C.Muliy

C.Muliy

សូមអានដោយសេចក្តីស្រលាញ់និងរីករាយ«Cmuliy ស្រលាញ់អ្នកទាំងអស់គ្នា»

24/08/2021

ហ្គេមស្នេហ៍ បំណុលបេះដូង :ភាគទី12(ក្នុងចិត្តនាង)
សូមរីករាយអានដោយក្តីស្រលាញ់ពីCmuliy ❣️

«ឈប់សិនលីស...មកអង្គុយមកមិនបាច់ទៅមើលទេម៉ែដោះចាត់ចែងអស់ហើយ»ម៉ាដាមនិយាយដោយសម្លេងស្រទន់។

«ចាស៎!ម៉ាដាម»

«នែ៎ លីសតើនាងមានចាំមិត្តកាលពីជំនាន់នៅរៀនដែរទេ»បានឱកាសអេទ្បិចក៏សួរ។

«អឺ....មិត្តកាលនៅរៀនគឺចាំខ្លះៗ...មានអីមែនទេអេទ្បិច?»រាងស្តើងសួរទៅកាន់មិត្តរបស់ខ្លួន។

«គឺ....គឺខ្ញុំនឹកអនុស្សាវរីយ៍កាលនៅរៀននឹងណា គិតៗទៅមានសំណាងណាស់ដែលបានស្គាល់នាងហើយនិងអូនខាទ្បា»រាងក្រាស់និយាយទៅកាន់រាងស្តើងនិងឆ្លៀតបាញ់ខ្សែរភ្នែកទៅឲសាន់។

«គឺ ពិតមែនហើយកាលនៅរៀនសប្បាយណាស់តែមិត្តលោកម្នាក់ទៀតតើគេបាត់ទៅណាខ្ញុំមិនដែរឃើញគេសោះ?»រាងស្តើងនិយាយទៅកាន់អ្នកកំលោះ។

«គឺហាស៎ហា...នាងមិនចាំមិត្តខ្ញុំមែនឫពិតជារឿងសប្បាយខ្លាំងណាស់ហាសហា»

«នែ៎អេទ្បិចរឿងសប្បាយស្អីដែលលីសមិនចាំមិត្តឯង»ម៉ាដាមសួរទាំងចង់ដឹងព្រោះមិនដឹងថាក្មេងៗមានរឿងអី។

«គឺ...ម៉ាដាមអ៊ំខ្ញុំនិយាយលេងនឹងណា»អ្នកកំលោះនិយាយយករួចខ្លួន។

«គឺខ្ញុំគ្រាន់តែភ្លេចមុខគេ តែឈ្មោះស្ទេវិនណែសដូចអ្នកប្រុសម្នាក់នេះអញ្ចឹង»

«គឺត្រូវហើយគេនេះជាមិត្តរបស់ខ្ញុំ ហើុយនេះអាសាន់វាខូចចិត្តស្លាប់ហើយដែលនាងមិនចាំវា »រាងក្រាស់ប្រញាប់ណែនាំព្រោះទឹកមុខរបស់ម្ចាស់ឈ្មោះចាប់ផ្តើមបញ្ចេញរិទ្ធហើយ។

«អាសាន់ឆាប់សួស្តីនាងទៅមុខនឹងមិនទាន់ផ្លូវការទេ»រាងក្រាស់ប្រញាប់តឿនមិត្តព្រោះរឿងសប្បាយៗចាប់ផ្តើមហើយ។

(អាមិត្តចង្រៃ )សាន់ជេរមិត្តក្នុងចិត្តព្រោះខូចផែនការអស់ហើយពេលនេះ។

«អឺសួស្តីលីសមី ខ្ញុំសាន់»រាងក្រាស់និយាយ

«អឺម...ចាស៎សួស្តីលោក សាន់រីករាយដែលបានស្គាល់លោកប្លែកច្រើនណាស់...ហើយលោកមកដើរលេងនៅទីនេះឫ»រាងស្តើងរាក់ទាក់ដោយសម្លេងស្រទន់។

«បាទ»រាងក្រាស់តបទៅកាន់នាងក្រមុំ។

គ្រឺងៗ...

«ឲខ្ញុំសុំទោសផង ម៉ាដាមខ្ញុំសុំលើកទូរសព្ទ័មួយភ្លែត!»

«អាទ្បូ...ម៉ាក់»

«ខ្ញុំទៅឥទ្បូវហើយ!»

«ចាស៎ម៉ាក់ជំរាបលា»

«យ៉ាងម៉េចលីស អ្នកផ្ទះមានរឿងអី?»ម៉ាដាមសួរទៅកាន់នាងក្រមុំ

«គឺអត់មានអីទេម៉ាដាម ខ្ញុំត្រូវសុំទៅមុខហើយអ្នកផ្ទះគាត់មានការ»រាងស្តើងនិយាយ

«ហើុយឯងនេះតែងតែបែបនេះរហូតទៅចុះឲអេទ្បិចនឹងខាទ្បាជួនទៅ»

«គឺមិនបាច់ទេម៉ាដាមខ្ញុំទៅខ្លួនឯងបាន»

«នែ៎...លីសផ្ទះឯងឆ្ងាយណាស់ឲគ្នាជូនទៅមិនអីទេបងអេទ្បិចនៅទីនេះហើយខ្ញុំទៅជាមួយភ្លោះជំនិត»

18/08/2021

សួស្តីអ្នកទាំងអស់គ្នា❣️ថ្ងៃនេះចង់មកប្រាប់ថាចាប់ពីថ្ងៃចន្ទទៅនឹងផុសរឿងឲក្នុងម៉ោង8:30ធម្មតាវិញហើយការផុសរឿងចាប់ពីថ្ងៃចន្ទនឹងដាក់ឲវែងៗ💕

ដោយក្តីស្រលាញ់ពីCmuliy

16/08/2021

សួស្តីអ្នកទាំងអស់គ្នា❤️មកហើយៗហើយសូរីផងណាម្សិលមិញអត់បានផុសដោយសារទូរសព្ទ័អស់សេវាinternet 🌝

ហ្គេមស្នេហ៍ បំណុលបេះដូង
សូមរីករាយអានដោយក្តីស្រលាញ់💕ពីCmuliy

ហ្គេមស្នេហ៍ បំណុលបេះដូង ភាគទី10+11 :(ម៉ាដាម ម៉ារី ក្រូសស្នូ)

ប្រទេសកូរ៉េ...
ភូមិគ្រឹះមួយដ៏ធំស្គឹមស្កៃនិងទំនើបរបស់ត្រកូលក្រូស្នូ ត្រវបានរៀបចំយ៉ាងស្រស់ស្អាតប្របកដោយបរិយាយកាសស្រស់ថ្លាដើម្បីស្វាមន៍ អ្នកប្រុសទី2នៃទាយាទ សាន់ទ្រីហ្គោ។

ទ្បានទំនើប4គ្រឿងរបស់ត្រកូលសាន់ទ្រីហ្គោត្រូវអង្គរក្សយាមទ្វារអនុញ្ញាតិឲចូលភ្លាមៗតាមបញ្ជារបស់ប្រមុខត្រកូល។

រាងក្រាស់សង្ហារនិងបណ្តាអង្គរក្សប្រមានដប់នាក់ជាងចុះពីទ្បានដោយភាពមានអំណាច។

«ជំរាបសួរម៉ាដាមអ៊ំដ៏ស្អាតរបស់ខ្ញុំ»រាងក្រាស់និយាយដោយសម្លេងស្រទន់។

«ចាស៎...ឯងនេះមើលចុះប្លែកច្រើនណាស់អ៊ំមើលទ្បើងលែងស្គាល់ហើយមកយើងឱបមួយនឹកណាស់!»ម៉ាដាមម៉ារីនិយាយទាំងក្តីស្រលាញ់។

«បាទម៉ាក់អ៊ំនឹកដូចគ្នាហើយសំខាន់ម៉ាដាមនៅតែស្អាតដដែលហើយចុះឯណា អារីណានាងតូចរបស់ខ្ញុំទៅណា»រាងក្រាស់និយាយដោយសម្លេងរីករាយ។

«គឺនាងនៅបន្ទប់តែងខ្លួនព្រោះទើបតែធ្វើម្ហូបហើយមោះចូលក្នុងសិនទៅហើយចំណែកឯកន្លែងស្នាក់របស់អង្គរក្សអ៊ំបានចាត់ចែងអស់ហើយគឺនៅឯផ្នែកខាងក្រោយ»

«ម៉ែដោះជូនពួកគេទៅកន្លែងសម្រាកចុះ »

«បាទ!»

