Board of Engineers Cambodia
Board of Engineers Cambodia (BEC) derived from The Engineering Institution of Cambodia (EIC) which was founded in the year 2000.
Along with the integration into the region and the world, the mobility of engineering services plays significant roles in the cross boundary trade as per the Mutual Recognition Agreement (MRA) on Engineering Services signed by Ministers of Commerce of ASEAN Countries in 2005. BEC was established to handle the mechanism of Professional Regulatory Authority (PRA) for Cambodia. Board of Engineers Cam
អបអរសាទរខួបទី៤៥នៃទិវាជ័យជម្នះ៧មករា( ០៧ មករា ១៩៧៩-០៧ មករា ២០២៤)🎉🌹💐🌷🎊
របាយការណ៍លទ្ធផល ពិធីសំណេះសំណាលរវាងគណៈវិស្វករកម្ពុជា និងគណៈស្ថាបត្យករកម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
អបអរសាទរឆ្នាំថ្មីឆ្នាំសកល🎊🎉🌹💐
Happy new Year! Wishing you a happy New Year May it be filled with newly successful works and good fortunes 🎊🎉🌷💐❤️🌹
សេចក្តីជូនដំណឹងសិក្ខាសាលាតាមប្រព័ន្ធអនឡាញស្តីពី«ប្រព័ន្ធថាមពលអគ្គីសនីនៅSouth Africa»ក្នុងគោលបំណងផ្តោតសំខាន់លើការប្រកួតប្រជែង និងវិធីដោះស្រាយ។
កម្មវិធីនេះរៀបចំដោយផ្នែកបច្ចេកទេសវិស្វកម្មអគ្គីសនី(IEM)សហការជាមួយAEI-EI(AFEO) ប្រព្រឹត្តិទៅនៅថ្ងៃ ទី១៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៥:៣០ ដល់ម៉ោង ៦:៣០ល្ងាច
សម្រាប់ព័ត៌មានបន្ថែមក្នុងការចូលរួមសូមមើលក្នុងប័ណ្ណផ្សព្វផ្សាយ។
អបអរសាទរប្រាសាទអង្គរវត្ត ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភលោក ១៤ ធ្នូ ១៩៩២ -១៤ ធ្នូ ២០២៣🌷🎉💐🎊🌹
ភ្នំពេញ: នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ គណៈវិស្វករកម្ពុជាបន្តបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី«សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា» នៅសាកលវិទ្យាល័យន័រតុន ក្រោមអធិបតីភាព ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា និង ឯកឧត្តម ចាន់ មិថុនា ព្រឹទ្ធបុរសរង មហាវិទ្យាល័យវិទ្យាស្រាស្ត្រ នៃសាកលវិទ្យាល័យន័រតុន រួមជាមួយថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ និង និស្សិតជាវិស្វករជំនាញ វិស្វកម្ម -អគ្គីសនី និងអេឡិចត្រូនិច ប្រមាណសរុប៣៥០នាក់។
ភ្នំពេញ: នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ គណៈវិស្វករកម្ពុជាបន្តបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី«សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា» នាវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ក្រោមអធិបតីភាព ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា និង ឯកឧត្តម យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស រួមជាមួយថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ និង និស្សិតជាវិស្វករជំនាញអគ្គីសនី-សំណង់ស៊ីវិល-ព័ត៌មានវិទ្យា-ស្ថាបត្យកម្ម ប្រមាណសរុប៣០០នាក់។
ភ្នំពេញ: នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការនៃគ.វិ.ក បានអញ្ជើញចូលរួមកម្មវិធី "សន្និបាតបូកសរុបការងាររបស់សមាគមអ្នកសាងសង់លើកទី១៣ និងពិធីសម្ពោធការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិឆ្នាំ២០២៣ " នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ🌹💐🌷
ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា និងវិស្វករអាជីពសរុបចំនួន៥២រូប ដឹកនាំដោយ ឯកឧត្តម សុខុម ភគវន្តមុនី អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សា និង ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជាអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយគណៈវិស្វករកម្ពុជា និងគណៈស្ថាបត្យករកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជា រួមជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសាលសន្និបាត២០២១ ទីស្តីការក្រសួង។
អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទៅ២៦–២៨ វិច្ឆិកា ២០២៣🎊🌷🌹💐🎉
ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការ គណៈវិស្វករកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន ចូលរួមសន្និសីទនៃស្ថាប័នសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤១( CAFEO-41) ក្រោមប្រធានបទ” ការចាប់ផ្តើមសេដ្ឋកិច្ចខៀវ និងថាមពលបៃតង របស់អាស៊ាន” ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងបាលី(Bali) នៃប្រទេសឥណ្ឌូនេស៊ី ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ
និងមន្រ្តីរាជការមកពី ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អាជ្ញាធរអគ្គិសនីកម្ពុជា ក្រុមការងារវិស្វករ និងយុវវិស្វករកម្ពុជាផងដែរ។ សន្និសីទនេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកឱ្យគ្នាទៅវិញទៅមកនូវបទពិសោធន៍ ចំណេះដឹងថ្មីៗក្នុងវិស័យវិស្វកម្ម។
សន្និសីទនេះបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ក្រោមភាពស្និតស្នាលជាសហភាតរៈ🌹🌹
សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការសាកល្បងមន្ទីរពិសោធន៍គណៈវិស្វករកម្ពុជាសាខាខេត្តព្រះសីហនុ និងខេត្តសៀមរាប
អបអរសាទរខួបលើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣ -០៩ វិច្ឆិកា ២០២៣🌹🌷💐🎉🎊
សូមក្រាបបង្គំថ្វាយព្រះពរជ័យ សិរីមង្គល បវរមហាប្រសើរគ្រប់យ៉ាងថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជវរោកាសជយាភិរម្យ នៃព្រះរាជពិធីបុណ្យខួបលើកទី១៩នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ(២៩ តុលា ២០០៤-២៩ តុលា ២០២៣)
នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការ ឯកឧត្តមអគ្គលេខាធិការរង៣រូប និងប្រធានផ្នែកផ្សព្វផ្សាយនៃគណៈវិស្វករកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំស្តីពីកិច្ចសហការ រវាងគណៈវិស្វករកម្ពុជា និង គណៈស្ថាបត្យករកម្ពុជា ក្រោមការសម្របសម្រួលរបស់ ឯកឧត្តម រត្ន័ វិរៈ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅទីស្តីការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង
លិខិតចូលរួមមរណៈទុក្ខជូនចំពោះលោក សុខ រតនា ប្រធានផ្នែកផ្សព្វផ្សាយ និងព័ត៌មានវិទ្យា🙏🙏🙏
សូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី ទស្សនាព័ត៌មានទូរទស្សន៍ជាតិកម្ពុជាស្តីពីវគ្គបណ្តុះបណ្តាល «នវានុវត្តន៍លើវិស័យសំណង់» ក្រោមអធិបតីភាព ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា។
(ភ្នំពេញ) ឯកឧត្តម សុខុមរិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជារួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអគ្គលេខាធិការរង ទីប្រឹក្សា និងវាគ្មិនបរទេស អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី«នវានុវត្តន៍ក្នុងវិស័យសំណង់»
នៅវេលាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វគ្គបណ្តុះបណ្តាលមួយ ដែលសង្កត់ធ្ងន់ទៅលើការប្រើប្រាស់ Software Revizto បានចាប់ផ្តើមក្រោមកិច្ចសហការរវាងគណៈវិស្វករកម្ពុជាជាមួយក្រុមហ៊ុនONEBIM Cambodia និងមានការចូលរួមពីសិក្ខាកាមជាវិស្វករចុះបញ្ជី និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជំនាញសំណង់ស៊ីវិល ស្ថាបត្យករ មេកានិច និងអគ្គិសនីចំនួន៣៥០នាក់។ ឯកឧត្តមអគ្គលេខាធិការគណៈវិស្វករកម្ពុជា និងជាប្រធានគណអធិបតីបានលើកឡើងដោយសង្ឃឹមជឿជាក់ថា វគ្គបណ្តុះបណ្តាលនេះពិតជាអាចជួយដល់សិក្ខាកាមជាវិស្វករអាចទាញយកប្រយោជន៍ពីបច្ចេកវិទ្យាDigital មកច្នៃប្រឌិតកែប្រែ និងផ្លាស់ប្តូរតួនាទីរបស់វិស្វកររួមទាំងការផ្តល់លទ្ធភាពឱ្យវិស្វករនូវការវិភាគគ្រប់ជ្រុងជ្រោយលើការរៀបចំផែនការ ការរចនា ការប្រើប្រាស់ថវិកា ការសាងសង់ ក៏ដូចជាការគ្រប់គ្រងការដ្ឋានដែលផ្តល់ភាពងាយស្រួល ចំណេញពេលវេលា និងមានប្រសិទ្ធភាពក្នុងការអនុវត្តន៍គម្រោងសាងសង់។
