Novels - ហ្សាប៊ីក
*♡ Give every character a reason to be in the story.*♡
មកវិញហើយយយយយ🎀 អេតមីនឲ្យ២ភាគ តែបូកចូលដាក់តែ១ភាគទេ រីករាយអាន🎀
រឿង #ស្នេហ៍ប្រុសផ្តាច់ការ #ភាគ១៣
ថេយ៉ុង ញាំបបររួច ម៊ែលីក៏យកចានទៅលាងសម្អាត។ គេឈរឪបដៃពិតខ្នងនឹងជញ្ជាំងសម្លឹងមើលនាងពីក្រោយ។ សម្លេងចានក្តុងក្តាំង បង្កដោយនារីតូចច្រឡឹងសក់ខ្លីត្រឹមកញ្ចឹងក ពាក់អាវយឺតដៃខ្លីនិងខោជើងខ្លី ឈរលាងចានទល់មុខបង្អួចដែលមានវាលភ្នំខៀវស្រងាត់។ ទស្សនីយភាពមួយនេះ ជាការចងចាំដ៏ល្អរបស់គេពិតមែន។ គេមិនដែលរំពឹងថាអាចមកឈរនៅកន្លែងផ្សេង ដែលខុសដាច់ពីកន្លែងដែលគេធ្លាប់រស់នៅ។
រវាងគេនឹងនាង ដូចនៅភពខុសគ្នា ហើយគេបានឆ្លងភពរបស់គេ ឆ្លងមករកនាង ដោយមិនខ្វល់ពីអ្វីទាំងអស់។
« ក្បាលផ្សិត! »
« ចាស? ចាំបន្តិចផ្កាប់ចានមួយសិន! » នាងតូចសម្អាតចានរួចយកផ្កាប់ក្នុងកញ្ច្រែងឲ្យខ្សោះទឹក រួចដើរកាត់មុខគេទៅយកកន្សែងមកជូតដៃ។ ប៉ុន្តែថេយ៉ុង ឈោងយកកន្សែងទុកមុន លូកដៃម្ខាងឱបចង្កេះនាងលើកដាក់តុបាយ ហើយយកកន្សែងជូតដៃនាងថ្នមៗ។
ម៊ែលី ផ្អៀងក សម្លឹងមុខគេយ៉ាងស្មឺកៗអត់ដឹងខ្យល់អី ធ្លោយមាត់សួរគេ។
« កើតអីបានធ្វើចឹងដាក់ម៊ែល? »
« ចង់ធ្វើ! »
« ក្តៅខ្លួនទេដឹង? »
« យើងជូតដៃឲ្យនាង នាងត្រូវឲ្យអីមកយើងមួយ! » គេសម្លឹងមុខនាងយ៉ាងមុតស្រួច។ ក្មេងតូចក្បាលផ្សិតក៏ចាប់ផ្តើមភ័យ។
« ថេយ៍ចង់បានអី? »
« នៅស្ងៀមឲ្យបាន5នាទី ហាមរើ ហាមសួរនាំ! »
« ហេតុអី? »
« ចង់ឱបនាង! »
« អ្ហឹក! » និយាយចប់ភ្លាម គេហក់មកឱបនាងភ្លែត។ គេលូកដៃក្រសោបព័ទ្ធចង្កេះរាងតូចយ៉ាងណែន។ យកក្បាលទៅដាក់កើយលើស្មានាងថ្នមៗ រួចបិទភ្នែកយ៉ាងយូរ ទាល់តែគ្រប់៥នាទី ទើបដកខ្លួនប្រលែងដៃមកវិញ។
« ហេតុ....»
« ចាត់ទុកថាជាកាដូដែលយើងទទួលពីនាង នៅថ្ងៃនេះ! » មិនបាច់ឲ្យនាងសួរគេទាន់ គេនិយាយប្រាប់តែម្តង រួចយកដៃញីសក់នាងថ្នមៗ ដែលខុសពីរាល់ដង គេញីសក់នាងឡើងកន្ត្រើង។
« ថ្ងៃនេះថ្ងៃខួបកំណើតថេយ៍ឬ ? »
« ទៅយកឥវ៉ាន់មក យើងទៅសេអ៊ូល! »
« ប្រាប់សិនមក! » ម៊ែលី មិនព្រមតាមគេ នាងសម្លឹងមុខគេរួចយកដៃឪបចូលគ្នា។
មេឃសុខៗក៏ភ្លៀងឈូ ស្រីតូចប្រញាប់ចុះពីតុ រត់ទៅបិទបង្អួច និងសារខោអាវមកទុក។ លោកស្រីអ៊ីន ក៏រត់ត្រលប់មកផ្ទះជាមួយបាវតូចមួយ។
« ម៉ាក់សើមអស់ហើយ!! អីយ៉ាចាំកូនទៅយកកន្សែងមកជូតឲ្យម៉ាក់! »
« មិនបាច់ទេម៊ែល! » គាត់ហាមកូនមិនទាន់ ព្រោះនាងត្បិតតែជើងខ្លីៗ តែរត់លឿនណាស់ដែរហ្នឹង។ មួយពព្រេចភ្នែកនាងក៏រត់មកវិញជាមួយកន្សែងជូតខ្លួនឪ្យម្តាយ។
ថេយ៉ុង ក៏ជួយលើកបាវ ដាក់ក្បែរធ្នើលាងចានឲ្យលោកស្រីអ៊ីន។
« ម៉ាក់ទៅចំការ យកបានផ្លែឈើនិងបន្លែស្រស់ៗល្អណាស់! មេឃភ្លៀងធ្លាក់ល្មម ចាំម៉ាក់ធ្វើស៊ុបសារ៉ាយឲ្យអ្នកទាំងពីរញាំណា៎! »
« ចាសម៉ាក់! » ម៊ែលី ក៏ដឹងភ្លាមថាថ្ងៃនេះ ជាថ្ងៃកំណើតថេយ៉ុង បើមិនមែនថ្ងៃកំណើតគេទេ ម៉ាក់នាងក៏មិនយកគ្រឿងផ្សំរួមទាំងបន្លែធ្វើស៊ុបសារ៉ាយមកពីចំការដែរ។
ថេយ៉ុង មិនមាត់ អង្គុយលើកៅអីនៅតុបាយ មើលម្តាយកូនទាំងពីរចម្អិនអាហារស្របពេលភ្លៀងធ្លាក់។
គេមិនដែលទទួលបានអារម្មណ៍បែបនេះឡើយ។
អ្នកស្រីអ៊ីន ចម្អិនស៊ុបសារ៉ាយសមុទ្រមួយឆ្នាំង មេឃភ្លៀងមិនព្រមរាំង រហូតមេឃងងឹត។ អាហារនៅលើតុបីបួនមុខដែលទើបចម្អិនរួចក្តៅៗ រួមទាំងស៊ុបសារ៉ាយសមុទ្រទៀត ធ្វើឲ្យផ្ទះតូចនេះកាន់តែកក់ក្តៅ ពោរពេញដោយក្តីស្រឡាញ់។
អារម្មណ៍ដែលនៅផ្ទះមានម្តាយធ្វើអាហារឲ្យញាំ មានម៉ាក់ដែលខ្វល់ខ្វាយ បារម្ភសុខទុក្ខ និងចងចាំថ្ងៃកំណើតគេ គេមិនដែលទទួលបានអារម្មណ៍មួយនេះឡើយ។
តែពេលនេះ ពេលគេបានស្គាល់នាង ស្គាល់គ្រួសារនាង គេក៏ទទួលបានអារម្មណ៍ថាកក់ក្តៅ មាននរណានៅរត់ចាំគេ មានអ្នកចាំថ្ងៃកំណើតគេនិងអបអរជាមួយគេ។
« ឆាប់ញាំស៊ុបសារ៉ាយសមុទ្រទៅក្មួយថេយ៍! ត្រូវញាំឲ្យច្រើនៗណា៎! » អ្នកស្រីអ៊ីន ដួសស៊ុបមួយកូនចានពេញដាក់ពីមុខគេដោយស្នាមញញឹម។ បន្ទាប់មកគាត់ក៏ទៅយកនំខេក ដែលលួចទិញយកមកលាក់មិនឲ្យពួកគេដឹងទាល់តែសោះ។ គាត់អុចទៀនហើយលើកចូលមកតុអាហារពីក្រោយខ្នងគេ។
« រីករាយថ្ងៃកំណើតណា៎ក្មួយថេយ៍! មីងសូមបួងសួងឲ្យក្មួយថេយ៍ មានសេចក្តីសុខច្រើនៗ ជួបតែមនុស្សល្អៗនៅក្នុងជីវិត ពិសេសជូនពរឲ្យមានសុខភាពល្អ ប្រាជ្ញាវាងវៃណា៎! »
ថេយ៉ុង ភាំងជាមួយទង្វើរបស់អ្នកស្រីអ៊ីន គេសម្លឹងមុខគាត់យ៉ាងរំភើបចិត្តជាទីបំផុត ព្រោះនេះជាលើកទីមួយហើយដែលគេត្រូវធ្វើខួបកំណើតលើសពីពីរនាក់។ រាល់ឆ្នាំមានតែ ជីមីន ប៉ុណ្ណោះដែលមកឆ្លងជាមួយគេ តែឆ្នាំនេះ វាពិសេសខ្លាំងណាស់។
« ឆាប់ផ្លុំទៀនទៅ! » ម៊ែលី កេះដៃគេទើបថេយ៉ុងភ្ងាក់ ទទួលនំខេក រួចផ្លុំទៀនទាំងកែបភ្នែករលីងរលោង។ អ្នកស្រីអ៊ីន អង្អែលក្បាលគេថ្នមៗ ដោយក្តីស្រឡាញ់ ព្រោះកែវភ្នែកគេបង្ហាញពីអ្វីគ្រប់យ៉ាង បង្ហាញថាគេកំពុងតែឯកា ខ្វះភាពកក់ក្តៅពីគ្រួសារ គាត់សង្ឈឹមថាគេនឹងរឹងមាំ ហើយមានសុភមង្គល។
« កុំទាន់ញាំបាយ! នៅមានអ្វីពិសេសទៀត! »
« អ្នកម៉ាក់មានអ្វីទៀតឬ? » ថេយ៉ុងសួរទាំងចម្ងល់។
« ហ្អែងប្រុងឆ្លងខួបចោលយើងផងអ្ហេះអាថេយ៍? » ជីមីន ស្រែកពីមាត់ទ្វារ ដោយដៃកាន់ថង់អាហារមកទាំងពេញដៃ។ គេខំស្កាត់មកពីសេអ៊ូល មកឆ្លងថ្ងៃកំណើតជាមួយមិត្តសម្លាញ់ដែលមានតែគ្នាពីរនាក់ ដូច្នេះគេមិនអាចខកខានបានឡើយ ទទោះនៅឆ្ងាយប៉ុណ្ណាក៏ដោយ។
ថេយ៉ុង ញញឹមញញែម ងើបពីកៅអី ដើរទៅរកជីមីន ទាំងសប្បាយចិត្ត។
