Materials Science and Engineering Laboratory

We aim to boost creativity in transforming ideas to become reality for our Industrial and Mechanical

Photos from Industrial Engineering Department ParagonU's post 28/06/2023

Testing the strength of 3D-printed samples made from two different types of filaments ( PLA and ABS) and infill density (25% 50% 75% 100%)

Photos from Materials Science and Engineering Laboratory's post 17/03/2023

ការបង្រៀនពីការប្រើប្រាស់ LaTex កម្រិតមូលដ្ឋានដល់និស្សិតឆ្នាំទី៥ពីសិស្សច្បងដើម្បីឈានទៅដល់ការសរសេរសារណាដោយប្រើ LaTex។

បើសិនជាមាននិស្សិតណាចង់សរសេរសារណាដោយប្រើ LaTex អាចចូលរួមបាន។

17/03/2023

A call for sponsors for The 12th Scientific Day on 08-09 June 2023!!!

Photos from Materials Science and Engineering Laboratory's post 16/03/2023

សកម្មភាពមួយចំនួននៃការធ្វើបទបង្ហាញប្រចាំសប្តាហ៏របស់និស្សិតឆ្នាំទី៥ ដោយមានការចូលរួមពីលោកគ្រូ សិស្សច្បង សិស្សប្អូននិងមិត្តរួមជំនាន់។

Some activities of a fifth-year student giving a presentation. There were her advisor, senior, and lab mates joined the meeting.

Photos from មន្ទីរពិសោធន៍កម្តៅ Thermal Laboratory's post 16/03/2023
09/03/2023

Save the date ..,

Established in 2013, “ Techno-Science Research Journal” under the monitoring of Research and Innovation Center of ITC, aims to promote the research at both university and national level. Up to date, there are 10 volumes of research papers published in the Techno-RSJ platform, ITC. To improve the quality of scientific paper writing and ensure the sustainability of the Techno-SRJ platform , Research and Innovation Center of ITC is pleased to announce the organization of the free entry workshop on “ Improving Scientific Paper Writing” which will be held on 22nd March 2024 at Institute of Technology of Cambodia. The workshop is open for researchers, research students and public at national level to the experiences and updates of scientific paper writing.

01/03/2023

📢 Calling all U.S. academics, professionals, and artists!
We are excited to announce the launch of the competition for the U.S. Scholar awards for the 2024-25 academic year.

Where will your Fulbright journey take you? Explore over 400 Fulbright U.S. Scholar awards for U.S. citizens to , , and conduct projects in more than 135 countries and in all disciplines and fields of interest at https://bit.ly/3D6X130.

The application deadline is September 15, 2023. Check your eligibility and start your application today at https://bit.ly/3SptLdj.

18/02/2023

លោក មុត មេសា នឹងចូលរួមជាវាគ្មិនកិត្តិយសរបស់យើងក្នុងកម្មវិធី ជួបជុំគ្រួសារឧស្សាហកម្មនិងមេកានិកលើកទី៩ នៅថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមប្រធានបទ ” Introduction to Material Sciences and Engineering Laboratory ” ដែលលោកជាជំនួយការប្រធានមន្ទីរពិសោធន៍វិទ្យាសាស្រ្តរូបធាតុ​ និងវិស្វកម្ម សព្វថ្ងៃលោកជាគ្រូបង្រៀននៅក្នុងដេប៉ាតឺម៉ង់ទេពកោសល្យឧស្សាហកម្ម និងមេកានិក ហើយលោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផងដែរ។

ចង់ដឹងទេថា តើគន្លឹះដែលគាត់នឹងបកស្រាយមានអ្វីគួរអោយចាប់អារម្មណ៍? តើគាត់នឹងចែករំលែក បទពិសោធន៍និងព័ត៌មានអ្វីខ្លះពាក់ព័ន្ធទៅនឹងប្រធានបទខាងលើ?

ដូច្នេះកុំភ្លេចណា!!! ចូលរួមទាំងអស់គ្នាហើយត្រៀមសំនួរសួរបន្ថែមទៅកាន់វាគ្មិនរបស់យើងផង។

