Vattanac Brewery

Vattanac Brewery., Ltd. is a world class organization that prides itself on its authenticity

Photos from Krud Energy's post 17/12/2023

សង្វៀនគ្រុឌគុនខ្មែរ បំពេញបេសកម្មជាប្រវត្តិសាស្រ្តនាំយកទស្សនីយភាពដ៏កម្រដំបូងគេទៅកាន់ទឹកដីអង្គរ អបអរសាទរពិធី រំលឹកគុណអង្គរ ២០២៣

ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី មានមោទកភាពដែលមានឱកាសនាំយកទស្សនីយភាពដ៏អស្ចារ្យនៃសិល្ប:គុនខ្មែរបុរាណ និងប្រដាល់គុនខ្មែរ ទៅកាន់ទឹកដីអច្ឆរិយៈ សៀមរាប អង្គរ ដើម្បីចូលរួមអបអរសាទរមហាព្រឹត្តិការណ៍ «រំលឹកគុណអង្គរ ២០២៣» លើកទី៤ ក្រោមការជ្រមជ្រែង និងគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋបាលខេត្តសៀមរាប ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងលើកស្ទួយវប្បធម៌ខ្មែរ ថែរក្សាមរតកដូនតា និងផ្សព្វផ្សាយក្បាច់គុនខ្មែរ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

នេះគឺជាព្រឹត្តការណ៍ដ៏កម្រ មិនធ្លាប់មានពីមុនមកដែលមានការបង្ហាញក្បាច់គុនបុរាណខ្មែរ និងការរៀបចំកម្មវិធីប្រដាល់គុនខ្មែរ នៅលើទឹកដីដ៏ពិសិដ្ឋនេះ ដែលសម្បត្តិវប្បធម៌ពីដូនតាមួយនេះ បានឆ្លាក់ជាសាវតានៅលើប្រាង្គប្រាសាទអង្គរ និងប្រាសាទផ្សេងៗមួយចំនួនទៀត ហើយពេលនេះបានដាក់បង្ហាញនូវសកម្មភាពពិតៗនៅលើទឹកដីអង្គរផ្ទាល់តែម្តង។ កម្មវិធីនេះធ្វើឡើងចំនួន ២ថ្ងៃ គឺថ្ងៃទី១៦ និង១៧ ធ្នូ ឆ្នាំ២០២៣ នៅមុខព្រះលានជល់ដំរី ចាប់ពីម៉ោង៦ល្ងាចតទៅ ជាមួយនឹងវត្តមានចូលរួមទស្សនា និងគាំទ្រពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើនកុះករនារាត្រីទី១កន្លងទៅ។ ភ្ញៀវជាតិ និងអន្តរជាតិបានលើកឡើង និងស្ងើចសរសើរពីការរៀបចំ ជាពិសេសទិដ្ឋភាពដ៏ស្រស់ត្រកាលនៃប្រាង្គប្រាសាទយើងនាពេលរាត្រីដែលបំភ្លឺដោយភ្លើងពណ៍ដ៏ល្អប្រណិត និងឥតខ្ចោះដែលគ្រប់គ្នាកម្របានឃើញ។

គួររំលឹកផងដែរថាពិធី «រំលឹកគុណអង្គរ» នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ធ្វើឡើងរយៈពេល ១០ថ្ងៃ ដោយចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការរៀបចំកម្មវិធីបែបសាសនា និងការសម្តែងទស្សនីយភាពសិល្បៈជាច្រើនទម្រង់ ដើម្បីសម្តែងនូវការដឹងគុណចំពោះបុព្វការីជន និងដើម្បីធ្វើឱ្យអង្គរកាន់តែក្លាយជាទីគោរពសក្ការៈសម្រាប់កូនខ្មែរ។ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ជាក្រុមហ៊ុនធំមួយដែលតែងតែចូលរួមលើកស្ទួយវប្បធម៌ខ្មែរយ៉ាងខ្លាំងក្លាតាមរយៈការគាំទ្រនូវការបង្កើតសកម្មភាពសិល្បៈ ផ្សព្វផ្សាយពីវប្បធម៌ និងលើកស្ទួយកិត្យានុភាពនៃប្រទេសជាតិរបស់យើងអោយកាន់តែល្បីល្បាញលើពិភពលោក។


#គ្រុឌគុនខ្មែរ




#ទទួលយកថាមពលជាមួយគ្រុឌ
#ទទួលយកថាមពលជាមួយគ្រុឌអាយស៍
#ទទួលយកថាមពលជាមួយគ្រុឌកូឡា
#ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ
#ភេសជ្ជៈប៉ូវកម្លាំងគ្រុឌអាយស៍
#ភេសជ្ជៈប៉ូវកម្លាំងគ្រុឌកូឡា

Photos from Vattanac Brewery's post 15/12/2023

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានក្តីសោមនស្ស ដែលបានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្ប: រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា ក្នុងការរៀបចំមហាព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំ គឺព្រឹត្តិការណ៍ “រាត្រីចងចាំលើកទី ៤ ឆ្នាំ ២០២៣” នៅលើទឹកដីអង្គរខេត្តសៀមរាប ដើម្បីចូលរួមអបអរសាទរការរំលឹកខួបលើកទី៣១ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ព្រឹត្តិការណ៍ “រាត្រីចងចាំ” បានរៀបចំឡើងកាលពីរាត្រីថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២៣ ជាមួយការបង្ហាញជូននូវសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី ព្រមទាំងផ្ទាំងទស្សនីយភាពសិល្បៈចម្រុះជាច្រើនទម្រង់ ដែលចូលសម្តែងដោយសិល្បៈករ សិល្បៈការិនីជាច្រើនរូប។

ព្រឹត្តិការណ៍ប្រវត្តិសាស្រដ៏មហស្ចារ្យនេះ បានរំលឹកដល់កូនខ្មែរគ្រប់ជំនាន់ ឲ្យចងចាំ គោរព ដឹងគុណនូវស្នាដៃរបស់ដូនតា និងបុព្វបុរសខ្មែរ ដែលបានធ្វើពលិកម្មសម្រាប់យើងទាំងអស់គ្នា ដែលជាគុណតម្លៃដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់កូនខ្មែរគ្រប់រូប និងពិភពលោក។

Photos from Vattanac Brewery's post 11/12/2023

លិខិតរំលែកមរណទុក្ខ
សូមគោរពជូនអ្នកឧកញ៉ា ឈុន លាង និងអ្នកឧកញ៉ា សំអាង ស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំងក្រុមគ្រួសារ

