Molis-ម៉ូលីស

អរគុណមិត្តអ្នកអានទាំងអស់គ្នាដែលគាំទ្រស្នាដៃប្រលោកបរទេស 🙏🥰

24/02/2024

200like ម៉ោអាលតភាគ ☹️

២០០ឡែក យប់អេតមីនឲ្យមួយភាគទៀត 🥰

ទ្រុងស្នេហ៍ទណ្ឌកម្ម
ភាគទី២

ហ្វើរីដូ អង្គុយរងចាំប្អួនស្រីជាទីស្រឡាញ់ភ្ញាក់ដឹងខ្លួនទាំងទឹកមុខមិនស្រស់ អេនជី ដែលស្រស់ស្អាត នាងធ្លាប់តែមានស្នាមញញឹម ពេលនេះ មានតែស្លាកស្នាមដែលបង្ករឡើងដោយមនុស្សប្រុសដែលនាងស្រឡាញ់ ។
“ហ្វ័ស យកនាងទៅវិញទៅ” រីស និយាយឡើង មនុស្សដូច លីហ្វា មិនសមមកសម្រាកព្យាបាលក្នុងបន្ទីពេទ្យល្អៗឡើយ នាងសមតែគ្រាំស្លាប់ !
“តែ…ចៅហ្វាយ !” នាងខ្សោយណាស់ ដែលអាចនឹងគ្រោះថ្នាក់ដល់ជីវិតបានគ្រប់ពេល
“យើងបញ្ជា !”
“បាទទាន” ហ្វ័ស ត្រឡប់មកបន្ទប់សម្រាករបស់ លីហ្វា គេមកយកនាងទៅកាន់ភូមិគ្រឹះ ឡូហ្វ័រ៉ាស់ វិញទាំងមិនអាណិតអាសូរ ។
រាងកាយតូចស្ដើងត្រូវបីមកដាក់ក្នុងបន្ទប់គេង ព្រមទាំងដាក់ច្រវ៉ាក់ជើងឡើងវិញដដែល ដោយមាន ហ្វ័ស ជាអ្នកធ្វើតាមបញ្ជា ។
“អ្ហឹកៗ…បងប្រុស…ម៉ាក់…ប៉ា…កុំ…កុំទៅ…” សំឡេងមមើមមាយរបស់ លីហ្វា នាំឲ្យ ស្រ្តីចំណាស់បានត្រឹមអាណិត លួងលោមនាងដោយការក្រសោបនាងក្នុងទ្រូង ។
“អ៊ំ ស៊ូ ចេញទៅ” សំឡេងមាំ គ្មានអ្នកណាក្រៅពី ម្ចាស់ធំបំផុតរបស់ភូមិគ្រឹះនេះ ។
រីស ដើរចូលមកយ៉ាងមានអំណាច កែវភ្នែកសម្លឹងមើលមនុស្សស្រីរាងស្ដើងដែលដេកនៅលើគ្រេមមើរមិនឈប់ ។
“ថោកទាប !” រីស សើយអាវនាងឡើង ឃើញស្នាមដែលនៅលើខ្លួនរបស់នាងក៏រង៉ូវៗស្ដីបន្ទោស ស្នាមជាំងទាំងនេះនាងបានមកពីណា ? នៅលើពោះដែលរាបស្មើគ្មានខ្លាញ់ ។
“អ្ហឹកៗ កុំ…កុំធ្វើបាបខ្ញុំ…”សំឡេងរវើរវាយរបស់នាង ព្រមទាំងរុញច្រានដៃមាំចេញមិនឲ្យប៉ះពាល់នាង ។
“ក្រោកឡើង បម្រើយើង” សំឡេងរបស់ ហ្វើរីដូ ព្រមទាំថទាញនាងឲ្យក្រោកឡើង ។
បបូមាត់ក្រាសទម្លាក់ថើបមាត់នាងយ៉ាងខ្លាងខ្លា ខាំញ៉េចឲ្យជាំហើមបានយ៉ាងងាយ រហូតដល់ លីហ្វា ដកដង្ហើមលែងរួចទើបគេព្រមដកមាត់ចេញ ។
“យើងយកនាងមកបម្រើយើង មិនបានយកមកធ្វើលោកស្រី” ហ្វើរីដូ ច្របាច់ចង្កានាងផ្ងើមុខឡើង មើលចំកែវភ្នែកសោកសៅមួយគូនោះហើយគេអត់មួរម៉ៅមិនបាន ។
“ខ្ញុំទ្រាំបាន ទ្រាំឲ្យលោកបំផ្លាញខ្ញុំរហូតដល់លោកពេញចិត្ត ពេលនោះសូមលោកដោះលែងខ្ញុំ” លីហ្វា ហាក់ខ្សោះកម្លាំង នាងឈឺចាប់ ហត់នឿយ នាងមិនដឹងថានាងខុសអ្វី នាងបានទៅធ្វើអ្វីគេទើបគេមកបំផ្លាញនាងបែបនេះ ? នាងបានទៅសាងអ្វីដាក់អ្នកណា ?
“ដោះលែង ? ស្នាមមេដៃនាង ផ្ដិតលើអេតាស៊ីវិលបែបនេះហើយនាងគិតថាយើងដោះលែងនាងឲ្យមានសេរីភាពងាយៗឬ ?” ហ្វើរីដូ បង្ហាញក្រដា អេតាស៊ីវិលដឺលមានស្នាមម្រាមដៃនាងពិតមែន គេសាហាវណាស់ គេបោកប្រាស់ នាងឆ្លៀតឱកាសនាងមិនដឹងខ្លួនធ្វើអ្វីក៏បាន មនុស្សខ្សែលើ ។
“លោក ! លោកធ្វើបែបនេះដើម្បីអ្វី ?”
“សួរបងប្រុសល្អរបស់នាងទៅ វាធ្វើស្អីដាក់ អេនជី របស់យើងខ្លះ នាងក៏ត្រូវទទួលដូចគ្នា”

06/02/2024

២០០ឡែក យប់អេតមីនឲ្យមួយភាគទៀត 🥰

ទ្រុងស្នេហ៍ទណ្ឌកម្ម
ភាគទី២

ហ្វើរីដូ អង្គុយរងចាំប្អួនស្រីជាទីស្រឡាញ់ភ្ញាក់ដឹងខ្លួនទាំងទឹកមុខមិនស្រស់ អេនជី ដែលស្រស់ស្អាត នាងធ្លាប់តែមានស្នាមញញឹម ពេលនេះ មានតែស្លាកស្នាមដែលបង្ករឡើងដោយមនុស្សប្រុសដែលនាងស្រឡាញ់ ។
“ហ្វ័ស យកនាងទៅវិញទៅ” រីស និយាយឡើង មនុស្សដូច លីហ្វា មិនសមមកសម្រាកព្យាបាលក្នុងបន្ទីពេទ្យល្អៗឡើយ នាងសមតែគ្រាំស្លាប់ !
“តែ…ចៅហ្វាយ !” នាងខ្សោយណាស់ ដែលអាចនឹងគ្រោះថ្នាក់ដល់ជីវិតបានគ្រប់ពេល
“យើងបញ្ជា !”
“បាទទាន” ហ្វ័ស ត្រឡប់មកបន្ទប់សម្រាករបស់ លីហ្វា គេមកយកនាងទៅកាន់ភូមិគ្រឹះ ឡូហ្វ័រ៉ាស់ វិញទាំងមិនអាណិតអាសូរ ។
រាងកាយតូចស្ដើងត្រូវបីមកដាក់ក្នុងបន្ទប់គេង ព្រមទាំងដាក់ច្រវ៉ាក់ជើងឡើងវិញដដែល ដោយមាន ហ្វ័ស ជាអ្នកធ្វើតាមបញ្ជា ។
“អ្ហឹកៗ…បងប្រុស…ម៉ាក់…ប៉ា…កុំ…កុំទៅ…” សំឡេងមមើមមាយរបស់ លីហ្វា នាំឲ្យ ស្រ្តីចំណាស់បានត្រឹមអាណិត លួងលោមនាងដោយការក្រសោបនាងក្នុងទ្រូង ។
“អ៊ំ ស៊ូ ចេញទៅ” សំឡេងមាំ គ្មានអ្នកណាក្រៅពី ម្ចាស់ធំបំផុតរបស់ភូមិគ្រឹះនេះ ។
រីស ដើរចូលមកយ៉ាងមានអំណាច កែវភ្នែកសម្លឹងមើលមនុស្សស្រីរាងស្ដើងដែលដេកនៅលើគ្រេមមើរមិនឈប់ ។
“ថោកទាប !” រីស សើយអាវនាងឡើង ឃើញស្នាមដែលនៅលើខ្លួនរបស់នាងក៏រង៉ូវៗស្ដីបន្ទោស ស្នាមជាំងទាំងនេះនាងបានមកពីណា ? នៅលើពោះដែលរាបស្មើគ្មានខ្លាញ់ ។
“អ្ហឹកៗ កុំ…កុំធ្វើបាបខ្ញុំ…”សំឡេងរវើរវាយរបស់នាង ព្រមទាំងរុញច្រានដៃមាំចេញមិនឲ្យប៉ះពាល់នាង ។
“ក្រោកឡើង បម្រើយើង” សំឡេងរបស់ ហ្វើរីដូ ព្រមទាំថទាញនាងឲ្យក្រោកឡើង ។
បបូមាត់ក្រាសទម្លាក់ថើបមាត់នាងយ៉ាងខ្លាងខ្លា ខាំញ៉េចឲ្យជាំហើមបានយ៉ាងងាយ រហូតដល់ លីហ្វា ដកដង្ហើមលែងរួចទើបគេព្រមដកមាត់ចេញ ។
“យើងយកនាងមកបម្រើយើង មិនបានយកមកធ្វើលោកស្រី” ហ្វើរីដូ ច្របាច់ចង្កានាងផ្ងើមុខឡើង មើលចំកែវភ្នែកសោកសៅមួយគូនោះហើយគេអត់មួរម៉ៅមិនបាន ។
“ខ្ញុំទ្រាំបាន ទ្រាំឲ្យលោកបំផ្លាញខ្ញុំរហូតដល់លោកពេញចិត្ត ពេលនោះសូមលោកដោះលែងខ្ញុំ” លីហ្វា ហាក់ខ្សោះកម្លាំង នាងឈឺចាប់ ហត់នឿយ នាងមិនដឹងថានាងខុសអ្វី នាងបានទៅធ្វើអ្វីគេទើបគេមកបំផ្លាញនាងបែបនេះ ? នាងបានទៅសាងអ្វីដាក់អ្នកណា ?
“ដោះលែង ? ស្នាមមេដៃនាង ផ្ដិតលើអេតាស៊ីវិលបែបនេះហើយនាងគិតថាយើងដោះលែងនាងឲ្យមានសេរីភាពងាយៗឬ ?” ហ្វើរីដូ បង្ហាញក្រដា អេតាស៊ីវិលដឺលមានស្នាមម្រាមដៃនាងពិតមែន គេសាហាវណាស់ គេបោកប្រាស់ នាងឆ្លៀតឱកាសនាងមិនដឹងខ្លួនធ្វើអ្វីក៏បាន មនុស្សខ្សែលើ ។
“លោក ! លោកធ្វើបែបនេះដើម្បីអ្វី ?”
“សួរបងប្រុសល្អរបស់នាងទៅ វាធ្វើស្អីដាក់ អេនជី របស់យើងខ្លះ នាងក៏ត្រូវទទួលដូចគ្នា”