#កម្មវិធីជួបជុំគ្រួសារឧស្សាហកម្មនិងមេកានិកលើកទី៩

15/01/2023

ពង្រឹងសមត្ថភាព soft skill

09/01/2023

ចំណេះដឹងខ្លះៗអំពី របៀបនៃការស្រាវជ្រាវ
Research Methodology

១ សេចក្តីផ្តើម (Introduction)
ការស្រាវជ្រាវមានសារៈសំខាន់ សម្រាប់សិស្ស និស្សិត អ្នកស្រាវជ្រាវ និង អ្នកចង់អភិវឌ្ឍអ្វីមួយអោយប្រសើរជាងមុន ឬ អ្នកចង់យល់ដឹងពីចំណេះដឹងថ្មីៗ។ និស្សិតថ្នាក់អនុបណ្ឌិត និង បណ្ឌិតតែងតែត្រូវចេះជំនាញមួយនេះ អ្នកធ្វើការនៅក្នុងក្រុមហ៊ុនផ្នែក Research and Development ក៏ត្រូវចេះជំនាញមួយនេះ អ្នកធ្វើការលើផ្នែកវិទ្យាសាស្រ្តសង្គមក៏ត្រូវចេះជំនាញមួយនេះ។

២ ប្រធានបទ (Research Topic)
តើទៅរកប្រធានបទមកពីណាដើម្បីស្រាវជ្រាវ?
ប្រភពនៃប្រធានបទមានច្រើនកន្លែង អាចមកពីបញ្ហាដែលមាននៅជុំវិញខ្លួន អាចបានមកដោយសារការអានអត្ថបទវិទ្យាសាស្រ្ត និង អត្ថបទផ្សេងៗ អាចកើតចេញពីគំនិតផ្ទាល់ខ្លួន អាចបានមកពីស្ថាប័នដែលខ្លួនកំពុងនៅ ឬ សាលាដែលយើងកំពុងរៀនជាដើម អាចបានមកពីបញ្ហារបស់ពិភពលោកកំពុងជួបប្រទះ អាចបានមកពីទីផ្សារកំពុងត្រូវការ។

៣ ចំណោទបញ្ហា និង គោលបំណង (Problem statement, Research questions, Objective)
ដំបូងត្រូវរកប្រភពនៃបញ្ហាអោយឃើញជាមុនសិន បញ្ហា (Problem) ផលលំបាក (Challenge) ចន្លោះប្រហោង (Research Gap)។ បញ្ហារបស់អ្នកណាគេ? បញ្ហាធំប៉ុណ្ណា? បញ្ហាកើតឡើងពេលណា? បញ្ហាយូរហើយឬថ្មី? បើមិនដោះស្រាយមានរឿងអ្វីកើតឡើង? បញ្ហាគួរអោយចាប់អារម្មណ៍ទេ? បើដោះស្រាយហើយ មនុស្សប៉ុន្មាននាក់ទទួលផលប្រយោជន៍? សំនួរទាំងនេះ អាចអោយយើងចេះជ្រើសរើសប្រធានបទមួយដែលល្អមកធ្វើ។

ក្រោយពីកំណត់បញ្ហាបានហើយ ត្រូវចោទជាសំនួរសម្រាប់ស្រាវជ្រាវធំៗមួយចំនួន ដើម្បីជាគោលដៅក្នុងការស្រាវជ្រាវ ហើយបង្កើតគោលបំណងអោយបានច្បាស់លាស់។ កុំភ្លេចប្រើប្រាស់ SMART Model ដើម្បីវាយតម្លៃការងាររបស់យើង Specific, Measurable, Achievable, Relevant, Time-Bound។

៣ ការធ្វើអំណានឯកសារវិទ្យាសាស្រ្ត (Literature Review)
អ្នកស្រាវជ្រាវថ្មីថ្មោង មិនមានចំណេះដឹងច្រើននៅក្នុងខ្លួនឡើយ ហេតុដូចនេះហើយគឺទាមទារអោយយើងអានអោយបានច្រើន (ចេះពីរៀន)។ ការធ្វើអំណានឯកសារវិទ្យាសាស្រ្តអាចអោយយើង ដឹងពីបច្ចុប្បន្នភាពនៃបញ្ហា បរិបទនៃបញ្ហា មានអ្នកណាខ្លះដោះស្រាយវា? គេដោះស្រាយដោយវិធីណា? វិធីដែលគេដោះស្រាយមានប្រសិទ្ធភាពដែរឬទេ? តើវិធីរបស់គេ មានគុណសម្បត្តិនិងគុណវិបត្តិដូចម្តេច? អ្វីដែលគេមិនទាន់អាចធ្វើបាន (Research Gap)? តើខ្ញុំអាចបំពេញចន្លោះប្រហោង និងចូលរួមវិភាគទានដោះស្រាយទៅលើបញ្ហានេះ អោយមានប្រសិទ្ធភាពជាងមុន ឬ បំពេញចន្លោះដែលគេមិនទាន់ធ្វើបានដែរឬទេ?