យើងខ្ញុំទាំងអស់គ្នាជាគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ពិតជាមានក្តីរន្ធត់ឥតឧបមា និងសូមចូលរួមសម្តែងនូវការ​សោកស្តាយ​បំផុតចំពោះ​​ មរណភាពរបស់ សីលវិសុទ្ធសិរីរចនាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាង ហ៊ុច ​នៅថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ​៩:១៨នាទីព្រឹក ក្នុងជន្មាយុ ៩១វស្សា។

ការបាត់បង់សីលវិសុទ្ធសិរីរចនាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាង ហ៊ុច គឺជាការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក ជីដូន ជីដូនក្មេក និងជីដូនទួត ជាទីគោរពស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌ នៃកូន ចៅ និងចៅទួតទាំងអស់ ដែលលោកមានគុណ​យ៉ាងធំធេង និងប្រកបដោយព្រហ្មវិហារធម៌បំផុតរបស់ក្រុមគ្រួសារ។
ទន្ទឹមនឹងនេះ ការបាត់បង់សីលវិសុទ្ធសិរីរចនាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ នាង ហ៊ុច គឺជាការបាត់បង់ពុទ្ធសាសនិកមួយរូប ដែលមានសទ្ធាជ្រះថ្លាយ៉ាងក្រៃលែង ដែលបានបូជាកម្លំាងកាយចិត្ត និងធនធាន ពេលវេលា ដើម្បីរួមចំណែកក្នុងការងារមនុស្សធម៌ និងទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។
ក្នុងវេលាពោរពេញដោយសមានទុក្ខដ៏សង្វេគនេះ យើងខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយ អ្នកឧកញ៉ាទាំងពីរ ព្រមទាំងក្រុមគ្រួសារ​ទាំងមូល​ និងសូមគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់សីលវិសុទ្ធសិរីរចនាអគ្គមហាឧបាសិកា​ពុទ្ធសាសនូបត្ថម្ភក៍ នាង ហ៊ុច សូមបានយោនយោគក្នុងទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

សូម អ្នកឧកញ៉ាស្ថាបនិកទាំងពីរ ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវសេចក្តីគោរព និងមនោសញ្ចេតនារំលែកមរណទុក្ខដោយ​ក្តី​ក្រៀមក្រំបំផុតអំពីយើងខ្ញុំ។

ថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣
គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ នៃក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី

Photos from Vattanac Brewery's post 06/12/2023

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ពិតជាមានមោទនភាពដែលបានចូលរួមសហការជាមួយក្រសួងទេសចរណ៍ សាលាខេត្តកែប រួមទាំងស្ថាប័នពាក់ព័ន្ធផ្សេងៗ ក្នុងការរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១០ ដែលបញ្ចប់ទៅប្រកបដោយភាពជោគជ័យ។

នៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រដ៏អស្ចារ្យនេះដែរ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏មានសេចក្តីសោមនស្សរីករាយ ដែលបានដឹកនាំបុគ្គលិក គណៈគ្រប់គ្រង រួមទាំងអ្នកចូលរួមរត់ក្នុងកម្មវិធី V-Active Fun Run ចូលរួមចំណែកសម្អាតបរិស្ថាននៅតំបន់ឆ្នេរក្នុងខេត្តកែប ដែលនេះឆ្លុះបញ្ចាំងពីការចូលរួមដ៏សំខាន់ដែលឈរលើគោលការណ៍រួមគឺ ទីក្រុងស្អាត ឆ្នេរស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដើម្បីឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្តានុពល។





#បុណ្យសមុទ្រលើកទី១០
#ទាំងអស់គ្នាដើម្បីទេសចរណ៍

Photos from Vattanac Brewery's post 04/12/2023

តោះ! មកទស្សនាសកម្មភាពខ្លះៗពីកម្មវិធីជួបជុំ និងដំណើរកម្សាន្តរបស់បុគ្គលិកក្រុមហ៊ុន វឌ្ឍនៈ គ្រុបដែលធ្វើឡើងនៅខេត្តកែបស្របជាមួយនឹងកម្មវិធីបុណ្យសមុទ្រឆ្នាំ ២០២៣!

ដើម្បីភាពរីករាយ​ អបអរសាទរទាំងអស់គ្នា!





#បុណ្យសមុទ្រលើកទី១០
#ទាំងអស់គ្នាដើម្បីទេសចរណ៍

Photos from Vattanac Brewery's post 03/12/2023

សូមរីករាយទស្សនាកម្រងរូបភាពខ្លះៗក្នុងកម្មវិធីបើក-បិទបុណ្យសមុទ្រជាផ្លូវការ លើកទី១០ ជុំទី៣ ឆ្នាំ២០២៣
ក្រោមប្រធានបទ "ទាំងអស់គ្នាដើម្បីទេសចរណ៍"
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរីពិតជាមានកិត្តិយសយ៉ាងខ្លាំងដែលបានក្លាយម្ចាស់ឧបត្ថម្ភធំក្នុងកម្មវិធីជាតិដ៏អស្ចារ្យនេះ ជាពិសេសបានចូលរួមចំណែកក្នុងការលើកស្ទួយវិស័យទេសចរណ៍របស់ជាតិយើងឲ្យកាន់តែរីកចំរើនថែមមួយកម្រិត ។
ថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០២៣

02/12/2023

ឃើញហើយ ស្អាតណាស់ ពោរពេញដោយតេជះបារមី ឆ្លុះបញ្ចាំងពីភាពថ្លៃថ្នូរ ថ្កុំថ្កើងនៃប្រទីបរបស់វឌ្ឍនៈ គ្រុប នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

ប្រទីបរបស់វឌ្ឍនៈ គ្រុប បង្ហាញពីវឌ្ឍនៈភាព និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជាតាមរយៈការចូលរួមរបស់វិស័យឯកជនដែលជាផ្នែកមួយដ៏សារៈសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិ។ ប្រទីបនេះរចនាឡើងដោយរំលេចនូវព្យញ្ជនៈខ្មែរគឺព្យញ្ជនៈ “វ” ដែលត្រូវបានប្រើប្រាស់ជានិមិត្តសញ្ញារបស់ វឌ្ឍនៈ គ្រុប ដែលជាបុត្រសម្ព័ន្ធបង្កើតឡើងដោយជនជាតិខ្មែរសុទ្ធសាធ។ អក្សរ “វ” ដែលចែងចាំងដូចមាសនេះ ហ៊ុំព័ទ្ធដោយការរចនានូវសិល្បៈចម្លាក់ក្បាច់អង្គរដែលតំណាងឲ្យភាពគង់វង្ស និងរឹងមាំរបស់ វឌ្ឍនៈ គ្រុប ជ្រកក្រោមទង់ជាតិខ្មែរដែលជាដែនដីកំណើតដ៏អស្ចារ្យ។

