JL Skinnie

JL Skinnie

�I’m not a dermatologist but just a MOM of 2kids that obsessed with Skincare.
�These threads (

16/05/2023
14/04/2022

គេ: លេងទឹក ប៉ាតម្សៅ ម៉ាឆ្នាំម្តង ថតផុសអួតនោះអួត

ខ្ញុំ: លេងទឹក ប៉ាតម្សៅរាល់ថ្ងៃ មិនដែលអួតម្តងផង 🥲

26/01/2022

ផលិតផលថ្មី / 𝐍𝐞𝐰 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐬
THE INKEY LIST
✔𝐎𝐦𝐞𝐠𝐚 𝐖𝐚𝐭𝐞𝐫 𝐂𝐫𝐞𝐚𝐦 𝐌𝐨𝐢𝐬𝐭𝐮𝐫𝐢𝐳𝐞𝐫
✔𝐇𝐲𝐚𝐥𝐮𝐫𝐨𝐧𝐢𝐜 𝐀𝐜𝐢𝐝 𝐂𝐥𝐞𝐚𝐧𝐬𝐞𝐫
🛒 https://jlskinnie.com/THE-INKEY-LIST-c125309844
Instagram :https://www.instagram.com/sister_beauti_kh/

JL Skinnies 07/01/2022

បញ្ចុះតម្លៃរហូតដល់ 37% និង កូដបញ្ចុះ (JLSKINNIES) 5% រាល់ការកម្មង់តាមរយៈវេបសាយ របស់ពួកយើង
Website https://jlskinnie.com/
Instagram
page
Phone : 069 556697

JL Skinnies This is your website, a single-page online storefront. All of the images and texts on this page can be changed to personalize the site for your brand and communicate your unique story to customers.

Photos from JL Skinnie's post 01/01/2022

✅ រដូវកាលចាប់ផ្តើមផ្លាស់ប្តូរ ចំណែកស្បែករបស់យើងក៏ចាប់ផ្តើមប្រែប្រួលទៅតាមអាកាសធាតុដូចគ្នា។ អ្នកដែលមានប្រភេទស្បែកទូទៅ ប្រេង ចម្រុះ ស្ងួត អាចនឹងប្រែមកជាស្ងួតខ្លាំងខុសធម្មតា បើសិនជាអ្នកមិនបានផ្តល់សំណើមឲស្បែកគ្រប់គ្រាន់។ ហើយក៏អាចបង្ករជាបញ្ហាមួយចំនួនឲស្បែកដូចជា៖ ស្ងួតខ្លាំង រលាក របក ប្រេះជាដើម។

✅ ខាងក្រោមនេះជាឡេផ្តល់សំណើមទៅតាមប្រភេទស្បែកនីមួយៗ។ វាមិនត្រឹមតែផ្តល់សំណើមឲស្បែកបានគ្រប់គ្រាន់ប៉ុណ្ណោះទេ វាថែមតែជួយទ្រទ្រង់រនាំងការពារស្បែក និងធ្វើឲស្បែកមានតុល្យភាពផងដែរ។ 🤎

#𝐉𝐋𝐒𝐤𝐢𝐧𝐧𝐢𝐞
#𝐉𝐋𝐒𝐤𝐢𝐧𝐧𝐢𝐞𝐬𝐇𝐨𝐮𝐬𝐞
#𝐒𝐢𝐬𝐭𝐞𝐫𝐁𝐞𝐚𝐮𝐭𝐢𝐁𝐚𝐫

31/12/2021

ឆ្លងឆ្នាំយប់នេះ កាន់ដៃ រឺកាន់ដប ម៉ាក់ៗ??? 😂😂

15/09/2021

ដើរលេង ១អាទិត្យលើកមុន និង ដើរលេង ១យប់ឥឡូវ ខុសគ្នាឆ្ងាយណាស់ 🥲

03/09/2021

[ម្ហូបអាហារដែលគួរជៀសវាងក្នុងអំឡុងពេលព្យាបាលមុន]

✅ ម្ហូបអាហារដែលអ្នកទាំងអស់គ្នាបរិភោគ ក៏អាចជាហេតុបង្ករធ្វើឲស្បែកឡើងមុនផងដែរ។ បើសិនជាអ្នកទាំងអស់គ្នាទទួលការព្យាបាលមុន អ្នកទាំងអស់គ្នាក៏គួរតែ គ្រប់គ្រងរបបអាហារឲបានល្អផងដែរ។

✅ ដូច្នេះអ្នកទាំងអស់គ្នាគួរតែជៀសវាងម្ហូបអាហារខាងក្រោម ដើម្បីទទួលបានស្បែកដែលមានសុខភាពល្អ និងមានតុល្យភាព។ វាអាចនឹងប្រើពេលយូរបន្តិច សម្រាប់ការព្យាបាលបញ្ហាស្បែកនីមួយៗ ប៉ុន្តែអេដមីនជឿថាអ្នកទាំងអស់គ្នាអាចធ្វើបាន 😉👍🏻

❌ សណ្តែកដី រឺបឺរសណ្តែកដី

• សណ្តែកដីមានផ្ទុក សារធាតុអ័រម៉ូនអ៊ែនដ្រូជែន ដែលអាចធ្វើឲមានការបង្ករមុន ដោយការផលិតជាតិខ្លាញ់ច្រើនលើសលប់នៃស្បែក។

❌ គ្រឿងសមុទ្រ

• បង្គា បង្កង ក្តាម សុទ្ធសឹងតែផ្ទុកសារធាតុអុីយ៉ូតខ្ពស់ ដែលអាចធ្វើឲរន្ធរោមកកស្ទះ និងបង្ករទៅជាមុន។

❌ Gluten

• មានមនុស្សភាគច្រើនដែលស្បែកមានបញ្ហាមុន ពួកគាត់បានតមចំណីអាហារដែលមានផ្ទុកសារធាតុ Gluten ហើយស្បែករបស់ពួកគាត់បានប្រសើរឡើងជាមុនក៏ពិតមែន ប៉ុន្តែគ្មានភស្តុតាងផ្នែកវេជ្ជសាស្រ្តណាមួយ បានបង្ហាញពី ការបង្ករមុនដោយសារ Gluten នោះទេ។ ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាមិនមានការប្រាកដក្នុងចិត្ត ការជៀសវាងចំណីអាហារដែលមានផ្ទុកសារធាតុ Gluten គឺជាជំរើសល្អបំផុត។

❌ នំផ្អែម

• ពពួកនំផ្អែមសុទ្ធសឹងតែផ្ទុកជាតិស្ករខ្ពស់ ដែលអាចបង្ករឲមានការរលាកនៅកន្លែងដែលឡើងមុន។ ដូចនេះវាអាចនឹងបណ្តាលឲ មុនមានការឡើងរលាក និងឈឺចាប់ខ្លាំង។

❌ សារ៉ាយសមុទ្រ

• គ្រប់ពពួកសារ៉ាយសមុទ្រទាំងអស់ សុទ្ធសឹងតែមានផ្ទុកសារធាតុអុីយ៉ូតខ្ពស់។

❌ ម្ស៉ៅប្រូតេអុីន

• ម្សៅប្រូតេអុីន ក៏ជាហេតុបង្ករធ្វើឲឡើងមុនដូចគ្នា។ ដោយសារការបរិភាគពពួក Whey ប្រូតេអុីន អាចធ្វើមានការបំរែបំរួលអ័រម៉ូន និងប៉ះពាល់ការផលិតអ័រម៉ូនអ៊ែនដ្រូជែន ដល់រាងកាយ និងស្បែក។