« យើងគិតថាឯងភ្លេចវាហើយ! »
« អាណាភ្លេចឆ្កែសុទ្ធ! នេះកាដូយើងទិញឲ្យ! ហើយនេះរបស់អ្នកម៉ាក់ និងម៊ែល! » គេញញឹមបញ្ចេញមន្តស្នេហ៍ ហើយហុចកាដូទៅមនុស្សស្រីទាំងពីរ ។
« ថ្ងៃកំណើតឆ្នាំនេះ អ៊ូអរណាស់! »
« កាត់នំខេកមក យើងឃ្លានហើយ! »
« អានេះមកដល់ឃ្លានភ្លាម! »
« មនុស្សជិះឡានមកហត់! ឆាប់កាត់នំខេកមកបញ្ចុកយើងមកសម្លាញ់! »
« វេកកកក! ចង់ក្អូត! »
អ្នកស្រីអ៊ីន និងម៊ែលី សើចកក្អឹក ព្រោះពួកគេអាចឈ្លោះគ្នាបានសូម្បីតែរឿងកាត់នំខេក។ ចំជាកំពូលមិត្តមែន។
_________
ចង់ទៅឆ្លងខួបកំណើតជាមួយបងថេយ៍ដែរ😭
ថ្ងៃនេះសុំសម្រាកមួយថ្ងៃ អ្នកសរសេរដាច់លុយ ដាក់អារម្មណ៍អត់ចូល😔
រឿង #ស្នេហ៍ប្រុសផ្តាច់ការ #ភាគ១២
ម៊ែលី ក្រហមមុខងាំង រើបម្រះពីគេយ៉ាងលឿន។
« កុំឡប់ពេកទៅដេកទៅ! យប់នេះម៊ែលគេងជាមួយម៉ាក់! » នាងស្រែកបន្លប់ការអៀនហើយប្រុងដើរទៅបន្ទប់ម្តាយ។ តែគេចាប់ក្បាលនាងជាប់ រួចបង្វិលទៅមុខបន្ទប់នាង។
« ចូលទៅគេងនៅបន្ទប់នាងទៅក្បាលផ្សិត! »
« ហើយថេយ៍ គេងនៅទីណា? »
« លើគ្រែក្នុងបន្ទប់ទទួលភ្ញៀវ!! »
« តែមូសច្រើនណាស់! »
« ចឹងចង់ឲ្យយើងដេកក្នុងបន្ទប់នាងជាមួយគ្នា? »
« អត់ទេ! » នាងស្រែកវ៉ាស់ ហើយរត់ចូលបន្ទប់យ៉ាងលឿនស្លេវ។ គេអស់សំណើចឡើងមក រួចទម្លាក់ខ្លួនសម្រាកលើគករែឬស្សី ខុសពីពូកទន់ល្មើយដែលធ្លាប់គេងរាល់ដង។
// ព្រឹកឡើង //
កាលពីយប់មេឃធ្លាក់ភ្លៀង ដីសើមជោកជាំ អាកាសធាតុនៅជើងភ្នំក៏ត្រជាក់ដូចទឹកកក។ រាងក្រាស់គេងនៅលើគ្រែឬស្សី ជាមួយភួយដ៏កក់ក្តៅ។ ខ្យល់បក់មកបើងតិចៗនាំភាពត្រជាក់មកតាម។ គេបើកភ្នែកព្រឹមៗ ហើយក៏ក្រោកអង្គុយយកដៃញីភ្នែក។
« ម៉េចក៏មានភួយ? » គេចាប់អារម្មណ៍ពីភួយក្រណាត់ក្រាស់ឃ្មឹក ដែលគ្របលើគេ ដោយម្ចាស់រាងកាយមិនបានដឹងខ្លួន។
« ក្បាលផ្សិតយកឲ្យឬ? » ទឹកមុខគេស្រាប់តែញញឹមឡើងភ្លាមៗ បេះដូងមានអារម្មណ៍ថាកក់ក្តៅ ព្រោះមិនធ្លាប់មានអ្នកណាធ្វើបែបនេះដាក់។ ពេលកំពុងគិតនោះ ស្រមោលរាងតូចសក់ខ្លីក្រឡឹងក ក៏ដើរពីខាងក្រៅចូលមកខាងក្នុង។
« ថេយ៍ងើបហើយ? ឆាប់ងូតទឹកញាំបបរទៅ! ម៉ាក់ធ្វើទុកគ្របនៅក្នុងផ្ទះបាយហើយ! » ម៊ែលី ដើរចូលផ្ទះដោយមានផើងផ្កាឈូករត្ន័ក្នុងដៃ។ នាងទៅសួនរបស់លោកតា សាន់យ៉ុង ហើយលោកតា ឲ្យនាងមកដាំ ព្រោះជាគ្រាប់ពូជថ្មី។ ម៊ែលី ឃើញគេកាន់ភួយ មុខក៏មានស្នាមញញឹមឡើងមកភ្លាម។
យប់មិញមេឃភ្លៀងណាស់ គេគេងលក់ទាំងញ័រ នាងចេញពីបន្ទប់ឃើញហើយអាណិតទើបយកភួយមកដណ្តប់ឲ្យគេ និងអុចធូបមូសឲ្យគេទៀត។
« ចុះម៉ាក់ទៅណា?? »
« ម៉ាក់ទៅចំការ! ប្រហែលថ្ងៃត្រង់ទើបមកវិញ! ទៅងូតទឹកទៅ ចាំម៊ែលដួសបបរទុកឲ្យត្រជាក់!! » នាងទុកផើងផ្កាហើយទៅអូសដៃគេក្រោកពីគ្រែ។
ថេយ៉ុង ស្ថិតក្នុងឈុតខោអាវថ្មី អង្គុយលើតុ មើលរាងតូចច្រលឹងដួសបបរឲ្យ ហើយគេអង្គុយចាំដូចក្មេងប្រាំខួបចាំម្តាយមិនខុស។ អារម្មណ៍ពេលមាននរណាធ្វើអីឲ្យញាំ ហើយដួសអាហារឲ្យ ខ្វល់ពីគេពេលយប់ព្រលប់ វាពិសេសកក់ក្តៅបែបនេះឬ?? គេមិនធ្លាប់ទទួលបានវាឡើយ។ ព្រោះម៉ាក់ប៉ាគេចែកឋានតាំងពីគេនៅក្មេង។
« ឆាប់ញាំទៅ!! »
« ញាំហើយយើងទៅសេអ៊ូលជាមួយគ្នា! »
« ដឹងហើយ! »
« រៀបឥវ៉ាន់ឲ្យរួចផង! »
« រៀបរួចហើយ! »
« លែងប្រកែកហើយ? »
« ប្រកែកគ្មានប្រសិទ្ធភាព! ព្រោះថេយ៍នៅតែរកវិធីនាំគេទៅវិញដដែរ! »
« យល់ការណាស់ក្បាលផ្សិត! »
__________
ខ្ចិលប្រកែក ព្រោះប្រកែកក៏ចាប់ញាត់ឡានទៅដដែរ😭
« ឆាប់ញាំទៅ!! »
« ញាំហើយយើងទៅសេអ៊ូលជាមួយគ្នា! »
« ដឹងហើយ! »
« រៀបឥវ៉ាន់ឲ្យរួចផង! »
« រៀបរួចហើយ! »
« លែងប្រកែកហើយ? »
« ប្រកែកគ្មានប្រសិទ្ធភាព! ព្រោះថេយ៍នៅតែរកវិធីនាំគេទៅវិញដដែរ! »
« យល់ការណាស់ក្បាលផ្សិត! »
ប្រុសច្រលើមមកវិញហើយ
រឿង #ស្នេហ៍ប្រុសផ្តាច់ការ #ភាគ១១
ថេយ៉ុង សម្លឹងនាងយ៉ាងមុតស្រួច ព្រោះតែនាងពូកែនិយាយបិទផ្លូវគេពេក។ គិតថាគេព្រមចាកចេញងាយៗឬ? មនុស្សដូចគេចង់បានអ្វីមួយ ត្រូវការអ្វីមួយ គេត្រូវយកឲ្យបាន។ ហើយគេក៏ផ្តោតលើតែរបស់មួយនោះដែលគេចង់បានដែរ។
ថេយ៉ុងដើរសន្សឹមៗទៅរកនាង ហើយឈ្ងោកមុខបន្តិច ចាប់ចង្កានាងតូចផ្ញើយ សម្លឹងមករកគេរួចនិយាយយ៉ាងម៉ត់ចត់។
« នាងមិនមែនជាជម្រើស តែជាកម្មសិទ្ធិយើង! ចង់នាងប្រកែកមិនព្រមក៏យើងមិនខ្វល់ យើងនឹងញ៉ែនាងទាល់តែបានសម្រេច! »
« ថេយ៍ឆ្កួត! រៀនមិនទាន់ចប់ផង ចង់មានស្នេហ៍ធ្វើអី? » នាងវាសដៃគេចេញ និយាយទាំងថ្ពាល់ក្រហម សម្តីគេធ្វើឲ្យនាងអៀនជាខ្លាំង។
« សម្រាប់យើងស្នេហ៍និងការសិក្សា វាដើរទន្ទឹមគ្នា! »
« តែវាធ្វើឲ្យយើងរៀនមិនចូលពេលមានស្នេហា «
« អិច៊ឹងនាងស្រលាញ់យើងមក ទើបការសិក្សាមានប្រសិទ្ធភាព! » គេកាន់ដៃនាងជាប់ ទាំងស្នាមញញឹមចុងមាត់។ បើនិយាយប្រាប់នាងថាគេ ញ៉ែមនុស្សស្រីលើកដំបូង ហើយនាងជាស្រីដំបូងដែលគេញ៉ែ តើនាងជឿទេ? គេមិនខ្វល់ ព្រោះគេគិតនិងខ្វល់តែម្យ៉ាង ថាធ្វើយ៉ាងណាទើបនាងព្រមស្រលាញ់គេប៉ុណ្ណោះ។
« ថេយ៍ឆ្កួត! » ថ្ពាល់នាងតូចក្រហមងាំង មិនយល់ទេថាហរតុអីបេះដូងនាងលោតញាប់ តាំងពីកើតមក នេះជាលើកទីមួយហើយ។ វាជាអារម្មណ៍ស្អី? ចម្លែកម្ល៉េះ? ប្លែកៗ មានអារម្មណ៍ក្តៅមុខភាយៗ ចង្វាក់បេះដូងក៏លោតញាប់ខុសធម្មតា បបូរមាត់ចង់តែញញឹម តែប្រឹងទប់ណាស់។ ពេលទប់លែងជាប់ក៏តលាស់ដៃពីថេយ៉ុង ដើរចូលផ្ទះ។