នៅក្នុងនោះក៏មានវត្តមានអគារដ៏លេចធ្លោបំផុត ប្រចាំរាជធានីភ្នំពេញគឺអគារពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល ដែលជាអគារដ៏ខ្ពស់ស្កឹមស្កៃ ប្រកបដោយស្ថាបត្យកម្ម និងរចនាបទប្រណីតប្លែកគេ រះយ៉ាងសន្ធឹងនៅចំកណ្តាលរាជធានីភ្នំពេញប្រកបដោយសក្តានុពលល្អបំផុត។

Photos from Vattanac Brewery's post 30/11/2023

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សូមចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលបានបញ្ចប់ទៅប្រកបដោយភាពជោគជ័យ អធិកអធម គគ្រឹកគគ្រេង ជាមួយវត្តមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីចូលរួមយ៉ាងច្រើនកុះករ ដែលធ្វើឲ្យបរិយាកាសជួបជុំនៃព្រះរាជពិធីបុណ្យអុំទូកទាំងបីថ្ងៃពោរពេញដោយភាពរីករាយអស្ចារ្យនៅក្រោមដំបូលសន្តិភាពនៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏សូមអរគុណដល់អតិថិជន ហ្វេនៗចូលរួមយ៉ាងច្រើន ទាំងក្នុងកម្មវិធីប្រគំតន្រ្តី #ពេលវេលាល្អអបអរព្រះរាជពិធីបុណ្យអុំទូក ព្រឹត្តិការណ៍ប្រដាល់គ្រុឌគុនខ្មែរ និងទទួលយកនូវកាដូអនុស្សាវរីយជាច្រើន ដែលរៀបចំជាពិសេសដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដើម្បីចូលរួមអបអរសាទរ និងចែករំលែកពេលវេលាល្អជាមួយអ្នកទាំងអស់គ្នា។

Photos from Vattanac Brewery's post 28/11/2023

យប់នេះជាយប់ចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូកហើយ បានថតប្រទីប វឌ្ឍនៈ គ្រុប ដើម្បីលេងហ្គេមយករង្វាន់លុយសុទ្ធហើយឬនៅ? បើនៅទេនេះអេតមីនទម្លាក់ Link លេងហ្គេមឲ្យម្ដងទៀត!

តំណសម្រាប់លេងហ្គេមងាយៗយកលុយសុទ្ធ៖ https://www.facebook.com/photo/?fbid=370977662124665&set=a.239360315286401

Photos from Vattanac Brewery's post 27/11/2023

មកទស្សនាទិដ្ឋភាពខ្លះៗនៃព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ពោរពេញដោយក្ដីសោមនស្សរីករាយរាយបំផុត និងបំផុសស្មារតីនៃការជួបជុំពីបងប្អូនជុំវិញប្រទេសចូលរួម។

សម្រាប់បងប្អូនដែលមកលេងភ្នំពេញ និងសៀមរាបកុំភ្លេចចូលលេងស្ដង់ វឌ្ឍនៈ ប្រ៊ូវើរី នឹងទទួលបានរង្វាន់ Free Free ចាប់ពីម៉ោង២រសៀលតទៅតាមទីតាំងខាងក្រោម៖

ទីតាំងទី១៖គ្រុឌគុនខ្មែរ នៅសួនច្បារព្រះនាងប្រាជ្ញាបារមី (ម្តុំសុខា) ភ្នំពេញ
ទីតាំងទី២៖ គ្រុឌគុនខ្មែរ សួនព្រះរាជដំណាក់ ក្រុងសៀមរាប
ទីតាំងទី៣៖ ការប្រគំតន្ត្រីនៅទីក្រុងកោះនរាហ៌
ទីតាំងទី៤៖ ការប្រគំតន្ត្រីនៅផ្សាររាត្រីមាត់ទន្លេ
ទីតាំងទី៥៖ ការប្រគំតន្ត្រីនៅបរិវេណសួនវត្តបទុមវត្តី

Photos from Vattanac Beer's post 26/11/2023

តោះចូលរួមកម្សាន្តសប្បាយបន្តទៀតជាមួយពួកយើងដែលបានរៀបចំនៅតាមទីតាំងផ្សេងៗ៖
ទីតាំងទី១៖គ្រុឌគុនខ្មែរ នៅសួនច្បារព្រះនាងប្រាជ្ញាបារមី (ម្តុំសុខា) ភ្នំពេញ
ទីតាំងទី២៖ គ្រុឌគុនខ្មែរ សួនព្រះរាជដំណាក់ ក្រុងសៀមរាប
ទីតាំងទី៣៖ ការប្រគំតន្ត្រីនៅទីក្រុងកោះនរាហ៌
ទីតាំងទី៤៖ ការប្រគំតន្ត្រីនៅផ្សាររាត្រីមាត់ទន្លេ
ទីតាំងទី៥៖ ការប្រគំតន្ត្រីនៅបរិវេណសួនវត្តបទុមវត្តី
ទីតាំងទី៦៖ មើលប្រទីបវឌ្ឍនៈគ្រុប នៅមុខព្រះបរមរាជវាំង រួចថតរូបលេងហ្គេមឈ្នះលុយសុទ្ធ

កុំភ្លេចចូលរួមទាំងអស់គ្នាឲ្យបានច្រើនកុះករចាប់ពីម៉ោង២រសៀលតទៅ ថែមទាំងមានចែករង្វាន់ Free Free ផងដែរ!

26/11/2023

តោះចូលរួមថតប្រទីបរបស់ វឌ្ឍនៈ គ្រុប ដើម្បីមានឱកាសឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ!

ត្រៀមៗ! តោះចូលរួមថតប្រទីបរបស់ វឌ្ឍនៈ គ្រុប ដើម្បីមានឱកាសឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ ដោយធ្វើតាមលក្ខខណ្ឌងាយៗដូចខាងក្រោម!

