Por Svay Pharmacy
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Por Svay Pharmacy, Medical supply store, #84 Street 11, Borey Pipup Thmey Kour Srov II, Preaek Kampues, Dangkor, Phnom Penh.
ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវការចុះផ្សាយរបស់បុគ្គលឈ្មោះ ស៊ូ សេងហ៊ួ
🙏អរគុណសម្រាប់ការគាំទ្រ និង ផ្ដល់ទំនុកចិត្តក្នុងការផ្គត់ផ្គង់ថ្នាំនិងបរិក្ខាពេទ្យទុកប្រើប្រាស់ក្នុងក្រុមហ៊ុន
កូនរាគគួរផ្អាកបបរកូនសិនទេ?
👉ចម្លើយគឺ អត់ទេព្រោះថាពេលម៉ាក់ៗរាគក៏ម៉ាក់ៗនៅតែញុំាអាហារដែរ🤭កុំខ្សែលើកូនពេក គ្នាកំពុងរាគបាក់កម្លាំងផង ចង់បង្អត់អាហារគ្នាទៀតយ៉ាង...ម៉េច?កូនដែលកំពុងមានបញ្ហារាគរួស នៅតែត្រូវការបបរក្នុងបរិមាណដដែល អ្វីដែលគួរជៀសវាងឬកាត់បន្ថយនោះគឺ
❌ប្រភេទបន្លែ ផ្លែឈើដែលបង្កើនហ្កាសក្នុងពោះវៀន(សណ្ដែក ផ្កាខាត់ណាបៃតង ម្រេច ពោត បន្លែស្លឹកបៃតង ពួកប័ររី ផ្លែព្រូន_ល_)
❌អាហារសំបូរជាតិខ្លាញ់
❌ទឹកដោះគោ(caw milk)និងផលិតផលពីទឹកដោះគោ(ឈីស ប័រ ទឹកដោះគោជូរ_ល_)ចំពោះទារកអាណាព្យាបាលអាចប្ដូរមកអោយកូនបៅប្រភេទទឹកដោះគោគ្មានស្ករឡាក់តូសសិន(ទឹកដោះគោរាគ)រហូតដល់អាការៈរាគបានធូរស្រាលសឹមត្រឡប់ទៅបៅទឹកដោះគោគោធម្មតាវិញ
❌ទឹកសាបដែលមិនមានជាតិអេឡិចត្រូលីតគ្រប់គ្រាន់
❌ទឹកផ្លែឈើឬភេសជ្ជៈដែលមានជាតិផ្អែមនិងជូរ
❌ផ្ដល់អាហារប្លែក(ថ្មី)ដែលកូនមិនធ្លាប់ញុំា
👉ហើយអ្វីដែលគួរបន្ថែមនោះគឺ
✅អោយកូនបៅដោះឬទឹកដោះគោញឹកជាងមុន
✅បន្ថែមជាតិទឹកឬអេឡិចត្រូលីត (electrolytes)ក្នុងករណីកូនរាគខ្លាំងបាក់កម្លាំង ដែលអាចរកជាវបាននៅតាមឱសថស្ថាន។ចំពោះកូនតូចក្រោម1ខួបគួរជ្រើសយកប្រភេទគ្មានស្ករទើបប្រសើរ។
✅ប្រើប្រាស់ប្រូបាយអូទិច(បាក់តេរីល្អ)ឬថ្នាំបន្ទាប់ពីពិភាក្សាជាមួយឱសថការីឬវេជ្ជបណ្ឌិតរួច។
Credit to ឱសថការីSokunveary So
រូបភាពពីgoogle
Lantigen B ការពារកូនៗនិងមនុស្សជាទីស្រលាញ់របស់អ្នកពីជម្ងឺផ្លូវដង្ហើមដូចជាផ្ដាសាយ រលាកបំពង់ក អាលាក់ហ្សុីច្រមុះ។
👉ប្រើបានពីទារកអាយុ3ខែឡើង និង មនុស្សពេញវ័យ
ផលិតផលគ្រឿងសំអាងបញ្ចុះតម្លៃ30% 50% 80% ទិញ1ថែម1👇🏻
អ្នកលក់គ្រឿងសំអាងដែលមានជំនាញច្បាស់លាស់ លក់1មុខចំណេញ$5ឡើងទើបគាត់ព្រម ចុះឱសថការីយើងទំនួលខុសត្រូវគ្រប់បែបយ៉ាង ហើយលក់ថ្នាំ1ប្រអបចំណេញ 500រៀលនេក🙏សូមអង្វរមែនតើ។
ស្ករទឹកដោះគោសម្រាប់កូនៗញុំាលេង ផ្សំពីម្សៅទឹកដោះគោពិតៗ🐄🥛មាន4រសជាតិសម្រាប់ជ្រើសរើស។
👉1កញ្ចប់=1000រៀល
👉1ប្រអប់=10000រៀល(មាន12កញ្ចប់)