នៅទីបញ្ចប់ឯកឧត្តមគណអធិបតីបានចែកជូននូវវិញ្ញាបនបត្រដល់សិក្ខាកាមដែលបានចូលរួមប្រកបដោយបរិយាកាសសប្បាយរីករាយ និងពោរពេញដោយស្នាមញញឹម។
សូមគោរពជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គលក្នុងក្រុមគ្រួសារ🙏🙏🙏🎉💐🎊🌹🌷
សេចក្តីជូនដំណឹងស្តីពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតក្រោមគម្រោងអាហារូបករណ៍របស់ប្រទេសជប៉ុន សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា(JDS)សម្រាប់ឆ្នាំ២០២៣
សេចក្តីជូនដំណឹងវគ្គបណ្តុះបណ្តាលស្តីពី«នវានុវត្តន៍ ក្នុងវិស័យសំណង់វគ្គ២»Innovation in Construction (Part2)
សាររំលែកទុក្ខជូនចំពោះ លោក ឡាច អេងហ៊ន និងភរិយា ព្រមទាំងក្រុមគ្រួសារ
សូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រីទស្សនាព័ត៌មានទូរទស្សន៍ជាតិកម្ពុជាស្តីពី អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ថ្នាក់ដឹកនាំរួមទាំងមន្រ្តីបុគ្គលទាំងអស់របស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជាបានប្រារព្វពិធីអបសាទររមណីដ្ឋានបុរាណវិទ្យា ប្រាសាទកោះកេរ ដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ 🎉💐🎊🌷🌹
នៅអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ថ្នាក់ដឹកនាំរួមទាំងមន្រ្តីបុគ្គលទាំងអស់របស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជាបានប្រារព្វពិធីអបសាទររមណីដ្ឋានបុរាណវិទ្យា ប្រាសាទកោះកេរ ដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ 🎉💐🎊🌷🌹
គណៈវិស្វករកម្ពុជា អបអរសាទរ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
#17-09-2023🎊🎉🌷🌹💐
សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រីទស្សនាព័ត៌មានទូរទស្សន៍ជាតិកម្ពុជា ស្តីពីពិធីបិទវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ«ការពង្រឹងគុណភាពដី» និងផ្តល់ជូនវិញ្ញាបនបត្រដល់សិក្ខាកាមចំនួន៣០០នាក់ ក្រោមអធិបតីភាព ឯកឧត្តម សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈវិស្វករកម្ពុជា។
សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទស្សនាការផ្សាយព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាស្តីពីពិធីបើកវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ«ការពង្រឹងគុណភាពដី SOIL IMPROVEMENT»រៀបចំដោយគណៈវិស្វករកម្ពុជា សហការជាមួយក្រុមហ៊ុនBauer និងក្រុមហ៊ុនMenard
(ភ្នំពេញ)៖ឯកឧត្តម សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈវិស្វករកម្ពុជាអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងគុណភាពដី និងផ្តល់ជូនវិញ្ញាបនបត្រដល់សិក្ខាកាមចំនួន៣០០នាក់។
នារសៀលថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារ SUN & MOON វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ដែលរៀបចំឡើងដោយគណៈវិស្វករកម្ពុជាសហការជាមួយក្រុមហ៊ុនBauer និងក្រុមហ៊ុនMenardបានបញ្ចប់ដោយជោគជ័យ និងមានការគាំទ្រពីសំណាក់សិក្ខាកាមសូមឱ្យគណៈវិស្វករកម្ពុជាបន្តបើកវគ្គបណ្តុះបណ្តាលលើជំនាញថ្មីៗជាបន្តទៀត។ ឯកឧត្តមប្រធានគណៈអធិបតីបានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ អាចធានាបាននូវការផ្តល់មូលដ្ឋានចំណេះដឹងដ៏រឹងមាំ ជាពិសេសអាចចាប់យកបទពិសោធន៍ល្អៗ ដើម្បីយកទៅបំពេញការងារ ឱ្យកាន់តែល្អប្រសើរ កាន់តែមានការទទួលខុសត្រូវ កាន់តែមានប្រសិទ្ធភាព និងប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់។
