិវាកុមារអន្តរជាតិ ០១ មិថុនា

ថ្ងៃសៅរ៍ ១០ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរការប្រារព្ធខួបលើកទី៧៥ នៃទិវាអន្តរជាតិ ០១មិថុនា ក្រោមប្រធានបទ "វិនិយោគលើកុមារថ្ងៃនេះសំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល" ។

១ មិថុនា ២០២៤ | ខេត្តកំពង់ស្ពឺ

01/06/2024

អបអរសាទរខួបទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា
ក្រោមប្រធានបទ÷ "ការវិនិយោគលើកុមារថ្ងៃនេះសំដៅបង្កើតមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល"

១ មិថុនា ១៩៤៩ - ១ មិថុនា ២០២៤

Photos from ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា C*C CCC's post 30/05/2024

កម្មវិធីចុះពិនិត្យ តាមដាន វាយតម្លៃ និងជំរុញដំណើរការក្រុមប្រឹក្សាយុវជនកម្ពុជា ក្រុមប្រឹក្សាកុមារកម្ពុជា ខេត្តកែប

នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារនាយកដ្ឋានយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយលោក សែ វណ្ណៈ ប្រធានការិយាល័យកុមារ នៃនាយកដ្ឋានយុវជន បានចុះពិនិត្យ តាមដាន វាយតម្លៃ និងជំរុញដំណើរការក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា នៅខេត្តកែប។

គួរបញ្ជាក់ថា កម្មវិធីចុះត្រួតពិនិត្យនេះ គ្រោងនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២៤ នៅក្រុង-ស្រុកចំនួន២ គឺ(១) ក្រុងកែប (២) ស្រុកដំណាក់ចង្អើរក្នុងគោលបំណងជំរុញសកម្មភាពការងារយុវជនកម្ពុជា -កមារកម្ពុជា នៅក្នុងសាលារៀន និងសង្គមបានផុលផុស និងកសាងខ្លួនឱ្យក្លាយទៅជា កូនល្អ សិស្ស មិត្តល្អ និងពលរដ្ឋល្អ នាពេលអនាគត ជាពិសេសលើកកម្ពស់គុណភាពអប់រំ និងបរិស្ថានសាលារៀនស្អាត គាំទ្រដល់ដំណើរការសាលារៀនគំរូ។ សកម្មភាពភាពចុះពិនិត្យតាមដាន វាយតម្លៃ និងជំរុញការងារក្រុមប្រឹក្សាយុវជននៅបឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យ ដូចខាងក្រោម:
១- អនុវិទ្យាល័យ សង្គមរាស្ត្រនិយម
២- បឋមសិក្សា ណាមីកូ ភ្នំសសៀរ
៣- អនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប

២៨ ឧសភា ២០២៤ | ខេត្តកែប

Photos from ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា C*C CCC's post 18/05/2024

ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា

លោក ប៊ិត ប៊ុនថុល អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពង្រឹងសកម្មភាពការងាររបស់ក្រុមប្រឹក្សាយុវជនកម្ពិជា និងក្រុមប្រឹក្សាក្មារកម្ពុជា នៅវិទ្យាល័យស្លាបលែង ស្ថិតនៅក្នុងស្រុកបសេដ្ឋ។

១៦ ឧសភា ២០២៤ | ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

Photos from ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា C*C CCC's post 15/05/2024

ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា

លោក ប៊ិត ប៊ុនថុល អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពង្រឹងសកម្មភាពការងាររបស់ក្រុមប្រក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា នៅវិទ្យាល័យ ហ៊ុនសែន មង្គលបពិត្រ ស្ថិតនៅក្នុងស្រុកបសេដ្ឋ។

១៥ ឧសភា ២០២៤ | ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

03/05/2024
Photos from ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា C*C CCC's post 29/04/2024

តើ ក្រុមប្រឹក្សាយុវជនកម្ពុជា ក.ប.យ.ក ជាអ្វី?
តើ ក្រុមប្រឹក្សាកុមារកម្ពុជា ក.ប.ក.ក ជាអ្វី?