« ម៊ែល! » សម្លេងស្រាលស្រទន់ពិរោះរបស់បុរសម្នាក់ស្រែកពីក្រៅរបងផ្ទះនាងតូចទាំងកណ្តាលយប់។ នាងងាកក្រោយ ឃើញមនុស្សប្រុសម្នាក់ ជិះកង់ហើយកាន់ផ្កាឈូករត្ន័ ជាមួយស្នាមញញឹម។ គេផាត់ជន្ទល់កង់ ដើរមករកនាងទាំងស្នាមញញឹមស្រទន់គួរឲ្យស្រលាញ់។
« ខ្ញុំឲ្យផ្កាការដែលនាងមកស្រុកវិញ! » គេកាច់ផ្កាពីចំការ ជិះយកទៅឲ្យនាង គ្រាន់តែឮដំណឹងថានាងមក ព្រោះអ្នកភូមិឃើញឡានទំនើបបើកកាត់ ក៏ដឹងតែម្តងថាម៊ែលីមកស្រុកវិញ។ គេហុចផ្កាឲ្យនាង ហើយនាងក៏ទទួលយកទាំងមុខញញឹម។
« អរគុណហើយសាន់យ៉ុង! »
« ខ្ញុំទៅវិញហើយណា៎ មិនបាននៅយូរទេខ្លាចលោកតាចៃ ហើយថ្ងៃស្អែកចាំខ្ញុំមកលេងទៀត! »
« អឹម! បាយៗណា៎! » ម៊ែលី ញញឹមហើយលើកដៃបាយៗដាក់គេ។ កម្លោះសង្ហារក៏ជិះកង់ទៅវិញ។
ថេយ៉ុង ឈរមើលដោយការសម្លក់សម្លឹង ក្នុងចិត្តម៉ួម៉ៅមិនស្ទើរឡើយ ពេលឃើញប្រុសផ្សេងធាក់កង់យកផ្កាឲ្យដល់ផ្ទះទាំងយប់។ នាងក្បាលផ្សិតនេះមានមន្តស្នេហ៍សំបើមណាស់។
ម៊ែលី ញញឹមញញែមសម្លឹងផ្កាទាំងសប្បាយចិត្ត ព្រោះតែនាងចូលចិត្តផ្កាឈូករត័្នណាស់ ក៏កាន់អង្អែល ថើបផងញញឹមផង។
« អ'ហ៊ែម! ល្មមៗទៅក្នុងផ្ទះទៅ តិចមូសស៊ីអស់! អាផ្កាហ្នឹងក៏ឪបជាប់ម្ល៉េះ? ឲ្យមកនេះ!!! » ថេយ៉ុង ដើរទៅកញ្ឆក់ផ្កាពីដៃនាងហើយដើរចូលក្នុងផ្ទះទាំងក្តៅទ្រូងណែន។
« ថេយ៉ុង!! » ម៊ែលី ដេញតាមពីក្រោយ។ តែតាមមិនទាន់ គេចូលគេងនៅក្នុងបន្ទប់នាង រួចដាក់គន្លឹះទៀត។ ម៊ែលី លើកដៃអេសក្បាលតិចៗ ដកដង្ហើមធំ។ ចរិតអ្នកប្រុសតូចចូលខ្លួនទៀតហើយ។ នាងក៏អង្គុយនៅគ្រែឬស្សីតែឯងរង់ចាំឲ្យគេស្ងប់ចិត្តឈប់ម៉ួម៉ៅហើយបើកទ្វារឲ្យនាង។
ថេយ៉ុង នៅក្នុងបន្ទប់ អង្គុយលើគ្រែ ក្តាប់ដៃម៉ួម៉ៅសាហាវ ម៉េចក៏នាងតែងតែមិនខ្វល់ពីអារម្មណ៍គេ? ហេតុអីតែងតែចង់រត់ចោលគេ? គេដាក់ច្រវ៉ាក់នាងល្អទេ?
« នាងក្បាលផ្សិតស្រីល្ងង់! » នាងមិនដឹងទេអីថាគេលង់ ងប់ជាមួយនាងប៉ុណ្ណា? អត់ខ្វល់ពីអារម្មណ៍គេហើយទៅទទួលផ្កាពីប្រុសផ្សេង ទាំងនិយាយជាមួយគេ ដើរចេញមិនបាន៥នាទី?
« អាមួយហ្នឹងជាអ្នកណា? »
« ជាសង្សារនាងឬ? » គេចាប់រូបថតនាងតាំងនៅលើតុ មកសួរដោយបើកភ្នែកធំៗ។
« ធុញណាស់! នាងមិនឆ្លើយ! បានទៅចាប់មនុស្សពិតមកសួរវិញ! » ថាហើយក៏ដើរតាំងៗធាក់ទ្វារទម្លុះចេញក្រៅតែម្តង។
« អាមួយជិះកង់យកផ្កាមកឲ្យនាងវាជាអ្នកណា? » គេនៅមិនសុខ ដើរទៅអូសដៃនាង មកអង្គុយលើគ្រែហើយឈរជ្រែងចង្កេះជម្រិតសួរទាំងមុខក្រម៉ូវ។
« ពួកម៉ាកខ្ញុំតាំងពីនៅក្តិបក្រូចឆ្មា! កើតអីបានមកសួរ? »
« ដូច្នេះក្រៅពីយើង ក៏មានអាមួយមុខស្វាហ្នឹងដែលស្និទ្ធជាមួយនាង?? »
« គេជាមិត្តតាំងពីក្មេងវាស្និទ្ធត្រូវហើយ តែថេយ៍ទើបតែស្គាល់....»
« សុំអាចម្លើយខ្លី! រវាងយើងនិងវា នាងថានរណាសង្ហារជាង? »
« គឺថេយ៍! » ចម្លើយនាងធ្វើឲ្យគេញញឹម។
« ហើយរវាងយើងនិងវា នាងចូលចិត្តនរណាជាង? »
« គេ! »
« នាងក្បាលផ្សិតមិនដឹងថាយើងកំពុងប្រចណ្ឌទេហ្អេស៎??» គេចាប់ស្មានាងទាញមកអឹប នឹងដងខ្លួនគេ រួចយកដៃម្ខាងចាប់មុខនាងឲ្យមើលភ្នែកគេ។
ឡប់ៗដូចនាងទាល់តែគេប្រាប់គ្រប់យ៉ាងទើបយល់សាច់ការ។
« សាន់យ៉ុង ជាមិត្ត ហេតុអីក៏ប្រចណ្ឌ?? »
« ព្រោះតែយើងមិនចង់ឲ្យនាងស្និទ្ធស្នាលជាមួយប្រុសណាក្រៅពីយើង!! »
« ផ្តាច់ការ! »
« មកពីងប់នឹងនាង! » គេញាក់ចិញ្ចើមហើយដៃម្ខាងទៀតឪបចង្កេះនាងជាប់។
« សាន់យ៉ុង មិនជាស្និទ្ធស្នាលអីទេ! ដូច្នេះថេយ៍ មិនបាច់ប្រចណ្ឌ! »
« សន្យាមកថាគ្រាន់តែជាមិត្តជាមួយវាធម្មតា?? »
« អឹម! សន្យា! » នាងញញឹម ដាក់គេគួរឲ្យស្រលាញ់។ ម្លឹងៗហើយគេក៏លែងខឹង រួចសួរនាងវិញ។
« ម៉េចក៏អង្គុយនៅត្រង់ហ្នឹង?? » ព្រោះគេនៅក្នុងបន្ទប់៣០នាទីហើយ នាងនៅត្រង់នេះដដែល ក្មេងនេះឡប់ហើយមិនដឹងខ្យល់អីទៀត។
« រង់ចាំឲ្យថេយ៍ បាត់ខឹងហើយបើកទ្វារឲ្យម៊ែល! »
« ក្មេងឆ្កួត! លើកក្រោយពេលយើងខឹងកុំធ្វើបែបនេះទៀត! »
« ចុះឲ្យធ្វើបែបណា? »
« ពេលយើងខឹង និយាយជាមួយយើង! មកឪបយើងលួងយើង! ហើយបើនាងខឹងឬក៏អន់ចិត្តជាមួយយើង ក៏និយាយប្រាប់យើង រួចឪបយើង! »
« និយាយប្រាប់បាន! តែឪបមិនបានទេ! »
« ហួងហែងស្អី? យើងដណ្តឹងនាងពីម៉ាក់នាងហើយ ចង់ឪបក៏បាន ថើបក៏បាន បើកគម្របប៊ិចនាងក៏បាន! » គេនិយាយចប់ បួញមាត់ដាក់នាងមួយ។
______
ច្រលើម😭😭😭
« អាមួយជិះកង់យកផ្កាមកឲ្យនាងវាជាអ្នកណា? » គេនៅមិនសុខ ដើរទៅអូសដៃនាង មកអង្គុយលើគ្រែហើយឈរជ្រែងចង្កេះជម្រិតសួរទាំងមុខក្រម៉ូវ។
« ពួកម៉ាកខ្ញុំតាំងពីនៅក្តិបក្រូចឆ្មា! កើតអីបានមកសួរ? »
« ដូច្នេះក្រៅពីយើង ក៏មានអាមួយមុខស្វាហ្នឹងដែលស្និទ្ធជាមួយនាង?? »
« គេជាមិត្តតាំងពីក្មេងវាស្និទ្ធត្រូវហើយ តែថេយ៍ទើបតែស្គាល់....»
« សុំអាចម្លើយខ្លី! រវាងយើងនិងវា នាងថានរណាសង្ហារជាង? »
« គឺថេយ៍! » ចម្លើយនាងធ្វើឲ្យគេញញឹម។
« ហើយរវាងយើងនិងវា នាងចូលចិត្តនរណាជាង? »
« គេ! »
______
ចម្លើយខ្លី ងាយយល់ ចប់!
កាលពីព្រេងនាយ អត់មានអ្នកទិញកាដូឲ្យ
ចប់....
សួស្តីមិត្តអ្នកអាន💜 ថ្ងៃនេះអត់មានរឿង #ស្នេហ៍ប្រុសផ្តាច់ការ ទេណា៎ ព្រោះអែតមីនជាប់ធ្វើកិច្ចការសាលា ថ្ងៃស្អែកចាំជួបគ្នាវិញ😘😘
ប្រុសឈ្លើយមកហើយ😭😭
រឿង #ស្នេហ៍ប្រុសផ្តាច់ការ #ភាគ១០
ម៊ែលី បើកភ្នែកធំៗពិនពងមាន់ ពេលឮថាគេនឹងគេងនៅទីនេះមួយយប់។ តើគេងយ៉ាងម៉េច? ផ្ទះនាងមានបន្ទប់តែពីរទេ នោះគឺបន្ទប់ម៉ាក់នាងនិងបន្ទប់នាង។ ហើយផ្ទះនាងតូចណាស់ គេប្រាកដជាគេងមិនបានឡើយ។ ចរិតគេជាកូនសេដ្ឋី ម៉េចនឹងអាចគេងក្នុងបន្ទប់ពិនរូងកណ្តុរបានទៅ??