(ភ្នំពេញ)៖ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជាអញ្ជើញជាអធិបតីក្នុងពីធីបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងគុណភាពដី (Training on Soil Improvement) និងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាង គណៈវិស្វករកម្ពុជា ជាមួយនិងក្រុមហ៊ុន ONE BIM CAMBODIA - គណៈវិស្វករកម្ពុជាជាមួយនិងសាកលវិទ្យាល័យជាតិបាត់ដំបង ចូលរួមដោយឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរងនៃគណៈវិស្វករកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នាសណ្ឋាគារ SUN&MOON HOTEL វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់មួយរៀបចំឡើងដោយគណៈវិស្វករកម្ពុជាសហការជាមួយក្រុមហ៊ុនBauer និងក្រុមហ៊ុនMenard ដោយមានការចូលរួមពីវាគ្មិនអន្តរជាតិជាច្រើនរូប ក្រសួងពាក់ព័ន្ធនឹងវិស្វកម្ម ក្រុមហ៊ុនឯកជន វិស្វករចុះបញ្ជី វិស្វករអាជីពសរុបប្រមាណ៣០០នាក់ ក្នុងគោលបំណងផ្តល់បទពិសោធន៍ របកគំហើយថ្មីៗ ជាជំនួយស្មារតីបន្ថែមពាក់ព័ន្ធនឹងការពង្រឹងគុណភាពដី។
Click here to claim your Sponsored Listing.
Videos (show all)
Contact the organization
Telephone
Website
Address
Building No. 400, Road 1019, Phaum Tropeng Svay, S/K Kork Khleng
Phnom Penh
12000
Opening Hours
Monday | 07:00 - 17:00 |
Tuesday | 07:00 - 17:00 |
Wednesday | 07:00 - 17:00 |
Thursday | 07:00 - 17:00 |
Friday | 07:00 - 17:00 |
House 89B, Street 103
Phnom Penh
ChildSafe is a global movement protecting children and youth from abuse and exploitation.
#1, Street 96, Sangkat Wat Phnom, Khan Daun Penh
Phnom Penh, 12202
Welcome to the U.S. Embassy! សូមស្វាគមន៍មកកាន់ស្ថានទូតអាមេរិក។
House 89B, Street 103
Phnom Penh, 12307
Friends-International works with marginalised urban children and youth, their families and communities, to help them become independent and productive citizens of their country.
Building 40, Russian Federation Boulevard (110), Mittapheap
Phnom Penh, 120444
ECCC ended judicial proceedings in 2022 Residual functions since 2023 Resource Centre in Phnom Penh
Phnom Penh
Women in Business in Cambodia have created this page to share experience in doing business and working in the Kingdom. We also hope this page will be a good platform to network, su...
3A, Street 169
Phnom Penh, 12306
This page is basically about Cambodia. It not only showcases the Kingdom of Cambodia as a compelling destination for visitors and investors, it contributes also to share informati...
Office Address: 172B, St. 300, Sangkat Beoung Keng Kang 2, Khan Chamkamorn, Phnom Penh
Phnom Penh, 855
Agriculture Technology Services Association (ATSA) was an idea originating from discussions between the National Integrated Pest Management Programme and Danida as a means of maint...
Mai Da Road (street 2004)
Phnom Penh, 12406
#បញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជ?
#A-15, Street Moha A, Sangkat Krang Thnong, Khan Sansok
Phnom Penh, 12000
Marya Fashion មានលក់ស្បែកជើងនារីគ្រប់ម៉ូតស?