«អ៊ំប្រុសគាត់នៅអាលឺម៉ង់មែនទេម៉ាដសមអ៊ំ»

«ចាស៎...ស្អែកព្រឹកទើបធ្វើដំណើរមកដល់ព្រោះការងារនៅទីនោះច្រើនពេក»

«ម៉ាដាមអ៊ំឯណាមនុស្សដែលអ៊ំចង់ឲខ្ញុំស្គាល់នោះ?»រាងក្រាស់សួរទាំងចង់ដឹង។

«គឺនាងទៅវិញហើយ...ល្ងាចបន្តិចទើបមកព្រោះក្មួយអេទ្បិចនិងទ្បាន់យ៉ាយកទៅស៊បភីងល្ងាចបានជួបហើយនាងជាមនុស្សចរឹតគួរឲស្រលាញ់ណាស់ តែហាមគិតអីផ្តេសផ្តាសព្រោះឯងជិតភ្ជាប់ពាក្យជាមួយអាណាហើយ»ម៉ាដាមនិយាយដោយប្រាកដប្រជា។

«ហើុយម៉ាដាម...អ៊ំក៏ដឹងថា...»រាងក្រាស់និយាយមិនទាន់ចប់ផងសម្លេងដ៏ស្រទន់របស់នាងតូចប្រចាំត្រកូលបានបន្លឺទ្បើងកាត់។

«បងសាន់...បងមកដល់តាំងពីពេលណានឹកណាស់»រាងតូចសួរទៅកាន់រាងក្រាស់ទាំងសប្បាយចិត្ត។

«គឺបងមកដល់មួយសន្ទុះហើយស្រីស្អាតមើលចុះបងមើលមិនចង់ស្គាល់ មោះមកអង្គុយជិតបងមក»

«ហើយចុះឯណាបងស័ង និងខាទ្បាពួកគេមិនមកជាមួយបងទេឫនេះអ្នកម៉ាក់មិនបានប្រាប់ទេថាមកតែបងម្នាក់អាណាស្មានតែមកទាំងបី»នាងតូចនិយាយទាំងមុខស្អុយ។

«គឺពីរនាក់នោះលោកប៉ាចាត់ឲទៅអាលឺម៉ង់និងបារាំងហើយ...យ៉ាងម៉េចមានបងទាំងមូលឯងមិនអផ្សុកទេកុំភ័យពីរនាក់នោះប្រាកដជាបានជួបនៅថ្ងៃពិសេសរបស់បង»

«ហឺុមយ៉ាប់ណាស់...អ្នកម៉ាក់ហេតុអីមិនប្រាប់កូនឲដឹងមុនកូននឹងបានបញ្ចុះបញ្ចូលប៉ាអ៊ំឲ2នាក់នោះមកដែរ »រាងតូចនិយាយទៅកាន់ម្តាយទាំងមិនសុខចិត្ត។

«មើលចុះមកពីកូនមិនសួរម៉ាក់នឹងណារវល់តែទៅស៊បភីង រកនឹកមុខម្ហូបហើយឲម៉ាក់ប្រាប់យ៉ាងម៉េចកូននេះមិនចេះធំសោះ»

«គឺកូនសប្បាយចិត្តពេកនឹងណា មិនស្មានថាមកតែបងសាន់នេះកូនខំរៀបចំកន្លែងកំសាន្តច្រើនណាស់ឥទ្បូវខូចអស់បាត់ព្រោះមិនជុំគ្នា»រាងតូចបន្តនិយយាទាំងខកចិត្ត។

«បានហើយឈប់ប្រកែកជាមួយម៉ាក់ទៅបើខកចិត្តមិនបានជុំគ្នាក៏ដើរលេងជាមួយសាន់ទៅសប្បាយដូចតែគ្នាព្រោះម៉ាក់គិតគូរហើយ3ខែក្រោយកូននិងសាន់ត្រូវភ្ជាប់ពាក្យ»ម៉ាដាមនិយាយពីបំណងរបស់ខ្លួន។

«ហា៎ស...ភ្ជាប់ពាក្យអ្នកម៉ាក់អាណានិងបងសាន់ស្រលាញ់គ្នាដូចបងប្អូនទេនេះអ្នកម៉ាក់លេងអីនឹងកូនមិនព្រមទេ»រាងស្តើងនិយាយទាំងភ្ញាក់ផ្អើលនឹងបដិសេធភ្លាមៗទៅកាន់ម្តាយ។

«មែនហើយអ៊ំស្រីខ្ញុំនឹងនាងតូចដូចបងប្អូនមិនអានស្រលាញ់គ្នាបានទេ»រាងក្រាស់ប្រញាប់បន្ថែមដើម្បីឲម៉ាដាមម៉ារីដកថយ។

«ហឹុសពួកឯងនៅជាមួយគ្នាឲញឹកញាប់ទៅគង់តែចូលចិត្តគ្នាបែបស្នេហាទេយ៉ាងណាបើក្នុងពេល3ខែនេះត្រូវតែសាកសេពគប់គ្នាបើនៅតែទុកគ្នាដូចបងប្អូនទៅរកគូម្នាក់មួយមកព្រោះយើងព្រមទាំងចាស់ទុំទាំងអស់ចង់បានចៅបន្ថែម»ម៉ាដាមសម្រេចទាំងយកចិត្តខ្លួនឯង។

«ម៉ាក់/ម៉ាដាមអ៊ំ»ទាំងនាងតូច និង រាងក្រាស់ស្រែកព្រមគ្នាទាំងហួសចិត្ត។

«មានរឿងអីអ្នកទាំងអស់គ្នាហេតុអីក៏មើលទៅដូចធំដំុម្ល៉េះដល់ថ្នាក់មិនចាប់អារម្មណ៍ដល់ក្មួយសង្ហារមកដល់...»សម្លេងគ្រលររបស់ម្ចាស់ឈ្មោះអេទ្បិចសួរទៅកាន់អ្នកទាំងបី។

«សួស្តី អេទ្បិច ខាទ្បា លីសមីចូលមកក្មួយមិញនេះអ៊ំរវល់តែនិយាយរឿងសំខាន់ជាមួយ2នាក់នេះទើបភ្លេចចាប់អារម្មណ៍ពួកឯង»

«បាទជំរាបសួរម៉ាដាមអ៊ំតើមានរឿងសំខាន់អីទើប២នាក់នោះមានទឹកមុខប្លែកម្ល៉េះម្នាក់ៗធ្វើមើលតែជួបសង្រ្គាមធំ»អ្នកកំលោះសួរដោយការចង់ដឹង។

«មែនហើយម៉ាក់អ៊ំ..»ខាទ្បាប្រញាប់បន្ថែមដោយទឹកមុខចង់ដឹង។

«គឺរឿងភ្ជាប់ពាក្យរបស់សាន់និងអាណា...»

«ហាស៎...ភ្ជាប់ពាក្យអ៊ំស្រី!»កំលោះក្រមុំទាំង២ឧទានទាំភ្ញាក់ផ្អើលលើកលែងតែនាងក្រមុំលីសមីដែលគិតថាជារឿងល្អ។

«ហើុយពួកឯងនេះហេតុអីក៏ភ្ញាក់ផ្អើលម្ល៉េះរឿងនេះគឺយើងបានពិភាក្សាជាមួយម៉ាដាមសីុទ្បារ៉ាហើយទាំងសាន់នឹងអាណាគេចមិនផុតទេ»ម៉ាដាមនិយាយទាំងប្រាកដប្រជាដើម្បីបញ្ចប់ការភ្ញាក់ផ្អើល។

«ហ្អ៎សាន់មោះមកស្គាល់គ្នាទៅនេះលីសមី ផាកក្មេងស្រីដែលអ៊ំចង់ឲឯងស្គាល់ហើយនាងក៏ជាចុងភៅនៅផ្ទះនេះផងដែរ រាប់អានគ្នាទៅនាងក៏ជាក្មេងម្នាក់ដែលអ៊ំស្រលាញ់ដូចជាក្មួយដែរ»

«អឺម សួស្តីលីសមី ខ្ញុំឈ្មោះស្ទេវិនណែស សាន់ទ្រីហ្គោ...»អ្នកកំលោះបានឱកាសនិយាយទៅកាន់នាងក្រមុំក៏ប្រញាប់រាក់ទាក់។

«ចា៎សសួស្តីអ្នកប្រុស រីករាយដែលបានស្គាល់»រាងស្តើងនិយាយទាំងដាក់ខ្លួនព្រោះនាងអាចមើលដឹងពីឋានៈអ្នកនៅចំពោះមុខ

«លីសហៅគេថាសាន់ធម្មតាក៏បានដែរមិនបាច់អ្នកប្រុសអីទេសុទ្ធតែគ្នាឯង យ៉ាប់ណាស់ក្មេងនេះ...»ម៉ាដាមមិនចាំឲអ្នកកំលោះនិយាយក៏រហ័សនិយាយប្រាប់នាងក្រមុំ។

«អឺម....គឺចាស៎ម៉ាដាម»រាងស្តើងរហ័សទទួលបញ្ជាទោះបីក្នុងចិត្តគិតថាធ្លាប់ប្រហែលអ្នកកំលោះក៏ដោយ។