05/02/2024

ទ្រុងស្នេហ៍ទណ្ឌកម្ម
ភាគទី១

ភូមិគ្រឹះស្គឹមស្គៃ ដែលស្ថិងនៅលើទំហំផ្ទៃដី ២០០ហិចតា មានភាពធំមហាសាលនឹងលេចធ្លោរ បរិវេនជុំនេះជាង១ពាន់ហិចតា សុទ្ធសឹងតែមានការហាមឃាត់មិនឲ្យមានអ្នកណាចូលក្បែរ ។
ព្រោះអំណាច នឹងកេរ្តិ៍ឈ្មោះរបស់ ឡូហ្វ័រ៉ាស់ ដែលល្បីរន្ទឺបានធ្វើឲ្យមនុស្សម្នាទូរទៅខ្លបខ្លាចអំណាច មិនលើកលែងសូម្បីតែប្រធានាធិបតីដែលស្ថិតនៅក្រោមអំណាចរបស់ ឡូហ្វ័រ៉ាស់ ដូចគ្នា ។
“ចៅហ្វាយ វារត់បាត់ហើយទាន” ហ្វ័ស រាយការហើយឱនគំនាបបន្តិចគោរពចៅហ្វាយនាយរបស់ខ្លួន ។
“តាមរកវា យកប្អូនស្រីយើងមកវិញ ! អាហ្វាន វាមានប្អូនស្រីមែនទេ ? ចាប់នាងមកឲ្យយើង” ហ្វើរីដូ ស្ដីឡើង កែវភ្នែកកំណាច មានតែកំហឹងដែលកំពុងឆេះឆួល ។
“បាទទាន” ហ្វ័ស ចេញទៅព្រមជាមួយចៅហ្វាយរបស់ខ្លួនដែលជិះឡានទៅជាមួយគ្នា ។
មនុស្សដំបូងដែលគេកម្ចាត់គឺឪពុកចៃល្បែងរបស់នាង ចាប់វាញាត់គុក បន្ទាប់មកម្ដាយចុងរបស់នាង គោលដៅគឺនាង ព្រោះបំផ្លាញនាងម្នាក់អាចចាប់បានទាំងបងប្រុសនឹងអាចយកប្អូនស្រីគេត្រឡប់មកវិញ ។
ឡានទំនើបពណ៌ខ្មៅក្រឹបចំនួនប្រាំគ្រឿងមកចតនៅមុខផ្ទះចាស់ទ្រុឌទ្រោម សភាពមិនមែនសម្រាប់មនុស្សនៅឡើយ តែធ្វើអ្វីមិនបានព្រោះជីវៈភាពគ្រួសាមិនល្អ ត្រូវទ្រាំ ។
“អ្នកណា ?” សំឡេងទន់ស្រួយសួរឡើងខំៈមិនហ៊ានចេញពីផ្ទះទ្រុឌទ្រោមឡើយ ។
“យកនាងទៅ ហ្វ័ស !” សំឡេងក្រហឹមដូចរាជសី របស់អ្នកអង្គុយក្នុងឡានយ៉ាងសង្ហាស្រែកឡើងទាំងកំហឹង
“ស្អីរបស់ពួកលោក ? ខ្ញុំទៅធ្វើស្អី ?” សំឡេងរបស់រាងស្រឡូនស្ដើងសួរឡើង ខុសអីមិនចាប់គ្នាស្រស់ៗបែបនេះ ។
“នាងរួមដៃគ្នាជាមួយបងនាងចាប់ប្អូនស្រីយើង ! យកនាងមក” ហ្វើរីដូ នៅតែអះអាងនឹងយកនាងទៅទើបហ្វ័សចាប់ដៃនាងជាប់ ។
“ខ្ញុំមិនបានដឹង !”
“នាងដឹង នាងរួមគំនិត បើនាងមិមខ្ជាក់ការពិតនាងទ្រាំដល់ស្លាប់ទៅ”
“ខ្ញុំមិនបានធ្វើទេលោកត្រូវជឿខ្ញុំ លោកត្រូវជឿខ្ញុំ អ្ហឹកៗ…” លីហ្វា ស្រែកតវ៉ា ខណៈដែល ហ្វ័ស អូសនាងទៅ ទីណាត់ទីណែង ចេញពីបន្ទប់ ។
លីហ្វា ត្រូវបានបញ្ជាឲ្យឃុំក្នុងបន្ទប់គេងរបស់ ហ្វើរីដូ ឬ រីស ដែលជាម្ចាស់ប្រុសនៃវិមានមួយនេះ គេមានអំណាច គេមានកេរ្តិ៍ឈ្មោះល្បាញល្បី មនុស្សគ្រប់គ្នាខ្លាចគេ ខ្លាចអំណាច ខ្លាចទឹកមុខនឹងមាសប្រាក់របស់គេ ច្បាប់ធ្វើអ្វីគេមិនបានឡើយ ។
“យកបាយឲ្យនាង បើមិនស៊ីក៏ធ្វើទារុណកម្មឲ្យនាងស៊ី ថតផ្ញើទៅបងប្រុសនាង” រីស ប្រើកែវភ្នែកកាចកំណាចបញ្ជាកូនចៅក្រោមបង្គាប់ ។
គេឃុំនាងនៅក្នុងបន្ទប់ដោយដាក់ច្រវ៉ាក់ជើងប្រវែងវែងជាប់ជើងគ្រេគេងរបស់ខ្លួន ។
គេយកនាងមកទុកក្នុងកន្លែងដែលគេហួងហែងបំផុង សូម្បីតែអ្នកបម្រើក៏គ្មានសិទ្ធចូលក្រៅពីមនុស្សដែលគេចាត់មកប្រើដោយផ្ទាល់គឺ ខាមីឡា ។
“យកចេញទៅ…ហឺ…លែង…” លីហ្វា ប្រើដៃស្រឡូនទាគច្រវ៉ាក់នោះចេញ ទាំងក្រាស់ ទាំងធ្ងន់ ទាំងឈឺ នាងចង់ឲ្យគេដោះចេញ គេធ្វើមកលើនាងបែបនេះមិនខុសអ្វីពីសត្វឡើយ ។
“លែងនាងឬ ? ក៏ឲ្យបងប្រុសនាងយកប្អូនស្រីយើងមកវិញមក !” ហ្វើរីដូ ស្រែកដាក់នាងអស់សំឡេង គេកំណាចប៉ុណ្ណានាងឃើញច្បាស់នៅពេលនេះ គេគួឲ្យខ្លាចណាស់ មិនគួឲ្យចូលក្បែរឡើយ ។
“ចៅហ្វាយ ! ចៅហ្វាយ ! គ្នាយើងរកឃើញអ្នកនាងហើយទាន ! នៅ…នៅមាត់ផ្លូវចុះទៅភូមិដាច់ស្រយាល” ហ្វ័ស ត្រហេបត្រហបមករក ខណៈបានដំណឹងភ្លាម រីស ក៏ចាកចេញទៅទាំងមិនស្ដីអ្វី ដោះលែងនាងក៏អត់ដែរ ។
ការធ្វើដំណើរមកមន្ទីពេទ្យពោរពេញទៅភាពក្ដៅងុំ កែវភ្នែកមុតស្រួចសម្លឹងទៅកាន់ផ្លូវជារឿយៗរហូតមកដល់មន្ទីពេទ្យគេក៏ស្ទុះទៅខាងក្នុងភ្លាម ។
“អេនជី ! ប្អូនស្រីយើងនៅឯណា ?” ហ្វើរីដូ ស្រែកដូចតោកំណាច កែវភ្នែកពេញដោយកំហឹង នឹងភាពឈឺចាប់លាយលំគ្នា រ៉េរកប្អូនស្រីរបស់ខ្លួន ។
“លោក ឡូហ្វ័រ៉ាស់ ! អ្នកនាងតូចមានសភាពរលូតកូនដែលជាហេតុនាំឲ្យបាត់បង់ឈាមជាច្រើន ពេលនេះពួកយើងត្រូវការឈាមប្រភេទ O- ដើម្បីសង្រ្គោះជីវិតអ្នកនាង”
“យើងគ្មានទេ ! អា ហ្វ័ស ទៅយកស្រីម្នាក់នោះមកពិនិត្យឈាម” រីស និយាយឡើង ហ្វ័ស ក៏ប្រញាប់ទៅយ៉ាងរហ័ស ។
ចំណាយពេលមិនដល់មួយម៉ោង ហ្វ៏ស យក លីហ្វា មកដល់ រុញចូលទៅបន្ទប់ពិនិត្យឈាម ព្រោះដឹងថាជាប្រភេទ្យដូចគ្នាជាមួយ អេនជី ទើប រីស បញ្ជារឲ្យពេទ្យបូមយកទៅដោយមិនរារែកច្រើន ទោះសុខភាពនាងនៅខ្សោយក៏គេមិនខ្វល់ ។
“វាបំផ្លាញប្អូនស្រីយើង បោកប្រាស់ប្អូនស្រីយើង យើងនិងឲ្យប្អូនស្រីឯងទទួលយកគ្រប់យ៉ាងដែលឯងសាងលើ អេនជី របស់យើង”


មួយឆ្នាំមួយភាគមោះ 🤣

04/02/2024

Hi ! 🥰

26/12/2023

ទ្រុងស្នេហ៍ទណ្ឌកម្ម
ឆុតដកស្រង់

“យកនាងទៅ ហ្វ័ស !” សំឡេងក្រហឹមដូចរាជសី របស់នាយសង្ហាស្រែកឡើងទាំងកំហឹង
“ខ្ញុំមិនបានធ្វើទេលោកត្រូវជឿខ្ញុំ លោកត្រូវជឿខ្ញុំ អ្ហឹកៗ…” លីហ្វា ស្រែកតវ៉ា ខណៈដែល ហ្វ័ស អូសនាងទៅ ទីណាត់ទីណែង ចេញពីបន្ទប់ ។
លីហ្វា ត្រូវបានបញ្ជាឲ្យឃុំក្នុងបន្ទប់គេងរបស់ ហ្វើរីដូ ឬ រីស ដែលជាម្ចាស់ប្រុសនៃវិមានមួយនេះ
ជីវិតនាងត្រូវចូលមកក្នុងផ្ទះនេះព្រោះតែស្រឡាញ់ ព្រោះតែស្នេហានាំមុខ ចុអក្រោយត្រូវបុរសជាទីស្រឡាញ់ ដាក់ទណ្ឌកម្មនាងស្ទើស្លាប់ស្ទើរស់ ។
គេចាប់ប៉ានាងដាក់គុគ
គេធ្វើឲ្យម៉ាក់នាងស្លាប់
គេជាដើមហេតុឲ្យនាងរស់ដូចជាស្លាប់ ត្រូវមមីមមើរឃើញតែទណ្ឌកម្មដែលគេធ្វើលើគ្រួសារនាង ។
“រីស លោកធ្វើឲ្យខ្ញុំម្ដងឆ្គួត ម្ដងជា លោកបំផ្លាញខ្ញុំដល់ពេលណា ? ជីវិតសងដោយជីវិតមែនទេ ? ពេលនេះម៉ាក់ខ្ញុំស្លាប់ម្នាក់ហើយ ឬត្រូវឲ្យប៉ានឹងខ្ញុំស្លាប់ទៀតទើបសងលោកអស់ !?”