អ្នកចូលរួមទាំងអ្នកអាចប្រើបាស់ កាម៉េរាទូរសព្ទ ឬ កាម៉េរាអាជីព សម្រាប់ថតរូបប្រទីបរបស់ វឌ្ឍនៈ គ្រុប រូបដែលមានភាពស្រស់ស្អាត បូកបញ្ជូលភាពច្នៃប្រឌិតនឹងទទួលបានជ័យលាភី៖ លេខ១ ទទួលបានទឹកប្រាក់ ៥០០ដុល្លារ លេខ២ទទួលបានទឹកប្រាក់ ៣០០ដុល្លារ និងលេខ៣ទទួលបានទឹកប្រាក់ ១០០ដុល្លារ!

ដើម្បីចូលរួមប្រកួតអ្នកត្រូវ comment រូបរបស់អ្នកនៅក្រោមត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ រួច Hostage និង ចែករំលែក Post នេះជាសាធារណៈ!

តោះចូលរួមទាំងអស់គ្នា អ្នកឈ្នះអាចជារូបអ្នក! សូមសំណាងល្អ!

26/11/2023

ដើរលេងអុំទូកសប្បាយ ស្រស់ស្រាយគ្រប់ទីកន្លែង ជាមួយផលិតផលទាំង ១២ របស់ វឌ្ឍនៈ ប្រ៊ូវើរី រសជាតិឈ្ងុយឆ្ងាញ់ ស្តង់ដារអន្តរជាតិ!

ចែករំលែកពេលវេលាល្អ ពេលវេលាជួបជុំដ៏រីករាយ នាឱកាសអបអរពិធីបុណ្យអុំទូក ជាមួយមិត្តភក្តិ បងប្អូន និងមនុស្សជាទីស្រឡាញ់ ហើយក្រេបរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃផលិតផលយើង ដែលមានគុណភាពខ្ពស់ ព្រមទាំងទទួលបានការទទួលស្គាល់ និងឈ្នះមេដាយមាសជាបន្តបន្ទាប់ ពីស្ថាប័នអន្តរជាតិល្បីៗជាច្រើនដូចជាស្ថាប័ន Monde Selection និង World Beer Awards ជាមួយឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់នៅក្រោមក្រវិលកំប៉ុង។

25/11/2023

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សូមចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាមួយប្រជាជនខ្មែរទូទាំងប្រទេស។

ក្នុងឱកាសពិសេសនេះ សូមជូនពរបងប្អូន អតិថិជន ដៃគូសហការចែកចាយទាំងអស់ ទទួលបានភាពរីករាយ មានសុភមង្គលគ្រប់ក្រុមគ្រួសារ ហើយរាល់ការធ្វើដំណើរកម្សាន្តប្រកបដោយសុខសុវត្ថិភាព។

បន្តចែករំលែកពេលវេលាល្អ នាឱកាសជួបជុំដ៏រីករាយជាមួយរសជាតិផលិតផលទាំង ១២ របស់ វឌ្ឍនៈ ប្រ៊ូវើរី ដ៏ឈ្ងុយឆ្ងាញ់ស្តង់ដារអន្តរជាតិ។

Photos from Vattanac Brewery's post 24/11/2023

តោះ! អបអរសាទរ និងរីករាយព្រះរាជពិធីបុណ្យអុំទូកទាំងអស់គ្នា!

Photos from Vattanac Brewery's post 24/11/2023

ប្រទីបរបស់វឌ្ឍនៈ គ្រុប បង្ហាញពីវឌ្ឍនៈភាព និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជាតាមរយៈការចូលរួមរបស់វិស័យឯកជនដែលជាផ្នែកមួយដ៏សារៈសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិ។ ប្រទីបនេះរចនាឡើងដោយរំលេចនូវព្យញ្ជនៈខ្មែរគឺព្យញ្ជនៈ “វ” ដែលត្រូវបានប្រើប្រាស់ជានិមិត្តសញ្ញារបស់ វឌ្ឍនៈ គ្រុប ដែលជាបុត្រសម្ព័ន្ធបង្កើតឡើងដោយជនជាតិខ្មែរសុទ្ធសាធ។ អក្សរ “វ” ដែលចែងចាំងដូចមាសនេះ ហ៊ុំព័ទ្ធដោយការរចនានូវសិល្បៈចម្លាក់ក្បាច់អង្គរដែលតំណាងឲ្យភាពគង់វង្ស និងរឹងមាំរបស់ វឌ្ឍនៈ គ្រុប ជ្រកក្រោមទង់ជាតិខ្មែរដែលជាដែនដីកំណើតដ៏អស្ចារ្យ។ នៅក្នុងនោះក៏មានវត្តមានអគារដ៏លេចធ្លោបំផុត ប្រចាំរាជធានីភ្នំពេញគឺអគារពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល ដែលជាអគារដ៏ខ្ពស់ស្កឹមស្កៃ ប្រកបដោយស្ថាបត្យកម្ម និងរចនាបទប្រណីតប្លែកគេ រះយ៉ាងសន្ធឹងនៅចំកណ្តាលរាជធានីភ្នំពេញប្រកបដោយសក្តានុពលល្អបំផុត។ យើងក៏ឃើញមានរូបគួរស្រូវ ដែលតំណាងឲ្យវិស័យកសិកម្ម ជាវិស័យស្នូលដ៏សំខាន់មួយ និងជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា ភ្ជាប់ជាមួយនឹងពាក្យស្លោក អរគុណសន្តិភាព នៅខាងក្រោមដែលស្តែងចេញពីឫសគល់នៃការអភិវឌ្ឍន៍របស់កម្ពុជា ហើយពាក្យស្លោកនេះត្រូវបានរំលេចឡើងដើម្បីបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅរបស់ វឌ្ឍនៈ គ្រុប ចំពោះសន្តិភាព ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ មានសន្តិភាព ទើបមានការអភិវឌ្ឍ។ ជាក់ស្តែងសន្តិភាពនេះហើយ ទើបធ្វើឲ្យ វឌ្ឍនៈ គ្រុប បានបោះជំហានបន្តបន្ទាប់ចូលក្នុងគ្រប់វិស័យ និងបានចូលរួមអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការបង្កើតការងារជូនប្រជាពលរដ្ឋយើងដោយផ្ទាល់ និងដោយប្រយោលរាប់សែននាក់ រួមចំណែកបង្កើនចំណូលពន្ធជូនរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជាពិសេសតែងតែចូលរួមជំរុញពិពិដកម្មផលិតផលទំនិញ និងសេវានៅក្នុងស្រុកឱ្យកាន់តែមានស្ដង់ដារ និងគុណភាពខ្ពស់ ព្រមទាំងបង្កើតស្នាដៃដ៏អស្ចារ្យ និងនាំយកកិត្តិយសជូនជាតិ ដែលផលិតផល និងសេវាកម្មរបស់កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ។