«ល្អចឹងតោះទៅក្មេងៗ...ញាំុបាយនិយាយគ្នាប៉ុណ្ណឹងបានហើយម្ហូបត្រៀមរួចហើយ»ម៉ាដាមនិយាយបបួលក្មេងៗដែលរវល់តែឆ្ងល់នឹងបាញ់សំណួរតាមកែវភ្នែកជាពិសេសកំលោះទាំង2។

«ចាស៎/បាទម៉ាដាមអ៊ំ»អ្នកទាំង៤ឆ្លើយព្រមគ្នាតែមានតែនាងក្រមុំម្នាក់ទេដែលមិនដឹងធ្វើខ្លួនបែបណា។

«អឺមម៉ាដាមនឹង អ្នកទាំងអស់គ្នាទៅមុខចុះខ្ញុំសុំទៅមើលផ្ទះបាយមួយភ្លែតក្រែងខ្វះខាតអ្វី»រាងស្តើងប្រញាប់ស្នើរសុំព្រោះមានអារម្មណ៏មិនទម្លាប់និងទើសទាល់ជាមួយខ្សែរភ្នែករបស់អ្នកខ្លះ។

សូមរងចាំភាគបន្តនៅថ្ងៃស្អែក❣️សំខាន់ម៉ាដាមបើកឆាកនិយាយសម្រេចយកៗអត់យល់ចិត្តតួប្រុសគេតិចសោះ បានសួស្តីមួយម៉ាត់ឲគត់😂

14/08/2021

សួស្តីអ្នកទាំងអស់គ្នា❣️ថ្ងៃនេះអត់បានផុសភាគបន្តទេ សូរីផងណា៎💕ស្អែកនឹងឲ2ភាគសរុប។

ហ្គេមស្នេហ៍ បំណុលបេះដូង ភាគ10+11 (Sunday at 8:00)

ដោយក្តីស្រលាញ់ពីCmuliy ❣️

13/08/2021

សួស្តីអ្នកទាំងអស់គ្នា❣️ ថ្ងៃនេះតួប្រុសនឹងតួស្រីជួបគ្នាហើយចាំមើលថានឹងមានអ្វីកើតទ្បើង?

សូមអានដោយក្តីស្រលាញ់ពីCmuliy 💕

ហ្គេមស្នេហ៍ បំណុលបេះដូង ភាគទី៩:(សើុបពីកូនក្តាន់)

គ្រឺងៗ...

«អាទ្បូ! សាន់ក្មួយសំលាញ់ដល់ណាហើយ?»ម៉ាដាមម៉ារីសួរទៅកាន់អ្នកកំលោះ។

«បាទ! ជំរាបសួរអ៊ំស្រី ប្រហែល1ម៉ោងទៀតក្មួយទៅដល់ហើយម៉ាដាមអ៊ំចាំតែត្រៀមអាហារឆ្ងាញ់ៗបានហើយអ៊ំស្រីព្រោះខ្ញុំនឹកស្នាដៃអ៊ំខ្លាំងណាស់»រាងក្រាស់និយាយយកចិត្តម៉ាដាមដោយសម្លេងស្រទន់។

«ហឹុសឯងនេះបិុនយកចិត្តណាស់តើលើកនេះឲកាដូអីអ៊ំទៀតហើយយើងប្រាប់ថាមិនបាច់ទិញមកទេព្រោះនាងតូចបបួលយើងទិញអីវ៉ាន់រហូតនឹង»

«គឺបន្តិចបន្តួចទេអ៊ំគ្រាន់តែជូនលួងចិត្តព្រោះខ្ញុំកម្របានទៅលេងអ៊ំនឹងណា»

«សាន់...មកលើកនេះនៅយូរហើយព្រោះក្មួយនឹងក្លាយជាកូនប្រសាររបស់ក្រូស្នូនាពេលអនាគត ហ្អ៎អ៊ំភ្លេចប្រាប់ល្ងាចនេះមីងចង់ឲឯងស្គាល់មនុស្សម្នាក់ហើយនាងគឺជាចុងភៅនៅល្ងាចនេះផងដែរ»

«ចុងភៅ...នេះម៉ាក់អ៊ំនិយាយលេងមែនទេនាងមានអ្វីពិសេសបានជាម៉ាដាមចង់ណែនាំឲខ្ញុំស្គាល់?»រាងក្រាស់សួរទាំងប្លែកចិត្តព្រោះម៉ាដាមកម្រនឹងរកមនុស្សត្រូវចិត្តណាស់។

«បន្តិចទៀតគង់តែស្គាល់ទេ ហើយក្មួយនឹងចង់ធ្វើជាមិត្តភក្តិជាមួយនាង...»

«បាទ!ប៉ុណ្ណឹងសិនហើយអ៊ំស្រីល្ងាចជួបគ្នា ប្រាប់នាងតូចផងថាសាន់នឹកណាស់»អ្នកកំលោះនិយាយផ្តាច់ទូរសព្ទ័ព្រោះគេត្រូវមានទូរសព្ទ័មួយទៀតខលចូល។


«អាទ្បូអេទ្បិច! យ៉ាងម៉េចហើយសុខសប្បាយទេសម្លាញ់»រាងក្រាស់សួរទៅកាន់មិត្តជិតស្និតរបស់ខ្លួនទាំងសប្បាយចិត្ត។

«អឺមធម្មតាសុខស្រាប់ហើយព្រោះមាន សង្សាររបស់យើងកំដរ នេះឯងមានដឹងទេថាលីសមីនាងធ្វើការឲអ្នកណា»

«យើងទើបតែដឹងប៉ុន្មានម៉ោងមុនប៉ុណ្ណោះថានាងធ្វើការឲម៉ាដាមអ៊ំដោយសារតែភ្លោះជំនិតពន្យារពេលសើុប»

«ហើុយអាមិត្តឆ្កួតឯងបែបនេះរាល់តែដងចឹងបានជានាងមិនដឹងថាឯងស្រលាញ់នាងចេះនិយាយទៅកើតថាភ្លោះជំនិតពន្យារពេលសើុប»

«គឺយើងគ្រាន់តែដឹងថានាងធ្វើការក្នុងភោជនីយដ្ឋានមិននឹកស្មានថានាងទាក់ទងនឹងហាងម៉ាដាមអ៊ំទេហើយឯងក៏ដឹងថាត្រកូលក្រូស្នូមិនទម្លាប់បញ្ចាញប្រវត្តិបុគ្គលិកផ្តេសផ្តាសទេ»

«យើងតេមកនេះ ចង់ប្រាប់ឯងថាអ្នកដែលម៉ាដាមណែនាំគឺ លីសមីសំណព្វចិត្តរបស់ឯងនឹងហើយ ចឹងហើយត្រៀមខ្លួនឲហើយទៅហ្គេមធំចាប់ផ្តើមហើយសម្លាញ់»

«ហា៎ស...ម៉ាដាមទៅស្និតស្នាលនឹងនាងតាំងពីពេលណា យ៉ាប់មិនខានទេយើង ប៉ះនាងតូចផងឯងក៏ដឹងច្បាស់ដែរថាវាយ៉ាងម៉េច» រាងក្រាស់និយាយទាំងភ្ញាក់ផ្អើលនេះគេដើរក្រោយម៉ាដាមច្បាស់ណាស់។

«យើងដឹងហើយនឹងបានតេមកប្រាប់ឯងព្រោះម៉ាដាមហៅយើងដែរចឹងទើបប្រាប់ឲឯងត្រៀមឲហើយទៅសំលាញ់ចាំយើងជួយបានជាគ្នា »

«អរគុណហើុយវើុយ ល្ងាចជួបគ្នាយើងដាក់ចុះហើយទុកពេលសម្រួលហ្គេមបន្តិចថាម៉ាដាមអ៊ំចង់លេងស្នៀតអី»

12/08/2021

មកហើយៗ❣️សូមអានដោយសេចក្តីស្រលាញ់ ពីCmuliy 😘

ហ្គេមស្នេហ៍ បំណុលបេះដូង

ភាគទី8:(ម៉ាដាម ម៉ារី ក្រូស្នូ)

តុកៗ...