រងចាំជួបគ្នាឆាប់ៗនេះ 🥲
អេតមីនចង់រត់ចោលផេកហើយ តែអត់ដាច់ចិត្ត 🥹

26/11/2023

ថេហ្វៀស៍ បុរសកម្រ :

“មីលី ងូតទឹកហើយគេងចុះបងទៅគេងលើសាឡុង” មិនចង់ឲ្យនាងខ្លាច ព្រោះដឹងច្បាស់ថានាងមិនចូលចិត្តគេ នៅក្បែរគេនាងមិនកក់ក្ដៅទើបទុកពេលឲ្យនាង
“គឺ…លោកគេងលើគ្រេជាមួយខ្ញុំក៏បាន” មីលី ប្រាប់ទាំងត្រដិត ក្នុងចិត្តក៏ភ័យ តែព្រោះគេជាម្ចាស់ផ្ទះ នាងម៉េចនឹងឲ្យគេទៅគេលើសាឡុងបាននោះ នេះជារដូវរងា ផង គេអាចឈឺក៏ថាបាន
“អូន អូខេមែនទេ ?” ខ្លាចនាងមិនស្រួលចិត្ត ខ្លាចនាងកង្វល់ ច្រើនជាង
“ខ្ញុំទៅងូតទឹក”
“បាទ បងរៀបចំឆុតឲ្យ”

18/11/2023

“ខ្ញុំមិនស្រឡាញ់នាង ខ្ញុំមិនរៀនការជាមួយនាងទេ”
“ចុះដែលលោកដេកជាមួយ ហ្វាងនៀន ដើម្បីបញ្ជាក់ពីក្ដីស្រឡាញ់លោកចំពោះខ្ញុំដែរមែនទេ ?”
“មីលី !”

បានបន្តិច 🤣

01/11/2023

បន្ទាប់ពីខ្ញុំផ្ញើសៀវភៅទៅអ្នកអានដែលបានកក់រួចរាល់ ខ្ញុំនឹងបិទផេកនេះចោលហើយ ខ្ញុំមានគម្រោងសម្រាប់ខ្លួនឯងច្រើនណាស់ តែមិនមានជាមួយ ផេកមួយនេះ
អរគុណអ្នករាល់គ្នាសម្រាប់ការគាំទ្រកន្លងមក បើមានឦកាសនឹងបានស្គាល់គ្នាម្ដងទៀត 😍💕

30/10/2023

ឡារីន : បើបង ថេស៍ មើលថែបងមីលី មិនបាន កុំយកគាត់ទៅទុកឲ្យគ្រាំចិត្ត

មេថៀស៍ : រឿងគ្រួសារគេទេ នាងជាអ្នកដទៃ កុំទៅលូកមាត់

មេថៀស៍ ជីដូនមួយ ថេស៍ គូអាឆី រីន 🌚

29/10/2023

ទឹកភ្នែកភរិយាក្រៅច្បាប់

28/10/2023

អេតមីនអត់បានផុសរឿងច្រើនថ្ងៃ ជាប់រៀន ជាប់ប្រឡងពេក អេតមីនសម្រាកផុសរឿងសិនណា ❤️💕

26/10/2023

ភាគទី៥

ថ្ងៃថ្មី
ថេហ្វៀស៍ នាំនាងទៅហាងកាត់ឆុតរៀបការ ទឹកមុខគេមិននិយាយក៏ដ២ងថាមួរម៉ៅ ក្ដៅក្រហាយ តែហេតុផល នាងមិនបានសួរនាំ មិនចង់ដឹង មិនចង់ឮ
“រួលរាល់នឹងឆាប់បានទៅ ខ្ញុំមានបករជុំ” ថេហ្វៀស៍ ប្រាប់ទាំងមុខងាប់ ម៨នចូលចិត្តអ៊ូអរប៉ុន្មានទេ ហើយហាងនេះមានភ្ញៀវច្រើន អ៊ូរអរណាស់គួឲ្យធុញ
“ទៅមុនទៅខ្ញុំឲ្យគេមកយក” នាងតូចងាកចេញ នាងមិនខ្វល់ស្រាប់ហើយ
“អាម្នាក់ណា ?”
“លោកដឹងទៅក៏ធ្វើស្អីមិនបាន”
“រៀបការស្អែកៗហើយពួកអាសង្សាទាំងនោះបែកបានក៏បែកទៅ រៀនជាសុភាពនារីផងកញ្ញា” សព្វថ្ងៃជាព្រានបុរសមិនគ្រប់ សង្សាក៏មិនដឹងអាម្នាក់ណាប្រាកដផង យូរទៅគេជាមនុស្សប្រុសបែរជាមិនចេះខូចខិល តម្រូវឲ្យមានប្រពន្អដូចជានាងទៅវិញ
“ទៅមុនទៅ” នាងដេញតែម្ដង រវល់ៗតែនៅរ៉ែរ៉ជាមួយនាងមិនព្រមទៅ
“នឹងឲ្យ លិវមកទទួល” ថេស៍ ប្រាប់ហើយគ្រវីសោឡានចេញទៅ
ពេលវេលាកន្លងផុតទៅ មួយថ្ងៃគេនៅតែជាមួយការងារមិនសូវមានពេលនៅជាមួយនាង មិនមានពេលណាត់ជួប មិនមានពេលចេញទៅក្រៅជាមួយនាង ពេលខ្លះក៏ឲ្យ លិវ ទៅតាមមើលនាងនៅក្រុមហ៊ុន ឬកន្លែងដែលនាងទៅ
“មីលី ថ្ងៃស្អែករៀបការហើយណា ចង់ទៅណាទៀត ?” លោក កូ សួរឡើង ខណៈកូនស្រី តែងខ្លួនដើរលេងរាល់ថ្ងៃ ចេញព្រលឹមចូលព្រលប់ គាត់ស្ទើតែស្ទះទ្រូងស្លាប់ទៅណា
“ខ្ញុំជប់លាងលាភាពនៅលីវ លោកប៉ាកុំហាម” ស្រីស្រស់ ស្ពាយកាបូប តម្លៃថ្លៃចេញទៅ ម៨នខ្វល់លោកប៉ាហាមឬអ្នកណាហាមក៏នាងមិនបានខ្វល់ខ្វាយអ្វី មួយជីវិតនាង ចូលចិត្តការសប្បាយ ចាយលុយជារឿងធម្មតា
មកដល់កន្លែងផាទី នាងតូចដាក់បង្គុយចុះបង្ហាញពីភាពស៊ីវីល័យរបស់ខ្លួន បណ្ដាលឲ្យប្រុសមិនតិចទេចូលមករកនាង ដើម្បីតែប្រាក់ អ្នកណាមិនស្គាល់ កូ មីលី ស្អាត មាន ទាយាទ K.O Group
“ចេញឲ្យអស់ទៅ គួឲ្យធុញ” ស្រីតូច ដេញយ៉ាងមាំ មួយសន្ទុះទើបសង្សារបស់នាងមកដល់
កែវភ្នែកឆ្នាស់ឆ្នើមក៏ក្រលេកទៅប៉ះអនាគត់ស្វាមីដែលកំពុងដើរចូលមកព្រមគ្នាជាមួយសង្សារបស់នាង ក៏ប្រញាប់គេចចេញពីកន្លែងនោះទៅពួននៅបន្ទប់ទឹកបាត់ស្រមោល
ថេហ្វៀស៍ សើចហួសចិត្ត នេះនាងរត់គេចបញ្ហាទៀតហើយ នាយកំលោះមកតាមដល់បន្ទប់ទឹកស្រី បិទទ្វាចាក់សោរជាប់ពីខាងក្នុងជៀសវាងមានអ្នកក្រៅចូលមករំខាន
“ចេញមក” សំឡេងមាំស្ដីឡើង ទឹកមុខគេក៏មាំដូចគ្នាមិនចាញ់សំគេងប៉ុន្មានដែរ
“…” នាងតូចចាប់ផ្ដើមមិនស្រួលចិត្តភ្លាម
“ខ្ញុំប្រាប់នាងឲ្យចេញ ខ្ញុំមិនមែនអ្នកក្រៅ ជាអនាគតប្ដី” គេបញ្ជាក់ កាន់តែខឹងនាងលើសដើម
“លោកឯងចូលមករកស្អី ?”
“មានរឿងនិយាយគ្នា” គេបញ្ជាក់ម្ដងទៀតទើបនាងបើកទ្វាចេញមក
“និយាយមក”
រៀបការថ្ងៃស្អែកហើយ ចប់ពិធីលោកប៉ានាងឲ្យទៅហាន់នីម៉ូនជាមួយគ្នានៅបរទេស”
“មិនទៅទេ អ្នកណាចង់ហាន់នីម៉ូនជាមួយលោក គួឲ្យឆ្អើម” នាងតូចបង្ហាញទឹកមុខខ្ពើមរអើមគេច្បាស់ៗ ទើប ថេស៍ អត់មិនបាននឹងស៊កសៀតវិញ
“ហាន់នីម៉ូនជាមួយប្ដីធ្វើរឹកពារ បើជាមួយអាម្នាក់នោះឲ្យស្អិតរមួត” ថេស៍ ថាចប់ក៏ដើរចេញទៅវិញ ក៏មិនបានចង់រករឿង មិនចង់ស៊កឲ្យទេ តែរឿងខ្លះនាងធ្វើហួសហេតុ ឲ្យគេនៅមិនសុខ មិនស្ងប់ព្រោះតែនាង

