អង្ករនារីខ្មែរ NEARY KHMER RICE

NEARY KHMER Rice supply CAMBODIAN RICE to both local and international markets.

Photos from អង្ករនារីខ្មែរ NEARY KHMER RICE's post 21/09/2023

ជួបគ្នាថ្ងៃស្អែកក្នុងកម្មវិធីប្រកួតប្រជែង « ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២៣ » ប្រចាំតំបន់កណ្តាល នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ 🇰🇭!🇰🇭

See you soon at the « National Entrepreneurship Awards 2023 »

#អង្ករនារីខ្មែរ #នារីខ្មែរពាណិជ្ជ #ឧកញ្ញាអង្ករ

28/01/2023

យើងយល់ថា សុខភាពពិតជាសំខាន់ខ្លាំងណាស់សម្រាប់អ្នកទាំងអស់គ្នា !

ហេតុដូច្នេះហើយ បានជាយើងផលិត “ អង្ករដែលមានគុណភាពល្អ “ និង “ សុវត្ថិភាពសម្រាប់សុខភាព” ជូនលោកអ្នក !

ទាំងគុណភាព ទាំងទំនុកចិត្តនិងការជឿជាក់ ព្រមទាំងសេចក្តីស្រទ្បាញ់ពី “ អង្ករនារីខ្មែរ ” !!!

We know that health is very important for everyone ! So that’s why we produce the HEALTHY RICE to all of you !

QUALITY, TRUST, and LOVE from NEARY KHMER RICE !!!

09/12/2022

💚 នារីខ្មែរ ពាណិជ្ជ ឯ.ក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សហគ្រិនខ្មែរ KHMER ENTERPRISE ដែលបានផ្តល់ជំនួយថវិកាដល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញសកម្មភាពនាំចេញ ក្នុងគោលដៅអភិវឌ្ឍទីផ្សារនាំចេញថ្មី ឬពង្រីកទីផ្សារនាំចេញបច្ចុប្បន្ន។ យើងក៏បានទទួលជំនួយថវិកានេះចំនួន ៤,១៤១,០០០ រៀលផងដែរ RUNNERS-UP PRIZE FOR EXPORT MARKET DEVELOPMENT GRANT COHORT 1។

🔰 សូមបញ្ជាក់៖ សហគ្រិនខ្មែរ មានសេចក្ដីសោមនស្សរីករាយក្នុងការដាក់ដំណើរការកម្មវិធី ជំនួយថវិកាអភិវឌ្ឍន៍ទីផ្សារនាំចេញ ដែលអនុវត្ដកម្មវិធីដោយក្រុមហ៊ុន Emerging Markets Consulting - EMC។ កម្មវិធីនេះមានគោលបំណងផ្ដល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញសកម្មភាពនាំចេញ ក្នុងគោលដៅអភិវឌ្ឍទីផ្សារនាំចេញថ្មី ឬពង្រីកទីផ្សារនាំចេញបច្ចុប្បន្ន។

#អង្ករនារីខ្មែរ #នារីខ្មែរ #អង្ករផ្កាម្លិះខ្មែរ #អង្ករផ្កាម្លិះ #អង្ករផ្កាម្លិះខ្មែរស្តង់ដារនាំចេញ #អង្ករខ្មែរ #អង្ករកម្ពុជា

09/12/2022

[ អង្ករផ្កាម្លិះខ្មែរស្រូវចាស់ ឬ អង្ករផ្កាម្លិះខ្មែរគ្រាប់អង្ករចាស់ ឬ អង្ករផ្កាម្លិះខ្មែរចាស់]

ការតេស្តរស់ជាតិ និងគុណភាពប៉ាន់អង្ករផ្កាម្លិះខ្មែរស្រូវចាស់ឆ្នាំ២០១៩ ដែលមានរយៈពេល ២២ខែគឺចាប់ពីការនាំចេញកាលពីថ្ងៃទី ០១-០១-២០២០ រហូតមកដល់ថ្ងៃទី ០៩-១២-២០២២ ដោយលទ្ធផលមានដូចខាងក្រោម៖