ដើម្បីរកឯកសារមកអានយើងត្រូវចូលទៅរកតាម Google Scholar, Research Gate, MDPI, និង រោងពុម្ពវិទ្យាសាស្រ្តជាច្រើនទៀតដូចជា IEEE, ACM, Research4Life ជាដើម។ ហើយយើងត្រូវចេះ ដាក់ឯកសារយោង (Reference) ដោយប្រើប្រាស់ Citation Model ដូចជា APA, Chicago, MLA, IEEE ......។ល។

៤ ប្រភេទនៃការស្រាវជ្រាវ (Research Type)
ការស្រាវជ្រាវមានច្រើនប្រភេទ ទៅតាមជំនាញរបស់អ្នកស្រាវជ្រាវ Quantitative Research, Qualitative Research, Descriptive Research, Experimental Research, Apply Research, Action Research, Ground Theory Research, Ethnography Research ជាដើម។ យើងត្រូវដឹងថាពេលណា គួរប្រើប្រភេទស្រាវជ្រាវមួយណា។

៥ ប្រភេទអថេរ (Variables)
នៅក្នុងការស្រាវជ្រាវបែប បរិមានវិស័យ(Quantitative Research) និង គុណវិស័យ(Qualitative Research) គេបែងចែកអថេរជា អថេរជាលេខ (Numeric Variable) និង អថេរជាប្រភេទ Catogory Variable។ ហើយយើងបែងចែក Numeric Variable ជា២ទៀតគឺ លេខដាច់(Discrete) និង លេខជាប់(Continue)។ យើងក៏បែងចែក Category Variable ជា២ដែរគឺ អថេរនាម (Nominal) និង អថេរលំដាប់ (Ordinal)។
ឧទាហរណ៍
Discrete Numeric Variable: ចំនួនអ្វីមួយ
Continue Numeric Varibale: អាយុ កំពស់ ចង្វាក់បេះដូង ថ្លៃទឹក ថ្លៃភ្លើង
Nominal Category Variable: ភេទ ជនជាតិ សង្កាត់ ពណ៌ ប្រទេស
Ordinal Category Variable: កម្រិតនៃការចូលចិត្ត កម្រិតនៃហានិភ័យ ប្រភេទសំបុត្រ(First Class, Second Class)

៦ សម្មតិកម្ម (Hypothesis)
មិនមែនគ្រប់ការស្រាវជ្រាវទាំងអស់ត្រូវតែមានសម្មតិកម្មនោះទេ វាអាស្រ័យទៅលើប្រភេទនៃការស្រាវជ្រាវ។ ហើយបើការស្រាវជ្រាវមួយត្រូវមានសម្មតិកម្ម វាអាចត្រូវបានកំណត់តាំងពីដើមទីហៅថា Deductive Approach ឬ ស្រាវជ្រាវហើយទើបបង្កើតសម្មតិកម្មនិងទ្រឹស្តីតាមក្រោយហៅថា Inductive Approach។

ជាទូទៅ គេបង្កើតសុញ្ញសម្មតិកម្ម Null Hypothesiss (H0) ដែលសំគាល់ថា អថេរ២ មិនមានភាពខុសគ្នា
ឧទាហរណ៍
H0 គុណភាពនៃការសិក្សាក្នុងថ្នាក់ និង ការសិក្សាពីចម្ងាយ គឺដូចគ្នា។

ដើម្បីចង់ដឹងថសម្មតិកម្មខាងលើ ត្រូវ ឬ ខុស យើងត្រូវធ្វើការស្រាវជ្រាវ បើលទ្ធផលចេញមកដូចសុញ្ញសម្មតិកម្ម គឺយើងព្រមទទួលស្គាល់ថាសម្មតិកម្មនោះត្រឹមត្រូវ (Accept Null Hypothesis)។ ផ្ទុយទៅវិញប្រសិនបើលទ្ធផលនៃការស្រាវជ្រាវចេញមកផ្ទុយពីសុញ្ញសម្មតិកម្ម គឺយើងបដិសេដវាហើយជ្រើសរើសសម្មតិកម្មផ្សេង (Reject Null Hypothesis and Accept Alternative Hypothesis: Ha)។

Ha: គុណភាពនៃការសិក្សាក្នុងថ្នាក់ ល្អជាង ការសិក្សាពីចម្ងាយ។

ដើម្បីទទួលយកសម្មតិកម្មណាមួយគេត្រូវធ្វើតេស្ត ដែលយើងហៅថា Hypothesis Testing តាមបែបវិទ្យាសាស្រ្ត និង មានលទ្ធផលវិទ្យាសាស្រ្តជាអំណះអំណាង។