24/10/2023

ស្នេហ៍អតីត
ភាគទី២៤

ថ្ងៃថ្មី
រេយ៍ ក្រោកចេញទៅបាត់ ថ្ងៃនេះគេមានណាត់ជាមួយលោករដ្ឋមន្រ្តីដើម្បីញាំអាហារជុំគ្នា ក៏មិនភ្លេចនឹងរៀបចំកាដូរតិចតួចទៅជូនគាត់
“រេយ៍ មកហើយឬ អង្គុយត្រង់នេះមក” លោកជំទាវ ហៅមកអង្គុយក្បែរតែលោកម្ចាស់វិញបែរជាងាកមើលក្រោយខ្នងគេមិនឈប់
“ឯណាប្រពន្ធលោក មិនមកជាមួយទេឬ ?” លោករដ្ឋមន្រ្តី សួរឡើង ចងចញ្ចើមចូលគ្នា
“នាងហត់នឿយបន្តិច ទើបមិនអាចមកបាន”
“លេងធ្ងន់ណាស់ឯងនេះ”
“តិចតួចទេតាមបែបមនុស្សស្រឡាញ់គ្នា” គេញញឹមតបវិញ ទោះកុហក ក៏ត្រូវឲ្យសមស្របដែរ
“ហៅអាហារមកញាំបានហើយ រេយ៍ ប្រពន្ធមិនស្រួលញាំហើយទៅមុនចុះណា” លោកជំទាវ ប្រាប់ ឃើញនឆងតូជនោះដំបូងក៏ស្រឡាញ់ចូលចិត្តទៅហើយ ទើបមិនចង់ឲ្យរេយ៍ទុកនាងចោល
“មិនអីទេ នាងនៅបាន លោកជំទាវ មានការចង់និយាយទៀតមិនមែនឬ ?”
“មានតែចាំនិយាយពេលក្រោយក៏បាន”
“បាទ” រេយ៍ តបហើយអាហារក៏បានលើកមកដល់ គេដួសញាំមួយៗ បន្ត និយាយលេងតិចតួចរហូតដល់រួចរាល់
“រេយ៍ទៅមុនចុះណា” លោកជំទាវ និយាយជាថ្មី
“បាទ លាសិនហើយ” គេចេញទាំងមិនចង់ បើកុំព្រោះតែក្រែងចិត្តលោកជំទាវ គេនៅនិយាយគ្នាជាមួយលោករដ្ឋមន្រី្តបន្ត
រេយ៍ បើកឡានមកដល់សណ្ឋាគារវិញថ្ងៃរសៀលបន្តិច គេឡើងទៅបន្ទប់ក៏មិនឃើញនាង គេតាមរកនាងពេញសណ្សាគាទាំងមូលក៏គ្មានស្រមោល គេមិនដឹងថានាងទៅណា មិនឲ្យដំណឹងសោះ
“អេស័រ ឃើញទេ ?”
“មិនមានតាមរ៉ុយអ្វីទេចៅហ្វាយ”
“ល្អ ហ៊ានគេចផងស្រីជើងល្អ” កែវភ្នែកគេប្រែជាមាំ ក្រហមរងាល ដោយកំហឹង ហួងហែងណាស់

ព្រៃខាងក្រោយនៃសណ្ឋាគារ
ដេឆេឡូស៍ កាន់ដៃនាងតូចណែន ក្ដាប់ជាប់ ទឺកមុខមានតែការបារម្ភ ស្រឡាញ់ដាុចប្អូន គេស្គាល់នាងតាំងពីនៅរៀន នាងឆ្លាត នាងពូកែរ តែនាងខ្សោយសុខភាព នាងងាយនឹងឈឺ នាងឆាប់ភ័យខ្លាចណាស់ គ្មានអ្នកណឫស្គាល់នាងច្បាស់ជាងគេទេ
“គេធ្វើអីអូនឬអត់ ?” ដេឆ៍ សួរ បង្វិលខ្លួននាងមួយជុំដើម្បីពិនិត្យមើល
“គេមិនបានធ្វើអ្វីខ្ញុំទេ តែដេឆ៍…” នាងតូចទាញសក់ពាក់ចេញ នាងពេលនេះមិនខុសពីស្លាប់ទាំងរស់ រូបកាយដែលនាងស្រឡាញ់ ប្រែជាមើលលែងយល់ទៅហើយ
“ហ្វី ? វាចាក់ថ្នាំសម្លាប់កោសិការឲ្យអូនឬ ?” ដេឆ៍ បើកភ្នែកភាំង សួរឡើង គេជាអ្នករកឃើញថ្នាំមួយមុខនេះ គេដឹងថាអ្នកប្រើប្រាស់វានឹងទទួលបានលទ្ធផលបែបណា
“ខ្ញុំមិនដឹងទេ មិនដឹងអ្វីទាំងអស់”
“ថ្នាំនេះអាចបណ្ដាលឲ្យស្លាប់បាន ហ្វីត្រូវទៅជាមួយបង បងនឹងជួយ…”
“ដេឆ៍ ! បងជួយខ្ញុំច្រើនណាស់ ច្រើនខ្លាំងពេកហើយ…” ហ្វីលីណា ហូរទឹកភ្នែក នាងមិនចង់ឲ្យមនុស្សប្រុសណាម្នាកឭមើលមកនាងជាស្រីាតន់ខ្សោយតែជាមួយ ដេឆ៍ នាងអាចយំបាន អាចទន់ជ្រាយបានតាមចិត្ត ប្រុសម្នាក់នេះល្អជាមួយនាងពេកហើយ
សម្រើបជើងចូលមកកាន់តែកៀកកិត ដេឆេឡូស៍ ទាញដៃនាងតូចមកឈរពីក្រោយខ្នងដោយក្ដីបារម្ភ យកចិត្តទុកដាក់នឹងការពារនាង
“ណាត់គ្នាមកសាសងទីនេះទេឬ ? ដល់ណាហើយ ?” សំឡេងសួរ ព្រមទាំងសំឡេងសើចលាន់ពេញទី ដែលនាងស្គាល់ច្បាស់ណាស់
“ដេឆ៍ គេមកហើយ គេនឹងនឹងធ្វើបាបខ្ញុំ ហិហិ” នាងតញចខ្ញាំអាវរបស់ដេឆេឡូស៍ ជាប់
“មិនគួយខ្លាចគេទេ ហ្វី មានបងនៅទីនេះហើយ”
“អាម៉ាហ្វៀ កំសាក” រេយ៍ ស្រែកស្ដីឲ្យ ហើយដើរចូលមកតទល់ជាមួយ ដេឆ៍
“ឯងកុំខ្លាំងក្រោយខ្នងយើង អា រេយ៍”
“ហើយ !”រេយ៍ ងើបមុខសួរឡើង
“យើងយកហ្វីទៅវិញ” ដេឆេឡូស៍ ដោយមិនចង់ប្រកែកជាមួយមនុស្សមោឃ៍បាំង ទើបកាន់ដៃនាងតូចទៅជាមួយ
“ប្រពន្ធយើង យើងចេះមើលហើយ មិនត្រូវការសាហាយដូចឯហមកខ្វល់ទេ”

24/10/2023

ភាគទី៤ : ស្រីមិនល្អ

ថេហ្វៀស៍ ចូលមកស្ងាត់ឈរពីក្រោយរងចាំនាងងាកមកគេ ខណៈដែលស្រីតូចនៅអង្គុយរអ៊ូរទាំម្នាក់ឯងដូចរង៉ូវៗ
“និយាយដើមអនាគត់ប្ដីឲ្យខ្មោចស្ដាប់ឬ ?” ថេស៍ ចូលមកសួរាតាំងអស់សំណើច ព្រោះទ្រាំលែងបាន
“មកពីពេលណា ?”
“មកទាន់នាងនិយាយដើមខ្ញុំ”
“គ្មានមាយាទ”
“អ្នកមានមាយាទ និយាយដើមគេ ?” គេលើកចិញ្ចើមបកវិញភ្លាម
“ហេតុអីនិយាយមិនបាន ? ឈ្មោះលោកមានបម្រាមឬ ?”
“បើជានាងលើកលែង” គេញញឹមហើយដើរមកអង្គុយទលើមុខនាង
“ចូលសាច់រឿង” នាងតូចប្រញាប់ម្ដូរប្រធានបទភ្លាម
“និយាយមក”
“ខ្ញុំមិនចង់រៀបការ”
“បាន”
“មិនផ្ទេរភាគហ៊ុនឲ្យលោកដូចគ្នា”
“អានេះឃើញថាមិនបាន” គេរាងដកខ្លួនបន្តិច ចងចិញ្ចើមចូលគ្នា
“ល៩កឯងចង់ខ្សែរលើច្បាស់ណាស់”
“មិនបានខ្សែលើ តែដែលធ្វើព្រោះស្ដាប់បង្កាប់លោកតា”
“លោលតាស្លាប់ហើយ” នាងតូចបកវិញភ្លាម
“រូបកាយមិននៅមិនមែនបានន័យថាចង់ធ្បើបែបណាក៏បាន បើនាងមិនរៀបការផ្ទេរភាគហ៊ុមមកបានគ្រប់ពេល ខ្ញុំណាត់មេធាវីចាំ” គេគ្មានបញ្ហា ក៏មិនមានអ្វីទាមទារ គេជាកុនប្រុសគ្មានអ្វីខូចខាត កាន់តែមិនបានរៀបការកាន់តែងាយ ភាគហ៊ុនបានសឺៗមិនបាច់ហត់នឿយផង
“មិនបាន”
“មិនបានស្អី ?” គេងាកមកសួរបន្ត ខណៈដែរប្រុងនឹងក្រោកទៅហើយ
“…”
“និយាយ”
“រៀប…រៀបក៏រៀប…” នាងតូចរង៉ូវតិចៗ
“រៀបអី ?”
“រៀបការ ខ្ញុំព្រមក៏បាន តែមិនដេកជាមួយគ្នាទេ” នាងតូចបិទភ្នែកស្ដីឡើងទាំងខ្មាស់អៀន
“ដើម្បី !”
“គ្មានស្អីទេ លោកទៅវិញទៅ”
“ដេញបែបនេះ មានណាត់អ្នកណាចាំឬ ?” គេដឹងទាន់ ក៏ដឹងច្រើនពីនាងទៀតផង នាងលាក់បាំងស្អីមិនជិតទេ បើគេចង់ដឹងត្រឹម ១៥នាទីគេដឹងអស់
គេមិនបានចាំចម្លើយ ថេហ្វៀស៍ ឡើងឡានត្រឡប់មកវិញទាំងអារម្មណ៍ល្អ បាននិយាយជាមួយនាង ញោះនាងសប្បាយចិត្តបានបន្តិច
“ចៅហ្វាយ ទីតាំងអ្នកនាងនៅក្លឹបទាន” លិវ ប្រាប់ទាំងស្ងប់ស្ងាត់ ចាប់តាម GPS ឃើញនាងបានចតឡាននៅក្លឹបក៏នឹកបារម្ភ
“ចេញទៅរកអាម្សៀនោះច្បាស់ណាស់ ឯងតាមទៅមើលទៅ ខ្ញុំចូលវីឡាមុន” គេមិនចង់ទៅ មិនចង់ឃើញរូបភាគកខ្វក់ចាក់ភ្នែក ធុញទ្រាន់ហើយតាំងពីបានឃើញនាងដំបូងនាងនៅជាមួយប្រុសផ្សេង
“នាងជាស្រីបែបណាឲ្យប្រាកដ មីលី” គេព្យាយាមណាស់ ព្យាយាមស្វែងយល់ពីនាង រកចំណុចខ្លាំងចំណុចខ្សោយ តែមិនប៉ះទាល់តែសោះ
“ពូកែផ្គើន រៀបការហើយនឹងបានលើកដាក់ឲ្យផ្គើនលើគ្រេព្រឹមល្ងាច”