« ថេយ៍ទៅគេងសណ្ឋាគារទៅល្អជាង! ផ្ទះខ្ញុំតូចណាស់មិនសាកសមនឹងថេយ៍ទេ! »
« ត្រឹមតែមួយយប់ យើងនៅបាន! »
« តែផ្ទះខ្ញុំមានបន្ទប់តែពីរ! មួយជារបស់ម៉ាក់ មួយជាបន្ទប់ខ្ញុំហើយ! »
« យើងទៅដេកបន្ទប់នាង! »
« មិនបានទេ! ខ្ញុំជាស្រីមិនអាចឲ្យប្រុសផ្សេងចូលបន្ទប់បានតាមចិត្តឡើយ ដូនតាប្រកាន់! »
« ដូនតានាងលែងប្រកាន់តាំងពីយើងខ្ទប់នាងទៅសេអ៊ូលម្ល៉េះ! ឈប់រកលេស ហើយទៅរៀបកន្លែងឲ្យយើងដេក! » ថេយ៉ុង និយាយចប់ លូកដៃកៀកកនាងបណ្តើរចូលក្នុងផ្ទះ។ គេដើរបានបន្តិចទើបងាកទៅនិយាយដាក់អង្គរក្សទាំងពីរ។
« ពួកឯងទៅរកសណ្ឋាគារដេកមួយយប់ទៅ! ចំណែកយើងដេកនៅទីនេះ! »
« បាទអ្នកប្រុសតូច! »
« អេពូៗ យកម្នាក់នេះទៅជាមួយផង!! » ម៊ែលី ស្រែកឡូឡ ពេលអង្គរក្សទាំងពីរបើកឡានចេញទៅ។ ននេះនាងត្រូវគេងជាមួយថេយ៉ុង ពិតមែនឬ?? មិនបានទេ ដូនតានាងខឹងកាច់ករនាងស្លាប់ឥឡូវហើយ។
« ឡូឡាស្អីណាស់ណាទៅ គ្រាន់តែយើងដែកបន្ទប់នាង? »
« ព្រោះជាបន្ទប់ផ្ទាល់ខ្លួនខ្ញុំ! »
« នាងកាន់តែហាម យើងកាន់តែចង់ទៅជិត! »
« បន្ទប់ខ្ញុំតូចពិនរូងកណ្តុរ ថេយ៍គេងមិនកើតទេ »
« ស្អីផ្សេងតូចជាងរូងកណ្តុរ នៅយើងត្បុលចូលបានយ៉ាងស្រួល! »
« វាតូចណាស់ ថេយ៍គេងមិនស្រួលឡើយ! »
« ស្រួលឬមិនស្រួលអាស្រ័យលើយើងអ្នកធ្វើមិនមែននាង! »
______
ឮនៅអាស្រ័យលើបងថាស្រួលឬមិនស្រួល
« ឡូឡាស្អីណាស់ណាទៅ គ្រាន់តែយើងដែកបន្ទប់នាង? »
« ព្រោះជាបន្ទប់ផ្ទាល់ខ្លួនខ្ញុំ! »
« នាងកាន់តែហាម យើងកាន់តែចង់ទៅជិត! »
« បន្ទប់ខ្ញុំតូចពិនរូងកណ្តុរ ថេយ៍គេងមិនកើតទេ »
« ស្អីផ្សេងតូចជាងរូងកណ្តុរ នៅយើងត្បុលចូលបានយ៉ាងស្រួល! »
« វាតូចណាស់ ថេយ៍គេងមិនស្រួលឡើយ! »
« ស្រួលឬមិនស្រួលអាស្រ័យលើយើងអ្នកធ្វើមិនមែននាង! »
_____
ស្រលាញ់ប្រុសច្រលើមហើយផ្តាច់ការដូចបង
រឿង #ស្នេហ៍ប្រុសផ្តាច់ការ #ភាគ៨ + ភាគ៩
ថេយ៉ុង ចាប់ម៊ែលី ញាត់ចូលឡានបើកចេញទៅដោយមុខមាំ។ គេមិនដឹងថាត្រូវនាំនាងទៅណាឡើយ ចេះតែបើកៗឲ្យបាត់ខឹងសិនប៉ុណ្ណោះ គេមិនយល់ថាគេខ្វះខាតត្រង់ណាទើបនាងហ៊ានរត់ចោលគេបែបនេះ?
ម៊ែលី លេបទឹកមាត់ក្អឹកៗ អង្គុយស្ងៀមកំព្រូនៗដូចកូនឆ្មា នាងខ្លាចគេដល់ញ័រខ្លួនតែម្តង ព្រោះមុខគេពេលនេះគួរឲ្យខ្លាចបំផុត។
« តើថេយ៍បើកឡានទៅណាហ្នឹង? » ស្ងាត់ជាយូរហើយ សួរបន្តិចប្រហែលគេមិនច្របាច់កនាងទេដឹង?? ម៊ែលី ងាកមើលមុខគេម៉ក់ៗ សួរថោយសម្លេងខ្សោយៗ មើលតាមផ្លូវដូចស្រដៀងៗ នាងងាកទៅខាងក្រោយឃើញឡានមួយទៀតកំពុងបើកតាមយ៉ាងប្រក្រិតៗ។
« ទៅផ្ទះ! » គេតបពីរម៉ាត់ បត់ឡានចូលផ្លូវតូចមួយ ធ្វើឲ្យនាងក្រមុំត្រេកអរជាពន់ពេក ព្រោះជាផ្លូវទៅផ្ទះនាងល្មម។ នេះគេជូននាងមកផ្ទះពិតមែនហ្អេស៎?? នាងយល់សប្តិទេដឹង? មុននេះខឹងនាងដាច់ក្បាលដាច់កន្ទុយ តែសុខៗព្រមបើកមកដល់ផ្ទះងាយៗ?
« ក្រែងថេយ៍ មិនចង់ឲ្យខ្ញុំទៅផ្ទះមែនទេ? »
« ទៅដល់ចាំនិយាយគ្នា! »
«....» នាងដឹងដល់ភាពមិនស្រួល តែមិនហ៊ានមាត់ទេ សុខចិត្តអង្គុយស្ងៀមៗរហូតមកដល់ផ្ទះ។
គេបើកគូថឡានយកវ៉ាលី ដើរចូលផ្ទះតូចមួយសង់នៅកណ្តាលសួនផ្កាក្បែរជើងភ្នំ ពោពេញដោយដើមឈើពណ៍បៃតងខៀវស្រងាត់។ ថេយ៉ុង ដើរពីក្រោយអ្នកស្រីអ៊ីន គាត់ញញឹមញញែមដាក់ថេយ៉ុង ដោយការក្រែងចិត្ត ប្រញាប់លូកដៃយកវ៉ាលីពីដៃគេមកកាន់។
« ក្មួយថេយ៍ ទៅនិយាយជាមួយកូនម៊ែលចុះ! ទុកឲ្យមីងរៀបចំឥវ៉ាន់បានហើយ! »
« បាទអ្នកម៉ាក់! » អ្នកស្រីអ៊ីន ទះស្មាគេតិចៗ ទើបកាន់ឥវ៉ាន់ដាក់លើគ្រែឬស្សី ឥវ៉ាន់ផ្សេងៗអង្គរក្សគេក៏ជួយយកមកទុកដែរ។
« ថេយ៍! ឲ្យខ្ញុំសុំទោសដែលមិនបានលាដោយផ្ទាល់! ហើយក៏អរគុណដែលជូនខ្ញុំនិងម៉ាក់មកផ្ទះវិញ! » នាងនិយាយដោយឈរពីក្រោយខ្នងគេ គេងាកមើលមុខនាង ចាប់ដៃនាងជាប់ឲ្យអង្គុយលើគ្រែក្បែរគេ ។ នៅមុខផ្ទះមានខ្យល់បក់តិចៗបើងមក ធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ។
« យើងធ្វើស្អីឲ្យនាងទាស់ចិត្តទើបនាងចង់រត់ចេញពីយើងរហូតអិចឹង?? » គេសួរនាងត្រង់ៗដោយសម្លឹងមុខនាងមិនព្រិច។ ម៊ែលី លេបទឹកមាត់ក្អឹកៗ ត្រជាក់ចុងដៃចុងជើង ហើយភ័យខ្លាចថានិយាយចេញមកគេមិនសប្បាយចិត្ត ទោះដឹងថាចម្លើយរបស់ខ្លួនប៉ះពាល់អារម្មណ៍គេប៉ុណ្ណាក៏ដោយ។
« ឆ្លើយមក! និយាយតាមការយល់ឃើញរបស់នាង យើងទទួលចម្លើយគ្រប់យ៉ាងចេញពីមាត់នាង! »
« ខ្ញុំគ្រាន់តែមិនទម្លាប់រស់នៅទីក្រុង ទីក្រុងវាស្រស់ស្អាតណាស់ តែវាមិនសាកសមជាមួយក្មេងស្រុកស្រែដូចខ្ញុំទេ! ជីវិតខ្ញុំរស់នៅសាមញ្ញណាស់ ថេយ៍ក៏ដឹងដែរ ការដែលរស់នៅក្នុងសង្គមមានតែការប្រកួតប្រជែង ច្រណែនឈ្នានីសបញ្ហាមិនចេះចប់ ការស្អប់គុំគួនគ្នា បញ្ហាជាច្រើនដែលខ្ញុំតាមពួកលោកមិនទាន់ ខ្ញុំគិតថាខ្ញុំមិនសាកសម...»
« នាងមិនចង់មានជីវិតដែលល្អប្រសើរដូចដែលនាងស្រម៉ៃទេ?? »
« ការរស់នៅរបស់ពួកលោក គួរឲ្យខ្លាចណាស់ ខ្ញុំមិនមានសមត្ថភាពនឹងតទល់វាឡើយ! បើយើងរស់នៅធម្មតាៗកុំប្រកួតប្រជែងគ្នាមិនបានទេឬ? »
« យើងច្រណែននាងណាស់ដឹងទេម៊ែល? »
« ហេតុអីច្រណែន?? »
« ជីវិតយើងខុសពីនាង! ជីវិតយើងមិនដែលមាននរណាមកបារម្ភ គ្រប់គ្នាមកក្បែរយើងដើម្បីតែប្រយោជន៍ តែពេលនាងជួយយើង យើងគិតថានាងខុសពីពួកគេ ទើបយើងតាមផ្គាប់ចិត្តនាង ហើយចុងក្រោយនាងនៅតែជ្រើសរើសការចាកចេញពីយើង នាងមិនខុសពីគ្រួសារយើងទេ! »
« ថេយ៉ុង! »
« យើងមិនចូលចិត្តការចាកចេញ! ស្អប់ការបាត់បង់! បើនាងចចេសចង់រត់ចោលយើងទៀត យើងមានតែចាប់នាងដាក់ច្រវាក់ទុក! »
« និយាយស្តីកុំប្រើអំណាចម្តងបានអត់? »
« អត់! »
« ដូច្នេះថេយ៍ នៅចចេសចង់ឲ្យខ្ញុំត្រលប់ទៅវិញ? »
« អើ! យើងនឹងដេកទីនេះមួយយប់ ថ្ងៃស្អែកយើងនាំនាងទៅទីក្រុងវិញ! »
____
ហួចបងឯងក៏ផ្តាច់ការមាំម៉េះ???