៧ រៀបចំការស្រាវជ្រាវ (Research Design)
ការស្រាវជ្រាវតាមបែប បរិមាណវិស័យ និង គុណវិស័យ តម្រូវអោយយើងជ្រើសរើស Population និង Sample ដើម្បីធ្វើការស្រាវជ្រាវ ដោយប្រើប្រាស់ Sampling Method មួយចំនួនដូចជា Simple Random Sampling, Stratified Sampling, Systematic Sampling, Cluster Sampling, Multi-Stage Sampling, Convinience Sampling, Voluntary response sampling ។ល។

មិនមែនគ្រប់ការស្រាវជ្រាវទាំងអស់ត្រូវតែមាន Population និង Sample នោះទេ ភាគច្រើនការស្រាវជ្រាវបែប វិទ្យាសាស្រ្តសង្គម ឬ ការស្រាវជ្រាវទីផ្សារគឺតម្រូវអោយមាន Population និង Sample។ Population ភាគច្រើនជាក្រុមមនុស្ស តែក៏អាចជាសត្វនិងរុក្ខជាតិផងដែរអាស្រ័យលើប្រធានបទនៃការស្រាវជ្រាវ។

៨ ការប្រមូលទិន្នន័យ (Data Collection)
ការប្រមូលទិន្នន័យ នៃការស្រាវជ្រាវតាមបែបបរិមាណវិស័យ និង គុណវិស័យ គេច្រើនធ្វើជា Survey, Questionnaire, Interview, Observation, Experiment ជាដើម។ ហេតុដូចនេះ យើងត្រូវចេះបង្កើតសំណួរ ដើម្បីសួរគេ តាមរយៈការបោះពុម្ពក្រដាសសំនួរដើរចែក ឬ ធ្វើក្នុង Google Form , Survey Monkey ដើម្បីផ្ញើដំណរភ្ជាប់អោយគេបំពេញជាដើម។

ការស្រាវជ្រាវខ្លះមិនទាមទារការបង្កើតជាសំនួរនោះទេ ដូចជាការស្រាវជ្រាវបែប Data Science គឺគេប្រមូលទិន្នន័យផ្សេងតាមប្រភពនានាបង្កើតបានជា Dataset ដើម្បីយកទៅពិសោធន៍។

ហេតុដូចនេះ ត្រូវដឹងថា ការស្រាវជ្រាវរបស់យើង ត្រូវការទិន្នន័យឬទេ? ទិន្នន័យប្រភេទអ្វី? ធ្វើយ៉ាងណាទើបប្រមូលបាន។

៩ បង្ហាញលទ្ធផល (Data Visualization)
ក្រោយពេលធ្វើការពិសោធន៍ ឬ ប្រមូលចម្លើយបានពីដំណាក់កាលមុនៗហើយ យើងត្រូវចេះយកលទ្ធផលនោះមកបង្ហាញ ដោយប្រើប្រាស់កម្មវិធីជំនួយមួយចំនួនដូចជា Jupyter, Matlab, Google Colab, R, SPSS, ....ដើម្បីទទួលបានរូបភាពនៃលទ្ធផលរបស់យើង ហើយត្រូវយកលទ្ធផលនោះមកធ្វើការបកស្រាយ។

ដូចគ្នាដែរ ការធ្វើពិសោធន៍ ដើម្បីទទួលបានលទ្ធផលគឺអាស្រ័យទៅលើប្រភេទនៃការស្រាវជ្រាវ។យើងត្រូវមាន Evaluation Criteria នៃការស្រាវជ្រាវរបស់យើងថា ធ្វើដូចម្តេចទើបដឹងថាការស្រាវជ្រាវរបស់យើងល្អ មានគុណមាន មានប្រសិទ្ធភាពជាដើម។

១០ សរសេររបាយការណ៍ និង បោះពុម្ព (Thesis Writing, Paper Publication)
ក្រោយពេលការស្រាវជ្រាវមួយត្រូវបានបញ្ចប់ យើងត្រូវសរសេរសារណា និក្ខេបទ ឬ អត្ថបទវិទ្យាសាស្រ្តដើម្បីធ្វើការបោះពុម្ពផ្សាយ ដោយប្រើប្រាស់កម្មវិធី MS Word, Latex, Overleaf ជាដើម។

នៅពេលដែលយើងចេះស្រាវជ្រាវហើយ យើងក៏អាចសរសេរជា Research Proposal ដើម្បីធ្វើការស្រាវជ្រាវបន្តថ្នាក់អនុបណ្ឌិត បណ្ឌិត ឬ សុំជំនួយពីប្រភពនានាដូចជា ADB, World Bank, JICA, KOICA, .....ជាដើម។