ដាក់ខ្ញុំជំនួសផងបង ខ្ញុំចូលចិត្ត 😅

Photos from Molis-ម៉ូលីស's post 24/10/2023

មិត្តភក្កិស្រី លី 😍
ឡារីន ខាស៊ីអូ 😍

23/10/2023

ភាគទី៣

ត្រឡប់មកដល់ក្រុមហ៊ុនវិញ ថេហ្វៀស៍ ចូលប្រជុំតាំងពីថ្ងៃទល់ប្រលប់ៗ ទើបមានពេលសម្រាកបានបន្តិច ទ្វាក៏បើកឡើងទាំងគ្មានការអនុញ្ញាត នាយគេនៅបិទភ្នែកជិតដដែលមិនបានបើក ព្រោះតែហត់នឿយ
“ខ្ញុំគ្មានថ្ងៃរៀបការជាមួយគេទេ” សំឡេងដែលគេស្គាល់ច្បាស់ ស្នាមញញឹមលើផ្ទៃមុខសង្ហាក៏បង្ហាញឡើយ បង្វិលកៅអីមករកនាង
“អានបណ្ដាំមរតកលោកតានាងសិនទៅចាំមកនិយាយគ្នាម្ដងទៀត” ថេហ្វៀស៍ និយាយយ៉ាងជឿជាក់ ប្រាកដណាស់គេមិនមែនចេះតែធ្វើៗទាំងគ្មានផលប្រយោជន៍អ្វីនោះទេ
“លោកតា ! លោកកុំយកមនុស្សស្លាប់មកអាង”
“ទៅផ្ទះវិញទៅ បន្តិចទៀតមេឃងងឹតផ្លូវស្ទះ ពិបាកធ្វើដំណើរហើយ” គេប្រាប់ដោយបំណងល្អ តែនាងមិនបានគិតដូចគេសូម្បីបន្តិច ស្រីស្រស់សម្លក់មុខគេថ្មែរដោយកំហឹង
“លោកគ្មានសិទ្ធដេញខ្ញុំ” សំឡេងស្រួយបន្លឺឡើងចាចច្រលោតដោយកំហឹង
“មិនបានដេញ តែបំណងល្អទេ បើមិនទៅអង្គុយលេងចុះណា ខ្ញុំដល់ម៉ោងទៅមុនហើយ” គេមិនបាននិយាយលេង ចេញទៅបាត់ នាងតូចឈរទន្ទ្រាំជើងដោយកំហឹង ខ្លាំងណាស់ សាហាវណាស់អាខាងឌឺដងនាង បញ្ឈឺនាង
“មនុស្សឆ្គួត ឡប់សតិ ជឿជាក់ខុសរបៀប” នាងតូចឈរជេពីក្រោយពេលគេចេញទៅផុត នាងក៏ដើរចេញទៅដូចគ្នា
ស្រីស្រស់ឡើងឡានភ្លាម បើកចេញទៅយ៉ាងលឿនទាំងអារម្មណ៍មិនល្អ មកដល់ផ្ទះទាំងមុខក្រម៉ូវ មិនចូលចិត្តអ្នកណាមកដេញនាងទេ ក៏មិនចូលចិត្តឲ្យគេមកមើលថានាងជាស្រីល្ងង់ដែរ ព្រោះនាងជាទាយាទរបស់ K.O Group ទាំងមូល
មកដល់ផ្ទះវិញស្រស់ស្រីរត់ចូលក្នុងផ្ទះទាំងអារម្មណ៍មិនល្អ លោក កូ តាមមើលកូនស្រីមិនដាក់ភ្នែក ដឹងថាច្បាស់ជាទៅមានរឿងជាមួយអ្នកណាទៀតមិនខានទេ គាត់ស្គាល់កូនច្បាស់ណាស់
“មកនេះប៉ាមានរឿងនិយាយ” លោក កូ ហៅដោយសំឡេងរឹងៗ កាច ល្មមឲ្យនាងភ័យតិចតួចដែរ
“ប៉ានិយាយម៉ោ” មីលី អង្គុយចុះ
“លោកតារបស់កូននឹងលោកតា ចាវ ចង់ឲ្យកូនចៅពួកយើងរៀបជាភ្ជាប់សាច់ឈាមគ្នា បើមិនរៀបការទ្រព្យសម្បត្តិត្រកូលយើងនឹងកាត់ឲ្យ ថេហ្វៀស៍ ពាក់កណ្ដាល នេះជាការសរសេផ្ទាល់លើបណ្ដាំមរតកលោកតាកូន”
“ការពិតឬ ? ប៉ា ខ្ញុំមានសង្សាហើយ មិនស្រឡាញ់ប្រុសចាស់ទេ គេម្នាក់នោះមើលទៅមិនមែនក្មេង មិនទៅរកមនុស្សស្រីវ័យគេទៅ ខ្ញុំមិនចង់រៀបការទេ” មីលី រង៉ូវៗ ខឹងក៏មិនហ៊ានប្រកែកច្រើន
“ប៉ាមិនហាម តែបើមិនរៀបការកូនព្រមឲ្យភាគហ៊ុនទៅ ថេស៍ ពាក់កណ្ដាលចុះ ប៉ាអស់អ្វីនិយាយហើយទៅបន្ទប់ចុះ” លោក កូ បង្ហាញពីភាពអស់សង្ឃឹមលើកូនស្រីឲ្យនាងឃើញច្បាស់
បើនាងមិនព្រម គ្រប់យ៉ាងដែលមានបានតជំនាន់កន្លងមកនឹងត្រូវរលាយមួយពព្រិចភ្នែក ត្រកូល កូ ក៏លែងមានអំណាចតទៀត ជំនួសឲ្យត្រកូល ចាវដែលកាន់តែរីកចម្រើនឡលងជាលំដាប់
“ប៉ា ! បើខ្ញុំរៀបការ ខ្ញុំមិនចង់នៅជាមួយគេទេ”
“រៀបការមានស្វាមី មិននៅជាមួយស្វាមី ឯងចង់ដេកឱបប៉ាដល់ចាស់ឬ ?”
“បានមែនទេ ?” ល្ងង់ កូនស្រីគាត់ ស្អាត ឆ្លាត តែល្ងង់ណាស់
“បើព្រមរៀបការនឹងមិនបាច់មានពិធីភ្ជាប់ពាក្យ ខាងគេនោះចង់មានកូនមុនអាយុ៣៥ផង” លោក កូ បន្ត នាងតូចក៏គាំងនិយាយលែងចេញ
“…” រៀបការនៅមិនចង់ផង មកចង់មានកូន ចប់ហើយ
“ប៉ា រៀបការមិនមែនបានន័យថាខ្ញុំព្រមគ្រប់យ៉ាងជាមួយគេទេ កូនអី មិនយកទេ មិនចង់បាន”
“ឯងនិយាយគ្នាជាមួយគេខ្លួនឯងចុះ”
“ប៉ា !”
“ប៉ាតេហៅគេមកនិយាយគ្នាហើយ បន្តិចទៀតប្រហែលហួសចូលមក”