យប់នេះអេតមីនអត់បានផុសរឿងទេណា៎ ស្អែកចាំឲ្យ២ភាគ🤭😘
រឿង #ស្នេហ៍ប្រុសផ្តាច់ការ #ភាគ៧
ថេយ៉ុង ដឹងដំណឹងភ្លាម ក្តៅទ្រូងងំ ឆេះឆួលចង់បែកអាកាស គេមិនដែលត្រូវស្រីណាទាត់ក្បាលចោលដូចនាងល្អិតក្បាលផ្សិតនេះឡើយ។ គិតស្អីសុខៗចង់រត់ចេញក៏ចេញងាយៗចឹង? គិតថាគេព្រមឬ? មិនបានទេ គេមិនអនុញ្ញាតជាដាច់ខាត។
រាងក្រាស់ខាំធ្មេញគ្រឺតៗ ដកទូរស័ព្ទខលទៅរកជំនួយរួចរត់ឡើងឡានបើកទៅង៉ោងៗចង់ដាច់ខ្សែរហ្វ្រាំងឡានទៅហើយ។ គេត្រូវទៅអូសកនាងមកវិញទាល់តែបាន កុំចង់សាកជាមួយគេឲ្យសោះ។
// នៅលើដងផ្លូវ //
ម៊ែលី អង្គុយលើឡានក្រុងក្បែរម្តាយដែលអង្គុយជាប់កញ្ជក់បង្អួច នាងញញឹមឪបដៃម្តាយសម្លឹងទៅជួរភ្នំទាបខ្ពស់ជាច្រើនទាំងសម្លេងសើចកក្អឹក។ ក្នុងចិត្តនាងគ្មានគិតអ្វីផ្សេងពី ត្រលប់ទៅដល់ស្រុកកំណើត ហើយរត់លេងលើស្មៅនៅជើងភ្នំ ដុតត្រីញាំជាមួយបាយពីរនាក់ម្តាយឡើយ។ ឃើញភ្នំខៀវៗ ដើមឈើពណ៌បៃតង នាងកាន់តែញ័រចង់ឲ្យដល់ស្រុកឆាប់ៗណាស់។
« ដូចជាសប្បាយចិត្តដល់ហើយកូននេះ! »
« គឺសប្បាយចិត្តពិតមែនណាម៉ាក់! កូននឹកផ្ទះយើងណាស់! »
« ក្មេងតូចរបស់ម៉ាក់នៅតែគួរឲ្យស្រលាញ់ដដែរ! » លោកស្រីអ៊ីន ញញឹមញញែមឪបកូនស្រី ភ្នែកមើលទេសភាពតាមផ្លូវបន្ត។ មិនយូរប៉ុន្មានឡានក្រុងក៏ស្រាប់តែឈប់ភ្លាមៗនៅកណ្តាលផ្លូវ ធ្វើឲ្យអ្នកធ្វើដំណើរចាប់ផ្តើមឆ្ងល់ជាខ្លាំង។
« តើមានរឿងអី? »
« មែនហើយមានរឿងអីម៉េចសុខៗឈប់ឡានចឹង? »
« ម៉េចក៏ឈប់ឡាន? » សម្លេងស្រែកសូរពីអ្នកធ្វើដំណើរលាន់រំកងពេញឡាន ម៊ែលី អង្គុយកាន់ដៃម្តាយជាប់លេបទឹកមាត់ក្អឹកៗ នាងគិតថាមិនមែនសុខៗឡានឈប់អិចឹងទេ ប្រាកដជាមានរឿងអ្វីមិនខាន។
« ម៉ាក់! កូនថាកូនមានអារម្មណ៍មិនស្រួលសោះ! » នាងងាកទៅនិយាយជាមួយម្តាយ គិតថារឿងនេះទាក់ទងនឹងមនុស្សតែម្នាក់គត់ដែលអាចធ្វើទៅរួច។
« កុំគិតច្រើនអីម៊ែល! ជិតដល់ផ្ទះយើងហើយកូន! »
ម៊ែលី មើលមុខម្តាយហើយបន្តទៅមើលមាត់ទ្វារឡានក្រុងដែលមានវត្តមានមនុស្សម្នាក់ថ្មី បើកទ្វារចូលមកដោយឬកពារច្រងេងច្រងោង។
« ថេ....ថេយ៍!!! » ម៊ែលី ញ័រមាត់ទទ្រើក បើកភ្នែកធំៗពិនពងមាន់ ព្រោះមិនគិតថាគេមករកនាងឃើញសោះឡើយ។ ជឿហើយថាគេអាចធ្វើអ្វីបានគ្រប់យ៉ាងពិតមែន។
« នាងជើងល្អចង់រត់ដោយមិនប្រាប់យើងឬ? » ថេយ៉ុង ញញឹមចុងមាត់ ជាមួយទឹកមុខកំហូចនឹងឃោរឃៅដាក់នាង គេមិនដឹងថាខ្លួនឯងកំពុងបំភ័យឲ្យនាងភ័យទេ ដឹងត្រឹមថាគេចង់ឲ្យនាងដឹងថាគេកំពុងតែខឹងនឹងនាងប៉ុណ្ណា។
រាងសង្ហារចូលទៅកៅអីរបស់ម៊ែលី លើកដៃសំពះលោកស្រីអ៊ីន និយាយរាក់ទាក់គាត់ឲ្យមានសុជីវធម៍បន្តិច ទើបខាំធ្មេញដាក់ម៊ែលី។
« ជម្រាបសួរអ្នកម៉ាក់! ខ្ញុំសុំនាំកូនស្រីអ្នកម៉ាក់ទៅប្រដៅបន្តិចណាបាទដែលសុខៗរត់ចោលខ្ញុំ! ធានាថានាំមកវិញគ្រប់កោសិកាប្រាកដណាស់! »
« អ្ហា៎....ម៉ាក់ជួយផងងងង! » ម៊ែលី ស្រែកចង់ដាច់បំពង់ក តែគ្មានប្រយោជន៍ទេ ថេយ៉ុង ចាប់បីនាងដើរចេញពីឡានក្រុងយកទៅយ៉ាងងាយ ចំណែកឯអង្គរក្សពីរនាក់ក៏ចូលមកកាន់ឥវ៉ាន់និងនាំអ្នកស្រីអ៊ីនចេញពីឡានក្រុងដូចគ្នា។
ស្អែកកក់រោងការ*
« ជីវិតយើងខុសពីនាង! ជីវិតយើងមិនដែលមាននរណាមកបារម្ភ គ្រប់គ្នាមកក្បែរយើងដើម្បីតែប្រយោជន៍ តែពេលនាងជួយយើង យើងគិតថានាងខុសពីពួកគេ ទើបយើងតាមផ្គាប់ចិត្តនាង ហើយចុងក្រោយនាងនៅតែជ្រើសរើសការចាកចេញពីយើង នាងមិនខុសពីគ្រួសារយើងទេ! »
« ថេយ៉ុង! »
« យើងមិនចូលចិត្តការចាកចេញ! ស្អប់ការបាត់បង់! បើនាងចចេសចង់រត់ចោលយើងទៀត យើងមានតែចាប់នាងដាក់ច្រវាក់ទុក! »
« និយាយស្តីកុំប្រើអំណាចម្តងបានអត់? »
« អត់! »
_______
ផ្តាច់ការប៉ុណ្ណឹងអូនអត់ស្រលាញ់ទៀត អន់ចិត្ត😔
មកហើយឈ្មោះអ្នកឈ្នះ🎉🎉🎉🎉
អ្នកឈ្នះទី១ និងទី២ សូមឆាតមកផេក ប្រាប់ពីទីតាំង និងលេខទូរស័ព្ទផងណា៎ ដើម្បីខាងអេតមីន វេចខ្ចប់ផ្ញើជូនហិហិ
សម្រាប់បងអូនដែលមិនទាន់ឈ្នះ សូមព្យាយាមនៅលើកក្រោយណា៎😘
រឿង #ស្នេហ៍ប្រុសផ្តាច់ការ #ភាគ៧
ថេយ៉ុង ដឹងដំណឹងភ្លាម ក្តៅទ្រូងងំ ឆេះឆួលចង់បែកអាកាស គេមិនដែលត្រូវស្រីណាទាត់ក្បាលចោលដូចនាងល្អិតក្បាលផ្សិតនេះឡើយ។ គិតស្អីសុខៗចង់រត់ចេញក៏ចេញងាយៗចឹង? គិតថាគេព្រមឬ? មិនបានទេ គេមិនអនុញ្ញាតជាដាច់ខាត។
រាងក្រាស់ខាំធ្មេញគ្រឺតៗ ដកទូរស័ព្ទខលទៅរកជំនួយរួចរត់ឡើងឡានបើកទៅង៉ោងៗចង់ដាច់ខ្សែរហ្វ្រាំងឡានទៅហើយ។ គេត្រូវទៅអូសកនាងមកវិញទាល់តែបាន កុំចង់សាកជាមួយគេឲ្យសោះ។
// នៅលើដងផ្លូវ //
ម៊ែលី អង្គុយលើឡានក្រុងក្បែរម្តាយដែលអង្គុយជាប់កញ្ជក់បង្អួច នាងញញឹមឪបដៃម្តាយសម្លឹងទៅជួរភ្នំទាបខ្ពស់ជាច្រើនទាំងសម្លេងសើចកក្អឹក។ ក្នុងចិត្តនាងគ្មានគិតអ្វីផ្សេងពី ត្រលប់ទៅដល់ស្រុកកំណើត ហើយរត់លេងលើស្មៅនៅជើងភ្នំ ដុតត្រីញាំជាមួយបាយពីរនាក់ម្តាយឡើយ។ ឃើញភ្នំខៀវៗ ដើមឈើពណ៌បៃតង នាងកាន់តែញ័រចង់ឲ្យដល់ស្រុកឆាប់ៗណាស់។
« ដូចជាសប្បាយចិត្តដល់ហើយកូននេះ! »
« គឺសប្បាយចិត្តពិតមែនណាម៉ាក់! កូននឹកផ្ទះយើងណាស់! »
« ក្មេងតូចរបស់ម៉ាក់នៅតែគួរឲ្យស្រលាញ់ដដែរ! » លោកស្រីអ៊ីន ញញឹមញញែមឪបកូនស្រី ភ្នែកមើលទេសភាពតាមផ្លូវបន្ត។ មិនយូរប៉ុន្មានឡានក្រុងក៏ស្រាប់តែឈប់ភ្លាមៗនៅកណ្តាលផ្លូវ ធ្វើឲ្យអ្នកធ្វើដំណើរចាប់ផ្តើមឆ្ងល់ជាខ្លាំង។
« តើមានរឿងអី? »