ការស្រាវជ្រាវស្មុគស្មាញ ទាមទារ ពេលវេលា និង ការប្តេជ្ញាចិត្ត ព្រមទាំងជំនាញទើបធ្វើអោយការងារស្រាវជ្រាវមួយទទួលបានលទ្ធផលល្អ។

រៀបរៀងដោយ សុខ គឹមហេង

09/01/2023

Please share to your friends, time to meet time to back to school

30/12/2022
30/12/2022

*** តួនាទីនៃវិទ្យាសាស្ត្រមូលដ្ឋានក្នុងសង្គម៖ ទស្សនវិស័យកូរ៉េ និងនិន្នាការសកល ដោយសាស្ត្រាចារ្យបណ្ឌិត Bum-Hoon Lee***
(Talk Summary in English is below)

តើអ្នកចង់ដឹងអំពីតួនាទីរបស់វិទ្យាសាស្ត្រមូលដ្ឋាន (រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា រួមទាំងគណិតវិទ្យា) នៅក្នុងសង្គមមែទេ? សូមចុះឈ្មោះចូលរួមស្តាប់ទស្សនៈរបស់ Prof. Dr. Bum-hoon Lee (Distinguished Research Professor & Emeritus Professor, Sogang University, Korea)។

"...នៅប៉ុន្មានទសវត្សរ៍មុន បន្ទាប់ពីបានឯករាជ្យ សិស្ស និស្សិត មាតាបិតា និងសង្គមកូរ៉េទាំងមូលតែង​អោយតម្លៃវិស្វកម្ម ជាងវិទ្យាសាស្ត្រមូលដ្ឋានសម្រាប់ការសិក្សានៅសាកលវិទ្យាល័យ ដោយហេតុផលច្រើន។ ហេតុផលសំខាន់ពីរក្នុងចំណោមហេតុផលទាំងនោះគឺទី១ បន្ទាប់ពីបញ្ចប់ការសិក្សា ពួកគេនឹងទទួលបានប្រាក់ខែច្រើន និងទី២ គឺជំនាញវិស្វកម្មជាអ្វីម្យ៉ាងដែលយើងមើលឃើញថាអាចយកទៅអនុវត្តបានភ្លាមៗសម្រាប់ការងារ​ក្នុង​ឧស្សាហកម្ម។ ក៏ប៉ុន្តែ បច្ចុប្បន្ន គេឃើញអ្នករៀនវិទ្យាសាស្ត្រមូលដ្ឋានដូចជារូបវិទ្យា គីមីវិទ្យា ជីវវិទ្យាជាដើម តែងចូលធ្វើការនៅក្រុមហ៊ុនកំពូលៗរបស់កូរ៉េ ដូចជា Samsung, LG, SK Hynix ជាដើម។ ម្យ៉ាងទៀត ផ្នត់គំនិតថ្មីក្នុងចំណោមអ្នកសិក្សា ស្រាវជ្រាវ និងបង្កើតគោលនយោបាយគឺដើម្បីអោយកូរ៉េរឹងមាំពិតប្រាកដ ជំនាញវិទ្យាសាស្ត្រ​មូលដ្ឋានជារឿងត្រូវជុំរុញ និងគួរអោយចាប់អារម្មណ៍សិក្សា ស្រាវជ្រាវ។ ហេតុនេះ នៅប្រទេសកូរ៉េ ជំនាញវិទ្យាសាស្ត្រ​មូលដ្ឋាន​ហាក់បាន និងកំពុងទទួលការចាប់អារម្មណ៍ខ្លាំងជាងវិស្វកម្មទៅវិញ។" Prof. Dr. Bum-hoon Lee

សូមចុះឈ្មោះចូលរួមស្តាប់ដោយឥតគិតថ្លៃតាមរយតំណរ៖ https://t.ly/opgdy ឬចុចស្កែន QR code ខាងក្រោមដើម្បីចុះឈ្មោះ។


Curiosity has been the main driving force for the natural sciences throughout the history of human beings. However, the natural sciences such as mathematics, physics, chemistry, and biology have been influencing various areas in the industry and affecting societies' cultures. It is not rare nowadays to see them even opening a new window in the industry and culture. The cases in Korea as well as in other countries will be reviewed in this aspect.

Photos from Institute of Technology of Cambodia - សាលាតិចណូ's post 30/12/2022
03/11/2022

អាហារូបករណ៍ Erasmus+ ទៅសិក្សាថ្នាក់អនុបណ្ឌិតច្រើនប្រទេសនៅសហភាពអឺរ៉ុបចាប់ផ្តើមបើកទទួលពាក្យហើយ!!!