កូនឧស្សាហ៍ផ្ដាសាយ🤧🤒😷ប៉ាម៉ាក់អាចសាកល្បងអោយកូនញុំា សុីរ៉ូNutrigen propolis នេះបានមិនត្រឹមតែជួយបំប៉នប្រព័ន្ធការពាររាងកាយ កាត់បន្ថយការផ្ដាសាយនោះទេ ថែមទាំងមានវីតាមីន និងរ៉ែទៀតផង។
ព្រឹកនេះរៀបចំឈុតសង្គ្រោះបឋម ទៅខាងបឹងកក់
រៀបចំវីតាមីនសម្រាប់កូនអត់ញុំាបន្លែ ពិបាកបត់ជើង មានសេវាផ្ញើរជូនទូទាំងប្រទេស🙏
👉មានប្រឹក្សាយោបល់ដោយឥតគិតថ្លៃសម្រាប់របបអាហារកូនៗផងដែរ(វីតាមីនមិនអាចជំនួសបន្លែផ្លែឈើបានទេ)។
ឱសថស្ថាន ពណ៌ស្វាយយើងខ្ញុំមានទទួលរៀបចំថ្នាំតាមវេជ្ជបញ្ជា ថ្នាំមិនតម្រូវវេជ្ជបញ្ជា(OTC) និង វីតាមីន អាហារបំប៉ន ឈុតសង្គ្រោះបឋមសម្រាប់អតិថិជនដែលមិនអាចអញ្ជើញមកកាន់ឱសថស្ថានផ្ទាល់បាន។
👉យើងផ្ដល់ជូនការប្រឹក្សាយោបល់សុខភាពបឋម និង របៀបប្រើប្រាស់ថ្នាំដោយឥតគិតថ្លៃ និង រៀបចំផ្ញើរជូនបងប្អូននៅតាមបណ្ដាខេត្តផងដែរ។
🙏សូមអរគុណសម្រាប់ការទុកចិត្ត និង គាំទ្រឱសថស្ថានយើងខ្ញុំ។
41.7អង្សាសេ វាស់នៅម៉ោង4:30ល្ងាច មិនមែនវាស់មនុស្សទេចា៎ គឺវាស់សីតុណ្ហភាពក្រៅឱសថស្ថាន🥵ឧបករណ៍នេះមាន2មុខងារគឺវាស់សីតុណ្ហភាពមនុស្ស និង វាស់សីតុណ្ហភាពបរិយាកាសដោយគ្រាន់តែចុចប្ដូរមករូបផ្ទះដូចក្នុងរូបគឺអាចវាស់អាកាសធាតុបានហើយ។
👉បញ្ជាក់ម៉ោងលើឧបករណ៍មិនត្រឹមត្រូវទេ ខ្ញុំវាស់នៅម៉ោង4:30នាទីល្ងាច
តើអំបិលដែលយើងកំពុងញុំាយកមកពីសមុទ្រមែនអត់?
មិនទាំងអស់នោះទេថ្វីត្បិតតែសមុទ្រជាប្រភពនៃអំបិលពិតមែន តែវាមិនទាន់បំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់យើងបាននៅឡើយទេ។ដូច្នេះហើយទើបអំបិលមួយភាគធំត្រូវបានសំយោគឡើងតាមបែបគីមី😉គ្រាន់តែឮពាក្យថាគីមី អ្នកទំាងអស់គ្នាច្បាស់ជាបារម្ភហើយមែនទេថាតិចរាល់ថ្ងៃខ្លួនឯងកំពុងញុំាអំបិលគីមីទៅ😞តិចប៉ះពាល់សុខភាពទៅ😊កុំបារម្ភអីមិនមែនអោយតែគីមីសុទ្ធតែអាក្រក់នោះទេព្រោះថាថ្នាំពេទ្យនិងវីតាមីនដែលយើងកំពុងប្រើប្រាស់រាល់ថ្ងៃភាគច្រើនក៏ជាផលិតផលគីមីដែរ តែផលិតផលគីមីដែលមានសុវត្ថិភាពក្នុងការប្រើប្រាស់និងទទួលទានក្រោមការត្រួតពិនិត្យរបស់អ្នកជំនាញដែលមានលិខិតអនុញ្ញាត្ត ហើយនេះជាមូលហេតុដែលយើងត្រូវទិញផលិតផលដែលមានការត្រួតនពិនិត្យត្រឹមត្រូវ នៅកន្លែងដែលមានច្បាប់អនុញ្ញត្តត្រឹមត្រូវ មានការពន្យល់ណែនាំពីអ្នកជំនាញត្រឹមត្រូវ។
👉ចំណាំ អំបិលដែលយើងមកប្រើញុំាប្រចាំថ្ងៃត្រូវតែមានជាតិអុីយ៉ូតដើម្បីបង្ការជម្ងឺពកក។
រៀបរាងនិងរក្សាសិទ្ធិដោយ ឱសថការី សូសុគន្ធវារី
រូបភាពពី google
តើគួរប្រើថ្នាំផ្សះ(antibiotic)ពេលមានជម្ងឺអុចស្វាយឬទេ?