«ចូលមកលីស...»លោកស្រីម៉ារីអនុញ្ញាតឲនាងក្រមុំចូល។

«សួស្តីម្ចាស់ស្រី! មានការអីឲខ្ញុំធ្វើមែនទេ?»នាងក្រមុំសួរទាំងក្តីគោរពព្រោះម៉ាដាមជាអ្នកមានគុណរបស់នាង។

«ហឺម...ឯងនេះមួយមាត់ក៏ការងារ ពីរម៉ាត់ក៏ការងាររាល់ថ្ងៃនេះយើងចង់ឲនាងប្តូរការងារទៅធ្វើចុងភៅនៅផ្ទះយើងទេយ៉ាងម៉េចល្អទេលីស»

«កុំអីល្អជាងនៅទីនេះខ្ញុំសប្បាយចិត្តណាស់ហើយម៉ាដាមកុំឲអ្នកនាងតូចពិបាកចិត្ត»រាងស្តើងបដិសេធទាំងសម្លេងស្រទន់និងក្រែងចិត្ត។

«ហើុយឯងនេះកុំមកបន្លប់ត្រៀមចិត្តឲហើយទៅខែក្រោយត្រូវទៅផ្ទះយើងបើមិនចង់ឈប់ពីម៉ាត រឿងនាងតូចកុំភ័យចាំយើងចាត់ការ ហើយល្ងាចនេះត្រូវទៅធ្វើចុងភៅនៅផ្ទះយើងព្រោះមានសមាជិកសំខាន់គេមកលំហែនៅទៅនេះមួយរយៈ»ម៉ាដាមនិយាយបិទផ្លូវនាងក្រមុំកុំឲរកលះទាន់។

«ចាស៎ម៉ាដាម...តែក្រែងនៅភូមិគ្រឹះមានចុងភៅច្រើននាក់ហើយតើម៉ាដាមហើយអ្នកនាងគាត់មិនសូវចូលចិត្តខ្ញុំទេដូចនេះការងាររាល់ថ្ងៃខ្ញុំពេញចិត្តណាស់ហើយម៉ាដាមកុំប្តូរការងារលីសអី»រាងស្តើងព្យាយាមនិយាយរកលះ ព្រោះនាងមិនចង់ឲអ្នកនាងតូចធុញទ្រាន់នាងទេ។

«យើងសម្រេចហើយ...ទៅវិញចុះល្ងាចជួបគ្នា»ម៉ាដាមម៉ារីតបទាំងយកតែចិត្តខ្លួនឯង។

ថ្ងៃនេះបិុននឹងសិនចុះ💗ចាប់ពីអាទិត្យក្រោយទៅភាគបន្តបន្ទាប់នឹងដាក់ឲវែងៗ❣️

ស្រលាញ់អ្នកអាន😘

11/08/2021

សួស្តីអ្នកទាំងអស់គ្នា💕សូមរីករាយអានដោយក្តីស្រលាញ់❣️

ហ្គេមស្នេហ៍ បំណុលបេះដូង

ភាគទី7: (កូនក្តាន់សំណព្វ)

ភូមិគ្រឹះសាន់ទ្រីហ្គោ

បន្ទប់ហាត់ប្រាណ...

រាងខ្ពស់សង្ហារដែលស្តិតក្នុងឈុតកីទ្បាកំពុងតែមមាញឹកជាមួយនឹងឧបកណ៍ហាត់ប្រាណអស់រយៈពេល១ម៉ោងត្រូវបានកូនចៅបង្អាក់សកម្មភាព ព្រោះស្អែកដល់ពេលត្រូវចុះបេសកកម្មលេងហ្គេមជាមួយម៉ាដាមក្រូស្នូហើយ ដូចនេះគេត្រូវសួរចៅហ្វាយជាមុនសិនថាចេញដំណើរពេលណា។

«អ្នកប្រុស...យើងចេញដំណើរពេលណាដែលទាន!» ប៊ីនសួរទៅកាន់រាងក្រាស់ទាំងទឹកមុខរីករាយព្រោះគេបានសំរាកពីការងារហើយ។

«ម៉ោង៤ភ្លឺ...ត្រៀមគ្រប់យ៉ាងឲល្អទៅកុំឲអ្នកម៉ាក់ដឹងយើងត្រូវទៅមុនដើម្បីមើលពីស្ថានការណ៍ជៀសវាងដើរក្រោយម៉ាដាមទាំង២»រាងក្រាស់និយាយទាំងមានល្បិច។

«បាទ! អ្នកប្រុសគ្រប់យ៉ាងរៀបរយ ជួបគ្នាម៉ោង4ទាន»អ្នកកំលោះឆ្លើយទាំងដឹងតួនាទី។

«អឺម...ឈប់ចុះខាងនោះឥទ្បូវយ៉ាងម៉េចហើយ?»

«គឺគ្រប់យ៉ាងល្អណាស់ទានអ្នកនាងរស់នៅធម្មតាមានគេចូលចិត្តច្រើនទៀតផងហើយ ពេលនេះការងារគាត់ច្រើនណាស់តែមិនច្បាស់ដែរថាការងារគាត់នៅក្នុងក្រុមហ៊ុមមួយណាដឹងត្រឹមថាគាត់ជាប្រធានគ្រប់គ្រងនិងការងារកំសាន្តគឺនៅក្នុងម៉ាត»ប៊ីនរាយការណ៍គ្រប់យ៉ាងឲរាងក្រាស់ស្តាប់។

«មិនដឹងនៅក្រុមហ៊ុនណា...ហើយឯងធ្វើការរបៀបម៉េច?»រាងក្រាស់សួរទៅជំនិតាទាំងសម្លេងមាំ។

«គឺ...អ្នកនៅខាងនោះមានឥទ្ធិពលមិនធម្មតាទេទានទាល់តែមានហេតុផលចាំបាច់ទើបគេបញ្ចេញ...តែខាងយើងសើុបពីអ្នកនាងតាមធម្មតាប៉ុណ្ណោះប៉ុន្តែកន្លែងការងារនឹងជាលក្ខណៈភោជនីយដ្ឋានទាន»

«បានហើយស្អែកយើងត្រូវតែដឹងពីឈ្មោះហាង បើមិនបានសម្រេចខែនេះប្រាក់ខែមិនបាច់បើក»រាងក្រាស់បញ្ជាបែបយកតែចិត្តខ្លួនឯង។

«បាទដឹងហើយទាន...ធានាឈ្មោះហាងមិនបាត់ទៅណាទេ!»ប្រធានអង្គរក្សទទួលបញ្ជាបែបឌឺដង

«ល្អ...ទៅសម្រាកទៅកុំឲលើសម៉ោងឲសោះប្រយត្ន័យើងទៅចោល!»

«បាទទាន!»

(ជិតបានជួបគ្នាហើយសំណព្វចិត្តហើយកុំសង្ឃឹមថានឹងគេចពីយើងបានទៀត)រាងក្រាស់និយាយក្នុងចិត្តតែម្នាក់ឯងដោយក្តីនឹករលឹកព្រោះរយៈពេល5ឆ្នាំមកនេះគេរវល់តែបន្តវេនជំនួញគ្រួសារទើបមិនទាន់ប្រញាប់ប្រញាល់ហើយងាកមកតាមដាមពីចម្ងាយ។

ប្រទេសចិន

ទីក្រុងប៉េកាំង...

«លីសមី...ម្ចាស់ស្រីហៅ!»មេការប្រចាំហាងដើរមកប្រាប់នាងក្រមុំដែលកំពុងញាប់ដៃក្នុងបន្ទប់ចម្អិនអាហារ។

«ចា៎សអ៊ំស្រីមេការខ្ញុំទៅហើយ...ផ្ញើមើលខាងនេះមួយភ្លេងផងបន្តិចទៀតខ្ញុំមកវិញ»សម្លេងស្រទន់និយាយទៅកាន់មេការទោះបីក្នុងចិត្តឆ្ងល់ថាម្ចាស់ស្រីមានការងារអីថ្មីឲនាងធ្វើទៀតហើយព្រោះការងារនាងរាល់ថ្ងៃសឹងតែគរជើងទៅហើយបើការងារមកទៀតនាងច្បាស់ជាទៅមិនរួចទេ។

10/08/2021

សួស្តីអ្នកទាំងអស់គ្នា❣️ថ្ងៃនេះមកណែនាំតួស្រីយើងបន្តិច💕

ហ្គេមស្នេហ៍ បំណុលបេះដូង

ផាក លីសមី

មានមនុស្សល្អៗជាច្រើនដែលខ្ញុំបានជួប ហើយខ្ញុំតែងតែមិនខ្វល់ខ្វាយពីសម្តីអ្នកដទៃប៉ុន្មានទេ អ្វីដែលខ្ញុំអាចធ្វើបានគឺបំពេញបំណងរបស់ខ្លួនឯងដើម្បីគ្រួសារ💗 ហើយអតីតកាលរបស់ខ្ញុំជាមេរៀនដ៏អស្ចារ្យសម្រាប់ខ្ញុំ ក៏ប៉ុន្តែមានតែមនុស្សម្នាក់ប៉ុណ្ណោះដែលធ្វើឲខ្ញុំមានអារម្មណ៍ច្របូលច្របល់នូវប្រយោគមួយឃ្លា ដែលមិនមែនគេជាអ្នកនិយាយ តើអាចទេដែលនិស្ស័យតម្រូវឲពួកយើងជួបគ្នាម្តងទៀត ទោះត្រឹមជាការនឹករលឹកក៏ដោយហើយខ្ញុំតែងតែគិតថា ប្រយោគនោះជាហ្គេមសម្រាប់ជីវិតឫក៏ជាស្នេហាដែលប្លែកពីគេព្រោះយើងដូចនៅពិភពពីរផ្សេងគ្នា។

តើគេជាមនុស្សបែបណា?