អាហារូបករណ៍នេះត្រូវបានគាំទ្រជំនួយថវិកាដោយសហភាពអឺរ៉ុបដើម្បីផ្តល់ឱកាសអោយនិស្សិតជុំវិញពិភពលោកទៅសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យល្បីៗជាច្រើននៅសហភាពអឺរ៉ុប។ សូមទស្សនាវីដេអូនៅក្នុងតំណរភ្ជាប់ខាងក្រោមដើម្បីស្វែងយល់ពី អាហារូបករណ៍ បែបបទនៃការដាក់ពាក្យ និង គន្លឹះពិសេសៗ។

១. អាហារូបករណ៍ Erasmus+ សម្រាប់ថ្នាក់អនុបណ្ឌិត https://www.facebook.com/EMA.Cambodia/videos/1628436424155953
២. បែបបទនៃការដាក់ពាក្យ
https://www.facebook.com/EMA.Cambodia/videos/312940443748154
៣. គន្លឹះនៃការដាក់ពាក្យអាហារូបករណ៍
https://www.facebook.com/EMA.Cambodia/videos/1040174010116602
៤. បញ្ជីមុខវិជ្ជាសិក្សាសម្រាប់ថ្នាក់អនុបណ្ឌិតទាំង ១៧១ មុខវិជ្ជា (និស្សិតអាចដាក់ពាក្យសិក្សាបានច្រើនបំផុតត្រឹម ៣មុខវិជ្ជា)
https://www.eacea.ec.europa.eu/scholarships/erasmus-mundus-catalogue_en

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកទំព័រ EMA-Cambodia

24/10/2022

📣 Bourses d'Excellence Eiffel 2023 : l'appel à candidature est ouvert ! Rapprochez-vous des établissements français pour connaître leur date limite de réception des candidatures.

Retrouvez les domaines et les critères d’éligibilité sur cette page !
👉 https://bit.ly/3Swa7uO

📌 Le programme de bourses Eiffel est un outil développé par France Diplomatie afin de permettre aux établissements français d’enseignement supérieur d’attirer les meilleurs étudiants étrangers dans des formations diplômantes de niveau master et en doctorat.

------

📣 The call for applications for the 2023 campaign of the Eiffel scholarship program is open! Get closer to French establishments to find out their deadline for receiving applications.

Find the domains and eligibility criteria on this page!
👉 https://bit.ly/3Swa7uO

📌 The Eiffel scholarship program is developed by the Ministry for Europe and Foreign Affairs to allow French higher education institutions to attract the best foreign students in diploma courses at Masters' and Doctorate/PhD level.

Ministère de l'Enseignement Supérieur et de la Recherche

17/10/2022

[English below]

ចុះឈ្មោះតាមតំណរ: https://forms.gle/QxqxQawysPa622Q49
ជួបជាមួយវាគ្មិនរបស់យើង!
លោក ហ៊ាង ឡាទីន ជានិស្សិតថ្នាក់បណ្ឌិតឆ្នាំទី៣ ផ្នែកបច្ចេកវិទ្យាថាមពល និងគ្រប់គ្រង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ បច្ចុប្បន្ន លោកកំពុងសិក្សាស្រាវជ្រាវអំពីឥទ្ធិពលនៃភាពតានតឹងដោយកម្ដៅមកលើផលិតភាពការងារកម្មករក្នុងវិស័យសំណង់នៅប្រទេសកម្ពុជា និងជាជំនួយការផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុរបស់គម្រោង។ លោកធ្លាប់បានធ្វើការស្រាវជ្រាវផ្នែកថាមពលកកើតឡើងវិញអស់រយៈពេលបួនឆ្នាំ ក្នុងគម្រោង ការផលិតអុសបង្ហាប់ជីវម៉ាសពីកាកសំណល់ផ្សេងៗដូចជា អាចម៍រណារ​ អង្កាម និងស្លឹកឈើ ដោយប្រើប្រាស់កាកសំណល់ខ្លាញ់សត្វជាភ្នាក់ងារសម្រាប់ភ្ជាប់ដើម្បីបំពេញតម្រូវការថាមពលតាមផ្ទះ។ ក្នុងសិក្ខាសាលារបស់យើង លោកនឹងណែនាំពីប្រភេទនៃជីវម៉ាស ការបម្លែងជីវម៉ាស ​អត្ថប្រយោជន៍នៃអុសបង្ហាប់ជីវម៉ាស និងលក្ខណៈនៃការប្រើប្រាស់អុសបង្ហាប់ជីវម៉ាស។
📍 វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាល Conference Hall I,អគារ A)
🗓ថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២
⏰៨:៣០នាទីព្រឹក