❌ ប្រភេទទឹកដោះគោ

• អ័រម៉ូនមួយចំនួនដែលបានផលិតដោយសត្វគោ និងត្រូវបានរកឃើញនៅក្នុងទឹកដោះគោស្រស់មួយចំនួន ជាហេតុបង្ករឲមានការផលិតខ្លាញ់លើសលប់នៅក្នុងក្រពេញខ្លាញ់ ដែលអាចធ្វើឲឡើងមុនបាន។

❌ អំបិលអុីយ៉ូត

• ការបរិភោគអាហារដែលផ្ទុកអំបិលអុីយ៉ូតច្រើនពេក អាចធ្វើឲស្បែកស្ងួត កង្វះជាតិទឹក និងអាចធ្វើឲស្បែកហើមផងដែរ។ ដូច្នេះវាអាចមានផលពិបាកក្នុងការព្យាបាលមុន។

❌ ភេសជ្ជៈមានជាតិអាកុល

• ការទទួលទានៅភេសជ្ជៈមានជាតិអាកុលអាចធ្វើឲស្បែកឡើងក្រហម និងស្រអាប់ផងដែរ។ បន្ថែមទៀតនោះ ជាតិស្ករដែលមាននៅក្នុងភេសជ្ជៈទាំងនោះ អាចធ្វើឲស្បែកផលិតខ្លាញ់ច្រើនជាងមុន នឹងបណ្តាលឲស្ទះរន្ធញើស និងជាហេតុបង្ករឲឡើងមុន និងរលាកស្បែក។

❌ សណ្តែកសៀង
• សណ្តែកសៀងមានផ្ទុកសារធាតុ Phytoestrogens ឬសមាសធាតុរុក្ខជាតិដែលមានរចនាសម្ព័ន្ធប្រហាក់ប្រហែលនឹងអរម៉ូនអ៊ឹស្ត្រូសែនដែលយើងផលិតនៅក្នុងខ្លួនរបស់យើង។ ចំណែកអរម៉ូនអ៊ែនដ្រូជេនដែលកើនឡើង ជាពិសេស DHT អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការបង្ករឲឡើងមុន ដោយធ្វើឱ្យក្រពេញរបស់យើងផលិតជាតិប្រេងលើសលប់។

❌ អាហារមានជាតិខ្លាញ់

• ពពួកអាហារចៀន បំពង ដែលមានជាតិខ្លាញ់ខ្ពស់ អាចមិនបណ្តាលឲស្បែកឡើងមុនក្នុងពេលឥឡូវនេះពិតមែន។ ប៉ុន្តែវាមានផលប៉ះពាល់ដល់ស្បែក ពីការបញ្ចេញជាតិពុល ដោយសារសារធាតុកាបូអុីដ្រាត និងជាតិស្ករ។

14/08/2021

• «ខ្ញុំគឺជាម្តាយដែលសម្រាលកូនដោយការវះកាត់»។

➡️ ខ្ញុំបានដឹងថា គ្រូពេទ្យកំពុងតែវះកាត់ ស្រទាប់សាច់ដុំជាលិកា និង សរីរាង្គរបស់ខ្ញុំចំនួន 6ស្រទាប់ ទើបគាត់ញែកពោះរបស់ខ្ញុំ ហើយទាញកូនរបស់ខ្ញុំចេញ។ ស្តាប់ទៅ វាអាចព្រៃផ្សៃ ប៉ុន្តែនៅពេលលឺសំលេងកូនរបស់ខ្ញុំយំ ការឈឺចាប់ បារម្ភ ភ័យព្រួយ តក់ស្លុតទាំងប៉ុន្មានត្រូវបានរំសាយ។

➡️ ស្លាកស្នាមវះកាត់ ដែលបន្សល់នៅលើពោះរបស់ខ្ញុំរាល់ថ្ងៃ គឺប្រៀបដូចជាស្នាមញញឹមមួយ ដែលកំពុងញញឹមមកខ្ញុំរាល់ថ្ងៃ និងត្រូវបានរំលឹកឲខ្ញុំដឹងថា ពាក្យថា អ្នកម្តាយ គឺរឹងមាំ និងអស្ចារ្យប៉ុណ្ណា។

➡️ ថ្វីត្បិតតែខ្ញុំ មិនបានសម្រាលធម្មជាតិ ដូចការគ្រោងទុក ប៉ុន្តែវាជាការសម្រេចចិត្តដ៏ក្លាហានរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថា សង្គមមួយនេះ នឹងបញ្ឈប់ការប្រៀបធៀប អ្នកម្តាយដែលសម្រាលធម្មជាតិ និងសម្រាលដោយវះកាត់ តទៅទៀត។ ព្រោះមិនថា អ្នកម្តាយដែលសម្រាលដោយធម្មជាតិ រឺ ការវះកាត់ក៏ដោយ សុទ្ធតែអស្ចារ្យ និងរឹងមាំខ្លាំងបំផុត។

✅ ទោះជាការសំរេចចិត្ត របស់ស្ត្រីជាម្តាយបែបណាក៏ដោយ សូមគោរពតាមការសំរេចចិត្តរបស់គាត់ លើកទឹកចិត្តគាត់ និងកុំប្រៀបធៀបគាត់ជាមួយអ្នកដទៃ។

11/08/2021

➡️ នៅពេលដែលយើងទាំងអស់គ្នា និយាយពីការឡើងមុន វាមានកត្តាជាច្រើនដែលជាបញ្ហាបង្ករ។

➡️ ជួនកាលក៏បណ្តាលមកពី បញ្ហាសុខភាព និងផលិតផលថែររក្សាស្បែកដែលអ្នកទាំងអស់គ្នាប្រើប្រាស់ប្រចាំថ្ងៃ។ វាក៏អាស្រ័យទៅលើការរស់នៅប្រចាំថ្ងៃរបស់អ្នកទាំងអស់គ្នាដែរ ដូចជា៖ ការគ្រប់គ្រងចំណីអាហារ, ការគេង និង ការគិតច្រើន បូករួមនឹង ស្រ្តេស សុទ្ធសឹងតែជាកត្តាធ្វើឲឡើងមុនដូចគ្នា។

✅ ប៉ុន្តែទោះជាមកពីមូលហេតុអ្វីក៏ដោយ បើសិនជាអ្នកទាំងអស់ ឆ្លុះកញ្ចក់មើល ស្រាប់តែឃើញមុន អេដមីនជឿជាក់ថា មនុស្សភាគច្រើនច្បាស់ ជាយកដៃទៅញិចមុនទាំងនោះចេញ 👉🏻😱👈🏻។ 🤣

⬇️ ខាងក្រោមនេះគឺជាមូលហេតុដែលបង្ករឲឡើងមុន ដែលអ្នកទាំងអស់គ្នាតែងតែប្រទះជួប:

07/08/2021

បោកខោអាវនឹកស្នេហ៍ បោកខោអាវនឹកស្នេហ៍ 🤣🤣

02/08/2021

ចាស់ៗនិយាយថា ពេលកូនស្គាល់មុខម៉ែ 🥲🥲

Photos from JL Skinnie's post 24/07/2021

⁉️ ជារៀងរាល់ថ្ងៃ មានផលិតផលជាច្រើនដែលកំពុងចរាចរណ៍នៅលើទីផ្សារ ជាមួយនឹងសារធាតុ រឺគ្រឿងផ្សំផ្សេងៗគ្នា ទៅតាមផលិតផលនីមួយៗ។ ដូច្នេះវាក៏អាចបង្ករការស្មុគស្មាញ ទៅដល់អ្នកដែលចង់ប្រើប្រាស់ផលិតផលទាំងនោះ។

➡️ ខ្ញុំតែងតែទទួលបានសំនួរជាច្រើនមានដូចជា៖

«មុខខ្ញុំមានមុន ហើយរន្ធរោមធំ តើខ្ញុំត្រូវប្រើអីខ្លះ?»