កញ្ញា លីសមី ផាក កូនកាត់ ចិន-អាទ្បឺម៉ង់ អាយុ23ឆ្នាំមានមុខមាត់ស្អាតស្រទន់បែបកូនកាត់ ជានិស្សិតបញ្ចប់បរិញ្ញាប័ត្រផ្នែករចនាម៉ូដនិងតែងនិពន្ធ(ការងារមិនត្រូវនឹងផ្នែករៀនទេ😆)។

នាងមានការងារជាអ្នកមេចុងភៅប្រចាំភោជនីយដ្ឋាននិង ភូមិគ្រឹះរបស់ត្រកូលបាសេនីក្រូស
ការងារក្រៅម៉ោងរបស់នាងគឺប្រធានគ្រប់គ្រងម៉ាត ល្បីប្រចាំប្រទេស។

ចំណូលចិត្តរបស់នាងគឺ អានសៀវភៅ ច្រៀង រាំ❣️ក្តីស្រម៉ៃរបស់នាងមានគឺមានជំនួញមួយដែលល្អ ដើម្បីគ្រួសារនិងសម្រាប់ផ្តល់ការងារឲមនុស្សជាច្រើន។

07/08/2021

«សួស្តីលីសមី!»សម្លេងគ្រលររាក់ទាក់ទៅកាន់រាងតូចដែលកំពុងតែមមាញឹកនឹងការងារ។

«អឺ...ចាស៎សួស្តីតើលោកស្គាល់ឈ្មោះខ្ញុំដែរឫ?» រាងតូចសួរទាំងងឺងឆ្ងល់ព្រោះនាងមិនដែលស្គាល់គេទេ។

«ខ្ញុំស្គាល់យូរហើយ...នាងមិនចាំយើងទេ!»រាងក្រាស់ព្យាយាមតបដោយសម្លេងស្មើរព្រោះចង់ដឹងចិត្តនាងតូច។

«អឺ...តែខ្ញុំមិនធ្លាប់ឃើញលោកទេ...លោកជាអ្នកទេសចរណ៍ឫហើយយើងធ្លាប់ជួបគ្នានៅកន្លែងណា»រាងតូចបន្តសួរដោយការចង់ដឹង។

ឈុតមួយនៅក្នុងរឿង ហ្គេមស្នេហ៍ បំណុលបេះដូង❤️
(ស្ទេវិនណែស សាន់ទ្រីហ្គោ vs ផាក លីសមី)

ដោយក្តីស្រលាញ់ពី Cmuliy ❣️

05/08/2021

សួស្តីអ្នកទាំងអស់គ្នា❣️! សូមរីករាយដោយក្តីស្រលាញ់ពីCmuliy 💗

ហ្គេមស្នេហ៍ បំណុលបេះដូង

ភាគទី5+6: (នាងជានរណា?)

«ហើុយស៊យហើយខ្ញុំ...ម៉េចក៏មិនចាប់គូឲបងស័ង២នាក់នោះក្រែងចូលចិត្តគ្នាណាស់មិនអីចឹងនេះបើស័ងដឹងច្បាស់ជាសើចខ្ញុំស្លាប់ហើយ!»រាងក្រាស់និយាយដូចជីវិតកំពុងជួបរឿងធំក្រោយពីដឹងរឿងដែលពិសេសសម្រាប់គេអាចថាជាកាដូរបស់ម៉ាដាមអ៊ំមកស៊ុបប្រាយគេក៏ថាបាន។

«ចំណែកម៉ាក់មិនដឹងរឿងទេកុំមកសុំជំនួយ យ៉ាងណាម៉ាក់មិននៅខាងឯងស្រាប់ហើយសាន់»ម៉ាដាមនិយាយកាត់ព្រោះដឹងពីក្រទ្បារាងក្រាស់។

«តែម៉ាក់ប្រាប់ផ្លូវមួយ....ទុកជាកាដូសម្រាប់កូនទៅចុះគឺរកសង្សារបង្ហាញអ៊ំឯងឲបានមុខថ្ងៃកំណត់ទៅ ឫក៏នាំមកថ្ងៃខួបកំណើតសាន់ក៏បានម៉ាក់មិនប្រកាន់ទេឲតែជាមនុស្សល្អ»ម៉ាដាមផ្តល់យោបល់ទាំងប្រាកដប្រជាទោះបីក្នុងចិត្ត
ត្រៀមហ្គេមទុកស៊ុបប្រាយរាងក្រាស់ក្តីក៏មិនភ្លេចបើកផ្លូវ។

«រកសង្សារហើុយ...កាន់តែយ៉ាប់ហើយម៉ាដាមម៉ាក់ដឹងហើយថាមនុស្សស្រីដែលចូលមកក្នុងជីវិតកូនគឺដោះដូរផលប្រយោជន៍គ្នាទៅវិញទៅមក លើកលែងតែនាង....»រាងក្រាស់និយាយទាំងធុញទ្រាន់ ហើយក៏ត្រូវភ្លាត់មាត់និយាយរឿងរបស់ខ្លួនប្រាប់ម្តាយទាំងមិនទាន់ដល់ពេលហើយហេតុអីក៏យើងនិយាយច្រើនម្ល៉េះ បើទាយដឹងថារឿងវាស៊ុបប្រាយដល់ថ្នាក់នឹងមិនមកផ្ទះដាច់ខាត។

«ហាស៎នាង...នាងណាសាន់នេះឯងលួចលាក់ស្រីពីម៉ាក់ឫ?»ម៉ាដាមចាប់ផ្តើមសង្ស័យនៅមិនសុខពេលឮកូនប្រុសចាប់អារម្មណ៍នឹងនារីណាម្នាក់ព្រោះរាល់ពេលដែលគេជួបមនុស្សស្រីគឺជាទំនាក់ទនងផ្លូវកាយហើយមិនដែលលើសពី3ម៉ោងទេគេនឹងលែងពាក់ពន្ធ័ទៀតទេ។

«គឺ...គឺគ្មានទេម៉ាក់កូននិយាយពីអ្នកនាង ភឺលលីមិត្តភក្តិកាលនៅរៀនរបស់កូនដែលកូនចាត់ទុកជាជាគំរូប្រពន្ធនាពេលអនាគតព្រោះនាងជាមនុស្សល្អ ស្អាត ឆ្លាតពូកែនឹងណាម៉ាដាម»។

«ហើយបើម៉ាក់ចង់ឃើញ គឺថ្ងៃពិសេសរបស់កូននាងនឹងមកចូលរួមជាមួយគូដណ្តឹងម៉ាក់ចាំតែសរសើរទៅ ចំណែករឿងម៉ាដាមអ៊ំម៉ាក់កុំបារម្ភកូនចាញ់មិនបានទេម៉ាក់ដឹងស្រាប់ហើយបើកូនមិនចង់បានគឺគ្មានអ្វីបញ្ឆោតកូនបានទេ បាយ៎ម៉ាដាមម៉ាក់របស់សាន់កូនត្រូវទៅហាត់ប្រាណហើយ សូមឲសប្បាយនឹងកម្មវិធីជាមួយប៉ា យប់ជួបគ្នានៅតុអាហារបេះដូងរបស់សាន់»អ្នកកំលោះរៀបរាប់សឹងតែអស់ថាមពលក្នុងខ្លួនដើម្បីគេចសំណួរម៉ាដាមហើយក៏គេចខ្លួនទៅបន្ទប់gym។

«ហឹុសយ៉ាប់ណាស់កូនជើងល្អ...ម៉ាក់នឹងចាំមើលថាឯងលេងបានប៉ុន្មានស្នៀតទើបឈ្នះ!»

«តើនាងជានរណានាងតូចបានជាធ្វើឲសាន់របស់យើងនិយាយច្រើនដ៏ថ្នាក់នេះ រឿងនេះទាន់តែភ្លោះជំនិតទើបដឹង ហឹុសរួចមិនផុតពីម៉ាដាម នៃសម្ពន្ព័សាន់ទ្រីហ្គោទេ!»

(កូនស្រីជិតបានជួបគ្នាហើយ!)

តើសាន់មានគម្រោងអ្វីទៅ?ហើយម៉ាដាមធំនឹងបើកផ្លូវពិតប្រាកដឫក៏រាំងផ្លូវបើម៉ាដាមចង់ដឹងហើយគឺភាគរយខ្ពស់....

សូមរងចាំតាមដាមថ្ងៃសោរ៍ 🥰ហ្គេមចាប់ផ្តើមstar ហើយើតនរណាលេងល្អជាង?

ដោយក្តីស្រលាញ់ពីCmuliy ❣️💗សូមសុបិន្តល្អ😘

05/08/2021

សួស្តីអ្នកទាំងអស់គ្នា❣️រីករាយអានដោយសេចក្តីស្រលាញ់ 😘

ហ្គេមស្នេហ៍ បំណុលបេះដូង

ភាគទី៣+៤+៥+៦:( ហ្គេមបានចាប់ផ្តើម)

បន្ទប់ទទួលទានអាហារ....