Register: https://forms.gle/QxqxQawysPa622Q49
Meet our speaker!
Mr. HEANG Latin is a third-year doctoral degree in Energy Technology and Management from the Institute of Technology of Cambodia. Currently, he is conducting a research study on the impact of heat stress on construction worker productivity in Cambodia and working as a project technical and financial assistant for the project. He has conducted research in renewable energy for four years in a biomass briquette project produced from various biomass waste materials including sawdust, rice husk, and tree leaves by using waste oil as a binder to implement energy demand for the household. In this workshop, he will introduce biomass categories, biomass conversion, the benefits of biomass briquette, and its application.
📍Institute of Technology of Cambodia (Conference Hall I, Building A)
🗓Saturday 22, October, 2022
⏰8:30 am

06/10/2022

ដំណឹងអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅចក្រពភអង់គ្លេស ក្នុងកម្មវិធី Chevening ឆ្នាំសិក្សា២០២៣-២០២៤

ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់សាធារណជនទាំងពីរភេទជ្រាបថា៖ ក្នុងឆ្នាំ២០២២ នេះចក្រភពអង់គ្លេស បានផ្ដល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេលមួយឆ្នាំ ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សានៅតាមសាកលវិទ្យាល័យឈានមុខគេណាមួយរបស់ចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។

- ព័ត៌មានបន្ថែម ៖ https://www.chevening.org/about/contact-us/
- ដាក់ពាក្យ ៖ https://www.chevening.org/apply/
-ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ១២:០០ ម៉ោងនៅចក្រភពអង់គ្លេស

Photos from Materials Science and Engineering Laboratory's post 06/10/2022

Introduction about laboratory management as well as sharing some experiences and knowledge from Mr. CHEA Vabotra who is a Ph.D. student in Thermal Laboratory. We are members of Material Science Engineering Laboratory (MSE-Lab) appreciate his kindness.
We would like to thank him for spending his precious time training us today.

20/09/2022

Scholarships Opportunity for MS, Integrated, and Ph.D. programs in South Korea!

University of Science and Technology (UST) has announced the admission guidelines for the 2023 Spring Semester.

Link: https://www.ust.ac.kr/bbs/BBSMSTR_000000000861/view.do
The 32 Campuses/schools: https://www.ust.ac.kr/prog/campus/eng/sub03_02_02/list.do

Currently, there are 2 students doing research at the Korea Railroad Research Institute (KRRI) and the Korea Institute of Science and Technology (KIST).

Photos from JICA Cambodia Office  - JICA カンボジア事務所's post 15/09/2022
20/08/2022

*** GSS's Mathematics Seminar Series ***

Dr. Sothea Has is invited to give a talk on "K-means Clustering Algorithm via Vector Quantization" on 25 Aug. 2022. Those who are interested in it can register at https://bit.ly/3A4aGVv. For more info., please see the details below.

: Clustering tasks consist of grouping observations into clusters based on their similarities. Clustering appears everywhere from classifying bacteria or insects based on their characteristics to grouping internet users or customers based on their surfing behaviors. In this talk, we present a mathematical model of data compression known as “Vector Quantization”, from theory to its algorithmic adaptation, the K-means clustering algorithm. This talk aims at illustrating how mathematical theories behind the quantization model became the fundamental structure of the popular K-means algorithm. It is a good motivation for pupils who are interested in mathematics and its applications.
Remark: it’s good if the participants have some basic knowledge of Euclidean spaces and probability such as random variables, expectation, variance, …

18/08/2022

*** RUPP's GSS will organize a series of talks on "2D Materials" and "Appropriate Technology for Solving the Societal Problem" ***

RUPP's GSS will organize another series of technical talks on "Two-dimensional materials" and "Appropriate technology for solving the societal problem", where Prof. Dr. Hyeonsik Cheong, Vice-President for Research and Physics Professor, and Prof. Dr. Kwanwoo Shin, Chemistry Professor, Sogang University, Korea, will share their expertise, respectively. This talks will be both face-to-face and via Zoom.

18/08/2022

មន្ទីរពិសោធន៍ Dynamics and Control Laboratory ហៅកាត់ DCLab សូមជូនដំណឹងពីការផ្តល់ជូននូវអាហារូបករណ៍ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​សម្រាប់ការស្រាវជ្រាវលើ​ជំនាញ​ Mechatronics ។

17/08/2022

*** RUPP's GSS organizes a talk on "Research Management" on 18 Aug. 2022 ***

Talk Title: Research Management
Speaker: Prof. Dr. Hyeonsik Cheong (Vice-President for Research, Sogang Univ., Korea),
Date: 18 Aug., Time: 2:00 PM, Venue: Room 704, STEM building (also in Zoom through the below link).
Vice-Rector Dr. Ravy Oum will give a short opening remark
Moderator: Dr. Tharith Sriv

In this talk, I will present an overview of how a young faculty member can set up a research program and manage the whole process of research from building the laboratory to publication and knowledge managements. Setting up a research program is different from executing a research project in that one needs to set the vision of his/her research career for the long term. One needs to take the research environment and/or support for research into consideration. Recruiting good students and maintaining a productive research group are easier said than done. I will also go over the process of publication and publicity for the research results.