« មែនហើយមានរឿងអីម៉េចសុខៗឈប់ឡានចឹង? »
« ម៉េចក៏ឈប់ឡាន? » សម្លេងស្រែកសូរពីអ្នកធ្វើដំណើរលាន់រំកងពេញឡាន ម៊ែលី អង្គុយកាន់ដៃម្តាយជាប់លេបទឹកមាត់ក្អឹកៗ នាងគិតថាមិនមែនសុខៗឡានឈប់អិចឹងទេ ប្រាកដជាមានរឿងអ្វីមិនខាន។
« ម៉ាក់! កូនថាកូនមានអារម្មណ៍មិនស្រួលសោះ! » នាងងាកទៅនិយាយជាមួយម្តាយ គិតថារឿងនេះទាក់ទងនឹងមនុស្សតែម្នាក់គត់ដែលអាចធ្វើទៅរួច។
« កុំគិតច្រើនអីម៊ែល! ជិតដល់ផ្ទះយើងហើយកូន! »
ម៊ែលី មើលមុខម្តាយហើយបន្តទៅមើលមាត់ទ្វារឡានក្រុងដែលមានវត្តមានមនុស្សម្នាក់ថ្មី បើកទ្វារចូលមកដោយឬកពារច្រងេងច្រងោង។
« ថេ....ថេយ៍!!! » ម៊ែលី ញ័រមាត់ទទ្រើក បើកភ្នែកធំៗពិនពងមាន់ ព្រោះមិនគិតថាគេមករកនាងឃើញសោះឡើយ។ ជឿហើយថាគេអាចធ្វើអ្វីបានគ្រប់យ៉ាងពិតមែន។
« នាងជើងល្អចង់រត់ដោយមិនប្រាប់យើងឬ? » ថេយ៉ុង ញញឹមចុងមាត់ ជាមួយទឹកមុខកំហូចនឹងឃោរឃៅដាក់នាង គេមិនដឹងថាខ្លួនឯងកំពុងបំភ័យឲ្យនាងភ័យទេ ដឹងត្រឹមថាគេចង់ឲ្យនាងដឹងថាគេកំពុងតែខឹងនឹងនាងប៉ុណ្ណា។
រាងសង្ហារចូលទៅកៅអីរបស់ម៊ែលី លើកដៃសំពះលោកស្រីអ៊ីន និយាយរាក់ទាក់គាត់ឲ្យមានសុជីវធម៍បន្តិច ទើបខាំធ្មេញដាក់ម៊ែលី។
« ជម្រាបសួរអ្នកម៉ាក់! ខ្ញុំសុំនាំកូនស្រីអ្នកម៉ាក់ទៅប្រដៅបន្តិចណាបាទដែលសុខៗរត់ចោលខ្ញុំ! ធានាថានាំមកវិញគ្រប់កោសិកាប្រាកដណាស់! »
« អ្ហា៎....ម៉ាក់ជួយផងងងង! » ម៊ែលី ស្រែកចង់ដាច់បំពង់ក តែគ្មានប្រយោជន៍ទេ ថេយ៉ុង ចាប់បីនាងដើរចេញពីឡានក្រុងយកទៅយ៉ាងងាយ ចំណែកឯអង្គរក្សពីរនាក់ក៏ចូលមកកាន់ឥវ៉ាន់និងនាំអ្នកស្រីអ៊ីនចេញពីឡានក្រុងដូចគ្នា។
ជួបគ្នាម៉ោង១០យប់ ជាមួយអ្នកឈ្នះ២រូប🎉🎉
Giveaway February 🎉🎉
លក្ខខណ្ឌនៃការលេងហ្គេម
១. ឡាចផុសនេះ
២. ខមិនពីចំណាប់អារម្មណ៍ដែលចង់បានសៀវភៅមួយក្បាលនេះ
៣. ស៊ែរផុសនេះ ជាសាធារណៈ ( public )
អ្នកឈ្នះមាន២រូប 💜
ដោយអ្នកឈ្នះទី១ អេតមីននឹងរើសយកខមិនណាដែលត្រូវចិត្តអេតមីន
ចំណែកអ្នកឈ្នះទី២ អេតមីនជ្រើសរើសតាមរយ:ការចាប់ឈ្មោះ💜
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៌ បើសិនធ្វើខុសលក្ខខណ្ឌណាមួយ អេតមីនមានសិទ្ធផ្លាស់ប្តូរឈ្មោះអ្នកឈ្នះ។
បិទខមិននៅថ្ងៃទី៥ ខែកុម្ភៈ 💜
ប្រកាសអ្នកឈ្នះនៅយប់ថ្ងៃទី ៦ ខែកុម្ភៈ 💜
📌 សម្រាប់សៀវភៅក៏មានលក់ដូចគ្នា ប្រសិនបើចង់បាន អាចឆាតមកបាន💜
អរគុណ💜
#ស្នេហ៍ប្រុសផ្តាច់ការ #អ៊ីនម៊ែលី
ក្មេងស្រីស្រុកស្រែ មកពីស្រុកភ្នំ ធម្មតាជីវិតរស់នៅសាមញ្ញៗ មិនចូលចិត្តការប្រកួតប្រជែងទេ នាងចូលចិត្តសេរីភាព និងតុល្យភាពនៃទំនាក់ទំនង ការរស់នៅទីក្រុងដែលសម្បូរដោយមនុស្សឈ្នានីស ច្រណែន ធ្វើបាបគ្នា មិនមែនជាកន្លែងដែលនាងចង់រស់នៅឡើយ។ ពិសេសមនុស្សប្រុសដែលចូលចិត្តអាងអំណាចដូចថេយ៉ុង ម៊ែលី ក៏មិនចូលចិត្តដែរ។ ចឹងហើយមធ្យោបាយល្អ គឺរត់ទៅស្រុកវិញ🤭
រឿង #ស្នេហ៍ប្រុសផ្តាច់ការ #ភាគ៦
ម៊ែលី ញ័រមាត់តតាត់ ខឹងគេចង់ស្ទះសរសៃឈាមស្លាប់ នាងមិនដែលជួប មិនដែលប្រទះប្រុសណាចរិតក្បាលខូច ជម្នះយកតែចិត្តខ្លួនឯងដូចជាគេឡើយ។ គេចង់ធ្វើអីត្រូវតែធ្វើឲ្យបាន ដោយមិនខ្វល់ថានាងពេញចិត្តឬក៏មិនពេញចិត្តឡើយ គេមិនធ្លាប់សួរនាងសូម្បីម្តងថានាងពេញចិត្តនឹងទង្វើរបស់គេដែរទេ?
កុំថាឡើយធ្លាប់សួរពីមតិនាង សូម្បីតែឪកាសឲ្យនាងជេ ក៏មិនដែលមានផង។ ម៊ែលី ខ្ជឹបមាត់ខាំធ្មេញក្រឹតៗ ស្ពាយស្បែកជើងតម្លៃខ្ទង់សែន ត្រលប់ទៅផ្ទះវិញដោយអារម្មណ៍ច្របូកច្របល់ជាច្រើនក្នុងរាងកាយ។ ការពិតទៅ ទំនាក់ទំនងនាងរវាងគេ មិនមែនសុខៗកើតឡើងដោយល្អទេ គឺគេត្រូវកូនសិស្សសាលាផ្សេងព្រួតវ៉ៃ ហើយនាងទៅជួយគេ ដូច្នេះទើបគេនិយាយថានាង ជាផ្កាយសំណាងរបស់គេ។ នាងមិនបានទាមទារបុណ្យគុណអ្វីពីគេឡើយ គិតថាជួយរួចហើយក៏ចប់រឿង។ តែវាមិនបានបញ្ចប់ដោយងាយៗ គេបានផ្ទេរឈ្មោះនាងទៅរៀននៅសាលាល្បី ដែលជាសាលាសម្រាប់កូនអ្នកមាន ថែមទាំងមកតាមនាងរាល់ថ្ងៃ។
« អ្ហា៎ម៊ែល! មកផ្ទះវិញហើយឬកូន? » អ្នកស្រីអ៊ីន ជាម្តាយរបស់ម៊ែលី កាន់ចានម្ហូបដាក់លើតុ ហើយងាកទៅមាត់ទ្វារឃើញកូនស្រីដើរចូលផ្ទះទាំងមុខមិនសូវរីក។
« កើតអីមិនល្អនៅសាលាមែនទេម៊ែល? និយាយប្រាប់ម៉ាក់មក! »
« កូនចង់ដូរសាលាម៉ាក់! កូនមានអារម្មណ៍ថាសាលានោះមិនសាកសមជាមួយកូនទេ! ទីនេះក៏មិនសាកសមជាមួយយើងដែរម៉ាក់! »
ទាំងសាលារៀន ទាំងផ្ទះស្នាក់នៅរាល់ថ្ងៃ ថេយ៉ុង ជាអ្នកចំណាយទាំងអស់ គេជះលុយលើគ្រួសារនាងដើម្បីតែឲ្យនាងមកនៅក្បែរគេ នាងមិនយល់ថាគេកំពុងតែគិតអ្វី។
« ម៊ែលចង់ត្រលប់ទៅស្រុកវិញ ទៅលំបាកជាមួយម៉ាក់មែនទេ? »
« ហត់តែកាយ ប្រសើរជាងហត់ចិត្តណាម៉ាក់! កូនមិនចូលចិត្តការប្រកួតប្រជែងគ្នាទេ រឹតតែមិនចូលចិត្តការជិះជាន់ធ្វើបាបគ្នា រស់នៅបែបស្រុកស្រែដូចពីមុនកូនថាវាល្អបំផុតហើយម៉ាក់! »
« បើកូនចង់បានជីវិតធម្មតាបែបនេះ ម៉ាក់នឹងបំពេញបំណងរបស់ម៊ែល! ថ្ងៃស្អែកយើងទៅស្រុកវិញ! តែកូនច្បាស់ចិត្តហើយថាបោះបង់ថេយ៉ុង?? »
អ្នកស្រីអ៊ីន សួរកូនស្រីឲ្យច្បាស់ក្នុងចិត្ត ព្រោះប្រុសល្អ សង្ហារ មាន ភើហ្វិកគ្រប់យ៉ាងដូចថេយ៉ុង ដែលស្រីៗទូទាំងសាលាប្រាថ្នាចង់បាន ប៉ុន្តែកូនស្រីខ្លួនមិនជ្រួលជ្រើមជាមួយ តើគេមានចំណុចអ្វីធ្វើឲ្យនាងមិនចាប់អារម្មណ៍គេ?