ក្លិនអាហារជាច្រើនមុខដែលជាស្នាដៃរបស់ម៉ាដាមនិងបណ្តាម៉ែដោះបានប៉ះច្រមុះស្រួចស្អាតរបស់អ្នកកំលោះឲស្រស់ស្រាយនិងនឹករលឹកព្រោះគេខានចូលផ្ទះ១អាទិត្យហើយដោយសារការងារក្នុងក្រុមហ៊ុននឹងរឿងសំខាន់ដែលគ្មានអ្នកណាដឹងក្រៅពីរូបគេនឹងភ្លោះជំនិត។

«សូមស្វាគមន៍កូនប្រុស...មោះអង្គុយចុះទៅបងនិងប្អូនគេចាំយើងទ្បើងឃ្លានបាយហើយ»លោកគ្រីសសាន់តេនិយាយទៅកាន់កូនយ៉ាងនឹករលឹកនឹងមានមោទនភាព។

«បាទ!សួស្តីលោកប៉ា បងស័ង ខាទ្បា»អ្នកកំលោះជល់ដៃជាមួយឪពុកនិងរាក់ទាក់ទៅកាន់ទាយាទទាំង២ទាំងស្នាមញញឹមស្រស់ស្រាយ។

«បងសាន់ ខាទ្បានិងបងស័ងខឹងបងហើយដែលបងខុសសន្យាថានឹងទៅលំហែនៅអាលឺម៉ង់ជាមួយពួកយើង»នាងតូចដ៏ស្រស់ស្អាតនិងឆ្នាស់ឆ្នើមនិយាយទាំងតូចចិត្តព្រោះសង្ឃឹមថាបានជុំគ្នាណាមួយនាងនឹងបងធំបានរៀបហ្គេមសប្បាយៗច្រើនណាស់យកទៅប្រកួតតែត្រូវអាសារបង់អស់។

«ចាំលើកក្រោយទៅស្រីស្អាតយើងដឹងហើយថាការងារបងមានជ្រែកដៃ...»អ្នកកំលោះប្រញាប់បកស្រាយទៅកាន់ប្អូនទាំងលួងលោម។

«ហុឹស...បងនេះតែងតែបែបនេះអូនឲឱកាសតែលើកនេះទៀតទេបើអាងការងារទៀតបងមានសង្រ្គាមជាមួយខាទ្ទ្បាហើយ...»នាងតូចនិយាយយ៉ាងប្រាកដប្រជានឹងគំរាមទៅរាងក្រាស់។

«បាទ!ទទួលបញ្ជាព្រះនាងសូមសន្យា...តោះញាំុបាយប៉ាម៉ាក់និងស័ងស្តាប់ឯងទ្បើងកូរពោះហើយនាងច្រម៉ក់»អ្នកកំលោះនិយាយយល់ព្រមទាំងស្នាមញញឹម។

«តោះ!ឆាប់ញុំបាយទៅកូនៗម្ហូបត្រជាក់ឥទ្បូវហើយ ញាំុហើយប៉ាមានរឿងសំខាន់និយាយជាពិសេសសាន់ត្រៀមខ្លួនឲបានល្អហើយកុំសង្ឃឹមថាមានម៉ាក់ជួយលើកនេះគ្នានសង្ឃឹមទេ»ប្រមុខនិយាយទៅកាន់សមាជិកទាំងអស់យ៉ាងប្រាកដប្រជា។

«បាទ ចា៎សប៉ា..»សម្លេងទាឃាទទាំង២បន្លឺទ្បើងព្រមគ្នាលើកលែងតែអ្នកប្រុសទី2ដែលមានទឹកមុខធ្វើអ្វីលែងត្រូវបាយលែងឆ្ងាញ់ពេលលឺសេចក្តីប្រកាសពីប្រមុខធំ។

បន្ទប់ប្រជុំរបស់សមាជិកក្នុងសម្ពន្ធ័....

«ស័ងឆ្នាំនេះកូនត្រូវទៅមើលការងារនៅអាមេរិកក្នុងគម្រោងបើកអចលនទ្រព្យដ៏ធំប្រចាំសម្ព័ន្ធដោយមានការណែនាំពីត្រកូល ម៉ាសុីតេប្រ៊ីតតុន មិត្តភក្តិរបស់ប៉ារយៈពេល២សប្តាណ៍ហើយដើរលេងជាមួយមិត្តឲសប្បាយចុះ»ប្រមុខប្រាប់ភារកិច្ចឲទាយាទច្បង។

«រីករាយលោកប៉ាកូននឹងធ្វើឲអស្ចរ្យបំផុត ទុកចិត្តចុះ»រាងក្រាស់តបទៅឪពុក។

«ចំណែកកូនខាទ្បាត្រូវទៅបារាំងជាមួយទ្បាសុីយ៉ាសម្ភោធគម្រោងម៉ូតរបស់ម៉ាក់ឯងរយៈពេល២អាទិត្យហើយចូលលេងលោកយាយនិងកូនលូកាសផង»

«ចា៎សទទួលបញ្ជាលោកប៉ា ទុកចិត្តលើស្រីស្អាតម្នាក់នេះចុះ»សម្លេងស្រទន់និយាយ។

«ហើយ..សាន់៣ខែក្រោយឯងត្រូវភ្ជាប់ពាក្យជាមួយអារីណា ក្រូសស្នូកូនស្រីរបស់ម៉ាដាមម៉ារីណា ក្រូសស្នូក្នុងសម្ពន្ធ័ សេបានី ក្រូសតាមបំណងរបស់គាត់ហើយនឹងទទួលបានវិស្សមកាល4ខែកូនប្រុស»ប្រមុខរៀបរាប់ពីភារកិច្ចរបស់ទាយាទទី២។

«ហាស៎...ភ្ជាប់ ភ្ជាប់ពាក្យគ្មានផ្លូវទេ លោកប៉ាកូននឹងអារីជាបងប្អូនធម៍ហេតុអីម៉ាដាមអ៊ំលេងអីបែបនេះ ...»អ្នកកំលោះហាក់ហួសចិត្តពេលទទួលភារកិច្ចដែលកំប្លែងសម្រាប់គេ។

«បើកូនចង់បដិសេធត្រូវឆ្លងកាត់ម៉ាដាមទាំង២ឲរួចសិនទៅអស់កិច្ចការប៉ាហើយ ស៊ូស៊ូកូនប្រុសហើយរីករាយវិស្សមកាលដ៏ធំសម្រាប់ឯងការងារមិនបាច់បារម្ភ ប៉ា ស័ង និងនាងពៅធ្វើជំនួស ប៉ាទៅហើយល្ងាចមានកម្មវិធីជាមួយម៉ាដាមផង»ប្រមុខលាកូនប្រុសទាំងទឹកមុខស្រស់ស្រាយហាក់មិនយល់អារម្មណ៍កូនប្រុសពេលនេះទេ។

«លោកប៉ា លោកប៉ាកុំទាន់ទៅជួយកូនផងលោកប៉ា...»រាងក្រាស់ស្រែកហៅឪពុក។

«ទៅសុំជំនួយពីភ្លោះជំនិតទៅយើងមិនពាក់ពន្ធ័ទេ អំណាចម៉ាដាមខ្លាំងណាស់យើងមិនចង់ដេកក្រៅបន្ទប់ទេកូនប្រុស»ប្រមុខនិយាយទាំងយល់ចិត្ត តែមិនឲជំនួយទ្បើយ។

«ម៉ាដាម !ហើុយប៉ានេះដាស់ទោសកូនច្បាស់ណាស់...»រាងក្រាស់រអ៊ូទាំងទឹកមុខដូចត្រៀមជួបសង្រ្គាមធំរវាងខ្លួននិងម៉ាដាមម៉ាក់ជាមួយម៉ាដាមអ៊ំដែលជាកំពុលមនុស្សក្នុងត្រកូល។

បាន2ភាគទេ2ភាគទៀតនឹងផុសឲថ្ងៃស្អែក 🥰សូរីអ្នកទាំងអស់គ្នាចាំស៊ុបប្រាយឆុតធំឲ ស្រលាញ់អ្នកទាំងអស់គ្នាផង ដោយក្តីស្រលាញ់ពីCmuliy ❣️សូមសុបិន្តល្អ good night 🥰😘

05/08/2021

សួស្តីអ្នកទាំងអស់គ្នា❣️! ដោយក្តីស្រលាញ់ពីCmuliy😘

ហ្គេមស្នេហ៍ បំណុលបេះដូង

ភាគទី០២ :(គ្រាប់គុជនៃសម្ពន្ធ័សាន់ទ្រីហ្គោ)