Photos from Vattanac Brewery's post 19/11/2023

កាលពីល្ងាចថ្ងៃទី ១៧ ខែវិច្ឆិកា កន្លងទៅ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី តំណាងដោយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានចូលរួមពិធីទទួលទានអាហារសាមគ្គី និងមានកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលបានទទួលវិញ្ញាបនបត្រសរសើរពីការចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងតួនាទីជាម្ចាស់ឧបត្ថម្ភធំផ្លូវការផ្នែកភេសជ្ជៈ នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។ វឌ្ឍនៈ ប្រ៊ូវើរី មិនត្រឹមតែផលិតនូវផលិតផលដែលមានគុណភាពខ្ពស់ ថែមទាំងជាម៉ាកសញ្ញាក្នុងស្រុកដ៏រឹងមាំ និងក៏ជាមោទនភាពរបស់កម្ពុជា។

ទាំងអស់គ្នា ដើម្បីកម្ពុជា!

Cambodia x វ All In

11/11/2023

បន្ទាប់ពី ភេសជ្ជៈកីឡា វី-អាកទីវ បានដាក់ដំណើរការ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារ ឥឡូវនេះ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សូមស្វាគមន៍វត្តមានភេសជ្ជៈកីឡាថ្មី គឺ ភេសជ្ជៈកីឡា វី-អាកទីវក្រហម និងភេសជ្ជៈកីឡា វី-អាកទីវបៃតង ដែលផលិតឡើងយ៉ាងសម្រិតសម្រាំងពីគ្រឿងផ្សំគុណភាពខ្ពស់ រសជាតិថ្មីប្លែក ដែលជាជម្រើសដ៏ស័ក្តិសមសម្រាប់អ្នកហាត់កីឡា និងចូលចិត្តធ្វើលំហាត់ប្រាណផ្សេងៗ។

ភេសជ្ជៈកីឡា វី-អាកទីវ ជួយបំពេញជាតិទឹក និងអេឡិចត្រូលីត្រដែលបាត់បង់ និងរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយ ដែលផ្តល់ឲ្យអ្នកនូវអារម្មណ៍ស្រស់ស្រាយគ្រប់សកម្មភាពកីឡា។

09/11/2023

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ។

ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកយើងទាំងអស់គ្នា ឲ្យនឹកឃើញដល់ព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ធ្វើការពុះពារទាមទារឯករាជ្យពេញបរិបូរណ៍ជូនប្រជាជាតិ ដែលស្ថិតនៅក្រោមអាណានិគមនិយមបារាំងអស់ជិតមួយសតវត្សរ៍។

08/11/2023

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សូមចូលរួមអបអរសាទរខួបលើកទី ២១ នៃការបង្កើត ធនាគារ វឌ្ឍនៈ!

ធនាគារ វឌ្ឍនៈ ជាធនាគារកំពុងតែមានភាពលេចធ្លោខ្លាំង និងបានទទួលពានរង្វាន់ជាច្រើនសម្រាប់ដំណើរការហិរញ្ញវត្ថុ និងសេវាកម្មអតិថិជន រួមទាំងក្លាយជាធនាគារឌីជីថលល្អបំផុត ដែលប្តេជ្ញាលើកកម្ពស់ការរួមបញ្ចូលហិរញ្ញវត្ថុ និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

ធនាគារ វឌ្ឍនៈ ធនាគារផ្ទាល់ខ្លួនរបស់លោកអ្នក។

29/10/2023

ទូលព្រះបង្គំយើងខ្ញុំជាកូនចៅ សូមថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី ១៩ ឆ្នាំនៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ។ សូមទ្រង់មានព្រះកាយពលមាំមួន ព្រះរាជសុខភាពបរិបូរណ៍ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជារាស្រ្តខ្មែរ។

15/10/2023

ទូលព្រះបង្គំយើងខ្ញុំជាកូនចៅពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស សូមលំឱនកាយដោយក្ដីគោរព ដឹងគុណ ដ៏ជ្រាលជ្រៅបំផុត និងចងចាំជានិច្ចនូវវីរភាព ចំពោះព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។

១៥ តុលា ២០១២ - ១៥ តុលា ២០២៣

13/10/2023

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សូម​ចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌជាមួយប្រជាជនខ្មែរទូទាំងប្រទេស។

សូមជូនពរបងប្អូន អតិថិជន ដៃគូសហការចែកចាយទាំងអស់ ជួបតែសេចក្តីសុខ មានភាពរីករាយ មានសុភមង្គលគ្រប់ក្រុមគ្រួសារ សម្រេចរាល់កិច្ចការ ហើយការធ្វើដំណើរទៅណាមកណា ឬត្រឡប់ទៅស្រុកកំណើតប្រកបដោយសុខសុវត្ថិភាព។

បន្តចែករំលែកពេលវេលាល្អ នាឱកាសជួបជុំដ៏រីករាយ ជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់ នៃផលិតផលទាំងអស់របស់ វឌ្ឍនៈ ប្រ៊ូវើរី ។

11/10/2023

សូមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំង ១០ រូប ដែលម្នាក់ៗនឹងទទួលបានសំបុត្រចំនួន (១ សំបុត្រ) ដើម្បីចូលទស្សនាការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះ ជម្រើសជាតិ ប៉ាគីស្ថាន នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

**អ្នកឈ្នះអាចមកយកសំបុត្រនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣។
**ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៧ យប់។
**ទីតាំង៖ Vattanac Brewery Hub ក្នុងផ្សារទំនើប វឌ្ឍនៈកាពីតាល ជាន់ទី១។
**បញ្ជាក់៖ អ្នកឈ្នះត្រូវមកបើកសំបុត្រដោយខ្លួនឯងផ្ទាល់។

11/10/2023

ទាំងនេះគឺជាទិដ្ឋភាពជួបជុំដ៏អធិកអធម និងរីករាយជាមួយដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ទូទាំងប្រទេសកម្ពុជាកាលពីថ្ងៃសៅរ៍ ទី៧ តុលា កន្លងទៅ។ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី សូមថ្លែងអំណរគុណសម្រាប់ទំនុកចិត្ត និងភាពជឿជាក់របស់អតិថិជន ដៃគូចែកចាយ និងរាជរដ្ឋាភិបាលចំពោះផលិតផលរបស់យើង។

អបអរដើម្បីភាពជោគជ័យទាំងអស់គ្នា!
Cheers to Winning! One Spirit, One Goals!