«តើសារធាតុមួយណា សម្រាប់កាត់បន្ថយស្នាមជ្រីវជ្រួញ?»

«មុនក្បាលខ្មៅ មុនក្បាលស ហើយមានស្នាមអុជខ្មៅទៀត តើត្រូវប្រើផលិតផលណា? »

✅ ឥឡូវនេះអេដមីននេះ អេដមីននឹងបង្ហាញពីសារធាតុដែលតែងតែឃើញនៅក្នុងផលិតផល Skincare ដែលអាចជួសជុលបញ្ហាស្បែកនីមួយៗបាន

⛔️ ប៉ុន្តែអ្វីដែលសំខាន់បំផុត អ្នកទាំងអស់គ្នា ត្រូវសិក្សារនិងយល់ដឹងពីប្រភេទស្បែក និងបញ្ហាស្បែករបស់អ្នកទាំងអស់គ្នាជាមុនសិនណា៎😉

DISCLAIMER :
I'm not a dermatologist, an aesthetician or a practitioner in any medical related field.
Just an enthusiast.
This thread is made based on readings and personal experiences.
As with all new products, that you are going to begin using on your skin, please discuss with your doctor or always try a small area first to see if any allergic reactions or breakouts occur. If you have any problems, discontinue use immediately.
Kindly read the whole thread before jumping into conclusions/asking any questions.

Photos from JL Skinnie's post 14/07/2021

✅ អត្ថប្រយោជន៍នៃសារធាតុ 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐂, 𝐍𝐢𝐚𝐜𝐢𝐧𝐚𝐦𝐢𝐝𝐞, 𝐒𝐚𝐥𝐢𝐜𝐲𝐥𝐢𝐜 𝐀𝐜𝐢𝐝

1️⃣ 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐂: ជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី ដើម្បីការពារស្បែករបស់អ្នកពីការបំផ្លាញនៃកាំរស្មីព្រះអាទិត្យ។ សារធាតុមួយនេះក៏ជា ប្រភេទប្រឆាំងនឹងអុកសុីតកម្ម ដែលជួយការពារកុំឲមានការលឹចឡើងនៃស្នាមជ្រីវជ្រួញ។

2️⃣ 𝐍𝐢𝐚𝐜𝐢𝐧𝐚𝐦𝐢𝐝𝐞: ជាសារធាតុដែលប្រឆាំងនឹងអុកសុីតកម្ម និងការពារស្បែកពញការរងប៉ះពាល់ពីមជ្ឈដ្ធានខាងក្រៅដូចជា: កាំរស្មីព្រះអាទិត្យ និងផ្សែងពុលផ្សេងៗ។ សារធាតុមួយនេះ ក៏មានមុខងារធ្វើឲស្បែកមានតុល្យភាព និងការពារពីការបង្ករមុន និងរលាកផ្សេងៗផងដែរ។

3️⃣ 𝐒𝐚𝐥𝐢𝐜𝐲𝐥𝐢𝐜 𝐀𝐜𝐢𝐝: គឺជាសារធាតុដែលមានម៉ូលេគុលតូចៗ
ដែលអាចជំរុះកោសិកាចាស់ៗ និងជ្រាបចូលបានជ្រៅទៅក្នុងរន្ឋញើស។ សារធាតុមួយនេះគឺ មានប្រសិទ្ធភាពសម្រាប់មុនក្បាលខ្មៅ និងមុនក្បាលស និងសាកសមសម្រាប់អ្នកមានស្បែកមុខប្រភេទខ្លាញ់ និងងាយឡើងមុន។

DISCLAIMER :
I'm not a dermatologist, an aesthetician or a practitioner in any medical related field.
Just an enthusiast.
This thread is made based on readings and personal experiences.
As with all new products, that you are going to begin using on your skin, please discuss with your doctor or always try a small area first to see if any allergic reactions or breakouts occur. If you have any problems, discontinue use immediately.
Kindly read the whole thread before jumping into conclusions/asking any questions.

Photos from JL Skinnie's post 06/07/2021

🤰🏼ការមានផ្ទៃពោះ អាចជាពេលវេលាដ៏រីករាយបំផុតសំរាប់មនុស្សស្រីគ្រប់រូប។ ប៉ុន្តែដោយសារ កត្តានៃការប្រែប្រួលអ័រម៉ូនក្នុងអំឡុងពេលផ្ទៃពោះ បញ្ហាស្បែកក៏បានលេចឡើង។ 🤰🏼 ថ្ងៃនេះអេដមីននឹងលើកឡើងអំពី សារធាតុនៅក្នុងផលិតផលថែររក្សាស្បែក ដែលសុវត្ថិភាពសម្រាប់ស្ត្រីមានផ្ទៃពោះ។

🤎 ស្នាមអុជខ្មៅ 🤎
➖ សារធាតុ AHAs គឺជាជំរើសដ៏ល្អ ក្រៅពីសារធាតុ Hydroquinone សម្រាប់បញ្ហាស្នាមអុជខ្មៅ។ ស្រ្តីមានផ្ទៃពោះអាចជ្រើសរើសផលិតផលដែលមានសារធាតុ Glycolic Acid ដែលមានកំហាប់ទាបជាង 10%។

➖ចំណែកឯសារធាតុ Vitamin C វិញ មិនត្រឹមតែមានសុវត្ថិភាពក្នុងការប្រើប្រាស់ ក្នុងអំឡុងពេលមានផ្ទៃពោះនោះទេ សារធាតុមួយនេះក៏មានប្រសិទ្ធភាព ក្នុងការកាត់បន្ថយនៃស្នាមអុជខ្មៅ ជាំ និងជាសារធាតុដែលប្រឆាំងនឹងអុកសុីតកម្មផងដែរ។

🤎 បញ្ហាស្បែកក្រហម និងរោល 🤎
➖ Azelaic Acid មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការរលាកនៃស្បែក
➖ ចំណែកឯ Zinc Oxide និង Centella Asiatica មានមុខងារ Soothing ដល់ស្បែកដែលកំពុងរោល

🤎 មុន 🤎
➖ Niacinamide មានមុខងារគ្រប់គ្រងការផលិតជាតិប្រេងនៃស្បែក ធ្វើឲស្បែកមានតុល្យភាព

➖ ចំណែកឯសារធាតុ Azelaic Acid គឺជាសារធាតុដែលអ្នកជំនាញបានសិក្សាស្រាវជ្រាវ ថាជាសារធាតុដែលមានសុវត្ថិភាពខ្ពស់សំរាប់ការប្រើប្រាស់ ក្នុងអំឡុងពេលមានផ្ទៃពោះ

🤎 បញ្ហាស្បែកស្ងួត 🤎
➖ ស្រ្តីមានផ្ទៃពោះគួរតែជៀសវាងការប្រើប្រាស់ផលិតផលដែលមានសារធាតុប្រេងខ្ពស់ ដូចជា ប្រេងការ៉ុត រឺ Rosehip Oil។ ស្រ្តីមានផ្ទៃពោះគួរតែជ្រើសរើសផលិតផលដែលមានផ្ទុកសារធាតុ ផ្តល់សំណើមដល់ស្បែកដូចជា Hyaluronic Acid, Ceramides, Shea Butter, Sqaulane…. ។

DISCLAIMER :
I'm not a dermatologist, an aesthetician or a practitioner in any medical related field.
Just an enthusiast.
This thread is made based on readings and personal experiences.
As with all new products, that you are going to begin using on your skin, please discuss with your doctor or always try a small area first to see if any allergic reactions or breakouts occur. If you have any problems, discontinue use immediately.
Kindly read the whole thread before jumping into conclusions/asking any questions.