០១. មុនពេលដាំបាយ
• ក្លិន : ធុំក្លិនផ្អួរបន្តិច
• សម្បុរ : សស្រអាប់និងពណ៌លឿងបន្តិច

០២. ក្រោយពេលដាំបាយ [ ប្រើពេលដាំអស់ ២២នាទី ]
• ក្លិន : ធុំក្លិនផ្អួរតិចៗ
• សម្បុរ : សស្រអាប់និងពណ៌លឿងបន្តិច
• រសជាតិ : ទន់ល្មម តែមិនល្មួតនោះទេ ដោយគ្រាប់បាយមិនស្អិតជាប់គ្នានិងមានសភាពរឹងបន្តិច
• ស្ថានភាពបាយ : បាយដាំទ្បើង ឬបាយរីកមាឌ

០៣. ទុកបាយឲ្យត្រជាក់ [ ប្រើពេលអស់ ១២ម៉ោង ]
• ក្លិន : ធុំក្លិនផ្អួរតិចៗ
• សម្បុរ : សស្រអាប់និងពណ៌លឿងបន្តិច
• រសជាតិ : ទន់ល្មម ដោយមិនល្មួតនោះទេ តែខ្សោះរសជាតិ

*** សន្និដ្ឋាន៖ រយៈពេលជិត ២ឆ្នាំទៅហើយ អង្ករផ្កាម្លិះស្រូវចាស់នេះក៏នៅតែអាចញ៉ាំបានដែរ តែធុំក្លិនផ្អួរបន្តិច ហើយសារធាតុចិញ្ចឹមផ្សេងៗប្រហែលជាមានតិចតូចណាស់ តែគុណភាពអាចទទួលយកបាន ហើយងាយស្រួលសម្រាប់អ្នកបរិភោគជាមួយនឹងម្ហូបអាហារផ្សេងៗ ត្រី និងសាច់គ្រប់ប្រភេទ អាចធ្វើបាយឆា និងធ្វើនំផ្សេងៗ ។ ក៏ប៉ុន្តែយើងខ្ញុំមិនណែនាំឲ្យលោកអ្នកញ៉ាំអង្ករដែលមានរយៈពេលយូរយ៉ាងនេះនោះទេ ពីព្រោះសារធាតុចិញ្ចឹម និងសារធាតុបំប៉ន រួមជាមួយសារធាតុផ្សេងៗមួយចំនួនទៀតដូចជា ប្រូតេអ៊ីន វីតាមីន មានការបាត់បង់ខ្លះអស់ទៅហើយ។

#អង្ករនារីខ្មែរ #នារីខ្មែរ #អង្ករផ្កាម្លិះខ្មែរ #អង្ករផ្កាម្លិះ #អង្ករផ្កាម្លិះខ្មែរស្តង់ដារនាំចេញ #អង្ករខ្មែរ #អង្ករកម្ពុជា

08/12/2022

[ អង្ករសែនក្រអូប ]

ការតេស្តរស់ជាតិ និងគុណភាពប៉ាន់អង្ករសែនក្រអូប ដែលមានរយៈពេល ៥៩ថ្ងៃ គឺចាប់ពីការនាំចេញកាលពីថ្ងៃទី ១០-១០-២០២២ រហូតមកដល់ថ្ងៃទី ០៨-១២-២០២២ ដោយលទ្ធផលមានដូចខាងក្រោម៖

០១. មុនពេលដាំបាយ
• ក្លិន : ក្លិនក្រអូបឈ្ងុយតិចៗ
• សម្បុរ : សភ្លឺថ្លា

០២. ក្រោយពេលដាំបាយ [ ប្រើពេលដាំអស់ ១៨នាទី ]
• ក្លិន : ធុំក្លិនក្រអូបឈ្ងុយតិចៗ
• សម្បុរ : សរលោងថ្លា
• រសជាតិ : ទន់ល្មួតល្មមមិនខ្លាំងពេក ដោយគ្រាប់បាយស្អិតជាប់គ្នាបន្តិច និងមានសភាពរឹងបន្តិច
• ស្ថានភាពបាយ : បាយដាំមិនទ្បើង ឬបាយមិនរីកមាឌ