27/04/2024
Photos from ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា C*C CCC's post 26/04/2024

កំពត៖ ការចុះពិនិត្យ តាមដាន វាយតម្លៃ និងជំរុញដំណើរការក្រុមប្រឹក្សាយុវជនកម្ពុជា ក្រុមប្រឹក្សាកុមារកម្ពុជា ដឹកនាំដោយលោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានយុវជន ចាប់ពីថ្ងៃទី២៣ ដល់ ២៥ ខែមេសា ឆ្នាំ២០២៤

ក្រុមការងារនាយកដ្ឋានយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា បានចុះពិនិត្យ តាមដាន វាយតម្លៃ និងជំរុញដំណើរការក្រុមប្រឹក្សាយុវជនកម្ពុជា​ ក្រុមប្រឹក្សា​កុមារកម្ពុជា​រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅក្នុងក្រុង-ស្រុកចំនួន២​ នៃខេត្តកំពត គឺ(១) ក្រុងកំពត (២) ស្រុកទឹកឈូ ដោយពិនិត្យលើសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ​ ចំនួន៩ ( បឋមសិក្សាចំនួន៥ អនុវិទ្យាល័យចំនួន២ និងវិទ្យាល័យចំនួន២) រួមមាន​ សាលាបឋមអនុវត្ត សាលាបឋមសិក្សាកំពតក្រុង សាលាបឋមសិក្សាជុំគ្រៀល សាលាបឋមសិក្សាហ៊ុនសែនត្រើយកោះ​ អនុវិទ្យាល័យជុំគ្រៀល អនុវិទ្យាល័យត្រើយកោះ វិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង វិទ្យាល័យព្រះរាជសម្ភាកំពត និងវិទ្យាល័យព្រះនរោត្តមរណឫទ្ធិ។

នាឱកាសនោះ ក្រុមការងារបានជួបពិភាក្សាការងារ​ និងផ្តល់អនុសាសន៍ជូនសមាជិកគណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សា គណៈគ្រប់គ្រងសាសារៀន និងក្រុមការងារការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ដើម្បីជំរុញដំណើរការក្រុមប្រឹក្សាយុវជនកម្ពុជា ក្រុមប្រឹក្សាកុមារកម្ពុជានៅតាមសាលារៀន ដែលជាយន្តការស្នូលដើម្បីអនុវត្តសកម្មភាពក្រៅម៉ោងសិក្សារបស់សិស្ស សំដៅផ្លាស់ប្តូរឥរិយាបថជាវិជ្ចមានរបស់សិស្ស​ លើកកម្ពស់ស្មារតីចូលរួម និងការស្ម័គ្រចិត្តរបស់សិស្សានុសិស្សឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងដើរតួរនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសាលារៀន សហគមន៍ និងសង្គមជាតិស្របតាមស្តង់ដាសាលាគម្រូ​។

២៥ មីនា ២០២៤ | ខេត្តកំពត

Photos from ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា C*C CCC's post 02/04/2024

បទបង្ហាញស្តីពី ក្រុមប្រឹក្សាយុវជនកម្ពុជា ក្រុមប្រឹក្សាកុមារកម្ពុជា និងការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន ដោយលោក ហេង លាងហ៊ នាយករងវិទ្យាល័យ ហ៊ុន សែន ស្អាង ស្រុកស្អាង ខេត្តកណ្តាល ក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៣-២០២៤

០១ មេសា ២០២៤ | រាជធានីភ្នំពេញ

02/04/2024

បទបង្ហាញស្តីពី ក្រុមប្រឹក្សាយុវជនកម្ពុជា ក្រុមប្រឹក្សាកុមារកម្ពុជា និងការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន ដោយលោក ហេង លាងហ៊ នាយករងវិទ្យាល័យ ហ៊ុន សែន ស្អាង ស្រុកស្អាង ខេត្តកណ្តាល ក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៣-២០២៤។

ទាញយកឯកសារ៖ https://sala.moeys.gov.kh/library/00002667

០១ មេសា ២០២៤ | រាជធានីភ្នំពេញ

01/04/2024
30/03/2024

ល្បែងប្រជាប្រិយខ្មែរ

ទាញយកឯកសារ PDF៖ https://sala.moeys.gov.kh/library/00002631

តើអ្នកចូលចិត្តលេងល្បែងប្រជាប្រិយខ្មែរមួយណាជាងគេ?
១. ស្តេចចង់ ឬ អៀវ
២. ឈូង
៣. ចាប់កូនខ្លែង
៤. លោតអន្ទាក់
៥. លាក់កន្សែង
៦. ឱបត្រឡាច
៧. ប្រជល់មាន់
៨. គ្របមាន់
៩. បិទពូន
១០. បោះអង្គញ់
១១. គោះពព្លាក់
១២. គោះត្រឡោក
១៣. សី
១៤. ទាញព្រ័ត្រ
១៥. កូនគោល
១៦. រាវបង្កង
១៧. ចោះប្រមាត់
១៨. បាយខុំ
១៩. លាក់កូនកាស
២០. លាក់ធ្យូង
២១. ប៉ក់ចាប
២២. ចត្រង្គ

ចុះនៅតាមភូមិអ្នកមានល្បែងប្រជាប្រិយខ្មែរយើងក្រៅពីនេះទេ? សូមជួយចែករំលែកឲ្យផង សួស្តីឆ្នាំថ្មី សិរីសមង្គល ចូរមានដល់អ្នកទាំងអស់គ្នា!