30/06/2021

⁉️ តើម៉ាក់ម៉ាក់ទាំងអស់គ្នា ធ្លាប់មានអារម្មណ៍ ថាខួរក្បាលរបស់យើងពោរពេញទៅដោយការគិត នឹងបញ្ហាដែលពិបាកនឹងដោះស្រាយបានដែររឺទេ??

➖ផ្លូវកាយ
➖ផ្លូវចិត្ត
➖ផ្លូវអារម្មណ៍

ត្រូវបានរងប៉ះពាល់ដោយការគិតច្រើនលើសលប់។

➖ នៅពេលដែលម៉ាក់ៗទាំងអស់គ្នា បានដឹងថាមានផ្ទៃពោះនៅថ្ងៃដំបូង, ម៉ាក់ៗទាំងអស់គ្នា ច្បាស់ជាគិតថា «តើខ្ញុំអាចទ្រាំនៅការសម្រាលដ៏ឈឺចាប់បានយ៉ាងដូចម្តេច?»
✅ ប៉ុន្តែ ម៉ាក់ៗទាំងអស់គ្នានៅតែធ្វើបាន ដើម្បីកូន។

➖ នៅពេលដែលទើបតែសម្រាលកូនរួច ម៉ាក់ៗទាំងអស់គ្នាច្បាស់ជាគិតថា «តើខ្ញុំត្រូវលួងកូនបែបណា? ឲកូនគេងបែបណា? ប្តូរខោទឹកនោមបែបណា? ….»
✅ ប៉ុន្តែ ម៉ាក់ៗទាំងអស់គ្នានៅតែធ្វើបាន ដើម្បីកូន។

✅ ម៉ាក់ៗទាំងអស់គ្នា សុទ្ធតែមានការពិបាករៀងៗខ្លួន ប៉ុន្តែឆន្ទះ និងការអត់ធ្មត់ក៏នៅតែមាន ដើម្បីមនុស្សជាទីស្រលាញ់ 🤎

✅ គួរទំលាក់សម្ពាធ កាត់បន្ថយការគិតច្រើន ព្រោះអ្នកម៉ាក់ទាំងអស់គ្នាជា អ្នកម៉ាក់ពូកែ និងអស្ចារ្យ 🤎

Photos from JL Skinnie's post 28/06/2021

⁉️ ប្រភេទសាប៊ូលាងសម្អាតស្បែក ទៅតាមប្រភេទស្បែកនីមួយៗ

✅ 𝐆𝐞𝐥 𝐂𝐥𝐞𝐚𝐧𝐬𝐞𝐫 (សម្រាប់គ្រប់ប្រភេទស្បែក)

1️⃣COSRX Low PH Good Morning Gel Cleanser (❌ស្រ្តីមានផ្ទៃពោះមិនអាចប្រើប្រាស់បាន)

2️⃣Glow Recipe Blueberry Bounce Gentle Cleanser (❌ស្រ្តីមានផ្ទៃពោះមិនអាចប្រើប្រាស់បាន)

3️⃣Selfless By Hyram Cantella & Green Tea Daily Gel Cleanser

✅ 𝐅𝐨𝐚𝐦𝐢𝐧𝐠 𝐂𝐥𝐞𝐚𝐧𝐬𝐞𝐫 (សម្រាប់ស្បែកប្រេង និង ចម្រុះ)

1️⃣ Paula’s Choice Perfectly Balanced Foaming Cleanser

2️⃣ CeraVe Foaming Facial Cleanser

3️⃣ La Roche Posay Purifying Foaming Cleanser

✅ 𝐂𝐫𝐞𝐚𝐦𝐲 𝐂𝐥𝐞𝐚𝐧𝐬𝐞𝐫 (សម្រាប់ស្បែកស្ងួត និងងាយប្រតិកម្ម)

1️⃣ Paula’s Choice Softening Cream Cleanser

2️⃣ First Aid Beauty Pure Skin Face Cleanser (❌ស្រ្តីមានផ្ទៃពោះមិនអាចប្រើប្រាស់បាន)

3️⃣ La Roche Posay Hydrating Gentle Cleanser

✅ 𝐎𝐢𝐥-𝐁𝐚𝐬𝐞𝐝 𝐂𝐥𝐞𝐚𝐧𝐬𝐞𝐫 (គ្រប់ប្រភេទស្បែក)

1️⃣ The INKEY List Oat Cleansing Balm

2️⃣ FARMACY Green Clean Makeup Melt Away Cleansing Balm

3️⃣ DHC Cleansing Oil (❌ស្រ្តីមានផ្ទៃពោះមិនអាចប្រើប្រាស់បាន)

✅𝐌𝐢𝐜𝐞𝐥𝐥𝐚𝐫 𝐖𝐚𝐭𝐞𝐫 (សម្រាប់គ្រប់ប្រភេទស្បែក)

1️⃣ GARNIER Micellar Water

2️⃣ Avéne Micellar Lotion

3️⃣ BIODERMA Micelle Solution

✅ 𝐄𝐱𝐟𝐨𝐥𝐢𝐚𝐭𝐞 𝐂𝐥𝐞𝐚𝐧𝐬𝐞𝐫

1️⃣ CeraVe Renewing SA Cleanser (❌ស្រ្តីមានផ្ទៃពោះមិនអាចប្រើប្រាស់បាន)

1️⃣ Holifrog Shasta AHA Refining Acid Wash (❌ស្រ្តីមានផ្ទៃពោះមិនអាចប្រើប្រាស់បាន)

3️⃣ The INKEY List Salicylic Acid Cleanser (❌ស្រ្តីមានផ្ទៃពោះមិនអាចប្រើប្រាស់បាន)

DISCLAIMER :
I'm not a dermatologist, an aesthetician or a practitioner in any medical related field.
Just an enthusiast.
This thread is made based on readings and personal experiences.
As with all new products, that you are going to begin using on your skin, please discuss with your doctor or always try a small area first to see if any allergic reactions or breakouts occur. If you have any problems, discontinue use immediately.
Kindly read the whole thread before jumping into conclusions/asking any questions.

25/06/2021

ការពិតដែលមិនអាចប្រកែកបាន 🥲🤎

Photos from JL Skinnie's post 24/06/2021

⁉️មួយនេះ មិនមែន មួយនោះ

1️⃣ ប្តូរពី Make Up Wipes មកប្រើប្រភេទ Oil-Based Cleanser

⁉️ហេតុអ្វី?
✅ Make Up Wipes អាចចាត់ទុកថាជាប្រភេទដែលសម្អាតបានលឿន និងងាយស្រួល។ ប៉ុន្តែតាមពិតទៅ គឺវាគ្មានប្រសិទ្ធភាពក្នុងការសំអាត ភាពកខ្វក់ ធូលីដី ដែលតោងជាប់នឹងស្បែករបស់អ្នកនោះទេ។ ផ្ទុយទៅវិញ អ្នកគួរតែប្តូរទៅប្រើ Oil-Based Cleanser ដែលអាចសំអាតស្បែករបស់អ្នកបានជ្រៅ និងមានសុវត្ថិភាពសំរាប់ស្បែករបស់អ្នកទៀតផង។

2️⃣ អ្នកមិនអាចប្រើ Make Up ដែលមាន SPF ជំនួស Sunscreen នោះទេ

⁉️ ហេតុអ្វី?
✅ ជាទូទៅ Make Up ដែលមាន SPF មានដូចជា Foundation, Cushion, Primer ….. ប៉ុន្តែអ្នកត្រូវប្រើដោយលាបច្រើនជាន់ ដើម្បីទទួលបានកម្រិត SPF ដែលគ្រប់ដូច កម្រិត SPF ដែលបានដាក់នៅលើផលិតផល Make Up ទាំងនោះ។ ដូចនេះបើអ្នកលាបផលិតផល Make Up ទាំងនោះ ជំនួស Sunscreen ស្បែករបស់អ្នកនឹងមិនទទួលបាន កម្រិត SPF គ្រប់ ដើម្បីការពារស្បែក ពីកាំរស្មីព្រះអាទិត្យនោះទេ។