ខ្សែទ្បានទំនើបទាំងបួនគ្រឿងបានធ្វើដំណើរពីសាន់ទ្រីហ្គោ គ្រុបឆ្ពោះមកវិមានដ៏ធំស្គឹមស្កៃក្នុងរយៈពេល45នាទី។ហើយបណ្តាអង្គរក្សទាំងទ្បាយនាំគ្នាធ្វើការគោរពដល់ទាយាទទី2នៃសម្ពន្ធ័យ៉ាងកោតក្រែងនឹងដឹងភារកិច្ចរៀងៗខ្លួនលើកលែងតែប្រធានអង្គរក្សទាំង2គឺ ប៊ីត និង ប៊ីនដែលមានទឹកមុខដូចជួបទុក្ខធ្ងន់ធ្ងរនិងរងរបួសយ៉ាងដំណំពីអ្នកមានអំណាចណាម្នាក់។

«អឺ....អ្នកប្រុសមានការងារឲខ្ញុំធ្វើទេទាន!» ប៊ីតពេលឃើញចៅហ្វាយប្រុងដើរចូលវិមានក៏រហ័សឃាត់សួរជៀសវាងគ្រោះធំព្រោះគេមានអារម្មណ៍ដល់ចំហាយដាស់ទោសជិតមកដល់ហើយ។

«នែ...ឯងទៅលេបថ្នាំស្អីមកហ្អាស?»រាងក្រាស់សួរទៅកាន់ជំនិតទាំងធុញទ្រាន់ ហើយនឹងហួសចិត្តដែលជំនិតទាំង2ខ្លាចម៉ាដាមសំណព្វរបស់ខ្លួនយ៉ាងនេះ មើលទៅត្រូវនិយាយជាមួយម្តាយរឿង2នាក់នេះម្តងហើយថារាល់ដងគាត់ដាក់ទោស និង ជំរិតសួរអីខ្លះពីភ្លោះទាំងពីរ។

«គ្មានទេ! ឆាប់តាមមក...កុំភ័យយើងនឹងជួយ»

«ពិតឫអ្នកប្រុស...ប៊ីត និង ប៊ីនទទួលបញ្ជាហើយអរគុណខ្លាំងណាស់ទាន!»ហាក់ដូចទេវតាកាន់ជើងនៅពេលឭប្រយោគដែរកម្រពីរាងក្រាស់ហើយយល់ចិត្តពីទាយាទទី2។

«តោះប៊ីនរួចខ្លួនធំធេងណាស់ អាបង»ប៊ីតងាកមកនិយាយព្រមទាំងញញឹមពព្រាយទៅកាន់ប៊ីនដូចត្រូវរង្វាន់ធំ។

«សាន់...កូនប្រុសមកដល់ហើយហ្អេស!» សម្លេងស្រួយដូចសារិកាហៅកូនបណ្តូោចិត្តយ៉ាងសប្បាយចិត្តព្រោះមួយរយៈហើយដែលគេខាតមកវិមានដោយសារការងារក្នុងក្រុមហ៊ុម។

«សួស្តីម៉ាដាមដ៏ស្រស់ស្អាតរបស់កូន នឹកខ្លាំងណាស់សុំថើបមួយ!»អ្នកកំលោះនិយាយយ៉ាងស្រទន់និងយកចិត្តប្រកបដោយក្តីស្រលាញ់។

«តោះកូនទៅរកប៉ា ស័ងនិងនាងពៅទៅកូនពួកគេកំពុងចាំសាន់ ម៉ាក់មានរឿងត្រូវចាត់ការមួយភ្លែត...!»ម៉ាដាមនិយាយយ៖ាងស្រទន់ទៅកាន់រាងក្រាស់តែមិនភ្លេចទ្បើយនូវទម្លាប់របស់គាត់គឺការសាកសួរព័ត៍មានពីភ្លោះជំនិតរបស់កូនប្រុស។

«គឺអ្នកម៉ាក់នេះកូនប្រុសទី2មកផ្ទះទាំងមូលម៉េចក៏ម៉ាដានមិនទៅជាមួយកូនមិនខ្លាចប៉ារកទេឫហើយតើមានរឿងអីដែលសំខាន់ខ្លាំងដែលត្រូវឲម្ចាស់ស្រីក្នុងសម្ពន្ធ័ចាត់ការភ្លាមៗទាំងដែលកូនមិនទាន់បានឱបឲបាត់នឹកផងអ្នកម៉ាក់» រាងសង្ហារហាក់ដឹងទាន់ទើបខួរក្បាលឆ្លាតវៃនិយាយឲម្តាយតបមិនបាន ហើយផ្អាកសួររឿងពីមនុស្សរបស់ខ្លួនដែលខ្លាចម្តាយរបស់ជាងប្រមុខត្រកូលនិងគេទៅទៀត។

«ចា៎សតោះចឹងចាំម៉ាក់សួរភ្លោះទាំង2ពេលក្រោយក៏បាន...ជើងល្អរហូតយើងនឹង»ម៉ាដាមតាមទាន់ល្បិចតែតែងតែចិត្តទន់ពេលអ្នកកំលោះនិយាយធ្វើអន់ចិត្ត។


ជួបគ្នាភាគទី03ថ្ងៃស្អែកម៉ោង8 សុបិន្តល្អ 💗❣️😘

Cmuliy

Photos from C.Muliy's post 03/08/2021

រាត្រីសួស្តីអ្នកទាំងអស់គ្នាស្អែក រឿងនឹងចេញ4ភាគសរុប❣️💗😘សុបិន្តល្អ ដោយក្តីស្រលាញ់ពីCMuliy 🥰❣️

02/08/2021

ជួបគ្នាថ្ងៃស្អែក😘😘

ដោយក្តីស្រលាញ់ពីCMuliy

29/07/2021

សួរស្តីអ្នកទាំងអស់គ្នា🥰សូមអានដោយសេចក្តីស្រលាញ់😊

ភាគ០១:(ទាយាទរបស់សាន់ទ្រីហ្គោ)

បីឆ្នាំកន្លងផុតទៅ....សម្ព័ន្ធសាន់ទ្រីហ្គោ គ្រុប

«អ្នកប្រុស...ឲខ្ញុំបើកវិញទាន!»ប៊ីនប្រធានអង្គរក្សស្នើសុំទៅរាងក្រាស់ទាំងទឹកមុខអង្វរក។

«មិនបាច់ ឯងទៅជិះជាមួយបីតទៅ»សម្លេងគ្រលរប្រាប់ដោយភាពធុញទ្រាន់ទោះបីដឹងថាជាបញ្ជាដាច់ខាតរបស់អ្នកណាក៏ដោយ។

«តែ....អ្នកប្រុសម៉ាដាមប្រាកដជាសំពងក្បាលខ្ញុំមិនខានទេ!»ប៊ីនរហ័សតបទាំងកំសត់ព្រោះគេនេះហើយជាផ្ទាំងសុីបរបស់អ្នកមានអំណាចប្រចាំសម្ពន័្ធនៅពេលចៅហ្វាយតូចរំលងតួនាទីរបស់ខ្លួន។

«យើងឫម៉ាដាមដែលជាអ្នកបើកប្រាក់ខែឲឯងប៊ីន?»រាងក្រាស់សួរសំណួរដែលមិនគួរសួរទៅកាន់ជំនិតរបស់ខ្លួនដោយមិនខ្វល់ខ្វាយ។

«គឺអ្នកប្រុសទាន....តែពេលទៅដល់វិមានកុំភ្លេចជួយការងារប៊ីនផងព្រោះអ្នកខាតជាអ្នកប្រុសទេ!»អង្គរក្សជំនិតនៅតែមិនភ្លេចតវ៉ាដោយសារធ្លាប់ជួបរសជាតិដាក់ទោសរបស់ម៉ាដាម សាន់ទ្រីហ្គោច្រើនដងហើយគឺតែងតែប្លែកៗនឹងគួរឲខ្លាចបំផុតចំពោះមនុស្សដែលស្លូតបូតដូចគេ។

បន្ទាប់ពីការព្រមព្រៀងបញ្ចប់ទ្បានទំនើប បួនគ្រឿងក៏បើកចេញពីសម្ពន្ធ័សាន់ទ្រីហ្គោយ៉ាងអង់អាចឆ្ពោះទៅកាន់វិមានដ៏ស្គឹមស្កៃរបស់ប្រមុខត្រកូលក្នុងប្រទេសអាមេរិចក្រោយពីទាយាទទី2បានទទួលទូរសព្ទ័ពីម៉ាដាមសំណព្វរបស់ខ្លួនទាំងងើងឆ្ងល់នឹងចង់ដឹងថាគាត់មានរឿងសំខាន់អ្វីណាស់ណាដល់ថ្នាក់អាចចុះទុនទូរសព្ទ័មកគេទាំងដែរកំពុងឈ្លក់វង្វេងស្រលាញ់ក្មួយប្រុស ក្មួយស្រីរបស់គេមិនចាប់អារម្មណ៍ពីអ្នកណាមិនលើកលែងប្រមុខត្រកូល។

សូមរងចាំភាគបន្ត ...!😘ដោយសេចក្តីស្រលាញ់ពីcmuliy😍

តើម៉ាដាមមានអី្វមកស៊ុបប្រាយ??