កាន់តែគេចកាន់តែជួប ពេលជួបគេដេញ 😅

23/10/2023

២០០ឡាចយប់ឲ្យមួយភាគទៀត 😍
___

ភាគទី២

ថ្ងៃថ្មី
ថេហ្វៀស៍ មកផ្ទះត្រកូល កូ តាំងពីព្រលឹមស្រាងៗ មកចាំមើលនាងចេញពីផ្ទះ ហើយថ្ងៃនេះក៏ជាថ្ងៃដែលគេណាត់មកនិយាយគ្នារឿងភ្ជាប់ពាក្យរវាងគេជាមួយកូនស្រីតែម្នាក់ កូ មីលី ឬជា លីលី កូនស្រីទោល ទាយាទតែម្នាក់របស់ KO GROUP
“ចៅហ្វាយ មកហើយ” គ្រាន់តែ លិវ ប្រាប់ភ្លាមគេរហ័សចេញពីឡានមកពាំងឡានស្ព័តទំនើបរបស់នាងភ្លេតទាន់ចិត្តតែម្ដង
“ប្រញាប់ទៅណាអ្នកនាង កូ ថ្ងៃនេះយើងមានណាត់និយាយគ្នាណា ភ្លេចហើយឬ ?” ថេហ្វៀស៍ ស្ដីឡើង ស្នាមញញឹមមានជ័យជម្នះលើនាងពេញប្រៀបតែម្ដង
“ចេញពីផ្លូវខ្ញុំ” សំឡេងឆ្មើងឆ្មៃដេញយ៉ាងគ្មានអាសូ ឲ្យ ថេហ្វៀស៍ ស្ពឹកមុខ តែចៃដន្យត្រង់ថាគេជាមនុស្សមុខក្រសឭបន្តិចហើយ នាងជេមិនឈឺទេ
“ចូលក្នុងវិញ និយាយគ្នាសិន”
“លោកឯងជាអ្នកណា មកសាច់ការអ្វីនៅផ្ទះខ្ញុំ ?”
“ជាអនាគត់ប្ដី ប៉ុណ្ណឹងល្មមចូលទៅនិយាយគ្នាបានទេ ?” គេព្យាយាមចុចបើកទ្វាឡាននាង តែ មីលី រហ័សជាង ចុចបិទហើយថយឡានចូលផ្ទះវិញយ៉ាងលឿន
ថេហ្វៀស៍ ចូលទៅតាមក្រោយដោយឡានខ្មៅរលងមាន លិវ ជាអ្នកបើកបនរចាំការ គេចូលមកដល់កា៨ចុះពីឡាន បង្ហាញឫកពារមានអំណាចរបស់ខ្លួនភ្លាម ទឹកមុខមាំ វែនតាកញ្ចក់ថ្លាមើលទៅកាម់តែសង្ហា កាន់តែលង់
“ថេស៍ មកល្អហើយ នេះ មីលី កូនស្រីពូ” លោក កូ និយាយឡើង ណែននាំកូនស្រីទាំងញញឹមញញេម កូនៈិតមានគូស្រករ នឹងបានផុតទុក មានអ្នកជួយមើលជំនួញ ហើយជា ថេហ្វៀស៍ ទៀតគាត់កាន់តែទុកចិត្តពេញទី
“សួរស្ដី ខ្ញុំ ចាវ ថេហ្វៀស៍ ជាម្ចាស់ក្រុមហ៊ុន T.Ph group សួស្ដីអ្នកនាង មីលី” ថេហ្វៀស៍ ញញឹមស្រស់ដាក់នាងមិនមែនព្រាន តែជាធម្មតាគេមិនសូវញញឹមបែបនេះក៏រាងរឹងៗបន្តិច
“ចប់ហើយខ្ញុំទៅបានឬនៅប៉ា ?” មីលី ស្ពាយកាបូបជាប់ស្មារកតែចេញទៅរហូត លោក កូ ហាមមិនបានក៏ងក់ក្បាលព្រម
ព្រោះកូនស្រីតែម្នាក់ ទំរើស ទំនើងតាមចិត្តពេក ពេលនេះស្ដាយក្រោយ និយាយលែងស្ដាប់ ប្រាប់លែងតាម ប្រដៅលែងចូល មីលី កើតមកម្ដាយស្លាប់ ទើបគាត់អាណិតកូន ព្រមតាមកូនគ្រប់រឿងមិនធ្កាប់ជំទាស់សូម្បីមួយរឿង មិនថាខុសឬត្រូវ បើកូនចង់បានគាត់បណ្ដោយ
“មីលី រឹងទទឹងបន្តិច តែប្អូនទន់ភ្លន់ទេ” លោក កូ ប្រាប់ ស្នាមញញឹមមិនសូវសម
“លោកពូទុកចិត្តខ្ញុំទេ ? លោកពូក៏ដឹង លោកតាចង់ភ្ជាប់សាច់ឈាមជាមួយត្រកូល កូ ខ្ញុំព្រោះគ្មានសិទ្ធជំទាស់ទើបព្រមតាម បើលោកពូ មិនទុកចិត្តអាចរងចាំកូនប្រុសរបស់ លោកពូខ្ញុំក៏បាន ខ្ញុំគ្មានបញ្ហា”
“ថេស៍ ពូដឹងថាក្មួយសុភាពបុរស មើលថែប្អូនបាន តែប្អូនរឹងទទឹងបែបនេះ ពូក្រែងចិត្តណាស់” លោក កូ ស្ដីឡើង មិនមែនមិនចង់ តែអាណិតមូនប្រសារដែលរៀបការជាមួយកូនស្រីគាត់ទៅវិញទេ
“ខ្ញុំអូខេគ្រប់យ៉ាង ខ្ញុំជាកូនទោលដូចគ្នា លោកពូក៏ដឹង ប៉ាម៉ាក់ខ្ញុំស្លាប់ បើមិនមែនរឿងកាល១៥ឆ្នាំមុនទេ…”
“ពូក៏មិនចង់ឲ្យកើតឡើងដូចគ្នា ថេស៍ ពូសោកស្ដាយដែលមិនបានទៅចូលរួម”
“រឿងយូរហើយ កុំរំលឹកអី ពូចត់ចែងថ្ងៃរៀបការ ឬថ្ងៃភ្ជាប់ពាក្យមកចុះ ខ្ញុំចាំទទួលពាក្យលោកពូ” ថេហ្វៀស៍ និយាយហើយក៏ក្រោកចេញភ្លាម
ពេលជួបជាមួយលោក កូ រឿងដែលឈឺចាប់មិនអាចបំភ្លេចបានគឺគ្រោះថ្នាក់ធ្លាក់យន្តហោះកាល ១៥ឆ្នាំមុនបណ្ដាលឲ្យប៉ាម៉ាក់គេស្លាប់ទាំងគេនៅវ័យក្មេងនៅឡើយ លោក កូជា ចាស់ទុំតែម្នាក់ដែលគេទុកចិត្តបាន គាត់កក់ក្ដៅស្រឡាញ់គេដូចកូន ទាស់ត្រង់ថាគេមិនមែនកូនទើបតែងតែក្រែងចិត្តគាត់
“ថេស៍ ខែក្រោយចុះណា ពូនឹងនិយាយជាមួយប្អូន”
“បាទ ខ្ញុំលាទៅសិនហើយ ជិតដល់ម៉ោងប្រជុំដូចគ្នា”

22/10/2023

ចាំទំនេរបន្តិចមកទៀត ឡាចឆើនៗម៉ោ 😍
___
ភាគទី១

វីឡា ចាវ ថេហ្វៀស៍
ទីក្រុងឡុងដ៍
នាយកំលោះ អង្គុយលើឡានដើយមានកូនចៅជាអ្នកបើក គេសម្លឹងមើលការងារមិនដាក់ភ្នែក ជាតួនាទីដែលត្រូវមើលខុសត្រូវ ជាកាតព្វកិច្ចដែលមិនអាចគេចវេសបាន ជាប្រមុខនៃត្រកូលចាវ គេត្រូវទទួលខុសត្រូវលើបុគ្គលិករាប់ពាន់នាក់ អង្គរក្សរាប់រយនាក់ នឹងអ្នកបម្រើមិនតិចជាង ៥០នាក់ ទាំងនៅភូមិគ្រឹះ នឹងនៅវីឡារបស់គេ
“កាលវិភាគថ្ងៃស្អែកទៅណាខ្លះ ?” សំឡេងសួរឡើង កែវភ្នែកមុតមាំ ផ្ទៃមុខសង្ហាខាបព្រលឹង រួមជាមួយវែនតាកញ្ចក់ថ្លាការពារពន្លឺថែមមួយទៀតមើលទៅគេកាន់តែសង្ហាថែមមួយបែបទៀត ដែលស្រីណាបានឃើញក៏ទន់ជង្គង់ដើម្បីតែគេ
“ទៅជួបអ្នកនាង ត្រកូល កូ ដើម្បីណាត់ថ្ងៃភ្ជាប់ពាក្យទាន” អង្គរក្សប្រចាំខ្លួនឆ្លើយភ្លាម
ចាវ ថេហ្វៀស៍ កំលោះវ័យ ៣១ឆ្នាំ កូនកាត់ អង់គ្លេស-ចិន ខ្សែរា្រឡាយត្រកូលមហាសេដ្ឋីលំដាប់ជួមុខ អ្នកណាៗក៏ស្គាល់គេក្នុងនាមជាប្រមុខជំនាន់ទី១៨នៃត្រកូលចាវ កូនប្រុសតែម្នាក់គត់ដែលស្នងគ្រប់អាជីវកម្មនៃត្រកូលគ្រួសារគេ
ថេហ្វៀស៍ ទាំងមាន ទាំងសង្ហា តែបែរជាគ្មានស្រីណាម្នាក់អាចចូលមកក្បែរគេបាន ឬអាចជិតស្និតជាមួយគេបានឡើយ ព្រោះភាពផ្ទាល់ខ្លួនរបា់គេ ខ្ពស់ខ្លាំងរហូតគ្មានអ្នកណាមានចិត្តក្លាហានចូលមករកគេ
តាំងពីពេញកំលោះមកដល់ពេលនេះ គេមិនធ្លាប់មានសង្សា មិនធ្លាប់មានស្រី មិនធ្លាប់ខូចខិល បើប្រាប់ថានៅកំលោះច្បាស់ជាគ្មានស្រីណាជឿ បុរសវ័យ៣១ឆ្នាំហើយនៅរក្សាកំលោះបានយ៉ាងល្អ
មិនមែនមិនចង់បាន តែគេច្បាស់លាស់រហូតគ្មានអ្នកណាហ៊ានមករញ៉េរញ៉ៃជាមួយ គេធ្វើតែការងារ នៅតែជាមួយការងារ ទំនេរពីការងារក៏ទៅនៅតែព្រៃភ្នំ ចម្ការ របស់គេនៅជើងភ្នំ ដែលមានផ្ទះតូចល្មមសងឡើងសម្រាប់លំហែរកាយពេលសម្រាកការងារ
ឡានខ្មៅរលងចតនៅមុខក្រុមហ៊ុន T.Ph Group នាយកំលោះ CEO ចេញពីឡានយ៉ាងមានអំណាច បោះជំហ៊ានចូលទៅខាងក្នុងយ៉ាងសង្ហា ស្វាហាប់ដែលជាហេតុធកវើឲ្យបុគ្គលិកគ្រប់ជាន់ថ្នាក់ត្រូវឱនក្បាលចុះគោរពគេព្រមៗគ្នា
“ប្រជុំចប់ជួបណាត់ជាមួយភ្ញៀវមកពីក្រិកទាន” លិវ ប្រាប់ ហើយរត់តាមចៅហ្វាយពាប់ជើងស្មេរ
“ស្រីឬប្រុស ?”
“ស្រីទាន អាយុ ២៦ឆ្នាំ ឈ្មោះ លូស៊ី ជាកូនស្រីម៉ាហ្វៀមានអំណាចម្នាក់នៅទឺកដីខាងនោះ”
“ល្អ រៀបចំបន្ទប់វីអាយភី នឹងអាហារឲ្យនាងទទួលឲ្យបានល្អ ចប់ប្រជុំយើងចង់ទឡមើលមុខអនាគត់ប្រពន្ធនៅ K.O Group បន្តិច” គេនិយាយចប់ដើរចូលបន្ទប់ប្រជុំធ្វើព្រងើយ ឲ្យ លិវ ឈរគាំង ឲ្យរៀបចំទទួល ស្មានតែទៅទទួលខ្លួនឯង បើបែបៗនេះចប់ហើយ
ថេហ្វៀស៍ មិនទម្លាប់ជួបជាមួយភ្ញៀវស្រី គេអាចជាបុរសសង្ហា មាន តែមិនបានព្រាន គេរក្សាកិត្តិយសមនុស្សស្រីដែលនៅជុំវិញខ្លួនណាស់ ពិសេសបើជាមនុស្សសំខាន់កាន់តែមិនអាចបំពាន
ពេលវេលានៅក្នុងបន្ទប់ប្រជុំកាន់តែរំកិលទៅមុខ នាយកំលោះអង្គុយចងចិញ្ច់ម កាន់វែនតាគ្រវីចុះឡើង ហើយយកមកពាក់វិញក្រោកដើរចេញទៅពាក់កណ្ដាលទីចូលមកជំនួសដោយលិវវិញម្ដង
“សោរឡាន”សម្ដៅដល់សោរឡានស្ព័តរបស់គេ
បានសោរភ្លាម ថេហ្វៀស៍ ប្រញាប់ចុះមកចំណត យកឡានស្ព័តដឺលទើបតែទិញថ្មីមកបើកចេញទៅភ្លាម ធម្មតាគេមិនទៅណាម្នាក់ឯងដាច់ខាត តែនេះទៅក្រុមហ៊ុនអនាគត់ប្រពន្ធ គ្មានបញ្ហាទេ
នាយសង្ហាចតឡាននៅមុខអគារខ្ពស់សន្លឹម រងចាំមើលកូនស្រីតែម្នាក់របស់ត្រកូល កូ ចេញមក ពេលបានឃើញនាងភ្លាមស្នាមញញឹមក៏បង្ហាញឡើង ប្រុងនឹងជាន់ហ្គារឡានទៅរកនាង តែនាងតូចស្រាប់តែឡើងឡានទៅជាមួយនរណាក៏មិនដឹង
“សង្សានាង ? មិនអាចទេ យើងជាអនាគត់ប្ដី បណ្ដោយឲ្យនាងមានសង្សាបានយ៉ាងម៉េច បើយើងស្រីក៏គ្មានផងនោះ” មិនត្រឹមតែរអ៊ូ គេជាន់ហ្គារឡានទៅតាមឡានមុននេះយ៉ាងលឿន ហ្វាឆ្វេងស្ដាំ មិនគិតពីអ្នកផ្សេងដែលនៅលើផ្លូវតែមួយ
“ចាំមើលណាត់គ្នាដល់ណា ?” គេស្ដីឡើងរង៉ូវតែឯង បើកឡានតាមរហូតដល់សណ្ឋាគាមួយកន្លែងក៏ឃើញឡាននោះចូលចំណតគេក៏នភចាំមើលមិនព្រមទៅណា
“ហឹស ! ស្រីល្អទីណាគេណាត់គ្នាចូលសណ្ឋាគា ?”