3️⃣ បញ្ឈប់ការប្រើប្រាស់ប្រភេទម៉ាសបកមុន តែអ្នកគួរប្រើប្រាស់សារធាតុជំរុះកោសិកា AHA & BHA

⁉️ហេតុអ្វី?
✅ ប្រភេទម៉ាសបកមុន ដែលកំពុងចរាចរណ៍ នៅលើទីផ្សារ គឺមិនមានសុវត្ថិភាព សំរាប់ស្បែករបស់អ្នកទាំងអស់គ្នានោះទេ វាថែមទាំងផ្តល់ផលអាក្រក់ឲស្បែករបស់អ្នកទាំងអស់គ្នាទៀតផង។ ម៉្យាងវិញទៀត ម៉ាសបកមុន មិនមែនជាសារធាតុដែលមានម៉ូលេគុលតូចៗ ដែលសារធាតុ AHA & BHA នោះទេ ដូចនេះវាមិនបានចូលទៅដោះស្រាយ បញ្ហាស្បែកបានជ្រៅដល់ ឫសគល់នោះទេ ចំណែកឯមុនដែលអ្នកបានបកចេញ វានឹងត្រលប់មកដដែលៗ។

4️⃣ មិនគួរប្រើប្រាស់ប្រេងដូងជំនួសឡេផ្តល់សំណើមនោះទេ

⁉️ហេតុអ្វី?
✅ បើសិនជាអ្នកប្រើប្រាស់ ប្រេងដូងនៅលើស្បែករបស់អ្នក វានឹងអាចបណ្តាលឲមានការស្ទះរន្ធរោម និងបង្ករទៅជាមុន លើកលែងតែប្រេងដូង ដែលបានចំរាញ់ដោយអ្នកជំនាញ រឺផលិតដែលផ្សំឡើងពីប្រេងដូង ដែលមានការត្រួតពិនិត្យត្រឹមត្រូវ ពីឡាបូ ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល។ ពីព្រោះប្រេងដូងធម្មជាតិ មិនមែនជាម៉ូលេគុលតូចៗ ដែលអាចចូលជ្រៅទៅក្នុងស្បែកដើម្បីផ្តល់សំណើមនោះទេ។

DISCLAIMER :
I'm not a dermatologist, an aesthetician or a practitioner in any medical related field.
Just an enthusiast.
This thread is made based on readings and personal experiences.
As with all new products, that you are going to begin using on your skin, please discuss with your doctor or always try a small area first to see if any allergic reactions or breakouts occur. If you have any problems, discontinue use immediately.
Kindly read the whole thread before jumping into conclusions/asking any questions.

23/06/2021

❌ កំហុស 𝟔 យ៉ាងដែលអ្នកតែងតែឃើញនៅក្នុង 𝐒𝐤𝐢𝐧𝐜𝐚𝐫𝐞 ❌

1️⃣ ការចូលគេងដោយមិនបានលាងសំអាត Make Up ចេញ
➖ ធូលីដី និងធាងុកខ្វក់ផ្សេងៗ បានតោងជាប់ស្បែករបស់អ្នក នៅពេលដែល Make Up មួយថ្ងៃពេញ។ ដូចនេះការប៉ះពាល់ស្បែក ពីសារធាតុកខ្វក់នៃមជ្ឈដ្ធានខានក្រៅ អាចបណ្តាលឲមានការកើនឡើងនៃ រ៉ាឌីកាល់សេរី និងការផលិតខូឡាជែននៃស្បែកមុខ ចុះខ្សោយ ដែលអាចបណ្តាលឲស្បែកវិវត្តន៍ទៅសភាពចាស់មុនអាយុ។

2️⃣ ការប្រើប្រាស់ដងសេរ៉ូមមកប៉ះផ្ទាល់នឹងស្បែកមុខ
➖ ការប្រើប្រាស់បែបនេះ គឺមិនត្រឹមត្រូវនោះទេ។ បាក់តេរីផ្សេងៗ ដែលតោងជាប់នឹងស្បែមុខអ្នក ក៏អាចមកតោងជាប់ ដងសេរ៉ូមដូចគ្នា។

3️⃣ ប្រើកន្សែងជូត Make Up ជំនួស Cleanser
➖កន្សែងជូត Make Up មិនបានចាត់ចូលជាប្រភេទ Cleanser នោះទេ។ ជាទូទៅប្រភេទ កន្សែងជូត Make Up គឺពោរពេញទៅដោយ សារធាតុគីមី ដែលអាចរំខានទៅដល់ តុល្យភាពនៃស្បែករបស់អ្នក។

4️⃣ ការប្រើប្រាស់សារធាតុសកម្មច្រើនមុខក្នុងពេលតែមួយ
➖ សារធាតុសកម្ម សុទ្ធសឹងតែមានអត្ថប្រយោជន៍ សំរាប់បញ្ហាស្បែកមុខនីមួយៗ។ ប៉ុន្តែអ្នកក៏ត្រូវ សិក្សារថា តើសារធាតុសកម្មមួយណា អាចប្រើប្រាស់ រឺមិនអាចប្រើបានជាមួយ សារធាតុសកម្មផ្សេង? ឧ. Hyaluronic Acid អាចប្រើជាមួយ AHA/BHA/PHA ចំណែក AHA/BHA/PHA មិនអាចប្រើក្នុងពេលតែមួយជាមួយនឹង Retinol បាននោះទេ។

5️⃣ ការប្រើប្រាស់ថ្នាំដុសធ្មេញ ជំនួសថ្នាំបន្តក់មុន
➖ អ្នកទាំងអស់គ្នាដឹងហើយថា ថ្នាំដុសធ្មេញ គឺគេផលិតឡើងសំរាប់ការសំអាតធ្មេញតែប៉ុណ្ណោះ។ ការប្រើប្រាស់ ថ្នាំដុសធ្មេញ អាចបណ្តាលឲ PH នៃស្បែកធ្លាក់ចុះ និងបណ្តាលឲរលាកស្បែកធ្ងន់ធ្ងរ។

6️⃣ ឧស្សាហ៍យកដៃញិច កេះ រឺប៉ះមុខជាប្រចាំ
➖ ការញិចមុនដោយខ្លួនឯង ដោយមិនមានអ្នកជំនាញ គឺអាចបណ្តាលឲឆ្លងមេរោគ រឺបាក់តេរី និងបន្សល់ស្នាមដែលពិបាកនឹងព្យាបាល។ អ្នកទាំងអស់គ្នាអាចប្រើប្រាស់ប្រភេទ ថ្នាំបន្តក់មុន (Spot Treatment) រឺផលិតផលដែលមានសារធាតុសកម្មមួយណាដែលត្រូវនឹង បញ្ហាស្បែករបស់អ្នក។

DISCLAIMER :
I'm not a dermatologist, an aesthetician or a practitioner in any medical related field.
Just an enthusiast.
This thread is made based on readings and personal experiences.
As with all new products, that you are going to begin using on your skin, please discuss with your doctor or always try a small area first to see if any allergic reactions or breakouts occur. If you have any problems, discontinue use immediately.
Kindly read the whole thread before jumping into conclusions/asking any questions.