👉ថ្នាំផ្សះក្នុងភាសាអង់គ្លេសឬបារាំងគឺ Antibiotics ដែលបានន័យថាប្រឆាំងនឹងបាក់តេរី។
👉ជម្ងឺអុចស្វាយ ជាជម្ងឺបង្ករឡើងពីវីរុស Varicella-zoster ដូច្នេះការប្រើប្រាស់ថ្នាំផ្សះ(Antibiotic)គ្មានឥទ្ធិពលសម្លាប់វីរុសនោះទេ។
👉ការព្យាបាលជម្ងឺអុចស្វាយ រួមមានថ្នាំបញ្ចុះកម្ដៅនិងបំបាត់ការឈឺចាប់ដូចជាប៉ារ៉ាសេតាមុល ថ្នាំអាលាក់ហ្សុីដើម្បីបន្ថយការរមាស់ប្រភេទក្រែមលាបសើស្បែកឬថ្នាំលេប។
✅ការរក្សាអនាម័យខ្លួនប្រាណសំខាន់ណាស់ក្នុងកំឡុងពេលកើតជម្ងឺអុចស្វាយ អ្នកជម្ងឺត្រូវងូតទឹកស្អាត ដុសសាប៊ូអោយបានខ្ជាប់ខ្ជួន 1ឬ2ដងក្នុង1ថ្ងៃ(មិនតម្រូវអោយត្រាំទឹកឬងូតទឹកច្រើនដងពេកនោះទេ )
❌ហាមត្រាំទឹករុក្ខជាតិផ្សេងៗងូត ដែលនាំអោយរបួសពងបែកមានការបង្កររោគទៅជាក្លាយ(មានខ្ទុះ)ទៅវិញ។
👶🏻🤰🏻🤒💊ជនងាយរងគ្រោះថ្នាក់ដោយជម្ងឺអុចស្វាយរួមមាន ទារកអាយុក្រោម1ឆ្នាំ កុមារនិងមនុស្សធំអាយុលើស12ឆ្នាំ ស្ត្រីមានផ្ទៃពោះ អ្នកមានប្រព័ន្ធការពារខ្សោយ(អ្នកជម្ងឺមហារីក) អ្នកមានជម្ងឺសើរស្បែករុំារ៉ៃ អ្នកជម្ងឺសួតរុំារ៉ៃ អ្នកកំពុងប្រើប្រាស់ថ្នាំប្រភេទស្តេរ៉ូអុីត(steroid) ។
🚑🏥សញ្ញាគ្រោះថ្នាក់ដែលត្រូវជញ្ជូនអ្នកជម្ងឺទៅកាន់មន្ទីរពេទ្យរួមមាន ក្ដៅខ្លួនខ្លាំង(39អង្សាសេ) ក្ដៅខ្លួនយូរលើសពី4ថ្ងៃ មានរបួសបង្ករោគ(ក្រហម ក្ដៅ ហើម រឹង មានខ្ទុះ) ពិបាកក្រោកពីគេងឬធីធោងមមីមមើរ ពិបាកដើរ រឹងកញ្ចឹងក ក្អួតច្រើនដង ពិបាកដកដង្ហើម ក្អកខ្លាំង ឈឺពោះខ្លាំង របួសពងបែកមានចេញឈាម។
💉វិធីបង្ការ ទទួលវ៉ាក់សុំាងការពារជម្ងឺអុចស្វាយ រក្សាគម្លាតពីអ្នកជម្ងឺអុចស្វាយ ប្រកាន់ខ្ជួបអនាម័យខ្លួនប្រាណ(ដុសសាប៊ូ បាញ់អាល់កុល)បន្ទាប់ពីប៉ះពាល់របស់បរសាធារណៈ ។អ្នកជម្ងឺអុចស្វាយគួរនៅដាច់ដោយឡែកពីមនុស្សម្នាច្រើនដើម្បីបញ្ជៀសការចម្លង(សម្រាកពីសាលាឬកន្លែងការងាររហូតដល់ពងទឹកបែក និងក្រៀម)។
អត្ថបទដោយ ឱសថការី សូ សុគន្ធវារី
ហេតុអ្វីយើងមិនគួរប្រើប្រាស់កន្រ្តៃកាត់ក្រចករួមគ្នា?