Photos from Molis-ម៉ូលីស's post 22/10/2023

ចាំជួយឆាតមកអេតមីនផងណា ដើម្បីទទួលបានសៀវភៅ #អំណាចស្នេហ៍ចំណងទឹកភ្នែក មួយក្បាល នៅពេលរួចរាល់អេតមីននឹងផ្ញើជូនណា 🥰

Telegram : https://t.me/iammolis

22/10/2023

ទឹកភ្នែកភរិយាក្រៅច្បាប់
ត្រេល័រ
___

ការដែរនាងរៀបការមិនមែនបានន័យថានាងព្រម ចុះញ៉ម ព្រមឲ្យគេគ្រប់យ៉ាង គ្រួសារនាងមាន ប៉ានាងមានក្រយមហ៊ុនដែលកំពុងតែរឹងមាំបន្តិចម្ដងដែលនាងជាទាយាទតែម្នាក់ តែដែលត្រូវរៀបការព្រោះពាក្យជំពាក់របស់ចាស់ទុំដែលចង់ភ្ជាប់សាច់ភ្ជាប់ឈាមគ្នារវាងចៅៗទាំងពីរ
“ទៅណា ? យប់ព្រលប់បែបនេះមិនមែនពេលដែលស្រីគួដើរហើរ” សំឡេងមាំរបស់ ថេហ្វៀស៍ សួរឡើងទើបនាងឈប់បន្តិចហើយងាកមកញញឹមដាក់គេយ៉ាងជឿជាក់
“ខ្ញុំចង់រំសាយអារម្មណ៍ខ្លះ បើប្ដីខ្ញុំជួយខ្ញុំមិនបានកុំឃាត់ខ្ញុំ”
“មិនបានឃាត់ តែចូលក្លឹបផឹកស៊ីបែបនេះ ខូចឈ្មោះដល់ត្រកូលខ្ញុំ”
“ខ្ញុំមិនមែន យកមុខត្រកូលលោកទៅចូលទេ កុំបារម្ភ មិនមែនលើកទីមួយទេ”
“ច្រើនដងហើយ ?”
“មុនរៀបការជាមួយលោក មនុស្សប្រុសក្នុងក្លឹបទាំងនោះសុទ្ធតែឃ្លានលុយខ្ញុំ ប្រាប់ឲ្យដឹងណាលោក ចាវ ការកម្សាន្តខ្ញុំ ការសប្បាយខ្ញុំ បើលោកគ្មានសមត្ថភាពផ្ដល់ឲ្យកុំឃាត់ខ្ញុំ លោកគ្មានសិទ្ធ”
….

គូខាំគ្នា គូឈ្លោះ គូកម្ម តឹកភ្នែកទុកឲ្យពូ ថេហ្វៀស៍ ចុះ 😘

20/10/2023

អេតមីនអត់បានផុសរឿងទេ អេតមីនទើបមកពីខេត្ត ឈឺ ❤️

19/10/2023

អេតមីនដាក់ភាគ២៦ចូលហើយណា ចូលអានបាន 🥰

300ឡាចសម្រាប់ភាគបន្ត 😍

អំណាចស្នេហ៍ចំណងទឹកភ្នែក
ភាគទី២៥+២៦

កែវភ្នែកគេមាំ មានតែកំហឹង ដែលដុតឆេះ ឈាមក្ដៅងុំដូចមានភ្លើងបំពួកមកចេះរលត់ ដឹងថានាងមិនចង់បានអ្វីពីគេ តែនាងជាមនុស្សដែលគេជ្រើសរើសមកដោះដូរគ្រប់យ៉ាងដែលម្ដាយនាងទទួលយកពីគេទៅ
“ល្អ អូនចង់ឃើញទឹកមុខនាងពេលបានឃើញពួកយើងមានក្ដីសុខដល់ហើយ” លេណា អង្រួនដៃនាយកំលោះ វីន ក៏រាងភាំង ទោះគេមានបំណងទាមទាក្ដីសុខពីជីវិតនាង តែគេគ្មានបំណងបំផ្លាញនាងដល់ថ្នាក់នោះទេ
“បងថា…”
“ឬបងរារែក ?” លេណា ដុតបន្ថែម ដឹងច្បាស់ថាមនុស្សដូច ដ្រេវីន ស្អប់ភាពចុះចាញ់ ហើយនាងជាអ្នកដុតគេពីក្រោយ
រាងកាយមាំឡលងមកដល់បន្ទប់ធំជាមួយលេណាដែលទមហរាំបានមកដល់គ្រេ សម្លៀកបំពាក់នាងអស់តាំងពីមុខទ្វាមកម្លេះ ដោយនាយកំលោះជាអ្នកទាញចេញ
ដៃមាំ បបោសអង្អែលរាងកាយនាងក្រមុំរូបស្រស់តារាម៉ូដែល រូបរាងសមសួន ស្រស់ស្អាត តែគួឲ្យស្ដាយ ដែលមិនមែនជាស្រីនោះ
“លេណា ! បង…”
“បងកើតស្អីទៀតហើយ ?” សំឡេងមួរម៉ៅរបា់នាងបានត្រឹមធ្វើឲ្យគេនៅស្ងៀម ហើយទាញនាងមកថើបទាំងបង្ខំយ៉ាងតត់ក្រហល មុខក្រហមងាំងព្រផះតែកម្ដៅកើនឡើង តែអ្វីដែលគេឃើញចំពោះមុខពេលនេះគឺ ជិន
ទឹកភ្នែកនាង
ស្នាមញញឹមនាង
សំឡេងនាងយំ
សំឡេងនាងសើច
នាងកំពុងតែវាយលុយបេះដូងគេខ្លាំងណាស់ នាងតាមរំខានគេពេកហើយ ហេតុអី ? ហេតុអីជាពេលនេះ ?
ដ្រេវីន ច្រានរាងស្រឡូនរបស់ លេណា ចេញ ដួលខ្ពោកទៅលើការ៉ូ រាងកាយមាំក៏ក្រោកឡើង អង្គុយទាញកន្សែងមកស្លៀកភ្លាម
“បងគ្មានអារម្មណ៍ទេ”
“អូនជួយបងបានរហូត ឬបងភ្លេចហើយ ?” កន្លងមកជានាងដែលជួយគេ បបួលនាំគេ ទៅរកក្ដីសុខនៅឋានសួគ៌ជាមួយគ្នា ម៨នមែនគេទេ
“ពេលនេះផ្សេង បងទៅក្រៅ” គេស្ទុះក្រោកចេញភ្លាម ចាកចេញពីបន្ទប់ទាំងស្លៀកកន្សែងនៅឡើយ
រាងក្រាស សម្ដៅមកផ្ទះតូចខាងក្រោយទាំងមុខមាំងងឹតងងុល គ្មានអារម្មណ៍ល្អៗដូចមុននោះទេ
“ជិន ! ក្រោក តាមរំខានក្ដីសុខយើងហើយកុំចង់ដេកស្រួល” នាយកំលោះទាញដៃនាងមួយទំហឹង ទាញឲ្យក្រោក ខណៈដែលនាងតូចនៅមិនទាន់ស្រួលបួលនៅឡើយ
សុខភាពនាងចុះខ្សោយ រាងកាយនាងក៏មិនបានរឹងមាំ ឆាប់អាលែកហ្ស៊ីជាមួយអាហារ នាងប្រើថ្នាំជាប្រចាំទើបពេលខ្លះគេងមិនទៀងពេល នឹងញាំមិនសូវបានដូចមុនផងទើបកាន់តែទ្រុឌទ្រោម
“លោក !” រាងតូច យកដៃរា ព្រោះគេមាឌធំមកទាញនាងកញ្ឆក់ៗបែបនេះ នាងឈឺ ណាមួយមុននេះនាងគេងផង
“បម្រើយើង”
“លោក វីន ! អត់ទេ មិនបានទេ ! លោកចង់ធ្វើស្អីក៏ទៅរកស្រីលោករាប់ភ្លេច កុំបំពានខ្ញុំទៀត ខ្ញុំសូមនៅកន្លែងរបស់ខ្ញុំឲ្យមានក្ដីសុខផង”
“ក្ដីសុខរបស់នាង គឹនៅក្រោមខ្លួនយើង ពេលយើងអង្រួននាងត្រូវថ្ងូរ ស្រែកហៅឈ្មោះយើង នោះទើបជាក្ដីសុខ” គេសម្លឹងនាងដោយកែវភ្នែកកាច កំហឹងទប់មិនជាប់ នាងស្អប់ដែលនាងតែងតែតាមលងគេគ្រប់ពេលគេត្រូវការស្រីបន្ធូអារម្មណ៍គឺមានមុខនាងជានិច្ច
នាយកំលោះបង្ហាញទង្វើមិនឲ្យតម្លៃនាង ជាន់ឈ្លីនាង មើលងាយនាងជាច្រើនលើកមកហើយ តែនាងនៅតែស្ងៀម មិនតបត មិនតវ៉ា មិនឡូឡា នាងសូមចំណាយពេលនេះ ឲ្យមានក្ដីសុខ ទោះតិចតួចក៏ដោយ
“ខ្ញុំមិនធ្វើទេ លោកវីន សម្លាប់ខ្ញុំទៅ” កែវភ្នែកថ្លារហងសម្លឹងមុខគេ
“ស្លាប់វាងាយពេក នៅបែបនេះ សងបំណុលឲ្យអស់សិនចាំយើងដោះលេង” ដោះលែង ពាក្យមួយមាត់នេះនាងឮហើយសប្បាយចិត្តណាស់ តែមិនដឹងថាពេលនោះ នាងនៅមានជីវិតឬអត់ !
កម្លាំងនាង ចាប់ផ្ដើមថយចុះ បេះដូងនាងចាប់ផ្ដើមខុសប្រក្រតី រាងកាយនាងចាប់ផ្ដើមប្រែប្រួលរៀងរាល់ថ្ងៃ ពេលខ្លះសូម្បីខ្លួនឯងក៏នាងមិនចាំផងថានាងប្លែកអ្វីខ្លះ
អាចថាមកពីនាងប្រែប្រួលរបបអាហារតាមពេលវេលា តែមិនទាំងស្រុងនោះទេ ព្រោះពេលខ្លះនាងញាំមិនបានទាល់តែសោះ គេងពីយប់ទល់ព្រឹកហើយមិនចង់ក្រោកក៏មាន
ឬមកពីកូន ?
កូននាងដែលមានជាងមួយសប្ដាហ៍ គេទើបតែបង្ករជាដុំឈាមនៅក្នុងពោះរបស់នាងដែលមិនអាចយកចេញបាននោះទេ