Photos from JL Skinnie's post 21/06/2021

✅ មនុស្សម្នាក់ៗតែងតែរមែង ចង់បានស្បែកដែលសុខភាពល្អ និងក្មេងជាងវ័យ។ ប៉ុន្តែអ្នកទាំងអស់គ្នា អាចនឹងមានការពិបាកក្នុងការជ្រើសរើស ថាតើ «សារធាតុ» មួយណាដែលសាកសមសំរាប់ប្រភេទស្បែក រឺបញ្ហាស្បែករប់អ្នក។

➡️ ថ្ងៃនេះអេដមីន នឹងមកចែករំលែកគុណប្រយោជន៍របស់ សារធាតុដែលប្រឆាំងនឹងភាពចាស់ ទាំង 4។

1️⃣ 𝐑𝐞𝐭𝐢𝐧𝐨𝐥: ជួយជម្រុះកោសិកាចាស់ ជម្រុញកោសិកាថ្មី ធ្វើឲស្បែកភ្លឺ និងកាត់បន្ថយស្នាមជ្រីវជ្រួញ។

2️⃣ 𝐇𝐲𝐚𝐥𝐮𝐫𝐨𝐧𝐢𝐜 𝐀𝐜𝐢𝐝: ជួយផ្តល់សំណើមបានយ៉ាងល្អដល់ស្បែក ដែលធ្វើឲស្បែកមើលទៅមានសំណើមគ្រប់គ្រាន់ និងក្មេងជាងវ័យ។

3️⃣ 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐂: ជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី ដើម្បីការពារស្បែករបស់អ្នកពីការបំផ្លាញនៃកាំរស្មីព្រះអាទិត្យ។ សារធាតុមួយនេះក៏ជា ប្រភេទប្រឆាំងនឹងអុកសុីតកម្ម ដែលជួយការពារកុំឲមានការលឹចឡើងនៃស្នាមជ្រីវជ្រួញ។

4️⃣ 𝐒𝐮𝐧𝐬𝐜𝐫𝐞𝐞𝐧: វាជារបស់មួយដែលអ្នកមិនអាចខ្វះបាន សម្រាប់ការប្រើប្រាស់នៅក្នុង Skincare Routine របស់អ្នក។ វាជាកត្តាដែលចាំបាច់ផង ក្នុងការការពារស្បែករបស់អ្នកពីកាំរស្មី UVA & UVB។ ការប្រើប្រាស់ ឡេការពារកម្តៅថ្ងៃ រៀងរាល់ថ្ងៃ គឺអ្នកបានជួយការពារស្បែករបស់អ្នក ពីការលេចឡើងនូវស្នាមជ្រីវជ្រួញ នៅថ្ងៃអនាគត។

DISCLAIMER :
I'm not a dermatologist, an aesthetician or a practitioner in any medical related field.
Just an enthusiast.
This thread is made based on readings and personal experiences.
As with all new products, that you are going to begin using on your skin, please discuss with your doctor or always try a small area first to see if any allergic reactions or breakouts occur. If you have any problems, discontinue use immediately.
Kindly read the whole thread before jumping into conclusions/asking any questions.

Photos from JL Skinnie's post 17/06/2021

➡️ប្រភេទស្បែកនីមួយៗរបស់មនុស្ស គឺមានការខុសគ្នា។ វាជារឿងសំខាន់ ដែលអ្នកទាំងអស់គ្នាត្រូវធ្វើការជំរុះកោសិកា រៀងរាល់ 1-3ដង ក្នុងមួយអាទិត្យ ទៅតាមប្រភេទស្បែកនីមួយៗ។ ប៉ុន្តែអ្នកត្រូវចាំថា អ្នកមិនអាចប្រើប្រាស់សារធាតុជំរុះកោសិកា ទៅតាមប្រភេទស្បែក រឺបញ្ហាស្បែករបស់អ្នកដទៃនោះទេ ព្រោះប្រភេទស្បែក និងបញ្ហាស្បែករបស់មនុស្សនីមួយៗ គឺខុសៗគ្នា។

➡️ ខាងក្រោមនេះគឺជា សារធាតុជំរុះកោសិកា ទៅតាមប្រភេទស្បែកនីមួយៗ។

✅សំរាប់ស្បែកធម្មតា (Normal Skin)
➖ Glycolic Acid

✅សំរាប់ស្បែកស្ងួត (Dry Skin)
➖ Glycolic Acid
➖ Lactic Acid

✅សំរាប់ស្បែកងាយប្រតិកម្ម (Sensitive Skin)
➖ Enzyme
➖ Lactic Acid
➖ Mandelic Acid

✅សំរាប់ស្បែកខ្លាញ់ (Oily Skin)
➖ Salicylic Acid
➖ Glycolic Acid
➖ Retinoids

✅សំរាប់ស្បែកងាយនឹងឡើងមុន (Acne-Prone Skin)
➖ Salicylic Acid
➖ Glycolic Acid
➖ Retinoids

✅សំរាប់ស្បែកចម្រុះ (Combination Skin)
➖ Salicylic Acid
➖ Glycolic Acid
➖ Enzyme

DISCLAIMER :
I'm not a dermatologist, an aesthetician or a practitioner in any medical related field.
Just an enthusiast.
This thread is made based on readings and personal experiences.
As with all new products, that you are going to begin using on your skin, please discuss with your doctor or always try a small area first to see if any allergic reactions or breakouts occur. If you have any problems, discontinue use immediately.
Kindly read the whole thread before jumping into conclusions/asking any questions.

15/06/2021

⁉️ តើដំណាក់កាលមួយណាដែលពិបាកសំរាប់អ្នក?

➖ សំរាប់អេដមីនគឺ ពេលលួងឲកូនគេងនឹងម៉ង 🥲

Photos from JL Skinnie's post 11/06/2021

⁉️ តើស្បែករបស់អ្នក ធ្លាប់ទទួលរងការប៉ះពាល់ពីបញ្ហា «មុន» ដែររឺទេ??

⁉️ មានសារធាតុជាច្រើន ដែលអាចព្យាបាលទៅតាម ប្រភេទ និងបញ្ហាមុនផ្សេងៗផងដែរ ប៉ុន្តែសារធាតុទាំងនោះគឺ មិនមានមុខងារដូចគ្នានោះទេ។

✅ ខាងក្រោមនេះគឺ ជាឈ្មោះរបស់សារធាតុនីមួយៗដែលអាចព្យាបាល «មុន» បានយ៉ាងមានប្រសិទ្ធភាព:

1️⃣ 𝐁𝐞𝐧𝐳𝐨𝐲𝐥 𝐏𝐞𝐫𝐨𝐱𝐢𝐝𝐞 គឺជាសារធាតុមួយ ដែល
អាចកំចាត់បាក់តេរីនៃស្បែកមុខរបស់អ្នក
និងជំរុះកោសិកាចាស់ៗ ដែលអាចបណ្តាលឲរន្ធញើសមានការកកស្ទះ។
សារធាតុមួយនេះមិនត្រឹមតែជួយព្យាបាលមុន បានយ៉ាងប្រសិទ្ធភាព
ប៉ុណ្ណោះទេ វាថែមទាំងជួយការពារការកកើតមុនផងដែរ។

2️⃣ 𝐑𝐞𝐭𝐢𝐧𝐨𝐥 គឺជាសារធាតុមួយ ដែលមានប្រសិទ្ធភាពក្នុងការជម្រុះ
កោសិកាចាស់ ជម្រុញកោសិកាថ្មី។ មិនតែប៉ុណ្ណោះ សារធាតុ
មួយនេះក៏ជួយព្យាបាលមុន បានយ៉ាងល្អ និងកំចាត់ស្នាមអុជខ្មៅ
ដែលបន្សល់ឡើង ដោយសារមុន។