០៣. ទុកបាយឲ្យត្រជាក់ [ ប្រើពេលអស់ ១២ម៉ោង ]
• ក្លិន : ធុំក្លិនក្រអូបឈ្ងុយតិចៗ
• សម្បុរ : សថ្លា
• រសជាតិ : ទន់ល្មួតល្មមមិនខ្លាំងពេក និងមានសភាពរឹងបន្តិច តែខ្សោះរសជាតិបន្តិច

០៤. ទុកបាយឲ្យត្រជាក់ [ ប្រើពេលអស់ ២៤ម៉ោង ]
• ក្លិន ​​ : ធុំក្លិនផ្អួរតិចៗ [ ដោយបាយមានសភាពចង់ផ្អូម ]
• សម្បុរ : សថ្លា
• រសជាតិ : ទន់ល្មួតល្មមមិនខ្លាំងពេក និងមានសភាពរឹងបន្តិច តែខ្សោះរសជាតិបន្តិច

*** សន្និដ្ឋាន៖ ល្អនិងងាយស្រួលសម្រាប់អ្នកបរិភោគបាយនេះជាមួយនឹងម្ហូបអាហារផ្សេងៗ ត្រី និងសាច់គ្រប់ប្រភេទ តែវាមានការពិបាកសម្រាប់អ្នកបរិភោគដែលយកបាយនេះទៅធ្វើជាបាយឆា ដោយវាទន់ល្មួតជាប់គ្នាដែលពិបាកក្នុងការឆាបាយ តែរសជាតិឆ្ងាញ់ពិសា ។

#អង្ករនារីខ្មែរ #នារីខ្មែរ #អង្ករផ្កាម្លិះខ្មែរ #អង្ករផ្កាម្លិះ #អង្ករផ្កាម្លិះខ្មែរស្តង់ដារនាំចេញ #អង្ករខ្មែរ #អង្ករកម្ពុជា

18/11/2022

អបអរសាទរ អង្ករកម្ពុជា ពូជផ្ការំដួល បានជាប់ចំណាត់ថ្នាក់ ជាអង្ករល្អបំផុតលើលោក ៥ដងហើយ

សូមអបអរសាទរ ! កម្ពុជាឈ្នះពានរង្វាន់ «អង្ករល្អផ្តាច់គេលើពិភពលោក» ប្រចាំឆ្នាំ២០២២ នៅក្នុងវេទិកាសន្និសីទអង្ករពិភពលោក !🇰🇭

សូមបញ្ជាក់ផងដែរថាអង្ករខ្មែរបានឈ្នះជ័យលាភីជា «អង្ករល្អដាច់គេលើពិភពលោក» ៥ឆ្នាំហើយ គឺនៅឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ ឆ្នាំ២០១៨ និងចុងក្រោយនៅឆ្នាំ២០២២ នេះទៀតផងដែរ ! 💗❤️💞

Congratulations! Cambodia wins the World's Best Rice Award 2022 !🇰🇭

#អង្ករនារីខ្មែរ #នារីខ្មែរ #អង្ករផ្កាម្លិះខ្មែរ #អង្ករផ្កាម្លិះ #អង្ករផ្កាម្លិះខ្មែរស្តង់ដារនាំចេញ #អង្ករខ្មែរ #អង្ករកម្ពុជា #អង្ករល្អផ្តាច់គេលើពិភពលោក #អង្ករល្អផ្តាច់គេ

17/11/2022

សូមអបអរសាទរ ! កម្ពុជាឈ្នះពានរង្វាន់ «អង្ករល្អផ្តាច់គេលើពិភពលោក» ប្រចាំឆ្នាំ២០២២ នៅក្នុងវេទិកាសន្និសីទអង្ករពិភពលោក !🇰🇭