ចម្លើយគឺ មិនខុសគ្នាពីឧបករណ៍មុតស្រួចផ្សេងទៀតនោះទេ ការប្រើប្រាស់ឧបរកណ៍មុតស្រួចដូចជាម្ចុលចាក់ថ្នាំ បូមឈាម ចាក់សាក់ កន្រ្តៃកាត់ក្រចក ឧបរកណ៍វះកាត់_ល_សុទ្ធតែអាចចម្លងរោគពីមនុស្សម្នាក់ទៅម្នាក់ទៀតបានបើសិនឧបរកណ៍ទាំងនោះមិនបានឆ្លងកាត់ការសម្លាប់មេរោគត្រឹមត្រូវ។មេរោគដែលអាចចម្លងតាមរយៈការប្រើប្រាស់កន្ត្រៃកាត់ក្រចករួមគ្នាដោយមិនបានសម្លាប់មេរោគត្រឹមត្រូវមានដូចជា មេរោគផ្សិត បាក់តេរី(staphylococcus) វីរុស(ថ្លើមC ,ឬស)។ដូច្នេះហើយ យើងមិនគួរប្រើប្រាស់កន្ត្រៃកាត់ក្រចករួមគ្នាឡើយ ករណីមានការប្រើប្រាស់រួមគ្នាត្រូវលាងសំអាតវាជាមួយសាប៊ូ រួចស្ងោរវាក្នុងទឹកពុះអោយបាន15នាទីសិន និង ត្រូវជូតសម្អាតវាជាមួយសំឡីអាល់កុលផងមុននឹងប្រើប្រាស់ឡើងវិញ។
អត្ថបទដោយ ឱសថការី សូ សុគន្ធវារី
Reference :
Health Digesthttps://www.healthdigest.com › why...Why You Should Never Share Nail Clippers
ផលវិបាកនៃការប្រើថ្នាំប្រកាន់ម៉ាក
បញ្ហាអ្នកជម្ងឺប្រើថ្នាំប្រកាន់ម៉ាកនេះគឺតាមឱសថស្ថានជួបសឹងតែរាល់ថ្ងៃ មិនដឹងថាកំហុសអ្នកជម្ងឺយល់ខុស ឬស្ដាប់គ្រូពេទ្យមិនច្បាស់ ឬ លោកគ្រូ អ្នកគ្រូម្ចាស់វេជ្ជបញ្ជាពិតជាប្រាប់គាត់បែបហ្នឹងមែន?ថ្នាំម៉ាកណាក៏ដោយអោយតែមានសារធាតុសកម្មដូចគ្នា កម្រិតសារធាតុសកម្ម(dosage)ដូចគ្នា ហើយមានការទទួលស្គាល់ពីក្រសួងសុខាភិបាល(មានបិតលេខបញ្ជីការ)គឺមានប្រសិទ្ធិភាព និង សុវត្ថិភាពក្នុងការប្រើប្រាស់ដូចគ្នា។និយាយអោយងាយយល់ដូចជាបាយអញ្ចឹងដាំពីអង្ករដូចគ្នា ញុំាឆ្អែតដូចគ្នា តែវាមានអង្ករនាងខុន ផ្កាម្លិះ សែនពិដោ_ល_។
👉ឧទាហរណ៍ យើងចូលចិត្តញុំាបាយអង្ករផ្កាម្លឹះ តែអង្ករផ្កាម្លឹះនោះដាច់ស្តុក អញ្ចឹងយើងអាចយកអង្ករផ្សេងមកដាំជំនួសបានត្រូវឬអត់?គ្រាន់ថាវាមិនសូវត្រូវមាត់យើងប៉ុណ្ណោះ ។ថ្នាំក៏ដូចគ្នា ពេលគ្រុនក្ដៅថ្នាំដែលប្រើសម្រាប់បញ្ចុះកម្ដៅដែលពេញនិយមជាងគេមិនថាក្មេងចាស់ គឺប៉ារ៉ាសេតាមុល ហើយថ្នាំដែលមានសារធាតុសកម្មប៉ារ៉ាសេតាមុលនេះមានច្រើនម៉ាកណាស់ មានរបស់បារាំង អាមេរិច កូរ៉េ ថៃ ខ្មែរ_ល_។សព្វថ្ងៃពិភពលោកកំពុងជួបប្រទះវិបត្តិសកលដែលនាំអោយថ្នាំបារាំងមួយចំនួនដាច់ស្តុក ដូច្នេះហើយសូមចិត្តវេជ្ជបណ្ឌិតមួយចំនួនតូច មេត្តាផ្អាកចេញវេជ្ជបញ្ជាឈ្មោះថ្នាំដែលដាច់ស្តុកនោះទៅ🙏ហើយប្រជាជនយើងក៏សូមបើកចិត្តទទួលយកថ្នាំដែលផលិតដោយឱសថការីកម្ពុជាយើងផង ប៉ារ៉ាសេតាមុលដូចគ្នា កម្រិតសារធាតុសកម្មដូចគ្នា ប្រសិទ្ធិភាពនិងសុវត្ថិភាពដូចគ្នា។