3️⃣ 𝐒𝐚𝐥𝐢𝐜𝐲𝐥𝐢𝐜 𝐀𝐜𝐢𝐝 គឺជាសារធាតុដែលមានម៉ូលេគុលតូចៗ
ដែលអាចជំរុះកោសិកាចាស់ៗ និងជ្រាបចូលបានជ្រៅ
ទៅក្នុងរន្ឋញើស។ សារធាតុមួយនេះគឺ មានប្រសិទ្ធភាពសម្រាប់
មុនក្បាលខ្មៅ និងមុនក្បាលស និងសាកសមសម្រាប់អ្នកមានស្បែកមុខប្រភេទខ្លាញ់ និងងាយឡើងមុន។

4️⃣ 𝐀𝐳𝐞𝐥𝐚𝐢𝐜 𝐀𝐜𝐢𝐝 គឺជាសារធាតុមួយដែលធ្វើឲស្បែក មានការ
ជម្រុញកោសិកាថ្មីបានយ៉ាងឆាប់រហ័ស។ សារធាតុមួយនេះ
ក៏មានមុខងារកំចាត់បាក់តេរីផ្សេងៗ ដែលជាហេតុបង្ករឲឡើងមុន
និងមុនក្បាលខ្មៅផងដែរ។

5️⃣ 𝐒𝐮𝐥𝐟𝐮𝐫 (ស្ពាន់ធ័រ) មានមុខងារបឺតយកជាតិខ្លាញ់
និងសារធាតុកខ្វក់ផ្សេងៗ ដែលបង្ករឲឡើងមុន។
ជាទូទៅ សារធាតុមួយនេះត្រូវបានគេឃើញមាន នៅក្នុងថ្នាំបន្តក់មុន។

6️⃣ 𝐍𝐢𝐚𝐜𝐢𝐧𝐚𝐦𝐢𝐝𝐞 ជាសារធាតុដែលប្រឆាំងនឹង
អុកសុីតកម្ម និងការពារស្បែកពញការរងប៉ះពាល់
ពីមជ្ឈដ្ធានខាងក្រៅដូចជា: កាំរស្មីព្រះអាទិត្យ និងផ្សែងពុលផ្សេងៗ។
សារធាតុមួយនេះ ក៏មានមុខងារធ្វើឲស្បែកមានតុល្យភាព និងការពារពីការ
បង្ករមុន និងរលាកផ្សេងៗផងដែរ។

✅សារធាតុដែលស្រ្តីមានផ្ទៃពោះអាចប្រើប្រាស់បាន :
• Sulfur
• Niacinamide
• Azelaic Acid

❌សារធាតុដែលស្រ្តីមានផ្ទៃពោះមិនអាចប្រើប្រាស់បាន :
• Benzoyl Peroxide
• Retinol
• Salicylic Acid

DISCLAIMER :
I'm not a dermatologist, an aesthetician or a practitioner in any medical related field.
Just an enthusiast.
This thread is made based on readings and personal experiences.
As with all new products, that you are going to begin using on your skin, please discuss with your doctor or always try a small area first to see if any allergic reactions or breakouts occur. If you have any problems, discontinue use immediately.
Kindly read the whole thread before jumping into conclusions/asking any questions.

Photos from JL Skinnie's post 30/05/2021

➡️ ជាទូទៅ «មុន» មិនត្រឹមតែមាននៅលើផ្ទៃមុខរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចលេចឡើងនៅកន្លែងណាមួយ នៃដងខ្លួនរបស់យើងផងដែរ ដូចជា ទ្រូង កញ្ចឹងក ស្មារ ដើមដៃ និងគូទ។ ការកកើតមុននៅលើដងខ្លួននេះ គេបានឲឈ្មោះវាថា “𝐁𝐀𝐂𝐍𝐄” ។ ដូច្នេះប្រសិនបើអ្នកកំពុងតែមាន «មុននៅលើដងខ្លួន» សូមអ្នកត្រូវចាំថា មិនមែនមានតែអ្នកនោះទេ ដែលមានបញ្ហានេះឡើង ពីព្រោះ «មុននៅលើដងខ្លួន» អាចកើតឡើងនៅលើមនុស្សគ្រប់គ្នា និងគ្រប់វ័យ។

❌មូហេតុបង្ករ (𝐓𝐡𝐞 𝐂𝐚𝐮𝐬𝐞)

1️⃣ ការប្រើប្រាស់ខោអាវក្នុងដដែលៗ
• ខោអាវក្នុងដែលអ្នកតែងតែពាក់ជាប្រចាំថ្ងៃ គឺមិនអាចពាក់លើសពី ២ដង មុននឹងបោកសម្អាតនោះទេ។ ពីព្រោះ ញើស និងខ្លាញ់ ដែលចេញពីខ្លួនរបស់អ្នក អាចបង្ករទៅជាបាក់តេរីផ្សេងដែលអាចធ្វើឲកើតមុន។

2️⃣ កាតាបស្ពាយពីក្រោយខ្នង
• «មុន» ក៏អាចកើតឡើងដោយការកកិត ពីវត្ថុណាមួយជាយថាហេតុ ដូចជា ខ្សែអាវ, ឧបករណ៍កីឡា និងកាតាបស្ពាយក្រោយខ្នង ...ល។

3️⃣ ស្បៃ រឺអេប៉ុងដុសសម្អាតខ្លួន
• ស្បៃ រឺអេប៉ុងដុសសម្អាតខ្លួន ក៏ជាវត្ថុដែលប្រមូលផ្តុំទៅដោយបាក់តេរីផ្សេងៗ និងអាចបង្ករទៅជាមេរោគផ្សិតផងដែរ។

4️⃣ ពពួកទឹកក្រអូបសម្រាប់បោកសម្អាតខោអាវ
• សារធាតុបន្ថែមកក្លិនផ្សេងៗ សុទ្ធតែអាចធ្វើឲស្ទះរន្ធរោម និងរលាកគល់រោមនៃដងខ្លួន ប្រសិនបើមានការប្រើប្រាស់លើសកំរិត។

5️⃣ ញើស
• ការរួមផ្សំនៃ ញើស ខ្លាញ់ កំដៅថ្ងៃ និងការកកិតផ្សេងៗ សុទ្ធសឹងតែជះឥទ្ធិពល និងឈានដល់ការកកើតមុន។

6️⃣ សម្លៀកបំពាក់តឹងណែន
• ការពាក់សម្លៀកបំពាក់ដែលតឹងណែន អាចធ្វើឲហប់ និងស្ទះរន្ធញើស។ ពីព្រោះនៅពេលដែលអ្នកហាត់ប្រាណ រឺក៏ធ្វើការអ្វីមួយ ញើសដែលត្រូវបានផលិតចេញមក ត្រូវបានស្ទះ ដោយសម្លៀកបំពាក់តឹងណែន និងបង្ករទៅជាការរលាកស្បែក រឺឡើងមុន។

✅ ដំណោះស្រាយ (𝐓𝐡𝐞 𝐑𝐞𝐦𝐞𝐝𝐲)

1️⃣ ការប្រើប្រាស់ច្រាស់ដុសខ្លួនស្ងួត ៣ដង/អាទិត្យ
• អ្នកទាំងអស់គ្នាអាចប្រើប្រាស់ច្រាស់ដុសខ្លួន ដែលស្ងួត មានសរសៃទន់ រឺសរសៃដែលធ្វើឡើងពីរោមរបស់ជ្រូកព្រៃ។ វាអាចសម្អាតដងខ្លួនរបស់អ្នកបានយ៉ាងល្អ ដោយមិនមានការរាលដាលនៃបាក់តេរី រឺមេរោគផ្សិតណាមួយឡើយ។

2️⃣ ការជំរុះកោសិកាដោយសារធាតុគីមី
• ការជំរុះកោសិកាដោយសារធាតុគីមី ដូចជា សារធាតុ Glycolic Acid, Salicylic Acid គឺជាជំរើសដ៏ល្អសម្រាប់ការបំបាត់មុនលើដងខ្លួន។