10/10/2023

តោះចូលរួមឆ្លើយសំណួរ "តើផលិតផលទី១០ ទើបសម្ពោធថ្មីៗរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី មានឈ្មោះអ្វី? ដើម្បីឈ្នះសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់រវៀងក្រុមជម្រើសជាតិកម្ពុជា ប៉ះ ប៉ាគីស្ថាន នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លក្ខខណ្ឌចូលរួម៖
1. ចុច Like និង Follow Page, Instagram និង TikTok របស់ Vattanac Brewery
2. សរសេរចម្លើយរបស់អ្នកនៅក្នុង Comment ខាងក្រោម ដោយភ្ជាប់ជាមួយ
3. Mention មិត្តភក្ដិ ៥នាក់ និងធ្វើការ Share ផុសជា Public

*** ឈ្មោះអ្នកឈ្នះរង្វាន់នឹងប្រកាសនៅលើផេក Facebook របស់ Vattanac Brewery។

Photos from Vattanac Brewery's post 10/10/2023

“យើងដើររួមគ្នា ទើបយើងដើរបានឆ្ងាយ ហើយយើងរក្សាគោលដៅជោគជ័យរួមគ្នាជានិរន្តរ៍ ជាមួយស្មារតីខំប្រឹងមោះមុតរបស់យើង នឹងនៅតែបន្តជាមួយ វឌ្ឍនៈ ប្រ៊ូវើរី ដើម្បីសម្រេចបានភាពជោគជ័យទាំងអស់គ្នា។ ផលិតផល វឌ្ឍនៈ ប្រ៊ូវើរី មានភាពលេចធ្លោខ្លាំងនៅលើទីផ្សារកម្ពុជាមកដល់ថ្ងៃនេះ ក៏ដោយសារមានអ្នកទាំងអស់គ្នាចូលរួមគាំទ្រ ជួយផ្សព្វផ្សាយ ជាពិសេសដៃគូពាណិជ្ជកម្ម ដៃគូសហការចែកចាយ ដែលជឿជាក់លើគុណភាព និងរសជាតិផលិតផលទាំងអស់របស់ វឌ្ឍនៈ ប្រ៊ូវើរី ហើយបាននាំយកផលិតផលយើងទៅចែកចាយបន្តជាមួយអតិថិជននៅគ្រប់ទិសទី” នេះគឺជាប្រសាសន៍អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក្នុងកម្មវិធីជប់លៀងដៃគូ ពាណិជ្ជកម្ម កាលពីល្ងាចថ្ងៃសៅរ៍ ទី៧ តុលា កន្លងទៅ។

អបអរដើម្បីភាពជោគជ័យទាំងអស់គ្នា!
Cheers to Winning! One Spirit, One Goals!

10/10/2023

សូមស្វាគមន៍សមិទ្ធផលថ្មី ទី១០ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី គឺភេសជ្ជៈប៉ូវកម្លាំងគ្រុឌកូឡា។

ភេសជ្ជៈប៉ូវកម្លាំងគ្រុឌកូឡា រសជាតិកូឡា ឆ្ងាញ់ពិសេស ផលិតឡើងយ៉ាងសម្រិតសម្រាំងពីគ្រឿងផ្សំគុណភាពខ្ពស់ ដើម្បីឆ្លើយតបតាមតម្រូវការរបស់លោកអ្នក។ លើសពីភេសជ្ជៈប៉ូវកម្លាំងធម្មតា ភេសជ្ជៈប៉ូវកម្លាំងគ្រុឌកូឡា ផ្តល់ការជួបជុំដ៏រីករាយ ថាមពលក្លៀវក្លា ដើម្បីជំរុញភាពស្វាហាប់ ក្លាហាន និងជឿជាក់ ឆ្ពោះទៅរកភាពអស្ចារ្យ និងជោគជ័យ។

ទទួលបានទាំងថាមពលឲ្យរាងកាយមាំមួន ស្មារតីមោះមុត ជាមួយអារម្មណ៍ស្រស់ស្រាយ និងភាពជឿជាក់ ពីភេសជ្ជៈប៉ូវកម្លាំងគ្រុឌកូឡា។

ទទួលយកថាមពលជាមួយគ្រុឌកូឡា!



#ទទួលយកថាមពលជាមួយគ្រុឌកូឡា
#ភេសជ្ជៈប៉ូវកម្លាំងគ្រុឌកូឡា

30/09/2023

សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌ "បិណ្ឌ១"
សូមរីករាយដោយសេចក្តីជ្រះថ្លា នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ!
ថ្ងៃសៅរ៍ ១ រោច ខែភទ្របទ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣

Photos from Vattanac Brewery's post 25/09/2023

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានក្តីសោមនស្សដែលបានចូលរូមសហការជាមួយអគ្គនាយកដ្ឋានពន្ធដារក្នុងការចុះពិនិត្យ និងសិក្សាទីតាំង ដើម្បីបំពាក់កាមេរ៉ាសុវត្ថិភាពនៅទីតាំងដែលបំពាក់ឧបករណ៍ វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា កាលពីថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ នាវេលាម៉ោង ៩:៣០នាទីព្រឹក។

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនក្នុងស្រុកគំរូក្នុងការស័្មគ្រចិត្តចូលរួមសហការបំពាក់ និងដាក់ឱ្យដំណើរការឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ដើម្បីលើកកម្ពស់តម្លាភាពនៃការប្រកាសបង់ពន្ធត្រឹមត្រូវតាមច្បាប់។

Photos from Vattanac Brewery's post 20/09/2023

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានកិត្តិយស ដែលបានរៀបចំពិធីទូងស្គរអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី ១៧ កញ្ញា ២០២៣ ដែលចូលរួមជាអធិបតីភាពពីសំណាក់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី រួមទាំងបុគ្គលិកជាច្រើននាក់។