សូមបញ្ជាក់ផងដែរថាអង្ករខ្មែរបានឈ្នះជ័យលាភីជា «អង្ករល្អដាច់គេលើពិភពលោក» ៥ឆ្នាំហើយ គឺនៅឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ ឆ្នាំ២០១៨ និងចុងក្រោយនៅឆ្នាំ២០២២ នេះទៀតផងដែរ ! 💗❤️💞

Congratulations! Cambodia wins the World's Best Rice Award 2022 !🇰🇭

#អង្ករនារីខ្មែរ #នារីខ្មែរ #អង្ករផ្កាម្លិះខ្មែរ #អង្ករផ្កាម្លិះ #អង្ករផ្កាម្លិះខ្មែរស្តង់ដារនាំចេញ #អង្ករខ្មែរ #អង្ករកម្ពុជា #អង្ករល្អផ្តាច់គេលើពិភពលោក #អង្ករល្អផ្តាច់គេ

28/08/2022

បារកូដ [ Barcode ] ឬ [ Bar Code ]
បារកូដ គឺជាប្រព័ន្ធលេខកូដសម្រាប់ដាក់លើទំនិញ ឬសេវាកម្ម ដែលបង្កើតដោយរបា ឬ សញ្ញាឆ្នូតៗ ជាទូទៅមានពណ៌ខ្មៅ និងផ្ទៃរបស់វាពណ៌ស ហើយត្រូវបានចាប់យក ឬបង្ហាញទិន្នន័យដោយម៉ាស៊ីនស្គេនន័រ ដែលមានផ្ទុកនូវប្រព័ន្ធទិន្នន័យរបស់វាស្រាប់។

ឃ្យូអ កូដ [ QR Code ]
QR Code ឬពាក្យពេញ Quick Response Code ជាទម្រង់ Barcode មានរាងបួនជ្រុង អភិវឌ្ឍបង្កើតជាលើកដំបូងក្នុងប្រទេសជប៉ុន។ ប្រើសម្រាប់រក្សាទុកទិន្នន័យព័ត៌មានផ្សេងៗ តាំងពីប្រភេទសារធម្មតា អាសយដ្ឋានអ៊ីមែល រហូតដល់លេខទូរសព្ទជាដើម។ រក្សាទុកទិន្នន័យដោយប្រើនូវលំនាំចំណុចខ្មៅនិងគម្លាតពណ៌ស រៀបចំក្នុងផ្ទៃប្រអប់បួនជ្រុង។

បាច់ ណាំប៊ឺ [ BATCH Number ] ឬ [ BATCH # ]
Batch # បង្ហាញអំពីប្រភេទនៃផលិតផល ឬលេខម៉ូដែល កាលបរិច្ឆេទនៃការផលិត និងកាលបរិច្ឆេទផុតកំណត់នៃការប្រើប្រាស់ រួមទាំងទីតាំងផលិត និងពេលវេលាផងដែរ។

ភី អេ អូ [ PAO ] ឬ [ Period After Opening ]
PAO ឬពាក្យពេញ Period After Opening ប្រើប្រាស់សម្រាប់បញ្ជាក់អំពីអាយុកាលនៃផលិតផលបន្ទាប់ពីបើកគម្របផលិតផលនោះ។

កាលបរិច្ឆេទផលិត [ Manufactured Date ]
MFD, MFG, MAN, MD, P ឬពាក្យពេញ Manufactured Date ប្រើប្រាស់សម្រាប់បញ្ជាក់អំពីកាលបរិច្ឆេទនៃការផលិតផលិតផល។

កាលបរិច្ឆេទផុតកំណត់នៃការប្រើប្រាស់ផលិតផល [ Expired Date ]
EXP, ED, E ឬពាក្យពេញ Expired Date ប្រើប្រាស់សម្រាប់បញ្ជាក់អំពីកាលបរិច្ឆេទផុតកំណត់នៃការប្រើប្រាស់ផលិតផល។ ហួសកាលកំណត់នៃកាលបរិច្ឆេទនេះគឺមិនអាចប្រើប្រាស់ផលិតផលហ្នឹងបានទេ។