អាណាព្យាបាលច្រើនណាស់ ខំស្វះស្វែងរកម៉ាកថ្នាំប៉ារាំងដែលដាច់ស្តុកនោះ សុខចិត្តទុកកូនអោយក្ដៅខ្លួនយូរម៉ោងដែលអាចបង្ករគ្រោះថ្នាក់ដល់កូន និង ខាតពេលវេលា ខាតសោហុយធ្វើដំណើរដើម្បីស្វែងរកវា😤នៅពេលដែលរបស់ពិបាករក តម្លៃរបស់វានឹងកើនទ្វេដងផងដែរ។
👇🏻ខាងក្រោមជាគម្រូវេជ្ជបញ្ជាប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដោយមានបញ្ជាក់ពីឈ្មោះសារធាតុសកម្ម និងកម្រិតរបស់វា ដើម្បីសម្រួលដល់អ្នកជម្ងឺក៏ដូចជាឱសថការីក្នុងការជំនួសថ្នាំម៉ាកផ្សេងដែលមានប្រសិទ្ធិភាព និង សុវត្ថិភាពក្នុងការប្រើប្រាស់សម្រាប់អ្នកជម្ងឺ។
ឱសថស្ថាន ពណ៌ស្វាយ យើងខ្ញុំមានសេវាកម្មប្រឹក្សាយោបល់ដោយឥតគិតថ្លៃ និង កម្មង់អនឡាញផងដែរ🙏លើកនេះរាងឆ្ងាយបន្តិចហើយ បន្ទាយមានជ័យស្រុកកំណើតខ្ញុំព្រឹកស្អែកដល់ដៃអតិថិជនហើយ
តើពោតជាប្រភេទអាហារថាមពល ឬ អាហារការពារ?
👉អាហារថាមពល គឺសម្បូរកាបូហាយដ្រេត(carbohydrate)និង អាចមានវីតាមីនតិចតួច។អាហារប្រភេទនេះ សំបូរជាតិម្សៅ ជួយអោយយើងឆាប់ឆ្អែតនិងឆ្អែតបានយូរ ហើយផ្ដល់ថាមពលដល់រាងកាយ។
👉អាហារការពារ គឺសម្បូរដោយវីតាមីនចម្រុះមុខដែលជួយប្រព័ន្ធការពារយើងប្រឆាំងនឹងជម្ងឺ។
👇🏻ក្រឡេកមកមើលកម្រិតសារធាតុចិញ្ចឹមរបស់ពោតខាងក្រោមនេះវិញ ជាតិខ្លាញ់សរុប12%(6%ជាខ្លាញ់ឆ្អែត) សូដ្យូម2% កាបូហាយដ្រេតសរុប41% (48%ជាជាតិកាកសសៃ)វីតាមីនA7% កាល់ស្យូម1% និង ជាតិដែក25%។តាមរយៈកម្រិតសារធាតុចិញ្ចឹមក្នុងតារាងយើងអាចចាត់ទុកពោតជាប្រភេទអាហារថាមពល(ញុំាជំនួសបាយបាន)៕
ដោយឱសថការី Sokunveary So
រូបភាពពីgoogle
ប្រូមូសិនពីខោទឹកនោម យូនីកុ សម្រាប់អតិថិជនអញ្ជើញមកផ្ទាល់ប៉ុណ្ណោះ(មានសេវាដឹកក្នុងបុរីពិភពថ្មីកួស្រួវII)
ក្បួនញុំាអោយកូនឡើងគីឡូ
ដំបូងត្រូវដឹងសិនថាការឡើងគីឡូមាន2បែបគឺឡើងសាច់ និងឡើងខ្លាញ់ តើអ្នកទាំងអស់គ្នាចង់បានមួយណា?