« ជីវិតកូនមុនស្គាល់គេមានសេចក្តីសុខណាស់ទៅហើយ បើកាលដែលមានគេនៅក្នុងជីវិតធ្វើឲ្យម៉ាក់និងកូនលំបាក កូនសុំជីវិតដែលមានតែម៉ាក់តែម្នាក់!! »
« កូនមិនស្រលាញ់ថេយ៍ បន្តិចទេឬ? »
« កូនមិនចាប់អារម្មណ៍រឿងស្នេហាទេ! ចាប់អារម្មណ៍តែម៉ាក់ស្រលាញ់កូនឬអត់ប៉ុណ្ណោះ! » នាងតូចឈ្មោសឈ្មុលត្រសុលឱបម្តាយយ៉ាងណែន។
« ម៉ាក់មានអារម្មណ៍ថាអាណិតថេយ៍ណាស់ ព្រោះគេតាមចិត្តកូនម៉ាក់គ្រប់យ៉ាង តែកូនម៉ាក់មិនចេះស្រលាញ់មនុស្សប្រុស! »
« បើកូនស្រលាញ់មនុស្សប្រុស ក៏ជាបុរសដែលកក់ក្តៅ ពូកែគ្រប់យ៉ាងដូចម៉ាក់ដែរ! »
ម៊ែលី បណ្តើរម្តាយចូលផ្ទះ ចំណាយពេលញាំអាហារជាមួយគ្នា និងរៀបចំឥវ៉ាន់ដើម្បីទៅស្រុកជាមួយគ្នានៅព្រឹកស្អែក។
ម៊ែលី ទុកស្បែកជើងគូរស្នេហ៍និងសម្ភារ:ប្រើប្រាស់ទាំងអស់ដែលថេយ៉ុងធ្លាប់ទិញឲ្យ រួមទាំងផ្ទះមួយនេះ ប្រគល់ឲ្យគេតាមរយ:អ្នកមើលថែផ្ទះ។
« នាងក្បាលផ្សិត! ចាំមើលយើងរកនាងឃើញ វ៉ៃឲ្យហើមគូថថថថថង« ថេយ៉ុង ចឹងនាងច្រម៉ក់ម៊ែលី ចង់បែកទ្រូង ប្រគល់គ្រប់យ៉ាងឲ្យនាងហើយ នៅតែនាងចាកចេញទៀត គេយឺតមួយជំហានហើយ។
« អាឡូ! បិទផ្លូវទៅប៊ូសានឥឡូវនេះ! »
« ហេតុអី? »
« សង្សាររត់ចោល! ត្រូវនាំសង្សារមកវិញ! »
រឿង #ស្នេហ៍ប្រុសផ្តាច់ការ #ភាគ៥
// ម៉ោងទៅផ្ទះ //
ម៊ែលី ដើរមកមុខសាលា រង់ចាំឡានក្រុង ដើម្បីទៅផ្ទះ តែក៏មានមនុស្សមករំខាននាង ដែលគេនោះគ្មានអ្នកណាក្រៅពីឃីងប្រចាំសាលាទេ។
« តាមមកយើងជូនទៅផ្ទះ! »
« មិនបាច់ទេ! ខ្ញុំទៅខ្លួនឯងបាន! »
« ឬក៏ចង់ឲ្យពួកអស់នោះទៅរករឿងនៅលើឡានក្រុងម្តងទៀត? » ថេយ៉ុង ឈរសម្លឹងនាងមួយភ្លែត ឆក់ខ្សែរកាតាបពីស្មាម៊ែលី ដើរទៅរកឡានធ្វើឲ្យនាងរត់ដេញតាមពីក្រោយឡាក់ៗ។
« ថេយ៉ុងឲ្យកាតាបខ្ញុំមកវិញ! »
« ទៅយកនៅក្នុងឡានទៅ! » គេចាប់កដៃនាងជាប់ ណាត់នាងចូលក្នុងឡាន ដាក់ខ្សែរក្រវាត់ឲ្យ រួចនិយាយគំរាម។
« បើហ៊ានរត់ចុះពីឡាន យើងរំលោភនាងនៅមុខសាលាមិនខាន! »
« អ្ហឹកៗ » នាងតូចញ័រមាត់តតាត់ ភ័យចង់រាគនោម ហេតុអីគេធ្វើខ្លួនដូចពួកអន្តពាលបែបនេះ? ម៊ែលី ក្តាប់ខ្សែរក្រវ៉ាត់ឡើងណែន សម្លក់គេតាំងពីគេនៅក្នុងឡានរហូតដល់គេដើរវាងចូលដល់ក្នុងឡាននៅសម្លក់គេទាំងទឹកភ្នែកហូរជោគថ្ពាល់។
« បាត់យំ! យើងនាំទៅញាំភីហ្សា! »
« មិនឃ្លាន! »
« តែយើងឃ្លាន! ហើយនាងត្រូវញាំកំដរយើង! » គេនិយាយចប់ជាន់ហ្រ្គ៊ែឡានមួយទំហឹងតែម្តង។ នេះហើយចរិតព្រៃរបស់គេ មិនចេះស្តាប់នរណាឡើយ គិតអីចង់ធ្វើហ្នឹង ជាប្រុសផ្តាច់ការឃោឃៅបំផុតដែលនាងមិនដែលឃើញ។
« ថេយ៍បើកតិចៗអ្ហឹកៗ » ម៊ែលី ក្តាប់ខ្សែរក្រវ៉ាត់ជាប់ណែន ដៃសងខាងបែកញើសសស្រាក់។ គេវិញ ឃើញនាងភ័យកាន់តែជោ ជាន់រឹតតែលឿនៗ។
« ហ្អឹកៗមនុស្សឆ្កួត ខ្ញុំមិននិយាយជាមួយទៀតទេចាំមើលទៅ! »
« មិនដឹងជាភ័យអីទេឡើងសប្បាយ! »
« វួកកកក! » ម៊ែលី ច្រាលទឹកមាត់រកក្អួត នាងខ្ទប់មាត់ជាប់ យកដៃម្ខាងទះស្មាគេផាច់ៗ ទើបថេយ៉ុង ព្រមបង្អង់ល្បឿនឡាន។ គេជាន់ហ្វ្រាំងភ្លាមៗ ស្ទុះទាញនាងល្អិតមកដាក់លើភ្លៅ ដើម្បីមើលថានាងក្អួតមែនឬអត់។
« យ៉ាងម៉េចហើយ? » គេយកដៃវែកសក់នាងពិនិត្យមើល យ៉ាងយកចិត្តទូកដាក់ ដៃម្ខាងទៀតអង្អលក្បាលនាងនិងយកប្រេងខ្យល់ឲ្យនាងហឺត។
« ភ័យខ្លាំង?? » គេជ្រួញចិញ្ចើមសួរពេលឃើញមុខនាងស្លេកបែកស្វាយ មាត់ញ័រតតាត់ និយាតមិនចេញ។
« អ្ហឹកៗហ្អឹម.... កុំលេងឆ្កួតៗបែបនេះទៀតបានទេ? វាគ្រោះថ្នាក់ណាស់! »
« បារម្ភពីយើង? »
« ខ្ញុំមិនចង់ស្លាប់ជាមួយមនុស្សឆ្កួតនឹងអំណាចដូចថេយ៍! » ម៊ែលី ទាញជើងចេញពីភ្លៅគេ រុញទ្វារឡានដើរចេញយ៉ឆងលឿន តែយូរបន្តិចទៀត គេស៊ុតល្បឿនឡានគុណនឹងពីរឥឡូវហើយ។
តែផែនការណ៍ឆ្លាតៗរបស់នាងត្រូវគេតាមទាន់ ថេយ៉ុងចុះពីឡាន ដើរទៅឱបម៊ែលី ពីក្រោយ ធ្វើឲ្យនាងស្រែកចាច។ គេលើកពរនាងមកដាក់នៅក្រោយគូថឡាន ដែលមានប៉េងប៉ោងក្រហមៗជាច្រើនចងយ៉ាងស្អាត រួមទាំងបាច់ផ្កាកុលាបផងដែរ។
« អ្ហាយយយថេយ៍...» នាងរើបម្រះចង់ក្រឡកខួរ តែឈប់ភ្លាមៗពេលឃើញប៉េងប៉ោងនិងរបស់ញាំ មានទាំងផ្កាដែរ ។
« លែងស្រែកហើយ? » គេញញឹមក្របួចមាត់ ពេលឃើញនាងស្ងាត់ឈឹង។ ក៏ដឹងថាម៊ែលី ពេញចិត្តប៉ុណ្ណា ព្រោះនាងស្រលាញ់របស់ខ្យូតៗទាំងនេះជាដើម ហើយគេរៀបចំវាសម្រាប់តែនាងម្នាក់។
« យើងធ្វើដើម្បីអបអរថ្ងៃកំណើតរបស់នាង! »
« តែវាហួសថ្ងៃហើយ! »
« ព្រោះពេលនោះយើងមិនទាន់ស្គាល់គ្នា! » គេញាក់ចិញ្ចើមរួចយកមួក ពាក់ឲ្យម៊ែលី បន្តដោយដោយទៀននិងអ៊ុចទាន។
« ផ្លុំទានទៅស្រីក្បាលផ្សឹត! »
« ខ្ញុំមិនមែនក្បាលផ្សឹតទេ! » នាងសម្លក់គេ តែក៏បួងសួងហើយផ្លុំទានដដែរ។ ថេយ៉ុង ទះដៃអបអរហើយបៀកនំខេកប៉ាតថ្ពាល់នាងបន្តិច។
« យើងមានកាដូរឲ្យនាង! » គេញញឹមដើរទៅខាងមុខរួចត្រលប់មកជាមួយប្រអប់មួយពណ៍ខ្មៅធំ។
« ជាអ្វី?? »
« ស្បែកជើងគូរស្នេហ៍!! »
« ថេយ៍....»
« ស្អែកត្រូវតែពាក់មកសាលាជាមួយគ្នា! បើនាងមិនពាក់ទេ យើងនឹងឲ្យគេចាក់បីកង់តឺនឺនៅមុខផ្ទះនាងមិនខាន! » ស្តាប់ទៅជាការគម្រាមច្រើនជាង ព្រោះសម្ដីគេគ្រប់ម៉ាត់ អាចក្លាយជាការពិតបាន ត្រឹមតែមួយពព្រិចភ្នែក។
« ឆ្កួតនឹងអំណាច! »
« បើមិនគំរាមនាងមិនពាក់! »
« នេះហើយជាមូលហេតុដែលខ្ញុំមិនចង់និយាយជាមួយលោក! ផ្តាច់ការពិតមែន! »
« យើងមានកាដូរឲ្យនាង! » គេញញឹមដើរទៅខាងមុខរួចត្រលប់មកជាមួយប្រអប់មួយពណ៍ខ្មៅធំ។
« ជាអ្វី?? »
« ស្បែកជើងគូរស្នេហ៍!! »
« ថេយ៍....»