ប្រើត្រឹមកាលបរិច្ឆេទ [ Use-By Dates ]
Use-By Dates ប្រើប្រាស់សម្រាប់បញ្ជាក់អំពីកាលបរិច្ឆេទល្អបំផុតនៃការប្រើប្រាស់ផលិតផលត្រឹមកាលបរិច្ឆេទ។ ហួសកាលកំណត់នៃកាលបរិច្ឆេទនេះគឺមិនអាចប្រើប្រាស់ផលិតផលនេះបាននោះទេ។

កាលបរិច្ឆេទល្អបំផុតមុខថ្ងៃបញ្ចប់ [ Best Before End ] ឬ [ Best Before Dates ]
BE, BEE ឬពាក្យពេញ Best Before End ឬក៏ Best Before Dates ប្រើប្រាស់សម្រាប់បញ្ជាក់អំពីកាលបរិច្ឆេទល្អបំផុតនៃការប្រើប្រាស់ផលិតផលមុខថ្ងៃបញ្ចប់។ ហួសកាលកំណត់នៃកាលបរិច្ឆេទនេះក៏នៅតែអាចប្រើប្រាស់ផលិតផលនេះបានដូចគ្នា តែមិនមានសុវត្ថិភាពនោះទេ។

អេស ខេ យូ [ SKU ]
SKU សម្គាល់ប្រភេទនៃផលិតផល ឬលេខម៉ូដែលរបស់ផលិតផល។

ទ្បត [ LOT ] ឬ [ LOT # ] ឬ [ LOT Number ]
LOT សម្គាល់ក្រុមនៃផលិតផលដែលស្ថិតនៅក្នុងប្រភេទផលិតផលដូចគ្នា។

សៀរៀល [ SERIAL ] ឬ [ SERIAL # ] ឬ [ SERIAL Number ]
SERIAL សម្គាល់ធាតុ ឬផលិតផលតែមួយគត់។

#អង្ករនារីខ្មែរ #នារីខ្មែរ #អង្ករផ្កាម្លិះខ្មែរ #អង្ករផ្កាម្លិះ #អង្ករផ្កាម្លិះខ្មែរស្តង់ដារនាំចេញ #អង្ករខ្មែរ #អង្ករកម្ពុជា

ប្រភពៈ www.gs1cambodia.org, www. tech.sabay.com.kh/article/1103951, www.food.gov.uk/safety-hygiene/best-before-and-use-by-dates, www.checkexp.com

09/06/2022

[ អង្ករផ្កាម្លិះខ្មែរ ]
សម្រាប់បងប្អូនដែលរស់នៅក្នុងប្រទេសកម្ពុជាក៏អាចធ្វើការទិញអង្ករផ្កាម្លិះខ្មែរនៅទីនេះបានដែរ ! សូមទំនាក់ទំនងមកយើងខ្ញុំតាមរយៈទូរស័ព្ទលេខ៖ 012 27 38 27 (Telegram) !!! ❤️💞🇰🇭

Right now, all of the value customers can order CAMBODIAN PREMIUM JASMINE RICE from us easily by chat, comment or by phone number 012 27 38 27 (Telegram) !!!

#អង្ករនារីខ្មែរ #នារីខ្មែរ #អង្ករផ្កាម្លិះខ្មែរ #អង្ករផ្កាម្លិះ #អង្ករផ្កាម្លិះខ្មែរស្តង់ដារនាំចេញ #អង្ករខ្មែរ #អង្ករកម្ពុជា

30/05/2022

[អង្ករផ្កាម្លិះខ្មែរ]
យើងពិតជាមានការរំភើបរីករាយក្រៃលេង ដែលបានឃើញ “អក្សរខ្មែរ” មានវត្តមាននៅលើការ៉ុងអង្ករ ហើយជាពិសេសទៀតនោះគឺសម្រាប់នាំចេញទៅលក់នៅលើទីផ្សារក្រៅប្រទេសថែមទៀតផង 🇰🇭|🇲🇫

វាគឺជារឿងសាមញ្ញទៅហើយសម្រាប់ប្រទេសដទៃដែលមានអក្សរជាតិរបស់គេនៅលើការ៉ុងអង្ករនោះ

តែសម្រាប់យើងវិញគឺពិតជាមានមោទនភាពខ្លាំងណាស់🇰🇭

We are really very excited and happy to see "KHMER SCRIPT" present on rice bags for exporting to foreign markets.