👉បើចង់អោយកូនឡើងសាច់ គួរផ្ដល់របបអាហារដែលសំបូរប្រូតេអុីនដល់កូន។អាហារដែលសំបូរប្រូតេអុីនរួមមាន ត្រី សាច់ ស៊ុត សណ្ដែក ទឹកដោះគោ គ្រាប់ធុញ្ញជាតិ។ទោះបីជាអាហារទាំងនេះសំបូរប្រូតេអុីនមែនពិត តែបើញុំាច្រើនពេកនឹងបង្កបញ្ហាសុខភាពដូចជា ទល់លាមក លើសអាសុីតអ៊ុយរិច(ឈឺសន្លាក់) លើសខ្លាញ់(បើញុំាសាច់ជាប់ខ្លាញ់ច្រើនខ )។
👉អាហារដែលនាំអោយឡើងខ្លាញ់រួមមាន ខ្លាញ់ និងស្ករ។ខ្លាញ់អាចបានពីការទម្លាប់ញុំារបស់ចៀន បំពង fast food សាច់ជាប់ខ្លញ់ជាដើម។ស្ករបានពីការញុំារបស់ផ្អែមដូចជាបង្អែម នំ ស្ករ អង្ក ជាដើម។ស្ករនិងខ្លាញ់ជួយយើងអោយឆ្អែត និងផ្ដល់ថាមពលដល់រាងកាយ ប៉ុន្តែយើងគួរញុំាអោយមានតុល្យភាព(មិនតិចពេក ក៏មិនច្រើនពេក)ទើបមិនបង្កហានិភ័យដល់សុខភាព(ពុកធ្មេញ ទឹកនោមផ្អែម ធាត់លើសទម្ងន់ ស្ទះសសៃឈាម_ល_)។
អត្ថបទដោយ ឱសថការីSokunveary So
សម្លមួយចាន តែរសជាតិមិនដូចគ្នា មនុស្ស10នាក់ភ្លក់ អ្នកខ្លះថាផ្អែម🍯អ្នកខ្លះថាប្រៃ🧂 ខ្លះថាសាប 🥛ខ្លះថាហឹល🌶️ហេតុអីទៅ?ចម្លើយគឺទម្លាប់ញុំាខុសគ្នា រសនិយមខុសគ្នា។បើយើងញុំាដើម្បីឆ្ងាញ់ អ្នកណាចូលចិត្តបែបបណាញុំាបែបនោះចុះ តែបើញុំាដើម្បីសុខភាពល្អ គួរទម្លាប់ញុំាសាប។
🍭🍮🧋ទម្លាប់ញុំាផ្អែមនាំអោយលើសស្ករ ទៅជាធាត់(ទម្ងន់លើសស្ដង់ដារBMI) កើតជម្ងឺទឹកនោមផ្អែម ពុកធ្មេញជាដើម។
🧂ទម្លាប់ញុំាប្រៃបង្កជាបញ្ហាតម្រងនោម ជម្ងឺលើសសម្ពាធឈាម ហើមជាដើម។
🙅🏻♀️សូមបញ្ឈប់ទម្លាប់ញុំាអាហាររសជាតិដិតដល់អ្នកជំនាន់ក្រោយរបស់យើង(កូនៗ ក្មួយៗ ចៅៗ)ដោយចាប់ផ្ដើមបង្រៀនពួកគេអោយញុំារសជាតិស្រាលៗតាំងពីអាហារដំបូងនៅអាយុ6ខែ។អាណាព្យាបាលខ្លះនៅតែយល់ថាអោយកូនតូចញុំាបបរសាបអត់បន្ថែមស្ករ អំបិល អាណិតកូន😓តែបើគាត់ស្វែងយល់ពីក្បួនវេជ្ជសាស្ត្រ ទើបគាត់ដឹងថាយើងកំពុងផ្ដល់ទុនសុខភាពដល់កូនៗទៅវិញទេ ក្មេងប្រៀបដូចក្រដាសស បើយើងបង្រៀនបែបណាគឺគាត់ទម្លាប់បែបនោះហើយ សំខាន់យើងមើលលើលទ្ធផលជាក់ស្ដែងថាតើកូនព្រមញុំាឬទេ ចូលចិត្តឬទេ?ឧទាហរណ៍ មនុស្សជាច្រើនចូលចិត្តទុរេន តែមិនបានន័យថាគ្រប់គ្នាចូលចិត្តវានោះទេ សម្រាប់អ្នកមួយចំនួនបែរជាស្អប់ក្លិននិងរសជាតិទុរេនទៅវិញ។ហេតុផលមួយទៀតដែលយើងមិនគួរបន្ថែមស្ករឬអំបិលទៅក្នុងបបរកូនអាយុក្រោម1ឆ្នាំ គឺដោយសារតម្រងនោមក្មេងក្រោម1ឆ្នាំ ពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការច្រោះជាតិស្ករឬអំបិលដែលលើសពីតម្រូវការបានល្អនៅឡើយ ជាហេតុបង្កគ្រោះថ្នាក់ដល់សុខភាពកូនទៅវិញ។