3️⃣ លាបឡេផ្តល់សំណើមឲបានទៀងទាត់
• បើសិនជាស្បែករបស់អ្នក មានសភាពស្ងួត ការផលិតប្រេង នៃរន្ធរោមលើដងខ្លួនក៏មានបរិមាណច្រើន។ ដូច្នេះអ្នកទាំងអស់គ្នាត្រូវលាបឡេផ្តល់សំណើមជាប្រចាំ និងទៀងទាត់ ដើម្បីជៀសវាងពីការកើតមុន។

4️⃣ សាប៊ូដែលមានផ្ទុកសារធាតុ AHAs/BHAs
• វិធីដែលមានប្រសិទ្ធភាពបំផុត ដើម្បីការពារ និងព្យាបាល ពីការកើតមុនលើដងខ្លួន គឺប្រើសាប៊ូដែលមានសារធាតុ AHAs/BHAs រឺ Benzoyl Peroxide។

5️⃣ លាងជម្រះខ្លួនបន្ទាប់ពីហាត់ប្រាណ
• វាជាការចំបាច់បំផុត ដែលអ្នកទាំងអស់គ្នាត្រូវ មុជទឹកក្រោយពីការហាត់ប្រាណ។ កុំផ្អាប់ខ្លួនរបស់អ្នក នៅនឹងញើស ដើម្បីជៀសវៀងពីការបង្ករនៃមុន។

6️⃣ ពាក់សំលៀកបំពាក់រលុងៗធូរៗ
• ស្បែករបស់អ្នកក៏ត្រូវការដកដង្ហើមដែរ។ នៅពេលដែលស្បែករបស់អ្នកមានបញ្ហា រឺមានមុន អ្នកគួរតែផ្អាកប្រើប្រាស់សំលៀកបំពាក់ដែលរឹបៗ និងតឹងៗ។

DISCLAIMER :
I'm not a dermatologist, an aesthetician or a practitioner in any medical related field.
Just an enthusiast.
This thread is made based on readings and personal experiences.
As with all new products, that you are going to begin using on your skin, please discuss with your doctor or always try a small area first to see if any allergic reactions or breakouts occur. If you have any problems, discontinue use immediately.
Kindly read the whole thread before jumping into conclusions/asking any questions.

Photos from JL Skinnie's post 26/05/2021

🌸សារធាតុទាំង 6 យ៉ាងសំរាប់អ្នកមានស្បែកមុខប្រេង🌸

☑️ 𝐒𝐚𝐥𝐢𝐜𝐲𝐥𝐢𝐜 𝐀𝐜𝐢𝐝: ជាម៉ូលេគុលតូចៗ ដែលអាចជ្រាបចូលទៅក្នុងស្រទាប់លីពីត និង មានតួនាទីជម្រុះកោសិកាបានជ្រៅ សាមសមសម្រាប់ស្បែកមុខប្រេង ជាងស្បែកមុខស្ងួត។

☑️ 𝐍𝐢𝐚𝐜𝐢𝐧𝐚𝐦𝐢𝐝𝐞: កាត់បន្ថយការផលិតជាតិប្រេង នៃក្រពេញ Sebaceous និងធ្វើឲរន្ធញើសមើលទៅតូចជាងមុន។

☑️ 𝐆𝐫𝐞𝐞𝐧 𝐓𝐞𝐚 𝐄𝐱𝐭𝐫𝐚𝐜𝐭: មានមុខងារប្រឆាំងនឹងអុកសុីតកម្ម និងកាត់បន្ថយការឡើងរោល ក្រហម។

☑️ 𝐇𝐲𝐚𝐥𝐮𝐫𝐨𝐧𝐢𝐜 𝐀𝐜𝐢𝐝: មានមុខងារផ្តល់សំណើមដល់ស្បែក ជាពិសេសសម្រាប់ស្បែកមុខប្រេង តែកង្វះជាតិទឹក។

☑️ 𝐅𝐚𝐜𝐞 𝐌𝐚𝐬𝐤: អាចប្រើជាប្រភេទម៉ាសភក់ រឺម៉ាសដែលមានសារធាតុជំរុះកោសិកា ដែលអាចបឺតយកជាតិកខ្វក់ ជាតិប្រេង ពីក្រពេញ Sebum បានយ៉ាងស្អាតល្អ។

☑️ 𝐑𝐞𝐭𝐢𝐧𝐨𝐢𝐜 𝐀𝐜𝐢𝐝: មានមុខងារបំផ្លាញចោលនូវ កោសិកាចាស់ដែលអាចធ្វើឲស្ទះរន្ធរោម និងជម្រុញកោសិកាថ្មីៗ។ វាក៏អាចជួយកាត់បន្ថយស្នាម កាត់បន្ថយការលេចឡើងនៃភាពជ្រីវជ្រួញ និងអត្ថប្រយោជន៍ជាច្រើនទៀតដែលសាកសមសម្រាប់ស្បែកមុខប្រេង និងងាយឡើងមុន៕

DISCLAIMER :
I'm not a dermatologist, an aesthetician or a practitioner in any medical related field.
Just an enthusiast.
This thread is made based on readings and personal experiences.
As with all new products, that you are going to begin using on your skin, please discuss with your doctor or always try a small area first to see if any allergic reactions or breakouts occur. If you have any problems, discontinue use immediately.
Kindly read the whole thread before jumping into conclusions/asking any questions.

Want your business to be the top-listed Beauty Salon in Battambang?
Click here to claim your Sponsored Listing.

Telephone

Address


159D, Romchek 4, Ratanak, Krong
Battambang
02353
Other Battambang beauty salons (show all)
Phazaa Shop Phazaa Shop
Battambang

អរគុណការស្រឡាញ់ចូលចិត្ត🥰❣️

OunLeak Beauty shop OunLeak Beauty shop
Battambang

មានលក់លេធ្វើអោយស្បែកសរ នឹងអាហាបំប៉នស្បែកនឹងគ្រឿងថែរសាស្បែក

D.99 វីតាមីនឡេីងគីឡូ D.99 វីតាមីនឡេីងគីឡូ
Battambang, 02602

បោះដុំ នឹងលក់រ៉ាយផលិតផលD.99 D.88 E99ទីតាំងប្រទេសថៃ

HL Holei HL Holei
Battambang

Rotha ៚Black Rotha ៚Black
Battambang

Rotha៚ Black

Sovan Triya Sovan Triya
Battambang

ណែមឆ្ងាញ់បាត់ដំបង ទទួលកម្ម៉ង់ច្រើន បោះដុំនិងលក់រាយ ណែមថ្មីរាល់ថ្ងៃ មានគ្រប់ប្រភេទ ទីតាំង: បាត់ដំបង

Neang Beauty Store Neang Beauty Store
Battambang

Page យើងខ្ញុំមានលក់ផលិតផល ស្បែកជើង Adidas Nike Top Grade និង មានលក់ Second hand Coats VIP ធានាសាច់ស្អាត ថ្មី ៗ។

SreyLeak Beauty shop SreyLeak Beauty shop
Orda Leu Village, Boeung Reang Commune, Kamrieng District
Battambang, 02102

សូមស្វាគមន៍មកកាន់ផេក LY Beauty shop

សុជាតិសុខភាពក្រពះពោះវៀន សុជាតិសុខភាពក្រពះពោះវៀន
STREET 5
Battambang, 02353

0967468417/0979241542

BÖŸ Xsolo BÖŸ Xsolo
បាត់ដំបង
Battambang, 777888

Liza Liza
បាត់ដំបង
Battambang

Reakmey ML7 Online Shop Reakmey ML7 Online Shop
Battambang

អាហារបំប៉នសុខភាពសារ៉ាយសមុទ្ទ Sybelle Paris ❤️