#អង្ករនារីខ្មែរ #នារីខ្មែរ #អង្ករផ្កាម្លិះខ្មែរ #អង្ករផ្កាម្លិះ #អង្ករផ្កាម្លិះខ្មែរស្តង់ដារនាំចេញ #អង្ករខ្មែរ #អង្ករកម្ពុជា

29/05/2022

ការផលិតត្រូវដើរទន្ទឹមគ្នាជាមួយនឹងការកែច្នៃ ដើម្បីផ្គត់ផ្គង់ចូលទីផ្សារនិងការនាំចេញ

យើងពិតជាចង់ឃើញ PRODUCT OF CAMBODIA ឬក៏ PRODUIT DU CAMBODGE ផលិតផលផលិតក្នុងប្រទេសកម្ពុជា នាំចេញប្រគួតប្រជែងជាមួយផលិតផលរបស់ប្រទេសដទៃផ្សេងទៀតខ្លាំងណាស់ ❤️💞🇰🇭

We really want to see "PRODUCT OF CAMBODIA" or "PRODUIT DU CAMBODGE" products made in Cambodia export very competitive with products of other countries.

#អង្ករនារីខ្មែរ #នារីខ្មែរ #អង្ករផ្កាម្លិះខ្មែរ #អង្ករផ្កាម្លិះ #អង្ករផ្កាម្លិះខ្មែរស្តង់ដារនាំចេញ #អង្ករខ្មែរ #អង្ករកម្ពុជា

15/05/2022

[អង្ករផ្កាម្លិះខ្មែរស្រូវថ្មីបានមកដល់ប្រទេសបារាំងហើយ]
កាន់តែងាយស្រួល ដោយឥទ្បូវនេះបងប្អូនប្រជាពលរដ្ឋខ្មែរនៅឯប្រទេសបារាំងអាចធ្វើការទិញអង្ករផ្កាម្លិះខ្មែរនៅទីនេះបាន 🇲🇫

📲ទូរស័ព្ទទំនាក់ទំនងលេខ៖ 06 56 67 27 99

Right now, Cambodian People at France can order Cambodian Jasmine Rice from us easily by chat, comment or by phone number 06 56 67 27 99

#អង្ករនារីខ្មែរ #នារីខ្មែរ #អង្ករផ្កាម្លិះខ្មែរ #អង្ករផ្កាម្លិះ #អង្ករផ្កាម្លិះខ្មែរស្តង់ដារនាំចេញ #អង្ករខ្មែរ #អង្ករកម្ពុជា

15/05/2022

🙏❤️💞 សូមក្រាបបង្គំថ្វាយព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឳកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជុនគម្រប់ ៦៩ យាងចូល ៧០ ព្រះវស្សា សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះជន្មាយុយឺនយូរ និងប្រកបដោយព្រះបរមសុខគ្រប់ប្រការ 🇰🇭🇰🇭🇰🇭

Happy 70th birthday, His Majesty King Norodom Sihamoni.

#អង្ករនារីខ្មែរ #អង្ករផ្កាម្លិះខ្មែរ #អង្ករផ្កាម្លិះ #អង្ករផ្កាម្លិះខ្មែរស្តង់ដារនាំចេញ

14/05/2022

យើងខ្ញុំពិតជាគ្មានអ្វីរីករាយជាងការគាំទ្រពីអ្នកទាំងអស់គ្នាឡើយ 😱❤️💞

យើងខ្ញុំសូមអរគុណសម្រាប់ការគាំទ្រ «អង្ករខ្មែរ ផលិតផលខ្មែរ» ពីសំណាក់បងប្អូនខ្មែរនៅប្រទេសបារាំង ព្រោះអ្នកជាមូលហេតុដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា គ្រួសារកម្ពុជា កសិករកម្ពុជា មានស្ថេរភាពជានិរន្តរ៍ 🇰🇭|🇲🇫

You tuned in and were amazing!!! We couldn't be happier with our customers as we are today. Thanks to all the customers for supporting ANGKOR NEARY KHMER as CAMBODIAN JASMINE RICE in this situation and in the future. You and the crowd made this one an amazing Cambodia !!!