អត្ថបទដោយ ឱសថការី Sokunveary So
រូបភាពពី google
👇របៀបជ្រើសរើសទឹកដោះគោសម្រាប់កូនៗ
1.ជម្រើសដំបូងគេ ទឹកដោះម្ដាយ(ត្រូវបានលើកទឹកចិត្តដោយអង្ការសុខភាពពិភពលោកWHO និង គ្រូពេទ្យ)យ៉ាងហោចណាស់6ខែដំបូងនៃជីវិតទារក។
2.ម្សៅទឹកដោះគោរូបមន្ត(Formula milk)12ខែដំបូងនៃជីវិតទារក។
3.ទឹកដោះគោទឹក(Fortified,UHT,ទឹកដោះគោស្រស់)ចាប់ពីអាយុ1ខួបឬ2ខួបឡើងទៅ(តាមការណែនាំលើសំបកផលិតផលជាក់ស្ដែង)
4.ក្រៅពីផលិតផលទឹកដោះគោ(ទឹកសណ្ដែក ទឹកដោះអាល់ម៊ុន ទឹកដោះស្រួវសាឡី)
👉ពត៌មានលំអិតសូមមើលក្រោមរូបនីមួយៗ
Credit to ឱសថការីSokunveary So
ផលិតផលគ្រឿងសំអាងលក់ដាច់ប្រចាំ ឱសថស្ថាន ពណ៌ស្វាយ លោកអ្នកអាចអញ្ចើញមកកាន់ទីតាំងផ្ទាល់ ឬ កម្មង់អនឡាញក៏បាន។
រីករាយជាមួយកម្មវិធីបញ្ចុះតម្លៃ និង កាដូរពិសេសៗពីឱសថស្ថាន ពណ៌ស្វាយ។
🍼រាល់ការទិញដបទឹកដោះគោ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ20%គ្រប់ម៉ាកទាំងអស់
👉រាល់ការទិញម្សៅទឹកដោះគោ 1កំប៉ុងមានថែមជូនបបរ1ប្រអប់ភ្លាមៗ ទិញ2ឬ3កំប៉ុងមានថែមជូនកាបូបដាក់ទឹកដោះគោនិងសម្ភារៈកូន1ភ្លាមៗផងដែរ៕
កូនតូចរបស់លោកអ្នកឧស្សាហ៍ផ្ដាសាយ មែនទេ?👇ខាងក្រោមនេះជាទឹកសុីរ៉ូដែលចម្រាញ់ពីក្រមួនឃ្មុំ ជាមួយនឹងវីតាមីន13មុខ រ៉ែ4មុខ ផលិតផលអង់គ្លេស អាចញុំាបានពីអាយុ1ឆ្នាំឡើងទៅ
👉រកជាវបាននៅឱសថស្ថាន ពណ៌ស្វាយ
👉រូបមន្តអាហារសម្រាប់កូន5ខែ ករណីកូនតូចបង្ហាញពីចំណង់អាហាររបស់គាត់តាមរយៈកាយវិការមួយចំនួន និងអាចអង្គុយបានដោយមានជំនួយ(រក្សាលំនឹងករបស់គាត់ដោយខ្លួនឯងបាន)។គាត់អាចញុំាបន្លែ ផ្លែឈើ ឬបបរសសុទ្ធដែលមានទម្រង់រាវបាន ដោយក្នុង1មុខៗគួរញុំា3ថ្ងៃជាប់ៗគ្នាម្ដង50ml (3ទៅ4ស្លាបព្រាបាយ)ពេលព្រឹកតែម្ដងគត់/ថ្ងៃ។ហើយការចាប់ផ្ដើមដំបូងអាចអោយកូនញុំាត្រឹម1ទៅ2ស្លាប ព្រាបាយសិន ថ្ងៃបន្ទាប់សឹមដំឡើងពី2 ទៅ 3ឬ4ស្លាបព្រា បាយទៅតាមលទ្ធភាពរបស់កូនម្នាក់ៗ (កុំបង្ខំកូន)។ករណីកូនតូចមិនទាន់ចេះលេបអាហារដោយទល់អណ្ដាត ឬងាកមុខគេចចេញពីអាហារ សូមរងចាំ1សប្ដាហ៍ក្រោយសឹមសាកល្បងបញ្ចុកគាត់ជាថ្មី។
1. បបរស(អង្ករ/ស្រូវសាលី /បាឡី )1ស្លាបព្រាបាយ + ទឹក4ស្លាបព្រាបាយ
2. ស្ពៃតឿ/ស្ពៃចង្កឹះ/សាឡាដចំហុយ3ទៅ5នាទី + ទឹក4ស្លាបព្រាបាយ
3. ផ្លែប័រ(មិនបាច់ចំហុយ) កិនឬពៀតអោយម៉ត់ល្អ1ស្លាបព្រាបាយ + ទឹក4ស្លាបព្រាបាយ
4. ដំឡូងជ្វាចំហុយ10នាទី កិនឬពៀតអោយម៉ត់ល្អ1ស្លាបព្រាបាយ + ទឹក4ស្លាបព្រាបាយ
5. ការ៉ុតចំហុយ6ទៅ10នាទី កិនឬពៀតអោយម៉ត់ល្អ1ស្លាបព្រាបាយ + ទឹក4ស្លាបព្រាបាយ