#ល្បែងប្រជាប្រិយខ្មែរ

Photos from ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា C*C CCC's post 29/03/2024

អបអរសាទរដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្ដូរបទពិសោធន៍ការងាររបស់នាយក នាយិកា ក្រុមប្រឹក្សាយុវជន និងក្រុមប្រឹក្សាកុមារខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដើម្បីផ្លាស់ប្ដូរបទពិសោធន៍លើការដឹកនាំគ្រប់គ្រង និងការអនុវត្តសកម្មភាពការងាររបស់ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា ដែលប្រព្រឹត្តទៅនៅសាលាបឋមសិក្សាត្រពាំងឱប ស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

២៩ មីនា ២០២៤ | ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

Photos from ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា C*C CCC's post 28/03/2024

ព្រៃវែង៖ ការចុះពិនិត្យ តាមដាន វាយតម្លៃ និងជំរុញដំណើរការក្រុមប្រឹក្សាយុវជនកម្ពុជា ក្រុមប្រឹក្សាកុមារកម្ពុជា ដឹកនាំដោយលោក កែវ វិបុល អនុប្រធាននាយកដ្ឋានយុវជន ចាប់ពីថ្ងៃទី២៦ ដល់ ២៨ ខែមីនា ឆ្មាំ២០២៤

ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤៖ ក្រុមការងារនាយកដ្ឋានយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារបានចុះពិនិត្យ តាមដាន វាយតម្លៃ និងជំរុញដំណើរការក្រុមប្រឹក្សាយុវជនកម្ពុជា នៅវិទ្យាល័យ ហ.ស កំពង់លាវ និងវិទ្យាល័យ ហ ស កំពង់ពពិល និងបានប្រជុំជាមួយថ្នាក់ដឹកនាំមន្ទីរ អ.យ.កខេត្ត បុគ្គលិកអប់រំការិយាល័យយុវជននៃមន្ទីរ អ.យ.កខេត្ត។

គួរបញ្ជាក់ថា៖ បេសកកម្មនេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅក្នុងក្រុង-ស្រុកចំនួន៣ គឺ(១) ក្រុងព្រៃវែង (២) ស្រុកស៊ីធរកណ្តាល និង (៣) ស្រុកពារាំង ដោយពិនិត្យលើសាលាបឋម អនុវិទ្យាល័យ វិទ្យាល័យចំនួន៩ និងមានក្រុមការងារថ្នាក់ជាតិ ០៤រូប ថ្នាក់ខេត្ត ០២រូប និងការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ០១រូប។

ជាមួយគ្នានេះ ក្រុមការងារក៏បានជួបពិគ្រោះយោបល់ និងពិភាក្សាការងារជាមួយការិយាល័យអប់រំក្រុង-ស្រុកទាំង៣ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ដើម្បីជំរុញដំណើរការក្រុមប្រឹក្សាយុវជនកម្ពុជា ក្រុមប្រឹក្សាកុមារកម្ពុជានៅតាមសាលារៀន ដែលជាយន្តការស្នូលក្នុងការលើកកម្ពស់ស្មារតីចូលរួម និងការស្ម័គ្រចិត្តរបស់សិស្សានុសិស្សឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងដើរតួរនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសាលារៀន សហគមន៍ និងសង្គមជាតិស្របតាមស្តង់ដាសាលាគម្រូ៕

២៨ មីនា ២០២៤ | ខេត្តព្រៃវែង

Photos from ក្រុមប្រឹក្សាកុមារកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជា CCC C*C's post 24/01/2024

ការិយាល័យយុវជននៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំ លេខ ០៣ សណន ស្តីពីការរៀបចំក្រុមប្រឹក្សាកុមារ យុវជន គ្រឹះស្ថានសាធារណៈ ក្នុងឆ្នាំ២០២៣-២០២៤ ការងារកាយរឹទ្ធិ និងកម្មវិធីអភិវឌ្ឍយុវជន ដែលគាំទ្រការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ជូនដល់ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកបាណន់ លោកនាយក លោកស្រីនាយិកា វិទ្យាល័យ អនុវិទ្យាល័យ និងប្រធានកម្រងសាលាបឋមសិក្សា ទូទាំងស្រុកបាណន់។

២៤ មករា ២០២៤ | ស្រុកបាណន់ ខេត្តបាត់ដំបង

Photos from ក្រុមប្រឹក្សាកុមារកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជា CCC C*C's post 24/01/2024

ការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានចាប់ផ្ដើមដឹកនាំ ដំណើរទស្សនកិច្ចសិក្សារបស់ក្រុមប្រឹក្សាយុវជនជាសិស្សថ្នាក់ទី១១ មកពីវិទ្យាល័យចំនួន៣៩ ក្នុងរាជធានីភ្នំពេញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤ ក្រោមប្រធានបទ «យុវជន និងសម្បត្តិវប្បធម៌ជាតិ»។

ទៅកាន់គោលដៅសំខាន់ៗ ចំនួន៣:
១)-ព្រះបរមរាជវាំង មាន១៣ វិទ្យាល័យ មានយុវជន ចំនួន ១.១៧០នាក់ ស្រី ៤៧៥ នាក់

២)-សារមន្ទីរជាតិ មាន១៣វិទ្យាល័យ យុវជនចំនួន ១.១៧០នាក់ ស្រីចំនួន ៤៩០ នាក់

៣)-សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន មាន១៣វិទ្យាល័យ យុវជនចំនួន១.១៧០ ស្រីចំនួន ៤៩២ នាក់

សរុប៣គោលដៅនេះ សរុបអ្នកចូលរួមចំនួន ៣.៥១០នាក់ ដែលដឹកនាំគ្រប់គ្រងដោយលោកគ្រូ អ្នកគ្រូ ចំនួន៣១នាក់ ក្រុមការងារ មកពីការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡាជាធានីភ្នំពេញ ចំនួន៦នាក់៕

២៣ មករា ២០២៤ | រាជធានីភ្នំពេញ

Videos (show all)

ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជាការធ្វើបទបង្ហាញអំពីដំណើរការសកម្មភាពក្រុមប្រឹក្សាកុមារ របស់អនុវិទ្យ...
វីដេអូស្ដីពីដំណើរការសកម្មភាពរបស់ក្រុមប្រឹក្សាកុមារ សាលាបឋមសិក្សាវត្តត្រពាំងរូង ខេត្តកោះកុងសូមចូលរួមបោះឆ្នោតគាំទ្រលើវីដេអ...
វីដេអូស្ដីពីដំណើរការសកម្មភាពរបស់ក្រុមប្រឹក្សាកុមារ សាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុនសែន កោះថ្ម ខេត្តត្បូងឃ្មុំសូមចូលរួមបោះឆ្ន...
វីដេអូស្ដីពីដំណើរការសកម្មភាពរបស់ក្រុមប្រឹក្សាកុមារ សាលាបឋមសិក្សា និងអនុវិទ្យាល័យ ពងទឹក ខេត្តកែបសូមចូលរួមបោះឆ្នោតគាំទ្រលើ...
វីដេអូស្ដីពីដំណើរការសកម្មភាពរបស់ក្រុមប្រឹក្សាកុមារ សាលាបឋមសិក្សាឧត្ដរ ខេត្តកំពង់ចាមសូមចូលរួមបោះឆ្នោតគាំទ្រលើវីដេអូ តាមរយ...
វីដេអូស្ដីពីដំណើរការសកម្មភាពរបស់ក្រុមប្រឹក្សាយុវជន វិទ្យាល័យ ហ៊ុន សែន តាំងគោក ខេត្តកំពង់ធំសូមចូលរួមបោះឆ្នោតគាំទ្រលើវីដេអ...
វីដេអូស្ដីពីដំណើរការសកម្មភាពរបស់ក្រុមប្រឹក្សាយុវជន វិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង ខេត្តស្ទឹងត្រែងសូមចូលរួមបោះឆ្នោតគាំទ្រល...
វីដេអូស្ដីពីដំណើរការសកម្មភាពរបស់ក្រុមប្រឹក្សាយុវជន អនុវិទ្យាល័យ មនោរម្យ ខេត្តមណ្ឌលគិរីសូមចូលរួមបោះឆ្នោតគាំទ្រលើវីដេអូ តា...
វីដេអូស្ដីពីដំណើរការសកម្មភាពរបស់ក្រុមប្រឹក្សាយុវជន វិទ្យាល័យ ច.ប. ជា ស៊ីម ត្បែងមានជ័យ ខេត្តព្រះវិហារសូមចូលរួមបោះឆ្នោតគាំ...
វីដេអូស្ដីពីដំណើរការសកម្មភាពរបស់ក្រុមប្រឹក្សាកុមារ សាលាបឋមសិក្សាគំរូក្រុង ខេត្តកំពង់ឆ្នាំងសូមចូលរួមបោះឆ្នោតគាំទ្រលើវីដេអ...
វីដេអូស្ដីពីដំណើរការសកម្មភាពរបស់ក្រុមប្រឹក្សាយុវជន វិទ្យាល័យ នេតយ៉ង់ ខេត្តបាត់ដំបងសូមចូលរួមបោះឆ្នោតគាំទ្រលើវីដេអូ តាមរយៈ...

Website