27/07/2021

🥰📚✏️

Photos from C.Muliy's post 27/07/2021
24/07/2021

ផ្តើមរឿង:(ភាពមិនច្បាស់លាស់)

5ឆ្នាំមុន...ប្រទេសស្វីស

«លីសមីគ្នាមានរឿងចង់ប្រាប់»យ៉ូរាជាមិត្តរួមថ្នាក់របស់នាងក្រមុំនិយាយទាំងសប្បាយចិត្តព្រោះនាងនឹងមិត្តគ្រប់គ្នាសុទ្ធតែដឹងមានតែសាមីខ្លួនទេដែលមិនដឹងនិងខ្វាយខ្វល់ពីអ្វីទាំងអស់ក្រៅពីខំប្រឹងរៀននិងធ្វើការ។

«មានរឿងអីមើលទៅអែងដូចរំភើបម្ល៉េះឫមួយក៏បានកាដូអីថ្មីពីលោកអ៊ំទៀតហើយ»រាងស្តើងសួរទៅកាន់មិត្តទាំងស្នាមញញឹមព្រោះរាល់ដងនាងតែងតែសប្បាយចិត្តពេលបានកាដូពីលោកប៉ារបស់នាង។

«គឺស្ទេវិនណែសគេស្រលាញ់ឯង...»យ៉ូរានិយាយប្រាប់មិត្តទាំងទឹកមុខញញឹមញញែមដោយមិនដឹងថាមានរឿងជាច្រើននឹងកើតទ្បើងនៅពេលក្រោយទ្បើយ។

«ហាស៎...នេះឯងយល់សបិ្តមែនទេយ៉ូរាទៅដឹងមកពីណាថាគេប្រាប់ថាស្រលាញ់យើង គេមានតែស្អប់យើង»សម្លេងស្រទន់និយាយទៅកាន់មិត្តទាំងភ្ញាក់ផ្អើលព្រោះនាងមិនដែរទទួលបានការរាក់ទាក់ពីរាងក្រាស់ទ្បើយសុខៗស្រាប់តែមិត្តមកប្រាប់បែបនឹងទៀតវាហួសពីការពិតណាស់។

«លីសយើងនិយាយមែនណា...បើមិន..»បកស្រាយមិនទាន់ចប់ផងក៏ត្រូវរាងស្តើងនិយាយកាត់។

«បានហើយ...ឯងក៏ដឹងដែរថាសូម្បីតែពាក្យសួរស្តីមួយមាត់គ្នាមិនដែលបានទទួលផងពេលជួបគ្នាម្តងៗគេទុកគ្នាជាខ្យល់អាកាសអីចឹងហើយឯងទៅស្តាប់លឺមកពីណា»រាងស្តើងនិយាយយ៉ាងប្រកដប្រជាធ្វើដូចគ្មានអារម្មណ៍អ្វីប៉ុន្តែរាល់លើកពេលដែលជួបគ្នានាងមិនហ៊ានប្រឈមមុខនឹងគេទេទើបមិនដឹងពីការពិតហើយគិតតែម្នាក់ឯង។

«លីស...ស្តាប់គ្នាសិនយើងនិយាយមែនណាគឺគ្នាលឺគេនិយាយនៅក្នុងបណ្ណាល័យហើយរឿងដែលគេមិនដែលនិយាយឯងនឹងគឺមកពីឯងទេណា...កុំប្រកែក»នាងក្រមុំប្រញាប់ឃាត់មិត្តព្រោះដឹងថានាងនិយាយពីអ្វី។

«ចា៎សអ្នកនាងយើងដឹងច្បាស់ណាស់ថាមូលហេតុដែរគេមិននិយាយរកយើងគឺអ្វី...តែសំខាន់វាមិនអាចទៅរួចទេដែលគេមកចាប់អារម្មណ៍លើយើង»រាងស្តើងនិយាយដោយសម្លេងស្រទន់ទៅកាន់មិត្ត។

«ហើុយ...លីលមីបើឯងមិនជឿចាំយើងទៅសើុបម្តងទៀតក៏បានយ៉ាងណាអនាគតឯងមិនរួចផុតពីកណ្តាប់ដៃគេទេគ្នាប្រាប់ទុកមុខ»នាងក្រមុំនិយាយប្រាប់មិត្តទាំងសប្បាយចិត្តនិងលាក់កំនួចព្រោះនាងស្គាល់ពីអំណាចរាងក្រាស់ច្បាស់មានតែមិត្តដែលល្អរបស់នាងទេមិនដឹងពីទាយាទសាន់ទ្រីហ្គោ។

«យ៉ូរាបានហើយឯងឈប់កំប្លែងទៀតទៅគ្នាមិនសប្បាយជាមួយទេ....នោះទ្បានមនុស្សរបស់ឯងមកហើយទៅផ្ទះទៅហើយគ្នាក៏ត្រូវទៅធ្វើការដែរ»

«ហុឹសឯងចាំតែមើលទៅមិត្តថ្លៃរបស់យើងត្រូវតែជាស្ទេវិនណែសតែម្នាក់គត់»និយាយចប់នាងក៏ទ្បើងទ្បានភ្លាមព្រោះប្រញាប់ទៅចូលរួមកម្មវិធីជាមួយអ្នកម៉ាក់។

«យើងទៅសិនហើយ កុំខំធ្វើការពេកគិតពីខ្លួនឯងខ្លះទៅ»បន្ទប់ពីទ្បើងទ្បានរួចនាងក្រមុំមិនភ្លេចប្រាប់មិត្តព្រោះលីសមីមិនដែលខ្វល់ពីខ្លួនឯងទេទោះបីជាអ្នកណាថាឲយ៉ាងម៉េចក៏ដោយសំខាន់គឺគ្រួសារទោះជានាងបបួលទៅធ្វើការនៅក្រុមហ៊ុនប៉ានាងក៏មិត្តបដិសេដព្រោះអាងនេះអាងនោះសួរក៏មិនដែរប្រាប់ដោយហេតុផលគឺក្រែងចិត្ត។

«អឺគ្នាមិនអីទេសាំុហើយ...ស្អែកជួបគ្នាសំលាញ់»រាងស្តើងតបទៅកាន់មិត្តទាំងសម្លេងស្រស់ស្រាយទោះបីជាក្នុងចិត្តពិបាកយ៉ាងណាក៏ដោយព្រោះមិនដឹងថាពេលណាទើបមានឱកាសប្រាប់រឿងសំខាស់ទៅកាន់មិត្ត។

«នៅសល់តែ២ខែទៀតទេរៀនចប់ហើយពេលនោះការងារល្អកំពុងតែរងចាំខ្ញុំហើយជីវិតឯងនឹងប្រសើរមិនខានជាពិសេសប៉ាម៉ាក់នឹងមិនបាច់ធ្វើការទៀតទេ»រាងស្តើងប្រាប់ខ្លួនឯងទាំងមានសង្ឃឹមដោយមិនដឹងថាមានអ្នកតាមដាននាងគ្រប់ពេលវេលា។

20/07/2021
Wollen Sie Ihr Persönlichkeit des öffentlichen Lebens zum Top-Persönlichkeit Des öffentlichen Lebens in Geneva machen?
Klicken Sie hier, um Ihren Gesponserten Eintrag zu erhalten.

Kategorie

Telefon

Webseite

Adresse

Geneva
Andere AutorIn in Geneva (alles anzeigen)
A boire et à manger A boire et à manger
Geneva

Le gars qui fait À Boire et à Manger chez Gallimard et d'autres livres moins connus.

Grisélidis Réal Grisélidis Réal
Geneva

Cette page appartient à Peggy Diane Guex

Ellyne Ellyne
Geneva

🍁

Rui Cunha - Autor Rui Cunha - Autor
Geneva, 1132

Advogado de profissão e escritor. Autor de "Vida Salgada, o mar como abismo

Hno. Rodolfo Hno. Rodolfo
34 Rue Liotard
Geneva, 041

Soy natural de Piura, Perú. Nacido en el distrito de Máncora.Criado en un pequeño pueblito llamad

Pense-Bête Pense-Bête
Geneva, 1205

Cette page est dédiée au partage de certaines pensées et réflexions personnelles.

Julie En Alps Julie En Alps
Geneva

Путешествия🇨🇭Швейцария 🏔 Хочешь за окошком Альпы?

Emotional These Days Emotional These Days
2505 Rue De Nuechtel
Geneva, 1202

Feelings are complicated, using simple words to explain them. DM for suggestions!!

Vincent Fehmer Vincent Fehmer
Geneva

Dental Education & Research

Francesca Bossert Author Francesca Bossert Author
Geneva

My romantic comedy, “Just Like a Movie”, is available on Amazon.

Colette Becuzzi Colette Becuzzi
Geneva

Je suis auteure de nombreuses histoires pour enfants et de contes que j'ai moi-même illustré, certains ont été traduits en anglais. J'ai aussi publié des romans d'initiation et des...