#អង្ករនារីខ្មែរ #នារីខ្មែរ #អង្ករផ្កាម្លិះខ្មែរ #អង្ករផ្កាម្លិះ #អង្ករផ្កាម្លិះខ្មែរស្តង់ដារនាំចេញ #អង្ករខ្មែរ

Want your business to be the top-listed Food & Beverage Service in Phnom Penh?
Click here to claim your Sponsored Listing.

Videos (show all)

NEARY KHMER RICE

Category

Telephone

Address


Phnom Penh
12102
Other Food & Beverage in Phnom Penh (show all)
IBIS Rice - Organic Wildlife Friendly Rice IBIS Rice - Organic Wildlife Friendly Rice
No. 242, Street 217, Sangkat Cheung Aek Khan Dang Kao
Phnom Penh, 0000

IBIS Rice is an ethically-driven conservation enterprise working with Cambodian farmers to protect a precious and vulnerable ecosystem while growing premium organic jasmine rice.

1$ Snack 2 1$ Snack 2
Phnom Penh, 855

មានលក់បាយក្តាំង ឆ្ងុយឆ្ងាញ់

ឡចូវកាហ្វេ - Luoccofe ឡចូវកាហ្វេ - Luoccofe
Takhmao City, Kandal Province, Kingdom Of Cambodia
Phnom Penh, 12000

កាហ្វេគ្រាប់ កាហ្វេម្សៅ ក្លិនឈ្ងុយ ?

អ៉ី ទីងសៀន - Yu DingXuan - 御鼎轩 អ៉ី ទីងសៀន - Yu DingXuan - 御鼎轩
Khalandale Mall, (Ground Floor), Sangkat Srah Chak, Khan Daun Penh
Phnom Penh

We provide a wide range of gourmet delicacies and morning tea and snacks The ultimate classic of Cantonese cuisine Bring you the most touching delicious memories!

FBECN-Food and Beverage Executive Cambodia Network FBECN-Food and Beverage Executive Cambodia Network
#2N, Street 608, Sangkat Boeung Kak 2, Khan Toul Kork
Phnom Penh, 12100

Who is Involved? We are a group of F&B Executives dedicated to promote and assist in the development

Sithyka លក់គ្រឿងផ្អាប់ Sithyka លក់គ្រឿងផ្អាប់
Phnom Penh

លក់គ្រឿងផ្អាប់ជាច្រើនមុខ មានអនាម័យខ្ពស់ មានលក់បោះដុំ/រាយ

ផ្ទះ គីមឈី រស់ជាតិដើម ផ្ទះ គីមឈី រស់ជាតិដើម
#118, Street 25K, ភូមិត្រពាំឈូ សង្កាត់អូបែកក្អម 1 ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Phnom Penh, 12101

មានលក់ គីមឈី រស់ជាតិដើម - ធានាគុណភាព - អនាម័យល្អ - គ្មានជាតិគីមី - ធ្វើថ្មីៗ

KOOL KH KOOL KH
Phnom Penh

A fun & refreshing new brand of beverages with international appeal. #KOOL has quickly become one of

វ៉ាវ វ៉ាវ Wow Wow វ៉ាវ វ៉ាវ Wow Wow
ក្បែរសាលារៀន គោកបញ្ជាន់
Phnom Penh, 12000

Voda Voda
Voda
Phnom Penh, 123

Xxoxoxoxo

យ៉ាណាហ្វូដ - YanaFood យ៉ាណាហ្វូដ - YanaFood
ផ្ទះបុរីសង្ឃឹមថ្មី សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ
Phnom Penh, 12000

មានលក់មាន់ស្រែធម្មជាតិពិត១០០%