__
ភាគទី២៦

មួយសប្ដាហ៍មុន
ឡូរ៉េន បម្រុងនឹងចាក់ថ្នាំទម្លាក់កូនតែសុខភាពនាងខ្សោយពេក ទើបធ្វើមិនកើត បើគេធ្វើពេលនោះប្រថុយនឹងជីវិតនាងពេក ទើបគេសម្រេចចិត្តទុកកូននេះ ហើយបានតែសង្ឃឹមស្ដួចស្ដើងថានាងនឹងមិនអី
“អរគុណ អរគុណដែលមិនបំផ្លាញគេ…” សំឡេងស្រាលបន្លឺឡើង ពេលដឹងខ្លួនមកវិញ ចាប់ដៃឡូរ៉េច ជាប់
“មើលថែកូន មើលថែខ្លួនឯងឲ្យល្អណាអ្នកនាង” ឡូរ៉េន ចាកចេញទៅ ព្រមទាំងបន្សល់ថ្នាំទុកឲ្យនាងប្រើជាប្រចាំ ជំនួយដល់កូន ជាថ្នាំដែលគ្មានអត្តសញ្ញាណ ជាថ្នាំដែលគេរកទិញបានតែក្នុងទីផ្សារងងឹតប៉ុណ្ណោះ
ព្រោះឡូរ៉េន ជាម៉ាហ្វៀ ជាដុកទ័រ គេរកស៊ីផ្លូវងងឹត ទាក់ទងជាមួយអ្នកផលិតថ្នាំនៅក្រៅស្រុកដើម្បីរកទិញថ្នាំពូកែរៗមួយចំនួនមកទុក

បច្ចុប្បន្ន
នាងតូច សង្ងំស្ងៀម ដ្រេវីន សម្លឹងនាងដោយកែវភ្នែកមាំ ដែលនាងអានមិនដាច់ គេត្រជាក់ គេក្ដៅ គេកាច ឃោឃៅ នាងតាមគេមិនទាន់នោះទេ តែអ្វីដែលនាងដឹងច្បាស់ពេលនេះ គឺគេលែងជាមនុស្សប្រុសដែលនាងស្រឡាញ់ពីមុនហើយ
ដ្រេវីនរបស់នាងពីមុនមិនមែនបែបនេះទេ មិនមែនសាហាវបែបនេះទេ គេមិនធ្លាប់មើលងាយនាង មិនក្បត់នាង មិនធ្លាប់ធ្វើឲ្យនាងខកចិត្តនោះទេ តែពេលនេះ នាងខ្លាចគេខ្លាំងណាស់ ខ្លាចរហូតរកសំឡេងមកតវ៉ាលែងឃើញ
នាយកំលោះដោះអាវបលះទៅម្ខាងបម្រុងនឹងបំពានលើនាងតែនាងតូចប្រកែកតវ៉ាដាច់ខាតខ្លាំងពេល គេក៏ក៏គ្មានជម្រើសដែរ
“ទម្លាប់លោកនៅតែដដែល វីន”
“បងរក្សាវាជាមួយតែអូនម្នាក់” គេជាមនុស្សបែបណា នាងស្គាល់ណាស់ តែមួយផ្នែកតូជប៉ុណ្ណោះ
“ពេលណា ? ពេលណាទើបចប់ ?”
“វាគ្មានថ្ងៃបញ្ចប់ទេ រវាងយើងមានតែការស្លាប់ទើបបងដោះលែងអូនបាន” គេនិយាយហើយដើរចេញទៅបាត់
គេនៅជាមួយនាង នៅក្បែរនាង គេមានអ្នកផ្សេង ជម្រើសគេជាអ្នកផកសរងក៏គេមិនអាចដោះលែងនាង ព្រោះនាងមានបំណុលច្រើនដែលត្រូវសងគេ
“ម៉ាក់មានបញ្ហាអ្វី ? ហេតុអីខ្ញុំមិនដឹង” សំឡេងស្រាល ទាញភួយមកដណ្ដប់រាងកាយ ទឹកភ្នែកហូរសស្រាក់ ជូតលែងអស់
នាងគិតមករហូត គិតថានឹងមានក្ដីសុខ ជីវិតគូរបស់នាងជាជីវិតដែលគ្រប់គ្នាច្រណែន តែអត់ទេ នាងទៅវិញទេដែលច្រណែនជាមួយស្រីគ្រប់គ្នានោះ

យប់កាន់តែជ្រៅ មេឃក៏កាន់តែងងឹត មានតែសំឡេងសត្វយំពីលើដំបូល ផ្ទះតូចរបស់នាង
នាងតូចមិនបានគេង នាងអង្គុយឱបខ្លួននៅក្បាលគ្រេ ទឹកភ្នែកហូររហាម ពេលយប់ជាពេលគួឲ្យខ្លាចបំផុតសម្រាប់នាង ជាពេលដែលនាងស្អប់បំផុត
ពេលនៅម្នាក់ឯងក្នុងផ្ទះងងឹតស្លុប ព្រោះ វីននបានបញ្ជាឲ្យផ្ដាច់ចរន្តភ្លើងផ្ទះតូចទាំងអស់ គេមានបំណងបែបណាឲ្យប្រាកដទៅ ម្ដងក្ដៅម្ដងត្រជាក់ ម្ដងល្អជាមួយនាង ម្ដងអាក្រក់ នាងតាមគេស្ទើតែឆ្គួតហើយ
ទម្រាំនាងអាចគេងលក់បានក៏មេឃជិតភ្លឺហើយ សំឡេងសម្រើបជើងរបស់ អេនដា ក៏ចូលមក បើកពិលបញ្ជាំងរកមើលនាងតូចក្នុងបន្ទប់ តែពេលបានឃើញសភាពនាងភ្លាម អេនដា ចំហរមាត់ទប់ទឹកភ្នែកមិនបាន
ជិនអឺ ស្រុញខ្លួននៅកន្លៀតគ្រេ ដៃឱបជង្គង់បិទភ្នែកទន់.កយ៉ាងគួឲ្យអាណិត

Want your public figure to be the top-listed Public Figure in Phnom Penh?
Click here to claim your Sponsored Listing.

Videos (show all)

ទឹកភ្នែកភរិយឆក្រៅច្បាប់  ពេលអេតមិនទំនេរពេលណានឹងមកវិញហើយណា 💕
ដៀណែល + ម៉ីយ៉ីង 🥰
Me : on every Monday morning
💔
“មួយរយៈនេះលោករវល់ខ្លាំងឬទើបមិនសូវមកផ្ទះ”“អត់ទេ ខ្ញុំនៅភូមិគ្រិះ”“មកផ្ទះខ្លះផងខ្ញុំនឹកលោក”“អ្ហឹម ខ្ញុំទៅវិញហើយ” គេចេញទៅបា...
កំពុងរកនឹកចំណងជើងរឿងថ្មី 🥲 តែរកមិនឃើញ ចាំចប់រឿងចាស់ ទម្លាក់សាច់រឿងឲ្យអានលេងតិច លូវស្ដាប់ចំរៀងសិនទៅ ព្រោះនឹកចំណងជើងមិនទាន...
POV: បងតួមកពីធ្វើការវិញឃើញអូនដេកចាំលើសាឡុង 🫶

Category

Address

Phnom Penh
855
Other Authors in Phnom Penh (show all)
Un Virak - អ៊ុន វីរៈ Un Virak - អ៊ុន វីរៈ
#78
Phnom Penh, 12101

Youth for Humanitarian cause

𝐄𝐌𝐎𝐙𝐀シ 𝐄𝐌𝐎𝐙𝐀シ
Phnom Penh

Moozaa

𝙅𝙪𝙖𝙣'𝙨 𝙎𝙩𝙤𝙧𝙮 𝙅𝙪𝙖𝙣'𝙨 𝙎𝙩𝙤𝙧𝙮
Phnom Penh

Welcome to 𝙅𝙪𝙖𝙣'𝙨 𝙎𝙩𝙤𝙧𝙮 We are sharing story, short novel and book review. Follow us for more...

Novels - ហ្សាប៊ីក Novels - ហ្សាប៊ីក
Phnom Penh

*♡ Give every character a reason to be in the story.*♡

LALIT - TK LALIT - TK
51
Phnom Penh

GL Romantic Novel GL Romantic Novel
Phnom Penh

ប្រលោមលោកខ្មែរ បែបរ៉ូមែនទិក ស្នេហា

taegi novel taegi novel
Phnom Penh

student

ផាន វិបុល PHAN VIBOL ផាន វិបុល PHAN VIBOL
598
Phnom Penh

ទិញលក់រថយន្តគ្រប់ប្រភេទ

Lemon_Novel Lemon_Novel
Phnom Penh

Novel is my life

𝑀𝑒 𝐾𝐻𝐸𝐴𝑁𝐺シ︎ 𝑀𝑒 𝐾𝐻𝐸𝐴𝑁𝐺シ︎
Phnom Penh

hello all 👋 im.kheang som juy follow page mneak muy pg💗🙏

DJ NUN Remix DJ NUN Remix
598
Phnom Penh

ផេកថ្មីទើបនឹងបង្កើតសូមជួយចុច Like ផេក?

ប៉ែន ពេជតារា - Pen Pichdara ប៉ែន ពេជតារា - Pen Pichdara
Phnom Penh

អក្សរសិល្ប៍ជាផ្នែកមួយនៃការអភិវឌ្ឍ?