Join Zoom Meeting
https://us02web.zoom.us/j/5331688319
Meeting ID: 533 168 8319

20/05/2022

*** The 24th Monthly Seminar on SEM ***

RUPP's GSS is glad to have Dr. Phanny Yos as the speaker in the 24th Monthly Seminar entitled "SEM and Applications in Characterization of Materials". The seminar will be organized in a blended mode where a small group of participants are invited to join face-to-face and the rests will be able to join it via Zoom. Interested person can register for this seminar via the following link: shorturl.at/jGIYZ. Zoom link will be sent to registered people before the seminar.

:
Scanning Electron Microscope (SEM) is used to scan the surface of the sample with a focused beam of electron to produce sample images. The electrons are emitted by the electron gun to interact with atoms in the sample, creating various signals that comprises of information of the surface topography of the sample. In the most common SEM mode, secondary electrons (SE) emitted by atoms excited by the electron beam are detected using a secondary electron detector. Another type of signal is reflected or back-scattered electrons (BSE). With the narrow electron beam, SEM micrographs have a large depth of field providing clear image with 3D appearance useful for identifying the surface structure of a sample. With current SEM at ITC (Model JEOL IT-500), a wide range of magnifications is possible from 30 times to 300,000 times. This model is also equipped with Energy Dispersive Spectroscopy (EDS), which is able to identify the different inorganic elements present in the sample.

Photos from Research and Innovation Center's post 04/05/2022

The 11th Scientific Day of ITC

Photos from EducationStore's post 01/05/2022
Want your business to be the top-listed Engineering Company in Phnom Penh?
Click here to claim your Sponsored Listing.

Telephone

Website

Address

Office 112B, Building B, PO Box 86, Russian Conf. Boulevard Phnom Penh
Phnom Penh

Opening Hours

Monday 07:00 - 11:00
13:00 - 17:00
Tuesday 07:00 - 11:00
13:00 - 17:00
Wednesday 07:00 - 11:00
13:00 - 17:00
Thursday 07:00 - 11:00
13:00 - 17:00
Friday 07:00 - 11:00
13:00 - 17:00
Saturday 07:00 - 11:00

Other Science, Technology & Engineering in Phnom Penh (show all)
Board of Engineers Cambodia Board of Engineers Cambodia
Building No. 400, Road 1019, Phaum Tropeng Svay, S/K Kork Khleng
Phnom Penh, 12000

Board of Engineers Cambodia (BEC) derived from The Engineering Institution of Cambodia (EIC) which was founded in the year 2000.

Bidon Corp Bidon Corp
104(20A)
Phnom Penh, 12000

M-Ca-Kh M-Ca-Kh
Chomka D**g
Phnom Penh, 1200

Shear knowledge

IoT-Cambodia IoT-Cambodia
476
Phnom Penh

We are IoT-Cambodia Community to share knowledge here.

ស្តេចបង្កើនផល ស្តេចបង្កើនផល
2004
Phnom Penh, 12000

Sale products for Agriculture

លោក ហួន កុម្ភៈ-Mr. Huon Kompheak លោក ហួន កុម្ភៈ-Mr. Huon Kompheak
Phnom Penh, 12000

Welcome to technology page of Mr. Huon Kompheak! Like and share to get more knowledge from me!

ASM In Stock ASM In Stock
St, Down Town7
Phnom Penh, 12000

សួស្តីបងប្អូនទាំងអស់គ្នា(Like&Share page) ដើម?

KHMER DIY KHMER DIY
ផ្ទះលេខ23 ផ្លូវ14A បុរីពិភពថ្មីចំការដូង១ (069675 999)
Phnom Penh, 12000

ខ្មែរអាចធ្វើបាន - Khmer can do it!!

MAK Rattanak Concrete MAK Rattanak Concrete
Phnom Penh
Phnom Penh

Product All Kind of Pipe & Box Culvert

PhnekTep Security PhnekTep Security
86k
Phnom Penh

Camera security

SengPiseth SengPiseth
Phnom Penh

005 174 492

វិស្វករMEP-Engineering MEP វិស្វករMEP-Engineering MEP
271
Phnom Penh, 12000

Music,Video,Photos