ទិដ្ឋភាពដ៏រីករាយ បង្កប់ដោយអត្ថន័យជ្រាលជ្រៅនៃពិធីជួបជុំទូងស្គរជ័យ ឆ្លុះបញ្ចាំងពីការចូលរួមអបអរសាទរទាំងអស់គ្នា ដែលប្រទេសកម្ពុជាសម្រេចបានសមិទ្ធផលថ្មី កំណត់ត្រាថ្មី ប្រកបដោយកិត្យានុភាពនៅលើឆាកអន្តរជាតិ។

គួរជាទីមោទកភាពសម្រាប់ជាតិយើង ដែលតំបន់រមណីយដ្ឋានបុរាណវិទ្យាប្រាសាទកោះកេរក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកទី៤ របស់កម្ពុជា បន្ទាប់ពីតំបន់បុរាណវិទ្យាចំនួនបីផ្សេងទៀត ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រួមមានប្រាសាទអង្គរវត្តក្នុងឆ្នាំ១៩៩២ ប្រាសាទព្រះវិហារក្នុងឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកក្នុងឆ្នាំ២០១៧។

ទាំងអស់គ្នា ដើម្បីកម្ពុជា!
Cambodia x វ All In!

18/09/2023

ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី សូមចូលរួមអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នៅថ្ងៃទី ១៧ កញ្ញា ២០២៣។

នេះជាសមិទ្ធផលថ្មី ប្រកបដោយកិត្យានុភាព សម្រាប់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ហើយយើងចូលរួមសាទរទាំងអស់គ្នាជាមួយព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏មហស្ចារ្យរបស់ខ្មែរយើង។

Photos from Vattanac Brewery's post 09/09/2023

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានកិត្តិយស និងមោទកភាព ដែលបានចូលរួមឧបត្ថម្ភផ្តាច់មុខនូវស្រាបៀរ និងភេសជ្ជៈ សម្រាប់គ្រប់កម្មវិធីប្រជុំ និងកម្មវិធីអាហារសាមគ្គី ដំណើរកម្សាន្តរបស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដែលពិធីព្រមព្រៀងនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គី តិច ទេសរដ្ឋមន្រ្តី ទទួលបន្ទុកដឹកនាំ និងគ្រប់គ្រងក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងមានវត្តមានរបស់មេធាវីជាសមាជិក សមាជិការបស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនប្រមាណ ១៣០ រូប ។

ការចូលរួមចំណែកនេះ នឹងជួយលើកកម្ពស់ និងគាំទ្រដល់សកម្មភាពរបស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក្នុងការប្រតិបត្តិការងារផ្តល់សេវាច្បាប់ជួយដល់ស្រ្តីក្រីក្រជាជនរងគ្រោះ ខ្វះការការពារតាមផ្លូវច្បាប់ ។


#ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន

Photos from Vattanac Brewery's post 06/09/2023

ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី មានក្តីសោមនស្សរីករាយ ដែលបានសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងការចុះទៅទស្សនកិច្ចនៅមណ្ឌល Cambodia Social Welfare Mission-អង្គការបេសកកម្មសុខមាលភាពសង្គមកម្ពុជា។

ការចុះសំណេះសំណាលនេះក៏មានការចូលរួមដោយតំណាងគណៈគ្រប់គ្រងក្រុមហ៊ុន រួមទាំងក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងគោលបំណងចែករំលែកក្តីស្រឡាញ់ ក៏ដូចជាចែករំលែកបច្ចេកទេសក្នុងការលេងបាល់ទាត់ ដល់ប្អូនៗជំនាន់ក្រោយ ដែលបង្ហាត់បង្ហាញដោយក្រុមកីឡាករជម្រើសជាតិយើង រួមទាំងការផ្តល់ជាភេសជ្ជៈ និងសម្ភារប្រើប្រាស់មួយចំនួនពីក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ផងដែរ។

“ទាំងអស់គ្នា ដើម្បីកម្ពុជា”

06/09/2023

សូមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំង ១០ រូប ដែលម្នាក់ៗនឹងទទួលបានសំបុត្របាល់ទាត់ចំនួន (២ សំបុត្រ) ដើម្បីចូលទស្សនាការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ Vattanac International Friendly រវាងក្រុមជម្រើសជាតិកម្ពុជា និងហុងកុងនៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

សូមអរគុណសម្រាប់ការចូលលេង Contest ។ មកទទួលភាពរីករាយ ជួបអាយដលរបស់អ្នក និងក្រេបរសជាតិផលិតរបស់យើងដ៏ឈ្ងុយឆ្ងាញ់។

**អ្នកឈ្នះអាចមកយកសំបុត្រនៅថ្ងៃទី ០៧ កញ្ញា ២០២៣។
**ចាប់ពីម៉ោង ៣រសៀល ដល់ម៉ោង ៦ យប់។
**ទីតាំងនៅស្តង់ វឌ្ឍនៈ ប៊្រូវើរី ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
**បញ្ជាក់៖ អ្នកឈ្នះត្រូវមកបើកសំបុត្រដោយខ្លួនឯងផ្ទាល់។

Photos from Vattanac Brewery's post 04/09/2023

ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី មានមោទនភាពដែលបានឧបត្ថម្ភដល់ក្រសួងអប់រំយុវជន និងកីឡាសម្រាប់ “ការប្រកួតកីឡាសិស្សថ្នាក់ជាតិឆ្នាំ២០២៣”។

ការចូលរួម និងឧបត្ថម្ភគាំទ្ររបស់ វឌ្ឍនៈ ប៊្រូវើរី គឺដើម្បីបន្តបំផុសស្មារតីនៃសកម្មភាពអប់រំកាយ និងកីឡា ក៏ដូចជាចូលរួមបង្កើនការជួបជុំ បង្កបរិយាកាសសប្បាយរីករាយ បង្កើនមិត្តភាព ភាតរភាព សាមគ្គីភាព ពង្រឹងកាយសម្បទា បញ្ញាស្មារតីសិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សារាជធានីខេត្ត ឱ្យកាន់តែរឹងមាំ និងកាត់បន្ថយភាពអសកម្មផ្សេងៗក្នុងសង្គម។

ទាំងអស់គ្នា ដើម្បីកម្ពុជា!