« ស្អែកត្រូវតែពាក់មកសាលាជាមួយគ្នា! បើនាងមិនពាក់ទេ យើងនឹងឲ្យគេចាក់បីកង់តឺនឺនៅមុខផ្ទះនាងមិនខាន! » ស្តាប់ទៅជាការគម្រាមច្រើនជាង ព្រោះសម្ដីគេគ្រប់ម៉ាត់ អាចក្លាយជាការពិតបាន ត្រឹមតែមួយពព្រិចភ្នែក។
« ឆ្កួតនឹងអំណាច! »
រឿង #ស្នេហ៍ប្រុសផ្តាច់ការ #ភាគ៤
« នាងមិនបានអាក្រក់ទេ! នាងស្រស់ស្អាតណាស់ កុំយំចាំយើងជូនទៅញាំភីហ្សាណា៎ » ថេយ៉ុង និយាយលួងលោមនាងរួច ប៉ាតទឹកភ្នែកព៏ថ្ពាល់ម៊ែលី ថ្នមៗយ៉ាងកក់ក្តៅ។ គេអង្អែលក្បាលនាងយកដៃម្យ៉ាងទៀត ចាប់អាវក្រៅទៅគ្របដណ្តប់លើស្មានាងតូច។
« នាងជានាងណាម៊ែលី មនុស្សមានសម្រស់ស្អាតបែបប្រភេទខុសៗគ្នា កុំយកសម្តីឆ្កែឆ្មាដាក់ត្រចៀកអី នាងសម្រាប់យើងគឺល្អគ្រប់យ៉ាងគ្មានចំណុចខ្វះខាតឡើយ! យើងទេដែលមិនសាកសមជាមួយនាង! »
« ថេយ៍ជាឃីងក្នុងសាលា មានកេរ្តិ៍ឈ្មោះល្បី ជាកូនអ្នកមាន...»
« ឈប់និយាយពីរឿងសំបកខាងក្រៅទៅម៊ែល ! » ថេយ៉ុង និយាយចប់យកដៃសងខាងខ្ទប់ត្រចៀកនាង ដើម្បីកុំឲ្យនាងឮសម្លេងពាក្យប្រមាថម៉ាកងាយពីពួកសិស្សមាត់ឆ្កែនោះទៀត។
ម៊ែលី ស្ងាត់មាត់ឈប់យំ សម្លឹងមុខគេភ្លឹះៗ រួចទាញដៃគេចេញពីត្រចៀកនាងតិចៗ ថែមទាំងរុញទ្រូងគេចេញទៅម្ខាង។
« ថេយ៍ក៏អ៊ិចឹងដែរ កុំសូវមករកខ្ញុំពេក បើមិនឲ្យសិស្សផ្សេងមករករឿងខ្ញុំ! »
« យើងមកការពារនាងណា៎! »
« មកការពារឬក៏មកដើម្បីឲ្យគេគ្រាន់តែធ្វើបាបថែម? » រាងតូចសម្លក់មុខគេរួច ងើបក្រោកឈរ ដើរចេញទៅបាត់។
// ម៉ោងរៀនចុងក្រោយ //
ថេយ៉ុង ដើរចូលថ្នាក់របស់ម៊ែលី ដោយសម្តៅទៅតុក្រុមសូយ៉ុន រួចមូលដៃអាវឡើងសម្លឹងសូយ៉ុននិងគ្នីគ្នា របស់នាង។ សូយ៉ុន ញញឹមញញែម ខំយកដៃវែកសក់ ដើម្បីទាក់ទាញចិត្ដថេយ៉ុង ប៉ុន្តែមិនដឹងថាគេមកដើម្បរករឿងនាងឡើយ។
« ចាប់ពីថ្ងៃនេះតទៅ ហាមគ្រប់គ្នា! ពិសេសពួកនាងទៅរករឿងធ្វើបាបម៊ែលី ទៀត! បើអ្នកណាហ៊ានធ្វើបាបនាង ខ្ញុំនឹងវ៉ៃម្នាក់នោះ ទោះជាស្រីក៏ដោយ! »
// ផាំងងងង //
គេគប់ទឹកដោះទៅជញ្ចាំងខ្ទាតប្រឡាក់ពេញឥដ្ឋ ទើបដើរទៅថ្នាក់រៀនរបស់គេ។ សូយ៉ុន និងគ្នីគ្នាញ័រដូចឆ្កែត្រូវទឹក។ សូយ៉ុន ក្តាប់ដៃចងគំនុំជាមួយម៊ែលីជាខ្លាំង ដែលទទួលបានការទទួលយកចិត្តទុកដាក់ពីថេយ៉ុង។
// ថ្នាក់រៀនរបស់ថេយ៉ុង //
« ហ្អើយយ... ឯងទើបមកពីណា?? » កម្លោះសង្ហារញញឹមមានមន្តស្នេហ៍ ដើរមកកៀកមិត្តសម្លាញ់ ដែលពាក់មុខយក្សចូលថ្នាក់រៀន។ ថេយ៉ុង ទម្លាក់កាតាបទៅលើតុ ដាក់គូថអង្គុយប៉ុក ដកដង្ហើមធំគឃូសដាក់ជីមីន។
« វាថីហ្អែងទៀតហើយ? »
« ធុញ! » គេតបមួយម៉ាត់ លូកដៃទាញវាំងននបើកមើល ឃើញនាងល្អិតដើររើសសំតាមដាននៅមាត់ទឹក ក៏ញញឹមឡើងភ្លាម។
« ឯងនៅតាមម៊ែលីទៀត? » ជីមីន ជ្រួញចិញ្ចើមឆ្ងល់។ បើសិនប្រៀបធៀបគ្នារវាងសូយ៉ុនជាមួយម៊ែលី សូយ៉ុន ឈ្នះតាំងពីមុខមាត់ម្ល៉េះ។ គេមិនយល់ថាអាម្សៀនេះ ត្រូវស្នេហ៍នាងអីងប់ដល់ម្លឹងឡើយ។
« នាងកាន់តែមិនខ្វល់ពីយើង! យើងរឹតតែចង់បាននាង! »
« នាងមានស្អីល្អ? »
« ដឹងថានាងល្អជាងសូយ៉ុន និងស្រីដទៃទៅបានហើយ! » ថេយ៉ុង សម្លឹងមើលនាងពីចម្ងាយ ទាញក្រដាសរ៉ាមមូលបត់ចេញតាមបង្អួច ដើម្បីធ្វើម៊ែលី ដើរមករករើស។ រួចក៏ងាកទៅនិយាយដាក់មិត្តសម្លាញ់បន្តិច ទើបញ៉ោះនាងតូចបន្ត។
« ពេលដែលឯងជួបមនុស្សដែលពេញចិត្ត ក្នុងកែវភ្នែកឯងទង្វើអ្វីក៏ល្អទាំងអស់! »
« អានេះឈ្លើយមែន! » ជីមីន ក្រវីក្បាលពេលឃើញអាមិត្តចោម្សៀត ទៅលោលេងជាមួយកូនក្រមុំគេ។
ប្រលែងបានបន្តិច គ្រូគណិតវិទ្យាល័យក៏ចូលមកដល់។ គាត់កត់លំហាត់ និងហៅសិស្សឲ្យធ្វើលំហាត់ ក្នុងនោះក៏មានថេយ៉ុងដែរ។
« ថេយ៉ុង ឡើងធ្វើលំហាត់! » លោកគ្រូគណិតវិទ្យាហៅឈ្មោះគេ។ នាយមុខក្រញ៉ូវខ្ងប់ ត្បិតមិនចូលចិត្តគណិតឡើយ ចុងក្រោយគ្រូហៅដដែរ។
« លោកគ្រូខ្ញុំឈឺដៃ ធ្វើលំហាត់មិនបានទេ! »
« អិចឹងប្រាប់ពីចម្លើយដែលត្រឹមត្រូវមក! »
« អឺគឺ ....» គេគាំងស្ងេញ។
« បើរកនឹកមិនឃើញទេ ឈរសិនទៅ! ចាំមានចម្លើយចាំលោកគ្រូឲ្យអង្គុយ! » គ្រូនិយាយចប់ក៏ហៅឈ្មោះសិស្សផ្សេងៗឡើងបន្តទៀត។
« អាមីន! អាមីន! «
« វាថីហែងអានេះ? »
« ដោះស្រាយលំហាត់ឲ្យមួយមក! »
« អត់! »
« អាមិត្តចោម្សៀត! » ថេយ៉ុង ក្តក់អណ្តាតយកជើងធាក់តុជីមីន រួចឈររង៉ូវៗតែឯងបន្ត។
« យើងដោះស្រាយលំហាត់គណិតមិនចេញទេ! ម៉េចក៏ពិបាកម្ល៉េះ? » គេរអ៊ូរង៉ូវៗ ភ្នែកក្រលែសទៅមាត់បង្អួចឃើញនាងតូចដើររើសសំរាមក៏ញញឹម លើកដៃឡើង។
« លោកគ្រូ ចាំខ្ញុំដោះស្រាយលំហាត់គណិតវិទ្យា! » គេនិយាយឮៗ ព្រោះមានបំណងឲ្យម៊ែលីស្តាប់ឮ។ ក៏បានដូចចិត្តព្រោះម៊ែលី ឈរមើលគេធ្វើលំហាត់គណិតវិទ្យាពីខាងក្រៅ ទាំងទឹកមុខញញឹមស្ងេញ។
« ថេយ៍ឆ្កួត! » ម៊ែលី មុខក្រហមផ្អេស នាងលើកដៃខ្ទប់មុខពេលគេធ្វើលំហាត់រួច លើកដៃបេះដូងដាក់នាង។ ទាំងគ្រូនិងសិស្សរួមថ្នាក់នាំគ្នាអើតមើលនាងនៅខាងក្រៅព្រាត។ ម៊ែលី ក្តាប់ថង់សំរាមរត់ចេញទាំងអាម៉ាស់និងអៀនជាខ្លាំង។
« អានេះវក់នឹងស្រីមែនទែនហើយ! »
« បិទមាត់ឯងទៅ! »
_______
ញ៉ោះគេទៀតហើយ😭
Click here to claim your Sponsored Listing.
Videos (show all)
Category
Telephone
Website
Address
Phnom Penh
Welcome to 𝙅𝙪𝙖𝙣'𝙨 𝙎𝙩𝙤𝙧𝙮 We are sharing story, short novel and book review. Follow us for more...