6. ល្ពៅចំហុយ20ទៅ30នាទី កិនឬពៀតអោយម៉ត់ល្អ1ស្លាបព្រាបាយ + ទឹក4ស្លាបព្រាបាយ
7. ប៉ោមចំហុយ5ទៅ10នាទី កិនឬពៀតអោយម៉ត់ល្អ1ស្លាបព្រាបាយ + ទឹក4ស្លាបព្រាបាយ
8. សារីចំហុយ3ទៅ5នាទី កិនឬពៀតអោយម៉ត់ល្អ1ស្លាបព្រាបាយ + ទឹក4ស្លាបព្រាបាយ
9. គ្រាប់សណ្ដែកបៃតងចំហុយ10ទៅ15នាទី កិនឬពៀតអោយម៉ត់ល្អ1ស្លាបព្រាបាយ + ទឹក4ស្លាបព្រាបាយ
10. ចេក(មិនបាច់ចំហុយ) កិនឬពៀតអោយម៉ត់ល្អ1ស្លាបព្រាបាយ + ទឹក4ស្លាបព្រាបាយ
ប្រែសម្រួល និង ដកស្រង់ពី
https://www.mayoclinic.org/healthy-lifestyle/infant-and-toddler-health/in-depth/healthy-baby/art-20046200
https://www.facebook.com/ChamroeunPhalGroups?mibextid=LQQJ4d
https://www.facebook.com/chhaykitchens?mibextid=LQQJ4d
Click here to claim your Sponsored Listing.
Videos (show all)
Category
Website
Address
#84 Street 11, Borey Pipup Thmey Kour Srov II, Preaek Kampues, Dangkor
Phnom Penh
12000
245
Phnom Penh, 12150
ព្យាបាលភ្នែកគ្រប់ប្រភេទផលិតផលអាមេរិក ០១១៦៩៦៣៤៩ ០៩៧៦៥០១២០៩ ០៨៦៨០៨២៤៩ ០១២៦៧៨៦៦០
No. 54 Street 366, Sangkat Toul Svay Prey 1 , Khan Beoung Keng Kang
Phnom Penh, 120102
ITS Cambodia is a division under ITS GROUP, provider of medical & scientific equipment in Cambodia.
St. G, Sangkat Phnom Penh Tmey, Khan Sen Sok, Cambodia. Phnom Penh, Cambodia
Phnom Penh, 12410
សូមស្វាគមន៏ មកកាន់ផេកផ្លុវការរបស់ផ លិត ផលថែទាំសុខភាពរបស់ បុរស
St. 2, # F10
Phnom Penh, 12000
Contact Number 016888979 I want to my people to be good health.
Veng Sreng
Phnom Penh, 12102
#លក់ផលិតផលសុខភាពនាំចូលពីប្រទេសជប៉ុ
#07, Street 05, Borey Piphum Tmey I NR3, Sangkat Phleung Chheh Roteh, Khan Kombol
Phnom Penh, 12000
📲Tel: 093454445/ 0764444660 #Telegram_Account: 093454445
អាស័យដ្ឋាន:ផ្ទះលេខ 157A, ផ្លូវ 09, បុរីពិភពថ្មីចម្ការដូងរាជធានីភ្នំពេញ Tell:099828259. 069828259. 066773422
Phnom Penh, 12000
HENPCure (ហេនខ្យួរ) ឱសថព្យាបាលដូចជា៖ - រលាកសន្លាក់ឆ្អឹង និង សន្លាក់សរសៃពួរ
Medical Style Shop, St 195
Phnom Penh, 12300
Medical style shop មាបលក់ឯកសណ្ឋានពេទ្យ ស្អាត់ៗថ្មី ទើបមកដល់ថ្មីៗ ទំនើបបែប2020