04/09/2023

តោះចូលរួមឆ្លើយសំណួរ "តើក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី មានផលិតផលអ្វីខ្លះ? ដើម្បីឈ្នះសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ Vattanac International Friendly រវាងក្រុមជម្រើសជាតិកម្ពុជា និងហុងកុងនៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លក្ខខណ្ឌចូលរួម៖
1. ចុច Like និង Follow Page, Instagram និង TikTok របស់ Vattanac Brewery
2. សរសេរចម្លើយរបស់អ្នកនៅក្នុង Comment ខាងក្រោម ដោយភ្ជាប់ជាមួយ
3. Mention មិត្តភក្ដិ ៥នាក់ និងធ្វើការ share post ជា public

***លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
*** ឈ្មោះអ្នកឈ្នះរង្វាន់នឹងប្រកាសនៅលើផេក Facebook របស់ Vattanac Brewery។
*** ក្រុមហ៊ុនសូមរក្សាសិទ្ធិកែប្រែលក្ខខណ្ឌ ដោយពុំចាំបាច់ធ្វើការជម្រាបជូនទុកជាមុន។

08/09/2020

安达啤酒厂有限公司
招聘启事!

07/09/2020

សេចក្តីជូនដំណឹងអំពីការជ្រើសរើសតំណាងចែកចាយ!

07/09/2020

Vattanac Brewery Distribution Announcement!

Vattanac Brewery will begin interviewing all interested and qualified candidates starting September 7th. After processing all applications, we will then select the most suitable partners for our nationwide distribution network.

Want your business to be the top-listed Food & Beverage Service in Phnom Penh?
Click here to claim your Sponsored Listing.

Videos (show all)

ឃើញហើយ ស្អាតណាស់ ពោរពេញដោយតេជះបារមី ឆ្លុះបញ្ចាំងពីភាពថ្លៃថ្នូរ ថ្កុំថ្កើងនៃប្រទីបរបស់វឌ្ឍនៈ គ្រុប នៅក្នុងព្រះរាជពិធីបុណ្...
ពិធីជប់លៀង ដៃគូពាណិជ្ជកម្ម ២០២៣
ផ្សាយផ្ទាល់ ៖ សន្និសីទកាសែតកំពូលមហាព្រឹត្តិការណ៍ Krud គុនខ្មែរ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣
មកកម្សាន្ដបទចម្រៀងពីរោះៗ ជាមួយការផ្សាយផ្ទាល់ ​Krud Idol Concert 2023 (26-08-2023)
វីដេអូខ្លីនៃការប្រកួតបាល់ទាត់ គ្រុឌ ខេមបូឌានស៊ូបភើខាប់ឆ្នាំ២០២៣
Preah Vihea Temple Run: Recape Video
អនុស្សាវរីយ៍ការប្រកួតកីឡាបាល់ទាត់ Vattanac International Friendly
ផ្ទាំងទស្សនីយភាព បទមហានគរ​​ ដោយ ​G-Devith
រង់ចាំទស្សនាការផ្សាយផ្ទាល់ទាំងអស់គ្នា ជាមួយការសម្ដែងនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្
Vattanac International Friendly x G-Devith Teaser
ផ្ទះតូច បេះដូងធំ Official MV
ទិដ្ឋភាពពីការមកទទួលសំបុត្រទស្សនាការប្រកួតបាល់ទាត់បុរស U22

Category

Telephone

Address


Vattanac Capital, Level 8, No. 66, Preah Monivong Boulevard, Sangkat Wat Phnom, Khan Daun Penh
Phnom Penh

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:30
Wednesday 08:00 - 17:30
Thursday 08:00 - 17:30
Friday 08:00 - 17:30
Saturday 08:30 - 17:30
Sunday 08:30 - 17:30
Other Breweries in Phnom Penh (show all)
Vattanac Beer Vattanac Beer
Vattanac Capital, Level 13, No. 66, Preah Monivong Boulevard, Sangkat Wat Phnom, Khan Daun Penh
Phnom Penh, 855

Vattanac Premium Beer exists to spark limitless Cambodian joy that brings people

Notorious B**g Notorious B**g
Phnom Penh

Micro Brewery located in Phnom Penh

Hanuman Beverages Hanuman Beverages
Building No. 33, Street 2004, Sangkat Ou Baek K’am, Khan Sen Sok
Phnom Penh, 12102

We activate our consumer's joy and excitement through our uniqueness and satisfy every moment through

Cass beer Official Cambodia Cass beer Official Cambodia
Cambodia
Phnom Penh, 120604

Cass Beer is the most popular beer in Korea, it's it brewed for young, mainstream beer drinkers. The

The Original Budweiser Budvar Cambodia The Original Budweiser Budvar Cambodia
Phnom Penh

We are the Original BUDWEISER BUDVAR. Since 1895 BUDWEISER BUDVAR has brewed the finest Czech lager in the world, made using local ingredients and aged to perfection in our cellar...

Indochine Beer Indochine Beer
1748 National Road
Phnom Penh, 120706

QUALITY CRAFT BEER BREWED IN CAMBODIA BY KINGDOM BREWERIES

Tiger Beer Tiger Beer
HEINEKEN CAMBODIA, Phoum Robos Angkagne, Sangkat Prek Eng, Khan Chbar Ampov, Phnom Penh Mailing Address: PO Box: 1108
Phnom Penh, 12000

Tiger beer, boldly inspiring people everywhere to uncage the TIGER inside them since 1932.

Carlsberg Carlsberg
No 1881, Russian Boulevard, Phum Tagnoun, Sangkat Kakap, Khan Posenchey
Phnom Penh, 12000

Our Facebook House Rules and rules of engagement: http://cb-g.co/Rules Please only share our posts w

Dragon Beer Dragon Beer
Vattananc Capital, Level 13, No. 66, Preah Monivong Boulevard, Wat Phnom, Daun Penh
Phnom Penh, 12200

Krud Beer Krud Beer
Vattanac Capital, Level 13, No. 66, Preah Monivong Boulevard, Sangkat Wat Phnom, Khan Daun Penh
Phnom Penh, 855

WELCOME TO KRUDLAND Above everything else, Krud is a positive energy you’ll never want to end.

Black Panther Stout Black Panther Stout
#1881 Russian Boulevard, Phum Ta Ngoun, Sangkat Kakap, Khan Posenchey Phnom Penh 855
Phnom Penh

Cambrew Ltd. (Angkor Brewery), the largest and most modern brewery in the country. Brews a variety of

Ou-lan Ou-lan
Phnom Penh

Is it good to drink tea everyday?